សេចក្តីប្រកាស
សេចក្ដីប្រកាសព័ត៌មាន៖ វឌ្ឍនភាពរបស់កម្ពុជាសម្រាប់សន្ទស្សន៍ភាពរួចរាល់នៃបញ្ញាសិប្បនិម្មិតនៅក្នុងរដ្ឋាភិបាល
នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី វឌ្ឍនភាពរបស់កម្ពុជាសម្រាប់សន្ទស្សន៍ភាពរួចរាល់នៃបញ្ញាសិប្បនិម្មិតនៅក្នុងរដ្ឋាភិបាល។យោងតាមរបាយការណ៍សន្ទស្សន៍ភាពរួចរាល់នៃបញ្ញាសិប្បនិម្មិតនៅក្នុងរដ្ឋាភិបាល (Government AI Readiness Index) របស់ស្ថាប័ន Oxford Insights កម្ពុជាបានជាប់ក្នុងចំណាត់ថ្នាក់សកល លេខ១១៨ នៅឆ្នាំ២០២៥ ក្នុងចំណោម ១៩៥ ប្រទេស ខណៈដែលឆ្នាំ២០២៤ កម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់សកល លេខ១៤៥។ ...
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
សេចក្ដីជូនដំណឹង៖ ការដាក់ឱ្យប្រើប្រាស់កម្មវិធីបកប្រែ TranslateKH ជំនាន់ទី២
នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការដាក់ឱ្យប្រើប្រាស់កម្មវិធីបកប្រែ TranslateKH ជំនាន់ទី២។កម្មវិធីបកប្រែ TranslatKH ជំនាន់ទី២ មានសមត្ថភាពខ្ពស់អាចយល់និងធ្វើការបកប្រែផ្អែកតាមបរិបទនៃខ្លឹមសារបកប្រែជាជាងបកប្រែផ្អែកតាមសំណង់ឃ្លាប្រយោគ ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត រួមបញ្ចូលជាមួយនិងបច្ចេកទេសសិក្សាស៊ីជម្រៅ (Deep Learning) និងម៉ូដែលភាសាធំ (Large Language Model)។ ...
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
សេចក្តីណែនាំ៖ ការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានលើបណ្តាញសង្គមដោយទំនួលខុសត្រូវ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ
នៅថ្ងៃទី២៧ ធ្នូ ២០២៥ ក្រសួងព័ត៌មាន បានចេញសេចក្តីណែនាំ ស្តីពី ការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានលើបណ្តាញសង្គមដោយទំនួលខុសត្រូវ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ។ក្រសួងព័ត៌មានសូមធ្វើការណែនាំដល់ សាធារណជន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ សូមបន្តតាមដាននិងទទួលព័ត៌មានពីប្រភពព័ត៌មានផ្លូវការ ចែកចាយព័ត៌មាន ដែលមានប្រភពច្បាស់លាស់ ព្រមទាំងជឿជាក់លើប្រព័ន្ធផ្សព្វផ្សាយដែលគោរពក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវក្នុងការផលិតនិងផ្សាយព័ត៌មាន។ ...
ក្រសួងព័ត៌មាន
សេចក្ដីជូនដំណឹងស្ដីពីការបើកជូនភាគីពាក់ព័ន្ធនិងសាធារណជនចំនួន ៣០រូប ចូលរួមសិក្ខាសាលាថ្នាក់ជាតិស្ដីពីសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត
នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានចេញសេចក្ដីជូនដំណឹងស្ដីពីការបើកជូនភាគីពាក់ព័ន្ធនិងសាធារណជនចំនួន ៣០រូប ចូលរួមសិក្ខាសាលាថ្នាក់ជាតិស្ដីពីសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត។ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍នឹងរៀបចំសិក្ខាសាលាថ្នាក់ជាតិស្ដីពី “សេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត” នាថ្ងៃទី១-២ ខែកក្កដា ឆ្នាំ២០២៥។ បន្ថែមលើភាគីដែលបានទទួលការអញ្ជើញផ្ទាល់ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍សូមផ្ដល់ឱកាសភាគីពាក់ព័ន្ធនិងសាធារណជន ចំនួន ៣០រូប ចូលរួមសិក្ខាសាលាខាងលើផងដែរ។ ...
ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍
សេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលនៃការប្រារព្ធទិវាបរិស្ថានពិភពលោកឆ្នាំ២០២៥
នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ សមាគមបណ្តាញយុវជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលនៃការប្រារព្ធទិវាបរិស្ថានពិភពលោកឆ្នាំ២០២៥។សមាគមបណ្តាញយុវជនកម្ពុជា និងដៃគូរសូមជម្រាបជូនរាជរដ្ឋាភិបាលនូវបញ្ហាប្រឈមមួយចំនួនទាក់ទងវិស័យបរិស្ថាន និងធនធានធម្មជាតិ និងសំណូមពរដោះស្រាយដូចដែលមាននៅក្នុងសេចក្តីថ្លែងការណ៍រួមនេះ។ ...
សមាគមបណ្តាញយុវជនកម្ពុជា
សេចក្ដីប្រកាសព័ត៌មានស្ដីពីដំណើរការរៀបចំកិច្ចការអភិបាលកិច្ចបញ្ញាសិប្បនិម្មិត
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីដំណើរការរៀបចំកិច្ចការអភិបាលកិច្ចបញ្ញាសិប្បនិម្មិត។ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជូនដំណឹងដល់សាធារណជន និងស្ថាប័នពាក់ព័ន្ធអំពីវឌ្ឍនភាពសកម្មភាពការងារសំខាន់ៗមួយចំនួនដែល ក.ប.ទ. បាននិងកំពុងអនុវត្តដើម្បីត្រៀមខ្លួនក្នុងនាមជាក្រសួងជំនាញទទួលបន្ទុកវិស័យឌីជីថល សម្រាប់ការធ្វើអភិបាលកិច្ចបញ្ញាសិប្បនិម្មិតនិងបច្ចេកវិទ្យាឌីជីថលឈានមុខដូចបង្ហាញលម្អិតក្នុងសេចក្តីប្រកាសព័ត៌មាន។ ...
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
សេចក្តីប្រកាសព័ត៌មានស្តីពីការរៀបចំសិក្ខាសាលាអភិវឌ្ឍន៍សមត្ថភាពថ្នាក់តំបន់ ក្រោមប្រធានបទស្តីពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅក្នុងវិស័យសាធារណៈ
ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ក.ប.ទ. បានផ្ដល់ការគាំទ្រក្នុងការរៀបចំសិក្ខាសាលាអភិវឌ្ឍន៍សមត្ថភាពថ្នាក់ ...
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
សេចក្តីប្រកាសព័ត៌មាន៖ របាយការណ៏របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) ត្រូវបានចេញផ្សាយជាផ្លូវការហើយ
នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) និងកម្មវិធីស្បៀងអាហារពិភពលោក (WFP)បានបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ ការវាយតម្លៃហានិភ័យគ្រោះមហន្តរាយអាកាសធាតុនៅកម្ពុជា ដោយប្រើប្រាស់សញ្ញាសិប្បនិម្មិត(AI) និងទិន្នន័យភូមិសាស្ត្រ។ សិក្ខាសាលានេះ ...
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ







