News

លទ្ធផល​បោះ​ឆ្នោត​បឋម​ក្រៅ​​ផ្លូវ​ការ​របស់​ខុមហ្វ្រែល

លទ្ធផល​ជឋម និង​មិន​ផ្លូវការ​នៃ​ការ​បោះ​ឆ្នោត​​ជ្រើសរើស​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥ ដែល​​ចេញ​ផ្សាយ​ដោយ​​គណៈកម្មាធិការ​ជាតិ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (Comfrel) បាន​បង្ហាញ​ថា នៅ​ក្នុង​ចំនួន ១២៣​កៅអី ឬ​អាសនៈ​ក្នុង​រដ្ឋ​សភា គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៦៧​អាសនៈ ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ៥៦​អាសនៈ។ នៅ​ក្នុង​នោះ ខេត្ត​ដែល​​គណបក្ស​ទាំង​ពីរ​ទទួល​​បាន​អាសនៈ​ស្មើ​គ្នា​រួម​មាន ខេត្ត​កំពង់ឆ្នាំង មាន​ទាំង​អស់ ៤​អាសនៈ ហើយ​គណបក្ស​ទាំង​ពីរ​ទទួល​បាន ២​អាសនៈ​ដូច​គ្នា។ ខេត្ត​កំពង់ស្ពឺ មាន ៦​អាសនៈ ហើយ​គណបក្ស​ទាំង​ពីរ​ទទួល​បាន ៣​អាសនៈ​ម្នាក់។ ខេត្ត​កំពត មាន ៦​អាសនៈ​ហើយ​គណបក្ស​ទាំង​ពីរ​ទទួល​បាន​ម្នាក់ ៣​អាសនៈ។ ខេត្ត​កំពង់ធំ មាន ៦​អាសនៈ​ គណបក្ស​ទាំង​ពីរ​ទទួល ៣​អាសនៈ​ដូច​គ្នា និង​ខេត្ត​តាកែវ មាន ៨​អាសនៈ គណបក្ស​ទាំង​ពីរ​ទទួល​បាន ៤​អាសនៈ​ដូច​គ្នា។ ចំណែក​ឯ​ខេត្ត​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​​​គណបក្ស​សង្គ្រោះ​ជាតិ រួម​មាន ខេត្ត​បន្ទាយមានជ័យ ...

http://www.rfa.org/khmer/news/politics/comfrel-preliminary-result-07302013041902.html

ប្រិយមិត្ត​វិទ្យុអូស្ត្រាលី​​ ៩០% មិន​​ពេញ​ចិត្ត​នឹង​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​កម្ពុជាទេ

ការ​ស្រង់​យោបល់​មិត្ត​អ្នក​ស្តាប់​​ ស្តី​អំពី​​​​ការ​ប្រព្រឹត្តិ​​ទៅ​នៃ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​កម្ពុជា ដោយ​​ចោទ​ជាសំណួរ​ថា តើ​មិត្ត​អ្នក​ស្តាប់​ពេញ​ចិត្ត​ឬ​មិន​ពេញ​ចិត្ត​ចំពោះ​​ការ​រៀបចំ​ការ​បោះ​ ឆ្នោត​ជាតិ​​​​ បាន​​បង្ហាញ​ថា ​មិត្ត​អ្នក​ស្តាប់​ ៩០% មិន ​ពេញ​ចិត្ត​នឹង​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​កម្ពុជា​នោះ​ទេ។   ...

http://www.radioaustralia.net.au/khmer/2013-07-30/1168716

ស្ថានទូត​នានា​​ចេញ​សេចក្ដី​ថ្លែង​​ការណ៍​​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ចប់

បន្ទាប់​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​រាជ​ធានី​ភ្នំពេញ​បាន​ចេញ​ សេចក្ដី​ថ្លែងការណ៍​​មួយ​កាល​ពី​យប់​ថ្ងៃអាទិត្យ​ អប​អរ​សាទរ​ប្រជា​​ពល​ រដ្ឋ​កម្ពុជា​ចំពោះ​​ការ​បោះ​ឆ្នោត​​ដោយ​សន្តិ​វិធី​ ប៉ុន្តែ​បាន​ព្រមាន​ ពលរដ្ឋ​របស់​ខ្លួន​ថា នឹង​អាច​​មាន​ភាព​ចលាចល​កើត​ឡើង​នោះ​ កាល​ពី​ម្សិល​​មិញ​ស្ថាន​កុងស៊ុល​ផ្សេង​ៗ​ទៀត​ក៏​បាន​ចេញ​សេចក្ដី​ថ្លែង​ ការណ៍​ដូច​គ្នា​នេះ​ផង​ដែរ។ ស្ថាន​ទូត​បារាំង​បាន​អប​អរសាទរ​ប្រទេស​កម្ពុជា​ក្នុង​ការ​បោះ​ឆ្នោត​នេះ ​ ប៉ុន្តែ បាន​ណែនាំ​​ពលរដ្ឋ​របស់​ខ្លួន​ឲ្យ​ជៀសវាង​ការ​ដង្ហែក្បួន​​នយោបាយ​ណាមួយ​។ ...

