ស្ថាន​ទូត​

សេចក្តីថ្លែងការណ៍​ព័ត៌មាន​ ស្តី​ពី​ជម្លោះ​ដែល​កំពុង​បន្ត​រវាង​កម្ពុជា​ និង​ថៃ​

​នៅ​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០២៥​ ស្ថាន​​បេសក​កម្ម​​សហរដ្ឋអាមេរិក​​ប្រចាំ​​នៅ​​អា​ស៊ាន​​​ បាន​ចេញ​សេចក្តីថ្លែងការណ៍​អំពាវនាវ​ឱ្យ​ប្រទេស​កម្ពុជា​ និង​ថៃ​ បញ្ឈប់​អរិភាព​ ដក​អាវុធ​ធុន​ធ្ងន់​ បញ្ឈប់​ការ​ដាក់​មីន​ និង​អនុវត្ត​ឱ្យ ...

ស្ថានបេសកកម្ម​សហរដ្ឋ​អាមេរិកប្រចាំនៅ​អាស៊ាន

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ឯកឧត្តម​ឯកអគ្គរាជទូត​កម្ពុជា​ អញ្ជើញ​ជួប​សំដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ជាមួយ​លោក​ជំទាវ​ KUNIMITSU​ Ayano​ អនុរដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​

​នៅ​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២៥​ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ជំនួប​រវាង​ឯកឧត្តម​ ជុំ​ សុន្ទរី​ ឯកអគ្គរាជទូត​តែងតាំង​ថ្មី​ និង​លោក​ជំទាវ​ KUNIMITSU​ Ayano​ អនុរដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​ ដើម្បី​ពិភាក្សា​អំពី​ការ​ជំរុញ​ភាព​ជា ...

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ដល់​អ្នក​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​ ដោយ​ឆ្លងកាត់​ទីក្រុង​បាងកក​

​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​ ២០២៥​ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង​ បាន​ចេញ​សេចក្តីជូនដំណឹង​ណែនាំ​ឱ្យ​អ្នកដំណើរ​ជៀសវាង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​ថៃ​ និង​ការ​ប្រើប្រាស់​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​ នៅ​ពេល​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​។​ ការ​ណែនាំ​នេះ​ធ្វើ ...

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​ព័ត៌មាន​ ស្តី​ពី​ការ​ប្រយុទ្ធ​គ្នា​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ​

​នៅ​ថ្ងៃ​ទី​៩​ ខែធ្នូ​ ឆ្នាំ​២០២៥​ ស្ថាន​បេសកកម្ម​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​អាស៊ាន​ បាន​ចេញ​សេចក្តីថ្លែងការណ៍​បង្ហាញ​ពី​ក្តី​បារម្ភ​ចំពោះ​ការ​បន្ត​ការ​ប្រយុទ្ធ​គ្នា​ និង​ការ​បាត់​បង់ជីវិត​នៅ​តាម​ទីតាំង​ជា​ច្រើន​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​។​ សហរដ្ឋអាមេរិក​បាន ...

ស្ថាន​បេសកកម្ម​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​អាស៊ាន

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ លទ្ធផល​នៃ​ការ​បន្ត​សម័យប្រជុំ​លើក​ទី​៤​ ព្រឹទ្ធសភា​ នីតិកាល​ទី​៥

​ការ​បន្ត​សម័យប្រជុំ​លើក​ទី​៤​ ព្រឹទ្ធសភា​នីតិកាល​ទី​៥​ ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០២៥​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​ ដោយ​មាន​វត្តមាន​សមាជិក​ព្រឹទ្ធសភា​ចូលរួម​ចំនួន​ ៥៥​រូប​។ ...

អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍ស្តីពីដំណោះស្រាយបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ

នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ស្តីពីដំណោះស្រាយបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ។សហរដ្ឋអាមេរិកស្វាគមន៍កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅនៅថ្ងៃនេះ នាទីក្រុងកូឡាឡាំពួរ ថាជាជំហានដ៏សំខាន់ឆ្ពោះទៅមុខក្នុងការពង្រឹងការរៀបចំបទឈប់បាញ់ និងការបង្កើតយន្តការក្រុមសង្កេតការណ៍អាស៊ាន។ ...

ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍ស្តីពីកិច្ចពិភាក្សាកម្រិតខ្ពស់អំពីកម្ពុជា និងថៃ

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ស្តីពីកិច្ចពិភាក្សាកម្រិតខ្ពស់អំពីកម្ពុជា និងថៃ។ប្រទេសកម្ពុជា និងថៃ គ្រោងនឹងចាប់ផ្តើមការចរចាកម្រិតខ្ពស់ នៅក្នុងប្រទេសម៉ាឡេស៊ី ក្នុងពេលដ៏ខ្លីខាងមុខនេះ ដែលជាក្តីសង្ឃឹមក្នុងសម្រេចបាននូវបទឈប់បាញ់ជាបន្ទាន់។ មន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក កំពុងមានវត្តមាននៅប្រទេសម៉ាឡេស៊ី ដើម្បីជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពនេះ។ ទាំងលោកប្រធានាធិបតី Trump និងខ្ញុំ នៅតែភ្ជាប់ទំនាក់ទំនង ជាមួយសមភាគីនៃប្រទេសទាំងពីរ និងកំពុងតាមដានស្ថានការណ៍នេះយ៉ាងយកចិត្តទុកដាក់បំផុត។ យើងចង់ឱ្យជម្លោះនេះបញ្ចប់ឱ្យបានឆាប់តាមតាមតែអាចធ្វើទៅបាន។ ...

ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍ស្តីពីជម្លោះព្រំដែនថៃ-កម្ពុជា

កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ស្តីពីជម្លោះព្រំដែនថៃ-កម្ពុជា។ប្រទេសម៉ាឡេស៊ីក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២៥ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងរវាងព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជា ដែលបណ្តាលឱ្យមានការកើនឡើងនៃគ្រោះថ្នាក់ទាំងសងខាង និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ក៏ដូចជាការផ្លាស់ទីលំនៅរបស់ប្រជាជនមួយចំនួនធំនៅតាមតំបន់ព្រំដែន។ ...

ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចសន្ទនាតាមទូរសព្ទរវាងរដ្ឋមន្រ្តីការបរទេសជប៉ុន និងកម្ពុជា

នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ស្ថានទូតជប៉ុននៅកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចសន្ទនាតាមទូរសព្ទរវាងរដ្ឋមន្រ្តីការបរទេសជប៉ុន និងកម្ពុជា។នៅថ្ងៃទី២៥ ខែកក្កដា វេលាម៉ោង ២:២០នាទីរសៀល(ម៉ោងនៅប្រទេសជប៉ុន) ប្រមាណជា ២៥នាទី ឯកឧត្តម អ៊ីវ៉ាយ៉ា តាកេស៊ី រដ្ឋមន្ត្រីការបរទេសជប៉ុន បានសន្ទនាតាមទូរសព្ទជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសកម្ពុជា។សេចក្តីសង្ខេបនៃកិច្ចសន្ទនាមាន៖ ១. ជាការចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី អ៊ីវ៉ាយ៉ា បានបង្ហាញកង្វល់យ៉ាងខ្លាំងរបស់ប្រទេសជប៉ុន ចំពោះការប៉ះទង្គិចរវាងយោធានៃប្រទេសកម្ពុជា និងថៃដែលកំពុងកើតឡើង ។ ឯកឧត្តមបានអំពាវនាវឱ្យប្រទេសកម្ពុជា និងថៃអនុវត្តការអត់ធ្មត់ជាអតិបរមា និងបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថាភាពតានតឹងរវាងប្រទេសទាំងពីរនឹងត្រូវបានបន្ធូរបន្ថយ ដោយសន្តិវិធីតាមរយៈការសន្ទនា។ ២. ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានពន្យល់ពីគោលជំហររបស់កម្ពុជានិងបង្ហាញពីបំណងក្នុងការដោះស្រាយស្ថានការណ៍ឱ្យវិលទៅរកភាពប្រក្រតីឡើងវិញឱ្យបានឆាប់។ ...

ស្ថានទូតជប៉ុននៅកម្ពុជា

ទាញយក៖ pdf

សេចក្តីប្រកាសព៍ត៌មានស្តីពីជម្លោះព្រំដែន ថៃ-កម្ពុជា

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា បានចេញសេចក្តីប្រកាសព៍ត៌មានស្តីពីជម្លោះព្រំដែន ថៃ-កម្ពុជា។សហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍អំពីការបង្កើនការប្រយុទ្ធតាមព្រំដែនថៃ-កម្ពុជា។ យើងមានការកង្វល់យ៉ាងខ្លាំងចំពោះសេចក្តីរាយការណ៍មក អំពីការប៉ះពាល់ដល់ជនស៊ីវិលស្លូតត្រង់។ យើងសូមថ្លែងសមានទុក្ខ យ៉ាងជ្រាលជ្រៅចំពោះការបាត់បង់ជីវិតមនុស្ស។ យើងសូមអំពាវនាវយ៉ាងទទូច ឱ្យមានការបញ្ឈប់ការវាយប្រហារភ្លាមៗការការពារជនស៊ីវិល និងការដោះស្រាយជម្លោះដោយសន្តិវិធី។ ...

ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍ស្តីពីការប៉ះទង្គិចរវាងយោធានៃប្រទេសកម្ពុជា និងថៃ

នៅថ្ងៃទី២៤​ ខែកក្កដា ឆ្នាំ២០២៥ ស្ថានទូតជប៉ុននៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ស្តីពីការប៉ះទង្គិចរវាងយោធានៃប្រទេសកម្ពុជា និងថៃ។ប្រទេសជប៉ុនមានកង្វល់យ៉ាងខ្លាំងចំពោះការប៉ះទង្គិចរវាងយោធានៃប្រទេសកម្ពុជា និងថៃ ដែលបានផ្ទុះឡើងនៅថ្ងៃទី២៤ ខែកក្កដា។​ ចាប់តាំងពីការប៉ះទង្គិចបានផ្ទុះឡើងនៅពីថ្ងៃទី២៨ ខែឧសភា ភាពតានតឹងរវាងប្រទេសទាំងពីរបានបន្ត រួមទាំងមានការរឹតបន្តឹងលើការចេញចូលនៃមនុស្សនិងទំនិញនៅតាមព្រំដែន ហើយប្រទេសជប៉ុនបាននិងកំពុងធ្វើការទំនាក់ទំនងជាមួយប្រទេសទាំងពីរ ដើម្បីបន្ធូរបន្ថយភាពតានតឹង។ ទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា និងថៃមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ ប្រទេសជប៉ុនសូមអំពាវនាវឱ្យប្រទេសកម្ពុជា និងថៃអនុវត្តការអត់ធ្មត់ជាអតិបរមា ហើយសង្ឃឹមយ៉ាងមុតមាំថាភាពតានតឹងរវាងប្រទេសទាំងពីរនឹងត្រូវបានដោះស្រាយ ដោយសន្តិវិធីតាមរយៈការសន្ទនា។ ...

ស្ថានទូតជប៉ុននៅកម្ពុជា

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​របស់​លោក​ Matthew​ Miller​ អ្នកនាំពាក្យ​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ ស្តី​ពី​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​២៤​ ខែកក្កដា​ ឆ្នាំ​២០២៣​ ស្ថានទូត​អា​មេ​រិ​ក​ប្រចាំភ្នំពេញ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​របស់​លោក​ Matthew​ Miller​ អ្នកនាំពាក្យ​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ ស្តី​ពី​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​។​​សហរដ្ឋអាមេរិក​រីករាយ​នឹង​បន្ត​ភាព​ជា​ដៃគូ​ ជាមួយ​ប្រជាជន​កម្ពុជា​ ដើម្បី​គាំទ្រ ...

ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​ភ្នំពេញ​

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​របស់​ ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​ ស្តី​ពី​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​

នៅ​ថ្ងៃ​ទី​២៤​ ខែកក្កដា​ ឆ្នាំ​២០២៣​ ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ស្តី​ពី​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​។​​ប្រទេស​អូស្ត្រាលី​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង​អំពី​បរិយាកាស​នៃ​ការ​បោះ​ឆ្នោតជាតិ​ និង​គន្លង​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​។​​អាន ...

ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ស្ថានទូត​សហរដ្ឋអាមេរិក​ សហការ​ជាមួយ​ដៃគូ​អភិរក្ស​ក្នុង​ប្រទេស​កម្ពុជា​ ប្រកាស​ជា​ផ្លូវការ​យុទ្ធនាការ​ «​តោះ​និយាយ​ពី​ការ​ទុកដាក់​សំរាម​»​

​នៅ​ថ្ងៃ​ទី​១០​ ខែមីនា​ ឆ្នាំ​២០២៣​ ស្ថានទូត​សហរដ្ឋអាមេរិក​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ស្ថានទូត​សហរដ្ឋអាមេរិក​ សហការ​ជាមួយ​ដៃគូ​អភិរក្ស​ក្នុង​ប្រទេស​កម្ពុជា​ ប្រកាស​ជា​ផ្លូវការ​យុទ្ធនាការ​ «​តោះ​និយាយ​ពី​ការ​ទុកដាក់​សំរាម​»​។​​យុទ្ធនាការ​នេះ​ឧបត្ថម្ភ​ដោយ​ ទីភ្នាក់ងារ ...

