ព័ត៌មាន
ក្រុម NGO រងការព្រមានពីភាពលម្អៀង
អង្គការសិទ្ធិមនុស្សយ៉ាងតិចចំនួន ៣ រួមមានអង្គការលីកាដូ អង្គការអាដហុក និង ខុមហ្វ្រែល ត្រូវបានក្រសួងមហាផ្ទៃស៊ើបអង្កេត និងព្រមានកាលពីម្សិលមិញ ទាក់ទងនឹងអ្វីដែលមន្ត្រីថាជាការរំលោភលក្ខន្តិកៈអព្យាក្រឹត ដោយមាននិន្នាការទៅរកគណបក្សប្រឆាំង ប៉ុន្តែមន្ត្រីអង្គការខ្លះថាមិនបានដឹង ...
Andrew Nachemson and នៀម ឆេង
http://bit.ly/2rwWX83
អ្នកភូមិរអ៊ូរទាំរឿងមិនមានផ្លូវចេញចូលផ្ទះ នាំឲ្យមានចម្ងល់ពីការគាំទ្របក្សកាន់អំណាច
វាមានរយៈពេលជិតមួយឆ្នាំហើយ ដែលប្រជាពលរដ្ឋប្រមាណ២០គ្រួសារ នៅក្នុងភូមិខោប សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មិនមានផ្លូវធ្វើដំណើរចេញចូលផ្ទះ ដោយសារប្រជាពលរដ្ឋពីរបីគ្រួសារ បានសាងសង់ផ្ទះ ហើយ បិទផ្លូវដែលធ្លាប់តែធ្វើដំណើរចេញចូល ទាំងដើមផ្លូវ និងចុង ...
បេក្ខជនស្ត្រីពីរនាក់មកពីបក្សកាន់អំណាច និងបក្សប្រឆាំងប្រកួតប្រជែងយកតំណែងមេឃុំ
សំឡេងគាំទ្រគណបក្សប្រឆាំង មានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងការបោះឆ្នោតថ្នាក់ជាតិកាលពីឆ្នាំ២០១៣ ដែលនៅពេលនោះ គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈសភាចំនួន៣ស្មើគ្នាសម្រាប់ខេត្តកំពង់ស្ពឺ។ ការណ៍នេះ នាំឲ្យគណបក្សសង្គ្រោះជាតិសង្ឃឹមថា ...
គម្រោងអាម៉ាហ្សូនរីសត កំពុងដំណើរការ និងលក់ដី
ទីតាំងគម្រោងអាម៉ាហ្សូន រីសត មានចម្ងាយ១៨គីឡូម៉ែត្រ ពីវត្តភ្នំ គឺស្ថិតនៅខាងលិចនៃរង្វង់មូលកួរស្រូវ នាផ្លូវជាតិលេខ២ គម្រោងនេះមានទីតាំងស្ថិតនៅសង្កាត់កងណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ បច្ចុប្បន្នវាបានចាប់ផ្តើមលក់អស់ជាង៩០ភាគរយហើយ។ ...
មួង វណ្ណឌី
http://bit.ly/2rNH62M
ការផ្តល់ឥណទាន ក្នុងវិស័យលំនៅឋាន មានការកើនឡើងខ្ពស់
ការផ្តល់ឥណទាននៅក្នុងវិស័យលំនៅឋានមានកំណើនខ្ពស់នៅដើមឆ្នាំនេះ ដោយទំហំកំណើនរបស់អេស៊ីលីដាមានទឹកប្រាក់ ៤០ លានដុល្លារកើនឡើង ២២ ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
ស៊ីវ ម៉េង
http://bit.ly/2r3Somw
ទុនវិនិយោគក្នុងវិស័យសំណង់ មានទឹកប្រាក់ជាង ៤ ពាន់លានដុល្លារ
ទុនវិនិយោគក្នុងវិស័យសំណង់ និងអចលនទ្រព្យមានទំហំទឹកប្រាក់ជាង ៤០០០ លានដុល្លារអាមេរិក គឺកើនឡើង ៤៣,៣៧ ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៦ នេះជាតួលេខមួយគួរឲ្យភ្ញាក់ផ្អើលដែលធ្វើឲ្យអ្នកជំនាញក្នុងវិស័យនេះបានចោទសួរពីទឹកប្រាក់ពិតប្រាកដហូរចូលមកកម្ពុជា ក្នុងកម្រិតណា និងតាមរយៈណាពិតប្រាកដ។ ...
ស៊ីវ ម៉េង
http://bit.ly/2r4noTl
រដ្ឋាភិបាលគាំទ្រស្ដង់ដារជាតិសម្រាប់ផលិតផលសរីរាង្គ
យោងតាមប្រភពមកពីមន្ត្រីក្រសួង ក្រសួងកសិកម្ម នឹងអនុម័តស្តង់ដារជាតិសម្រាប់ផលិតផលបន្លែសរីរាង្គ ដើម្បីបង្កើតឲ្យមានភាពទៀតទាត់នៃគុណភាពផលិតផល និង ខ្នាតគំរូវិនិច្ឆ័យ សម្រាប់កសិករ។លោក គៀន សុភា អនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋានសាកវប្បកម្ម របស់ក្រសួងកសិកម្ម ...
ហង់ សុគន្ធា
https://www.cambodiadaily.com/news/government-to-endorse-national-organic-produce-standard-130805/
លោក ប្រាក់ សុខុន ថា កម្ពុជានៅតែប្រកាន់ជំហរអព្យាក្រឹត
រដ្ឋមន្ត្រីការបរទេសលោក ប្រាក់ សុខុន អះអាងថាកម្ពុជានៅតែប្រកាន់ខ្ជាប់នូវនយោបាយអព្យាក្រឹតមិនចូលបក្សសម្ព័ន្ធហើយពេលនេះកម្ពុជា កំពុងតែមានទំនាក់ទំនងល្អទាំងជាមួយចិន និងអាមេរិក។ នៅក្នុងការផ្តល់បឋកថាពីថ្ងៃម្សិលមិញស្តីពីស្ថានភាពពិភពលោកបច្ចុប្បន្ន និងទិដ្ឋភាពនយោបាយការបរទេសរបស់ ...
ទូច សុខា
http://bit.ly/2qy8xAp
គ្រោះមហន្ដរាយ ដោយបាតុភូតធម្មជាតិនៅដើមឆ្នាំនេះ មានការធ្លាក់ចុះ
ក្នុងរយៈពេល ៥ ខែដើមឆ្នាំនេះមានមនុស្សស្លាប់ដោយគ្រោះធម្មជាតិ ៤៣ នាក់ និង ៧៩ នាក់រងរបួស ខណៈការខូចខាតផ្ទះសំបែងមាន ២៧៣៥ ខ្នង ប៉ុន្តែចំនួននេះបានថយចុះប្រមាណ ៥០ ភាគរយបើធៀបនឹងឆ្នាំមុន។ នេះបើតាមរបាយការណ៍គណៈកម្មាធិការគ្រប់គ្រង ...
ឃុត សុភចរិយា
http://bit.ly/2rmqqkG
ក្រោយប្រជុំបិទទ្វារអ្នកប៊ុលឌិង ១៣ គ្រួសារទៀតព្រមយកសំណង
ពលរដ្ឋដែលរស់នៅអគារប៊ុលឌិងសចំនួន ១៣ គ្រួសារទៀតបានសម្រេចយល់ព្រមចុះហត្ថលេខាលើកិច្ចសន្យាទទួលយកសំណងពីក្រុមហ៊ុនកាលពីម្សិលមិញ បន្ទាប់ពីពួកគាត់ ៤១ គ្រួសារបានជួបប្រជុំបិទទ្វារជាមួយលោករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ថ្វីបើគ្រួសារខ្លះមិនទាន់សម្រេចចិត្តក្នុងតម្លៃ ...
គង់ មេត្ដា
http://bit.ly/2scnW6E
ក្រុមហ៊ុន Yinkok ពង្រីកប្រតិបត្តិការក្នុងក្រុងភ្នំពេញ
ក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជា Yinkok Food Corp ដែលទទួលបានសិទ្ធិអាជីវកម្ម Lotteria របស់កូរ៉េខាងត្បូង បានពង្រីកអាជីវកម្មរបស់ខ្លួននៅទីក្រុងភ្នំពេញ ដោយបើកសាខាទីប្រាំរបស់ខ្លួន មានទីតាំងនៅផ្សារដើមថ្កូវ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយកាលពីថ្ងៃម្សិល មិញ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
http://bit.ly/2qy1cRn
អ្នកជំនាញបានអំពាវនាវរដ្ឋាភិបាលឱ្យជួយជម្រុញកម្មករកាត់ដេរទៅបោះឆ្នោត
ការបោះឆ្នោតឃុំ-សង្កាត់នឹងចូលមកដល់នៅពេលខាងមុខនេះហើយ រដ្ឋាភិបាលនៅមិនទាន់មានគម្រោងណាមួយដើម្បីជួយដល់កម្មកររោងចក្រកាត់ដេរបានទៅដល់ការិយាល័យបោះឆ្នោត។មនុស្សជាច្រើនកំពុងព្រួយបារម្ភថា ពួក ...
ហ៊ាន សុជាតា
http://www.voacambodia.com/a/experts-call-on-government-to-encourage-garment-workers-to-vote/3877544.html
របាយការណ៍មួយនិយាយថាចំណាប់អារម្មណ៍អ្នកវិនិយោគនៅតែខ្លាំង
យោងតាមរបាយការណ៍មួយដែលបានចេញនាពេលថ្មីៗនេះ ដោយ PropertyGuru ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលទាក់ទាញអ្នកវិនិយោគបរទេសនៅក្នុងវិស័យអចលនទ្រព្យ ទាំងនេះគឺមកពីកំណើន និងការអនុវត្តបានល្អរបស់ប្រទេស ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/38915/investor-interest-still-strong--says-report/
TRC បានប្រាប់ឱ្យក្រុមហ៊ុនទូរស័ព្ទចល័តទាំងអស់ធានាប្រព័ន្ធបណ្តាញរបស់ខ្លួនឱ្យបានល្អ
បញ្ញត្តិករទូរគមនាគមន៍កម្ពុជា (TRC) កាលពីម្សិលមិញបានជម្រុញប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់ធានាថា សេវារបស់ពួកគេនឹងមិនមានការរំខានក្នុងអំឡុងពេលដែលយុទ្ធនាការបោះឆ្នោតកំពុងបន្ត និងអំឡុងការបោះឆ្នោតនៅចុងសប្តាហ៍នេះ។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/38894/trc--ensure-mobile-networks-ok/
ឃាត់ខ្លួនកម្មករនៅការដ្ឋានសំណង់
ក្នុងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងមន្ត្រីសាលាក្រុង ជាលទ្ធផលជនជាតិចិន ៥១ នាក់ និងជនជាតិវៀតណាម ៤២ នាក់ត្រូវបានចាប់ឃាត់ខ្លួន ពីបទចូលមកក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ និងធ្វើការដោយគ្មានការអនុញ្ញាតត្រឹមត្រូវ។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/38902/building-site-arrests/
គ្រួសារនៅអាគារប៊ូឌីងត្រូវបានផ្តល់កាលបរិច្ឆេទចាកចេញ
រដ្ឋាភិបាលបានផ្តល់រយៈពេល ៦ សប្តាហ៍ឱ្យជាង ៤០០ គ្រួសារនៅអាគារប៊ូឌីង ដើម្បីបញ្ចប់ចុះហត្ថលេខាកិច្ចសន្យា និងចាកចេញ ដើម្បីអនុញ្ញាតឱ្យវិនិយោគិនជប៉ុនចាប់ផ្តើមអភិវឌ្ឍន៍អចលនទ្រព្យនៅទីនោះឡើងវិញ។ ...
ប៉ិច សុធារី
http://www.khmertimeskh.com/news/38906/white-building-families-given-deadline-to-leave/
លោកនាយករដ្ឋមន្ត្រីនិយាយថាគណបក្សតូចតាចមិនអាចជួយអ្នកបានទេ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា អ្នកបោះឆ្នោតទាំងអស់គួរតែគិតគូរពីបោះសន្លឹកឆ្នោតរបស់ពួកគេសម្រាប់គណបក្សប្រជាជនកម្ពុជា ជាងការបោះឆ្នោតឱ្យទៅគណបក្សតូចតាចដែលមិនដែលបានធ្វើអ្វីសោះសម្រាប់ប្រទេសជាតិ។ នៅក្នុង ...
ឃួន ណារិម
http://www.khmertimeskh.com/news/38909/small-parties-can-t-help-you--says-pm/
អាយុមិនមែនជាបញ្ហាសម្រាប់បេក្ខភាពបោះឆ្នោតឃុំ-សង្កាត់នៅទេ
ការប្រកួតប្រជែងគ្នារវាងគណបក្សនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ កំពុងតែដៅក្តីសង្ឃឹមរបស់ខ្លួនលើបេក្ខភាពក្មេងៗថានឹងមានឈ្នះប្រជាប្រិយភាពនៅក្នុងការបោះឆ្នោតនេះ។ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួម ...
ឃី សុវុទ្ធី
http://www.khmertimeskh.com/news/38910/age-is-no-barrier-for-candidates/
មេឃុំ-សង្កាត់ត្រូវការបង្កើនជំនាញ
មានប្រសាសន៍កាលពីថ្ងៃច័ន្ទ លោកបណ្ឌិត សុខ ទូច មានលើកឡើងពីគោលនយោបាលរបស់គណបក្សសង្គ្រោះជាតិដែលថាខ្លួននឹងលុបបំបាត់ក្រសួងអភិវឌ្ឍន៍ជនបទ និងផ្តល់ថវិកា ៥០០,០០០ ដុល្លារដល់មេឃុំ-ចៅសង្កាត់ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានរបស់ពួកគេ ...
សែន ដាវីត
http://www.khmertimeskh.com/news/38908/commune-bosses--need-skill-upgrade-/
ចាប់ឃាត់ខ្លួនអ្នកកាប់ឈើ
បុរសម្នាក់ និងស្ត្រីម្នាក់ត្រូវបានចាប់ឃាត់ខ្លួនបន្ទាប់ពីប៉ូលីស និងមន្ត្រីនៃនាយកដ្ឋានព្រៃឈើបានរកឃើញឈើប្រណីតនៅក្នុងរថយន្តរបស់ពួកគេឆ្លងកាត់ខេត្តកំពង់ធំ។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/38900/logging-arrests/
គណបក្សធំៗទាំងពីរគ្រោងហែក្បួនប្រជែងគ្នាក្នុងរាជធានីភ្នំពេញនៅថ្ងៃសុក្រ
យោងតាមមន្ត្រីគណបក្សបានឲ្យដឹងកាលពីម្សិលមិញថា គណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជានឹងបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់រយៈពេលពីរសប្តាហ៍នៅថ្ងៃសុក្រ ដោយមានការហែក្បួនពេញមួយថ្ងៃ ដែលគណបក្សទាំងពីររំពឹងថា នឹងទាក់ទាញមនុស្សរាប់ម៉ឺុននាក់នៅតាមទីតាំងដាច់ដោយឡែកពីគ្នាក្នុងរាជធានីភ្នំពេញ ស្របពេលមានការរឹតបន្តឹងសន្តិសុខ។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/37640
ទឹកប្រាក់ក្នុងគម្រោងវិនិយោគបោកប្រាស់ អាចកើនដល់ $៤០០ លាន
ទឹកប្រាក់ដែលប្រជាពលរដ្ឋចាញ់បោកក្នុងគម្រោងវិនិយោគក្លែងក្លាយអាចនឹងកើនឡើងដល់ប្រមាណ ៤០០ លានដុល្លារ ស្របពេលអ្នកចាញ់បោកក្នុងគម្រោងនេះអាចមានរហូតដល់ ៥ ម៉ឺននាក់ ខណៈទឹកប្រាក់សរុបជាក់ស្តែងពីអ្នករងគ្រោះជាង ៧០០០ នាក់មាន ...
ហ៊ គីមសាយ
http://bit.ly/2sbTZ6x
លោក ជា សុផារ៉ា ជំរុញអ្នករស់នៅអគារប៊ូឌីងឱ្យបោះឆ្នោតគាំទ្រ CPP
កាលពីម្សិលមិញ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានជួបប្រជុំពិភាក្សាជាមួយពលរដ្ឋរស់នៅអគារប៊ូឌីញ សដែលចាស់ទ្រុឌទ្រោមក្នុងរាជធានីភ្នំពេញ អំពាវនាវឱ្យពួកគាត់បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយលោកមានប្រសាសន៍ជាថ្មីពីអ្វីដែលលោកបានលើកឡើងកាលពីខែមុនសុំ “ការគាំទ្រ” ពីម្ចាស់ផ្ទះរស់នៅក្នុងប្លុកអគារនោះ។ ...
សេក ឧត្តម
http://www.cambodiadailykhmer.com/37636
កម្មកររោងចក្រនឹងមានឱកាសជាថ្មី សម្រាប់ការសិក្សា
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពី ផែនការពង្រីកកម្មវិធីអក្ខរកម្ម សម្រាប់កម្មកររោងចក្រកាត់ដេរ។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/38851/second-chance-factory-workers-sent-back-to-school/