http://www.cambodiadailykhmer.com/latest/3524/

ចរន្ត​ដក​ប្រាក់​ផ្ទុះ​ឡើង​មុន​ប្រកាស​លទ្ធផល​បឋម

ភ្នំពេញៈ យ៉ាង​ហោច​ណាស់​មាន​ម៉ាស៊ីន​អេធីអឹម​៦​កន្លែង​បាន​អស់​លុយ​និង​ឈប់​ដំណើរការ​ កាលពី​រាត្រី​ថ្ងៃ​ទី​២៨​ជា​ថ្ងៃ​បោះឆ្នោត​ខណៈ​ពេល​លទ្ធផល​ឆ្នោត​ បណ្តោះអាសន្ន​បាន​បង្ហាញ​ឲ្យ​ដឹង​ជា​បន្តបន្ទាប់​តាម​បណ្តាញ​ទំនាក់ទំនង​ សង្គម​ហ្វេសប៊ុក​ថា​គណបក្ស​សង្គ្រោះជាតិ​ឈ្នះ​ឆ្នោត​ជាច្រើន​មណ្ឌល​នៅ​ ភ្នំពេញ​មុន​ការ​ផ្សាយ​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​ម៉ោង​៨​និង​៣០​នាទី​យប់ ​។ ចលាចល​រយៈពេល​ខ្លី​បាន​កើតឡើង​ដោយ​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​ភ្នំពេញ​ សម្រុក​ទិញ​ម្ហូប​អាហារ​ចាក់​សាំង​និង​ទៅ​ដក​ប្រាក់​តាម​ម៉ាស៊ីន​អេធីអឹម​ ខណៈ​តាម​ដងផ្លូវ​មាន​សភាព​ស្ងាត់​និង​មាន​ការ​បិទ​ផ្លូវ​ច្រើន​កន្លែង​ផង​។ អ្នកស្រី​សូផន​ណារី​អនុប្រធាន​ធនាគារ​អេស៊ីលីដា​បាន​និយាយ​កាលពី​ថ្ងៃ​ ម្សិលមិញ​ថា​តម្រូវការ​សាច់ប្រាក់​បាន​កើតឡើង​មួយ​រយៈពេល​ខ្លី​រហូត​ធ្វើឲ្យ ​ម៉ាស៊ីន​ខ្លះ​ផ្អាក​ដំណើរការ​។ អ្នកស្រី​និយាយ​ថា​៖​«​ម៉ាស៊ីន​អេធីអឹម​៦​កន្លែង​អស់​លុយ​ហើយ​យើង​មិន​ បាន​បញ្ចូល​លុយ​ទេ​ព្រោះ​វា​យប់​»។ ទីតាំង​ទាំង​ប្រាំ​មួយ​នោះ​ស្ថិត​នៅ​ទីក្រុង​ភ្នំពេញ​ទាំងអស់ តែ​រហូត​ដល់​ព្រឹក​ថ្ងៃ​ម្សិលមិញ​នេះ ខាង​បុគ្គលិក​ធនាគារ​បាន​បញ្ចូល​លុយ​និង​ដំណើរការ​បាន​ជា​ធម្មតា​។ ...

http://www.postkhmer.com/index.php/business/business/101556-2013-07-30-04-51-47

តើ​៦៨​អាសនៈ ​អាច​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បង្កើត​រដ្ឋាភិបាល​តែ​ម្នាក់ឯង​បាន​ដែរ​ឬ​ទេ?

បើ​សិន​ជា​គេ​ផ្អែក​តាម​លទ្ធផល​បណ្តោះ​អាសន្ន ដែល​ប្រកាស​ដោយ​គ.ជ.ប និង​តាម​ការ​ប្រកាស​អះអាង​របស់​គណបក្ស​កាន់អំណាច គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈ ៦៨​ក្នុង​រដ្ឋសភា​អាណត្តិ​ទី៥​នេះ។ ចំណែក​គណបក្ស​សង្រ្គោះជាតិ​វិញ ទទួលបាន ៥៥​អាសនៈ។ បើ​តាម​លទ្ធផល​ដែល​ផ្តល់​ឲ្យ​ដោយ​អង្គការ​ខុមហ្វ្រែល គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន ៦៧​អាសនៈ ចំណែក​គណបក្ស​សង្រ្គោះជាតិ​បាន ៥៦អាសនៈ។ បើ​ផ្អែក​លើ​លទ្ធផលនេះ តើ​គណបក្ស​ប្រជាជន​កម្ពុជា​អាច​បង្កើត​រដ្ឋាភិបាល​តែ​ម្នាក់ឯង​បាន​ដែរ​ឬទេ? ...

http://www.khmer.rfi.fr/can-cpp-form-government-by-themselves

សភា​នឹង​ចាប់​ផ្តើម​នូវ​អ្វី​ដែល​ពុំ​ធ្លាប់​កើត​មាន

ភ្នំពេញៈ នៅ​ពេល​រដ្ឋសភា​អាណត្តិ ទី៥ បើក​សម័យ​ប្រជុំ​លើក​ដំបូង ក្នុង​រយៈ​ពេល ២ ខែ​ទៀត វា​នឹង​ក្លាយ​ជា​អ្វី​ដែល​ពុំ​ធ្លាប់​កើត​មាន​កាល​ពី​មុន​មក។ ដោយសារ​តែ​ការ​ចង​សម្ព័ន្ធភាព​រដ្ឋាភិបាល​ចម្រុះ​ជាច្រើន​លើក​រវាង គណបក្ស ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​ដែល​កាន់​អំណាច ចាប់​ផ្តើម​ពី​ការ​បោះឆ្នោត​លើក ទី១​ក្នុង​ឆ្នាំ ១៩៩៣ ពុំ​ដែល​មាន​ប្រព័ន្ធ​គណបក្ស​តែ​ពីរ​ខ្លាំង​ក្លា​ក្នុង​សភា​បែប​នេះ​ទេ។ ក្នុង​រយៈ​ពេល​ជាង ២០ ឆ្នាំ​មក​នេះ គណបក្ស​ប្រជាជន ទទួល​បាន​អាសនៈ​បន្ថែម​ជាប់​ជានិច្ច ចំណែក​ឯ​គណបក្ស ហ៊្វុនស៊ិនប៉ិច វិញ បាន​ធ្លាក់​ចុះ​សំឡេង​ជា​បន្ត​បន្ទាប់ ហើយ​ឥឡូវ​នេះ​បាន​បាត់​សំឡេង​ពី​រដ្ឋសភា​ទាំង​ស្រុង​តែ​ម្តង ហើយ​គណបក្ស​ប្រឆាំង ដែល​ទើប​តែ​រួម​បញ្ចូល​គ្នា បាន​កើន​សំឡេង​ជិត​ទ្វេ​ដង។ ច្បាស់​ណាស់ គណបក្ស​ប្រជាជន នៅ​តែ​រក្សា​ចំនួន​ភាគ​ច្រើន ដែល​នៅ​តែ​អាច​បង្កើត​រដ្ឋាភិបាល​តែ​ម្នាក់​ឯង​បាន ប៉ុន្តែ​គណបក្ស​នេះ មិន​អាច​ជិះ​សេះ​លែង​ដៃ​បាន ដូច​កាល​ពី​អាណត្តិ​មុន​ទៀត​ទេ។ ...

