News

សភាពការណ៍​បោះឆ្នោត​នៅ​ខេត្ត​តាកែវ

តាកែវ — សភាពការណ៍​ជា​ទូទៅ​នៅ​ថ្ងៃ​បោះឆ្នោត​ប្រចាំ​ខេត្ត​តាកែវ​មាន​លក្ខណៈ​ល្អ​ប្រសើរ​និង​ពុំ​ឃើញ​មាន​ភាព​មិន​ប្រក្រតី​ឬ​អំពើហិង្សាគួរ​ឱ្យ​កត់​សម្គាល់​ទេនៅថ្ងៃនេះ។ នេះបើតាម​ការ​អះ អាង​ពី​អ្នក​សង្កេតការណ៍​នៅ​មូលដ្ឋាន។ តាំង​ពី​ព្រលឹម​ស្រាងៗ ប្រជាពលរដ្ឋ​នៅស្រុក​បាទី​ ខេត្ត​តាកែវ​ភាគ​ច្រើន​បាន​នាំ​គ្នាទៅបោះ ឆ្នោត​នៅ​មណ្ឌល​បោះឆ្នោត​នានា​នៅទូទាំង​ស្រុក​នេះ។ មណ្ឌល​បោះឆ្នោត​ជាទូទៅក្នុង​ស្រុក​នេះ​មាន​ដំណើរការ​ជា​ធម្មតា និង​ពុំ​មាន​ភាព​មិន​ប្រក្រតី​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ទេ។ នេះបើតាម​អ្នក​សង្កេតការណ៍​និង​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​នៅ​មូលដ្ឋាន។ លោកសូត្រ ទុំ ជាអ្នក​សង្កេតការណ៍​ម្នាក់​របស់​អង្គការ​បណ្តាញនិស្សិតប្រជាធិបតេយ្យ​កម្ពុជា​នៅ​មណ្ឌល​បឋម​សិក្សា​បន្ទាយ​ត្រាវ​ក្នុង​ស្រុក​បាទី។ «អ្នក​ខ្លះគាត់​អត់​យក​អត្ត​សញ្ញាណប័ណ្ណ។ អ្នក​ខ្លះទៀត​បាត់​អត្ត​សញ្ញាណប័ណ្ណ​មាន​តែចុង​សន្លឹក។ អត់​មាន​អ្នក​តវ៉ា​ទេ។ ការ​គ្រប់គ្រង​នៅ​ទី​នេះ​ឃើញ​មាន​ភាព​រលូន​ត្រឹមត្រូវ​ល្អ»។ លោក សុង ហៀរ អ្នក​សង្កេតការណ៍​ពី​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​មណ្ឌល​បឋម​សិក្សា​ពុត​ស ក៏​បាន​ថ្លែង​ថា មាន​ប្រជាពលរដ្ឋ​ប្រហែល​ជា​១០​នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​អ្នក​បោះឆ្នោត​     សរុប​ជាង​៦០០​នាក់​ក្នុង​មណ្ឌល​នេះ ដែល​មាន​បញ្ហា​មិន​បាន​បោះឆ្នោត។ ...

វីអូអេ​​
http://khmer.voanews.com/content/cambodia-election-in-takeo-province/1711847.html

អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​មក​អបអរ​សាទរ​នឹង​លោក​សម រង្ស៊ី

ប្រជាពលរដ្ឋ​និង​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ដែល​ជា​គណបក្ស​ប្រឆាំង​លេច​ធ្លោ​នៅ​កម្ពុជា ប្រមាណ​ជាង ៣០០ នាក់​បាន​មក​ទីស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិនៅ​ចាក់​អង្រែ ដើម្បី​អបអរសាទរ​នឹង​ជ័យ​ជម្នះ​របស់​គណបក្ស​នេះ​ដែល​ទទួល​បាន​សម្លេង​ច្រើន​នៅ​ក្នុង​សភា។ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក្តី មេដឹកនាំ​គណបក្ស​ទាំង​ពីរ លោក សម រង្ស៊ី និង​លោក កឹម សុខា នៅ​តែ​មិន​ទាន់​ទទួល​ស្គាល់​នូវ​លទ្ធផល​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អណត្តិ​ទី ៥ នេះ​នៅ​ឡើយ​ទេ ដោយសារ​តែ​មាន​ភាព​មិន​ប្រក្រតី​ជា​យ៉ាង​ច្រើន នៅ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​កាល​ពី​ម្សិល​មិញ និង​បាន​ទាមទារ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​ចំពោះ​រឿង​មិន​ប្រក្រតី​នេះ។ ...

