ស្ថានទូត
សេចក្តីប្រកាសព័ត៌មានរួម៖ ព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស ពង្រឹងភាពជាដៃគូសេដ្ឋកិច្ចនៅក្នុងវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេស លើកទី៣
នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្ម និងស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានរួម ស្ដីពី ការរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេសលើកទី៣។តាមរយៈការរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេស លើកទី៣ ក្រោម ប្រធានបទ «ទស្សនវិស័យកម្ពុជា-ចក្រភពអង់គ្លេស៖ ភាពជាដៃគូឆ្ពោះទៅមុខ ក្នុងបរិបទនៃការផ្លាស់ប្តូរសកល» ប្រទេសទាំងពីរបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការលើកកម្ពស់កំណើនប្រកបដោយចីរភាព និងការបង្កើតកាលានុវត្តភាពថ្មីៗសម្រាប់ធុរកិច្ច។ ...
ក្រសួងពាណិជ្ជកម្ម និងស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា
សេចក្តីប្រកាសព័ត៌មាន៖ ឯកអគ្គរាជទូតកម្ពុជា ជួបពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុន KOJIMA Holdings Co., Ltd.
នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ជួបពិភាក្សាការងារជាមួយ លោក KOJIMA Masanobu ប្រធានក្រុមហ៊ុន KOJIMA Holdings Co., Ltd.។ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈលើកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយក្រោមភាពជាដៃគូយុទ្ធសាស្តគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន រួមទាំងកាលានុវត្តភាពដែលកើតចេញពីសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់កម្ពុជា និងកញ្ចប់សហបង្កើតសេដ្ឋកិច្ចជប៉ុន-កម្ពុជា។ ...
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន
សេចក្តីប្រកាសព័ត៌មាន៖ ឯកអគ្គរាជទូតក្រកម្ពុជាពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាមួយប្រធានសមាគមកម្ពុជា-ជប៉ុន
នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ជួបពិភាក្សាការងារជាមួយ ឯកឧត្តម តាកាហាស៊ី ហ៊្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) និងជាអតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសកម្ពុជា។ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្រោមភាពជាដៃគូយុទ្ធសាស្តគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន។ ...
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន
សេចក្តីប្រកាសព័ត៌មាន៖ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា ជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន
នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការជួបពិភាក្សាការងាររវាង ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា និងអគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន។ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើការពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគត រួមទាំងការគាំទ្ររបស់កម្ពុជាសម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រ AJC ឆ្នាំ២០២៦-២០៣០ ដើម្បីធានាថាផែនការនេះស្របទៅជាមួយអាទិភាពរយៈពេលវែងរបស់អាស៊ាន។ ...
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន
សេចក្តីថ្លែងការណ៍ព័ត៌មាន ស្តីពីជម្លោះដែលកំពុងបន្តរវាងកម្ពុជា និងថៃ
នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ស្ថានបេសកកម្មសហរដ្ឋអាមេរិកប្រចាំនៅអាស៊ាន បានចេញសេចក្តីថ្លែងការណ៍អំពាវនាវឱ្យប្រទេសកម្ពុជា និងថៃ បញ្ឈប់អរិភាព ដកអាវុធធុនធ្ងន់ បញ្ឈប់ការដាក់មីន និងអនុវត្តឱ្យ ...
ស្ថានបេសកកម្មសហរដ្ឋអាមេរិកប្រចាំនៅអាស៊ាន
សេចក្តីប្រកាសព័ត៌មាន ស្តីពីឯកឧត្តមឯកអគ្គរាជទូតកម្ពុជា អញ្ជើញជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ KUNIMITSU Ayano អនុរដ្ឋមន្ត្រីការបរទេសជប៉ុន
នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីជំនួបរវាងឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំងថ្មី និងលោកជំទាវ KUNIMITSU Ayano អនុរដ្ឋមន្ត្រីការបរទេសជប៉ុន ដើម្បីពិភាក្សាអំពីការជំរុញភាពជា ...
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន
សេចក្តីជូនដំណឹងដល់អ្នកធ្វើដំណើរទៅប្រទេសកម្ពុជា ដោយឆ្លងកាត់ទីក្រុងបាងកក
ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៥ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានចេញសេចក្តីជូនដំណឹងណែនាំឱ្យអ្នកដំណើរជៀសវាងការធ្វើដំណើរឆ្លងកាត់ប្រទេសថៃ និងការប្រើប្រាស់ក្រុមហ៊ុនអាកាសចរណ៍ថៃ នៅពេលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។ ការណែនាំនេះធ្វើ ...
