Radio Free Asia
Sam Rainsy Wants Ruling and Opposition Parties Declared Joint Winners
Cambodia’s opposition leader Sam Rainsy called Friday for election officials to declare his party and Prime Minister Hun Sen’s party joint victors in recent polls, saying the move would be a first step toward resolving a deadlock over the disputed election. With the opposition Cambodia National ...
Radio Free Asia Staff
http://www.rfa.org/english/news/cnrp-09202013174129.html
Cambodia’s King Under Pressure to Delay Convening Parliament
Cambodia’s King Norodom Sihamoni came under pressure Thursday from monks and civil society organizations to delay the opening session of the country’s parliament to give more time to the ruling and opposition parties for negotiations to end their election dispute. A group of around 20 ...
Radio Free Asia Staff
http://www.rfa.org/english/news/cambodia/boycott-09192013183259.html
អាមេរិកទាមទារឲ្យកម្ពុជាដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត
តំណាងរាស្ត្រ និងព្រឹទ្ធសភាសហរដ្ឋអាមេរិក បានធ្វើសេចក្តីព្រាងសេចក្តីសម្រេចចិត្តពីរផ្សងគ្នា ទាមទារឲ្យក្រសួងការបរទេស និងទីភ្នាក់ងារផ្តល់ជំនួយសហរដ្ឋអាមេរិក ពិចារណាកាត់ជំនួយដោយផ្ទាល់ទៅរដ្ឋាភិបាលកម្ពុជា ប្រសិនបើលទ្ធផលបោះឆ្នោតនៅកម្ពុជា មិនបានឆ្លុះបញ្ចាំងឆន្ទៈរបស់ពលរដ្ឋ។ ការព្រាងសេចក្តីសម្រេចចិត្តនេះ ធ្វើឡើងស្របពេលដែលពលរដ្ឋខ្មែរនៅកម្ពុជា និងនៅបរទេស កំពុងទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត មុនពេលបង្កើតរដ្ឋសភា និងរដ្ឋាភិបាល។ តំណាងរាស្ត្រសហរដ្ឋអាមេរិក ដ៏មានឥទ្ធិពលចំនួនពីរនាក់ ប្រកាសគាំទ្រឲ្យមានការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ថ្ងៃទី២៨ ខែកក្កដា។ ជំហររបស់តំណាងរាស្ត្រទាំងពីរនាក់ ធ្វើឡើងនៅពេលពលរដ្ឋខ្មែរ-អាមេរិកាំង និងកាណាដា ប្រមាណ ៥០០នាក់ កាលពីថ្ងៃពុធ ទី១៨ កញ្ញា បានតវ៉ានៅមុខវិមានសភាតំណាងរាស្ត្រអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន (Washington) ទាមទារឲ្យដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត និងដាក់សេចក្តីព្រាងសេចក្តីសម្រេចចិត្តចំនួនពីរ ដើម្បីឲ្យរដ្ឋាភិបាលអាមេរិក អាចដាក់ទណ្ឌកម្មទៅលើរដ្ឋាភិបាលកម្ពុជា ប្រសិនបើលទ្ធផលបោះឆ្នោតមិនអាចជឿជាក់បាន។ តំណាងរាស្ត្រសហរដ្ឋអាមេរិក លោក ស្ទីវ ឆាបុត្រ (Steve Chabot) កាលពីថ្ងៃពុធ មានប្រសាសន៍ទៅកាន់ក្រុមបាតុករនៅមុខវិមានសភាតំណាងរាស្ត្រ ខេបភីថល ហីល (Capital Hill) ...
សង្គមស៊ីវិលថ្កោលទោសចំពោះករណីប៉ូលិសប្រើអាវុធបាញ់បង្ក្រាបបាតុករ
អង្គការសង្គមសិទ្ធិមនុស្សនានា បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសដល់អាជ្ញាធរ រដ្ឋាភិបាល ដែលប្រើប្រាស់អាវុធបាញ់បង្ក្រាបទៅលើបាតុករ និងប្រជាពលរដ្ឋ កាលពីយប់ថ្ងៃទី១៥ កញ្ញា។ សង្គមស៊ីវិលចាត់ទុកទង្វើនេះជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងទាមទារឲ្យរដ្ឋាភិបាលទទួលខុសត្រូវក្នុងករណីនេះ។ ទន្ទឹមនឹងនេះ ព្រះមហាក្សត្រ នៅថ្ងៃទី១៦ កញ្ញា សម្ដែងការសោកស្ដាយចំពោះការប្រើអំពើហិង្សា និងឈានដល់ការបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរគ្នាឯងនេះ ដោយព្រះអង្គអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់ចំពោះការប្រើប្រាស់អំពើ ហិង្សានេះ។ សាក្សីនៅកន្លែងកើតហេតុ និងអ្នករងរបួសដោយសារគ្រាប់កាំភ្លើងសមត្ថកិច្ចចេញបង្ក្រាប កាលពីយប់ថ្ងៃទី១៥ កញ្ញា នោះ បានចោទប្រកាន់ថា ក្រុមសមត្ថកិច្ចហាក់បីដូចជាមានបំណងចង់សម្លាប់ប្រជាពលរដ្ឋរបស់ ខ្លួនក្នុងនាមជាអ្នកការពារសន្តិសុខនោះ។ សាក្សី និងអ្នកជាប់នៅក្នុងហ្វូងមនុស្សស្ទះចរាចរណ៍កកកុញ កាលពីល្ងាចថ្ងៃទី១៥ នោះ បានលើកឡើងថា ក្រុមសមត្ថកិច្ចបានប្រើប្រាស់គ្រាប់បែកផ្សែងពុល និងដេញបាញ់ប្រជាពលរដ្ឋដែលរត់ចេញតាមដងផ្លូវ។ សាក្សីជាច្រើនដែលជាប់នៅក្នុងព្រឹត្តិការណ៍បង្ក្រាបដែរនោះ បានឲ្យដឹងថា មូលហេតុតែមួយគត់ដែលនាំឲ្យមានផ្ទុះអំពើហិង្សាទៅវិញទៅមកនោះ គឺក្រុមកងរាជអាវុធហត្ថបានយកបន្លាលួសបាំងបិទផ្លូវ ដែលមិនអាចឲ្យធ្វើដំណើរ ឬក្រុមបាតុករចាកចេញពីតំបន់ស្ពានអាកាសក្បាលថ្នល់ និងស្ពានភ្លោះព្រះមុនីវង្ស។ ក្រោយមក នៅពេលប្រជាពលរដ្ឋកញ្ជ្រោលចង់ចេញពីទីដែលបិទមិនឲ្យធ្វើដំណើរចេញ ខាងក្រៅស្ពាន ឬធ្វើដំណើរឆ្លងស្ពានបាន ទីបំផុតសមត្ថកិច្ចបានបាញ់គ្រាប់បែកផ្សែងពុល ពេលនោះប្រជាពលរដ្ឋមួយចំនួនក្នុងចំណោមមនុស្សស្ទះកកកុញនោះ រកដុំថ្មីគប់តបតទៅសមត្ថកិច្ចវិញ។ ភ្លាមៗនោះ សមត្ថកិច្ចបានប្រើប្រាស់អាវុធបាញ់បង្ក្រាបប្រជាពលរដ្ឋ ហើយបានធ្វើឲ្យស្លាប់បុរសម្នាក់ ...
ទីន ហ្សាការីយ៉ា
http://www.rfa.org/khmer/news/politics/Civil-society-condemns-police-use-weapons-fire-suppression-protesters-09162013072119.html
ព្រះសង្ឃមួយអង្គប៉ុនប៉ងដុតខ្លួននៅទីលានប្រជាធិបតេយ្យ
ព្រះសង្ឃមួយព្រះអង្គព្រះនាម សេង ឌីណា បានប៉ុនប៉ងយកសាំងចាក់ដុតសម្លាប់ខ្លួននៅលើឆាកនាទីលាន ប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា នេះ។ មុនពេលចាក់សាំងបម្រុងដុតព្រះកាយ ព្រះអង្គបានអានសារលាតត្រដាងអំពើអយុត្តិធម៌ក្នុងសង្គមដែលព្រះអង្គ ចោទថា ប្រព្រឹត្តដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ព្រះសង្ឃ សេង ឌីណា និមន្តមកពីខេត្តតាកែវ មានថេរដីកាថា ការធ្វើដូច្នេះ គឺដើម្បីជាសារឲ្យលោក ហ៊ុន សែន ភ្ញាក់រឭក ហើយឈប់ប្រព្រឹត្តអំពើអាក្រក់តទៅទៀត។ ប៉ុន្តែការព្យាយាមនេះមិនបានសម្រេចទេ ដោយសារមានការរារាំងទាន់ពេលវេលា។ ...
ដែន អយុធ្យា
http://www.rfa.org/khmer/news/politics/monk-attempt-to-commit-suicide-09172013002608.html
Cambodia's Hun Sen, Sam Rainsy 'Narrow Differences' in Election Stalemate
Cambodia’s ruling and opposition parties are “narrowing their differences” in talks aimed at ending a standoff over recent elections, officials said Tuesday, as protesters ended three straight days of mass demonstrations against poll results. Both the leaders led their parties in the discussions, which were ...
Radio Free Asia
http://www.rfa.org/english/news/cambodia/talks-09172013181436.html
ខ្មែរនៅបរទេសគ្រោងធ្វើបាតុកម្មនៅមុខសភាអាមេរិក
សហគមន៍ខ្មែរអាមេរិកប្រមាណ ៥០០នាក់ គ្រោងនឹងរៀបចំបាតុកម្មមួយនៅមុខសភាតំណាងរាស្ត្រក្នុងរដ្ឋធានី វ៉ាស៊ីនតោន នៅថ្ងៃទី១៨ ខែកញ្ញា ចាប់ពីម៉ោង ១១ព្រឹក ដល់ម៉ោង ២ល្ងាច។ គម្រោងធ្វើបាតុកម្មនេះ ធ្វើឡើងដើម្បីគាំទ្រសេចក្ដីព្រាងនូវញត្តិសម្រេចចិត្តពីររបស់ សមាជិករដ្ឋសភា និងព្រឹទ្ធសភាសហរដ្ឋអាមេរិក ក្នុងការដាក់គំនាបលើរដ្ឋាភិបាលកម្ពុជា ឲ្យដោះស្រាយវិបត្តិបោះឆ្នោត។ បាតុកម្មនៅសហរដ្ឋអាមេរិក នឹងធ្វើឡើងក៏ដើម្បីគាំទ្រមហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះ ជាតិ ដែលធ្វើនៅឯទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ។ ...
