News
គ.ជ.ប.ច្រានចោលសំណើសុំបង្កើតគណៈកម្មាធិការស៊ើបអង្កេតរួម
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានលើកឡើងសាជាថ្មីថា គ.ជ.ប. គ្មានអំណាចធ្វើការសើុបអង្កេតរួមគ្នាលើការចោទប្រកាន់ ពីភាពមិនប្រក្រតីកើតឡើងនៅក្នុងការបោះឆ្នោតជាតិកាល ពីថ្ងៃអាទិត្យនោះទេ រីឯលោក សម រង្ស៊ី មេដឹកនាំគណបក្ស ប្រឆាំងបានមានប្រសាសន៍ថា ឥឡូវនេះលោកនឹងស្វែងរកការសើុបអង្កេតនៅ ខាងក្រៅ គ.ជ.ប. វិញ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃពុធថា គណបក្សកាន់អំណាចនឹងចូលរួមនៅក្នុងការស៊ើបអង្កេតរួមគ្នាលើភាព មិនប្រក្រតីជាមួយគណបក្សសង្គ្រោះជាតិ ប្រសិនបើ គ.ជ.ប. ធ្វើតាម សំណើសុំបង្កើតគណៈកម្មាធិការរួមនោះ។ លោក ទេព នីថា បានមានប្រសាសន៍ថា គ.ជ.ប. មានអំណាចត្រួតពិនិត្យពាក្យបណ្តឹងអំពីភាពមិនប្រក្រតីនៅ ក្នុងការបោះឆ្នោតតែម្នាក់ឯងប៉ុណ្ណោះ ហើយថា ខ្លួនគ្មានអំណាច ធ្វើការសុំបអង្កេតផ្សេងទៀតទេ។ លោកបានមានប្រសាសន៍ថា “ ដូចយើងបានឆ្លើយតបទៅឯកឧត្តម សម រង្ស៊ី ហើយ សំណើសុំបង្កើតគណៈកម្មាធិការស៊ើបអង្កេតរួមនេះ ហួស ពីសិទ្ធិរបស់ គ.ជ.ប.”។ “ រឿងនេះមិនស្ថិតនៅក្រោមសមត្ថកិច្ចរបស់យើងទេ ប៉ុន្តែ យើងនឹង បង្កើតនីតិវិធីមួយសម្រាប់ឲ្យប្រជាពលរដ្ឋគ្រប់រូបដាក់ពាក្យ បណ្តឹងអំពីភាពមិនប្រក្រតីមក គ.ជ.ប. និងគណៈកម្មាធិការរៀបចំការបោះ ឆ្នោតខេត្តក្រុង”។ លោក ទេព នីថា បានមានប្រសាសន៍ថា ពាក្យបណ្តឹងដែល គ.ជ.ប. និងគណៈ កម្មាធិការរៀបចំការបោះឆ្នោតខេត្តក្រុងរបស់ខ្លួនទទួលអំឡុងម៉ោង ធ្វើការចន្លោះពីថ្ងៃនេះដល់ថ្ងៃអង្គារនោះ នឹងត្រូវស៊ើបអង្កេត មួយករណីម្តងៗ ហើយមានតែពាក្យបណ្តឹងដែលដាក់ក្នុងរង្វង់ពេលបី ថ្ងៃនេះប៉ុណ្ណោះនឹងត្រូវយកមកពិចារណាមុនពេល គ.ជ.ប. ប្រកាសលទ្ធ ផលបឋមនៅថ្ងៃទី១០ ខែសីហា។ ...
Mfone's towers are a hard sell
Nearly a decade ago, Meng Chor inherited a rooftop rental agreement with a telecommunications firm after buying a property on Mao Tse Toung Boulevard. For $300 a month over a 10-year lease, the contract allowed the company that later became Mfone to keep the cell tower ...
