ODC English Site
ក្រសួងបង្ហាញគម្រោងសង់ផ្លូវរថភ្លើងភ្ជាប់ចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
ក្រសួងសាធារណការនិងដឹកជញ្ជូនបានបង្ហាញគម្រោងសាងសង់ផ្លូវរថភ្លើងភ្ជាប់ពីផ្លូវរថភ្លើងដែលមានស្រាប់ភ្នំពេញខេត្តព្រះសីហនុចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ គម្រោងនេះ គឺដើម្បីសម្រួលដល់អ្នកធ្វើដំណើរ ពីកក់ស្ទះចរាចរណ៍ក្នុងទីក្រុង និងដើម្បីធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែកផងដែរ។ ...
ជា វណ្ណៈ
http://bit.ly/2geJaNe
ព្រឹទ្ធសភាបោះឆ្នោតគាំទ្រច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ២០១៧
សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០១៧ដែលរដ្ឋាភិបាលគ្រោងការចំណាយជិត៥ពាន់លានដុល្លារក្នុងនោះមានកម្ចីពីបរទេសជិត១ពាន់ដុល្លារនិងត្រូវបានសមាជិករដ្ឋសភាមកពីគណបក្សកាន់អំណាច ប្រើប្រាស់សំឡេងភាគច្រើនបោះឆ្នោតអនុម័ត ទោះមានការតវ៉ា និងរិះគន់ពីគណបក្សប្រឆាំងនោះ ត្រូវបានព្រឹទ្ធសភា បោះឆ្នោតឯកភាព ...
តាំង វីដា
http://bit.ly/2g4t5pT
រដ្ឋមន្ត្រីស្នើប្រព័ន្ធចុះបញ្ជីអនឡាញលើការដឹកជញ្ជូន
រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនបានអំពាវនាវឲ្យនាយកដ្ឋានគយអនុវត្តប្រព័ន្ធចុះបញ្ជីតាមអនឡាញសម្រាប់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនដើម្បីបង្កើនល្បឿននៃការដឹកជញ្ជូន និងកាត់បន្ថយការចំណាយក្រៅផ្លូវការលើឈ្មួញកណ្ដាល។ ...
Kali Kotoski
http://bit.ly/2h4QDQ9
កូកា-កូឡា សម្ពោធរោងចក្រនៅកម្ពុជាដែលបោះទុន$១០០លាន
រោងចក្រផលិតភេសជ្ជៈ(កូកា-កូឡា)ទំហំ១០០លានដុល្លារអាមេរិកនៅកម្ពុជាបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការកាលពីម្សិលមិញដោយសមត្ថភាពរបស់រោងចក្រថ្មីនេះអាចផលិតភេសជ្ជៈ កូកា-កូឡា ប្រភេទដបចំនួន ៥៤.០០០ដប និងចំនួន ៦០.០០០កំប៉ុងក្នុងមួយម៉ោងសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក និងក្នុងតំបន់។ ...
សុខ ចាន់
http://bit.ly/2geMPdQ
ក្រសួងចុះស្រង់ស្ថិតិពីជម្រើសរបស់ពលរដ្ឋរស់នៅប៊ុលឌិងស
មន្រ្តីជំនាញជាច្រើនក្រុមមកពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់កាលពីថ្ងៃសៅរ៍បានចុះស្រង់ស្ថិតិ និងប្រមូលព័ត៌មានពីអ្នករស់នៅអគារប៊ុលឌិងសដើម្បីសួរនាំពីជម្រើសរបស់ពួកគេក្នុងបំណងអភិវឌ្ឍអគារចំណាស់មួយនេះ។ ...
សែន ដាវីត
http://bit.ly/2gWXRWg
លោក កឹម សុខា៖ ការលើកលែងទោសមិនមានលក្ខខ័ណ្ឌ ឬជាការដោះដូរអីទេ
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោកកឹមសុខាបានអះអាងថាការលើកលែងទោសលោកឲ្យមានសេរីភាពវិញគឺមិនមានលក្ខខ័ណ្ឌឬការដោះដូរណាមួយនោះឡើយតែនេះជាដំណោះស្រាយនយោបាយសំដៅរកឯកភាពជាតិជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាហើយលោកប្ដេជ្ញាបន្តស្វែងរកដំណោះស្រាយដូចគ្នាទៅឲ្យសកម្មជននិងអ្នក ...
