ក្រុមអ្នកភូមិបឹងកក់និងបុរីកីឡាទាមទាររកយុត្តិធម៌ចំពោះអំពើហិង្សាមកលើក្រុមរបស់ខ្លួន
នំពេញ៖ ក្រុមអ្នកភូមិបឹងកក់ ដែលខឹងសម្បារនឹងអាជ្ញាធរខណ្ឌដូនពេញក្នុងរាជធានីភ្នំពេញ នៅថ្ងៃអង្គារទី២៤ ខែកញ្ញានេះ បានទាមទាររកយុត្តិធម៌ចំពោះអំពើហិង្សាមួយដែលត្រូវបានប្រព្រឹត្ត មកលើក្រុមរបស់ខ្លួននៅឯរមនីយដ្ឋានវត្តភ្នំកាលពីយប់ថ្ងៃអាទិត្យ ទី២២ ខែកញ្ញាកន្លងទៅ។ ក្រុមអ្នកភូមិអះអាងថា អាជ្ញាធរខណ្ឌនេះបានបញ្ជាឲ្យមានការបង្រ្កាបដោយហិង្សាដោយប្រើ ដំបងឆក់ និងចំពាមបាញ់គ្រាប់ឃ្លីជាដើម ដើម្បីបំបែកកូដកម្មបង្អត់អាហាររបស់ពួកគេនៅយប់នោះ។ ការបង្រ្កាបនោះបានបណ្តាលឲ្យរងរបួសទាំងស្រាល ទាំងធ្ងន់ មនុស្សប្រមាណ១០នាក់ ដោយរួមទាំងសកម្មជនការពារសិទ្ធិមនុស្ស និងអ្នកកាសែតមួយចំនួនផង។…