http://www.phnompenhpost.com/business/mfones-towers-are-hard-sell
គជបទុកប្រាំថ្ងៃឲ្យគណបក្សផ្តល់ភស្តុតាងស្តីពីភាពមិនប្រក្រតី
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានទុករយៈពេលប្រាំថ្ងៃដើម្បី ឲ្យគណបក្សនយោបាយផ្តល់ភស្តុតាងពីភាពមិនប្រក្រតីក្នុងថ្ងៃបោះ ឆ្នោតមុននឹងសម្រេចប្រកាសលទ្ឋផលជាលើកដំបូងដែលគ្រោងធ្វើនៅថ្ងៃទី ១០ខាងមុខនេះ។ មន្ត្រីគណបក្សសង្គ្រោះជាតិបាននិយាយថា រយៈពេលនេះមានចំនួនតិចតួចពេកដែលធ្វើឲ្យគណបក្សនេះមានភាពលំបាក ក្នុងការប្រមូលភស្តុតាងឲ្យបានគ្រប់គ្រាន់ស្តីអំពីភាពមិន ប្រក្រតីក្នុងអំឡុងពេលបោះឆ្នោត។ លោកទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាននិយាយថា ចាប់ពីថ្ងៃទី២រហូតដល់ថ្ងៃទី៦ ខែសីហាខាងមុខនេះគណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងនៅក្នុង ការបោះឆ្នោតនេះក៏ដូចជាភាគីពាក់ព័ន្ឋត្រូវដាក់របាយការណ៍អំពីភាព មិនប្រក្រតីអំពីការបោះឆ្នោតនេះនៅគណៈកម្មការរៀបចំការបោះឆ្នោត ថ្នាក់រាជធានីនិងខេត្ត និងគជបមិនឲ្យហួសរយៈពេលប្រាំថ្ងៃ។ លោកនិយាយថា «គណៈកម្មាធិការជាតិរៀបចំបោះឆ្នោតនិងត្រួតពិនិត្យរបាយការណ៍ទាំង អស់នេះបន្ទាប់មកយើងនឹងចាត់វិធានការណ៍ដោះស្រាយទៅតាមកម្រិតនៃ បញ្ហាហើយការរៀបចំនេះ យើងអញ្ជើញតំណាងគណបក្សនយោបាយអ្នកអង្កេតការណ៍ជាតិនិងអន្តរជាតិចូល រួមពិនិត្យទាំងអស់គ្នា»។ ...
ស្ថានភាពស្ងប់ស្ងៀមក្រោយពីការភ័យខ្លាចភាពចលាចលក្រោយការបោះឆ្នោតជាតិ
ភ្នំពេញ៖ នាពេលនេះ គេសង្កេតឃើញថា ការបារម្ភអំពីបញ្ហាសន្តិសុខក្នុងទីក្រុង ភ្នំពេញ ក្រោយថ្ងៃបោះឆ្នោត ហាក់ដូចជាស្ងប់ស្ងាត់ទៅវិញ។ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួននៅតែដក់អារម្មណ៍ភ័យខ្លាចនៅឡើយ។ ទោះបីជាស្ថានការណ៍ក្រោយថ្ងៃបោះឆ្នោតនៅរាជធានីភ្នំពេញត្រឡប់មក សភាពធូរស្រាលជាប្រក្រតីវិញក៏ដោយ ក៏ពលករនិងប្រជាពលរដ្ឋខ្មែរមួយចំនួននៅតែមានការបារម្ភអំពីភាព ចលាចលដែលអាចកើតឡើងជាយថាហេតុនៅពេលដែលដំណោះស្រាយនយោបាយរវាងគណបក្ស ឈ្នះឆ្នោតមិនទាន់បានចាប់ផ្តើមនៅឡើយ។ កំពុងឈរនៅខាងមុខបន្ទប់ជួលជាមួយបង្វិចខោអាវបម្រុងត្រឡប់ទៅ ស្រុកកំណើតវិញ យុវជន គីន ហ៊ួយី អាយុ២៥ឆ្នាំ ជាកម្មករម្នាក់នៅរោងចក្រអ៊ីស៊ូ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ គេថ្លែងថា រូបគេសម្រេចចិត្តត្រឡប់ទៅស្រុកកំណើតជាបណ្តោះអាសន្នសិនក្រោយពី មកធ្វើការបានត្រឹមតែពីរថ្ងៃប៉ុណ្ណោះ។ «ខ្លាចចលាចលខ្លាំង ម្តាយឱ្យទៅមួយរយៈសិន។ ប្រហែលថ្ងៃទី១០ ឱ្យស្ងាត់ស្រួលបួលសិន ទើបមកធ្វើការដូចធម្មតាវិញ»។ ការចាកចេញរបស់លោកគីន ហ៊ួយី ស្របពេលដែលកម្មកររោងចក្រមួយចំនួនបានវិលត្រឡប់មកធ្វើការវិញដោយ ប្រុងប្រយត្ន័ចំពោះបញ្ហសន្តិសុខ។ ...
វីអូអេ
http://khmer.voanews.com/content/fears-remain-in-post-election-in-camb/1715474.html
NEC Rejects Joint-Party Vote Investigation
National Election Committee (NEC) Secretary-General Tep Nytha reiterated Thursday that the NEC had no authority to establish a joint-party investigation into alleged irregularities during Sunday’s national election, while opposition leader Sam Rainsy said he would now seek an investigation outside the NEC. Prime Minister Hun Sen ...
http://www.cambodiadaily.com/elections/nec-rejects-joint-party-vote-investigation-38129/
First Park Hyatt in Southeast Asia opens in Siem Reap
Hyatt Hotels Corp has announced the opening of the first Park Hyatt in Southeast Asia in Siem Reap. The announcement Wednesday said the reopening of the former Hotel De La Paix in downtown Siem Reap followed a 14-month renovation by award-winning interior designer Bill Bensley. “We are ...
http://www.thecambodiaherald.com/cambodia/detail/1?page=13&token=YTJhYWQ3Mzc1NjI
យុទ្ធនាការអំពាវនាវឲ្យអង្គការ UN ជួយអន្តរាគមន៍ក្នុងការស៊ើបអង្កេតពីភាពមិនប្រក្រតី
យុទ្ធនាការតាមបណ្តាញទំនាក់ទំនងសង្គមបានអំពាវនាវឲ្យអង្គការ សហប្រជាជាតិជួយដល់ប្រទេសកម្ពុជាក្នុងការដោះស្រាយបញ្ហាដែលកើត ចេញពីការបោះឆ្នោតជាតិកាលពីថ្ងៃអាទិត្យត្រូវបានផ្សព្វផ្សាយ តាមប្រព័ន្ធអ៊ីនធើណិត។ រូបភាពសារជាអក្សរ និងញត្តិត្រូវបានចែកចាយតាមរយៈបណ្តាញទំនាក់ ទំនងសង្គមហ្វេសប៊ុក និងបណ្តាញទំនាក់ទំនងសង្គមផ្សេងទៀត ជំរុញឲ្យអង្គការសហប្រជាជាតិស៊ើបអង្កេតពីភាពមិនប្រក្រតីនិងការ លួចបន្លំក្នុងដំណើរការនៃការបោះឆ្នោត។ ...
អង្គការក្រៅរដ្ឋាភិបាល៖ ភាពមិនប្រក្រតីអាចធ្វើឲ្យប៉ះពាល់ដល់លទ្ធផលបោះឆ្នោត
នំពេញ — អង្គការក្រៅរដ្ឋាភិបាលមួយដែលធ្វើការសង្កេតការណ៍បោះឆ្នោតកាលពី ថ្ងៃអាទិត្យនិយាយថា ភាពមិនប្រក្រតីដែលកើតឡើងនៅក្នុងថ្ងៃបោះឆ្នោត នោះអាចប៉ះពាល់ដល់លទ្ធផលបោះឆ្នោត។ នៅឯការិយាល័យបោះឆ្នោតមួយកន្លែងក្នុងខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ អ្នកបោះឆ្នោតមួយក្រុមបានរអ៊ូរទាំអំពី ឈ្មោះអ្នកបោះឆ្នោតស្ទួននៅក្នុងបញ្ជីបោះឆ្នោត និងទឹកខ្មៅដែលអាចលាងជ្រះ។ លោកម៉ក់ គាគឺជាអ្នកបោះឆ្នោតម្នាក់ក្នុងក្រុមនេះ។ លោកនិយាយ ថា ប្រពន្ធរបស់លោកមានឈ្មោះពីរនៅក្នុងបញ្ជីបោះឆ្នោត ហើយលោកខ្លួន ឯងផ្ទាល់ អាចលាងទឹកខ្មៅចេញពីម្រាមចង្អុលដៃស្តាំរបស់លោកបាន យ៉ាងស្រួល តែប៉ុន្មាននាទីប៉ុណ្ណោះបន្ទាប់ពីលោកបានបោះឆ្នោតរួចកាលពីថ្ងៃ អាទិត្យ។ លោកនិយាយថា៖ «តើការបោះឆ្នោតហ្នឹង យុត្តិធម៌ ត្រឹមត្រូវទេ បើលាងស្អាតអញ្ចឹង? កាលជំនាន់អ៊ុនតាក់ ខ្ញុំលាងអត់ជ្រះទេ ព្រោះទឹកថ្នាំគេវាឡើងក្រម៉ ក្រាស់ ហើយឥឡូវខ្ញុំលាងស្អាតចែស។ អញ្ចឹងហើយវាអត់មានប្រសិទ្ធិភាពស្អីផង»។ កាលពីថ្ងៃច័ន្ទ អង្គការក្រៅរដ្ឋាភិបាល មួយឈ្មោះតម្លាភាពកម្ពុជា បាននិយាយថា អ្នកសង្កេតការណ៍បោះឆ្នោតជាង៩០០នាក់ដែលខ្លួនបានដាក់ ពង្រាយនៅតាមការិយាល័យចំនួនជាង៤០០កន្លែងនៅទូទាំងប្រទេស បានរកឃើញថា ក្រៅពីបញ្ហាទឹកខ្មៅជ្រលក់ដៃក្នុងពេលបោះឆ្នោត និង ឈ្មោះអ្នកឆ្នោតស្ទួននេះ មានអ្នកបោះឆ្នោតជាច្រើនដែលមានលិខិត បញ្ជាក់អត្តសញ្ញាណត្រឹមត្រូវ តែមិនអាចរកឈ្មោះរបស់ខ្លួនឃើញនៅលើបញ្ជីបោះឆ្នោតនៅតាម ការិយាល័យបោះឆ្នោតចំនួន៦០ភាគរយនៃចំនួនការិយាល័យបោះឆ្នោតសរុបជាង ១ម៉ឺន៩ពាន់នៅទូទាំងប្រទេស។ ...
