-
សូត្រចាមត្បាញចេញពីការចងចាំរបស់អ្នករស់រានមានជីវិត ក្លាយជាផ្នែកថ្មីនៃទេសចរណ៍មិត្តភាពមូស្លីម
ប្រពៃណីតម្បាញសូត្រមួយដែលស្ទើរតែត្រូវបានលុបបំបាត់ក្នុងអំពើប្រល័យពូជសាសន៍នៃរបបខ្មែរក្រហម កំពុងត្រូវបានអភិរក្សឡើងវិញ តាមរយៈការចងចាំរបស់ស្ត្រីជនជាតិចាម ខណៈកម្ពុជាកំពុងសម្លឹងមើលបេតិកភណ្ឌសហគមន៍ ដើម្បីបង្កើនភាពទាក់ទាញរបស់ខ្លួនជាគោលដៅទេសចរណ៍មិត្តភាពមូស្លីម។ ...
-
ទូតកម្ពុជា ជំរុញឱ្យកម្មសិក្សាការី និងពលករនៅជប៉ុន ខំរៀនសូត្រ និងអភិវឌ្ឍជំនាញ ដើម្បីយកមកអភិវឌ្ឍប្រទេសជាតិ
លោក ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានចាត់ទុកកម្មសិក្សាការី និងពលករជំនាញកម្ពុជាទាំងអស់នៅប្រទេសជប៉ុន «ជាស្ពានមិត្តភាពរវាងកម្ពុជា និងជប៉ុន» ហើយលោកបានលើកទឹកចិត្ត និងជំរុញឱ្យពួកគេ ខិតខំសិក្សារៀនសូត្រ និងអភិវឌ្ឍជំនាញវិជ្ជាជីវៈ ដើម្បីយកបទពិសោធន៍ និងចំណេះដឹងទៅចូលរួមអភិវឌ្ឍមាតុប្រទេសនាពេលអនាគត។ ...
-
កម្ពុជាតវ៉ាថៃជាថ្មី ករណីសាងសង់ទំនប់ដី និងដាក់លួសបន្លានៅព្រំដែន ទាមទារឱ្យងឌីបញ្ឈប់សកម្មភាពឈ្លានពាន
រាជរដ្ឋាភិបាលកម្ពុជា បានដាក់កំណត់ទូតតវ៉ាជាផ្លូវការជាថ្មីទៅកាន់ភាគីថៃ ដោយចោទប្រកាន់ថា កងកម្លាំងប្រដាប់អាវុធថៃបានបន្តអនុវត្តសកម្មភាពសាងសង់ទំនប់ដី និងដាក់លួសបន្លានៅក្នុងទឹកដីកម្ពុជា ជាការរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ព្រមទាំងផ្ទុយនឹងវិធានការបន្ធូរបន្ថយភាពតានតឹង ដែលភាគីទាំងពីរបានឯកភាពគ្នាក្រោយបទឈប់បាញ់កាលពីចុងឆ្នាំ២០២៥។ ...
-
កម្ពុជាជំរុញឱ្យម៉ាឡេស៊ីពន្លឿនការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាវិស័យការពារជាតិ
កម្ពុជាបានជំរុញឱ្យប្រទេសម៉ាឡេស៊ីពន្លឿនការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការការពារជាតិ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដោយប្រទេសម៉ាឡេស៊ីគាំទ្រសំណើរបស់កម្ពុជា ក្នុងការពង្រឹងកិច្ច ...
-
ទូតជប៉ុន សន្យាជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងស្នើឱ្យកម្ពុជាពិនិត្យលទ្ធភាពផ្តល់ការលើកលែងទិដ្ឋាការដល់ទេសចរជប៉ុន
លោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា សន្យាជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់កម្ពុជា ដែលលោកបានទទួលបទពិសោធន៍ដោយផ្ទាល់ ពីការធ្វើដំណើរគ្រប់ខេត្ត-ក្រុងនៃកម្ពុជាដល់ប្រជាជនជប៉ុន ហើយលោកបាន ...
-
មុននឹងចេញដំណើរទៅសាធារណរដ្ឋកូរ៉េ មន្ត្រីកម្ពុជា ៣០រូប ទទួលការបណ្តុះបណ្តាលជំនាញលើវិស័យអប់រំ និងភស្តុភារឆ្លងដែន
មន្ត្រីរាជការកម្ពុជាចំនួន ៣០រូប នឹងធ្វើដំណើរទៅកាន់សាធារណរដ្ឋកូរ៉េក្នុងខែនេះ ក្រោមកម្មវិធីអាហារូបករណ៍របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដើម្បីពង្រឹងសមត្ថភាពលើការកែទម្រង់វិស័យអប់រំ និងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងភស្តុភារឆ្លងដែន ដែលជាវិស័យ ...