http://www.rfa.org/khmer/news/politics/interview-09162013235212.html
គ.ជ.ប.ពន្យារពេលវគ្គបណ្ដុះបណ្ដាលស្ដីពីការពិនិត្យនិងចុះឈ្មោះបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះអ្នកបោះឆ្នោត ឆ្នាំ២០១៣ នៅតាមសាលាឃុំ-សង្កាត់ នឹងត្រូវចាប់ផ្ដើមធ្វើពីថ្ងៃទី១ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៣។ ទន្ទឹមគ្នានេះ (គ.ជ.ប) គ្រោងនឹងបើកវគ្គបណ្ដុះបណ្ដាលស្ដីពីពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតដល់មន្ត្រីរៀបចំការបោះឆ្នោតនៅទូទាំង ប្រទេសផងដែរ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានលើកពេលការរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតដល់មន្ត្រីរៀបចំការបោះឆ្នោត នៅតាមខេត្តក្រុងទូទាំងប្រទេសកម្ពុជា ទៅថ្ងៃក្រោយ ដោយពុំបានកំណត់កាលបរិច្ឆេទច្បាស់លាស់។ ការពន្យារពេលនេះ បានធ្វើឡើងស្របថ្ងៃដែលគណបក្សសង្គ្រោះជាតិ កំពុងដឹកនាំក្បួនធ្វើបាតុកម្មអហិង្សានៅក្នុងទីក្រុងភ្នំពេញ។ មន្ត្រីរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ លោក គី គឹមសេង ថ្លែងឲ្យដឹងនៅថ្ងៃទី១៦ ខែកញ្ញា ថា កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៣ នាយកដ្ឋានបណ្ដុះបណ្ដាល និងព័ត៌មានសាធារណៈរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសឲ្យប្រធានលេខាធិការដ្ឋានរាជធានីខេត្តរៀបចំការបោះឆ្នោត ឲ្យចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៣។ ប៉ុន្តែ វគ្គបណ្ដុះបណ្ដាលដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៧ ខែកញ្ញា នេះ បានផ្អាកទៅវិញ ដោយសារមានព្រឹត្តិការណ៍បាតុកម្មនៅទីក្រុងភ្នំពេញ៖ ...
សួន សុផលមុន្នី
http://www.rfa.org/khmer/news/politics/nec-delays-to-train-about-check-and-register-voter-09162013055851.html
ព្រះមហាក្សត្រអំពាវនាវឲ្យបាតុករនិងសមត្ថកិច្ចកុំប្រើហិង្សា
ព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី១៦ កញ្ញា ទ្រង់បានអំពាវដល់ភាគីទាំងពីរ គឺក្រុមបាតុករខាងគណបក្សសង្គ្រោះជាតិ និងកងកម្លាំងសមត្ថកិច្ចដែលដាក់ពង្រាយការពារសន្តិសុខ និងបង្ក្រាបបាតុកម្មឲ្យឈប់ប្រើហិង្សាដាក់គ្នាបន្តទៅទៀត។ ព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី១៦ កញ្ញា ទ្រង់បានផ្ញើព្រះរាជសាររំលែកទុក្ខក្រុមគ្រួសារសពប្រជាពលរដ្ឋ ឈ្មោះ ម៉ៅ សុខចន្ទ អាយុ ២៩ឆ្នាំ មានកូន ៤នាក់ រស់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដែលបានត្រូវគ្រាប់កាំភ្លើងស្លាប់ក្នុងអំពើហិង្សាមួយរវាង ប្រជាពលរដ្ឋជាមួយកងកម្លាំងសមត្ថកិច្ច បិទផ្លូវនៅស្ពានអាកាស កាលពីយប់ថ្ងៃទី១៥ កញ្ញា។ ព្រះរាជសាររបស់ព្រះមហាក្សត្រចូលរួមរំលែកទុក្ខក្រុមគ្រួសារ សពនោះមានខ្លឹមសារថា៖ “ខ្ញុំមានព្រះរាជហឫទ័យ ក្រៀមក្រំជាទីបំផុត និងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃក្មួយដែលបានបាត់ បង់ជីវិត និងក្មួយៗដែលរងរបួស”។ ប្រភពប្រជាពលរដ្ឋពីកន្លែងកើតហេតុបានអះអាងថា បុរសឈ្មោះ ម៉ៅ សុខចន្ទ បានត្រូវគ្រាប់របស់កងកម្លាំងសមត្ថកិច្ចដែលបានបាញ់រះមកលើហ្វូង ប្រជាពលរដ្ឋដែលកំពុងព្យាយាមសុំឲ្យសមត្ថកិច្ចបើករបាំងលួសបន្លា ដែលក្រុមសមត្ថកិច្ចដាក់រាំងបិទផ្លូវនៅម្ដុំស្ពានអាកាសក្បាល ថ្នល់ ...
