សេដ្ឋកិច្ច និងពាណិជ្ជកម្ម
អ្នកជំនាញសេដ្ឋកិច្ចព្យាករណ៍ កំណើនGDPកម្ពុជា កើនប្រហែល៧,២ភាគរយនៅឆ្នាំ
អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់ប្រចាំអាស៊ីខាងត្បូងអាស៊ាននិងប៉ាស៊ីហ្វិកនៃធនាគារ ANZ Group បានព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុប GDP របស់ប្រទេសកម្ពុជាថាមានសុខភាពល្អដោយកើនឡើងក្នុងរង្វង់ ៧,២ភាគរយនៅឆ្នាំ២០១៦ នេះ ដែលការព្យាករណ៍នេះគឺខ្ពស់ជាងការព្យាករណ៍ពីភ្នាក់ងារពហុភាគីមួយចំនួន។ ...
សុខ ចាន់
http://bit.ly/2b5S93d
កិច្ចព្រមព្រៀងព្រំដែនអនុតំបន់មហាទន្លេមេគង្គត្រូវបានប្រារព្ធ
បណ្តាប្រទេសទាំងអស់នៃអនុតំបន់មហាទន្លេមេគង្គបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងព្រំដែន (CBTA)រយៈពេល ១៤ ឆ្នាំមុន ដើម្បីពង្រឹងការតភ្ជាប់សេដ្ឋកិច្ចនៅក្នុងអនុតំបន់(CBTA) យ៉ាងណាមិញ កិច្ចព្រមព្រៀងនេះនៅមិនទាន់បានផ្តល់សច្ចាប័នដល់ប្រទេសនីមួយៗនៅក្នុងតំបន់មេគង្គសម្រាប់ការអនុវត្តពេញលេញនោះទេ។ នេះបើតាមការបង្ហាញឱ្យដឹងកាលពីសប្តាហ៍មុនដោយមន្ត្រីជាន់ខ្ពស់នៅក្នុងទីភ្នាក់ងារអភិវឌ្ឍន៍របស់រដ្ឋាភិបាល។ ...
សុខ ចាន់
http://www.khmertimeskh.com/news/28140/gms-cross-border-pact-on-hold/
លោកនាយករដ្ឋមន្ត្រីព្រមានដកហូតគម្រោងវិនិយោគកោះ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកាលពីថ្ងៃពុធបានព្រមានដកហូតយកមកវិញ នូវគម្រោងវិនិយោគកោះណាដែលមិនព្រមធ្វើសកម្មភាពវិនិយោគឬយកអាជ្ញាប័ណ្ណ ដើម្បីលក់បន្ត។ ការព្រមានរបស់លោកត្រូវបានលើកឡើងក្នុងកិច្ចជំនួបជាមួយមន្ត្រី និងកងកម្លាំងប្រដាប់អាវុធ នៅខេត្តព្រះសីហនុ។ ...
វ៉ែន រដ្ឋាវង្ស
http://bit.ly/2aBWpoI
អាជ្ញាប័ណ្ណភាគហ៊ុនត្រូវបានផ្តល់ចេញ
អ្នកប្រតិបត្តិករទីផ្សារភាគហ៊ុនរបស់កម្ពុជាបានផ្តល់អាជ្ញាប័ណ្ណសម្រាប់ធ្វើពាណិជ្ជកម្មក្នុងសប្តាហ៍នេះ ដែលជារយៈពេលជិត១០ខែបន្ទាប់ពីស្ថាប័ននេះបានសន្យានឹងធ្វើការគ្រប់គ្រងជាផ្លូវការទៅលើអាជ្ញាប័ណ្ណហិរញ្ញវត្ថុដ៏គ្រោះថ្នាក់មួយនិងផ្តល់ជម្រើសកាន់តែច្រើនក្នុងការទទួលបានប្រាក់ចំណេញទៅកាន់អ្នកវិនិយោគ។ ...
Kali Kotoski
http://www.phnompenhpost.com/business/derivatives-licences-handed-out
ធនាគារ បង្កើនបណ្តាញសេវាផ្ទេរប្រាក់
ខណៈសេវាផ្ទេរប្រាក់តាមទូរស័ព្ទចល័តមិនមែនជារឿងថ្មីនៅកម្ពុជាក្រោមប្រតិបត្តិការដោយក្រុមហ៊ុនជាច្រើនដូចជា វីង និង ទ្រូ ម៉ាន់នី ដែលកំពុងបន្តពង្រីកទៅក្នុងតំបន់ដែលគ្មានធនាគារធនាគារក្នុងស្រុកក៏កំពុងបង្កើនសេវាផ្ទេរប្រាក់ស្រដៀងគ្នានេះតាមម៉ាស៊ីនអេធឺអឹម ដែលមានឈ្មោះថា Cash By Code។ ...
Kali Kotoski
http://bit.ly/2aPxHBP
គណៈកម្មការមូលបត្រកម្ពុជា បង្កើតវិធានជំរុញការជួញដូរក្នុងផ្សារហ៊ុន
គណៈកម្មការមូលបត្រកម្ពុជាកាលពីថ្ងៃអង្គារបានបង្កើតតួនាទីថ្មីមួយទៀតដើម្បីបង្កើនសកម្មភាពជួញដូរភាគហ៊ុននៅលើផ្សារហ៊ុនដែលមិនសកម្មរបស់កម្ពុជាតាមរយៈការអនុញ្ញាតឲ្យក្រុមហ៊ុនធានាទិញមូលបត្រមានសិទ្ធិបញ្ជាលក់ និងទិញភាគហ៊ុនបានដោយប្រើប្រាស់គណនីផ្ទាល់ខ្លួន។ ...
ហ៊ គឹមសាយ
http://bit.ly/2ak6Xdl
កម្មវិធីជិះតាក់ស៊ីត្រូវបានបង្កើតឡើងដំបូងនៅកម្ពុជា
ខណៈកម្មវិធីទូរស័ព្ទសម្រាប់ជិះតាក់ស៊ី (Ride hailing mobile apps) ធំៗដូចជា Uber និង Grab មិនទាន់ចូលមកក្នុងទីផ្សារកម្ពុជាសហគ្រិនពីរនាក់ប្តីប្រពន្ធជាជនជាតិខ្មែរបានបង្កើតកម្មវិធីនេះឡើងដោយខ្លួនឯងជាលើកដំបូងសម្រាប់សេវាជិះតាក់ស៊ីនៅក្នុងទីក្រុងភ្នំពេញ។ ...
Cam McGrath
http://bit.ly/2awJ2bJ
មជ្ឈមណ្ឌលសន្និបាតទីមួយក្នុងខេត្តសៀមរាបនឹងបើកសម្ភោធ
សណ្ឋាគារ សុខា និងរីសតនឹងបើកសម្ពោធមជ្ឈមណ្ឌលសន្និបាតទីមួយនៅខេត្តសៀមរាបនៅខែក្រោយ ដែលនេះជាការទាក់ទាញភ្ញៀវទេសចរបរទេសមកកាន់ខេត្តនេះមួយទៀត។ ...
Thik Kaliyann
http://www.phnompenhpost.com/business/convention-centre-put-siem-reap-event-circuit
ក្រុមហ៊ុន Yusen Logistics បើកកន្លែងស្តុកដែលមានប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពនៅកម្ពុជា
ក្រុមហ៊ុន Yusen Logistics ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន បានបើកមជ្ឈមណ្ឌលចែកចាយដែលមានប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពធំជាងគេបង្អស់មួយនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដែលវានឹងក្លាយជាគោលដៅដឹកជញ្ជូនទំនិញតាមអាកាសសម្រាប់ការនាំចេញផលិតផលក្រណាត់ និងផលិតផលដែលឆាប់ខូច។ នៅលើផ្ទៃដីទំហំប្រហែល ៣០៦៥.៨ ម៉ែត្រការ៉េ ដែលមានសមត្ថភាពស្តុក២ដងនៃឃ្លាំងស្តុកដែលមានស្រាប់ហើយ និងរួមទាំងផ្ទៃដីទំហំ ៣៩៣.៦៣ ម៉ែត្រការ៉េទៀត សម្រាប់កន្លែងស្តុកដែលមានប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាព។ ...
Lewis King
http://aircargoworld.com/yusen-logistics-opens-perishables-storage-facility-in-cambodia/
សង្គមស៊ីវិលបារម្ភពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្នាក់តំបន់
អង្គការសង្គមស៊ីវិលបានលើកឡើងពីក្តីបារម្ភអំពីភាពជាដៃគូសេដ្ឋកិច្ចដ៏ទូលំទូលាយក្នុងតំបន់ (RCEP) ដោយអះអាងថាការផ្ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាទូទៅនឹងកម្រិតសមត្ថភាពរបស់កម្ពុជាក្នុងការព្រាងគោលនយោបាយសម្រាប់អត្ថប្រយោជន៍សង្គម។ ...
Kali Kotoski
http://bit.ly/2atGpS3
ប្រាសាក់បង្កើនដើមទុនរហូតដល់ជាង ១០០លានដុល្លារអាមេរិក
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាកដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេមួយនៅក្នុងប្រទេសកម្ពុជាបានដាក់បញ្ចូលនូវទឹកប្រាក់ប្រមាណ២៩លានដុល្លារសហរដ្ឋអាមេរិកក្នុងការបង្កើនទុនចុះបញ្ជីរបស់ខ្លួនបន្ថែមទៀតដើម្បីកសាងទំនុកចិត្តកាន់តែច្រើនពីអតិថិជនដែលមានស្រាប់ និងសាធារណជន។ ...
ម៉ៃ គុណមករា
http://bit.ly/2atqsLw
ការផលិតកាហ្វេក្នុងស្រុក ប៉ះពាល់ពីការនាំចូល
ការនាំចូលកាហ្វេដ៏ច្រើនមកទីផ្សារកម្ពុជាដែលពោរពេញដោយអាជីវកម្មហាងកាហ្វេនោះកំពុងធ្វើឲ្យប៉ះពាល់ដល់ដំណាំកាហ្វេក្នុងស្រុកដែលធ្វើឲ្យការដាំដុះបានធ្លាក់ចុះក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។ នេះបើតាមមន្ដ្រីមកពីក្រសួងកសិកម្ម។ ...
ចេង សុខហ័ង
http://bit.ly/2aOYQpL
ការដឹកទំនិញនៅព្រះសីហនុកើនឡើង
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែដែលជាកន្លែងផ្ទុកកុងតានឺរតំបន់សមុទ្រធំជាងគេបង្អស់របស់កម្ពុជា បានរាយការណ៍ថា ការដឹកជញ្ជូនទំនិញតាមកាប៉ាល់មានការកើនឡើង ៦ភាគរយនៅក្នុងរយៈពេលឆមាសដំបូងឆ្នាំនេះ ខណៈដែលដែលចំណុះកើនដល់ ១០ភាគរយនៅក្នុងរយៈដូចគ្នានេះ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/27958/sihanoukville-cargo-rises/
ចិន និងកម្ពុជា ពិភាក្សាការសង់អាកាសយានដ្ឋាន ផ្លូវដែក កសិកម្ម
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម របស់ប្រទេសចិន លោក Gao Huchengនឹងធ្វើការពិភាក្សាអំពីការសាងសង់ផ្លូវរថភ្លើងការសាងសង់អាកាសយានដ្ឋានផ្លូវថ្នល់ និងវិស័យកសិកម្ម ជាមួយប្រទេសកម្ពុជា។ ...
វ៉ែន រដ្ឋាវង្ស
http://bit.ly/2aLSWWA
ក្រុមហ៊ុនអាមេរិក វិនិយោគ១២០លានដុល្លារនៅតំបន់ឆ្នេរទសចរណ៍
ក្រុមហ៊ុនធំមួយរបស់អាមេរិក គ្រោងនឹងវិនិយោគប្រាក់ចំនួន ១២០ដុល្លារលើការអភិវឌ្ឍសណ្ឋាគារ និងរមណីយដ្ឋានទេសចរណ៍នៅខេត្តព្រះសីហនុ។ ...