Initiative Encourages Private Rural Investment
Representatives from more than 90 Cambodian businesses gathered yesterday at the Council of Ministers building in Phnom Penh to hear about a new initiative that aims to encourage private sector investment in agriculture. The $55.6 million project is an extension of the Asian Development Bank’s (ADB) ...
http://www.cambodiadaily.com/business/initiative-encourages-private-rural-investment-37899/
Japan congratulates Cambodia on peaceful election
The Japanese government has congratulated Cambodia on its general election, saying that it was held smoothly and peacefully. “The government of Japan will continue to follow the situation in Cambodia closely after the election,” said a statement issued by the spokesman for Japanese Ministry of Foreign ...
http://www.thecambodiaherald.com/cambodia/detail/1?page=11&token=M2M4MTg3Yjc2MWY
Land prices in Phnom Penh increase by 15 per cent in first quarter
The more Cambodia’s economy grows and the more investors come into Cambodia has had some positive and negative effects, and one of those effects is to push up land prices in Phnom Penh for the first quarter in 2013, an increase of 15 per cent. Sorn ...
http://www.phnompenhpost.com/real-estate/land-prices-phnom-penh-increase-15-cent-first-quarter
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិរក្សាភាពអត់ធ្មត់រង់ចាំបទបញ្ជាថ្មី
ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បានឲ្យដឹងកាលពីម្សិលមិញថា ខ្លួនបានត្រៀមរួចជាស្រេចក្នុងការប្រមូលផ្ដុំគ្នានៅ តាមដងផ្លូវដើម្បីធ្វើបាតុកម្មប្រឆាំងនឹងលទ្ធផលនៃការបោះ ឆ្នោត ឲ្យតែមានបទបញ្ជាពីថ្នាក់ដឹកនាំបក្សរបស់ខ្លួន ។ គិតចាប់តាំងពីថ្ងៃបោះឆ្នោត និងការអះអាងស្ទើរតែភ្លាមៗអំពីជ័យជន្នះរបស់គណបក្ស ប្រជាជនកម្ពុជាកាលពីថ្ងៃអាទិត្យ ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិបានរក្សាភាពស្ងាត់ស្ងៀម និងស្ទើរតែមិនចេញមុខទាល់តែសោះ ដែលទិដ្ឋភាពបែបនេះគឺខុសគ្នាឆ្ងាយណាស់ពីទិដ្ឋភាព អំឡុងពេលធ្វើយុទ្ធនាការឃោសនាផ្លូវការ ពេលមានការដង្ហែក្បួនអំពាវនាវឲ្យមានការផ្លាស់ “ប្ដូរ” តាមដងផ្លូវនានាក្នុងរាជធានីនិងតាមតំបន់ជនបទដាច់ ស្រយាល ដោយមានការចូល