វីអូអេ

លោក​សម រង្ស៉ី​សរសើរ​ស.រ.អា.​និង​សហភាព​អឺរ៉ុប​ដែល​មិន​គាំទ្រ​រដ្ឋាភិបាល​ថ្មី​នៅ​កម្ពុជា

រដ្ឋ VIRGINIA — មេ​ដឹកនាំ​គណបក្ស​ជំទាស់​គឺ​លោក​សម រង្ស៉ី​កោត​សរសើរ​ជំហរ​ស.រ.អា.​និង​សហ​ភាព​អឺរ៉ុប​ដែល​មិន​គាំទ្រ​ រដ្ឋាភិបាល​ថ្មី​នៅ​កម្ពុជា។​ លោក​ថ្លែង​ថា​ ជំហរ​នេះ​ជា​ការ​ លើក​ទឹកចិត្ត​ខ្លាំង​សម្រាប់អ្នក​តស៊ូ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ ប្រទេស​កម្ពុជា។ ថ្លែង​ទៅ​កាន់​ក្រុម​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជា​ច្រើន​នាក់​ក្នុង​រដ្ឋ​ វីជីនៀ​ កាល​ពី​យប់​ថ្ងៃ​អង្គារ ​មេដឹកនាំ​គណបក្ស​ជំទាស់​គឺ​លោក​សម រង្ស៉ី​បាន​អះអាង​ថា​ ស.រ.អា.​និង​សហ​ភាព​អឺរ៉ុប​បាន​ផ្តល់​កម្លាំង​ចិត្ត​យ៉ាង​ខ្លាំង​ដល់​ការ​ តស៊ូ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​លទ្ធផល​បោះឆ្នោត​យុត្តិធម៌​ ​ដោយ​មិនគាំទ្រ​រដ្ឋាភិបាល​របស់លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​ដែល​លោក​អះអាង​ថា ​កើត​ចេញ​ពីការ​បន្លំ​សន្លឹក​ឆ្នោត​ពលរដ្ឋ។​ ...

សុខ ខេមរា
http://khmer.voanews.com/content/sam-rainsy-praises-us-eu-during-washington-tour-cambodia-khmer/1770971.html

មន្ត្រីគណបក្ស​កាន់​អំណាច៖​ការ​មិន​ទទួល​ស្គាល់​ពី​ប្រទេស​ខ្លះ​មិនមែន​ជា​កង្វល់

វ៉ាស៊ីនតោន៖ នៅ​ពេល​មេដឹកនាំ​គណបក្ស​ជំទាស់​គឺ​លោក​សម​ រង្ស៉ី​បើក​យុទ្ធនាការ​របស់​លោក​ លើ​ឆាក​អន្តរជាតិ​ដើម្បី​សុំ​ឲ្យ​បណ្តាប្រទេស​នានាកុំ​ទទួល​ស្គាល់​ រដ្ឋាភិបាល​ថ្មី​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នោះ​ ​ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​គ្រប់គ្រង​ប្រទេស ​គឺ​លោក​ជាម យៀប​បាន​អះអាង​ថា ​កម្ពុជា​មិន​ខ្វល់​ខ្វាយ​នឹង​ការ​ទទួល​ស្គាល់​ ឬ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​កម្ពុជា​ថ្មី​ទេ។​ «ការ​ទទួល​ស្គាល់​ឬ​មិនទទួល​ស្គាល់​ជា​សិទ្ធិ​របស់​បណ្តាប្រទេស​ជា​មិត្ត។​ យើង​អត់​មាន​បង្ខំ​គេ​ទេ។​ យើង​មាន​ការ​គាំទ្រ​ប៉ុន្មាន ​យើង​មាន​ប៉ុណ្ណឹង។​ ហើយ​ឥឡូវ​ នេះ ​យើង​គិត​ថា ​អត់​មាន​ពេល​រង់ចាំ​ការ​ឯកភាព​ពី​(គណបក្ស​ជំទាស់​ទេ) ​ព្រោះ​ច្បាប់​បាន​ប្រគល់​សិទ្ធិ​គ្រប់គ្រាន់​មក​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​រៀបចំ​ដឹកនាំ រដ្ឋ​សភា​និង​រាជ​រដ្ឋាភិបាល​កម្ពុជា»។​ ...