វោហារ ជាតិ
http://www.rfa.org/khmer/news/politics/king-calls-for-calm-09162013014844.html
ក្រុមបាតុករបក្សប្រឆាំងបិទផ្លូវនៅកំពង់ឆ្នាំងតវ៉ាចូលរួមបាតុកម្មនៅភ្នំពេញ
ក្រុមបាតុករគណបក្សសង្គ្រោះជាតិ ប្រមាណជា ៥០០នាក់ បាននាំគ្នាបិទផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាងមួយម៉ោង បណ្ដាលឲ្យរថយន្តធ្វើចរាចរណ៍នៅលើដងផ្លូវរាប់រយគ្រឿងមានការ កកស្ទះ។ ការសម្រេចចិត្តបិទផ្លូវជាតិរបស់ហ្វូងបាតុករនេះ គឺធ្វើឡើងបន្ទាប់ពីមានមន្ត្រីប៉ូលិសចរាចរណ៍ផ្លូវគោក និងកងកម្លាំងប្រដាប់អាវុធចម្រុះខេត្តកំពង់ឆ្នាំង បានព្យាយាមរារាំងរថយន្តដឹកក្រុមបាតុករគណបក្សសង្គ្រោះជាតិ មិនឲ្យទៅចូលរួមធ្វើមហាបាតុកម្មនៅរាជធានីភ្នំពេញ ក្រោមហេតុផលផ្សេងៗ។ «សំឡេងបាតុករស្រែកហ៊ោ» ក្រុមបាតុករគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ឆ្នាំង ជាច្រើនរយនាក់ ប្រដាប់ដោយឧបករណ៍បំពងសំឡេង នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា បានស្រែកព្រមានទៅក្រុមសមត្ថកិច្ច ដែលបានឃាត់រថយន្តដឹកក្រុមបាតុករទៅធ្វើមហាបាតុកម្មនៅរាជធានី ភ្នំពេញ ថាខ្លួននឹងបិទកំណាត់ផ្លូវជាតិលេខ៥ រយៈពេលបីយប់បីថ្ងៃ ប្រសិនបើអាជ្ញាធរមិនអនុញ្ញាតឲ្យក្បួនរថយន្តរបស់ពួកគាត់ចូលទៅ ធ្វើមហាបាតុកម្មនៅក្នុងក្រុងភ្នំពេញ ទេនោះ។ បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ សម្រាប់មណ្ឌលខេត្តកំពង់ឆ្នាំង លោក គី វណ្ណដារ៉ា មានប្រសាសន៍ថា សកម្មភាពត្រួតពិនិត្យច្បាប់ចរាចរណ៍របស់ក្រុមសមត្ថកិច្ចខេត្ត កំពង់ឆ្នាំង នាពេលនេះ គឺជាហេតុផលនយោបាយ និងចង់បន្ទច់បង្អាក់សកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិ មិនឲ្យទៅចូលរួមធ្វើមហាបាតុកម្មនៅភ្នំពេញ៖ «គេឃាត់ឡានយើងគេ យកលេសថា អត់នេះអត់នោះ ប៉ុន្តែយើងបានពន្យល់ថា បើជាអត់នេះអត់នោះ ...
សូត សុខប្រាថ្នា និង ជិន ជេដ្ឋា
http://www.rfa.org/khmer/news/politics/demonstrator-want-to-join-demonstration-09152013075014.html
ក្រសួងមហាផ្ទៃថាបាតុកម្មរបស់បក្សប្រឆាំងជាទង្វើខុសច្បាប់
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានចាត់ទុកការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនៅថ្ងៃទី១៥ ខែកញ្ញា ជាទង្វើខុសច្បាប់ និងមិនដង្ហែតាមព្រះរាជតម្រិះរបស់ព្រះមហាក្សត្រ ដែលព្រះអង្គចង់ឲ្យគណបក្សប្រឆាំងចូលរួមប្រជុំសភានៅថ្ងៃទី២៣ កញ្ញា ខាងមុខ។ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា លោកមានការសោកស្ដាយដែលគណបក្សសង្គ្រោះជាតិ មិនគោរពតាមគោលការណ៍របស់ក្រសួងមហាផ្ទៃ និងតាមការស្នើសុំរបស់ខ្លួនមកក្រសួងមហាផ្ទៃ ដែលថា បាតុកម្មតែមិនដង្ហែជាក្បួន។ លោក ខៀវ សុភ័គ បានចាត់ទុកថា ការធ្វើបាតុកម្មនេះជាការញុះញង់របស់គណបក្សសង្គ្រោះជាតិ ឲ្យប្រជាពលរដ្ឋមកចូលរួមបាតុកម្មនេះ។ លោក ខៀវ សុភ័គ បន្ថែមថា ខណៈដែលក្រុមបាតុករដង្ហែក្បួនឆ្ពោះទៅកាន់មុខព្រះបរមរាជវាំង គឺមានការប៉ះទង្គិចគ្នាបន្តិចបន្តួចរវាងប្រជាពលរដ្ឋ និងសមត្ថកិច្ច ប៉ុន្តែមិនមានរបួសធ្ងន់ធ្ងរទ។ ...