http://www.postkhmer.com/index.php/national/1-national-news/101542-2013-07-30-04-06-07

MFI loans, deposits continue to increase

Both outstanding loans and savings deposits in 35 microfinance institutions (MFIs) continued to grow from January through to June this year, according to the latest report from the Cambodia Microfinance Association (CMA). By the end of the first half of this year, total loans from MFIs ...

http://www.phnompenhpost.com/business/mfi-loans-deposits-continue-increase

Prices fluctuate due to poll

As election data trickled in on Sunday evening and a fear set in borne of uncertainty and a beefed-up police presence, demand for basic commodities surged, food prices briefly rose, and some banks saw an expected rise in withdrawals. Sales of rice jumped from their normal ...

http://www.phnompenhpost.com/business/prices-fluctuate-due-poll

CPP Says Hun Sen Remains in Role as Prime Minister

Amid swirling rumors that Prime Minister Hun Sen had left the country after his Cambodian People’s Party (CPP) suffered a large loss of National Assembly seats in Sunday’s election, the CPP released a statement Tuesday insisting he was still in Cambodia and on the job. “Recently ...

The Cambodia Daily
http://www.cambodiadaily.com/elections/cpp-says-hun-sen-remains-in-role-as-prime-minister-37408/

ពលរដ្ឋ​នៅ​មណ្ឌលគិរី​និយាយ​ពី​មូលហេតុ​បក្ស​ប្រជាជន​ធ្លាក់​សំឡេង​ឆ្នោត

អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខេត្ត​មណ្ឌលគិរី ព្រមាន​ថ្នាក់​ដឹកនាំ​គណបក្ស​ឲ្យ​ចាត់​វិធានការ​ក្ដៅ​ចំពោះ​មន្ត្រី​នៅ​ ក្រោម​ឱវាទ​ពី​បញ្ហា​ពុករលួយ​និង​បក្ស​ពួក​និយម។ ការ​ព្រមាន​នេះ ស្រប​ពេល​ដែល​សំឡេង​ឆ្នោត​គាំទ្រ​គណបក្ស​ប្រឆាំង​មាន​កើន​ឡើង និង​បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា ផ្សាយ​ថា គណបក្ស​ដែល​កាន់​អំណាច​ជាង ៣០​ឆ្នាំ​មក​ហើយ​នេះ បាន​ទទួល​សំឡេង​ឆ្នោត ៦៨​អាសនៈ គឺ​ទាប​ជាង​អាណត្តិ​ទី​៤ ចំនួន ២២​អាសនៈ។ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ចប់​មួយ​ថ្ងៃ ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី ចាប់​ផ្ដើម​ពិភាក្សា​តាម​ហាង​កាហ្វេ ហាង​គុយទាវ និង​កន្លែង​ជួប​ជុំ​នានា​ដើម្បី​វែកញែក​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​គណបក្ស​កាន់ ​អំណាច​បាត់​បង់​ការ​គាំទ្រ​យ៉ាង​ច្រើន​នៅ​អាណត្តិ​នេះ។ ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ដែល​ធ្លាប់​គាំទ្រ​គណបក្ស​ប្រជាជន​ កម្ពុជា បាន​បន្ទោស​ថា មក​ពី​បញ្ហា​ពុករលួយ និង​បក្សពួកនិយម​ក្នុង​ជួរ​មន្ត្រី​ថ្នាក់​ក្រោម​ច្រើន​ពេក ទើប​បង្ក​ឲ្យ​ពលរដ្ឋ​ខឹងសម្បា ហើយ​បោះ​ឆ្នោត​ទម្លាក់។ ប្រជាពលរដ្ឋ​រស់​នៅ​ឃុំ​ម៉េម៉ង់ ស្រុក​កែវសីមា លោក ហ៊ឺយ ម៉ីវ នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា មាន​ប្រសាសន៍​ថា លោក​បាន​បោះឆ្នោត​ឲ្យ​បក្ស​កាន់​អំណាច​ជា​ច្រើន​អាណត្តិ​មក​ហើយ រួម​ទាំង​អាណត្តិ​ទី​៥​នេះ ដោយសារ​តែ​លោក​នឹក​ឃើញ​គុណសម្បត្តិ​របស់​លោក ហ៊ុន សែន។ លោក​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា ប្រហែល​ជា​មិន​អាច​ឈ្នះ​ឆ្នោត​នៅ​អាណត្តិ​ទី​៦ បាន​ទៀត​ទេ បើ​សិន​ជា​មន្ត្រី​ថ្នាក់​ក្រោម​នៅ​រក​ស៊ី​ឈើ​ខុស​ច្បាប់ និង​រឹប​អូស​ដីធ្លី​ពលរដ្ឋ​ក្រីក្រ​ត​ទៅ​ទៀត​នោះ។ ...

