អ.ស.ប.​​និង​ប្រទេស​ហត្ថលេខី​ទាំង​១៨​ក្នុង​អ៊ុនតាក់​អាច​មាន​ឥទ្ធិពល​បញ្ចប់​​ជម្លោះ​នយោបាយ​កម្ពុជា

វ៉ាស៊ីនតោន – អ្នក​វិភាគ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​គឺ​បណ្ឌិត​ឡៅ ម៉ុងហៃ​មាន​ជំនឿ​ថា​ អ.ស.ប.និង​ប្រទេស​ហត្ថលេខី​ទាំង​១៨​មាន​ឥទ្ធិពល​អាច​បញ្ចប់​បញ្ហា​ជម្លោះ​ នយោបាយ​កម្ពុជា​ ព្រោះ​ថា​ កិច្ចព្រម​ព្រៀង​ជា​អចិន្ត្រៃយ៍​មួយ​កាល​ពី២២​ឆ្នាំ​មុន​បាន​សន្យា​ថា​ នឹងជួយ​ស្វែងរក​សន្តិភាព​ កសាង​សន្តិភាព​ និង​រក្សា​សន្តិភាព​ដល់​ប្រទេស​កម្ពុជា។​ ថ្លែង​ក្នុង​ពេល​អញ្ជើញ​ជា​វាគ្មិន​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាលពី​យប់​ ថ្ងៃ​ព្រហស្បតិ៍​ លោក​ឡៅ ម៉ុងហៃ​បាន​ចាត់​ទុក​ថា​ ជាសំណាង​របស់​កម្ពុជា​ដែល​អ.ស.ប.និង​ ប្រទេស​ទាំងអស់​បាន​ធានា​ដល់​កម្ពុជា​ដូច្នេះ​ដើម្បីឲ្យ​កម្ពុជា​បោះឆ្នោត​ ដណ្តើម​ អំណាច​គ្នា​ផ្ទៃក្នុង​ដោយ​មិន​ចាំ​បាច់​ទៅ​ពឹង​បរទេស​ឬ​ប្រទេស​ជិតខាង​មក​ ជួយ​ទៀត។​…

សុខ ខេមរា
http://khmer.voanews.com/content/un-and-paris-peace-accord-still-have-duty-to-solve-cambodia-deadlock/1763134.html