ទីន ហ្សាការីយ៉ា
http://www.rfa.org/khmer/news/politics/govt-official-says-carp-demonstrate-against-law-09152013075259.html
ព្រះសង្ឃប្រមាណ៦០០អង្គនៅតែបន្តចូលរួមមហាបាតុកម្មអហិង្សា
ព្រះសង្ឃច្រើនរយអង្គបានចូលរួមមហាបាតុកម្មអហិង្សាគណបក្ស សង្គ្រោះជាតិ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ នៅទីលានប្រជាធិបតេយ្យ បើទោះជាមានសង្ឃប្រកាស និងសេចក្តីណែនាំជាបន្តបន្ទាប់របស់គណៈសង្ឃនៃព្រះរាជាណាចក្រកម្ពុជា មិនឲ្យចូលរួមក៏ដោយ។ ព្រះសង្ឃប្រមាណជា ៦០០អង្គ និមន្តមកពីក្រុងភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួននៃប្រទេសកម្ពុជា បានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងមហាបាតុកម្មអហិង្សារបស់គណបក្ស សង្គ្រោះជាតិ។ ចំនួនព្រះសង្ឃដែលចូលរួមក្នុងមហាបាតុកម្មលើកនេះ នៅតែមានចំនួនច្រើន បើធៀបទៅនឹងមហាបាតុកម្មលើកទី១ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៣។ ក្នុងចំណោមព្រះសង្ឃដែលចូលរួមខ្លះមានកាន់ទៀន ធូប ផ្កាឈូក ទង់ជាតិព្រះពុទ្ធសាសនា និងព្រះសង្ឃខ្លះទៀត មានកាន់បដាដែលសរសេរថា ពួកយើងត្រូវការយុត្តិធម៌ សច្ចធម៌ សេរីភាព និងសន្លឹកឆ្នោតពិត ជីវិតខ្ញុំ ជាដើម។ ព្រះតេជព្រះគុណ គឹម សុត្ថេរ និមន្តមកពីវត្តមួយក្នុងរាជធានីភ្នំពេញ ដែលបានចូលរួមក្នុងមហាបាតុកម្ម បានមានថេរដីកាថា ព្រះអង្គមានសេចក្តីរីករាយចូលរួមក្នុងមហាបាតុកម្មរបស់គណបក្ស សង្គ្រោះជាតិ ព្រោះវាជាបាតុកម្មអហិង្សា ដើម្បីទាមទាររកយុត្តិធម៌អោយម្ចាស់ឆ្នោត។ ព្រះអង្គបន្តថា ព្រះអង្គចូលរួមដើម្បីទាមទារសិទ្ធិសេរីភាពអោយប្រជាពលរដ្ឋខ្មែរ ទាំងអស់ ដើម្បីអោយរួចផុតពីការគាបសង្កត់របស់មេដឹកនាំសព្វថ្ងៃ។ ព្រះតេជព្រះគុណថា ព្រះតេជព្រះគុណមិនព្រួយបារម្ភថា ...
យាង សុជាមេត្តា
http://www.rfa.org/khmer/news/politics/monks-join-non-violence-demonstration-09152013090913.html
បក្សសង្គ្រោះជាតិប្រកាសបន្តធ្វើមហាបាតុកម្មរហូតមានដំណោះស្រាយ
មហាបាតុកម្មដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ លើកទី២ បានចាប់ផ្ដើមហើយនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ ដែលមានមនុស្សចូលរួមរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ។ មហាបាតុកម្មដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ បានចាប់ផ្ដើមដូចការរំពឹងទុកនៅព្រឹក ថ្ងៃទី១៥ ខែកញ្ញា នេះ នៅទីលានប្រជាធិបតេយ្យ។ ពលរដ្ឋជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ប្រមាណ ១០ម៉ឺននាក់ បានធ្វើដំណើរមកពីគ្រប់ទិសទីក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តដើម្បីចូលរួមមហាបាតុកម្មនេះ។ ចាប់តាំងពីព្រឹកព្រលឹម មេដឹកនាំគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី និងលោក កឹម សុខា បានដឹកនាំអ្នកគាំទ្រជាច្រើនពាន់នាក់ដើរចេញពីទីកន្លែងផ្សេង គ្នាទៅកាន់ទីលានប្រជាធិបតេយ្យ។ សូមស្ដាប់សេចក្ដីរាយការណ៍របស់អ្នកនាង ទេព សុរ៉ាវី ពីទីលានប្រជាធិបតេយ្យ៖ នៅក្នុងពេលហែក្បួនបាតុកម្មនៅព្រឹកនេះដែរ ក្រុមបាតុករដែលដឹកនាំដោយលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានជួបការរារាំងមួយនៅគល់ស្ពានអាកាសក្បាលថ្នល់។ នៅទីនោះកម្លាំងកងរាជអាវុធហត្ថបានដាក់រនាំងលួសបន្លាជាច្រើនជាន់ មិនអនុញ្ញាតអោយអ្នកណាម្នាក់បានឆ្លងកាត់ស្ពានអាកាស ឬឆ្លងចូលក្នុងមហាវិថីព្រះនរោត្ដម។ ក្រុមបាតុករបានងាកទៅដើរតាមផ្លូវព្រះមុនីវង្សវិញ។ ចំណែកក្បួនដែលដឹកនាំដោយលោក កឹម សុខា ពុំមានការរារាំងទេ។ យ៉ាងណានៅតាមដងផ្លូវ លោក កឹម ...
http://www.rfa.org/khmer/news/politics/cnrp-second-massive-protest-09142013211646.html
Cambodia's King Invites Hun Sen, Sam Rainsy to Talks
Cambodia’s King Norodom Sihamoni has invited Prime Minister Hun Sen and opposition leader Sam Rainsy for talks this aimed at resolving a standoff over recent elections as Sam Rainsy’s party filed a lawsuit accusing the country election body of vote fraud. Both Hun Sen and ...
Radio Free Asia News Staff
http://www.rfa.org/english/news/cambodia/cambodia-09122013180350.html
Cambodian Officials Ask Opposition to Downsize Election Protest Rallies
Officials in Cambodia’s capital on Wednesday ordered the country’s main opposition party to scale back plans for mass demonstrations aimed at backing mass demonstrations aimed at backing demands for an independent probe into election fraud charges. The Cambodia National Rescue Party (CNRP), led by Sam Rainsy, ...