http://www.rfa.org/khmer/news/politics/people-talk-about-why-cpp-voters-decrease-07302013034237.html

សហភាពអឺរ៉ុប​សាទរ​ការ​បោះឆ្នោត​នៅ​កម្ពុជា​តែ​សោកស្តាយ​ចំពោះ​ភាព​មិនប្រក្រតី​ខ្លះ

សហភាព​អឺរ៉ុប​បាន​ថ្លែង​សាទរ​ចំពោះ​ ការបោះឆ្នោត​ដែល​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិភាព​កាលពី​ថ្ងៃ​ទី​២៨​កក្កដា ​ ប៉ុន្តែ ​បាន​សម្តែង​ការសោកស្តាយ​ចំពោះ​អាជ្ញាធរ​ដែល​មិន​បាន​ចាត់វិធានការ​ចាំបាច់​ នានា​​ ដើម្បី​​លុប​បំបាត់​ភាព​មិន​ប្រក្រតី​នានា។ ​សហភាព​អឺរ៉ុប​បាន​អំពាវនាវ​ឲ្យ​ភាគី​នយោបាយ​នានា ​រក្សា​ស្មារតី​​សន្តិភាព ​ និង​ប្រជាធិបតេយ្យ​ឲ្យ​បាន។​ ...

http://www.khmer.rfi.fr/eu-statement-on-cambodian-elections

ចំនួន​អ្នក​បោះឆ្នោត​ធ្លាក់​ចុះ​នៅ​ត្រឹម​តែ​ជាង ៦០ ភាគរយ

ភ្នំពេញៈ ចាប់​តាំង​ពី​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ១៩៩៨ ពេល​ដែល​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​មាន​រហូត ៩៣ ភាគរយ​បាន​បោះឆ្នោត​មក​ចំនួន​អ្នក​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ ធ្លាក់​ចុះ​ជា​ខ្លាំង មក​ត្រឹម​ប្រហែល ៦៨ ភាគរយ​ដែល​បាន​មក​ជ្រលក់​ទឹក​ថ្នាំ​ខ្មៅ​កាល​ពី​ថ្ងៃ​អាទិត្យ។ អ្នក​វិភាគ​មួយ​ចំនួន​បាន​គិត​ថា ចំនួន​អ្នក​បោះឆ្នោត​ឆ្នាំ​នេះ​ចុះ​ទាប​ជាង​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ ២០០៨ ប្រហែល ៧ ភាគរយ គឺ​ដោយ​សារ​តែ​ឧបសគ្គ​ចំពោះ​អ្នក​បោះឆ្នោត មិន​មែន​មិន​ចាប់​អារម្មណ៍​លើ​នយោបាយ​នោះ​ទេ។ អង្គការ ខុម ហ្វ្រែល និង​អង្គការ​តម្លាភាព​កម្ពុជា ជា​អង្គការ​ពីរ​ដែល​ឃ្លាំ​មើល​ការ​បោះឆ្នោត បាន​បង្ហាញ​ពី​ពាក្យ​បណ្តឹង​ជា​ទូទៅ របស់​អ្នក​បាន​ចុះ​ឈ្មោះ តែ​ត្រូវ​បាន​បដិសេធ​មិន​ឲ្យ​បោះឆ្នោត​នៅ​តាម​ការិយាល័យ​ដោយ​សារ​តែ​គ្មាន​ ឯកសារ​ត្រឹម​ត្រូវ​និង​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​អ្នក​បោះឆ្នោត។ ...

http://www.postkhmer.com/index.php/national/1-national-news/101526-2013-07-30-03-02-27

NEC Says Final Election Results Will Be Released in Two Weeks

The final results of Sunday’s national election will not be announced until mid-August, the secretary-general of the National Election Com­mittee (NEC) said Monday. The latest possible release date would be early September, Tep Nytha said, adding that the speed with which they were announced depended on ...

The Cambodia Daily
http://www.cambodiadaily.com/elections/nec-says-final-election-results-will-be-released-in-two-weeks-37399/

Election worries for tourists

Chris Leyland had forgotten about Cambodia’s national elections when he made plans to travel into Phnom Penh from Vietnam with Jess Jackson, 34, and her two children. Had Leyland, a 41-year-old from Oxford, UK, remembered that it wasn’t going to be a normal weekend in Cambodia, ...

