ភ្នំពេញប៉ុស្តិ៍
រដ្ឋមន្ត្រីការពារជាតិកម្ពុជាស្វាគមន៍ចំពោះការលើកឡើងរបស់ថៃ អំពីកិច្ចប្រជុំ GBC ដែលនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗ
លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា កម្ពុជាស្វាគមន៍ចំពោះគំនិតផ្តួចផ្តើម និងលទ្ធភាពក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅ ឬ GBC រវាងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ថៃ នៅពេលវេលាសមស្រប។ ...
មន្ត្រីនិងប្រជាពលរដ្ឋសម្ដែងក្ដីរន្ធត់ចំពោះគ្រោះថ្នាក់ចរាចរណ៍ ក្រសួងរ៉ាប់រងការចំណាយបុណ្យសពទាំងមូល
រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះពិនិត្យកន្លែងកើតហេតុនៃគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ និងគោរពវិញ្ញាណក្ខន្ធសពកម្មករនិយោជិតទាំង ១៤រូប ខណៈដែលពលរដ្ឋខ្មែរជាច្រើនសម្ដែងការរន្ធត់ចិត្តចំពោះឧបទ្ទវហេតុដ៏ប្រល័យនេះ។ ...
សមត្ថកិច្ច ចុះបង្ក្រាបករណីជួញដូរមនុស្សលើទីតាំង២កន្លែងនៅក្បែរវត្តភ្នំ ជួយមនុស្សបាន៣៥នាក់ និងចាប់ជនសង្ស័យ១នាក់ ទៅសាកសួរ
កម្លាំងឈានមុខនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យ និងបង្ក្រាបជាក់ស្តែងលើទីតាំងអាជីវកម្មចំនួន២កន្លែង នៅក្បែរវត្តភ្នំ ហើយបានជួយសង្គ្រោះស្ត្រី និង ...
ចំណូលពន្ធមានភាពចាំបាច់សម្រាប់គាំទ្រដល់កិច្ចដំណើរការនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ
ការកៀរគរប្រមូលចំណូលពន្ធ គឺជារឿងចាំបាច់ក្នុងការរួមចំណែកគាំទ្រដល់កិច្ចដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ព្រមទាំងបង្កើតជាទុនបម្រុងសម្រាប់ប្រើប្រាស់ក្នុងការជម្នះរាល់បញ្ហាប្រឈម ជាពិសេសសម្របទៅតាមការប្រែប្រួលនៃសភាពការណ៍ក្នុងតំបន់ និង ...
ហ៊ឹន ពិសី
https://postkhmer.com/business/news/940892
តុលាការខេត្តព្រះសីហនុចោទប្រកាន់ជនជាតិចិនម្នាក់ពាក់ព័ន្ធគ្រឿងញៀននិងសារធាតុផ្សំ៨០០គីឡូក្រាម
តុលាការខេត្តព្រះសីហនុចោទប្រកាន់ជនជាតិចិនម្នាក់ពីបទ ជូញដូរ និងផលិតគ្រឿងញៀន បន្ទាប់ពីសមត្ថកិច្ចបង្ក្រាបនិងរឹបអូសបានគ្រឿងញៀនជាង ៦ គីឡូក្រាម និងសារធាតុផ្សំជិត ៨០០គីឡូក្រាម។ ...
កម្ពុជា អង្គការសហប្រជាជាតិ និងប្រទេសស្វ៊ីស បង្កើនការខិតខំប្រឹងប្រែងពង្រីកឱកាសការងារសមរម្យ សម្រាប់យុវជនងាយរងគ្រោះ
រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយអង្គការសហប្រជាជាតិ ទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) វិស័យឯកជន និងតំណាងយុវជន បានធ្វើទស្សនកិច្ចរួមកម្រិតខ្ពស់មួយទៅកាន់ខេត្តបាត់ដំបង នៅថ្ងៃទី១៨-១៩ ខែឧសភា ដើម្បីពិនិត្យវឌ្ឍនភាព និងពង្រឹងកិច្ចសហការ នៃកម្មវិធី ការងារសមរម្យសម្រាប់ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://postkhmer.com/national/news/940072
ការអនុវត្តសាកល្បងកម្មវិធី RPL ទទួលជោគជ័យ ធ្វើឱ្យអតីតពលករមកពីប្រទេសថៃ កាន់តែមានទំនុកចិត្ត និងឱកាសរកបានចំណូលខ្ពស់
ការអនុវត្តសាកល្បងកម្មវិធីទទួលស្គាល់ជំនាញពីមុន (RPL) សម្រាប់អតីតពលករ ដែលបំប្លែងពីបទពិសោធន៍រាប់ឆ្នាំ ទៅជាវិញ្ញាបនបត្រ គឺទទួលបានលទ្ធផលជោគជ័យ ព្រោះវាបានធ្វើឱ្យពលករ ជាពិសេសអតីតពលករមកពីប្រទេសថៃ កាន់តែមានទំនុកចិត្តលើ ...
អាជ្ញាធរខេត្តពោធិ៍សាត់ស្រាវជ្រាវដើម្បីចាត់វិធានការផ្លូវច្បាប់លើអ្នកវាយសម្លាប់ប្រើសទម្ងន់កូន ទម្ងន់១១០គីឡូក្រាម
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់បានឲ្យដឹងថា សត្វប្រើសញីមានកូនក្នុងពោះ ១ក្បាល ទម្ងន់១១០គីឡូក្រាម បានវង្វេងចូលមកក្នុងភូមិឋានរបស់ប្រជាពលរដ្ឋ ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ក្នុងភូមិដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ...
ពីពលកម្មតម្លៃថោកទៅកាន់ភស្តុភារឆ្លាតវៃ៖ ការរត់ប្រណាំងរបស់កម្ពុជាដើម្បីរក្សាភាពប្រកួតប្រជែងក្រោយការចាកចេញពីប្រទេសក្រីក្រ
កម្ពុជាកំពុងឈានចូលដំណាក់កាលផ្លាស់ប្តូរសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលកម្លាំងពលកម្មថោកតែមួយមុខ នឹងមិនអាចគ្រប់គ្រាន់សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចបានទៀតឡើយ ខណៈអ្នករៀបចំគោលនយោបាយ និងវិនិយោគិនកំពុងប្រឈមនឹងការប្រកួតប្រជែងសកលកាន់តែខ្លាំង លក្ខខណ្ឌពាណិជ្ជកម្មកាន់តែតឹងរ៉ឹង និងការខិតជិតមកដល់នៃការបញ្ចប់អត្ថប្រយោជន៍ពាណិជ្ជកម្មសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC)។ ...
ហុង រស្មី
https://postkhmer.com/national/news/786287
ជប៉ុនបានផ្តល់ហិរញ្ញប្បទានឥតសំណង១១លានដុល្លារទៀត ដើម្បីបោសសម្អាតមីន និងជួយសង្រ្គោះជនពិការដោយសារមីន នៅកម្ពុជា
រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយហិរញប្បទានឥតសំណងចំនួន ១ ៧០០លានយ៉េន (ប្រមាណ១១លានដុល្លារអាមេរិក)ទៀតជូនកម្ពុជា គាំទ្រដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លើគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី៣ បន្ទាប់ពីគម្រោងដំណាក់កាលទី២ បានបញ្ចប់ កាលពីចុងឆ្នាំ ២០២៥ ដោយចំណាយទឹកប្រាក់សរុបអស់ជិត១៧លានដុល្លារអាមេរិក។ ...
កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលមានបរិស្ថានធម្មជាតិដ៏ល្អបំផុតនៅលើពិភពលោក
កម្ពុជាត្រូវបានចាត់ថ្នាក់ជា ប្រទេសដែលមានបរិស្ថានធម្មជាតិល្អលេខ១ នៅលើពិភពលោក នៅឆ្នាំ២០២៦ ក្នុងការស្ទង់មតិ និងចំណាត់ថ្នាក់សកលដោយ U.S. News & World Report។ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://postkhmer.com/national/news/650743
កម្ពុជារកប្រាក់បានជាង ១,៤ ពាន់លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទីទៅទីផ្សារអន្តរជាតិ
ទីផ្សារនាំចេញគ្រាប់ស្វាយចន្ទីឆៅកម្ពុជាទៅទីផ្សារអន្តរជាតិនៅតែបន្តភាពវិជ្ជមាន ដោយក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២៦ សម្រេចបានជាង ៨៣ ម៉ឺនតោន កើនឡើងជិត ១/៤ដងបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ កំណើនបរិមាណនាំចេញនេះ គឺខុសពីក្តីបារម្ភកាលពីដើមឆ្នាំដែលថា ផលិតកម្មស្វាយចន្ទីនឹងទទួលផលអវិជ្ជមាន ...
ហ៊ឹន ពិសី
https://postkhmer.com/business/news/678691
លោក នេត្រ ភក្ត្រា ជំរុញឱ្យយុវជនក្លាយជា «ភ្នាក់ងារសុវត្ថិភាពព័ត៌មាន» ប្រឆាំងព័ត៌មានក្លែងក្លាយ
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញឱ្យយុវជនកម្ពុជាក្លាយជា «ភ្នាក់ងារសុវត្ថិភាពព័ត៌មាន» ដែលមានសមត្ថភាពទប់ទល់ព័ត៌មានក្លែងក្លាយ ការឆបោកតាមប្រព័ន្ធឌីជីថល និងព័ត៌មានបង្កើតដោយបច្ចេកវិទ្យា AI ខណៈរាជរដ្ឋាភិបាលបានបើកដំណើរការយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅថ្ងៃទី១៨ ខែឧសភា។ ...
ថិញ រិទ្ធី និង វង់ អូន
https://postkhmer.com/national/news/669728
កម្ពុជា បង្កើនការតាមដានជំងឺអេបូឡា បន្ទាប់ពី WHO ប្រកាសអាសន្នសុខភាពសាធារណៈអន្តរជាតិ
ក្រសួងសុខាភិបាលកម្ពុជា បានពង្រឹងវិធានការតាមដាន និងការត្រៀមឆ្លើយតប បន្ទាប់ពីមានការផ្ទុះឡើងវិញនៃជំងឺអេបូឡា នៅតំបន់អាហ្វ្រិកកណ្ដាល ដែលបានជំរុញឱ្យ ប្រកាសអាសន្នសុខភាពសាធារណៈអន្តរជាតិ កាលពីថ្ងៃទី ១៧ ខែឧសភា។ ...
ហុង រស្មី
https://postkhmer.com/national/news/679466
ចិននិងខ្មែរជាច្រើននាក់ត្រូវបានចោទប្រកាន់និងឃុំខ្លួនពាក់ព័ន្ធនឹងបទល្មើស Online Scams នៅខេត្តចំនួន៣
យ៉ាងហោចណាស់មានជនជាតិចិន និងខ្មែរជិត៦០នាក់ ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងសម្អាតប្រាក់ (លាងលុយកង្វក់) ដែលបានកើតមានឡើង នៅក្នុងខេត្តត្បូងឃ្មុំ ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង។ ភាគច្រើនត្រូវបានសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។ ...
ក្រសួងវប្បធម៌កម្ពុជាថ្កោលទោសថៃ ប្រើវិធីសាស្ដ្រចុះបញ្ជីប្រាសាទបុរាណខ្មែររំលោភយកដីកម្ពុជា
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានថ្កោលទោសយ៉ាងខ្លាំងចំពោះការសម្រេចរបស់ប្រទេសថៃ ក្នុងការចុះបញ្ជីប្រាសាទបុរាណខ្មែរមួយចំនួនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជាបូជនីយដ្ឋានជាតិរបស់ថៃ ដោយចោទក្រុងបាងកកថាកំពុងព្យាយាមបង្កើតមូលដ្ឋានផ្លូវច្បាប់ក្លែងក្លាយ ដើម្បីគាំទ្រការទាមទារលើទឹកដីអធិបតេយ្យរបស់កម្ពុជា។ ...
ហុង រស្មី
https://postkhmer.com/national/news/608513
ក្រសួងការងារគ្រោងដាក់អនុវត្តសាកល្បងនូវប្រព័ន្ធស្វ័យប្រវត្តិតាមដានកម្រិតកម្ដៅនៅរោងចក្រ ដើម្បីការពារសុខភាពនិងសុវត្ថិភាពកម្មករ
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគ្រោងនឹងដាក់ឱ្យអនុវត្តសាកល្បងនូវប្រព័ន្ធបច្ចេកទេសស្វ័យប្រវត្តិក្នុងការតាមដានកម្រិតកម្ដៅ ជាតិពុល និងសំណើមជាដើមនៅតាមរោងចក្រ សហគ្រាស ក្រុមហ៊ុន ជាពិសេសនៅក្នុងរដូវប្រាំង ដើម្បីលើកកម្ពស់ប្រព័ន្ធការពារសុខភាព និងសុវត្ថិភាពជូនកម្មករនិយោជិត។ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://postkhmer.com/national/news/609362
កម្ពុជា និងកូរ៉េចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាដើម្បីសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី
ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងសាជីវកម្មសហគមន៍ជនបទកូរ៉េ (KRC) បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សា (Record of Discussion) ស្តីពីគម្រោង «លើកកម្ពស់ខ្សែច្រវាក់តម្លៃកសិកម្ម តាមរយៈការកែច្នៃ និងការនាំចេញគ្រាប់ស្វាយចន្ទីនៅកម្ពុជា» ...
ហ៊ឹន ពិសី
https://postkhmer.com/business/news/586289
លោកហ៊ុន សែន៖ កុំចរចាទ្វេភាគីណាមួយជាមួយថៃលើបញ្ហាសមុទ្រ និងសូមដើរត្រង់ទៅរកយន្តការច្បាប់សមុទ្រ ឆ្នាំ១៩៨២
លោក ហ៊ុន សែន នៅថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ បានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា ជៀសវាងការបើកការចរចាទ្វេភាគីថ្មីណាមួយជាមួយថៃ លើបញ្ហាដែនសមុទ្រ និងឱ្យដំណើរការដោយផ្ទាល់ទៅកាន់យន្តការអន្តរជាតិ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ...
ហុង រស្មី
https://postkhmer.com/national/news/586300
ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជាកើនឡើងដល់ជាង ២៣ ពាន់លានដុល្លារ
ការធ្វើពាណិជ្ជកម្មទំនិញរវាងប្រទេសកម្ពុជាជាមួយបណ្តាប្រទេសដៃគូទាំងអស់នៅតែបង្ហាញកំណើនគួរឱ្យកត់សម្គាល់ ដោយក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២៦ នេះសម្រេចបានក្នុងទឹកប្រាក់ជាង ២៣ ពាន់លានដុល្លារ កើនជិត ២០% បើធៀបនឹងរយៈពេលដូចគ្នា ...
ហ៊ិន ពិសី
https://postkhmer.com/business/news/586236
រដ្ឋមន្ត្រីប្រៃសណីយ៍ជំរុញឱ្យនិស្សិតបញ្ចប់ការសិក្សាចេះដឹកនាំអនាគត AI របស់កម្ពុជាប្រកបដោយសុចរិតភាព
លោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃសៅរ៍ ទី៩ ខែឧសភា បានជំរុញឱ្យនិស្សិតកម្ពុជាក្លាយជាអ្នកដឹកនាំ និងអ្នកនវានុវត្តន៍ប្រកបដោយក្រមសីលធម៌ ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស ដោយព្រមានថា អនាគតរបស់កម្ពុជា ...
ហុង រស្មី
https://postkhmer.com/national/news/586198
សន្តិសុខខ្មែរ ១១នាក់ ដែលមើលផ្លូវឲ្យក្រុម online scam និងចិន ៥នាក់ ត្រូវបញ្ជូនទៅឃុំនៅពន្ធនាគារ
សន្តិសុខជនជាតិខ្មែរចំនួន ១១នាក់ និងជនជាតិចិន ៥នាក់ ត្រូវបានតុលាការក្រុងភ្នំពេញចេញដីកាបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ក្រោយរកឃើញពាក់ព័ន្ធនឹងបទល្មើសសមគំនិតក្នុងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងប៉ោយប៉ែត ក្រោយប្រតិបត្តិការបង្ក្រាបកាលពីពេល ...
ពួកជនឆបោកជិត១០០០នាក់ត្រូវបានយកទៅរក្សាទុកនៅមណ្ឌលត្រៀមបណ្ដេញចេញខេត្តតាកែវជាលើកដំបូង
ជនបរទេសដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញចំនួន ៩៩៤នាក់ ត្រូវបានយកទៅរក្សាទុកបណ្ដោះអាសន្ននៅមណ្ឌលត្រៀមបណ្តេញចេញបាទីជាលើកដំបូង រង់ចាំការបណ្ដេញចេញ ក្រោយពេលមជ្ឈមណ្ឌលនេះត្រូវបានរៀបចំរួចរាល់។ ...
មន្ត្រីកម្ពុជាទទួលការបណ្តុះបណ្តាលជំនាញលើការគ្រប់គ្រងសំណល់ និងស្តង់ដារឥន្ធនៈនៅកូរ៉េខាងត្បូង
មន្ត្រីរាជការកម្ពុជាចំនួន ១៨រូប នឹងធ្វើដំណើរទៅកាន់សាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលជំនាញឯកទេសស្តីពីការគ្រប់គ្រងសំណល់ប្រកបដោយចីរភាព និងការត្រួតពិនិត្យគុណភាពឥន្ធនៈ ខណៈកម្ពុជាកំពុងជំរុញការពង្រឹងអភិបាលកិច្ចបរិស្ថាន និងលើកកម្ពស់ស្តង់ដារថាមពល ស្របពេលការ ...
ហុង រស្មី
https://postkhmer.com/national/news/586221