តាំង វីដា
http://bit.ly/2gqGF8f
ប្រទេសកម្ពុជា ជាចំណុចទាក់ទាញអ្នកវិនិយោគចិន សម្រាប់ទីផ្សារអាស៊ាន
ប្រទេសចិននឹងពិចារណាក្នុងការបង្កើតតំបន់ឧស្សាហកម្មនៅកម្ពុជាខណៈចិន និងអាស៊ាន នឹងចេញសេចក្ដីថ្លែងការណ៍អំពីកិច្ចសហប្រតិបត្តិការឧស្សាហកម្មចិន-អាស៊ាន ដែលមានអត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា។ ការពិចារណាក្នុងការបង្កើតតំបន់ឧស្សាហកម្មនៅកម្ពុជា ត្រូវបានលើកឡើងអំឡុងពេល ...
ស៊ុំ ម៉ាណេត
http://bit.ly/2fYcysr
រដ្ឋាភិបាលនិយាយថា គ្មានភ័ស្តុតាងបង្ហាញពីពលកម្មកុមារនៅតាមសិប្បកម្មផលិតឥដ្ឋទូទាំងប្រទេស
ក្រសួងការងារនិយាយថា ខ្លួនកំពុងស៊ើបអង្កេតការចោទប្រកាន់ថ្មីៗអំពីពលកម្មកុមារដ៏រាលដាលនៅតាមសិប្បកម្មផលិតឥដ្ឋរបស់ប្រទេសនេះ ប៉ុន្តែអះអាងថា មិនទាន់បានរកឃើញភ័ស្តុតាងនៅឡើយទេ។ ក្រសួងបានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃសុក្រ ប៉ុន្មានម៉ោងបន្ទាប់ពីការចេញរបាយការណ៍ថ្មីមួយដោយអង្គការសិទ្ធិមនុស្សលីកាដូ ដែលលើកឡើងនូវការប្រើពលកម្មកុមារដ៏រាលដាលនិងជាប្រព័ន្ធ និងពលកម្មដោះបំណុលដោយម្ចាស់សិប្បកម្មផលិតឥដ្ឋ។ ទង្វើទាំងពីរនេះគឺខុសច្បាប់តាមច្បាប់កម្ពុជា និងត្រូវមានទោសជាប់ពន្ធនាគារ ក្នុងករណីពលកម្មដោះបំណុល។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/35563
ក្រុមហ៊ុនចិនស្វែងរកដៃគូវិនិយោគរោងចក្រដែកថែប
ក្រុមហ៊ុនផលិតដែកថែបមួយក្នុងចំណោមក្រុមហ៊ុនផលិតដែកថែបឈានមុខគេរបស់ចិនកំពុងស្វែងរកដៃគូនៅកម្ពុជាដើម្បីបង្កើតរោងចក្រដែកថែបដែលនឹងកាត់បន្ថយការពឹងលើការនាំចូលរបស់កម្ពុជាសម្រាប់ ...
Cam McGrath
http://bit.ly/2gWVIHY
សង្គមស៊ីវិលលើកទឹកចិត្តយុវជនការពារសិទ្ធិ និងបរិស្ថាន
អង្គការសង្គមស៊ីវិលនិងក្រុមយុវជនវ័យក្មេងបានជំរុញឲ្យមានការការពារសិទ្ធិនិងលើកទឹកចិត្តឲ្យមានការចូលរួមរបស់យុវជនបន្ថែមទៀតទៅលើវិស័យការពារសិទ្ធិមនុស្សនិងបរិស្ថាន ខណៈដែលពួកគេសង្កេតឃើញថា យុវជនដែលជាសកម្មជនមួយចំនួន បានរងនូវការគំរាមកំហែង រងនូវអំពើហិង្សា និងការ ...
ប៉ិច សុធារី
http://bit.ly/2h8SDaI
រោងចក្រផលិតចំណីសត្វតម្លៃ $១០ លានត្រូវបានបើកនៅខេត្តព្រះសីហនុ
ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុបកាលពីចុងសប្តាហ៍មុនបានបើកដំណើរការរោងចក្រផលិតចំណីសត្វតម្លៃ ១០ លានដុល្លារប៉ុន្តែការផ្គត់ផ្គង់ចម្បងសម្រាប់តែកសិដ្ឋានចិញ្ចឹមជ្រូករបស់ក្រុមហ៊ុនតែប៉ុណ្ណោះ។ នេះបើតាមអនុប្រធានក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប។ ...