Radio Free Asia Staff
http://www.rfa.org/english/news/cambodia/rally-09112013175854.html
Cambodia’s King Under Criticism for Not Intervening in Election Dispute
Cambodia’s King Norodom Sihamoni has come under criticism for not intervening in the country’s election crisis after he ordered parliament to be convened despite allegations of voter fraud and other irregularities that the opposition wants investigated. But some experts said the monarch has limited influence in ...
Radio Free Asia News Staff
http://www.rfa.org/english/news/cambodia/king-09102013181053.html
នីតិវិធីក្រោយការប្រកាសលទ្ធផលឆ្នោតផ្លូវការ
នៅពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសលទ្ធផលឆ្នោតផ្លូវការ មានន័យថា គណៈកម្មាធិការនេះលែងមានតួនាទីពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៥ នេះទៀតហើយ។ តទៅទៀតគឺជាព្រះរាជតួនាទីរបស់ព្រះមហាក្សត្រក្នុងការសម្រេចអោយ មានកិច្ចប្រជុំសភាលើកដំបូង និងការផ្ដល់សុពលភាពដល់អ្នកតំណាងរាស្ត្រដើម្បីចូលបំពេញតួនាទី។ កិច្ចប្រជុំសភាលើកដំបូង និងការស្បថចូលកាន់តំណែងរបស់សមាជិកសភា គឺជាជំហានបន្ទាប់ដែលនឹងចូលមកដល់ក្នុងពេលខាងមុខដ៏ខ្លី ទៅតាមការកោះអញ្ជើញរបស់ព្រះមហាក្សត្រ។ មាត្រា ៨២ថ្មីនៃរដ្ឋធម្មនុញ្ញបានចែងថា កិច្ចប្រជុំសភាលើកដំបូងនឹងធ្វើឡើងក្នុងរយៈពេល ៦០ថ្ងៃក្រោយការបោះឆ្នោត ទៅតាមការកោះអញ្ជើញរបស់ព្រះមហាក្សត្រ។ មានន័យថា គឺក្នុងរយៈពេល ៣សប្ដាហ៍ទៀត។ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លោក គង់ គាំ មានប្រសាសន៍កាលពីថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ថា តាមការអនុវត្តជាធម្មតានៅអាណត្តិមុនៗ នៅពេលដែលព្រះមហាក្សត្រកោះអោយចូលប្រជុំ នោះសមាជិកសភាទាំងអស់នឹងមានវត្តមាន ដើម្បីទទួលយកអាសនៈរបស់ខ្លួន។ លោក គង់ គាំ បន្តថា ការផ្ដល់សុពលភាពអ្នកតំណាងរាស្ត្រអាចនឹងរអាក់រអួលដែរ ប្រសិនបើសមាជិកសភាគណបក្សដែលមានសំឡេងប្រកៀកប្រកិតគ្នាណាមួយចាប់ ផ្ដើមជំទាស់ដំណើរការនេះ។ មិនខុសពីការលើកឡើងរបស់លោក គង់ គាំ ទេ គណបក្សសង្គ្រោះជាតិ ដែល ...
សុ ជីវី
http://www.rfa.org/khmer/news/politics/procedure-after-election-result-announced-09092013010740.html
ព្រះមហាក្សត្រកោះប្រជុំសភាលើកដំបូងនៅថ្ងៃ២៣ កញ្ញា
ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជសារនៅថ្ងៃទី៩ ខែកញ្ញា ថា ព្រះអង្គនឹងកោះប្រជុំសមាជិកសភាជាប់ឆ្នោតថ្មីចំនួន ១២៣រូប នៅថ្ងៃទី២៣ ខែកញ្ញា ខាងមុខនេះ។ នៅក្នុងព្រះរាជសារផ្ញើជូនលោក អ៊ឹម សួស្ដី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលឡាយព្រះហស្តលេខាដោយ ព្រះមហាក្សត្រ នរោត្តម សីហមុនី មានខ្លឹមសារថា ព្រះអង្គនឹងអញ្ជើញបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រនីតិកាលទី៥ ទាំងអស់ប្រជុំដំបូងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ នៅវិមានរដ្ឋសភា។ ការសម្រេចព្រះទ័យកោះប្រជុំសមាជិកសភាថ្មីនេះ នៅបន្ទាប់ពីព្រះអង្គបានទទួលលិខិតពីលោក អ៊ឹម សួស្ដី ចុះថ្ងៃទី៨ កញ្ញា អំពីសេចក្ដីសម្រេចស្ដីពីការប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រកាលពីថ្ងៃទី២៨ កក្កដា កន្លងទៅ។ ការកោះអញ្ជើញប្រជុំសភាដំបូងរបស់ព្រះមហាក្សត្រនេះ នៅបន្ទាប់ពីគណបក្សសង្គ្រោះជាតិ បានប្រកាសមិនទទួលលទ្ធផលបោះឆ្នោត ហើយប្រកាសនឹងធ្វើមហាបាតុកម្មអហិង្សារយៈពេលបីថ្ងៃជាប់គ្នាចាប់ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ កញ្ញា ខាងមុខ ដើម្បីទាមទារយុត្តិធម៌លទ្ធផលបោះឆ្នោតជូនម្ចាស់ឆ្នោត៕ ...