រួមពីមនុស្សរាប់ម៉ឺននាក់តាមរយៈទោចក្រយានយន្ត។ គណបក្សសង្គ្រោះជាតិបានលើកឡើងថា ខ្លួនកំពុងជាប់រវល់វាយតម្លៃពីវិសាលភាពនៃភាពមិនប្រក្រតី នៅតាមការិយាល័យបោះឆ្នោត ហើយបានអំពាវនាវឲ្យអ្នកគាំទ្ររបស់ខ្លួនរក្សាភាពអត់ ធ្មត់។ យុវជន គង់ ម៉ាស់ អាយុ២៨ឆ្នាំ ដែលមានតួនាទីជាអ្នកបញ្ជូនសាររបស់គណបក្សប្រឆាំង ទៅសាធារណ ជនតាមហ្វេសប៊ុកដែលជាមធ្យោបាយទាក់ទងគ្នាក្នុងចំណោម សកម្មជនវ័យក្មេងរបស់គណបក្សសង្គ្រោះជាតិ បាននិយាយថា “មេខ្ញុំបានប្រាប់ខ្ញុំកុំឲ្យធ្វើអ្វីដែលមិនសមគួរ។ យើងកំពុងរក្សាភាពស្ងប់ស្ងាត់ ព្រោះពួកគេកំពុងចរចាគ្នា។ យើងមិនខ្លាចទេ។ នេះមិនទាន់ទុកថា ជាជ័យជម្នះនៅឡើយទេ”។ ប៉ុន្តែ គង់ ម៉ាស់ បានបញ្ជាក់ថា មិនមែនគ្រប់គ្នាដែលបានចូលរួមក្នុងយុទ្ធនាការឃោសនា របស់គណបក្សប្រឆាំងមុនការបោះឆ្នោត សុទ្ធតែមានភាពអត់ធ្មត់ នោះទេ។យុវជនរួបនេះបាននិយាយថា “យើងបានទទួលទូរស័ព្ទពីប្រជាពលរដ្ឋនៅតាមបណ្តាខេត្តដែល ...
គណបក្សសង្គ្រោះជាតិការពារការអះអាងពីជ័យជម្នះរបស់ខ្លួននៅក្នុងការបោះឆ្នោតជាតិ
កាលពីថ្ងៃអង្គារគណបក្សសង្គ្រោះជាតិបានការពារការអះអាងរបស់ខ្លួន ដែលថា ខ្លួនទទួលបានសំឡេងភាគច្រើនយ៉ាងប្រកិតប្រកៀកគ្នានៃចំនួន អាសនៈសរុប១២៣នៃរដ្ឋសភានៅក្នុងការបោះឆ្នោតជាតិកាលពីថ្ងៃ អាទិត្យ គឺល្មមគ្រប់គ្រាន់នឹងបង្កើតរដ្ឋាភិបាលអាណត្តិថ្មីរបស់ ប្រទេសកម្ពុជាបាន ប្រសិនបើតួលេខរបស់ខ្លួននៅដដែលនោះ។ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានអះអាងកាលពីយប់ថ្ងៃ អង្គារថា គណបក្សរបស់លោកទទួលបាន៦៣អាសនៈ ហើយបានអំពាវនាវឲ្យលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីអំណាច។ តែទោះជាយ៉ាងណា គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចរបស់លោក នាយករដ្ឋមន្ត្រីរូបនេះ ក៏កំពុងអះអាងពីជ័យជម្នះរបស់ខ្លួនដែរ បន្ទាប់ពីទទួលបាន៦៨អាសនៈ។ តួលេខរបស់គណបក្សសង្គ្រោះជាតិក៏ខុសគ្នា ច្រើនដែរពីតួលេខរបស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយ សេរីនិងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែលជាអង្គការ ឯករាជ្យដែលបានបញ្ជាក់ថា គណបក្សកាន់អំណាចទទួលបាន៦៧អាសនៈ និងជា អ្នកឈ្នះការបោះឆ្នោត។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. នឹងចេញផ្សាយ លទ្ធផលផ្លូវការនៅថ្ងៃទី ១០ ខែសីហា។ លោកស្រី មូរ សុខហួរ ប្រធានទទួលបន្ទុកកិច្ចការសាធារណៈនៅ គណបក្សសង្គ្រោះជាតិ មានប្រសាសន៍កាលពីម្សិលមិញថា គណបក្សរបស់ លោកស្រីគាំទ្រការអះអាងរបស់ខ្លួនដែលថា ខ្លួនទទួលបាន៦៣អាសនៈ។ លោកស្រីបានប្រសាសន៍ថា “ យើងមានលទ្ធផលទាំងអស់ បានពី គ្រប់ការិយាល័យបោះឆ្នោត”។ ...
