វិទ្យុបារាំងអន្តរជាតិ

ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​របស់​បោះឆ្នោត​នឹង​ត្រូវ​បន្ត ៣​ថ្ងៃ​ទៀត

ដំណើរការ​ធ្វើ​បច្ចុប្បន្នភាព​​បញ្ជី​ ឈ្មោះ​បោះឆ្នោត​សម្រាប់​ឆ្នាំ២០១៣ ​បានចាប់ផ្តើម ​កាលពី​ថ្ងៃទី១ ខែតុលា។  គិត​មកទល់នឹង​ថ្ងៃទី១៧ តុលា, តួលេខ​បណ្តោះអាសន្ន​បាន​បង្ហាញថា ដំណើរការ​នេះ​បានទទួល​មនុស្ស​ចុះឈ្មោះ​ថ្មី ប្រមាណ​ ជាង១៦ម៉ឺន​នាក់។ ប៉ុន្តែ ​ដំណើរការធ្វើ​បច្ចុប្បន្នភាព និង​​ពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត​ ដែល​នឹងត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃទី២០តុលា​នេះ ត្រូវបាន គ ជ ប ប្រ​កាស​​ពន្យារ​ពេល​ បន្ថែម​បី​ថ្ងៃ​ទៀត ដោយសារតែ​ខេត្ត-ក្រុង​មួយចំនួន​បាន​ជួប​គ្រោះ​ទឹកជំនន់។ លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ថ្លែងថា យ៉ាង​ហោចណាស់​មាន​ឃុំ-សង្កាត់​ចំនួន២១១ នៅក្នុង​ខេត្ត-ក្រុង​ចំនួន១០ នឹងត្រូវ​បាន​ពន្យា​រ​ពេល​បន្ថែម៣ថ្ងៃ​ទៀត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មានលទ្ធភាព​ទៅ​ពិនិត្យ​ឈ្មោះ និង​ចុះ​ឈ្មោះក្នុង​បញ្ជី​​បោះឆ្នោត ដែល​ត្រូវ​ធ្វើ​ជារៀងរាល់ឆ្នាំ។ ដោយឡែក​តួលេខ​ជាក់លាក់​ក្នុង​រយៈពេល​ដំណើរការ​ពិនិត្យ​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ដែល​បានចាប់ផ្តើម​តាំងពី​ថ្ងៃទី១តុលា ដល់​ថ្ងៃទី២០តុលា នឹងត្រូវ​បានគ.ជ.ប​ធ្វើការ​បូកសរុប​នៅ​ថ្ងៃ​ចន្ទ​ទី២១ ស្រប​ពេលដែល​រយៈពេល​បន្ថែម​បី​ថ្ងៃ​សម្រាប់​ខេត្ត-ក្រុង​លិច​ទឹកជំនន់​ចំនួន ​១០ចាប់ផ្តើម​ដំណើរ​ការ​បន្ថែម​របស់ខ្លួន​នោះ។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់លោក ទេព នីថា ដោយ​លោក​បាន​កត់សម្គាល់ថា បើទោះបី​ជាមាន​គ្រោះទឹកជំនន់​នៅតាម​បណ្តា​ខេត្ត​មួយចំនួន ក៏​ដំណើរការ​ចុះឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​នៅតាម​បណ្តា​ខេត្ត​ផ្សេងទៀត បាន​ដំណើរការ​ទៅបាន​យ៉ាង​ល្អ​ដែរ តាំង​ពីថ្ងៃ​ចាប់ផ្តើម​មក។ ...

គឹម យុទ្ធណា
http://www.khmer.rfi.fr/nec-delay-for-registration

តំណាង​​គណបក្ស​​សង្គ្រោះជាតិ​ ត្រៀម​​ជួប​​​អាជ្ញាធរ​​​រាជធានី​​​ភ្នំពេញ​​ នៅ​​រសៀល​​នេះ​​

នៅ​រសៀល ម៉ោង ៣ និង ៣០ នាទី ថ្ងៃ​សុក្រ ទី​១៨​តុលា​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​ជួប​ប្រជុំ​ជាមួយ​​តំណាង​​គណបក្ស​សង្គ្រោះជាតិ អំពី​គម្រោង​ធ្វើ​បាតុកម្ម​ជា​ថ្មី របស់​បក្ស​​ប្រឆាំង​រយៈពេល ៣​ថ្ងៃ ៤​យប់ ចាប់​ពី​ថ្ងៃ​ទី​២៣​តុលា។ គណបក្ស​សង្រ្គោះជាតិ កាល​ពី​ថ្ងៃ​​ទី​១៦​​តុលា បាន​ផ្ញើរ​លិខិត​​មួយ​ ជូន​អភិបាល​រាជធានី​ភ្នំពេញ ស្តី​ពី​ការ​ធ្វើ​មហាបាតុកម្ម​​អហិង្សា នៅ​ទី​លាន​ប្រជាធិប​តេយ្យ និង​ការ​​ដង្ហែ​ក្បួន​បាតុកម្ម​ដោយ​សន្តិវិធី នៅ​ថ្ងៃ​ទី​២៣​-​២៤​-​២៥​ខែ​តុលា​ខាង​មុខ។ ជាមហាបាតុកម្មអហិង្សា ដែលនឹងប្រព្រឹត្ត​ទៅចាប់ពីវេលា​ម៉ោង ៧ព្រឹក នៅថ្ងៃទី២៣តុលា ដល់​វេលា​ម៉ោង ៦ល្ងាច​ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ នៅទីលានប្រជាធិបតេយ្យ ដោយមាន​ការ​សម្តែង​មតិរបស់​បាតុករ ការសម្តែងសិល្បៈ ចម្រៀង និងការបញ្ចាំងខ្សែ​ភាពយន្ត​ឯកសារ ការអង្គុយដោយ​ស្ងៀម​ស្ងាត់ និងការដង្ហែក្បួន​យកញត្តិទៅ​ប្រគល់​ជូន​អង្គការសហប្រជាជាតិ តាមរយៈឧត្តមស្នងការ​អង្គការ​​សហប្រជា​ជាតិ​ ​​​ទទួលបន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំនៅកម្ពុជា និង​ស្ថាន​ទូត​​នានា ដូចជា៖ ស្ថានទូតបារាំង ជប៉ុន សហរដ្ឋ​អាមេរិក ...

លី ម៉េងហួរ
http://www.khmer.rfi.fr/cnrp-meet-pp-municiple

សង្គម​ស៊ីវិល​ គណបក្ស​ប្រឆាំង​ គាំទ្រ​ជំហរកែ​ទម្រង់​ការ​បោះឆ្នោត​របស់​CPP​ តែ​ទាម​ទារ​ឲ្យ​មាន​តុល្យភាព​អំណាច​ក្នុង​រដ្ឋ​សភា

គណបក្ស​ប្រជ​ជនកម្ពុជា​បានប្រកាស​ពី​ជំហរ​កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​នៅ​ កម្ពុជា កាលពី​ថ្ងៃទី ១៤តុលា​កន្លងមកថ្មីៗនេះ ក្នុងពេលដែល​វិបត្តិ​នយោបាយ​ក្រោយ​ការបោះឆ្នោត មួយផ្នែកធំ​ត្រូវបាន​គេ​ស្តីបន្ទោស​ថា បណ្តាលមកពី​ប្រព័ន្ធ​បោះឆ្នោត ពេលបច្ចុប្បន្ន​មិន​យុត្តិធម៌។ សង្គម​ស៊ីវិល និង​គណបក្សប្រឆាំង​បាន​គាំទ្រ​ជំហរ របស់​គណបក្សកាន់អំណាច ក្នុង​រឿងនេះ តែ​បានទាមទារ​ថា មាន​តុល្យភាព​អំណាច​ក្នុង​រដ្ឋសភា រវាង​គណបក្ស​ឈ្នះឆ្នោត​ទាំងពីរ ទើប​ការកែទម្រង់​នេះ​មាន​ប្រសិទ្ធភាព។ ...

