លោកសម រង្ស៊ីគ្រោងសុំឲ្យអ.ស.ប.ព្យួរអាសនៈកម្ពុជា
វ៉ាស៊ីនតោន — មេដឹកនាំគណបក្សជំទាស់គឺលោកសម រង្ស៉ីគ្រោងនឹងស្នើសុំឲ្យអ.ស.ប.ព្យួរអាសនៈកម្ពុជាឲ្យនៅទំនេរ ហើយនឹងស្នើសុំសហគមន៍អន្តរជាតិមិនឲ្យទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់ ប្រទេសកម្ពុជា។ លោកសុខ ខេមរា នៃវីអូអេបានរាយការណ៍ថា ការ ស្នើសុំនេះគឺដោយសារគណបក្សជំទាស់អះអាងថា រដ្ឋាភិបាលកម្ពុជាថ្មីមិនស្របច្បាប់។ មេដឹកនាំគណបក្សសង្គ្រោះជាតិគឺលោកសម រង្ស៉ីបានព្រមានថា លោកនឹងធ្វើ ចលនាជាអន្តរជាតិក្នុងពេលឆាប់ៗខាងមុខដើម្បីកុំឲ្យសហគមន៍អន្តរជាតិ ទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាពិសេសគឺស្នើសុំ ដល់អ.ស.ប.ឲ្យព្យួរអាសនៈកម្ពុជានៅឯអ.ស.ប.នៅទំនេរជាបណ្តោះ អាសន្ន។ គណបក្សជំទាស់ធ្វើរបៀបនេះដោយចោទប្រកាន់ថា រដ្ឋាភិបាលថ្មីនិងរដ្ឋសភាថ្មី របស់កម្ពុជាជារដ្ឋាភិបាលនិងរដ្ឋសភាមិនស្របច្បាប់ និងមិនតំណាងឲ្យប្រជាពលរដ្ឋកម្ពុជាទាំងមូលទេ។ នេះបើតាមការអះអាងរបស់លោកសម រង្ស៉ី ដែលបានថ្លែងប្រាប់វីអូអេប៉ុន្មាននាទីមុននេះ។…