Glue fumes cause mass workplace faintings
Approximately 40 workers fainted at the TMI garment factory in Svay Rieng yesterday, police and workers said. Workers at the factory began feeling sick and fainting when a heavy air of glue fumes wafted into the factory as workers returned from lunch, So Navy, 23, a ...
http://www.phnompenhpost.com/national/glue-fumes-cause-mass-workplace-faintings
Hun Sen welcomes international investigation
Prime Minister Hun Sen said this afternoon he would “welcome” an international investigation into the contested results of Sunday’s election. “For the sake of free and fair elections, I welcome the international community, all political parties and the NEC to investigate this,” he told reporters, ...
http://www.phnompenhpost.com/national/hun-sen-welcomes-international-election-investigation
Hun Sen welcomes international investigation
Prime Minister Hun Sen said this afternoon he would “welcome” an international investigation into the contested results of Sunday’s election. The remarks, his first public comments since the election, came after opposition leader Sam Rainsy announced the party had done far better than the preliminary government ...
The Phnom Penh Post
http://www.phnompenhpost.com/national/hun-sen-welcomes-international-election-investigation
សម្តេចហ៊ុនសែន៖ គណបក្សប្រជាជនកម្ពុជា បង្កើតក្រុមការងារ ចរចាជាមួយបក្សប្រឆាំង
ភ្នំពេញ: ទីបំផុតទៅ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមុខប្រកាស នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣ ថា គណបក្សប្រជាជនកម្ពុជារបស់លោក ដែលឈ្នះការបោះឆ្នោត បានបង្កើតក្រុមការងារមួយ ដែលមានលោកឧបនាយករដ្ឋមន្ត្រី ស ខេង លោក សុខ អាន និងលោក សាយ ឈុំ ដើម្បីចរចា សម្របសម្រួលជាមួយលោកសមរង្ស៊ី និងលោក កឹមសុខា។ ក្នុង ពេលចុះទៅពិនិត្យការដ្ឋានសាងសង់ស្ពានអាកាសស្ទឹងមានជ័យ នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ក្រុមអ្នកកាសែតថា ក្រុមការងារនោះ នឹងសម្របសម្រួលជាមួយគណបក្សប្រឆាំង ដើម្បីសម្របសម្រួលលើក្បាលម៉ាស៊ីនដឹកនាំនៅក្នុងរដ្ឋសភា។ សម្តេចនយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបដិសេធនឹងដំណឹងដែលគេផ្សព្វផ្សាយក្នុងហ្វេសប៊ុក ដែលថា សម្តេច បានចាកចេញទៅក្រៅប្រទេស ហើយថា ...
http://www.cen.com.kh/localnews/show_detail/19?token=N2E5NGRjNT
អង្គការអន្តរជាតិចេញរបាយការណ៍ស្ដីពីការលួចបន្លំសន្លឹកឆ្នោត
ស្របពេលដែលលទ្ធផលបោះឆ្នោតនីតិកាលទី៥ នៅមានភាពចម្រូងចម្រាសនៅឡើយ អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃថ៍ វ៉ច្ឆ (Human Rights Watch) បានចេញផ្សាយរបាយការណ៍បន្ទាន់មួយ ស្ដីពីការបន្លំសន្លឹកឆ្នោតដែលមានលក្ខណៈជាប្រព័ន្ធក្នុងការបោះ ឆ្នោតកាលពីថ្ងៃ២៨ កក្កដា ដែលរៀបចំឡើងដោយគណបក្សប្រជាជន សហការជាមួយក្រសួងមហាផ្ទៃ។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃថ៍ វ៉ច្ឆ បានចេញរបាយការណ៍បន្ទាន់មួយនៅថ្ងៃទី៣១ កក្កដា បង្ហាញថា គណបក្សប្រជាជនកម្ពុជា មានពាក់ព័ន្ធនឹងការបង្កើតឲ្យមានភាពមិនប្រក្រតីមានលក្ខណៈជា ប្រព័ន្ធក្នុងការបោះឆ្នោតនីតិកាលទី៥ កាលពីថ្ងៃទី២៨ កក្កដា កន្លងទៅ។របាយការណ៍នេះរៀបរាប់អំពីករណីក្លែងបន្លំសន្លឹកឆ្នោតដ៏ ធ្ងន់ធ្ងរដែលបានកើតឡើងនៅក្នុងខេត្តមួយចំនួន ហើយថែមទាំងមានពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនបម្រើ ការក្នុងជួររដ្ឋាភិបាលទៀតផង។ អង្គការនេះបានស៊ើបអង្កេតឃើញថា មន្ត្រីជាន់ខ្ពស់បម្រើការឲ្យគណបក្សកាន់អំណាច មានការពាក់ព័ន្ធនឹងការចេញឯកសារក្លែងក្លាយ និងបានរៀបចំឲ្យអ្នកបោះឆ្នោតមួយចំនួនអាចបោះឆ្នោតបានច្រើន កន្លែង។ មេភូមិម្នាក់ដែលសុំមិនបញ្ចេញអត្តសញ្ញាណបានផ្ដល់បទសម្ភាសន៍ដល់ អង្គការឃ្លាំមើលសិទ្ធិមនុស្សមួយនេះ ដោយបង្ហាញពីរបៀបដែលអាជ្ញាធរមូលដ្ឋានរបស់គាត់ក្លែងបន្លំឯកសារ បញ្ជាក់អត្តសញ្ញាណដល់អ្នកបោះឆ្នោត។ ឯកសារនេះអាចឲ្យអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបោះឆ្នោតបាន ទោះបីជាមិនមានឯកសារបញ្ជាក់អត្តសញ្ញាណស្របច្បាប់ក៏ដោយ។ កិច្ចការ នោះមានលក្ខណៈជាប្រព័ន្ធ ដោយក្រុមការងារថ្នាក់កណ្ដាលនៃគណបក្សប្រជាជនកម្ពុជា ត្រូវបានគ្រប់គ្រងដោយមេបញ្ជាការយោធាម្នាក់ និងសមាជិកគណៈកម្មាធិការមជ្ឈិមបក្សម្នាក់ ហើយមន្ត្រីថ្នាក់មូលដ្ឋានត្រូវធ្វើការក្រោមបង្គាប់របស់ពួកគេ។ របាយការណ៍របស់អង្គការនោះបានបន្តទៀតថា សមាជិកម្នាក់ក្នុងក្រុមការងារថ្នាក់មជ្ឈិមនោះបានចាត់ចែងប្រមូល ...
http://www.rfa.org/khmer/news/politics/hrw-releases-irregularity-of-cam-election-07312013071054.html
ផ្នែកសន្តិសុខស្នើអោយ លោក សម រង្ស៊ី ផ្តល់ឈ្មោះនិងអាស័យដ្ឋាន អ្នកចូលរួម បើសិនជាធ្វើបាតុកម្ម
ភ្នំពេញ: លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ ការបោះឆ្នោតបានសរសេរលិខិតមួយច្បាប់ ជូន លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដោយប្រាប់ថា បើសិនជាលោក សមរង្ស៊ីចង់ធ្វើបាតុកម្ម គាត់ត្រូវផ្តល់ឈ្មោះនិងអាស័យដ្ឋានអ្នកចូលរួម បើសិនជាគាត់ត្រូវធ្វើបាតុកម្មតវ៉ានឹងលទ្Fផលនៃការបោះឆ្នោត។ ក្នុងលិខិតចុះ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣ គឺ លោក ស ខេង ស្នើឲ្យ លោក សម រង្ស៊ី ធ្វើការតវ៉ាបោះឆ្នោតឲ្យស្រប តាមច្បាប់បាតុកម្ម ហើយត្រូវធ្វើនៅទីលាន ប្រជាធិបតេយ្យនៅជិតវត្តភ្នំ។ ក្នុងលិខិត លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានលើកឡើងថា ដើម្បីបន្តថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម នៃព្រះរាជាណាចក្រកម្ពុជាយើង ឲ្យស្តិតក្នុងស្ថានភាពល្អប្រសើរ ដែលជាលក្ខខ័ណ្ឌចាំបាច់ ...
http://www.cen.com.kh/localnews/show_detail/19?token=MTJmZDJkZT
UN rights envoy hails Cambodia's poll, calls for calm,political reconciliation
The United Nations Special Rapporteur on the situation of human rights in Cambodia, Surya P. Subedi on Wednesday praised Cambodia’s general elections held on Sunday, and appealed for calm and political reconciliation. The human rights expert also appealed to the people and all political actors ...
http://news.xinhuanet.com/english/world/2013-07/31/c_125097669.htm
Revenues up at mail service, but not locally
Revenue at the Cambodia Post (CP), the country’s mail service provider, rose nearly $2 million in the first half of this year, a 10 per cent increase compared to the same period in 2012. But the service still handles mostly international shipments, and is failing ...