ស៊ុំ ម៉ាណេត
http://bit.ly/2au8D2z
ក្រុមហ៊ុន ម៉ុង រិទ្ធី នាំចេញប្រេងដូងកើនឡើងទ្វេដងក្នុងឆមាសទីមួយ
ក្រុមហ៊ុនផលិតប្រេងដូងតែមួយនៅកម្ពុជាម៉ុងរិទ្ធីបាននាំចេញប្រេងដូងឆៅចំនួន ១៣ពាន់មេទ្រីក តោន នៅក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៦ កើនឡើងទ្វេដងរហូតដល់ ១១៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ...
ជា វណ្ណៈ
http://bit.ly/2aBKerq
ផលិតកម្មរោងចក្រជប៉ុន នៅកម្ពុជាបានធ្លាក់ចុះ
ការវិនិយោគសរុបរបស់ជប៉ុននៅកម្ពុជាដែលស្ថិតក្រោមការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានកើនឡើងដល់ ២៥៩,៧ លានដុល្លារនៅឆមាសទី ១ ឆ្នាំនេះជាការកើនឡើងធំបំផុតមិនធ្លាប់មានក្នុងរយៈពេលកន្លងមក។ ...
ហ៊ គឹមសាយ
http://bit.ly/2anUWoz
សភា ស្នើអឺរ៉ុប បង្កើនទីផ្សារនាំចូលអង្ករ និងសំលៀកបំពាក់ពីកម្ពុជា
ក្នុងជំនួបជាមួយក្រុមការងារបច្ចេកទេសរបស់សហភាពអឺរ៉ុបកាលពីម្សិលមិញបន្ទាប់ពីធ្វើសេចក្តីរាយការណ៍ពាក់ព័ន្ធទៅនឹងថវិកាជាតិនិងរបាយការណ៍សវនកម្មរួចមកគណៈកម្មការទី២នៃរដ្ឋសភាបានស្នើឲ្យសហភាពអឺរ៉ុប ពិនិត្យលទ្ធភាពពង្រីក និងបង្កើនទីផ្សារនាំចូលអង្ករ និងសំលៀកបំពាក់ពីកម្ពុជា។ ...
តាំង វីដា
http://bit.ly/2alcoYk
ការវិនិយោគផ្ទាល់ពីបរទេសក្នុងរយៈពេលពីឆ្នាំ១៩៩៤ដល់២០១៤ មានជាង ១៩ពាន់លានដុល្លារ
ទំហំទុនពិតប្រាកដពីលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) មកកម្ពុជាក្នុងរយៈពេលពីឆ្នាំ១៩៩៤ ដល់ ២០១៤ មានជាង ១៩ពាន់លានដុល្លារ ដែលក្នុងនោះ ៤៤ ភាគរយគឺជាទឹកប្រាក់នៃការវិនិយោគរបស់ប្រទេសចិន។ នេះបើយោងតាមការអង្កេតថ្មីមិនធ្លាប់មានស្តីពីទុនវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា។ ...
ហ៊ គឹមសាយ
http://bit.ly/2a95YIq
ប្រតិបត្តិកររដ្ឋនៅកំពង់ផែព្រះសីហនុនៅត្រៀមខ្លួននៅឡើយសម្រាប់ការបោះផ្សាយមូលប័ត្រសាធារណលើកដំបូង
ប្រតិបត្តិកររដ្ឋតែមួយគត់ទៅលើកំពង់ផែទឹកសមុទ្រនៅក្នុងសភាពជាភាគហ៊ុនអណ្តែតនៅឡើយក្នុងទីផ្សារភាគហ៊ុន និងកំពុងស្វែងរកវីធីដើម្បីចុះឈ្មោះសម្រាប់ការបោះផ្សាយមូលប័ត្រសាធារណលើកដំបូង។ ...
