ព័ត៌មាន​

ការ​ប្រើ​ទឹក​ស្អាត​នៅ​ជនបទ​កើន​ ៥៣%

របាយការណ៍​ដែល​ត្រូវ​បាន​ចែកចាយ​នៅក្នុង​អង្គ​សន្និបាត​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​​​ថា​គិត​មក​ត្រឹម​ឆ្នាំ​ ២០១៦​ សូចនាករ​ទឹកស្អាត​មាន​ការ​កើនឡើង​ដល់ ​៥៣%​ នៃ​ប្រជាពលរដ្ឋ​ជនបទ និង​សូចនាករ​វិស័យ​អនាម័យ​ជនបទ​សម្រេច​បាន ៥៦ % នៃ​ផែនការ​ ១០០%​។​ ...

សែន ដាវីត
http://bit.ly/2oGq3x5

កំពង់ផែ​ព្រះសីហនុ​នឹង​បោះ IPO បន្ទាប់​ពី​ចូល​ឆ្នាំ​ខ្មែរ

កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ​ (SAP)​ គ្រោង​បោះផ្សាយ​មូល​ប​ត្រលក់​ជា​លើក​ដំបូង​(IPO)​នៅ​អំឡុង​សប្តាហ៍​ទី​បី​នៃ​ខែ​មេសា​ដោយ​រំពឹងថា​នឹង​ប្រមូល​ដើម​ទុន​ពី​ការ​លក់​ហ៊ុន​ដំបូង​នេះ​ប្រមាណ ២៧ លាន​ដុល្លារ​ដើម្បី​ពង្រីក​ការវិនិយោគ​។ នេះ​បើ​យោង​តាម​ការ ...

ហ៊ គឹមសាយ
http://bit.ly/2nmpbMZ

តម្រូវ​ការ​ផ្លែ​ចេក​​កើន តែ​បារម្ភ​ការ​ហូរ​ចូល​​ពី​ប្រទេស​ជិត​ខាង

ដំណាំ​ចេក​ជា​ប្រភេទ​ដំណាំ​ហូប​ផ្លែ​ប្រពៃណី​មួយ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ និយម​ដាំ​នៅ​ក្នុង​ភូមិ​ស្រុក សម្រាប់​ប្រើប្រាស់​ផ្ទាល់​ខ្លួនហើយ​ក៏​មាន​កសិករ​មួយ​ចំនួន​ដាំ​ដុះ​សម្រាប់​ធ្វើ​អាជីវកម្ម​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ។កសិករ​ដាំ​ចេកនិង​ឈ្មួញ​ផ្លែ​ចេក​ក្នុង​ស្រុកមើល​ឃើញ​តម្រូវការ​ផ្លែ​ចេក​កើន ...

ជា វណ្ណៈ
http://bit.ly/2ogvt56

ស្ករ​ត្នោត GI កំពង់ស្ពឺ​នឹង​ត្រូវ​បាន​ទទួល​ស្គាល់​ក្នុង​ទីផ្សារ​អឺរ៉ុប​ឆ្នាំ​នេះ

ស្ករ​ត្នោត​ខេត្ត​កំពង់ស្ពឺ​នឹង​ក្លាយ​ជា​ផលិតផល​កសិកម្ម​ទី​២​របស់​កម្ពុជា​ដែល​នឹង​ទទួល​ស្គាល់​ក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប​នៅ​ឆ្នាំនេះ​ជា​ផលិតផល​សម្គាល់​ភូមិ​សាស្ដ្រ (GI) បន្ទាប់ពី​ម្រេច​កំពត​។ នេះ​បើ​តាម​មន្ត្រី ក្រសួង​ពាណិជ្ជកម្ម​។ ...

ចេង សុខហ័ង
http://bit.ly/2nSfbz0

ក្រុម​​​ហ៊ុន​​​ចម្ការ​​​អំពៅ​​​ដែល​​​គ្រប់​​​គ្រង​​​​​​ដោយ​​​​​​ចិន​​​ជាប់​​​សង្ស័យ​​​ក្នុង​​​ករណី​​​​​ត្រី​​​ងាប់​​យ៉ាងច្រើន​​​ក្នុងស្ទឹងសែន​​​

ក្រសួងបរិស្ថានកំពុងសិក្សាសំណាកទឹកដែលបញ្ជូនមកពីខេត្តព្រះវិហារដើម្បីរកឱ្យឃើញនូវមូលហេតុដែលធ្វើឱ្យត្រីរាប់ម៉ឺនក្បាលងាប់ក្នុងដងស្ទឹងសែនដែលតាមព័ត៌ មានថា អ្នកភូមិបានដាក់ការបន្ទោសទៅលើក្រុមហ៊ុនចម្ការអំពៅ។​ ...

ឆន ភារុណ
http://www.cambodiadailykhmer.com/37019

ជប៉ុនផ្តល់ជំនួយសំរាប់គម្រោងមួយចំនួន

នៅ​ថ្ងៃនេះ​ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា​ នឹង​ចុះហត្ថលេខា​ស្តី​អំពី​ ការ​ផ្តល់​កញ្ចប់​ជំនួយ​ថ្មី​មួយ​ ដែល​មាន​តំលៃ​១៤០​លាន​ដុល្លារ​ សម្រាប់​ការ​អនុវត្ត​គម្រោង​មួយ​ចំនួន​ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​។​ ...

Andrew Nachemson
http://www.phnompenhpost.com/national/japan-signs-deal-fund-aid-projects

ក្រុម​អ្នក​អូស​រទេះ​បង្ខំ​មន្ត្រី​ថៃ​បន្ថយ​តម្លៃ​ចេញចូល​ព្រំដែន​

​ក្រុម​អ្នក​អូស​រទេះ​ប្រមាណ​ ៣០​ នៅ​ច្រក​ចេញចូល​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​កាលពី​ម្សិលមិញ​ ដើម្បី​ទាមទារ​ដល់​មន្ត្រី​គយ​ថៃ​ដក​ចេញ​ការ​យក​ថ្លៃ​ចេញចូល​ព្រំដែន​ដែល​បាន​អនុវត្តន៍​ឱ្យ​មាន​ភាព​ប្រសិទ្ធិ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/37043/cart-pullers-force-thai-fee-backdown/

ក្រសួង​មហាផ្ទៃ​មិន​ទទួល​ស្គាល់​​មេដឹកនាំ​ថ្មី​របស់​គណបក្ស​ប្រឆាំង​ហើយ​បាន​ជំរុញ​ឲ្យ​ធ្វើការ​កែតម្រូវ​ឡើង​វិញ

ក្រសួង​មហាផ្ទៃ​​ មិន​ទទួល​ស្គាល់​​ថ្នាក់​ដឹកនាំ​ថ្មី​របស់​គណបក្ស​ប្រឆាំង​ដែល​កើត​ចេញ​ពី​ការ​ធ្វើ​សមាជ​វិសាមញ្ញ​កាលពី​ថ្ងៃ​ទី​ ២ ​ខែ​មីនា​នោះ​ទេ​ហើយ​បាន​ជំរុញ​ឲ្យ​គណបក្ស​នេះ​ធ្វើការ​កែតម្រូវ​ឲ្យ​ស្រប​ទៅ​តាម​លក្ខន្តិកៈ​ចាស់​របស់​ខ្លួន និង ...

មាស សុខជា
http://bit.ly/2ocVgvA

វេជ្ជបណ្ឌិត Richner លាលែង​ពី​ប្រធាន​​ពេទ្យ​គន្ធបុប្ជា​ ខណៈ​លោក​ឈឺ​ធ្ងន់

ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​លោក​វេជ្ជបណ្ឌិត ​Beat Richner បាន​ប្រកាស​លាលែង​ពី​តំណែង​ជា​ប្រធាន​មន្ទីរពេទ្យ​នេះ​ ខណៈ​លោក​កំពុង​ឈឺ​ធ្ងន់​ជា​ដំណឹង​មួយ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខែ្មរ​​រន្ធត់​ចិត្ត​​ពេល​នឹក​ឃើញ​ពី​ឈ្មោះ​លោក​។ ...

នៀម ឆេង
http://bit.ly/2niqgoY

លោក ប៊ិន ឈិន នឹង​មាន​​​តួ​​នាទី​​​បន្ថែម​មើល​​​ការ​​​ខុសត្រូវលើ​​​​​​​ ACU

មានការបន្ថែមការងារចំនួនទៀតដល់លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ក្រោយពីលោកត្រូវបានផ្ដល់ការងារថ្មីមួយចំនួនកាលពីថ្ងៃអង្គាររួមមានការជួយនាយករដ្ឋមន្ត្រីលើការងារប្រឆាំងអំពើពុករលួយ ការពិនិត្យមើលក្រុមប្រឹក្សាអ្នកច្បាប់  និងការសម្រេចលើការងាររបស់ “ច្រកចេញ-ចូលតែមួយ” សម្រាប់វិនិយោគិនបរទេស។​ ...