http://www.phnompenhpost.com/business/revenues-mail-service-not-locally
អាមេរិកគាំទ្រឱ្យមានការបង្កើតគណៈកម្មការស៊ើបអង្កេតចម្រុះ
មិនយូរប៉ុន្មានក្រោយការប្រកាសលទ្ធផលបឋម គណបក្សសង្គ្រោះជាតិ បានធ្វើសន្និសីទកាសែតមួយប្រកាសមិនទទួលយកលទ្ធផលបឋមនេះ ហើយស្នើឱ្យមានការបង្កើតគណៈកម្មការចម្រុះមួយ ដើម្បីស៊ើបអង្កេតជុំវិញភាពមិនប្រក្រតីទាំងឡាយ។ ស្ថានទូតអាមេរិក នៅរសៀលថ្ងៃទី៣០ កក្កដា ក៏បានស្នើឱ្យមានការស៊ើបអង្កេតជុំវិញដំណើរការ និងលទ្ធផលបោះឆ្នោតដ៏ចម្រូងចម្រាសនេះដែរ។ បន្ទាប់ពីគណបក្សប្រឆាំងបានចេញសេចក្ដីថ្លែងការណ៍ប្រកាសមិនទទួល ស្គាល់លទ្ធផលបោះឆ្នោតបឋម និងស្នើឱ្យមានការបង្កើតគណៈកម្មការចម្រុះមួយដើម្បីស៊ើបអង្កេតពី ភាពមិនប្រក្រតីរួចមក មន្ត្រីកិច្ចការសាធារណៈនៃស្ថានទូតអាមេរិក ប្រចាំកម្ពុជា លោក សន ម៉ាក់ឃីនថូស (Sean McIntosh) បានបង្ហាញពីទស្សនៈគាំទ្រដល់សំណើនេះផងដែរ។ លោកបានស្នើឱ្យមានការស៊ើបអង្កេតរាល់ករណីមិនប្រក្រតីទាំងឡាយ។ លោកបានឱ្យដឹងតាមសារអេឡិចត្រូនិកថា៖ “សហរដ្ឋអាមេរិក សូមកោតសរសើរប្រជាជនកម្ពុជា ចំពោះការចូលរួមដ៏សកម្ម និងដោយសន្តិភាពក្នុងអំឡុងពេលនៃការបោះឆ្នោតថ្នាក់ជាតិ។ យើងសូមអំពាវនាវដល់គ្រប់គណបក្ស និងអ្នកគាំទ្ររបស់ខ្លួន ឱ្យបន្តធ្វើការតាមលក្ខណៈសន្តិភាព និងមានសណ្ដាប់ធ្នាប់ បន្ទាប់ពីការបោះឆ្នោត។ យើងមានការព្រួយបារម្ភចំពោះភាពមិនប្រក្រតីដ៏ច្រើនដែលត្រូវបាន រាយការណ៍ក្នុងដំណើរការបោះឆ្នោត ហើយយើងបានស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា ដោះស្រាយកំហុសដែលកើតមានជាប្រព័ន្ធ ដូចជាបញ្ហាបញ្ជីឈ្មោះអ្នកបោះឆ្នោត និងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយមិនស្មើភាពគ្នាជាដើម។ ដោយមានភាពមិនប្រក្រតីតាមសេចក្ដីរាយការណ៍របស់អ្នកសង្កេតការណ៍ យើងសូមអំពាវនាវឱ្យមានការស៊ើបអង្កេតដោយពេញលេញ និងមានតម្លាភាពមួយដែលនឹងអាចទុកចិត្តបានសម្រាប់ប្រជាជនកម្ពុជា ទាំងអស់”។ ទាក់ទងនឹងបញ្ហានេះដែរ តំណាងជាន់ខ្ពស់នៃសហគមន៍អឺរ៉ុប អ្នកស្រី ខាតស៊្រីន អាសថុន (Catherine ...
Cambodian rubber earnings fall
Following global supply growth and falling prices, Cambodian rubber has decreased in value over the past three months, according to industry experts. Men Sopheak, deputy director-general of the Chop Rubber Plantation, a major rubber exporter in Cambodia, said yesterday that the price of dried [natural] rubber ...
http://www.phnompenhpost.com/business/cambodian-rubber-earnings-fall
US calls for review of election ‘irregularities’
The US Department of State on Monday called on Cambodian authorities to carry out a full investigation into “all credible reports” of election malfeasance, saying that it was “concerned” by various issues taking place both on, and leading up to, last Sunday’s vote. At a press ...
The Phnom Penh Post
http://www.phnompenhpost.com/national/us-calls-review-election-%E2%80%98irregularities%E2%80%99