ព័ត៌មាន
កម្ពុជាស្នើរសុំចិនឱ្យបង្កើនកូតានាំចេញស្រូវអង្ករទ្វេរដង
កាលពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក ប៉ាន សូរ៉ាស័ក្តិបានបញ្ចុះបញ្ចូលដៃគូភាគីចិន លោក កាវ ហ៊ូឆឹងក្នុងការពិចារណាបង្កើនទ្វេដងនៃកូតានាំចេញស្រូវអង្ករប្រចាំឆ្នាំរបស់កម្ពុជាទៅកាន់ប្រទេសចិន ក៏ដូចជាបានដាក់សំណើរក្នុងការធ្វើម្ចាស់ផ្ទះនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មកសិកម្ម។ ...
ហ៊ គីមសាយ
http://www.phnompenhpost.com/business/cambodia-asks-china-double-rice-quota
នាយករដ្ឋមន្ត្រីចែកស្ទីគ័រចំណាំងប្លាតបន្ថយគ្រោះថ្នាក់ចរាចរណ៍
ក្នុងយុទ្ធនាការចែកស្ទីគ័រចំណាំងប្លាតពន្លឺចំនួន៣លាន៤សែនបន្ទះ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវនៅពេលយប់ កាលពីថ្ងៃម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមាជិកគណបក្សប្រជាជនកម្ពុជា ចុះចែកស្ទីគ័រនេះ ឲ្យដល់ផ្ទះប្រជាពលរដ្ឋផ្ទាល់តែម្តង និងបានព្រមានចាប់ខ្លួនមន្ត្រីណា ដែលយកលុយពីប្រជាពលរដ្ឋ។ ...
ប៉ិច សុធារី
http://bit.ly/2aHnJkB
ជនជាតិវៀតណាមចំនួន៣២នាក់ត្រូវបានចាប់ខ្លួនក្នុងយុទ្ធនាការចុះបង្ក្រាបជនអន្តោប្រវេសន៍
កាលពីព្រឹកម្សិលមិញ ជនជាតិវៀតណាមចំនួន៣២នាក់ត្រូវបានចាប់ខ្លួនក្នុងយុទ្ធនាការចុះបង្ក្រាបជនអន្តោប្រវេសន៍មួយដោយនគរបាលក្នុងខណ្ឌទួលគោកនៃរាជធានីភ្នំពេញ បើយោងតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក កែវ វ៉ាន់ថន។ ...
ប៊ុន សេងគង់
http://www.phnompenhpost.com/national/32-vietnamese-arrested-phnom-penh-immigration-raids
ប្រាសាក់បង្កើនដើមទុនរហូតដល់ជាង ១០០លានដុល្លារអាមេរិក
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាកដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេមួយនៅក្នុងប្រទេសកម្ពុជាបានដាក់បញ្ចូលនូវទឹកប្រាក់ប្រមាណ២៩លានដុល្លារសហរដ្ឋអាមេរិកក្នុងការបង្កើនទុនចុះបញ្ជីរបស់ខ្លួនបន្ថែមទៀតដើម្បីកសាងទំនុកចិត្តកាន់តែច្រើនពីអតិថិជនដែលមានស្រាប់ និងសាធារណជន។ ...
ម៉ៃ គុណមករា
http://bit.ly/2atqsLw
ស្របពេលស្ថានភាពចលាចល វាជាពេល CNRP ត្រូវម៉ឺងម៉ាត់
កាលពីចុងឆ្នាំមុន តាមរយៈសារបង្ករឿងមួយដែលលោក សម រង្ស៊ី បានបង្ហោះតាមហ្វេសប៊ុកពីបរទេស ប្រធានគណបក្សប្រឆាំងរូបនេះបានចោទប្រកាន់មិនពិតថា របបដឹកនាំរបស់លោក ហេង សំរិន នាទសវត្សរ៍ឆ្នាំ១៩៨០បានកាត់ទោសប្រហារជីវិតព្រះមហាក្សត្រ នរោត្តម សីហនុ។ ...
អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/33400
ការផលិតកាហ្វេក្នុងស្រុក ប៉ះពាល់ពីការនាំចូល
ការនាំចូលកាហ្វេដ៏ច្រើនមកទីផ្សារកម្ពុជាដែលពោរពេញដោយអាជីវកម្មហាងកាហ្វេនោះកំពុងធ្វើឲ្យប៉ះពាល់ដល់ដំណាំកាហ្វេក្នុងស្រុកដែលធ្វើឲ្យការដាំដុះបានធ្លាក់ចុះក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។ នេះបើតាមមន្ដ្រីមកពីក្រសួងកសិកម្ម។ ...
ចេង សុខហ័ង
http://bit.ly/2aOYQpL
ការប៉ានស្មានទៅកាន់វិស័យស្រូវអង្ករថានឹងមានការធ្លាក់ចុះ
រង្វាយតម្លៃរបស់ក្រុមហ៊ុនមួយដែលបានធ្វើការប៉ានស្មានដ៏គួរឱ្យព្រួយបារម្ភទៅលើវិស័យស្រូវអង្កររបស់កម្ពុជា ដែលជាវិស័យត្រូវបានឱ្យតម្លៃក្នុងការធ្វើឱ្យប្រជាកសិករកម្ពុជាជាច្រើនលាននាក់ចាកផុតពីភាពក្រីក្រ និងសាកសមចំពោះកម្លាំងពលកម្មកសិករក្នុងស្រុកនោះ កំពុងស្ថិតនៅក្នុងឱនភាព។ ...
Cam McGrath និង ចេង សុខហុង
http://www.phnompenhpost.com/business/gloomy-forecast-cambodias-rice-sector
ប្រជាជនចិន រាប់រយលាននាក់ចាត់ទុក លោក ហ៊ុន សែន ជាមិត្តពិតប្រាកដ
លោកស្រីឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានថ្លែងកាលពីម្សិលមិញថាថ្នាក់ដឹកនាំរបស់ប្រទេសចិននិងប្រជាជនចិនជាច្រើនលាននាក់កោតសរសើរចំពោះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនពាក់ព័ន្ធនឹងជំហររបស់កម្ពុជា ក្នុងជម្លោះសមុទ្រចិនខាងត្បូង។ ...
វ៉ែន រដ្ឋាវង្ស
http://bit.ly/2aA2MGP
លោក ហោ ណាំហុង៖ ជំនួយចិនជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍ
កាលពីថ្ងៃចន្ទ ឧបនាយករដ្ឋមន្ត្រីលោក ហោ ណាំហុងបាននិយាយថា ការអភិវឌ្ឍរបស់កម្ពុជា មិនអាចផ្តាច់ចេញពីជំនួយរបស់ប្រទេសចិននោះទេ ខណៈពេលដែលលោកចូលរួមជាមួយមន្ត្រីទាំងពីភាគីក្នងការសរសើរលើទំនាក់ទំនងរវាងប្រទេសទាំងពីរដែលកាន់តែស៊ីជម្រៅជាងមុនទៅលើគោលជំហរស្រដៀងគ្នាអំពីបញ្ហាសមុទ្រចិនខាងត្បូង។ ...
Ben Paviour
https://www.cambodiadaily.com/news/chinese-money-instrumental-to-progress-hor-namhong-says-116208/
កូរ៉េសន្យាផ្តល់សម្ភារៈយោធាមួយចំនួនដល់កងទ័ពកម្ពុជា បន្ថែមទៀត
កងទ័ពនៃសាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង)បានសន្យាថានឹងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា ទៀត ហើយមិនតែប៉ុណ្ណោះកូរ៉េ ក៏បានសន្យាថា នឹងផ្តល់សម្ភារៈយោធាមួយចំនួនដល់កម្ពុជា បន្ថែមទៀតផងដែរ ខណៈកាលពីកន្លងទៅប្រទេសនេះបានផ្តល់ជានាវាប្រដេញចំនួនបីគ្រឿងដល់កងទ័ពជើងទឹកកម្ពុជា នោះ។ ...
បាន សុខរិទ្ធ
http://bit.ly/2ayIsVZ
ការដឹកទំនិញនៅព្រះសីហនុកើនឡើង
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែដែលជាកន្លែងផ្ទុកកុងតានឺរតំបន់សមុទ្រធំជាងគេបង្អស់របស់កម្ពុជា បានរាយការណ៍ថា ការដឹកជញ្ជូនទំនិញតាមកាប៉ាល់មានការកើនឡើង ៦ភាគរយនៅក្នុងរយៈពេលឆមាសដំបូងឆ្នាំនេះ ខណៈដែលដែលចំណុះកើនដល់ ១០ភាគរយនៅក្នុងរយៈដូចគ្នានេះ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/27958/sihanoukville-cargo-rises/
ក្រុមហ៊ុន ទ្រីភាព ងាកទៅវិនិយោគលើអាជីវកម្មប្រេង
ឧកញ៉ា ទ្រី ភាព ដែលពីមុនត្រូវបានគេចោទថាធ្វើជំនួញឈើខុសច្បាប់ក្នុងទ្រង់ទ្រាយធំនៅក្នុងតំបន់ព្រៃការពារ និងរកបានប្រាក់រាប់លានពីធនធានធម្មជាតិរបស់ប្រទេសកម្ពុជាបានវិនិយោគលើអាជីវកម្មថ្មីទៀតលើការផ្គត់ផ្គង់ប្រេងនៅកម្ពុជា។ ...