អ៊ឹម ណាវិន
http://www.khmer.rfi.fr/cambodia-cnrp-and-ngo-support-cpp%27s-transforming-but-concern-about-power-inbalance-in-parliament

ដំណើរ​ការ​ចុះ​ឈ្មោះ​នៅ​បន្ត​ធ្វើ ខណៈ​ដែល​បញ្ជី​ឈ្មោះ​នៅ​មាន​ភាព​ចម្រូង​ចម្រាស

ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​សម្រាប់​ឆ្នាំ​២០១៣ ដែល​បាន​ចាប់ផ្តើម​កាល​ពី​ថ្ងៃ​ទី​១​តុលា បាន​និង​កំពុង​តែ​ដំណើរការ​ទៅ បើ​ទោះ​បី​ជា​ស្ថានភាព​ទឹកជំនន់​បាន​កំពុង​កើត​ឡើង​ក៏​ដោយ។ ស្ថិត​ក្នុង​កាលៈទេសៈ​នេះ មន្ត្រី គ.ជ.ប. បាន​សម្រេច​ពន្យារ​ពេល​ចំនួន​បី​ថ្ងៃ​បន្ថែម​ទៀត​សម្រាប់​​ទុក​លទ្ធភាព​ឲ្យ​ ប្រជាពលរដ្ឋ​ទៅ​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះឆ្នោត។ ប៉ុន្តែ គណបក្ស​ប្រឆាំង​បាន​រិះគន់​ចំពោះ​ដំណើរការ​ចុះឈ្មោះ​និង​ពិនិត្យ​បញ្ជី​នេះ ដោយសារតែ​បញ្ហា​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅ​មាន​បញ្ហា​នៅ​ឡើយ ដែល​ត្រូវការ​ឲ្យ​មានការ​កែលម្អ​នោះ។   ...

គឹម យុទ្ធណា
http://www.khmer.rfi.fr/election-register-delay

គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ទាម​ទារ​ឲ្យ​មាន​តុល្យ​ភាព​អំណាច​នៅ​ក្នុង​សភា

ឆ្លើយតប​ទៅនឹង​សេចក្តីប្រកាស​របស់​ មន្ត្រី​ខុទ្ទកាល័យ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ម្សិលមិញ ដែល​បានប្រកាស​ពី​ភាពមិន​ចុះសម្រុង​គ្នា​នៅក្នុង​ការទាមទារ​ការ​បែងចែក​ អំណាច​របស់​គណបក្សប្រឆាំង​នៅក្នុង​រដ្ឋសភា រួចមក នៅ​ថ្ងៃអាទិត្យ​នេះ គណបក្សប្រឆាំង​នៅតែ​អះអាង​ចង់អោយ​អំណាច​ឲ្យ​មាន​តុល្យភាព​គ្នា​ដដែល​នៅក្នុង ​សភា ដើម្បី​កំណែទម្រង់​ស្ថាប័ន​ជាតិ​សំខាន់។ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​អះអាងថា អ្វីដែល​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​បាន​​គឺ​ចង់​ឲ្យ​មាន​តុល្យភាព​អំណាច​ នៅក្នុង​រដ្ឋសភា ដើម្បី​ដំណើរការ​កំណែទម្រង់​ស្ថាប័ន​ជាតិសំខាន់ៗឲ្យ​មាន​ប្រសិទ្ធិភាព។ លោក យ៉ែម បុញ្ញា​ឫទ្ធិ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចង់​និយាយ​ពី​រឿង​ចង់បាន​តំណែង​នោះទេ ប៉ុន្តែ​អ្វីដែល​គណបក្ស​ចង់​និយាយ​គឺ​ការកែទម្រង់​ស្ថាប័ន​ ជាតិសំខាន់ពិតប្រាកដ​មួយ និង​ការស្វែងរក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ។ ការបញ្ជាក់​ជំហរ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​នៅពេលនេះ​បានធ្វើ​ឡើង ក្រោយពី​ខុទ្ទកាល័យ​លោក ស ខេង សមាជិក​អចិន្ត្រៃយ៍ នៃ គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទម្លាយ​ព័ត៌មាន​ជា​សាធារណៈ ​ពី​ភាព​មិន​ចុះសម្រុង​គ្នា​រវាង​ ថ្នាក់ដឹកនាំ​នៅក្នុង​ជួរ​គណបក្សប្រឆាំង អំពី​ការចង់បាន​អំណាច​នៅក្នុង​រដ្ឋសភា។ ...

គឹម យុទ្ធណា
http://www.khmer.rfi.fr/cnrp-still-needs-equal-power-national-assembly

គណៈអចិន្ត្រៃយ៍​លើក​របៀប​វារៈ​បោះឆ្នោត​សមាជិក​គណៈកម្មការ​ជំនាញ​សភា​ថ្ងៃ​ទី​៨​តុលា​

ក្រោយ​ពី​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នឹង​បើក​កិច្ច​ប្រជុំ​​ដើម្បី លើក​របៀប​វារៈ​ស្តី​ពី​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ក្នុង​គណៈកម្មការ​ ជំនាញ​ទាំង​៩​របស់​រដ្ឋសភា។ លោកជាម យៀប​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជនកម្ពុជា​បាន​អះអាង​ថា រដ្ឋសភា​នឹង​ផ្តើម​ដំណើរ​ការ​ ភារកិច្ច​របស់​ខ្លួន​បាន​ពេញ​លេញ​ បន្ទាប់​ពី​ការ​ជ្រើស​តាំង​សមាជិក​គណៈកម្មការ​ជំនាញ​ហើយនោះ។ នៅ​រសៀល​ថ្ងៃអង្គារ​ទី​៨​តុលា​សប្តាហ៍​ក្រោយ​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​នឹង​បើក​កិច្ច​ប្រជុំ ដើម្បី​លើក​របៀប​វារៈ​ដាក់​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​ស្តី​ពី​ការ​ បោះឆ្នោត​ជ្រើស​តាំង​សមាជិក​គណៈកម្មការ​ជំនាញ​ទាំង​៩​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ជាម យៀប ដែល​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា។ តំណាងរាស្ត្រ​គណបក្ស​ប្រជាជនកម្ពុជា​រូប​នេះ​បាន​បន្ត​ថា ស្ថានប័​នីតិបញ្ញត្តិ​មួយ​នេះ​នឹង​អាច​ដំណើរការ​ការងារ​របស់ខ្លួន​បាន​ ពេញលេញ បន្ទាប់ពី​មាន​សមាជិក​នៅ​តាម​គណៈកម្មការ​ជំនាញ​ហើយនោះ។ ...

លាង ដឺលុច
http://www.khmer.rfi.fr/cambodia-national-assembly

គណបក្ស​សង្គ្រោះជាតិ មិន​រវីរវល់​នឹង​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ទេ

លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ នៅ​មិនទាន់​​ទៅ​ចុះឈ្មោះ ដើម្បី​ទទួល​បាន​សិទ្ធិ ក្លាយ​ជា​អ្នក​តំណាងរាស្ត្រ​នៅ​ឡើយ​ទេ។ ក្នុងនោះ គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ បាន​ប្រកាស​ថា គណបក្ស​ប្រឆាំង​មិន​រវីរវល់​នឹង​ដំណើរការ​ពិនិត្យ និងចុះឈ្មោះ​បោះឆ្នោត ដែល​គ.ជ.ប ចាប់ផ្តើម​ធ្វើ​ក្នុង​ពេល​បច្ចុប្បន្ន ពី​​ថ្ងៃទី១ ដល់​ថ្ងៃ​ទី២០​តុលា។ ដំណើរ​ការ​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះឆ្នោត ប្រចាំ​ឆ្នាំ​២០១៣ ចាប់​ផ្តើម នៅ​ថ្ងៃ​ទី​១​តុលា​នេះ បន្ត​រហូត​ដល់ ​ថ្ងៃ​ទី​២០​តុលា។ ដំណើរ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត ធ្វើ​ឡើង នៅ​តាម​សាលា​ឃុំ-​សង្កាត់ ​ទូ​ទាំង​ប្រទេស បើ​ទោះ​បី​ជា​តំបន់​មួយ​ចំនួន ត្រូវ​ទឹក​ជន់​លិច​ក៏​ដោយ។ ប៉ុន្តែ ​នៅ​ថ្ងៃ​ផ្តើម​ពិនិត្យ​និង​ចុះ​ឈ្មោះ នៅ​ថ្ងៃ​ដំបូង ថ្ងៃទី១តុលា​នេះ លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ មិន​ទាន់​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត នៅ​ឡើយ​ទេ។ ការ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី ពេល​នេះ ទើប​ជា​ការ​បើក​ផ្លូវ​ឲ្យ​លោក​សម រង្ស៊ី បាន​ក្លាយ​ជា​សមាជិករដ្ឋ​សភា នៅ​ឆ្នាំ២០១៣។ លោក​សម រង្ស៊ី ត្រូវបាន​គ.ជ.ប លុបឈ្មោះ​ចេញ កាលពី​ឆ្នាំ២០១២ ...