-
កុមារភៀសសឹកថ្មដា៖ «ចង់ទៅផ្ទះឱ្យបានលឿន»
ទោះមានឱកាសបន្តការសិក្សា និងរៀនដល់ទៅបីពេលក្នុងមួយថ្ងៃនៅកន្លែងភៀសសឹក កុមារា ម៉ាច រស្មី នៅតែមានបំណងតែមួយ គឺចង់ត្រឡប់ទៅផ្ទះនៅតំបន់ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឱ្យបានឆាប់បំផុត។ ...
-
ក្រសួងព័ត៌មាន៖ Facebook និង TikTok មិនមែនជាបណ្ដាញសារព័ត៌មាន
ក្រសួងព័ត៌មានបានព្រមានសាធារណជនកុំឱ្យចាត់ទុកព័ត៌មានដែលផ្សព្វផ្សាយលើ Facebook និង TikTok ថាជាព័ត៌មានវិជ្ជាជីវៈដោយស្វ័យប្រវត្តិ ខណៈពលរដ្ឋកម្ពុជាជាង ១៥លាននាក់កំពុងប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមយ៉ាងសកម្ម ហើយការប្រើប្រាស់វេទិកាទាំងនេះមានអត្រាខ្ពស់ក្នុងចំណោមយុវជន។ ...
-
សេចក្តីប្រកាសព័ត៌មានស្ដីពីសម័យប្រជុំប្រចាំឆ្នាំលើកទី៥១ នៃសភាប្រើភាសាបារាំង អនុម័តសេចក្តីសម្រេចចិត្តស្តីពីបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងបានជ្រើសតាំងកម្ពុជាជាប្រតិភូប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក
នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ព្រឹទ្ធសភា បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីសម័យប្រជុំប្រចាំឆ្នាំលើកទី៥១ នៃសភាប្រើភាសាបារាំង អនុម័តសេចក្តីសម្រេចចិត្តស្តីពីបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងបានជ្រើសតាំងកម្ពុជាជាប្រតិភូប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។តាមសំណើរបស់គណៈកម្មាធិការនយោបាយរបស់សភាប្រើភាសាបារាំង (APF) សម័យប្រជុំ ប្រចាំឆ្នាំលើកទី៥១ នៃសភាប្រើភាសាបារាំង (APF) ដែលបានប្រព្រឹត្តទៅនៅទីក្រុងយ៉ាអូនដេ (ប្រទេសកាមេរូន) បានអនុម័តកាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នូវសេចក្តីសម្រេចចិត្តដែល បញ្ជាក់ឡើងវិញនូវការគាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា។ ...
ព្រឹទ្ធសភា
-
សេចក្តីប្រកាសព័ត៌មានស្ដីពីកម្ពុជាតវ៉ាចំពោះការបន្តរំលោភបំពានរបស់យោធាថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីកម្ពុជាតវ៉ាចំពោះការបន្តរំលោភបំពានរបស់យោធាថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។រាជរដ្ឋាភិបាលកម្ពុជាសូមធ្វើការតវ៉ាយ៉ាងខ្លាំងចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និង បូរណភាពទឹកដីរបស់កម្ពុជា នៅតាមបណ្តោយព្រំដែន។ ចន្លោះថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានធ្វើការជីកដីលើកទំនប់ និងរាយបន្លាលួស តាមទិសពីជើងទៅត្បូង នៃបង្គោលព្រំដែនលេខ១៤ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ បន្ទាប់មក នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានរំលោភចូលក្នុង ទឹកដីកម្ពុជា ដើម្បីរាយបន្លាលួស នៅតំបន់បង្គោលព្រំដែនលេខ២២ ស្ថិតក្នុងភូមិថ្មដូន ឃុំគោកមន ស្រុក បន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
-
សេចក្ដីជូនដំណឹងស្ដីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ
នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង បានចេញសេចក្ដីជូនដំណឹងស្ដីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ។មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង សូមជូនដំណឹងដល់សាធារណជន ម្ចាស់ ...
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង