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង
សេចក្តីថ្លែងការណ៍ព័ត៌មាន ស្តីពីការប្រយុទ្ធគ្នានៅតាមព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ស្ថានបេសកកម្មសហរដ្ឋអាមេរិកប្រចាំនៅអាស៊ាន បានចេញសេចក្តីថ្លែងការណ៍បង្ហាញពីក្តីបារម្ភចំពោះការបន្តការប្រយុទ្ធគ្នា និងការបាត់បង់ជីវិតនៅតាមទីតាំងជាច្រើនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ សហរដ្ឋអាមេរិកបាន ...
ស្ថានបេសកកម្មសហរដ្ឋអាមេរិកប្រចាំនៅអាស៊ាន
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃការបន្តសម័យប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៥
ការបន្តសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៥រូប។ ...
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
សេចក្តីថ្លែងការណ៍ស្តីពីដំណោះស្រាយបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ
នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ស្តីពីដំណោះស្រាយបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ។សហរដ្ឋអាមេរិកស្វាគមន៍កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅនៅថ្ងៃនេះ នាទីក្រុងកូឡាឡាំពួរ ថាជាជំហានដ៏សំខាន់ឆ្ពោះទៅមុខក្នុងការពង្រឹងការរៀបចំបទឈប់បាញ់ និងការបង្កើតយន្តការក្រុមសង្កេតការណ៍អាស៊ាន។ ...
ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា
សេចក្តីថ្លែងការណ៍ស្តីពីកិច្ចពិភាក្សាកម្រិតខ្ពស់អំពីកម្ពុជា និងថៃ
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ស្តីពីកិច្ចពិភាក្សាកម្រិតខ្ពស់អំពីកម្ពុជា និងថៃ។ប្រទេសកម្ពុជា និងថៃ គ្រោងនឹងចាប់ផ្តើមការចរចាកម្រិតខ្ពស់ នៅក្នុងប្រទេសម៉ាឡេស៊ី ក្នុងពេលដ៏ខ្លីខាងមុខនេះ ដែលជាក្តីសង្ឃឹមក្នុងសម្រេចបាននូវបទឈប់បាញ់ជាបន្ទាន់។ មន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក កំពុងមានវត្តមាននៅប្រទេសម៉ាឡេស៊ី ដើម្បីជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពនេះ។ ទាំងលោកប្រធានាធិបតី Trump និងខ្ញុំ នៅតែភ្ជាប់ទំនាក់ទំនង ជាមួយសមភាគីនៃប្រទេសទាំងពីរ និងកំពុងតាមដានស្ថានការណ៍នេះយ៉ាងយកចិត្តទុកដាក់បំផុត។ យើងចង់ឱ្យជម្លោះនេះបញ្ចប់ឱ្យបានឆាប់តាមតាមតែអាចធ្វើទៅបាន។ ...
ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា
សេចក្តីថ្លែងការណ៍ស្តីពីជម្លោះព្រំដែនថៃ-កម្ពុជា
កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ស្តីពីជម្លោះព្រំដែនថៃ-កម្ពុជា។ប្រទេសម៉ាឡេស៊ីក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២៥ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងរវាងព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជា ដែលបណ្តាលឱ្យមានការកើនឡើងនៃគ្រោះថ្នាក់ទាំងសងខាង និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ក៏ដូចជាការផ្លាស់ទីលំនៅរបស់ប្រជាជនមួយចំនួនធំនៅតាមតំបន់ព្រំដែន។ ...
ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា
សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចសន្ទនាតាមទូរសព្ទរវាងរដ្ឋមន្រ្តីការបរទេសជប៉ុន និងកម្ពុជា
នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ស្ថានទូតជប៉ុននៅកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចសន្ទនាតាមទូរសព្ទរវាងរដ្ឋមន្រ្តីការបរទេសជប៉ុន និងកម្ពុជា។នៅថ្ងៃទី២៥ ខែកក្កដា វេលាម៉ោង ២:២០នាទីរសៀល(ម៉ោងនៅប្រទេសជប៉ុន) ប្រមាណជា ២៥នាទី ឯកឧត្តម អ៊ីវ៉ាយ៉ា តាកេស៊ី រដ្ឋមន្ត្រីការបរទេសជប៉ុន បានសន្ទនាតាមទូរសព្ទជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសកម្ពុជា។សេចក្តីសង្ខេបនៃកិច្ចសន្ទនាមាន៖ ១. ជាការចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី អ៊ីវ៉ាយ៉ា បានបង្ហាញកង្វល់យ៉ាងខ្លាំងរបស់ប្រទេសជប៉ុន ចំពោះការប៉ះទង្គិចរវាងយោធានៃប្រទេសកម្ពុជា និងថៃដែលកំពុងកើតឡើង ។ ឯកឧត្តមបានអំពាវនាវឱ្យប្រទេសកម្ពុជា និងថៃអនុវត្តការអត់ធ្មត់ជាអតិបរមា និងបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថាភាពតានតឹងរវាងប្រទេសទាំងពីរនឹងត្រូវបានបន្ធូរបន្ថយ ដោយសន្តិវិធីតាមរយៈការសន្ទនា។ ២. ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានពន្យល់ពីគោលជំហររបស់កម្ពុជានិងបង្ហាញពីបំណងក្នុងការដោះស្រាយស្ថានការណ៍ឱ្យវិលទៅរកភាពប្រក្រតីឡើងវិញឱ្យបានឆាប់។ ...