លី ម៉េងហួរ
http://www.khmer.rfi.fr/cnrp-uncare-voting-registration

មនុស្ស​ប្រមាណ​៣០​ម៉ឺន​នាក់​ត្រូវ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ឆ្នាំ​២០១៣​នេះ​

ចាប់​​ពី​​ថ្ងៃ​​ទី​១​ដល់​ថ្ងៃ​​២០​​តុលា គណៈកម្មាធិ​ការ​​ជាតិ​រៀប​ចំ​​ការ​បោះ​ឆ្នោត​នឹង​​ផ្តើម​​ធ្វើ​​បច្ចុប្បន្ន ​​ភាព​​បញ្ជី​​ឈ្មោះ​​បោះ​ឆ្នោត​សម្រាប់​​ឆ្នាំ​​២០១៣​។ អគ្គលេខាធិការ​​នៃ​​គណៈ​កម្មា​ធិការ​ជាតិ​​រៀប​ចំ​​​​​​​​​​ការ​​បោះ​ឆ្នោត​ លោក​​ទេព​ នីថា​ ​បាន​​អះ​អាង​អោយ​ដឹង​ថា​​ មាន​​ពល​រដ្ឋ​​ប្រមាណ​​៣០​​ម៉ឺន​​នាក់​​ដែល​​ត្រូវ​​មាន​​ឈ្មោះ​ សម្រាប់​​ការ​​ចុះ​​ឈ្មោះ​​បោះ​ឆ្នោត​​ថ្មី​។​ គួរ​​បញ្ជាក់​ថា​ ទឹក​ជំនន់​​ក៏​កំពុង​​   យា​យី​​​រំខាន​ការិយាល័យ​ឃុំ​សង្កាត់​ជាច្រើន ដែលត្រូវ​ផ្តើម​ការ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​នៅ​ពេល​នេះ​ផងដែរ។ មាន​ពលរដ្ឋ​ប្រមាណ​៣០​ម៉ឺន​នាក់ ដោយ​រាប់​បញ្ចូល​ទាំងអ្នកគ្រប់អាយុ​បោះឆ្នោត​ថ្មី និង​អ្នកផ្លាស់​ប្តូរ​លំនៅដ្ឋាន​ផង ដែល​ត្រូវ​មាន​ឈ្មោះ​ ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​នៅ​ក្នុង​ឆ្នាំ​២០១៣​នេះ។ ដូចរៀងរាល់ឆ្នាំ​ដែរ គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត គជប ​តែង​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​ឈ្មោះអ្នក​​បោះឆ្នោត ដោយ​បើក​អោយ​មាន​ការ​ចុះឈ្មោះ​ថ្មី និង​ការ​ពិនិត្យ​បញ្ជីឈ្មោះឡើងវិញ ពី​ថ្ងៃទី​១​ដល់​ថ្ងៃ​ទី​២០​ខែ​តុលា។ អគ្គលេខាធិការ​​នៃ​ គជប ​លោក​ទេព នីថា​​ បាន​អំពាវនាវ​អោយ​ពលរដ្ឋ​គ្រប់អាយុបោះឆ្នោត ទៅ​ចុះឈ្មោះ​បោះឆ្នោត​អោយ​បាន​គ្រប់គ្នា។ បើតាម​ការ​បញ្ជាក់របស់​អគ្គលេខាធិការ​ គជប ដដែល ជារៀងរាល់ឆ្នាំ​ដែល​មិនមាន​ការ​បោះឆ្នោតនោះ ពលរដ្ឋ​ទូទៅ​មិន​សូវ​ចាប់អារម្មណ៍​ទៅ​ចុះឈ្មោះ​បោះឆ្នោតឡើយ។ លោក​ពន្យល់ថា រាល់ឆ្នាំ​ដែល​មិនមាន​ការ​បោះឆ្នោត​នេះ ការ​អប់រំ​អោយ​ពលរដ្ឋទៅចុះឈ្មោះ​បោះឆ្នោត សកម្មភាព​របស់គណបក្ស​នយោបាយ និង​អង្គការ​ក្រៅរដ្ឋាភិបាល​ដែល​ធ្វើការ​ងារ​លើ​ការ​បោះឆ្នោតនេះ សុទ្ធតែមានកម្រិត និងមិនផុស​ផុល​។ ការនេះ​ វា​បាន​ធ្វើ​អោយ​ពលរដ្ឋ​មិន​ចាប់អារម្មណ៍​ចុះ​ឈ្មោះ​បោះឆ្នោត។ ...