វណ្ណ រើន
http://www.cambodiadailykhmer.com/37009

សាលា​រាជធានី​និង​ ​វីង​សហការ​គ្នា​​ទូទាត់​លើ​សេវា​រថយន្ត​ក្រុង

ឆាប់ៗ​ខាង​មុខអ្នក​ដំណើរ​នឹង​មាន​ជម្រើស​ក្នុង​ការ​បង់ថ្លៃ​រថយន្ត​ក្រុង​តាមរយៈការ​ទូទាត់​តាម​អេឡិចត្រូនិក តាមរយៈ​ធនាគារ​វីងបន្ទាប់​ពី​សាលា​រាជធានី​ភ្នំពេញនិង​ក្រុមហ៊ុនWingបាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្ដីពី​ការ​បង្កើត​ប្រព័ន្ធ​ទូទាត់​តាម​អេឡិចត្រូនិក​រថយន្ត​ក្រុង​ដឹកជញ្ជូន។​ ...

ជា វណ្ណៈ
http://bit.ly/2nxjEoE

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-​អាមេរិក ៣​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦

ប្រទេស​កម្ពុជានិង​សហរដ្ឋ​អាមេរិក​មាន​ទំហំ​ពាណិជ្ជកម្ម​ដល់៣​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦ ខណៈ​អាមេរិក​ មាន​ភ្ញៀវ​ទេសចរ​បាន​មក​ទស្សនា​កម្ពុជា មាន​ចំនួន ២៤០,០០០​នាក់។​ លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បាន​ប្រាប់​អ្នកកាសែត​បន្ទាប់​ពី​កិច្ច​ប្រជុំ​រវាង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​លោក មុំ រ៉ាឌី សមាជិក​សភា​ នៃ​រដ្ឋ​ម៉ាស្សាឈូសេត ​សហរដ្ឋ​អាមេរិក ...

ស៊ុំ ម៉ាណេត
http://bit.ly/2nO0DjZ

ការ​ស៊ើបអង្កេត​លើ​វៀតណាម​ចូល​កាប់​ឈើ​ចប់​តែ​លទ្ធផល​មិន​ទាន់​ដឹង

គណៈកម្មការ​ជាតិ​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​បាន​បិទ​បញ្ចប់​ការ​ស៊ើបអង្កេត​រយៈពេល ១០ ថ្ងៃ​ពី​រឿង​អាស្រូវ​បើក​ដៃ​ឲ្យ​វៀតណាម​ចូល​កាប់​ឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី ដោយ​បាន​សាកសួរ​មន្ត្រី​ពាក់ព័ន្ធ​ជាង ៤០ នាក់។ ក្រុម​ការងារ​របស់​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​គ្រប់​ប្រភេទ​បាន​បញ្ចប់​ការ​ស៊ើបអង្កេត ...

ផាក់ ស៊ាងលី
http://bit.ly/2niA6XY

ពលរដ្ឋខ្មែរប្រាំនាក់​ដែលត្រូវបាន​និរទេស​ពីអាមេរិក​ មកដល់​ភ្នំពេញ​ហើយ

អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកបានឲ្យដឹងថា ពលរដ្ឋខ្មែរ៥នាក់ដែលត្រូវបាននិរទេសពីសហរដ្ឋអាមេរិកនោះបានមកដល់រាជធានីភ្នំពេញកាលពីម្សិលមិញ ខណៈកម្ពុជាកំពុងបន្តអំពាវនាវសុំឲ្យកែប្រែកិច្ចព្រមព្រៀងឆ្នាំ២០០២ជាមួយសហរដ្ឋអាមេរិកដែលអនុញ្ញាតឲ្យមានការនិរទេសខ្លួនអ្នកទាំងនេះ។ ...

