សហរដ្ឋ​អាមេរិក​នៅ​តែ​ចង់​ឲ្យ​កម្ពុជា​ដោះស្រាយ​ទំនាស់​រឿង​បោះឆ្នោត

វ៉ាស៊ីនតោន៖ ក្រសួងការ​បរទេស​សរអា​ នៅតែ​ទទូច​ដល់​ភាគី​នយោបាយ​កម្ពុជា​ឲ្យបន្ត​ពិភាក្សា​គ្នា ​ដើម្បី​ដោះស្រាយ​បញ្ហា​ទំនាស់​រឿង​បោះឆ្នោត​ទោះបីជា​សភានិង​រដ្ឋាភិបាល​ ថ្មី​មួយ​បាន​កើត​ឡើង​ហើយក្តី ដើម្បី​ផលប្រយោជន៍​កម្ពុជា។ ក្រសួងការ​បរទេស​សរអា​ជំរុញ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស សង្គ្រោះ​ជាតិ​ឲ្យ​បន្ត​ធ្វើការ​រួមគ្នា​ដើម្បី​ដោះស្រាយ​ការខ្វែង​គំនិត​ នានា​ដើម្បី​បំរើ ផល​ប្រយោជន៍​ដ៏ឧត្តុង​ឧត្តម​របស់​ពលរដ្ឋ​កម្ពុជា​និង​ធ្វើ​ឲ្យ​រដ្ឋសភា​ មានការ ជឿជាក់​បាន។​ នេះ​ជា​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​លោកស្រី​ ជែន សាគី អ្នកនាំពាក្យ​ក្រសួងការ​បរទេស​សរអា។ «យើង​ជឿថា​រដ្ឋសភា​ប្រជាធិបតេយ្យ​និងជឿជាក់​បានមួយ​ ត្រូវតែ​ឆ្លុះបញ្ចាំង ពីឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ ដោយ​មាន​ការចូលរួម​ប្រកប​ដោយ​អត្តន័យ​ពីគណ បក្ស​នយោបាយ​ទាំងពីរ»។…

សុខ ខេមរា
http://khmer.voanews.com/content/us-says-credible-parliment--is-crucial-to-cambodia-interest-urging-more-talks/1756414.html