ទីន ហ្សាការីយ៉ា
http://www.rfa.org/khmer/news/politics/king-convenes-first-meeting-on-sept23-09092013075948.html
បក្សប្រឆាំងប្រកាសធ្វើបាតុកម្មបក្សប្រជាជនប្រកាសការពារលទ្ធផលឆ្នោត
គណបក្សសង្គ្រោះជាតិ បានប្រកាសច្រានចោលលទ្ធផលបោះឆ្នោតផ្លូវការដែលចេញដោយគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងប្រកាសធ្វើមហាបាតុកម្ម ៣យប់ ៣ថ្ងៃជាប់ៗគ្នា នៅសប្ដាហ៍ក្រោយ បើសិនជាគ្មានដំណោះស្រាយសមស្របណាមួយដើម្បីរកយុត្តិធម៌ជូនម្ចាស់ ឆ្នោត។ ការប្រកាសនេះ ធ្វើឡើងដើម្បីឆ្លើយតបនឹង គ.ជ.ប ដែលប្រកាសលទ្ធផលឆ្នោតផ្លូវការនៅថ្ងៃទី៨ ខែកញ្ញា បង្ហាញថា គណបក្សសង្គ្រោះជាតិ ចាញ់ឆ្នោតដោយទទួលបានអាសនៈសភា ៥៥ទល់នឹងគណបក្សប្រជាជនកម្ពុជា ដែលបានអាសនៈសភាចំនួន ៦៨។ មហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នឹងកើតឡើងជាលើកទី២ នៅថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា តទៅ រយៈពេល ៣យប់បីថ្ងៃ ដោយមិនសម្រាក ដើម្បីទាមទារឲ្យបក្សកាន់អំណាចយល់ព្រមបង្កើតគណៈកម្មការស៊ើបអង្កេត ពីភាពមិនប្រក្រតីក្នុងដំណើរការបោះឆ្នោត។ ការសម្រេចនេះ កើតឡើងក្នុងកិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍របស់បក្សប្រឆាំង គឺរយៈពេល ១ម៉ោង បន្ទាប់ពី គ.ជ.ប ប្រកាសលទ្ធផលឆ្នោតផ្លូវការតាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋចប់ សព្វគ្រប់។ ក្នុងសន្និសីទកាសែតផ្សព្វផ្សាយពីជំហររបស់បក្សសង្គ្រោះជាតិ នៅថ្ងៃទី៨ ខែកញ្ញា ប្រធានគណបក្សលោក សម រង្ស៉ី មានប្រសាសន៍ថា ...
វណ្ណ វិចារ និង សេក បណ្ឌិត
http://www.rfa.org/khmer/news/politics/cnrp-denies-election-result-09082013041733.html
Analysts See Chance for End to Political Deadlock
With Saturday’s opposition protest now expected to be a peaceful meditation on justice—rather than a demonstration against a flawed election process—Cambodian analysts say the current post-election deadlock may soon pass. Opposition leaders said Monday they planned to go forward with a mass demonstration, but that they ...
Heng Reaksmey
http://www.voacambodia.com/content/analysts-see-chance-for-end-to-political-deadlock/1742485.html
Top Cambodian Court Wants Election Staff Punished for Ballot Foul-Up
Cambodia’s top court has ordered staff of the government-appointed national election body to be punished for mishandling secured ballot records but dismissed opposition complaints of irregularities in the July 28 national polls. The decision by the Constitutional Council of Cambodia (CCC) on Thursday came as the ...
http://www.rfa.org/english/news/cambodia/ballot-09052013223949.html
សហជីពអំពាវនាវកម្មករចូលរួមទាមទារឲ្យគ.ជ.បផ្ដល់យុត្តិធម៌ដល់ម្ចាស់ឆ្នោត
សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវដល់កម្មករកម្មការិនីជាសមាជិកប្រមាណ ១០ម៉ឺននាក់ និងកម្មករគាំទ្រដទៃទៀត ឲ្យចូលរួមធ្វើពហិការ ឬផ្អាកធ្វើការថែមម៉ោង ចាប់ពីថ្ងៃព្រហស្បតិ៍ ទី៥ កញ្ញា រហូតដល់ថ្ងៃកំណត់ធ្វើបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៧ កញ្ញា ខាងមុខនេះ។ មន្ត្រីតំណាងខាងរោងចក្រកាត់ដេរ បានបង្ហាញថា បញ្ហានេះនឹងមានផលប៉ះពាល់ខ្លះៗលើវិស័យវាយនភ័ណ្ឌ។ សេចក្តី អំពាវនាវរបស់សហជីពសេរីកម្មករ មានគោលដៅស្របគ្នាជាមួយបក្សប្រឆាំង ដែលទាមទារឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងក្រុមប្រឹក្សាធម្មនុញ្ញ ផ្តល់យុត្តិធម៌ដល់ម្ចាស់ឆ្នោត និងទាមទារឲ្យដោះលែងបុគ្គលិកសហជីពសេរីកម្មករ រួមទាំងកម្មករសរុប ៨នាក់ ដែលកំពុងជាប់ឃុំខ្លួន។ ប្រធានសហជីពសេរីកម្មករ លោក ជា មុនី មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ ទី៥ កញ្ញា ថា នេះជាសារមួយដែលបង្ហាញថា ម្ចាស់ឆ្នោតចង់បានយុត្តិធម៌ ជាពិសេសកម្មករចង់បានភាពប្រសើរឡើងក្នុងជីវភាពរស់នៅ និងសិទ្ធិការងារ ការគោរព និងផ្តល់នូវសេចក្តីថ្លៃថ្នូរ ហើយទាំងអស់នេះ ភាគច្រើននៃកម្មករបានរំពឹងទៅលើបក្សសង្គ្រោះជាតិ។ ក្រុម កម្មករភាគច្រើនបានគាំទ្រសេចក្តីអំពាវនាវនេះ បើទោះបីពួកគេដឹងថា ការផ្អាកមិនធ្វើការបន្ថែមម៉ោង នឹងបាត់បង់ប្រាក់ចំណូលមួយផ្នែក ...