ភ្នំពេញប៉ុស្តិ៍
http://www.postkhmer.com/index.php/online/101456-2013-07-29-04-22-55

បិទ​ផ្លូវ​​នៅ​ជុំ​វិញ​ភូមិ​គ្រឹះ​​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅ​ពេល​ប្រកាស​​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត

កាលពី​ម្សិល​មិញ​ ផ្លូវ​​ទាំង​អស់​នៅ​ជុំ​វិញ​ភូមិគ្រឹះ​​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅ​ចំ​កណ្ដាល​​រាជធានី​ភ្នំពេញ​ត្រូវ​​បាន​បិទ​ជា​បណ្ដោះ​អាសន្ន​ ដោយ​មន្ត្រី​ម្នាក់​បាន​និយាយ​ថា ការ​​បិទ​ផ្លូវ​នេះ​ជា​ផ្នែក​មួយ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​​ការ​ផ្ទុះ​​ឡើង​នូវ​អំពើ​ហិង្សា​នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​មួយ​កន្លែង​។ ការ​បិទ​ផ្លូវ​នេះ​បាន​ចាប់​ផ្ដើម​កាលពី​រសៀល​​​​​ម្សិល​មិញ នៅ​ម៉ោង​ប្រហែល​៤​​​ល្ងាច​​​រហូត​ដល់​ម៉ោង​៩​និង​៣០​យប់​ នៅ​លើ​មហាវិថី​ព្រះ​នរោត្តម​​​​ចាប់​ពី​​ផ្នែក​ខាង​ជើង​​និង​​ផ្នែក​ខាង​ត្បូង​វិមាន​ឯករាជ្យ​​ នៅ​លើ​​មហា​វិថី​ព្រះ​សី​ហនុ​​ទៅ​ភាគ​ខាង​លិច​និង​នៅ​លើ​​​មហាវិថី​ព្រះ​​សុរាម​រិទ្ធ​រហូត​ដល់​ចុង​ខាង​​កើត​ត្រូវ​បាន​បិទ​ដោយ​របាំង​ដែក​ និង​មាន​នគរ​​​បាល​​​​និង​កង​រាជ​អាវុធ​ហត្ថ​ឈរ​យាម​​នៅ​ទី​នោះ​ផង​ដែរ រីឯ​ផ្លូវ​ទៅកាន់​ក្រសួង​មហាផ្ទៃ​ក៏​ត្រូវ​បិទ​ដែរ។ សមាជិក​ម្នាក់​មក​ពី​អង្គភាព​កង​អង្គរក្ស​របស់​លោក​ ហ៊ុន សែន ដែល​ឈរ​យាម​នៅ​ត្រង់​ចំណុច​បិទ​ផ្លូវ​នេះ​បាន​និយាយ​ថា គាត់​ជឿ​ថា អំពើ​ហិង្សា​ដែល​បាន​​កើត​ឡើង​​​នៅ​ក្នុង​ខណ្ឌ​មាន​ជ័យ​ដែល​ត្រូវ​បាន​​កម្លាំង​នគរ​​​បាល​បង្ក្រាប​កុបកម្ម​បំបែក​​ហើយ​រថយន្ត​របស់​កង​រាជ​អាវុធ​ហត្ថ​ពី​រគ្រឿង​បាន​​គេ​រុញ​ឲ្យ​ក្រឡាប់​ និង​​ដុត​ចោលនោះ​ ជា​ការ​ឆ្លើយ​តប​​ទៅ​នឹង​​ការ​​​លុប​​ឈ្មោះ​របស់​ប្រជា​ពល​    រ​ដ្ឋ​​ពីបញ្ជី​ឈ្មោះ​អ្នក​​​បោះ​ឆ្នោតនោះ​បាន​​នាំ​ឲ្យ​​​​មាន​ការ​បិទ​ផ្លូវ​បែប​នេះ។ អង្គរក្ស​រូប​នោះ ​បាន​និយាយ​ដោយ​មិន​ប្រាប់​​ឈ្មោះ​​​ថា “ វា​គឺ​ដោយ​សារ​យើង​បាន​ឃើញ​រថយន្ត​កង​រាជ​អាវុធ​ហត្ថ​ទាំង​នោះ​ត្រូវ​បាន​គេ​វាយ​ប្រហារ​”។ លោក ហេង ចាន់​ធារី នាយការិយាល័យ​នគរបាល​ចរាចរ​​រាជ​ធានី​ភ្នំពេញ​​បាន​មាន​ប្រសាសន៍​ថា  លោក​មិន​បាន​ដឹង​អំពី​មូល​​​ហេតុ​ក្នុង​ការ​សម្រេច​បិទ​ផ្លូវ​នេះ​ទេ ហើយ​លោក​មាន​ប្រសាសន៍​ថា  នេះ​ជា​បទ​បញ្ជា​របស់​​លោក​​​ ជួន សុវណ្ណ​ ស្នង​ការ​នគរបាល​រាជ​​​ធានី​ភ្នំពេញ​ឲ្យ​បិទ​ផ្លូវ​ទាំង​នេះ​​ហើយ​លោក​​​សុវណ្ណ  ​បាន​បដិសេធ​មិន​ធ្វើ​​អត្ថាធិប្បាយ​ទេ។ ...