សុខ ខេមរា
http://khmer.voanews.com/content/cambodia-ruling-party-officials-say-no-recognition-from-some-countries-is-not-a-problem/1766572.html

មេ​បក្ស​ប្រឆាំង​ស្នើ​សហគមន៍​អន្តរជាតិ​ដក​អាសនៈលោក​ហ៊ុន សែន ចេញ​ពី​អ.ស.ប.

នំពេញ៖​ លោក​ សម រង្ស៊ី​ មេ​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​បាន​ស្វះ​ស្វែង​រក​អន្តរាគមន៍​ពី​សហគមន៍​ អន្តរជាតិ​និង​សហរដ្ឋ​អាមេរិក​ឲ្យ​បណ្តេញ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ចេញ​ពី​មុខ​តំណែង​របស់​អង្គការ​សហ​ប្រជាជាតិ ក៏ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា នេះ​ជា​ទង្វើ​ខុស​ច្បាប់​ហើយ​ប្រជា​ពលរដ្ឋ​និង​ផ្តន្ទា​ទោស។ ការ​ស្វះ​ស្វែង​រក​សម្ពាធ​ពី​អន្តរជាតិ​របស់​លោក សម រង្ស៊ី​ ប្រឆាំង​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​លោក​បាន​ចូល​កាន់​មុខ​តំណែង​ដែល​គណបក្ស​ សង្គ្រោះជាតិ​ចាត់​ទុក​ថា​ជា​រដ្ឋ​ប្រហារ​រដ្ឋធម្មនុញ្ញ​ប្រមាណ​តែ​ជាង​ពីរ​ សប្តាហ៍​ប៉ុណ្ណោះ។ ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ពេល​លោក​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ សង្កាត់​បឹង​ទំពុន​នៅ​ថ្ងៃ​ចន្ទ​នេះ លោក​ សម រង្ស៊ី​បាន​បញ្ជាក់​ថា នៅ​យប់​ថ្ងៃ​ចន្ទ​នេះ​លោក​នឹង​ចេញ​ទៅ​បណ្តា​ប្រទេស​សហគមន៍​អឺរ៉ុប​មួយ​ចំនួន ​និង​សហរដ្ឋ​អាមេរិក​ដើម្បីស្វែង​រក​អន្តរាគមន៍​ពី​បណ្តា​ប្រទេស​ទាំង​នោះ​ ឲ្យ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​កើត​ឡើង​ដោយ​រដ្ឋ​ប្រហារ​ រដ្ឋធម្ម​របស់​លោក​ហ៊ុន សែន។​ លោក​សម រង្ស៊ី​បាន​បញ្ជាក់​ថា ដំណើរ​ទស្សនៈ​កិច្ច​របស់​លោក​លើក​នេះ​នឹង​ជំរុញ​ឲ្យ​មាន​ការ​បណ្តេញ​លោក​ នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ចេញ​ពី​អាសនៈ​អង្កការ​សហ​ប្រជាជាតិនិង​ទទួច​ដល់​ធនាគារ​ពិភព​លោក មូលនិធិ​រូបីយវត្ថុ​អន្តរជាតិ​ផ្អាក​ជំនួយ​មក​កម្ពុជា។ ...

ហេង រស្មី
http://khmer.voanews.com/content/sam-rainsy-to-ask-western-nations-not-to-recognize-current-cambodian-government/1764904.html

ខណៈបក្ស​ប្រឆាំង​សុំ​ការ​គាប​សង្កត់​ពី​អន្តរជាតិ អ្នក​វិភាគ​ថា​យន្តការ​ក្នុង​ស្រុក​ល្អ​ជាង