http://www.phnompenhpost.com/business/election-worries-tourists

ភាព​មិន​ប្រក្រតី​និង​បណ្ដឹង​ទាក់ទង​ការ​បោះ​ឆ្នោត

ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​អះអាង​ពី​ភាព​មិន​ប្រក្រតី​នៃ​ដំណើរ​ការ​បោះ​ ឆ្នោត​សភា​នីតិកាល​ទី​៥ ថ្ងៃ​ទី​២៨ ខែ​កក្កដា។ ទន្ទឹម​នឹង​នេះ មន្ត្រី​​រៀបចំ​​ការ​បោះ​ឆ្នោត​ខ្លះ ក៏​កំពុង​រង​បណ្ដឹង​ទាក់​ទង​​ទៅ​នឹង​ភាព​មិន​ប្រក្រតី​ទាំង​ឡាយ​នេះ​ដែរ។ ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត​ស្ទើរ​គ្រប់​ទិសទី បាន​ជួប​នូវ​បញ្ហា​លំបាក និង​ភាព​មិន​ប្រក្រតី​ជា​ច្រើន ដូចជា​បាត់​ឈ្មោះ​ពី​បញ្ជី​បោះ​ឆ្នោត ជនជាតិ​វៀតណាម មាន​សិទ្ធិ​បោះ​ឆ្នោត ឬ​ក៏​ទឹក​ខ្មៅ​ជ្រលក់​ម្រាមដៃ​អាច​លុប​លាង​ជ្រះ​ជាដើម។ ទោះ​ជា​យ៉ាង​ណា ការ​អះអាង​នេះ ត្រូវ​បាន​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ឬ គ.ជ.ប បដិសេធ​ចោល។ សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ដែន អយុធ្យា ពី​ទិដ្ឋភាព​នៃ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​បោះ​ឆ្នោត៖ ចំណែក​នៅ​ឯ​ខេត្ត​កំពង់ឆ្នាំង មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​នេះ កំពុង​តែ​ប្រមូល​ទិន្នន័យ និង​ឯកសារ​ភស្តុតាង​ទាក់ទង​ទៅ​នឹង​ភាព​មិន​ប្រក្រតី​ដែល​បាន​កើត​ឡើង​ក្នុង​ ថ្ងៃ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ដើម្បី​លើក​មក​ពិភាក្សា និង​វាយ​តម្លៃ​ក្នុង​អង្គប្រជុំ​មួយ ថា​តើ​ត្រូវ​ទាត់​ចោល ឬ​ក៏​ទទួល​យក​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ។ ...

http://www.rfa.org/khmer/news/politics/irregularity-of-election-07292013081234.html

Opposition Party Rejects Election Results, Wants Investigation

The Cambodia National Rescue Party (CNRP) on Monday rejected the results of the national election, calling for a joint committee to be established to investigate what the opposition party said were vast irregularities in Sunday’s polls. “The Cambodia National Rescue Party demands for the establishment ...

http://www.cambodiadaily.com/elections/opposition-party-rejects-election-results-calls-for-investigation-37261/

Cambodian oppn rejects election result

CAMBODIA’S opposition has rejected the claim of victory by the ruling party of strongman Prime Minister Hun Sen in weekend elections, alleging widespread irregularities. “The Cambodia National Rescue Party (CNRP) cannot accept the results of the fifth parliamentary election because the CNRP has found a ...

http://www.news.com.au/breaking-news/world/cambodian-pms-party-claims-election-win/story-e6frfkui-1226687224782

CPP Wins, but Suffers Loss in Parliamentary Majority

Prime Minister Hun Sen’s Cambodian People’s Party (CPP) claimed victory in Sunday’s national election, but saw its majority severely diminished, ceding 22 National Assembly seats to the opposition Cambodia National Rescue Party (CNRP), the party’s first major setback since the U.N.-backed election in 1993. According to ...

http://www.cambodiadaily.com/elections/cpp-wins-but-suffers-loss-in-parliamentary-majority-37210/

លោក​​​ កឹម​​​ សុខា​​​៖​​​ គណបក្ស​​​ប្រឆាំង​​​នឹង​​​មិន​​​ទទួល​​​ស្គាល់​​​លទ្ធផល​​​អ្វី​​​ផ្សេង​​​ក្រៅពី​​​ជ័យ​​​ជម្នះ​​​ទេ​​​​​​