Kali Kotoski
http://bit.ly/2arsETU
កម្ពុជា ស្នើឲ្យក្រុមហ៊ុនចម្ការចេកចិនចូលមកកម្ពុជា
លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាបានជំរុញឲ្យក្រុមហ៊ុនដំណាំចេករបស់ចិនមកវិនិយោគលើការដាំដុះដំណាំចេកនៅកម្ពុជា។ នេះបើតាមទំព័រហ្វេសប៊ុករបស់លោក។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://bit.ly/2awueou
ចិន និងកម្ពុជា ពិភាក្សាការសង់អាកាសយានដ្ឋាន ផ្លូវដែក កសិកម្ម
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម របស់ប្រទេសចិន លោក Gao Huchengនឹងធ្វើការពិភាក្សាអំពីការសាងសង់ផ្លូវរថភ្លើងការសាងសង់អាកាសយានដ្ឋានផ្លូវថ្នល់ និងវិស័យកសិកម្ម ជាមួយប្រទេសកម្ពុជា។ ...
វ៉ែន រដ្ឋាវង្ស
http://bit.ly/2aLSWWA
អំបិលខេត្តកំពត កែប អាចផ្គត់ផ្គង់ទីផ្សារ តែបារម្ភអំបិលនាំចូលតម្លៃទាប
ទិន្នផលអំបិលខេត្តកំពតនិងកែបអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកទាំងមូលបាននិងក៏កំពុងសម្លឹងមើលពីលទ្ធភាពធ្វើការនាំចេញទៅផ្គត់ផ្គង់ទីផ្សារក្រៅប្រទេសតែអ្នកជំនាញក្នុងវិស័យនេះបារម្ភពីការហូរចូលអំបិលតម្លៃទាបពីប្រទេសជិតខាងប៉ះពាល់ដល់ផលិតកម្មអំបិលក្នុងស្រុក។ ...
ជា វណ្ណៈ
http://bit.ly/2ahQFxd
រដ្ឋាភិបាលផ្សព្វផ្សាយច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ
បន្ទាប់ពីរយៈពេលប្រាំបីឆ្នាំក្នុងការរៀបចំចងក្រង កាលពីម្សិលមិញ ក្រសួងកសិកម្មបានផ្សព្វផ្សាយច្បាប់ជាលើកដំបូងរបស់ប្រទេសកម្ពុជាស្តីពីការគ្រប់គ្រងគុណភាពនៃផលិតផលសាច់ក្នុងស្រុកនិងនាំចូល ហើយនិងបសុសត្វ។ ...
អូន ភាព និង ជេនណែល រ៉េតខា
http://www.cambodiadailykhmer.com/33374
ធនាគារជាតិ និងក្រសួងអប់រំ បញ្ចូលចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សា
ធនាគារជាតិនៃកម្ពុជា(NBC)បានសហការជាមួយក្រសួងអប់រំយុវជននិងកីឡាក្នុងការដាក់បញ្ចូលចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីអប់រំដើម្បីផ្សព្វផ្សាយនិងបំពាក់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សិស្សសាលាចាប់ពីកម្រិតថ្នាក់បឋមសិក្សា ទៅមធ្យមសិក្សា។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា។ ...
សុខ ចាន់
http://bit.ly/2aMnGXT
កម្ពុជារៀបចំយុទ្ធសាស្ត្រទាក់ទាញទេសចរវ័យចំណាស់
កម្ពុជាកំពុងរៀបចំគោលនយោបាយទេសចរណ៍សម្រាប់ទាក់ទាញភ្ញៀវទេសចរវ័យចំណាស់ ខណៈចំនួនភ្ញៀវទេសចរបរទេសមកកម្ពុជាដែលមានអាយុលើសពី ៦៥ ឆ្នាំកំពុងកើនឡើងគួរឲ្យកត់សម្គាល់។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍កាលពីម្សិលមិញ។ ...
ហ៊ គឹមសាយ
http://bit.ly/2aJCzc5
ក្រុមហ៊ុនអាមេរិក វិនិយោគ១២០លានដុល្លារនៅតំបន់ឆ្នេរទសចរណ៍
ក្រុមហ៊ុនធំមួយរបស់អាមេរិក គ្រោងនឹងវិនិយោគប្រាក់ចំនួន ១២០ដុល្លារលើការអភិវឌ្ឍសណ្ឋាគារ និងរមណីយដ្ឋានទេសចរណ៍នៅខេត្តព្រះសីហនុ។ ...
ស៊ុំ ម៉ាណេត
http://bit.ly/2au8D2z
ការងាប់របស់សត្វតាមរយៈថ្នាំសម្លាប់សត្វល្អិតបង្កឱ្យមានភាពភ័យខ្លាច
ភស្តុតាងនៃការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតដែលមានគ្រោះថ្នាក់សម្រាប់ការសម្លាប់សត្វព្រៃតាមប្រភពថ្លុកទឹកក្នុងខេត្តពីរបានបង្កឱ្យមានភាពភ័យខ្លាចនៃការបំពុលក្នុងទ្រង់ទ្រាយធំដែលអាចធ្វើឱ្យប៉ះពាល់ដល់ជីវៈចម្រុះនិងសុខភាពនៃសហគមតាមទីជនបទ នេះបើយោងតាមរបាយការណ៍ថ្មីមួយ។ ...
ខេង សុធា និង Sonia Kohlbacher
https://www.cambodiadaily.com/news/animal-deaths-from-pesticide-spark-fears-116162/
ប្រទេសកម្ពុជាចុះហត្ថលេខាជាមួយនឹង Morocco
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់មួយកាលពីសប្តាហ៍មុនជាមួយនឹងអាជ្ញាធរអាកាសចរស៊ីវិល Morocco ដែលអនុញ្ញាតឱ្យមានការហោះហើរដោយផ្ទាល់រវាងប្រទេសទាំងពីរនេះ។ ...
Wanwisa Ngamsangchaikit
http://www.ttrweekly.com/site/2016/08/cambodia-signs-mou-with-morocco/
រកឃើញត្រីផ្សោតញីមួយក្បាលនិងកូនបានស្លាប់ក្នុងខេត្តក្រចេះ
មូលនិធិសត្វព្រៃពិភពលោក (WWF) កាលពីព្រឹកម្សិលមិញបានឱ្យដឹងថា ត្រីផ្សោតញីមួយក្បាលនិងកូនរបស់វាបានស្លាប់ក្នុងស្រុកចិត្រ បូរី ខេត្តក្រះចេះ ដោយដើមហេតុនៃការស្លាប់នេះនៅមិនទាន់បានរកឃើញនៅឡើយ។ ...
Niem Chheng
http://www.phnompenhpost.com/national/mother-and-baby-irrawaddy-dolphins-found-dead-kratie
អ្នកដឹកឈើខុសច្បាប់រត់គេចខ្លួនខណៈមានការឆែកឆេរតាមដងផ្លូវ
កាលពីថ្ងៃសៅរ៍ អាជ្ញាធរបានបញ្ឈប់រថយន្តដឹកឈើខុសច្បាប់មួយដែលដឹកឈើក្រញូងកាត់តាមខេត្តក្រចេះ ប៉ុន្តែបរាជ័យក្នុងការឃាត់ខ្លួនអ្នកបើកបរនិងជំនួយការរបស់គេ ដែលបានរត់គេចខ្លួនដោយថ្មើរជើង នេះបើយោងតាមពាក្យសម្តីរបស់មន្ត្រីមួយរូបបានឱ្យដឹងកាលពីថ្ងៃអាទិត្យ។ ...
អូន ភាព
https://www.cambodiadaily.com/news/timber-smugglers-flee-during-roadside-inspection-116114/
ត្បិតសង្គ្រាមបានបញ្ចប់ ជនរងគ្រោះនៅតែបន្តវេទនា
បុរសម្នាក់វ័យ ៤៦ឆ្នាំលោកផុនចិត្ត ដែលពិការជើងឆ្វេងកាលពី១៤ឆ្នាំមុន កំពុងអង្គុយជាមួយនឹងជនរងគ្រោះដទៃទៀតនៅមជ្ឈមណ្ឌលមួយនាខេត្តកំពង់ចាម អំឡុងពេលទស្សនកិច្ចរបស់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍។ គាត់រំឭកប្រាប់ថា ការបាត់បង់ជើងនេះគឺដោយសារតែកាកសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះតាំងពីជំនាន់សង្គ្រាមស៊ីវិលនាអំឡុងឆ្នាំ១៩៧០។ គ្រោះថ្នាក់នេះមិនត្រឹមតែបណ្តាលឲ្យគាត់មិនអាចទទួលការសិក្សាតែម្នាក់ឯងនោះទេ សូម្បីតែកូនៗទាំង៦នាក់ និងភរិយារបស់លោកក៏មិនអាចមានឱកាសដូចជាគាត់ដែរ។ បន្ថែមពីនេះ ភរិយាលោកក៏ពិការភ្នែកដោយសារតែអំបែងគ្រាប់ ហើយមិនអាចមើលអ្វីឃើញរហូតដល់សព្វថ្ងៃ។ ថ្វីបើបាត់បង់ជើងក៏ដោយ តែលោកមិនត្រូវបានចាត់ទុកថា ជាជនពិការនោះឡើយ លោកត្រឹមតែជនកម្សោយ ត្បិតអីលោកមានសមត្ថភាពរកស៊ីចិញ្ចឹមគ្រួសារបាននៅឡើយ។ ...
សន ប៊ុនស៊ីម
http://bit.ly/2aavbGS