វ៉ាស៊ីនតោន៖ ក្រុម​អ្នកវិភាគ​នៅ​កម្ពុជា​បាន​អះអាង​ថា ពួកគេ​ចង់​ឃើញ​ក្រុម​អ្នក​នយោបាយកម្ពុជា ​ប្រើប្រាស់​យន្តការ​ក្នុង​ស្រុក​ដោះស្រាយ​ការ​ខ្វែង​គំនិត​នយោបាយ​ដែលនាំ​ ដល់​ការ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាលថ្មី​ឲ្យ​បាន​ទូលំ​ទូលាយ។​ ពួកគេ​ទទូច​យ៉ាង​ដូច្នេះ​ក្រោយ​ពេល​ដែល​មេដឹកនាំ​គណបក្ស​ប្រឆាំង​អះអាង​ ជាប់ៗ​គ្នា​ថា នឹង​ធ្វើដំណើរ​ទៅសហរដ្ឋ​អាមេរិក អង្គការសហប្រជាតិ និង​សហភាព​អឺរ៉ុប​ ដើម្បី​កៀងគរ​អន្តរជាតិ​មិន​ឲ្យ​ទទួល​ស្គាល់​រដ្ឋាភិបាល​លោក​នាយក​ រដ្ឋមន្ត្រី​ហ៊ុន​សែន។ ការប្រើ​ប្រាស់​យន្តការ​អន្តជាតិ​អាច​ជា​ដំណោះស្រាយ​ដែល​គ្មាន​លំនឹង ​ហើយ​មិន​ត្រូវ​តាម​ការ​វិវត្តន៍​នៃ​ស្ថានការណ៍​កម្ពុជា។ នៅ​ពេល​មេដឹកនាំ​គណបក្ស​ជំទាស់​គឺ​លោក​សម រង្ស៉ី​ប្រកាស​ថា លោក​នឹង​សុំ​ឲ្យ សហគមន៍អន្តរជាតិ​កុំ​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា ក្រុមអ្នក​វិភាគ​នយោបាយ​និង​អ្នក​តាម​ដាន​ខ្លះ​ក្នុង​ប្រទេស​កម្ពុជា​បាន​ អះអាង​ថា ភាគី​នយោបាយ​ទាំងពីរ​គួរ​ជួប​ពិភាក្សាគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​នយោបាយ​ តាម យន្តការ​ក្នុង​ស្រុក។ ...

សុខ ខេមរា
http://khmer.voanews.com/content/international-pressure-but-analysts-say-national-solution-is-better-for-cambodia/1764927.html

អ.ស.ប.​​និង​ប្រទេស​ហត្ថលេខី​ទាំង​១៨​ក្នុង​អ៊ុនតាក់​អាច​មាន​ឥទ្ធិពល​បញ្ចប់​​ជម្លោះ​នយោបាយ​កម្ពុជា

វ៉ាស៊ីនតោន – អ្នក​វិភាគ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​គឺ​បណ្ឌិត​ឡៅ ម៉ុងហៃ​មាន​ជំនឿ​ថា​ អ.ស.ប.និង​ប្រទេស​ហត្ថលេខី​ទាំង​១៨​មាន​ឥទ្ធិពល​អាច​បញ្ចប់​បញ្ហា​ជម្លោះ​ នយោបាយ​កម្ពុជា​ ព្រោះ​ថា​ កិច្ចព្រម​ព្រៀង​ជា​អចិន្ត្រៃយ៍​មួយ​កាល​ពី២២​ឆ្នាំ​មុន​បាន​សន្យា​ថា​ នឹងជួយ​ស្វែងរក​សន្តិភាព​ កសាង​សន្តិភាព​ និង​រក្សា​សន្តិភាព​ដល់​ប្រទេស​កម្ពុជា។​ ថ្លែង​ក្នុង​ពេល​អញ្ជើញ​ជា​វាគ្មិន​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាលពី​យប់​ ថ្ងៃ​ព្រហស្បតិ៍​ លោក​ឡៅ ម៉ុងហៃ​បាន​ចាត់​ទុក​ថា​ ជាសំណាង​របស់​កម្ពុជា​ដែល​អ.ស.ប.និង​ ប្រទេស​ទាំងអស់​បាន​ធានា​ដល់​កម្ពុជា​ដូច្នេះ​ដើម្បីឲ្យ​កម្ពុជា​បោះឆ្នោត​ ដណ្តើម​ អំណាច​គ្នា​ផ្ទៃក្នុង​ដោយ​មិន​ចាំ​បាច់​ទៅ​ពឹង​បរទេស​ឬ​ប្រទេស​ជិតខាង​មក​ ជួយ​ទៀត។​ ...