ចេង សុខហ័ង
http://bit.ly/2gr7wRt
គជប ស្នើឲ្យផ្តល់យោបល់រឿងបោះឆ្នោត
ក្រោយបិទបញ្ចប់បញ្ជីឈ្មោះអ្នកបោះឆ្នោតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប បានស្នើទៅក្រុមអង្គការសង្គមស៊ីវិលគណបក្សនយោបាយ និងស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធជួយផ្តល់យោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ដើម្បីធ្វើឱ្យបទបញ្ជាមានលក្ខណៈប្រសើរ និងអាចទទួល ...
ឡាយ សាមាន
http://bit.ly/2gWZQd8
ព្រៃការពារជួយដល់អ្នកភូមិ
រឿងរ៉ាវនៃព្រៃសហគម អូរសោម នៅក្នុងខេត្តកំពង់ធំ គឺជារឿងមួយដែលត្រូវបានលើកឡើងមកពិភាក្សានៅក្នុងទម្រង់នានាជាច្រើនដងនៅក្នុងប្រទេសកម្ពុជា ប្រជាជនមូលដ្ឋានត្រូវបានជាប់គាំងនៅក្នុងជម្លោះតវ៉ាមិនចេះចប់ជាមួយនឹងក្រុមហ៊ុន ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/32690/forest-protection-saves-village/
NEC: ប្រជាជនប្រមាណ ៧.៨៧ លាននាក់បានចុះឈ្មោះបោះឆ្នោត
ក្នុងអំឡុងពេលនៃការបិទដំណើរការចុះឈ្មោះបោះឆ្នោតកាលពីថ្ងៃពុធ ប្រជាជនកម្ពុជាមិនលើសពី ៧.៩ លាននាក់ទេ បានចូលរួមចុះឈ្មោះសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំក្រោយ នេះបើយោងតាមលទ្ធផលដែលបានបង្ហាញកាលពីម្សិលមិញ ...
Alex Willemyns
http://www.phnompenhpost.com/national/some-787m-registered-vote-nec
លោក ហ៊ុន សែន បញ្ជាក់អំពីការផ្ទេរខ្នាតផែនទីមិនផ្ទុយរដ្ឋធម្មនុញ្ញ
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញបានបញ្ជាក់ជូនដល់ប្រជាពលរដ្ឋខ្មែរ និងអ្នកនយោបាយអំពីការផ្ទេរផែនទី ឬចម្លងផែនទីពង្រីកផែនទីពីខ្នាត ១/១០០០០០ មកផែនទីខ្នាត ១/៥០០០០ ដែលជាកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងវៀតណាមគឺមិនប៉ះពាល់ដល់រដ្ឋធម្មនុញ្ញទេ។ ...
វង្ស សុខេង
http://bit.ly/2gOp8rI
រដ្ឋសភានឹងកោះហៅរដ្ឋមន្ត្រីរ៉ែសួររឿងពុករលួយ
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលលោក ស៊ុយ សែម ត្រូវបានកោះហៅដោយគណៈកម្មការប្រឆាំងអំពើពុករលួយរបស់រដ្ឋសភាដើម្បីសាកសួរនៅពាក់កណ្តាលខែនេះក្នុងករណីពាក់ព័ន្ធទៅនឹងភាពមិនប្រក្រតីនៃការលក់ខ្សាច់ទៅប្រទេសសិង្ហបុរីដែលធ្វើឲ្យបាត់ចំណូលជាតិរាប់រយលាន ...
មាស សុខជា
http://bit.ly/2gMBR0d
កម្ពុជា បានប្រយោជន៍ពីពន្ធនាំចេញទាបបំផុត
ទំនិញកម្ពុជាទទួលបានអត្ថប្រយោជន៍ពីអត្រាពន្ធនាំចេញទាបបំផុតនៅក្នុងពិភពលោកប៉ុន្តែពាណិជ្ជកម្មរបស់កម្ពុជានៅតែត្រូវបានរារាំងដោយការិយាធិបតេយ្យ និងអំពើពុករលួយដែលអូសបន្លាយជាយូរមកហើយ។ នេះបើតាម ...
Matthieu de Gaudemar
http://bit.ly/2h12uz6
រាជរដ្ឋាភិបាលឲ្យវិនិយោគិនចិន និងកូរ៉េ ទទួលទិដ្ឋាការចេញចូលកម្ពុជា បីឆ្នាំមិនបង់ថ្លៃ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថាវិនិយោគិនចិននិងកូរ៉េនឹងទទួលបានទិដ្ឋាការចេញចូលកម្ពុជាច្រើនដងក្នុងរយៈពេល៣ឆ្នាំដោយមិនចាំបាច់ស្នើសុំទិដ្ឋាការថ្មីនិងបង់ថ្លៃទៀតទេគឺដើម្បីសម្រួលដល់ការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា និងដើម្បីទាក់ទាញវិនិយោគិនចិន និង ...
