-
អតីតពលករថៃគ្រាន់តែហៅទៅកាន់លេខ១២៩៧ មន្រ្តីនឹងចុះឈ្មោះរកការងារជូនភ្លាម
ប្រជាពលរដ្ឋទើបត្រឡប់មកពីថៃ ដែលចង់រកការងារធ្វើនៅកម្ពុជា គឺគ្រាន់តែហៅទូរសព្ទទៅកាន់លេខ១២៩៧ នោះមន្រ្តីក្រសួងការងារនឹងធ្វើការចុះឈ្មោះជូន ដោយមិនចាំបាច់ចំណាយថវិកា ឬពេលវេលាធ្វើដំណើរនោះ។ ...
-
ហេង រតនា៖ ថៃព្យាយាមកែច្នៃដំរីឱ្យក្លាយជាស្រមោច និងស្រមោចឱ្យក្លាយជាដំរី
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានឆ្លើយតបយ៉ាងចាស់ដៃ ដោយចោទប្រកាន់ប្រទេសថៃថា បានព្យាយាមកែប្រែការពិត និងបង្កាច់បង្ខូចកម្ពុជា ទៅលើបញ្ហាសំណល់គ្រាប់បែក និងជម្លោះព្រំដែន។ ...
-
កម្ពុជាទាមទារឲ្យថៃដកបន្លាលួសដែលទាហានថៃបានរាយលើដីកម្ពុជា ខណៈកម្ពុជាបន្តអត់ធ្មត់និងគោរពបទឈប់បាញ់
កម្ពុជាបានដាក់លិខិតតវ៉ាជាផ្លូវការប្រឆាំងនឹងថៃដែលបន្តចោទប្រកាន់កម្ពុជាថាបានរំលោភលើបូរណភាពទឹកដីរបស់ខ្លួន និងបានជំរុញឱ្យភាគីថៃបង្ហាញភាពស្មោះត្រង់ពិតប្រាកដក្នុងការអនុវត្តបទឈប់បាញ់ដែលគាំទ្រដោយលោក ដូណាល់ ត្រាំ ...
-
ប្រាក់ចំណេញសុទ្ធរបស់កំពង់ផែព្រះសីហនុធ្លាក់ចុះជាងពាក់កណ្តាលក្នុងត្រីមាសទី២នេះ
កំពង់ផែសមុទ្រទឹកជ្រៅដែលគ្រប់គ្រងដោយរដ្ឋបានកត់ត្រាការខាតបង់ដោយសារការផ្លាស់ប្តូរនៃរូបិយបណ្ណបរទេស បានធ្វើឱ្យប្រាក់ចំណេញសុទ្ធរបស់កំពង់ផែធ្លាក់ចុះ ខណៈប្រាក់ចំណូលបានកើនឡើង ៣០ភាគរយ ដោយសារការកើនឡើងនៃកុងតឺន័រ និងទំនិញឆ្លងកាត់។ ...
-
ឥណ្ឌូណេស៊ីចង់នាំចូលទំនិញពីកម្ពុជាបន្ថែមដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី
ឥណ្ឌូណេស៊ីកំពុងស្វែងរកឱកាសជំរុញពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជា ជាពិសេសតាមរយៈការបង្កើនការនាំចូលទំនិញ។ ជាមួយគ្នានេះ ឥណ្ឌូនេស៊ីក៏សង្កត់ធ្ងន់លើតម្រូវការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ ភស្តុភារ និងកិច្ចសហប្រតិបត្តិការលើវិស័យថាមពល និងការពារជាតិ ដើម្បីប្រើប្រាស់ឱ្យអស់សក្តានុពលសេដ្ឋកិច្ច។ ...
-
កងទ័ពថៃសារភាពថាបានប្រើសារធាតុផូស្វ័រពណ៌ស អំឡុងការប៉ះទង្គិចតាមព្រំដែនជាមួយកម្ពុជា
កងទ័ពថៃបានបញ្ជាក់ពីការប្រើប្រាស់សម្បកផូស្វ័រពណ៌សក្នុងអំឡុងជម្លោះព្រំដែនរយៈពេលប្រាំថ្ងៃជាមួយប្រទេសកម្ពុជា ប៉ុន្តែនិយាយថាសកម្មភាពនេះគឺអនុលោមតាមច្បាប់អន្តរជាតិ និងគោលការណ៍មនុស្សធម៌ ព្រោះវាមិនត្រូវបានប្រើជាអាវុធគីមីទេ។ ...