សឿន វឌ្ឍនា
http://www.khmer.rfi.fr/cambodia-300000people-register-vote-new-year-2014

គណបក្ស​ប្រជាជន​កម្ពុជា​រង់​ចាំ​ចម្លើយ​របស់​សង្គ្រោះ​ជាតិមុន​ចេញ​ដំណើរ​ក្នុង​សភា​

គណបក្ស​ប្រជាជនកម្ពុជា​​នៅ​ក្នុង​រដ្ឋសភា ​កំពុង​រង់ចាំចម្លើយ​របស់​គណបក្ស​សង្គ្រោះជាតិ​ ថា​នឹង​ចូលបំពេញ​ការងារ​នៅ​ក្នុង​រដ្ឋសភា ឬយ៉ាងណា មុន​នឹង​គណបក្ស​នេះ​សម្រេច​ចេញដំណើរ​អណត្តិ​ការងារ​រដ្ឋសភា​នីតិកាល​ទី​៥។ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជនកម្ពុជា​នៅ​ក្នុង​រដ្ឋសភា​លោក​ឈាង វុន​បាន​បញ្ជាក់ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះជាតិ​នៅ​មិនព្រម​ចូល​មក​ក្នុង​រដ្ឋសភាទេ គណបក្ស​លោក​នឹង​បញ្ចូល​សមាជិក​ខ្លួន​ចូល​ទៅ​ក្នុង​គណៈកម្មការ​សភាព​ទាំងអស់។ តើ​រដ្ឋសភា​សព្វ​ថ្ងៃ​កំពុង​ធ្វើ​អ្វី? បន្ទាប់ពី​បាន​បោះឆ្នោត​រើស​​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ស្ថានប័ន​កំពូល​នេះ ដែល​រួម​មាន​ប្រធាន​ និង​អនុប្រធាន​រដ្ឋសភា ប្រធាន​និង​អនុប្រធាន​គណៈកម្មការ​ជំនាញ រដ្ឋសភា​នៅ​មិនទាន់​ដំណើរការ​ការងារ​របស់​ខ្លួន​នៅឡើយទេ ដោយ​នៅរង់ចាំ​សេចក្តីសម្រេច​របស់​គណបក្ស​សង្គ្រោះជាតិ ថា​នឹង​ត្រូវ​ចូល​មក​បំពេញ​ការងារ​ ឬ​ក៏អត់នោះ។ វត្តមាន​របស់​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្នុង​រដ្ឋសភា ដែល​នឹង​អនុញ្ញាតអោយ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​បែងចែក​ភារកិច្ច​ និង​តួនាទី​ដឹកនាំ​នៅក្នុង​រដ្ឋសភា ពិសេស​សមាជិកនៅ​តាម​គណៈកម្មការ​ជំនាញ មុន​នឹង​ផ្តើម​ដំណើរការ​ការងារ​របស់​ស្ថាប័ន​កំពូល​នេះ។ ប៉ុន្តែ នៅពេលនេះ​គណបក្ស​ទាំងពីរ​កំពុង​តែ​​​ចរចារ​តួនាទី និង​ដំណែង​ក្នុង​ស្ថាប័ន​នីតិ​បញ្ញត្តិ​នេះ។ ខណៈ​គណបក្ស​សង្គ្រោះជាតិ​ទាមទារ​ដំណែង​ប្រធាន​រដ្ឋសភា លោកឈាង វុន​ដែលជា​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់ថា គណបក្ស​​របស់​លោក​បាន​សម្រេច​បែងចែក​អោយ​គណបក្ស​សង្គ្រោះជាតិ​នូវ​ដំណែង​ អនុប្រធាន​រដ្ឋសភា​មួយ ប្រធាន​គណកម្ម​ការ​៤ អនុប្រធាន​គណបក្ស​កម្មការ​៥ ព្រម​ទាំង​លេខា៥​ដែរ។ ប៉ុន្តែ​គេ​ស្តាប់លឺ​សេចក្តី​ថ្លែងការណ៍​របស់លោក​សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​​នៅ​តាម​សារព័ត៌មាន​កន្លងមក លោក​សម រង្ស៊ី​បាន​ពន្យល់​ថា គណបក្ស​សង្គ្រោះជាតិ​របស់​លោក​ត្រូវ​ដឹកនាំ​រដ្ឋសភា​ដើម្បី​តុល្យភាពអំណាច​ ទល់​នឹង​គណបក្ស​ប្រជាជនកម្ពុជា នៅ​ក្នុង​ដំណាក់កាល​អន្តរកាល​មួយ​​ដែល​គណបក្ស​សង្គ្រោះជាតិរបស់​លោក​ត្រូវ​ ស្វែងរក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោតនោះ។ ...