Phorn Bopha and Simon Henderson
http://www.cambodiadailykhmer.com/latest/3409/

អ្នកកំពង់ស្ពឺអំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជាប់​ឆ្នោត​អភិវឌ្ឍ​ជាតិ

កំពង់ស្ពឺៈ ក្រុម​អ្នក​បោះឆ្នោត​នៅ​ខេត្ត កំពង់ស្ពឺ​បាន​ធ្វើ​ការ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ថ្មី​ដែល​ឈ្នះ​ការ​បោះឆ្នោត​អាណត្តិ​ទី៥ ទោះ​ជា​គណបក្ស​ណា​ក៏​ដោយ​ត្រូវ​ធ្វើ​ការ​អភិវឌ្ឍ​ប្រទេស ប្រកប​ដោយ​សុខ​សន្តិភាព និង​បំបាត់​អំពើ​ពុករលួយ​នៅ​ក្នុង​សង្គម។ លោក បណ្ឌិត ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​អង្គការ និកហ្វិច បាន​ថ្លែង​ថា ថ្វី​ដ្បិត​តែ​នៅ​ពេល​នេះ​នៅ​មិន​ទាន់​ដឹង​ពី​លទ្ធផល​ថា តើ​គណបក្ស​ណា​មួយ​ទទួល​បាន​ជោគជ័យ​នាំ​មុខ​គេ​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ ប៉ុន្តែ គណបក្ស​ណា​ក៏​ដោយ​ដែល​ឈ្នះ​ការ​បោះឆ្នោត​ចាំ​បាច់​ត្រូវ​តែ​បន្ត​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។ លោក​ថ្លែង​ថា ៖ «ការងារ​ដំបូង​របស់​រដ្ឋាភិបាល​ថ្មី ដែល​ឈ្នះ​ឆ្នោត​គឺ​ត្រូវ​បន្ត​ឬ​កំណែ​ទម្រង់​លើ​គោល​នយោបាយ​អភិឌ្ឍន៍ ជាតិ និង​បន្ត​ដោះស្រាយ​នូវ​រាល់​បាតុភាព​នានា​ជូន​ប្រជា​ពលរដ្ឋ​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​ជា​បន្ត​ទៀត»៕   ...

ភ្នំពេញប៉ុស្តិ៍
http://www.postkhmer.com/index.php/national/1-national-news/101478-2013-07-29-03-15-55

បក្ស​សង្គ្រោះ​ជាតិ​បដិសេធ​លទ្ធផល​បោះ​ឆ្នោត

គណបក្ស​សង្គ្រោះ​ជាតិ ចេញ​សេចក្ដី​ថ្លែងការណ៍ និង​ធ្វើ​សន្និសីទ​កាសែត ​នៅ​ថ្ងៃ​ទី​២៩ កក្កដា នេះ បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)។ ការ​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​នេះ ដោយសារ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រក​ឃើញ​នូវ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន។ គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ជា​បន្ទាន់ ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត និង​ធ្វើ​របាយការណ៍​ពី​ភាព​មិន​ប្រក្រតី​ទាំង​នោះ។ គណៈកម្មការ​ចម្រុះ​​មាន​សមាសភាព​ចូល​រួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ប្រជាជន​កម្ពុជា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត តំណាង​អង្គការ​សហប្រជាជាតិ និង​តំណាង​អង្គការ​សង្គម​ស៊ីវិ​ល​ជាតិ​និង​អន្តរជាតិ​​ដែល​ធ្វើ​ការ​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត។ គណៈកម្មការ​ចម្រុះ​នេះ ត្រូវ​ធ្វើការ​ស៊ើប​អង្កេត និង​ផ្ដល់​របាយការណ៍​ចុងក្រោយ​មិន​ឲ្យ​ហួស​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៣។ សង្គម​ស៊ីវិល​គាំទ្រ​ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ចម្រុះ ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ប្រកាស​គាំទ្រ​ការ​បង្កើត​គណៈកម្មការ​ចម្រុះ ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ភាព​មិន​ប្រក្រតី​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិន​បើ​គណៈកម្មការ​នោះ ត្រូវ​ខាង​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ធ្វើ​ឡើង​ដោយ​ច្បាស់លាស់​និង​ត្រឹមត្រូវ។ ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​រួម​គ្នា​ឃ្លាំមើល​ការ​បោះ​ឆ្នោត​នៃ​បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ដែល​រៀបចំ​ឡើង​ដោយ​គណៈកម្មាធិការ​ខុមហ្វ្រែល (Comfrel) បាន​ឲ្យ​ដឹង​ថា ពួក​គាត់​គាំទ្រ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៅ​ថ្ងៃ​បោះ​ឆ្នោត។ ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) និង​ជា​ប្រធាន​គណៈកម្មាធិការ​នាយក​ខុមហ្រ្វែល (Comfrel) លោក ធន សារាយ មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ កក្កដា ថា ករណី​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ជា​រឿង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​ករណី​គណបក្ស​ប្រឆាំង​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​នេះ អង្គការ​សង្គម​ស៊ីវិល​ដែល​ជា​សមាជិក​នៃ​បន្ទប់​ស្ថានការណ៍​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ...