-
ក្រសួងបរិស្ថានទប់ស្កាត់ប្រេងហូរចូលប្រព័ន្ធទឹកធម្មជាតិ បន្ទាប់ពីប្រេងធ្លាយពីទូរថភ្លើងនៅបាត់ដំបង
រដ្ឋមន្រ្តីក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត បានដឹកនាំកម្លាំងក្រុមការងារជំនាញទប់ស្កាត់ការហូរសាយភាយប្រេងឥន្ធនៈចូលប្រព័ន្ធទឹកធម្មជាតិ បន្ទាប់ពីមានឧបទ្ទវហេតុរថភ្លើងធ្លាក់ផ្លូវក្រឡាប់ ហើយធ្វើឱ្យប្រេងធ្លាយចេញពីស៊ីទែនដែលដឹកដោយទូរថភ្លើងនោះ។ ហេតុការណ៍កើតឡើងនៅភូមិទួលតាឯក សង្កាត់តួលតាឯង ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃសៅរ៍។ ...
-
ក្រុមអ្នកស្រាវជ្រាវកំណាយឃើញផូស៊ីលឈើអាយុចន្លោះពី១០ម៉ឺនទៅ២លានឆ្នាំនៅស្ទឹងត្រែង
ក្រុមអ្នកស្រាវជ្រាវបានកំណាយឃើញផូស៊ីលឈើមួយប្រភេទដែលមានអាយុកាលចន្លោះពី១០ម៉ឺនទៅ២លានឆ្នាំនៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ផូស៊ីលឈើនេះអាចមានប្រវែង៣០ម៉ែត្រ ឬវែងជាងនេះ ...
-
សេចក្តីថ្លែងការណ៍ស្តីពីក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះ ដែលធ្វើឡើងដោយនាយករដ្ឋមន្ត្រីស្តីទីនៃប្រទេសថៃទាក់ទងនឹងការរៀបចំអនុវត្តវិធានការផ្លូវច្បាប់ក្នុងស្រុករបស់ប្រទេសថៃចំពោះថ្នាក់ដឹកនាំកម្ពុជា
នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ស្តីពីក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះ ដែលធ្វើឡើងដោយនាយករដ្ឋមន្ត្រីស្តីទីនៃប្រទេសថៃទាក់ទងនឹងការរៀបចំអនុវត្តវិធានការផ្លូវច្បាប់ក្នុងស្រុករបស់ប្រទេសថៃចំពោះថ្នាក់ដឹកនាំកម្ពុជា។ចំណាត់ការផ្លូវច្បាប់របស់ប្រទេសថៃចំពោះថ្នាក់ដឹកនាំកម្ពុជា មិនត្រឹមតែជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពនៃព្រះរាជាណាចក្រកម្ពុជា គោលការណ៍សមភាពអធិបតេយ្យ និងការគោរពគ្នាទៅវិញទៅមក ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យខូតខាចដល់ទំនាក់ទំនងកម្ពុជា-ថៃយ៉ាងធ្ងន់ធ្ងរទៀតផង។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
-
សេចក្តីប្រកាសព័ត៌មានស្តីពីសង្គមស៊ីវិលកម្ពុជានឹងដាក់ញត្តិទៅប្រទេសសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីការរំលោភលើអធិបតេយ្យភាពនិងសន្តិភាព
នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីសង្គមស៊ីវិលកម្ពុជានឹងដាក់ញត្តិទៅប្រទេសសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីការរំលោភលើអធិបតេយ្យភាពនិងសន្តិភាព។នៅថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥ អង្គការសង្គមស៊ីវិលកម្ពុជានឹងដាក់ញត្តិទៅកាន់ស្ថានទូតនៃប្រទេស ដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដោយអំពាវនាវឱ្យប្រទេសហត្ថលេខីទាំងនេះរក្សាការប្តេជ្ញាចិត្ត និងមានចំណាត់ការដោយការសម្របសម្រួលជាបន្ទាន់ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិភាពរបស់កម្ពុជា។ ...
អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា
-
សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំសង្ខេបព័ត៌មានអំពីការវិវត្តនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំសង្ខេបព័ត៌មានអំពីការវិវត្តនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ។នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំសង្ខេបព័ត៌មាន ជូនដល់សមាជិកអង្គទូតបរទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ស្តីពីការវិវត្តថ្មីៗនៃសភាពការណ៍ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