ស្ថានទូត​សហរដ្ឋអាមេរិក​

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​របស់​ស្ថានទូត​អា​មេ​រិ​ក​នៅ​ភ្នំពេញ​ លើ​ការ​ប្រកាស​សាលក្រម​ លោក​ កឹ​ម​ សុខា​

​នៅ​ថ្ងៃ​ទី​០៣​ ខែមីនា​ ឆ្នាំ​២០២៣​ ស្ថានទូត​អា​មេ​រិ​ក​នៅ​ភ្នំពេញ​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​លើ​ការ​ប្រកាស​សាលក្រម​ លោក​ កឹ​ម​ សុខា​។​ សហរដ្ឋអាមេរិក​មានការ​រំខាន​ចិត្តជា​ខ្លាំង​ ដោយ​ការ​ដាក់ទោស​ដោយ​តុលាការ​ ទៅ​លើ​លោក​ កឹ​ម​ សុខា​ ដែល ...

ស្ថានទូតអាមេរិកនៅកម្ពុជា

ទាញយក៖ pdf

ជប៉ុន​ផ្តល់​ជំនួយ​ឥត​សំណង​សម្រាប់​ការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​បញ្ហា​បរិស្ថាន​ ការ​លើកកម្ពស់​ការ​សិក្សា​បំប៉ន​បន្ថែម​ និង​ការ​អភិវឌ្ឍ​គ្រឹះស្ថានឧត្តមសិក្សា​ដែល​មាន​គុណភាព​សម្រាប់​ការ​អប់រំ​កាយ​តាម​រយៈ​បច្ចេកវិទ្យា​ព័ត៌មាន​ និង​សារ​គមនាគមន៍​

​នៅ​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ស្តី​ពី​ជំនួយ​ឥត​សំណង​សម្រាប់​គម្រោង​អង្គការក្រៅរដ្ឋាភិបាល​ជប៉ុន​។​ រដ្ឋាភិបាល​ជប៉ុន​ នឹង​ផ្តល់​ថវិកា​សរុប​ចំនួន​ ៨៤៣,៩៤៦​ ដុល្លារ​អា​មេ​រិ​ក​ ដល់​អង្គភាព​ទទួល​ជំនួយ​ចំនួន ...

ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​របស់​ស្ថានទូត​អា​មេ​រិ​ក​ស្តី​អំពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ​ VOD

​នៅ​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​កម្ពុជា​បាន​ចេញ​សេចក្តីថ្លែងការណ៍​របស់​ស្ថានទូត​អា​មេ​រិ​ក​ស្តី​អំពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ​ VOD​។​​ស្ថានទូត​មានការ​រំខាន​ចិត្តជា​ខ្លាំង​ ដោយ​ការ​សម្រេចចិត្ត​ភ្លាមៗ​ ក្នុង​ការ​ដក​អាជ្ញាប័ណ្ណ​ពី​សារព័ត៌មាន​សម្លេង ...

ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​កម្ពុជា​

ទាញយក៖ pdf

USAID​ ប្រកាស​ការ​គាំទ្រ​ថ្មី​មួយ​ ដើម្បី​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​

​ថ្ងៃ​ទី​ ១៦​ សីហា​ ឆ្នាំ​ ២០២២​ ទីភ្នាក់ងារ​ជំនួយ​អា​មេ​រិ​ក​ (USAID)​ បាន​ប្រកាស​គំនិត​ផ្តួចផ្តើម​ថ្មី​មួយ​ ដើម្បី​គាំទ្រ​ដល់​វិស័យ​យុត្តិធម៌​នៅ​កម្ពុជា​ក្នុង​ការ​ស៊ើបអង្កេត​ និង​កាត់ទោស​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស​។​ គំនិត​ផ្តួចផ្តើម​ថ្មី​នេះ​ ដែល​នឹង​គ្រប់គ្រង​ដោយ​អង្គការ ...

ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា

ទាញយក៖ pdf

ការ​ផ្តល់​រថយន្ត​ប្រមូល​សំរាម​

​នៅ​ថ្ងៃ​ទី​ ១៧​ ខែធ្នូ​ ឆ្នាំ​២០២១​ ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ការ​ផ្តល់​រថយន្ត​ប្រមូល​សំរាម​។​​រដ្ឋាភិបាល​ជប៉ុន​បាន​ឯកភាព​ផ្តល់​ជំនួយ​ឥត​សំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ​ គូ​សាណូ​ណិ​ នូវ​ថវិកា ...