សុខ ខេមរា
http://khmer.voanews.com/content/un-and-paris-peace-accord-still-have-duty-to-solve-cambodia-deadlock/1763134.html

លោក​សម រង្ស៊ី​គ្រោង​សុំឲ្យ​អ.ស.ប​.ព្យួរ​អាសនៈ​កម្ពុជា

វ៉ាស៊ីនតោន — មេដឹកនាំ​គណបក្ស​ជំទាស់​គឺ​លោក​សម រង្ស៉ី​គ្រោង​នឹង​ស្នើសុំ​ឲ្យ​អ.ស.ប.ព្យួរ​អាសនៈ​កម្ពុជា​ឲ្យ​នៅ​ទំនេរ​ ហើយនឹង​ស្នើសុំ​សហគមន៍​អន្តរជាតិ​មិនឲ្យ​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី​របស់​ ប្រទេស​កម្ពុជា។ ​លោក​សុខ ខេមរា​ នៃ​វីអូអេ​បាន​រាយ​ការណ៍​ថា​ ការ ស្នើ​សុំនេះ​គឺ​ដោយសារ​គណបក្ស​ជំទាស់​អះអាង​ថា​ រដ្ឋាភិបាល​កម្ពុជា​ថ្មី​មិន​ស្របច្បាប់។​ មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​សម​ រង្ស៉ី​បាន​ព្រមាន​ថា​ លោកនឹង​ធ្វើ ចលនា​ជា​អន្តរជាតិ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​ដើម្បី​កុំឲ្យ​សហគមន៍​អន្តរជាតិ​ ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ជាពិសេស​គឺ​ស្នើ​សុំ ​ដល់​អ.ស.ប.​ឲ្យ​ព្យួរ​អាសនៈ​កម្ពុជា​នៅ​ឯ​អ.ស.ប.នៅ​ទំនេរ​ជា​បណ្តោះ​ អាសន្ន។​ គណបក្ស​ជំទាស់​ធ្វើ​របៀបនេះ​ដោយ​ចោទ​ប្រកាន់​ថា​ រដ្ឋាភិបាល​ថ្មី​និង​រដ្ឋសភា​ថ្មី ​របស់​កម្ពុជា​ជារដ្ឋាភិបាល​និង​រដ្ឋ​សភា​មិន​ស្របច្បាប់​ និង​មិន​តំណាង​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ទាំងមូល​ទេ។ ​នេះបើ​តាម​ការ​អះអាង​របស់​លោក​សម រង្ស៉ី ​ដែល​បាន​ថ្លែង​ប្រាប់​វីអូអេ​ប៉ុន្មាន​នាទីមុន​នេះ។​ ...

សុខ ខេមរា
http://khmer.voanews.com/content/cambodia-opposition-leaders-sam-rainsy-call-for-un-to-strip-cambodian-seat/1757227.html