សុខ ចាន់
http://bit.ly/2gFHE55
កម្ពុជានឹងក្លាយជាទីតាំងសក្តានុពលវិនិយោគ សម្រាប់វិនិយោគិនចិន
វាជាវេទិកាធុរកិច្ចកម្ពុជា-ចិន ដ៏ធំលើកដំបូងរបស់កម្ពុជាដែលបានទាក់ទាញក្រុមវិនិយោគិនចិនជាច្រើនរយនាក់មកទីក្រុងភ្នំពេញកាលពីម្សិលមិញដើម្បីស្វែងរកឱកាសវិនិយោគនៅក្នុងសេដ្ឋកិច្ចដែលកំពុងអភិវឌ្ឍន៍យ៉ាងរហ័ស ...
ចេង សុខហ័ង
http://bit.ly/2gSzZPR
ដីមួយផ្នែកស្រុកមុខកំពូល ខេត្តកណ្តាល កាត់ចូលក្រុងភ្នំពេញ
ព្រះមហាក្សត្របានត្រាស់បង្គាប់ឲ្យមានការកែសម្រួលព្រំប្រទល់ដីរវាងរាជធានីភ្នំពេញនិងខេត្តកណ្តាលដោយកាត់យកផ្ទៃដីមួយផ្នែកនៃឃុំសំបួរមាសស្រុកមុខកំពូលខេត្តកណ្តាល ទៅឲ្យសង្កាត់ចំនួន ២ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី១១ ខែវិច្ឆិកា និង ...
ប៉ិច សុធារី
http://bit.ly/2h0PKIY
សិប្បកម្មកែច្នៃវល្លិរមៀតនៅកោះកុងត្រូវផ្អាកសកម្មភាពទាំងស្រុង
សមត្ថកិច្ចចម្រុះបានអះអាងថាសកម្មភាពនៃការសាងសង់សិប្បកម្មកែច្នៃវល្លិរមៀតនៅក្នុងឃុំឫស្សីជ្រំស្រុកថ្មបាំងខេត្តកោះកុងនិងការគ្រោងប្រមូលវល្លិរមៀតត្រូវបានផ្អាកសកម្មភាពទាំងស្រុង។ លោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថាន ខេត្តកោះកុង បានឲ្យដឹងថា កាលពីនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រុមមន្ត្រីមន្ទីរ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2fXYz4v
សហជីពគាំទ្រក្រសួងការងារ ត្រៀមរៀបចំផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិខាងការងារ
មន្ត្រីសហជីពបានសាទរទៅនឹងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈចំពោះការត្រៀមរៀបចំផ្តល់សច្ចាប័នដល់អនុសញ្ញាមួយចំនួនជាពិសេសអនុសញ្ញាពីរសំខាន់ៗដែលសហជីព និងកម្មករ-កម្មការិនីរោងចក្រ ព្រមទាំងពលករធ្វើការតាមផ្ទះតែងតែទាមទារកន្លងមក។ ...
មុំ គន្ធា
http://bit.ly/2gS9yK6
ចំនួនសរុបនៃអ្នកចុះឈ្មោះសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ ២០១៧ គិតចាប់ពីថ្ងៃទី ០១ ខែកញ្ញា ដល់ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៦
បន្ទាប់ពីរយៈពេលបីខែនៃការចុះឈ្មោះបោះឆ្នោត ដែលបានចាប់ដំណើរការពីថ្ងៃទី ០១ ខែកញ្ញា ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៦ សេចក្តីប្រកាសព័ត៌មាន ដែលបានចេញដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ. ...
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)
ប្រទេសជប៉ុនឧបត្ថម្ភ ១.១ លានដុល្លារដល់សាលាក្តីខ្មែរក្រហម
ប្រទេសជប៉ុន ដែលជាអ្នកផ្តល់ជំនួយសម្រាប់សាលាក្តីខ្មែរក្រហមដ៏ធំ បានចូលរួមផ្តល់ថវិកាបន្តទៀតចំនួន ១.១២ លានដុល្លារ ដល់ភាគីអន្តរជាតិ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់សាលាក្តីដែលបានឱ្យដឹងកាលពីថ្ងៃអង្គារ។ ...
Mayuri Mei Lin
http://www.khmertimeskh.com/news/32642/japan-donates--1-1-million-to-tribunal/
