ព័ត៌មាន
ក្រសួងការងារ: រយៈពេល ៤៥ ថ្ងៃ មានយុវជនចុះឈ្មោះបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសជិត ២ម៉ឺននាក់
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅក្នុងរយៈពេល៤៥ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ដល់៣០ ខែធ្នូ ឆ្នាំ២០២៣ មានយុវជនយុវនារីមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បានចុះឈ្មោះចូលរួមបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ប្រមាណជិត២ម៉ឺននាក់ ខណៈក្រសួងការងារនឹងបើកបវេសនកាលទូទាំងប្រទេសនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។ ...
វណ្ណ សុជាតា
https://www.postkhmer.com/national/2023-12-31-1733-257175
មន្ត្រីក្រសួងព័ត៌មាន៖ សេរីភាពសារព័ត៌មាន មិនស្ថិតនៅលើការនិយាយរបស់អ្នកណា ឬក្រុមណាមួយទេ
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានលើកឡើងថា សេរីភាពសារព័ត៌មានមិនស្ថិតនៅលើការនិយាយរបស់អ្នកណាឬក្រុមណាមួយទេដែលការអះអាងនេះជាការឆ្លើយតបទៅនឹងរបាយការណ៍របស់សមាគមសម្ព័ន្ធ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2023-12-31-1745-257178
ក្រសួងដាក់ Wi-Fi ដោយឥតគិតថ្លៃនៅឆ្នេរអូរឈើទាល និងអូរត្រេះ
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ឱ្យដំណើរការសេវាអ៊ីនធឺណិត (Wi-Fi) សាធារណៈនៅទីតាំងឆ្នេរធំៗ ២ នៅខេត្តព្រះសីហនុ គឺឆ្នេរអូឈើទាល និងឆ្នេរអូត្រេះដើម្បីផ្តល់សេវាឥតគិតថ្លៃជូនពលរដ្ឋ ជាអ្វីដែលអ្នកជំនាញទេសចរណ៍សាទរ និងបានចាត់ទុកថា ជាការ ...
សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2023-12-31-1948-257187
របាយការណ៍ ៖ ការរំលោភសិទ្ធិមនុស្ស ការកាប់បំផ្លាញព្រៃឈើត្រូវបានរកឃើញនៅក្នុងការរុករករ៉ែមាសនៅកម្ពុជា អំឡុងពេលជាង២០ឆ្នាំនេះ
របាយការណ៍មួយដែលចេញផ្សាយកាលពីពេលថ្មីៗនេះដោយអង្គការ សមធម៌កម្ពុជា បានលាតត្រដាងពីការជាប់ពាក់ព័ន្ធរបស់ឧស្សាហកម្មជីករករ៉ែមាសជាលក្ខណៈពាណិជ្ជកម្មនៅក្នុងការកាប់បំផ្លាញព្រៃឈើ ការរំលោភសិទ្ធិមនុស្ស ការទន្ទ្រាននិងចាប់យកដីធ្លីនៃតំបន់ព្រៃប្រពៃណីរបស់ជនជាតិដើមភាគតិច ។ ...
អាកាសធាតុក្តៅខ្លាំងនារដូវប្រាំងនឹងមកដល់ឆាប់ៗនេះ ខណៈក្រសួងកសិកម្មអំពាវនាវឱ្យមានការដាំដុះដំណាំដែលធន់នឹងអាកាសធាតុ
ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ចាប់ពីខែកុម្ភៈដល់ដើមខែឧសភា សីតុណ្ហភាពរំពឹងថា នឹងកើនឡើងដល់ ៤១អង្សាសេ ដោយបានអំពាវនាវដល់សាធារណជន ជាពិសេសប្រជាពលរដ្ឋនៅតាមជនបទ ប្រើប្រាស់ទឹកដោយសន្សំសំចៃ។ ...