http://www.rfa.org/khmer/news/politics/cnrp-denies-election-result-07282013225054.html

ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​បាន​ចេញ​ទៅ​បោះឆ្នោត

វ៉ាស៊ីនតោន — ស្ថានីយ៍​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស​កម្ពុជា​បាន​បិទ​ទ្វារ​ហើយ​ដោយ​មាន​សេចក្តី​រាយការណ៍​ពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​រី​ឯការ​រាប់​សន្លឹក​ឆ្នោត​បាន​ចប់​សព្វ​គ្រប់​នៅ​ស្ថានីយ៍​ភាគ​ច្រើន។ គណបក្ស​ប្រឆាំង​បាន​ប្រកាស​ថា​ខ្លួន​ជា​អ្នក​ទទួល​ជោគជ័យ​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ​ខណៈ​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នៅ​មិន​ទាន់​ប្រកាស​លទ្ធផល​នៅ​ឡើយ​រី​ឯ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​បាន​ប្រកាស​ថា​ខ្លួន​ទទួល​បាន​៦៨​អសនៈ​និង​គណបក្ស​សង្គ្រោះជាតិ​បាន​៥៥​អសនៈ។ ...

http://khmer.voanews.com/content/millions-go-to-vote-in-cambodia/1711661.html

មណ្ឌលព្រៃវែងមាន​ការ​ពង្រាយ​កម្លាំង​ទប់​ទល់​ការ​តវ៉ា

ព្រៃវែងៈ វត្តមាន​យោធា​ខ្លាំង​ក្លា​មួយ​នៅ​ផ្នែក​មួយ​ចំនួន​ក្នុង​ខេត្ត ព្រៃវែង បាន​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​បុរស​អាយុ ១៨​ឆ្នាំ​ម្នាក់ កាល​ពី​រសៀល​ខណៈ​អាជ្ញាធរ​ក្នុង​ឃុំ ក្តឿងរាយ ស្រុក កញ្រ្ជៀច បាន​ធ្វើ​ការ​បង្ក្រាប​ទៅ​លើ​អ្នក​ភូមិ​ដែល​នាំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​កាល​ពី​ម្សិលមិញ។ ជំទប់​ឃុំ​លោក យែម យូហ៊ន បាន​ថ្លែង​ថា អ្នក​ភូមិ​ប្រមាណ ១០០នាក់ បាន​នាំ​គ្នា​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ក្រុម​មនុស្ស​ដែល​ពួក​គេ​ចាត់​ទុក​ថា​ជា «អ្នក​ខាង​ក្រៅ» ដែល​មក​ធ្វើ​ការ​បោះឆ្នោត​នៅ​ក្នុង ឃុំ​របស់​ពួក​គេ។ លោក​បន្ត​ថា​៖ «អ្នក​ភូមិ​បាន​នាំ​គ្នា​ឈរ​ការពារ​មិន​ឲ្យ​អ្នក​ទាំង​នោះ​ដែល​មក​ពី​កន្លែង​ផ្សេង​មក​ធ្វើ​ការ​បោះឆ្នោត​នោះ​ទេ​។ ប៉ុន្តែ​មនុស្ស​ទាំង​នោះ​បាន​ចុះ​ឈ្មោះ​រួច​ហើយ​កាល​ពី​ឆ្នាំ​មុន​»។ បុរស​ម្នាក់​នេះ​ក្រោយ​មក​ត្រូវ​បាន​ដោះ​លែង​វិញ។ ជំទប់ ឃុំ​រូប​នេះ​បន្ត​ថា​៖ «អ្នក​ភូមិ​មិន​យល់​អំពី​ច្បាប់​បោះឆ្នោត ហើយ​ប្រតិកម្ម​តាម​វិធី​នេះ ពី​ព្រោះ​ពួក​គេ​មិន​ដែល​ឃើញ​មនុស្ស​ទាំង​នោះ​ពី​មុន​មក​ទេ​។​នោះ​ហើយ ជា​មូលហេតុ​ដែល​នគរបាល​និង​កង​រាជ​អាវុធហត្ថ​បាន​ចុះ​មក​ទី​នេះ»។ តាម​សេចក្តី​រាយការណ៍​ថា មាន​វត្តមាន​យោធា​ខ្លាំង​ក្លា​មួយ គឺ​មាន​លក្ខណៈ​ប្រចាំ​ការ​ជាប់​នៅ​ក្នុង​ខេត្ត​នេះ។ លោក ស៊ិន ពៅ ជា​ពល​ទាហាន​ម្នាក់​ដែល​ជា​ធម្មតា​ប្រចាំ​ការ​នៅ​ព្រំដែន​កម្ពុជា វៀតណាម បាន​ថ្លែង​ថា គាត់​ត្រូវ​បាន​កោះ​ហៅ​ទៅ​តំបន់​ផ្សេងៗ​នៅ​ក្នុង​ខេត្ត​នេះ ជា​ពិសេស​សម្រាប់​អំឡុង​ពេល​បោះឆ្នោត។ លោក​បន្ត​ថា​៖ «នៅ​ថ្ងៃ​សុក្រ​ទាហាន​ប្រមាណ​ជិត ១០០​នាក់​បាន​មក​កាន់​ឃុំ កំពង់សឹង ក្នុង​ស្រុក ព្រះស្តេច​។«ពួកគេ​ត្រូវ​បាន​បញ្ជូន​មក​ដើម្បី​ផ្តល់ សន្តិសុខ ក្នុង​អំឡុង​ការ​បោះឆ្នោត»។ «ប៉ុន្តែ​វា​មិន​មែន​មាន​ទាហាន​ម្នាក់​និង​នគរបាល​ម្នាក់​នៅ​ការិយាល័យ​មួយៗ​នោះ​ទេ​»។ ...

មុំ គន្ធា និង SHANE WORRELL
http://www.postkhmer.com/index.php/national/1-national-news/101474-2013-07-29-02-52-58

បក្ស​ប្រជាជន​និង​សង្គ្រោះ​ជាតិ​ស្ទើរ​ស្មើ​គ្នា​នៅកំពង់ស្ពឺ

កំពង់ស្ពឺៈ តាម​លទ្ធផល​បឋម​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដែល​ត្រូវ​បាន​ប្រកាស​កាល​ពី​ម៉ោង​ប្រមាណ​ជាង ១០ យប់​មិញ តាម​ទូរទស្សន៍​ជាតិ កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​ខេត្ត កំពង់ស្ពឺ គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​សំឡេង ១០០ ៣៤៦ គណបក្ស​ប្រជាជន ទទួល​បាន ១០០ ១១២។ លោក ព្រំ គឹមថៃ ប្រធាន​គណៈកម្មាធិការ ខេត្ត​រៀបចំ​ការ​បោះឆ្នោត ខេត្ត កំពង់ស្ពឺ បាន​ថ្លែង​ថា៖ «មក​ទល់​ម៉ោង​នេះ យើង​នៅ​មិន​ទាន់​ប្រមូល​បាន​តួលេខ ពី​គ្រប់​បណ្ដា ឃុំ សង្កាត់​រៀបចំ​ការ​បោះឆ្នោត​នៅ​ឡើយ​ទេ ប៉ុន្តែ​តាម​តួលេខ ដែល​យើង​ទទួល​បាន សំឡេង​ឆ្នោត​គាំទ្រ​របស់​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ប្រកៀក​ប្រកិត​គ្នា​យ៉ាង​ខ្លាំង»។ លោក​ឲ្យ​ដឹង​ថា ស្ថានភាព​ទូទៅ​នៅ​ថ្ងៃ​បោះឆ្នោត មាន​លក្ខណៈ​ល្អ​ប្រសើរ ហើយ​ចំនួន​អ្នក​ទៅ​បោះឆ្នោត បាន​កើន ប្រមាណ​ជាង ២ ភាគរយ បើ​ធៀប​ទៅ​នឹង​ការ​បោះឆ្នោត​អាណត្តិ​ទីបួន ដែល​មាន​ត្រឹម​ជាង ៦៨ ភាគរយ។ ...

ភ្នំពេញប៉ុស្តិ៍
http://www.postkhmer.com/index.php/national/1-national-news/101476-2013-07-29-03-08-45

Social media shows election day muscle

Illustrating a rapidly changing information network in Cambodia, social media played a major role yesterday, as images and videos that appeared to depict fraudulent election activity went viral on Facebook and Twitter. Videos of voters washing off the supposedly indelible security ink used to identify those ...

http://www.phnompenhpost.com/national/social-media-shows-election-day-muscle

Dragonair to fly to Siem Reap

Joining a growing number of airlines connecting to Angkor Wat’s gateway, Dragonair will fly between Hong Kong and Siem Reap in October. The Hong Kong-based subsidiary of Cathay Pacific said in a statement last week that it will start the seasonal service on October 29 and ...

http://www.phnompenhpost.com/business/dragonair-fly-siem-reap

In Preliminary Results, Ruling Party Seats Diminished in Election Win

Cambodia’s ruling party has reportedly won in national elections Sunday, but it appears to have lost a significant number of seats in parliament. According to preliminary election figures released by Information Minister Khieu Kanharith, the Cambodian People’s Party won 68 of 123 National Assembly seats. That’s a ...

VOA Khmer
http://www.voacambodia.com/content/in-pre-results-cpp-seats-diminished-in-cambodia-election-win/1711736.html

Cambodia kicks off national election

Since early morning Cambodian voters go to the polling stations to cast their ballots in the fifth parliamentary election. 9.67 million people were registered for this election, which is seen a tough completion between the ruling party of Prime Minister Hun Sen and the Cambodia ...

The Cambodia Herald
http://www.thecambodiaherald.com/cambodia/detail/1?page=11&token=YzNiODU2N2I0Njk

Monitors Say Ink Test Was for Transparency, Not Turmoil

Election monitors say a test of election ink that found it easily washable, and therefore a concern for fraudulent voting, was made in the spirit of transparency, and not to create “turmoil” ahead of Sunday’s polls. The election watchdog Comfrel on Friday tested the ink, provided ...

http://www.voacambodia.com/content/monistors-say-ink-test-was-for-transparency-not-turmoil/1711449.html

Cambodian voters urged to refrain from violence

Cambodian voters are urged to refrain from violence, as they will go to vote on Sunday to elect for 123 members of parliament. “Free political environment and the ability of the people to exercise their rights and freedoms, such as the right to vote, freedom of ...

http://www.thecambodiaherald.com/cambodia/detail/1?page=11&token=YWFkODE3OTBkODl

Cambodian opposition power figure Mu Sochua relishes election fight

Outspoken female MP takes battle to Hun Sen’s ruling party as Cambodia goes to the polls. She is brave, eloquent and defiant in a country where government critics have been detained, imprisoned and sometimes killed for speaking out. Now Mu Sochua, Cambodia‘s leading female opposition MP, ...

http://www.guardian.co.uk/world/2013/jul/26/cambodian-opposition-mu-sochua-election

យុវជន​មួយ​ចំនួន​ប្រតិកម្ម​នឹង​ការ​រិះគន់​យុវជន​តាម​កញ្ចក់​ទូរទស្សន៍

នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​សម្រាប់​នីតិកាល​ទី៥ នេះ គេ​សង្កេត​ឃើញ​យុវជន​ខ្លះ​ចូលរួម​ដោយ​ការ​បង្ខិតបង្ខំ ឬ​គំនាប និង​យុវជន​ខ្លះ​ទៀត ចូលរួម​ដោយ​ឆន្ទៈ និង​ដោយ​ស្ម័គ្រចិត្ត។ ផ្ទុយ​ទៅ​វិញ នា​ពេល​ថ្មីៗ​នេះ បណ្ដាញ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចំនួន បាន​ចាក់​ផ្សាយ​រូបភាព​វីដេអូ​ឯកសារ​ស្ដីពី​សកម្មភាព​យុវវ័យ​ក្នុង​ការ​ គាំទ្រ​គណបក្ស​នយោបាយ​ផ្សេងៗ។ រូបភាព​វីដេអូ​ដែល​បាន​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ឯកជន​ក្នុង​ ស្រុក ភាគ​ច្រើន​បាន​រិះគន់​វាយ​ប្រហារ​ចំពោះ​យុវជន​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ ជាតិ តែ​ប៉ុណ្ណោះ។ តើ​យុវជន​មាន​ប្រតិកម្ម​យ៉ាង​ណា ពាក់ព័ន្ធ​ជុំវិញ​បញ្ហា​នេះ? នា​ពេល​ថ្មីៗ​កន្លង​មក​នេះ បណ្ដាញ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចំនួន បាន​ចាក់​ផ្សាយ​វីដេអូ​ឯកសារ​មួយ​ស្ដីពី​សកម្មភាព​យុវវ័យ ក្នុង​ការ​គាំទ្រ​គណបក្ស​នយោបាយ ដោយ​ធ្វើ​ការ​បរិហារ​យ៉ាង​ធ្ងន់ធ្ងរ ដោយ​ផ្ដោត​តែ​ទៅ​លើ​តែ​យុវជន​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​រដ្ឋាភិបាល​ ប៉ុណ្ណោះ។ ការ​ចាក់​ផ្សាយ​វីដេអូ​បែប​នេះ បាន​ធ្វើ​អោយ​យុវជន​ទូទៅ ជា​ពិសេស​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រតិកម្ម​មិន​ពេញ​ចិត្ត​នឹង​ការ​ចោទ​ប្រកាន់ ឬ​វាយ​ប្រហារ​កិត្តិយស​របស់​ពួក​គេ​នោះ ហើយ​ថា​ទូរទស្សន៍​ក្នុង​ស្រុក​ទាំង​នោះ បាន​ផ្សាយ​ភាព​លម្អៀង​ទៅ​រក​យុវជន​ដែល​គាំទ្រ​គណបក្ស​ប្រជាជន ដែល​ជា​បក្ស​កំពុង​កាន់​អំណាច។ នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ នេះ យុវជន​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ ចូលរួម​ស្ទើរ​គ្រប់​សកម្មភាព​ក្នុង​គណបក្ស​នយោបាយ។ យុវជន​មួយ​ចំនួន​ត្រូវ​គេ​រក​ឃើញ​ថា ចូលរួម​ដោយ​ការ​បង្ខិតបង្ខំ ឬ​ដោយ​គំនាប​នយោបាយ ទិញ​ទឹក​ចិត្ត ចំណែក​យុវជន​មួយ​ចំនួន​ទៀត ចូលរួម​ដោយ​ឆន្ទៈ​ស្ម័គ្រចិត្ត។ និស្សិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សកលវិទ្យាល័យ ខេមរៈ កញ្ញា ម៉ាឡែន បាន​បង្ហាញ​ទស្សនៈ​ទាំង​អស់​សំណើច ...