លាង ដឺលុច
http://www.khmer.rfi.fr/cambodia-cpp-waits-cnrp-before-process-parliament

គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​តំណែង​ប្រធាន​រដ្ឋសភា

លោក​សម ​រង្ស៊ី ​ប្រធាន​គណ​បក្ស​​សង្គ្រោះ​ជាតិបាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ នៅ​ថ្ងៃនេះ​ថា ​ដើម្បី​ឲ្យ​មាន​តុល្យភាព​អំណាច​​ ទាល់​តែគណ​បក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ តំណែង​ប្រធាន​រដ្ឋសភា​​ដើម្បី​ដឹក​នាំ​ស្ថាប័ន​​នេះ។​ លោក​សម ​រង្ស៊ី ​បញ្ជាក់​ថា ​បើការ​ទាម​ទារ​​នេះ​​មិន​បាន​ផល​ទេ ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើ​កូដកម្ម​ទូទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី៦​តុលា​ នេះ។​ ប៉ុន្តែ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​បាន​ប្រកាស​រួច​ហើយ​ថា ​គេមិន​អាច​​ប្រគល់​​តំណែង​ប្រធាន​សភា​ទៅឲ្យ​គណបក្ស​ដែលមាន​សំឡេង​ភាគ​តិច​ ឡើយ។ ​ ការទាមទារ​តំណែង​ប្រធាន​រដ្ឋសភា​ពី​សំណាក់​គណបក្ស​សង្គ្រោះ​ជាតិ​  គ្មានអ្វី​ជា​អាថ៌កំបាំង​ទៀត​ឡើយ។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ សៅរ៍​នេះ​ថា ការប្រគល់​តំណែង​អនុប្រធាន​សភា​មួយ ប្រធាន​គណៈកម្មការ៤ និង​អនុប្រធាន​គណៈកម្មការ​៥ ដូច​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​នោះ ​មិន​គ្រប់គ្រាន់​ទេ តែ​ទាល់តែ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​តំណែង​ប្រធាន​រដ្ឋសភា និង​តួនាទី​ភាគច្រើន​ក្នុង​គណៈអចិន្ត្រៃយ៍​​ទើប​មាន​តុល្យភាព។ លោក​សម រង្ស៊ី ​បាន​សង្កត់ធ្ងន់​ទៀត​ថា ប្រសិន​បើ​គណបក្ស​ប្រជាជន​ជា​អ្នកគ្រប់គ្រង​រដ្ឋាភិបាល​ផង គ្រប់​គ្រង​សភា​ផង និង​ប្រព័ន្ធ​តុលាការ​ផង​ដូច​មុន​ដដែល​នោះ គណបក្ស​សង្គ្រោះ​ជាតិ​នឹងមិន​ចូល​ប្រថាប់ត្រា​ឲ្យ​គណបក្ស​នេះ​ទៀត​ឡើយ។ ប៉ុន្តែ គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ជំហរ​រួចហើយ​ថា ខ្លួន​មិនអាច​ប្រគល់​តំណែង​ប្រធាន​សភា​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទេ។ ...