ក្រសួងពាណិជ្ជកម្មចុះបញ្ជីធុរកិច្ចថ្មីចំនួន ជាង ១១,០០០ ក្នុង១១ខែនៃឆ្នាំ ២០២៣
របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ក្រសួងបានចុះបញ្ជីក្រុមហ៊ុន និងសហគ្រាសថ្មីចំនួន ១១,៥០៦ ក្នុងអំឡុងខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៣ កើនឡើង ១៤.៥៨ ភាគរយពីចំនួន ១០,០៤៦ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ ។ ...
ជា វណ្ណយុទ្ធ
http://tinyurl.com/4zrscufd
គណៈកម្មាធិការជាតិគ្រោះមហន្តរាយ ស្នើរដ្ឋាភិបាល ផ្ដោតលើឧបករណ៍ពន្លត់អគ្គីភ័យសម្រាប់អគារខ្ពស់ៗ
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ស្នើរដ្ឋាភិបាលផ្តោតសំខាន់លើសម្ភារៈ និងឧបករណ៍ពន្លត់អគ្គីភ័យនៅតាមអគារខ្ពស់ៗក្នុងរាជធានី ខេត្ត ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ...
ហង្ស ពណ្ណរាយ
http://tinyurl.com/ycx9nrht
រដ្ឋាភិបាលដំឡើងរបបឧបត្ថម្ភប្រចាំខែសម្រាប់អ្នកនៅក្នុងបន្ទុករបស់សពមន្ត្រីនិងអតីតសពយុទ្ធជន
រដ្ឋាភិបាលបានដំឡើងរបបឧបត្ថម្ភប្រចាំខែសម្រាប់អ្នកនៅក្នុងបន្ទុករបស់សពមន្ត្រីរាជការស៊ីវិល អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាពរស់នៅរបស់ជនទាំងនោះ។ ...
តន វិបុល
http://tinyurl.com/j69kyzv2
ឆ្នាំនេះបទល្មើសព្រហ្មទណ្ឌកើតឡើងនៅភ្នំពេញមានជាង ៥០០ករណី និងបង្ក្រាបបាន ៤៥៩ករណី
ក្នុងឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌកើតឡើងនៅភ្នំពេញមាន ៥៣១ករណី និងម្ចាស់ការបង្ក្រាបបទល្មើសសរុបបានចំនួន ៤៥៩ករណី ដើម្បីឆ្លើយតបទៅនឹងការអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព និងធានាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈក្នុងភូមិសាស្ត្រារាជធានីភ្នំពេញ។ ...
ហង្ស ពណ្ណរាយ
http://tinyurl.com/3ky5d4kk
គណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ត្រូវបានបង្កើតឡើង
ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ដោយលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោក ជីវ កេង ប្រធានតុលាការកំពូល ជាសហប្រធាន និងអនុប្រធានបួនរូប ព្រមទាំងមានសមាជិក១៩ផ្សេងទៀត។ ...
តន វិបុល
http://tinyurl.com/y9kscwsb
កំពតជាប់លេខមួយក្នុងចំណោមខេត្តដែលមានអ្នកទស្សនាច្រើនក្នុងអំឡុងពេលចូលឆ្នាំសកល
អ្នកចូលរួមកម្សាន្តជិត៤០ម៉ឺននាក់បានមកលេងខេត្តកំពត ដែលធ្វើឱ្យវាក្លាយជាកន្លែងដែលពេញចិត្តបំផុតក្នុងប្រទេសសម្រាប់ការប្រារព្ធពិធីចូលឆ្នាំថ្មី។ ...