http://www.rfa.org/khmer/news/politics/youth-reaction-to-video-on-tv-07262013042727.html

អ្នក​សង្កេតការណ៍​ប្រមាណ​១​សែន​នាក់​ចូលរួម​សង្កេតការណ៍​បោះឆ្នោត

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ទទួល​ស្គាល់​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ អ្នក​សង្កេតការណ៍​គណបក្ស​នយោបាយ ប្រមាណ​ជិត ១​សែន​នាក់ ចូលរួម​ឃ្លាំ​មើល​បរិយាកាស​បោះឆ្នោត​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ខាង​មុខ​នេះ។ អ្នក​សង្កេតការណ៍​បោះឆ្នោត​នឹង​អង្កេត​មើល​ពី​ភាព​ស្រប​ច្បាប់​នៃ​ដំណើរ​ការ ​បោះឆ្នោត វាយ​តម្លៃ​ការ​បោះឆ្នោត និង​ផ្តល់​អនុសាសន៍​អំពី​ការ​បោះឆ្នោត ដើម្បី​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​បន្តបន្ទាប់​ទៀត​មាន​ភាព​ល្អ​ប្រសើរ។ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៥ កក្កដា មាន​ប្រសាសន៍​ថា គ.ជ.ប ទទួល​ស្គាល់​អ្នក​សង្កេតការណ៍​ជាតិ​មាន​ចំនួន​ប្រមាណ​ជាង ៤​ម៉ឺន​នាក់ មក​ពី ៣៩​អង្គការ។ ចំណែក​អ្នក​សង្កេតការណ៍​អន្តរជាតិ​ចំនួន ១១៤​នាក់ ត្រូវ​បាន គ.ជ.ប ទទួល​ស្គាល់​ហើយ។ គ.ជ.ប កំពុង​សិក្សា​ផ្តល់​សិទ្ធិ​អ្នក​សង្កេតការណ៍​អន្តរជាតិ​ប្រមាណ ១០០​នាក់​ផ្សេង​ទៀត មក​ពី ២២​ប្រទេស។ អ្នក​សង្កេតការណ៍​អន្តរជាតិ​មួយ​ចំនួន​មក​ពី​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប។ លោក ទេព នីថា អះអាង​ថា ចំនួន​អ្នក​សង្កេតការណ៍​អន្តរជាតិ​បាន​ថយ​ចុះ ប្រៀបធៀប​ទៅ​នឹង​ការ​បោះឆ្នោត​ឆ្នាំ​២០០៨ ...