សហរដ្ឋ​អាមេរិក​នៅ​តែ​ចង់​ឲ្យ​កម្ពុជា​ដោះស្រាយ​ទំនាស់​រឿង​បោះឆ្នោត

វ៉ាស៊ីនតោន៖ ក្រសួងការ​បរទេស​សរអា​ នៅតែ​ទទូច​ដល់​ភាគី​នយោបាយ​កម្ពុជា​ឲ្យបន្ត​ពិភាក្សា​គ្នា ​ដើម្បី​ដោះស្រាយ​បញ្ហា​ទំនាស់​រឿង​បោះឆ្នោត​ទោះបីជា​សភានិង​រដ្ឋាភិបាល​ ថ្មី​មួយ​បាន​កើត​ឡើង​ហើយក្តី ដើម្បី​ផលប្រយោជន៍​កម្ពុជា។ ក្រសួងការ​បរទេស​សរអា​ជំរុញ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស សង្គ្រោះ​ជាតិ​ឲ្យ​បន្ត​ធ្វើការ​រួមគ្នា​ដើម្បី​ដោះស្រាយ​ការខ្វែង​គំនិត​ នានា​ដើម្បី​បំរើ ផល​ប្រយោជន៍​ដ៏ឧត្តុង​ឧត្តម​របស់​ពលរដ្ឋ​កម្ពុជា​និង​ធ្វើ​ឲ្យ​រដ្ឋសភា​ មានការ ជឿជាក់​បាន។​ នេះ​ជា​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​លោកស្រី​ ជែន សាគី អ្នកនាំពាក្យ​ក្រសួងការ​បរទេស​សរអា។ «យើង​ជឿថា​រដ្ឋសភា​ប្រជាធិបតេយ្យ​និងជឿជាក់​បានមួយ​ ត្រូវតែ​ឆ្លុះបញ្ចាំង ពីឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ ដោយ​មាន​ការចូលរួម​ប្រកប​ដោយ​អត្តន័យ​ពីគណ បក្ស​នយោបាយ​ទាំងពីរ»។ ...

សុខ ខេមរា
http://khmer.voanews.com/content/us-says-credible-parliment--is-crucial-to-cambodia-interest-urging-more-talks/1756414.html

ក្រុម​អ្នក​ភូមិ​បឹងកក់​និង​បុរី​កីឡា​ទាម​ទារ​រក​យុត្តិធម៌​ចំពោះ​អំពើ​ហិង្សា​មក​លើ​ក្រុម​របស់​ខ្លួន

នំពេញ៖ ក្រុម​អ្នក​ភូមិ​បឹងកក់​ ដែល​ខឹង​សម្បារ​នឹង​អាជ្ញាធរ​ខណ្ឌ​ដូន​ពេញ​ក្នុង​រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃ​អង្គារ​ទី​២៤​ ខែ​កញ្ញា​នេះ ​បាន​ទាមទារ​រក​យុត្តិធម៌​ចំពោះ​អំពើ​ហិង្សាមួយ​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ មក​លើ​ក្រុម​របស់​ខ្លួន​នៅឯ​រមនីយដ្ឋាន​វត្ត​ភ្នំ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ ទី​២២ ​ខែ​កញ្ញា​កន្លង​ទៅ។ ក្រុម​អ្នក​ភូមិ​អះអាង​ថា ​អាជ្ញាធរ​ខណ្ឌ​នេះ​បាន​បញ្ជា​ឲ្យ​មាន​ការ​បង្រ្កាប​ដោយ​ហិង្សា​ដោយ​ប្រើ​ ដំបងឆក់ ​និង​ចំពាម​បាញ់​គ្រាប់​ឃ្លី​ជាដើម​ ដើម្បី​បំបែក​កូដកម្ម​បង្អត់​អាហារ​របស់​ពួក​គេ​នៅ​យប់​នោះ។ ​ ការ​បង្រ្កាប​នោះ​បាន​បណ្តាល​ឲ្យ​រង​របួស​ទាំង​ស្រាល​ ទាំង​ធ្ងន់​ មនុស្ស​ប្រមាណ​១០​នាក់ ដោយ​រួម​ទាំង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ និង​អ្នក​កាសែត​មួយ​ចំនួន​ផង។​ ...

សាយ មុន្នី
http://khmer.voanews.com/content/boeung-kak-lake-villagers-in-cambodia-camplain-against-police-violence-on-sunday-night/1756399.html

Contact us

Contact us

Do you have questions on the content published by Open Development Cambodia (ODC)? We will gladly help you.

Have you found a technical problem or issue on the Open Development Cambodia (ODC) website?

Tell us how we're doing.

Do you have resources that could help expand the Open Development Cambodia (ODC) website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Cambodia (ODC) will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

YWJxg
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!