នប់ ស្រីម៉ៅ
https://www.khmertimeskh.com/501416553/kampot-top-among-provinces-with-more-visitors-during-nye/
ការលក់សំបុត្រចូលទស្សនាអង្គរឆ្នាំ ២០២៣ ទទួលបានជាង ៣៧ លានដុល្លារ
របាយការណ៍សហគ្រាសអង្គរដែលគ្រប់គ្រងដោយរដ្ឋបានបង្ហាញកាលពីថ្ងៃចន្ទថា ប្រទេសកម្ពុជារកចំណូលបាន ៣៧,១៩ លានដុល្លារពីការលក់សំបុត្រចូលទស្សនាឧទ្យានអង្គរកាលពីឆ្នាំមុន ដែលជាការកើនឡើង ២២២ ភាគរយធៀបនឹងឆ្នាំមុន។ ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/501416458/angkor-2023-ticket-sales-to-foreign-visitors-rake-in-over-37m/
កម្ពុជានាំចេញផលិតផលតម្លៃ ៧,២១ ពាន់លានដុល្លារទៅប្រទេសជាសមាជិក RCEP ក្នុងរយៈពេល ១១ ខែដំបូង
លោក ប៉ែន សុវិជ្ជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា RCEP គឺជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើនការនាំចេញរបស់កម្ពុជា ហើយបានក្លាយជាមេដែកសម្រាប់ការទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើនចូលមកក្នុងប្រទេស។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501415453/cambodia-exports-7-21-billion-worth-of-products-to-rcep-member-countries-in-the-first-11-months/
សហរដ្ឋអាមេរិកនៅតែជាគោលដៅនាំចេញធំបំផុតរបស់កម្ពុជា
របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ប្រទេសកម្ពុជាបាននាំចេញ ៨,១៤៤ លានដុល្លារទៅកាន់សហរដ្ឋអាមេរិកក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២៣ ធ្លាក់ចុះ ០,៨៩ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/501416446/us-remains-cambodias-biggest-export-destination-2/
ភ្ញៀវទេសចរបរទេសជិត ៨០០.០០០នាក់បានមកទស្សនាកម្សាន្តនៅឧទ្យានអង្គរក្នុងឆ្នាំ២០២៣
ក្នុងឆ្នាំ២០២៣មានភ្ញៀវទេសចរបរទេសចំនួន ៧៩៨.០៦៩ នាក់ បានមកទស្សនាកម្សាន្តឧទ្យានអង្គរ កើនឡើង១៧៧ ភាគរយពីចំនួន ២៨៧.៤៥៤ នាក់កាលពីឆ្នាំមុន។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/41GuMSS
ការនាំចេញរបស់កម្ពុជាទៅឥណ្ឌូណេស៊ីកើនឡើងជិត ១១២ ភាគរយ
ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសឥណ្ឌូនេស៊ី និងឥណ្ឌាបានកើនឡើងច្រើនបំផុតក្នុងអំឡុងខែមករាដល់ខែវិច្ឆិកា ឆ្នាំ ២០២៣ ពោលគឺ ១១១.៧ ភាគរយ និង ៥៥.១ ភាគរយរៀងគ្នា បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ ...
Manoj Mathew
http://tinyurl.com/3pazsred
កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កំណត់គោលដៅថ្មីសម្រាប់ការធ្វើទំនើបកម្ម
នៅថ្ងៃទី២៥ ខែធ្នូ ផែនការសកម្មភាពប្រាំឆ្នាំ (២០២៣-២០២៧) ដើម្បីធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសង្គមត្រូវបានអនុម័តរួមគ្នាដោយថ្នាក់ដឹកនាំបណ្តាប្រទេសមេគង្គ-ឡានឆាង រួមមានប្រទេសចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និង ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3vm1zkl
តម្លៃអគ្គីសនីនៅកម្ពុជាសម្រាប់ ឧស្សាកម្មខ្ពស់ជាងគេក្នុងតំបន់
ការសិក្សារបស់ធនាគារពិភពលោកបានចង្អុលបង្ហាញថា តម្លៃអគ្គិសនីរបស់កម្ពុជាសម្រាប់អ្នកប្រើប្រាស់សម្រាប់ឧស្សាហកម្មនៅតែខ្ពស់បំផុតក្នុងតំបន់ ដែលជាការរួមចំណែកដល់ការកើនឡើងនៃចំណាយក្នុងការធ្វើអាជីវកម្ម។ ...