Matt Surrusco
http://www.cambodiadailykhmer.com/37013

សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត​ ​ខ្វះ​ថវិកា​ប្រមាណ​ ១៧០​ ០០០​ ដុល្លារ​

សម្ព័ន្ធ​កំណែទម្រង់​ការ​បោះ​ឆ្នោត​ និង​អង្គការ​សង្គម​ស៊ី​វិល​ដែល​បាន​បង្កើត​បន្ទប់​ស្ថានការណ៍​ ដើម្បី​សង្កេតការណ៍​ការ​បោះ​ឆ្នោត​ថ្នាក់​ឃុំ​សង្កាត់​ ​នៅ​ខ្វះ​ថវិកា​ប្រមាណ​ ១៧០​ ០០០​ ដុល្លារ​ ដើម្បី​អនុវត្ត​អោយ​បាន​ជោគជ័យ​សំរាប់​ការ​ត្រួតពិនិត្យ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ ...

Martin de Bourmont
http://www.phnompenhpost.com/national/elections-coalition-has-170k-shortfall

អាស៊ានពិភាក្សាបញ្ហាសមុទ្រចិនខាងត្បូងនៅខេត្តសៀមរាប

ចិន ​និង​តំណាង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​កំពុង​ជួប​ប្រជុំ​គ្នា​ នៅ​ក្នុង​ខេត្តសៀមរាប​ដើម្បី​ចាប់ផ្តើម​បង្កើត​​វិធាន​ការ​ដោះស្រាយ​​ សម្រាប់​ប​ញ្ហ​សមុទ្រ​ចិន​ខាងត្បូង​ដែល​មាន​ទំនាស់​គ្នា​យ៉ាង​ខ្លាំង​។​ ...

Cristina Maza
http://www.phnompenhpost.com/national/asean-talks-south-china-sea-siem-reap

ការ​ចរចា​បែង​ចែក​ចំណូល​ពី​ប្រេង​នឹង​ធ្វើ​នៅ​ខែ​នេះ

KrisEnergy Ltd ជា​ក្រុមហ៊ុន​ថាមពល ចុះ​បញ្ជី​នៅ​សិង្ហ​បុរី​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​បែង​ចែក​ប្រាក់​ចំណូល​ថ្មី ជាមួយ​រដ្ឋាភិបាល​កម្ពុជា​នៅ​ខែ​នេះ ដែល​បើក​ផ្លូវ​សម្រាប់​ការ​ទាញ​យក​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​នៅ​ក្នុង​ប្លុក​A ទំហំ ៤ ៧០៩ គីឡូម៉ែត្រ​ការ៉េ​នៅ​ឈូង​សមុទ្រ​ថៃ​។ នេះ​បើ​តាម ...

Kali Kotoski
http://bit.ly/2mRdO4h

មជ្ឈមណ្ឌល​អាកាស​ចរណ៍​នឹង​បង្កើន​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស

វិស័យ​អាកាស​ចរណ៍​បាន​បង្ហាញ​ពី​ការ​វិវឌ្ឍ​គួរ​ឲ្យ​កត់​សម្គាល់​មួយ​តាម​រយៈ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​។ មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​អាកាស​ចរណ៍​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ក្នុង​ឧស្សាហកម្ម​នេះ​ដែល​បាន​ចាប់​ផ្តើម​ការ​បណ្តុះ​បណ្តាល​ចាប់ ...

ចេង សុខហ័ង
http://bit.ly/2nl2g5p

វិវាទ​ដី​នៅ​ជ្រោយចង្វារ​ឈាន​ដល់​ដាក់​ញត្តិ​មក​ក្រសួង

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ក្រុង​រណប​ជ្រោយចង្វារ​ប្រមាណ​​ ៥០ ​នាក់​​បាន​នាំ​គ្នា​មក​តវ៉ា​នៅ​មុខ​ក្រសួង​ដែនដី​កាលពី​ម្សិលមិញ​ដើម្បី​ដាក់​ញត្តិ​ជំទាស់​នឹង​ឱសានវាទ​របស់​សាលា​រាជធានី​ភ្នំពេញ និង​ទាមទារ​ឲ្យ​ក្រសួង​នេះ​ជួយ​រក​ដំណោះស្រាយ​ឲ្យ​បាន​សមរម្យ ខណៈ​សាលា ...

ទូច សុខា
http://bit.ly/2nkTbd2

ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា Dr. Beat Richner កំពុង​ឈឺ​ជា​ទម្ងន់ និង​លាលែង​ពី​តំណែង

ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា និង​ជា​ទីប្រឹក្សា​ក្រសួង​សុខាភិបាល លោក​ បេអាត រិចឆ្នឺរ (Dr. Beat Richner) បាន​ធ្លាក់​ខ្លួន​ឈឺ​ជា​ទម្ងន់និង​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​នៃ​ប្រទេស​ស្វីសហើយ​លោក​ក៏​បាន​សម្រេច​លាលែង​ពី​តំណែង​ជា​អ្នក​គ្រប់គ្រង​មន្ទីរពេទ្យ​នេះ​ផង​ដែរ ដោយ​បាន​ផ្ទេរ​តំណែង​ទៅ​កាន់​អនុ​ប្រធាន ...

មុំ គន្ធា
http://bit.ly/2oa7ip1

NGO ស្នើ​ឲ្យ​អ្នក​ចង់​សង្កេតការណ៍ ​ចុះ​ឈ្មោះ​ទាន់​ពេល

បណ្តុំ​អង្គការ​សង្គម​ស៊ីវិល​ឯករាជ្យ​នៃ​សមាជិក​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត​ដែល​បាន​បង្កើត​បន្ទប់​ស្ថានការណ៍​ដើម្បី​សង្កេត​ការណ៍​ការ​បោះឆ្នោត​ថ្នាក់​ឃុំ​សង្កាត់​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ​មក​ចុះ​ឈ្មោះ​ធ្វើ​ជា​អ្នក​សង្កេតការណ៍​ឱ្យ​ទាន់​ពេល ​និង​បាន​អំពាវនាវ​រក​ថវិកា ...

ឡាយ សាមាន
http://bit.ly/2nKvcqK

ទេសចរ​តាម​នាវា​កើន​ ​តែ​ការ​ស្នាក់​នៅ​រយៈពេល​ខ្លី

អាជ្ញាធរ​កម្ពុជា​ចាំបាច់​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​សម្រាប់​ការចូល​ចត​របស់​នាវា​ទេសចរណ៍​ធុន​ធំ​នៅ​កំពង់ផែ​ ខេត្ត​ព្រះសីហនុ ដើម្បី​ទាក់ទាញ​ទេសចរ​ឲ្យ​សា្នក់​នៅ​បានយូរ​នៅ​តំបន់​ឆ្នេរ​ដ៏​សំខាន់​របស់​កម្ពុ​ជាមួយ​នេះ​។ នេះ​បើតាម​អ្នក​នៅក្នុង​ឧស្សាហ​កម្ម​នេះ​។ ...

ចេង សុខហ័ង
http://bit.ly/2oeNuhk

សាលា​រាជធានី​បន្តការដោះស្រាយលើបញ្ហាសំរាម

កាលពី​ម្សិលមិញ​ លោក​ អៀង​ អូន​នី​ អភិបាលរង​រាជធានី​ភ្នំពេញ​ បាន​ថ្លែង​ថា​ សាលា​រាជធានី​ភ្នំពេញ​នៅ​តែ​ប្រឈម​​នឹង​​បញ្ហា​ការ​គ្រប់គ្រង​សំរាម​ បើ​ទោះបីជា​មានការ​ចាត់វិធានការ​វិមជ្ឈការ​នានា​នា​ពេល​ថ្មីៗ​នេះ​ក៏​ដោយ​ សាលា​រាជធានី​ក៏​បាន​ដាក់​ការ​ស្តីបន្ទោស​ដល់ ...

គង់​ មេត្តា​ និង Yesenia Amaro
http://www.phnompenhpost.com/national/capital-still-struggling-waste

ភ្នំពេញ និង​ប៉េកាំង ត្រូវ​បាន​ពិភាក្សា​ដើម្បី​ក្លាយ​ជា​ទីក្រុង​បង​ប្អូន​គ្នា

ប្រធាន​ផ្នែក​នយោបាយ​ប្រចាំ​ស្ថានទូត​ចិន​លោក Wang De Xin បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា​ ទីក្រុង​ភ្នំពេញ​និង​ទីក្រុង​ប៉េកាំង ​បាន​ពិភាក្សាគ្នា​ដើម្បី​ប្រែ​ក្លាយ​ឲ្យ​ទៅ​ជា​ទីក្រុង​បង​ប្អូន​នឹង​គ្នា។ ...

Jovina Chua
http://bit.ly/2oeUNG5

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

GKWjt
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!