ក្រុ​ង​​កំ​​ពង់​ចាម​-​ លោក កឹម ​​សុ​ខា ​​អ​នុប្រធា​ន​​​គ​ណ​បក្ស​​សង្គ្រោះ​ជាតិ​ បា​ន​មា​ន​ប្រ​​សា​សន៍​​​ថា ​​គណ​បក្ស​​ប្រ​ឆាំ​ង​​នឹ​ង​​​​​មិន​​​ទទួលស្គាល់​​​​​​លទ្ធ​​​ផល​​​អ្វី​​​ផ្សេង​​​ក្រៅពី​​​ជ័យ​​​ជម្នះ​​​ទេ​​​ ​បន្ទាប់​​ពី​​​លោក​​​​បាន​​​​បោះ​ឆ្នោត​ក្នុ​ង​កា​រ​​បោះ​​ឆ្នោ​ត​​ជ្រើស​តាំ​ង​​​​​​តំ​ណា​ង​រាស្ត្រ​​​​នៅ​ក្នុ​ង​​ខេត្ត​​នេះ​កាល​​ពី​​ម្សិល​មិញ ​ដោ​យ​​​លោក​​​បាន​​​លើកឡើងពី​​​បញ្ហា​​​​ពាក់​​​ព័ន្ធ​​​​​នឹង​ទឹក​ថ្នាំ​​លប់​មិន​ជ្រះ​​​​ និង​បញ្ជី​​​​​ឈ្មោះ​​​​​​បោះ​ឆ្នោ​ត​ផ្លូវ​កា​រ​។ ​បន្ទាប់​​​ពី​​​​បាន​​​បោះឆ្នោត​​​​​​នៅក្នុង​​​សាលា​​បឋម​​​សិក្សា​ទក្សិណ និ​ងបាន​​​​លើក​​​ចង្អុល​ដៃ​ប្រឡាក់​​​​​ទឹ​ក​​ថ្នាំ​​​ពណ៌​ស្វាយ​​​​​នៅ​ចំ​ពោះ​​មុខ​​អ្នក​យ​ក​ព័ត៌មា​ន​មួយ​ក្រុម​​ដែល​​កំ​ពុ​ង​​​រង់ចាំ​​​យ៉ាង​​​អន្ទះសា​​​រួច​​​​ លោក កឹម សុខា ​​បា​ន​​​លើកឡើង​​​ថា​ ទឹក​ក្រូច​ឆ្មា​​​រធម្ម​តា​ក៏​​​អាច​ប្រើ​​ដើម្បី​លុប​​​​ទឹក​ថ្នាំ​​​​នេះ​​​ជ្រះ​​​ដែរ។ លោក​បា​នមាន​​ប្រ​សាស​ន៍​ថា  “​​​ យើង​​​បាន​​​​​​​​រ​ក​ឃើញ​​ថា ​​ពួក​គេ​ប្រើ​​ទឹក​​ថ្នាំ​មិន​ល្អ​​ទេ​​​​​​លើក​​​នេះ​។ ខ្ញុំ​​គិត​ថា ​កា​រ​​បោះ​ឆ្នោត​​​លើក​​​នេះ​​​​​​គឺ​​​យ៉ាប់​​​ជាង​​​មុន​​​ទៅទៀត​​​ ​​​ព្រោះ​​​ពួ​ក​គេ​ប្រើ​​​ទឹក​ថ្នាំ​​​​​​​ដែល​​​មាន​​​គុ​ណ​​ភាព​អន់​។ ប្រ​សិ​ន​​បើ​គណ​​បក្ស​​សង្គ្រោះ​​​ជាតិ​​ចាញ់​​កា​រ​​បោះ​ឆ្នោ​ត​នេះ យើង​នឹង​មិន​ទទួល​ស្គាល់​​លទ្ធ​ផលឡើយ​​​ ​ហើយ​​​​​យើង​នឹ​ង​​ស្នើ​​​​​ឲ្យ​​​សហ​​​គ​មន៍​អន្តរជាតិ​​ជួ​យ​ធ្វើ​​អន្តរា​គមន៍​”​​​ និ​ងកុំ​​​​​​ឲ្យ​​​ទទួល​ស្គាល់​​លទ្ធ​ផល​​​នៃ​​​កា​រ​បោះឆ្នោត​​​នេះ​​​ដែរ។ កា​ល​​ពី​ថ្ងៃសៅ​រ៍​ ​​​  គណៈកម្មាធិការ​​​ដើម្បី​​​ការ​​​​​​បោះឆ្នោត​​​ដោយ​​​សេរី​​​ និង​​​យុត្តិធម៌​​​ ហៅកាត់​​​ថា​​​ ខុមហ្វ្រែល​​​ បាន​​​ប្រកាស​​​ថា​​​ លទ្ធផល​​​នៃ​​​ការ​​​​​​ពិសោធន៍​​​របស់​​​ខ្លួន​​​បង្ហាញ​​​ថា​​​ ទឹក​​​ថ្នាំ​​​នេះ​​​អាច​​​លុប​​​ជ្រះ​​​ទាំងស្រុង​​​ដោយ​​​ប្រើ​​​សម្ភារ​​​ប្រើ​​​ប្រាស់​​​​ក្នុង​​​ផ្ទះ​​​ធម្មតា​​​ ប៉ុន្តែ​​​ មិន​​​​​​បញ្ជាក់​​​ថា ​​​តើ​​​សម្ភារ​​​ប្រើប្រាស់​​​ធម្មតា​​​នេះ​​​មាន​​​អ្វី​​​ខ្លះ​​​​​​នោះ​​​ទេ​​​​​​។ ជាមួយ​​​នឹង​​​ចំនួន​​​អាសនៈ​​​សភា​​​ដល់ទៅ​​​១៨​​​ក្នុង​​​ចំណោម​​​១២៣​​​អាសនៈ ដែល​​​ជា​​​ចំនួន​​​ច្រើន​​​បំផុត​​​បើ​​​ធៀប​​​នឹង​​​រាជធានី​​​និង​​​ខេត្ត​​​ដទៃ​​​ទៀត​​​  ខេត្ត​​​កំពង់​​​ចាម​​​គឺ​​​ជា​​​មណ្ឌល​​​សំខាន់​​​បំផុត​​​ក្នុង​​​ការ​​​បោះឆ្នោត​​​នេះ​​​។​​​​​​​​​​​​​​​ គ​ណ​បក្ស​ប្រជាជន​កម្ពុជា​​​ក៏​​​បាន​​​ចាក់​​​​​​ឫស​​​យ៉ាង​​​ជ្រៅនៅ​​ទី​នេះ​​​​ផងដែរ​​​។ លោកនា​យក​​រដ្ឋ​មន្ត្រី​ ហ៊ុន សែន មា​ន​កំ​ណើត​នៅ​​ក្នុ​ង​ខេត្ត​​នេះ​។​​បងប្រុស​បង្កើត​​របស់​លោក គឺ​លោក ហ៊ុន ណេង​​​​ ​ដែល​​​ជា​​​បេក្ខជ​ន​​តំណាង​​​រាស្ត្រ​​​របស់​​គ​ណ​បក្ស​ប្រ​​ជា​​​ជ​ន​កម្ពុជា​​ប្រចាំ​​​​​​មណ្ឌល​​​​នេះ គឺ​​​​​​ជា​​​អតី​ត​​​អភិ​បាល​​ខេត្ត​​​​នេះ​​​។ លោក ហេង​ ...