ហ៊ គីមសាយ
http://www.phnompenhpost.com/business/sihanoukville-port-operator-still-course-ipo
ប្រទេសជិតខាងកម្ពុជាអាចត្រូវបញ្ចូលក្នុង GSP ទំនិញធ្វើដំណើរ
រយៈពេលតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ចាប់ពីអាមេរិកបានប្រកាសថា ខ្លួននឹងផ្ដល់ឯកសិទ្ធិពាណិជ្ជកម្មថ្មីដែលផ្តល់លទ្ធភាពឲ្យប្រទេសកម្ពុជាផលិតទំនិញធ្វើដំណើរដូចជាវ៉ាលិស និងកាបូបស្ពាយ ដើម្បីនាំចូលទៅកាន់ទីផ្សារអាមេរិកដោយរួចពន្ធស្ថិតក្រោមផែនការប្រព័ន្ធអនុគ្រោះពន្ធ (GSP) នោះ មន្ដ្រីពាណិជ្ជកម្មអាមេរិកដែលកំពុងធ្វើទស្សនកិច្ចនៅកម្ពុជា បានថ្លែងកាលពីម្សិលមិញថា ឯកសិទ្ធិដូចគ្នានេះអាចត្រូវបានផ្តល់ទៅឲ្យប្រទេសជាគូប្រកួតប្រជែងក្នុងតំបន់របស់កម្ពុជា។ ...
Kali Kotoski
http://bit.ly/2ai6Mu6
ប្រាក់បញ្ញើធនាគារនឹងទទួលបានការការពារ
ធនាគារជាតិកម្ពុជា ធនាគារកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា កំពុងតែធ្វើកិច្ចការយ៉ាងជិតស្និទ្ធជាមួយអ្នកជំនាញមកពីរតនាគាររបស់សហរដ្ឋអាមេរិក ដើម្បីឲ្យមានយុទ្ធនាការការពារដល់អ្នកដាក់ប្រាក់បញ្ញើនៅធនាគារទូទាំងប្រទេស។ ការសម្រេចចិត្តនេះ បានទទួលការសាទរពីនាយកប្រតិបត្តិនៃឧស្សាហកម្មធនាគារនៃប្រទេសមួយនេះ ដែលនិយាយថា កិច្ចការនេះគឺត្រូវការប្រញាប់ ដើម្បីស្ថេរភាពហិរញ្ញវត្ថុ ដោយសារកង្វះប្រព័ន្ធធានារ៉ាប់រងលើបញ្ញើ សម្រាប់ការពារអតិថិជន។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/27744/bank-deposits-get-protection/
កម្ពុជានិងវៀតណាម នឹងបង្កើតផ្សារនៅព្រំដែន
មន្ត្រីនៃក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជា បានប្រាប់ឲ្យដឹងថា កាលពីម្សិលមិញ រដ្ឋាភិបាលនៃប្រទេសវៀតណាម បានយល់ព្រមជាគោលការណ៍ ក្នុងការផ្តល់ជំនួយជាទឹកប្រាក់ចំនួន ២លានដុល្លារ ដល់ប្រទេសកម្ពុជា ដើម្បីសាងសង់ផ្សារគំរូមួយសំដៅជម្រុញពាណិជ្ជកម្ម នៅតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ។ ...
ហោ គីមសាយ
http://www.phnompenhpost.com/business/cambodia-vietnam-build-market-border
ប្រាក់ចំណូលក្រុមហ៊ុន Bosch Cambodia កើនឡើង ២២%
ក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍វិស្វកម្ម និងអេឡិចត្រូនិក Bosch Cambodia កាលពីម្សិលមិញបានប្រកាសពីកំណើនប្រាក់ចំណូលបានពីការលក់ ២២ ភាគរយកាលពីឆ្នាំមុនធៀបនឹងឆ្នាំ ២០១៤ ដោយសារការកើនឡើងឧស្សាហកម្មសំណង់ និងរថយន្ត។ ...
ហ៊ គឹមសាយ
http://bit.ly/2a6UPbW