http://www.rfa.org/khmer/news/politics/election-observers-07262013011734.html

បុគ្គលិក​ឯកជន​មួយ​ចំនួន​ត្រូវ​បាន​គេ​រឹត​បន្តឹង​មិន​ឲ្យ​ចូលរួម​បោះឆ្នោត

បុគ្គលិក​ដែល​បម្រើ​ការ​នៅ​តាម​វិស័យ​ឯកជន​មួយ​ចំនួន ដូច​ជា ក្រុមហ៊ុន សហគ្រាស និង​រោងចក្រ​ជាដើម បាន​បង្ហាញ​ពី​ការ​លំបាក ដោយ​អ្នក​គ្រប់គ្រង​បាន​រឹត​បន្តឹង​បុគ្គលិក​នៅ​ក្រោម​បង្គាប់ មិន​ឲ្យ​ទៅ​ចូលរួម​បោះឆ្នោត ឬ​មិន​បើក​ប្រាក់​ខែ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​បោះឆ្នោត​ជាដើម។ បុគ្គលិក​ដែល​បម្រើ​ការ​នៅ​តាម​ក្រុមហ៊ុន​ឯកជន ជាអាទិ៍ ក្រុមហ៊ុន​ដឹក​សំរាម ស៊ីនទ្រី រោងចក្រ​កាត់​ដេរ និង​វិស័យ​ឯកជន​មួយ​ចំនួន​ទៀត បាន​អះអាង​ថា ថ្នាក់​ដឹកនាំ​មក​ពី​វិស័យ​ទាំង​នេះ មិន​បាន​អនុញ្ញាត​ច្បាប់​ឲ្យ​បុគ្គលិក​បាន​ចេញ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ទី២៨ កក្កដា ទេ។ សកម្មភាព​នេះ​បាន​អនុវត្ត​ផ្ទុយ​ពី​សេចក្ដី​ប្រកាស​របស់​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ដែល​សរសេរ​ថា ម្ចាស់ និង​នាយក​រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​ទាំងអស់ ដែល​ស្ថិត​ក្នុង​ដែន​អនុវត្តន៍​នៃ​ច្បាប់​ស្ដីពី​ការងារ ត្រូវ​អនុញ្ញាត​ច្បាប់​ជូន​និយោជិក កម្មករ កម្មការិនី ពី ១​ថ្ងៃ ទៅ ៣​ថ្ងៃ ដើម្បី​ឈប់​សម្រាក និង​បាន​ទៅ​ចូលរួម​បោះឆ្នោត​នៅ​ថ្ងៃ​ទី២៨ កក្កដា ខាង​មុខ។ សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ដែល​ជា​ការ​ឆ្លើយ​តប​នឹង​សំណើ​របស់ គ.ជ.ប ឲ្យ​ដឹង​ទៀត​ថា ត្រូវ​រក្សា​ប្រាក់​ឈ្នួល និង​ប្រាក់​រង្វាន់​ធ្វើ​ការ​ទៀងទាត់​ជូន​កម្មករ​និយោជិក​នៅ​ដូច​ដើម ដោយ​ពុំ​តម្រូវ​ឲ្យ​បង្ហាញ​ឯកសារ​ពាក់ព័ន្ធ​នានា​នៅ​ពេល​ត្រឡប់​មក​វិញ​ឡើយ។ បុគ្គលិក​ដែល​បម្រើ​ការ​នៅ​ក្រុមហ៊ុន​កាត់​ត​រូបភាព ឬ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា ...

http://www.rfa.org/khmer/news/human-rights/some-people-is-banned-go-to-vote-07262013053359.html

Cambodian government not afraid of "Rainsy factor"

Elections in Cambodia are just three days away and the inevitability of Hun Sen’s return to power has been reinforced by the official refusal to allow Sam Rainsy to stand against the Prime Minister after the opposition leader’s return from self-imposed exile. ...

http://www.radioaustralia.net.au/international/radio/program/asia-pacific/cambodian-government-not-afraid-of-rainsy-factor/1166378

Cambodia's weekend elections will be the 'least fair' in history

Thousands of government and opposition supporters have hit the streets in Cambodia to drum up last minute support ahead of this Sunday’s election. Election monitors are fanning out across the country to ensure a free and fair vote. Koul Panha, Director of Comfrel Cambodia’s Committee for Free ...

http://www.abc.net.au/news/2013-07-26/an-cambodia-free-and-fair/4845154

Ruling Party Confident Ahead of Election Day

WASHINGTON — With Cambodia’s national parliamentary elections just days away, senior officials of the ruling Cambodian People’s Party say they are confident in an election victory, despite the return of opposition leader Sam Rainsy. The ruling party has campaigned on a number of platforms, especially the ...

http://www.voacambodia.com/content/ruling-party-confident-ahead-of-election-day/1708606.html

Work of Observers Key to Fair Election, Monitor Says

WASHINGTON DC – The head of the election monitoring group Comfrel says a number of election irregularities and fraud have taken place during the campaign period, as observers prepare for Election Day on Sunday. Voter lists have numerous flaws, with some people unable to find their ...

http://www.voacambodia.com/content/work-of-observers-key-to-fair-election-monitor-says/1710055.html

Contact us

Contact us

Do you have questions on the content published by Open Development Cambodia (ODC)? We will gladly help you.

Have you found a technical problem or issue on the Open Development Cambodia (ODC) website?

Tell us how we're doing.

Do you have resources that could help expand the Open Development Cambodia (ODC) website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Cambodia (ODC) will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

Bfn5J
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!