Aun Pheap and Zsombor Peter
http://www.cambodiadailykhmer.com/latest/3415/

បណ្តាញ​ព័ត៌មាន​សង្គម​គឺជា​កម្លាំង​ឃ្លាំ​មើល​ការ​បោះឆ្នោត​យ៉ាង​សកម្ម

ភ្នំពេញៈ បណ្តាញ Twitter និង ហ្វេសប៊ុក បាន​ផ្សព្វ​ផ្សាយ​អំពី​រូប​ថត និង​វីដេអូ​ជា​ច្រើន ដែល​ហាក់​ដូច​ជា​ផ្សព្វ​ផ្សាយ​អំពី​សកម្មភាព​ក្លែង​បន្លំ​បោះឆ្នោត​នៅ​ថ្ងៃ​បោះឆ្នោត ដោយ​បង្ហាញ​អំពី​បណ្តាញ​ព័ត៌មាន​ដែល​ប្រែ​ប្រួល​យ៉ាង​ឆាប់​រហ័ស​នៅ​កម្ពុជា។ វីដេអូ​របស់​អ្នក​បោះឆ្នោត ដែល​បាន​លាង​ជ្រះ​ទឹក​ថ្នាំ​ខ្មៅ​ពី​ចង្អុល​ដៃ​របស់​អ្នក​ដែល​បាន​បោះឆ្នោត​រួច​នោះ​និង​ជនជាតិ​វៀតណាម​ត្រូវ​បាន​រាំង​ស្ទះ នៅ​មណ្ឌល​បោះឆ្នោត គឺជា​រឿង​ធំ​ពីរ​របស់​បណ្តាញ​សង្គម ដែល​ត្រូវ​បាន​ចែក​រំលែក​កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា។ យោង​តាម​អ្នក​វិភាគ​បាន​ឲ្យ​ដឹង​ថា ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម និង​អ្នក​បោះឆ្នោត​លើក​ទី១ ជាង ១,៥ លាន​នាក់ កំពុង​តែ​បង្កើត​បរិយាកាស​នយោបាយ​ថ្មី។ ក្នុង ចំនួន​ប្រហែល ៩,៦ លាន​នាក់ នៃ​អ្នក​មាន​សិទិ្ធ​បោះឆ្នោត​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ដោយ​មនុស្ស ៣,៥ លាន​នាក់​អាយុ​ពី១៨ ដល់ ៣០ឆ្នាំ ជា​ហេតុ​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​លើក​នេះ​ជា​ការ​បោះឆ្នោត​របស់ យុវជន ក្នុង​ប្រវតិ្តសាស្រ្ត​កម្ពុជា។ តាម​លោក គល់ បញ្ញា នាយក​ប្រតិបតិ្ត​នៃ​អង្គការ​ខុម ហ្វ្រែល បាន​ឲ្យ​ដឹង​ថា អ្នក​បោះឆ្នោត​វ័យ​ក្មេង ដែល​កំពុង​តែ​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​កំពុង​តែ​ស្វែង​រក​ប្រភព​ព័ត៌មាន​ថ្មី ក្រៅ​ពី​គោល​នយោបាយ​របស់​គណបក្ស។ លោក គល់ បញ្ញា ...

AMELIA WOODSIDE
http://www.postkhmer.com/index.php/national/1-national-news/101470-2013-07-29-02-36-26

Big opposition gains

The ruling Cambodian People’s Party saw its ironclad grip on the National Assembly weaken dramatically, dropping 22 seats in winning 68 of 123, with the opposition the beneficiary and the CPP’s royalist coalition partners winning none at all in an election rife with alleged irregularities. Though ...

http://www.phnompenhpost.com/national/big-opposition-gains

Ethnic-Vietnamese Cambodians Prevented From Voting in Kandal

SA’ANG DISTRICT, Kandal province – Liv Yang Bin, 66, has voted four times, but on Sunday he could not make it a fifth. Three times on Sunday, Mr. Yang Bin went to his local polling station at a school here in Kandal province, but each time ...

Denise Hruby and Mech Dara
http://www.cambodiadaily.com/elections/ethnic-vietnamese-cambodians-prevented-from-voting-in-kandal-37225/

គណបក្ស​ប្រជា​ជន​កម្ពុជា​​ប្រកាស​ពី​​ជ័យ​ជម្នះ​​​នៃ​ការ​បោះ​ឆ្នោត​​ជា​មុន​ដូច​​កាលពី​​​កន្លង​​​មក

បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក ខៀវ កាញារិទ្ធ បាន​ប្រកាស​ពី​ជ័យ​ជម្នះ​​​នៃ​ការ​​បោះ​ឆ្នោត​របស់​​គណបក្ស​ប្រជាជន​កម្ពុជា​ជា​គណបក្ស​កាន់​អំណាច កាលពី​យប់​មិញ​រួច​មក​​​​​​ គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​ប្រឆាំង​បាន​រក្សា​ភាព​ស្ងៀម​ស្ងាត់​ដោយ​លើក​ឡើង​ថា​ ខ្លួន​នៅ​រង​់ចាំ​លទ្ធ​ផល​ជា​ផ្លូវ​ការពី​គណៈ​​​​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​​សិន។ ប៉ុន្តែ រឿង​មួ​យ​ដែល​មិន​​អាច​​ប្រកែក​បាន​​​នោះ​គឺ​នៅ​​ពេល​ណា​​គណបក្ស​ប្រជា​ជន​កម្ពុជា​​បាន​​​ប្រកាស​​​លទ្ធផល​នៃ​ការ​បោះ​​​ឆ្នោត​​​​ជាតិ​ជា​មុន​​នោះ​ លទ្ធផល​ជា​ផ្លូវ​ការមិន​ខុស​គ្នា​​ប៉ុន្មាន​នោះ​ទេ។ បន្ទាប់​​ពី​ការ​បោះ​ឆ្នោត​ជាតិ​​ចុង​ក្រោយ​កាលពី​ឆ្នាំ​២០០៨ លោក ខៀវ កាញារិទ្ធ​ បាន​​​​អះអាង​​តែ​ប៉ុន្មាន​ម៉ោង​​ក្រោយ​ពី​ការ​បិទ​ការិ​​​យា​​​ល័យ​​បោះ​ឆ្នោត​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​​កំពុង​កាន់​អំណាច​ បាន​​កើន​​អាសនៈ​​សភា​​​​​​​របស់​ខ្លួន​​ពី​​៧៣​អាសនៈ​ទៅ​៩១​អាសនៈ។ ការ​ព្យាករ​របស់​លោក​បាន​បង្ហាញ​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​​​បំ​​ប៉ោង​សំឡេង​​​បន្តិច​បន្តួចប៉ុណ្ណោះ ​​ហើយ​​នៅ​ពេល​លទ្ធផល​ជា​ផ្លូវ​ការ​ដែល​​ទទួល​បាន​ពី​​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ​គណបក្ស​នេះ​​ទទួល​បាន​​៩០​អាសនៈ​ក្នុង​ចំណោម​​អាសនៈ​១២៣​​នៅ​ក្នុង​សភា។ គណបក្ស​​ សម រង្ស៊ី ជា​គណបក្ស​ប្រ​ឆាំង​បាន​​ហៅ​ការ​​បោះ​ឆ្នោត​នេះ​​ថា​មាន​ការ​បំបែក​សន្លឹក​ឆ្នោត​ច្រើន​​ និង​ប៉ាន់​ប្រមាណ​​ដោយ​សុទិដ្ឋិនិយម​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​និង​គណបក្ស​ សម រង្ស៊ី នីមួយ​ៗ​​ទទួលបាន “ ចាប់​ពី​៥០​ទៅ​៧០​អាសនៈ”។ កាលពី​ឆ្នាំ​២០០៣ ការ​បោះ​ឆ្នោត​ជាតិ​ក្នុង​នី​តិ​កាល​ទី​៣​នៅ​ប្រទេស​កម្ពុជា​លោក កាញារិទ្ធ​ បាន​ធ្វើ​សេចក្ដី​ប្រកាស​ជាមុន​ម្ដង​​ទៀត​អំពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​​នោះ ដោយ​​​គណបក្ស​ប្រជាជន​របស់​លោក​ទទួល​បាន​​​​​៧៣​អាសនៈ​ ហើយ​គណបក្ស​ ហ្វ៊ុនស៊ិន​​​ប៉ិច ទទួល​បាន​២៦​អាសនៈ​និង​គណបក្ស​ សម រង្ស៊ី ​ទទួល​បាន​២៤​​អាសនៈ។ ...

Matt Blomberg
http://www.cambodiadailykhmer.com/latest/3407/

លទ្ធផល​បឋមគណបក្សប្រជាជន​ទទួល​បាន៦៨អាសនៈរីឯសង្គ្រោះ​ជាតិ៥៥

ភ្នំពេញៈ គណបក្ស​ប្រជាជន​កម្ពុជា បាន​ថយ​ចុះ​អាសនៈ​ចំនួន ២២ ដែល​នេះ​គឺជា​លើក​ទី ១ ហើយ​ចាប់​តាំង​ពី​ការ​បោះឆ្នោត​ជាតិ​បាន​ចាប់​ផ្តើម កាល​ពី​ឆ្នាំ ១៩៩៣ មក ហើយ​ការ​ធ្លាក់​ចុះ​នេះ ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន ទទួល​បាន​នូវ​អាសនៈ​ចំនួន ៦៨ ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គូ​ប្រជែង បាន​កើន​អាសនៈ​ដល់​ទៅ​ចំនួន ៥៥។ នេះ​បើ​តាម​លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ថ្លែង​ប្រាប់ បណ្តាញ​សារ​ព័ត៌មាន​កាល​ពី​យប់​មិញ។ ជាមួយ​គ្នា​នេះ មាន​សេចក្តី​រាយការណ៍​ជាច្រើន​ថា ការ​បោះឆ្នោត​កាល​ពី​ម្សិលមិញ ពោរ​ពេញ​ទៅ​ដោយ​ភាព​មិន​ប្រក្រតី។ អ្នក​ឃ្លាំ​មើល​បាន​ព្រមាន​កាល​ពី​យប់​មិញ​ថា ឈ្មោះ​ប្រជាជន​ជា​ច្រើន​នាក់ ត្រូវ​បាន​លុប​ចេញ​ពី​បញ្ជី​បោះឆ្នោត ខណៈ​ដែល​ការ​ភាន់ច្រឡំ លើ​អត្ត​សញ្ញាណ​ប័ណ្ណ បាន​ធ្វើ​ឲ្យ​អ្នក​បោះឆ្នោត​ជា​ច្រើន​នាក់​បាត់បង់​សិទិ្ធ​បោះឆ្នោត។ ក្នុង​សង្កាត់ ស្ទឹង​មាន​ជ័យ រាជធានី ភ្នំពេញ បាតុកម្ម​បាន​ផ្ទុះ​ឡើង នៅ​រសៀល​ម្សិលមិញ​ខណៈ​ដែល​អ្នក​បោះឆ្នោត ដែល​ត្រូវ​លុប​ឈ្មោះ​ពី​បញ្ជី​បោះឆ្នោត បាន​អះអាង​ថា មន្រ្តី​បាន​អនុញ្ញាត​ឲ្យ​វៀតណាម​បោះឆ្នោត ដោយ​ខុស​ច្បាប់។ នគរបាល​ប្រហែល ១០០ នាក់ បាន​ចូល​មក​ក្នុង​វត្ត ហើយ​ជួប​នឹង​អ្នក​ធ្វើ​បាតុកម្ម ...

ភ្នំពេញប៉ុស្តិ៍
http://www.postkhmer.com/index.php/national/1-national-news/101486-2013-07-29-03-46-25

Contact us

Contact us

Do you have questions on the content published by Open Development Cambodia (ODC)? We will gladly help you.

Have you found a technical problem or issue on the Open Development Cambodia (ODC) website?

Tell us how we're doing.

Do you have resources that could help expand the Open Development Cambodia (ODC) website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Cambodia (ODC) will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

J6pAU
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!