ស្ថានទូតជប៉ុននៅកម្ពុជា

ទាញយក៖ pdf

កិច្ចសហការ​អូស្ត្រាលី​ និង​កម្ពុជា​ដើម្បី​ពង្រឹង​សុវត្ថិភាព​ការងារ​ក្នុង​វិស័យ​សំណង់​

​នៅ​ថ្ងៃ​ទី​ ១៦​ ខែកញ្ញា​ ឆ្នាំ​ ២០២១​ ស្ថានទូត​អូស្ត្រាលី​នៅ​ភ្នំពេញ​ បាន​ចេញ​សេចក្តី​​ប្រកាសព័ត៌មាន​ ស្តី​ពី​កិច្ចសហការ​អូស្ត្រាលី​ និង​កម្ពុជា​ដើម្បី​ពង្រឹង​សុវត្ថិភាព​ការងារ​ក្នុង​វិស័យ​សំណង់​។​ ឯកអគ្គរាជទូត​ Kang​ បាន​ជួប​ជាមួយ​ ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី ...

ស្ថានទូត​អូស្ត្រាលី​នៅ​ភ្នំពេញ​

ទាញយក៖ pdf

​សេចក្ដីជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​រាល់​ព័ត៌មាន​ជ្រើសរើស​ពលករ​ឱ្យមក​ធ្វើការ​នៅ​ប្រទេស​អូស្ដ្រាលី​ក្រោម​គម្រោង​ទិដ្ឋាការ​ «​កសិកម្ម​»​ ថ្មី​

​នៅ​ថ្ងៃ​ទី​ ០១​ ខែកញ្ញា​ ឆ្នាំ​២០២១​ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​អូស្ត្រាលី​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ ការ​ជម្រាប​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​រាល់​ព័ត៌មាន​ជ្រើសរើស​ពលករ​ឱ្យមក​ធ្វើការ​នៅ​ប្រទេស​អូស្ដ្រាលី​ក្រោម​គម្រោង​ទិដ្ឋាការ​ «​កសិកម្ម​»​ ថ្មី​។ ...

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំអូស្ត្រាលី

ទាញយក៖ pdf

អូស្ត្រាលី​គាំទ្រ​ការ​ស្តារ​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​នៅ​កម្ពុជា​តាម​រយៈ​គម្រោង​ភាព​ជា​ដៃគូ​មេគង្គ​-​អូស្ត្រាលី​ (MAP)​

នៅ​ថ្ងៃ​ទី​ ១៨​ ខែសីហា​ ឆ្នាំ​២០២១​ ស្ថានទូត​អូស្ត្រាលី​​ប្រចាំ​នៅ​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ការ​គាំទ្រដោយអូស្ត្រាលី​ដល់ការ​ស្តារ​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​នៅ​កម្ពុជា​តាម​រយៈ​គម្រោង​ភាព​ជា​ដៃគូ​មេគង្គ​-​អូស្ត្រាលី​ (MAP)​។​ ​ជំងឺ​កូ​វី ...

ស្ថានទូត​អូស្ត្រាលី​​ប្រចាំ​នៅ​កម្ពុជា

ទាញយក៖ pdf

សហរដ្ឋអាមេរិក​ផ្តល់​ជំនួយ​បន្ថែមចំនួន​ ៤​ លាន​ដុល្លារ​ ជា​ជំនួយ​សម្រាប់​គ្រា​បន្ទាន់​ ទាក់ទង​នឹង​ជំងឺ​កូ​វី​ដ​ ១៩​ សម្រាប់​ប្រ​ទស​កម្ពុជា​

​នៅ​ថ្ងៃ​ទី​ ០៩​ ខែសីហា​ ឆ្នាំ​២០២១​ ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ស្តី​ពី​ សហរដ្ឋអាមេរិក​ផ្តល់​ជំនួយ​បន្ថែមចំនួន​ ៤​ លាន​ដុល្លារ​ ជា​ជំនួយ​សម្រាប់​គ្រា​បន្ទាន់​ ទាក់ទង​នឹង​ជំងឺ​កូ​វី​ដ​ ១៩​ សម្រាប់​ប្រ​ទស ...

ស្ថានទូតអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

ទាញយក៖ pdf

​ការ​មក​ដល់​បាច់​ទី​ ២​ នៃ​វ៉ាក់សាំង​ AstraZeneca​ ផលិត​នៅ​ប្រទេស​ជប៉ុន​ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​

​នៅ​ថ្ងៃ​ទី​ ០៦​ ខែសីហា​ ឆ្នាំ​២០២១​ ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ការ​មក​ដល់​បាច់​ទី​ ២​ នៃ​វ៉ាក់សាំង​ AstraZeneca​ ផលិត​នៅ​ប្រទេស​ជប៉ុន​ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​។ ​ជា​ផ្នែក​មួយ​ នៃ​កិច្ច​ខិតខំ ...

​ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

tR2sd
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!