លោកសម រង្ស៉ីសរសើរស.រ.អា.និងសហភាពអឺរ៉ុបដែលមិនគាំទ្ររដ្ឋាភិបាលថ្មីនៅកម្ពុជា
រដ្ឋ VIRGINIA — មេដឹកនាំគណបក្សជំទាស់គឺលោកសម រង្ស៉ីកោតសរសើរជំហរស.រ.អា.និងសហភាពអឺរ៉ុបដែលមិនគាំទ្រ រដ្ឋាភិបាលថ្មីនៅកម្ពុជា។ លោកថ្លែងថា ជំហរនេះជាការ លើកទឹកចិត្តខ្លាំងសម្រាប់អ្នកតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យក្នុង ប្រទេសកម្ពុជា។ ថ្លែងទៅកាន់ក្រុមពលរដ្ឋខ្មែរអាមេរិកាំងជាច្រើននាក់ក្នុងរដ្ឋ វីជីនៀ កាលពីយប់ថ្ងៃអង្គារ មេដឹកនាំគណបក្សជំទាស់គឺលោកសម រង្ស៉ីបានអះអាងថា ស.រ.អា.និងសហភាពអឺរ៉ុបបានផ្តល់កម្លាំងចិត្តយ៉ាងខ្លាំងដល់ការ តស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ និងលទ្ធផលបោះឆ្នោតយុត្តិធម៌ ដោយមិនគាំទ្ររដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលលោកអះអាងថា កើតចេញពីការបន្លំសន្លឹកឆ្នោតពលរដ្ឋ។…