Sreekanth Ravindran
http://tinyurl.com/5xtuj8en
បាត់ដំបងរៀបចំពិព័រណ៍អាហារខ្មែរដើម្បីសាទរការជាប់ជាខេត្តមានភាពច្នៃប្រឌិតផ្នែកអាហាររបស់អង្គការយូនីស្កូ
រដ្ឋាភិបាលខេត្តបាត់ដំបងបានរៀបចំការដាក់តាំងពិព័រណ៍ម្ហូបអាហារនិងបង្អែមខ្មែរ ដើម្បីអបអរសាទរខេត្តបាត់ដំបងជាប់ជាបណ្ដាញទីក្រុងដែលមានភាពច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូនីស្កូ។ កម្មវិធីពិព័រណ៍នេះបានប្រព្រឹត្តទៅរយៈពេលបីថ្ងៃ គឺចាប់ផ្ដើមនៅថ្ងៃទី ...
តន វិបុល
http://tinyurl.com/2z8u9ju2
កិច្ចសហការលើកកម្ពស់ក្នុងវិស័យឱសថបុរាណរវាងកម្ពុជា និងចិន
នាពេលថ្មីៗនេះ មន្ត្រីមកពីក្រសួងសុខាភិបាលកម្ពុជាបានចូលរួមសន្និសីទកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន ក្នុងគោលបំណងជំរុញការបណ្តុះបណ្តាល និងការផលិតឱសថបុរាណដោយសហការជាមួយស្ថាប័ន ...
បុគ្គលិក ខ្មែរថាមស៍
http://tinyurl.com/bdsbaktx
ថ្ងៃទី២៩ ខែធ្នូ ត្រូវបានកំណត់ជាទិវាសន្តិភាពនៅកម្ពុជា
កម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជា “ទិវាសន្តិភាពនៅកម្ពុជា” ហើយក៏ជាថ្ងៃបុណ្យជាតិផ្លូវការផងដែរ នេះបើយោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលចេញផ្សាយកាលពីថ្ងៃច័ន្ទ។ ...
បុគ្គលិក ខ្មែរថាមស៍
http://tinyurl.com/5kc4bhkd
ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជា ធ្លាក់ចុះ ១៥ ភាគរយក្នុងរយៈពេល ១១ ខែ
របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានចេញផ្សាយកាលពីថ្ងៃអង្គារថា ប្រទេសកម្ពុជាបាននាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ មានតម្លៃ ៩,៩ ប៊ីលានដុល្លារទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២៣ ធ្លាក់ចុះ ១៥ ភាគរយ ...
បុគ្គលិក ខ្មែរថាមស៍
http://tinyurl.com/bddkv99s
កម្ពុជាជឿជាក់យ៉ាងមុតមាំថាជាគោលដៅវិនិយោគដ៏មានសក្តានុពល
ប្រទេសកម្ពុជាបានបង្ហាញខ្លួនឯងថាជាគោលដៅវិនិយោគដ៏មានសក្តានុពល ជាមួយនឹងនិន្នាការកំណើន ការអភិវឌ្ឍន៍ និងកំណែទម្រង់ជាវិជ្ជមាន នេះបើយោងតាមរបាយការណ៍ថ្មីៗនេះរបស់រាជរដ្ឋាភិបាលកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
http://tinyurl.com/4zz3k933
កម្មករ-កម្មការិនីជាង ៣ ពាន់នាក់ ចូលរួមក្នុងកម្មវិធីអក្ខរកម្មតាមរោងចក្រ
យោងតាមអង្គការយូណេស្កូ ដោយមានកម្មករជាង ៣ ពាន់នាក់ ដែលភាគច្រើនជាស្ត្រី បានបញ្ចប់ដោយជោគជ័យនូវកម្មវិធីអក្ខរកម្មរោងចក្រ គំនិតផ្តួចផ្តើមនេះកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវិតរបស់កម្មករស្ត្រី ជាពិសេសនៅក្នុង ...
Sreekanth Ravindran
http://tinyurl.com/4akvfb29