ស្ថានទូតជប៉ុននៅកម្ពុជា
សេចក្តីប្រកាសព៍ត៌មានស្តីពីជម្លោះព្រំដែន ថៃ-កម្ពុជា
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា បានចេញសេចក្តីប្រកាសព៍ត៌មានស្តីពីជម្លោះព្រំដែន ថៃ-កម្ពុជា។សហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍អំពីការបង្កើនការប្រយុទ្ធតាមព្រំដែនថៃ-កម្ពុជា។ យើងមានការកង្វល់យ៉ាងខ្លាំងចំពោះសេចក្តីរាយការណ៍មក អំពីការប៉ះពាល់ដល់ជនស៊ីវិលស្លូតត្រង់។ យើងសូមថ្លែងសមានទុក្ខ យ៉ាងជ្រាលជ្រៅចំពោះការបាត់បង់ជីវិតមនុស្ស។ យើងសូមអំពាវនាវយ៉ាងទទូច ឱ្យមានការបញ្ឈប់ការវាយប្រហារភ្លាមៗការការពារជនស៊ីវិល និងការដោះស្រាយជម្លោះដោយសន្តិវិធី។ ...
ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា
សេចក្តីថ្លែងការណ៍ស្តីពីការប៉ះទង្គិចរវាងយោធានៃប្រទេសកម្ពុជា និងថៃ
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ស្ថានទូតជប៉ុននៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ស្តីពីការប៉ះទង្គិចរវាងយោធានៃប្រទេសកម្ពុជា និងថៃ។ប្រទេសជប៉ុនមានកង្វល់យ៉ាងខ្លាំងចំពោះការប៉ះទង្គិចរវាងយោធានៃប្រទេសកម្ពុជា និងថៃ ដែលបានផ្ទុះឡើងនៅថ្ងៃទី២៤ ខែកក្កដា។ ចាប់តាំងពីការប៉ះទង្គិចបានផ្ទុះឡើងនៅពីថ្ងៃទី២៨ ខែឧសភា ភាពតានតឹងរវាងប្រទេសទាំងពីរបានបន្ត រួមទាំងមានការរឹតបន្តឹងលើការចេញចូលនៃមនុស្សនិងទំនិញនៅតាមព្រំដែន ហើយប្រទេសជប៉ុនបាននិងកំពុងធ្វើការទំនាក់ទំនងជាមួយប្រទេសទាំងពីរ ដើម្បីបន្ធូរបន្ថយភាពតានតឹង។ ទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា និងថៃមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ ប្រទេសជប៉ុនសូមអំពាវនាវឱ្យប្រទេសកម្ពុជា និងថៃអនុវត្តការអត់ធ្មត់ជាអតិបរមា ហើយសង្ឃឹមយ៉ាងមុតមាំថាភាពតានតឹងរវាងប្រទេសទាំងពីរនឹងត្រូវបានដោះស្រាយ ដោយសន្តិវិធីតាមរយៈការសន្ទនា។ ...
ស្ថានទូតជប៉ុននៅកម្ពុជា
សេចក្តីថ្លែងការណ៍របស់លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីពីការបោះឆ្នោតនៅកម្ពុជា
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ស្ថានទូតអាមេរិកប្រចាំភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍របស់លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីពីការបោះឆ្នោតនៅកម្ពុជា។សហរដ្ឋអាមេរិករីករាយនឹងបន្តភាពជាដៃគូ ជាមួយប្រជាជនកម្ពុជា ដើម្បីគាំទ្រ ...
ស្ថានទូតអាមេរិកប្រចាំភ្នំពេញ
សេចក្តីថ្លែងការណ៍របស់ ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ស្តីពីការបោះឆ្នោតនៅកម្ពុជា
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ស្តីពីការបោះឆ្នោតនៅកម្ពុជា។ប្រទេសអូស្ត្រាលីមានការព្រួយបារម្ភជាខ្លាំងអំពីបរិយាកាសនៃការបោះឆ្នោតជាតិ និងគន្លងប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។អាន ...
ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា
សេចក្តីប្រកាសព័ត៌មានស្តីពី ស្ថានទូតសហរដ្ឋអាមេរិក សហការជាមួយដៃគូអភិរក្សក្នុងប្រទេសកម្ពុជា ប្រកាសជាផ្លូវការយុទ្ធនាការ «តោះនិយាយពីការទុកដាក់សំរាម»
នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ស្ថានទូតសហរដ្ឋអាមេរិក បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ស្ថានទូតសហរដ្ឋអាមេរិក សហការជាមួយដៃគូអភិរក្សក្នុងប្រទេសកម្ពុជា ប្រកាសជាផ្លូវការយុទ្ធនាការ «តោះនិយាយពីការទុកដាក់សំរាម»។យុទ្ធនាការនេះឧបត្ថម្ភដោយ ទីភ្នាក់ងារ ...
ស្ថានទូតសហរដ្ឋអាមេរិក
សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកនៅភ្នំពេញ លើការប្រកាសសាលក្រម លោក កឹម សុខា
នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ស្ថានទូតអាមេរិកនៅភ្នំពេញបានចេញសេចក្តីថ្លែងការណ៍មួយលើការប្រកាសសាលក្រម លោក កឹម សុខា។ សហរដ្ឋអាមេរិកមានការរំខានចិត្តជាខ្លាំង ដោយការដាក់ទោសដោយតុលាការ ទៅលើលោក កឹម សុខា ដែល ...
ស្ថានទូតអាមេរិកនៅកម្ពុជា
ជប៉ុនផ្តល់ជំនួយឥតសំណងសម្រាប់ការលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថាន ការលើកកម្ពស់ការសិក្សាបំប៉នបន្ថែម និងការអភិវឌ្ឍគ្រឹះស្ថានឧត្តមសិក្សាដែលមានគុណភាពសម្រាប់ការអប់រំកាយតាមរយៈបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍
នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយស្តីពីជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ រដ្ឋាភិបាលជប៉ុន នឹងផ្តល់ថវិកាសរុបចំនួន ៨៤៣,៩៤៦ ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួន ...
ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា
សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកស្តីអំពីសារព័ត៌មានសម្លេងប្រជាធិបតេយ្យ VOD
នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជាបានចេញសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកស្តីអំពីសារព័ត៌មានសម្លេងប្រជាធិបតេយ្យ VOD។ស្ថានទូតមានការរំខានចិត្តជាខ្លាំង ដោយការសម្រេចចិត្តភ្លាមៗ ក្នុងការដកអាជ្ញាប័ណ្ណពីសារព័ត៌មានសម្លេង ...
ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា
USAID ប្រកាសការគាំទ្រថ្មីមួយ ដើម្បីប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា
ថ្ងៃទី ១៦ សីហា ឆ្នាំ ២០២២ ទីភ្នាក់ងារជំនួយអាមេរិក (USAID) បានប្រកាសគំនិតផ្តួចផ្តើមថ្មីមួយ ដើម្បីគាំទ្រដល់វិស័យយុត្តិធម៌នៅកម្ពុជាក្នុងការស៊ើបអង្កេត និងកាត់ទោសឧក្រិដ្ឋកម្មជួញដូរមនុស្ស។ គំនិតផ្តួចផ្តើមថ្មីនេះ ដែលនឹងគ្រប់គ្រងដោយអង្គការ ...
ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា
ការផ្តល់រថយន្តប្រមូលសំរាម
នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២១ ស្ថានទូតជប៉ុននៅកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្តល់រថយន្តប្រមូលសំរាម។រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ គូសាណូណិ នូវថវិកា ...
ស្ថានទូតជប៉ុននៅកម្ពុជា
កិច្ចសហការអូស្ត្រាលី និងកម្ពុជាដើម្បីពង្រឹងសុវត្ថិភាពការងារក្នុងវិស័យសំណង់
នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២១ ស្ថានទូតអូស្ត្រាលីនៅភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចសហការអូស្ត្រាលី និងកម្ពុជាដើម្បីពង្រឹងសុវត្ថិភាពការងារក្នុងវិស័យសំណង់។ ឯកអគ្គរាជទូត Kang បានជួបជាមួយ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ...
ស្ថានទូតអូស្ត្រាលីនៅភ្នំពេញ