សេក បណ្ឌិត និង ជិន ជេដ្ឋា
http://www.rfa.org/khmer/news/politics/Union-calls-for-supporters-to-joint-CNRP-demonstration-09052013090125.html
អង្គការអន្តរជាតិសុំឲ្យកម្ពុជាកុំរារាំងសិទ្ធិពលរដ្ឋជួបជុំដោយសន្តិវិធី
អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងក្រុមសង្គមស៊ីវិលចំនួន ២៤អង្គភាព បានចេញសេចក្តីប្រកាសរួមគ្នាមួយ នៅថ្ងៃទី៥ កញ្ញា សុំឲ្យរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កភាពងាយស្រួលឲ្យប្រជាពលរដ្ឋខ្មែរប្រើសិទ្ធិនៃសេរីភាពក្នុង ការជួបជុំគ្នាដោយសន្តិវិធី។ សេចក្តីប្រកាសរួមមាន ខ្លឹមសារជាអាទិ៍ថា រដ្ឋាភិបាលកម្ពុជា កងកម្លាំងប្រដាប់អាវុធ និងកងនគរបាល មិនគួរបន្ទច់បង្អាក់ ឬទប់ស្កាត់ប្រជាពលរដ្ឋពីការទទួលបានសិទ្ធិសេរីភាពក្នុងការជួបជុំ គ្នាដោយសន្តិវិធីទេ មិនថាតាមរយៈការគំរាមកំហែង ការបំភិតបំភ័យ ឬការប្រើកម្លាំងខុសច្បាប់ទេ។ ផ្ទុយទៅវិញ គឺអាជ្ញាធរមានកាតព្វកិច្ចបង្កលក្ខណៈឲ្យប្រជាពលរដ្ឋអាចប្រើប្រាស់ សិទ្ធិក្នុងការជួបជុំគ្នានេះ ដោយពេញបរិបូណ៌ ពីព្រោះសិទ្ធិនេះមានការធានាដោយមានចែងក្នុងរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ ដែលប្រទេសកម្ពុជា ជារដ្ឋភាគី។ ...
បក្សប្រឆាំងរិះគន់សវនាការរបស់ក្រុមប្រឹក្សាធម្មនុញ្ញនៅមណ្ឌលខេត្តសៀមរាប
ក្រុមប្រឹក្សាធម្មនុញ្ញ បើកសវនាការបណ្ដឹងតវ៉ារបស់គណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តសៀមរាប ដោយកាត់ក្តីតម្រូវឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដាក់ទោសមន្ត្រីក្រោមឱវាទខ្លួនចំនួន ៧ការិយាល័យ ដែលអនុវត្តការងារខុសនីតិវិធីបោះឆ្នោត។ គណបក្សសង្គ្រោះជាតិ បានខកចិត្ត និងរិះគន់ចំពោះការសម្រេចក្តីនេះថា មិនអព្យាក្រិត និងមិនឯករាជ្យ។ អ្នកស្រី កែ សុវណ្ណរតន៍ តំណាងគណបក្សសង្គ្រោះជាតិ នៅមណ្ឌលខេត្តសៀមរាប បានខកចិត្តចំពោះសម្រេចក្តីរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ទៅលើបណ្ដឹងជុំវិញភាពមិនប្រក្រតីនៃការបោះឆ្នោតសភាអាណត្តិទី៥ នៅមណ្ឌលខេត្តសៀមរាប ថាមិនយុត្តិធម៌ទេ។ អ្នកស្រីបញ្ជាក់ថា សវនាការរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺបានអនុវត្តផ្ទុយបណ្ដឹងខ្លួន ដែលប្ដឹងទាមទារស្នើឲ្យ គ.ជ.ប រៀបចំបោះឆ្នោតឡើងវិញចំនួន ១៦ការិយាល័យបោះឆ្នោត។ បណ្ដឹងស្នើសុំរាប់សន្លឹកឆ្នោតមិនបានការឡើងវិញចំនួន ២០០ការិយាល័យ និងបណ្ដឹងស្នើឲ្យផ្ទៀងផ្ទាត់ទិន្នន័យបោះឆ្នោតចំនួន ៧៥ការិយាល័យឡើងវិញ។ អ្នកស្រី កែ សុវណ្ណរតន៍ ឲ្យដឹងថា សវនាការនៅថ្ងៃទី៥ ខែកញ្ញា ទៅលើបណ្ដឹងខ្លួននៅមណ្ឌលខេត្តសៀមរាប គឺក្រុមប្រឹក្សាធម្មនុញ្ញ បានត្រឹមតម្រូវឲ្យស្ថាប័ន គ.ជ.ប ដាក់ទោសទណ្ឌមន្ត្រីក្រោមឱវាទខ្លួនចំនួន ៧ការិយាល័យ ដែលអនុវត្តការងារខុសនីតិវិធីបោះឆ្នោត គឺមិនអាចទទួលយកបានទេ៖ «សវនាការ ...
ដែន អាយុធ្យា
http://www.rfa.org/khmer/news/politics/constitutional-council-hearing-irregularity-in-siemreap-09052013091723.html