ប៉ែន បូណា
http://www.khmer.rfi.fr/Opposition-reclame-poste-de-president-de-l-Assemblee

ប្រតិកម្ម​រិះគន់​និង​សាទរ​ចំពោះ​សម័យ​ប្រជុំសភា​ដំបូង​របស់​កម្ពុជា

ក្រោយពី​បញ្ចប់​សម័យ​ប្រជុំ​សភា​ដំបូង​ ដែល​ដឹកនាំ​ដោយ​ព្រះ​មហាក្សត្រ ព្រះបាទ​ព្រះ​បរមនាថ នរោត្តម សីហមុនី សហគមន៍​អន្តរជាតិ​មួយចំនួន​បាន​អត្ថា​រិះគន់ និង​ព្រួយបារម្ភ​ចំពោះ​ដំណើរ​រដ្ឋសភា​ដោយ​បក្ស​តែមួយ។ ទន្ទឹម​គ្នានេះ​ក៏មាន​ការ​សាទរ លោក ហ៊ុន សែន​ដែល​ត្រូវ​បាន​ចាត់តាំង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​ផងដែរ។ សេចក្តីថ្លែងការណ៍​របស់​សហភាព​អឺរ៉ុប និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក គឺ​ជា​សេចក្តីថ្លែងការណ៍​ដែល​មិនបាន​សាទរ​ការប្រជុំ​សភា​ដំបូង​នីតិកាល​ ទី៥របស់​កម្ពុជា​ឡើយ។ ថ្វីដ្បិតតែ​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំសភា​ដំបូង​នៅ​ព្រឹក​មិញ​នេះ លោក​វីល្លាម អ៊ី ថ​ត់ ឯក​អគ្គរដ្ឋទូត​អាមេរិក​បាន​និយាយ​ចំៗ​ថា វត្តមាន​របស់លោក​នៅ​ក្នុង​រដ្ឋសភា​កម្ពុជា​នោះ មិន​បាន​ន័យថា សហរដ្ឋអាមេរិក​យល់​ព្រម​ទទួល​ស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត ឬ​គណបក្ស​ណាមួយ​នោះទេ។ រីឯ​សហភាព​អឺរ៉ុប​ឯណោះ​វិញ សេចក្តីថ្លែងការណ៍​របស់​ខ្លួន​បានសរសេរ​ថា រដ្ឋសភា​កម្ពុជា​នឹងមិន​អាច​បំពេញ​ភារកិច្ច​របស់ខ្លួន ដោយ​គ្មាន​ការចូលរួម​ពី​គ្រប់​គណបក្សនយោបាយ​ដែល​ជាប់ឆ្នោត​នោះឡើយ។ សហភាព​អឺរ៉ុប​បាន​អំពាវនាវ​អោយ​គ្រប់​គណបក្សនយោបាយ​ទាំងអស់ សហការគ្នា​ដើម្បី​ធ្វើយ៉ាងណា​អាចបំពេញ​អណត្តិ​រដ្ឋសភា​អោយបាន​ពេញលេញ។ សហភាព​អឺរ៉ុប​ក៏​នៅ​ទទូច​អោយ​គណបក្ស​ទាំងពីរ​ដោះស្រាយ​បញ្ហា​បោះឆ្នោត​ អោយបាន ដើម្បី​ធានា​ដល់​តំណើរការ​បោះឆ្នោត​នៅ​លើក​ក្រោយ​ទៀត​នោះ។ ការអំពាវនាវ​បែបនេះ​ក៏ត្រូវ​បានធ្វើ​ឡើង​ដោយ​លោក​ឯកអគ្គ​រដ្ឋ​អាមេរិក​ ដូចគ្នា​ដែរ។ បេសកជន​ការទូត​របស់​អាមេរិក​បាន​អត្ថាធិប្បាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ របស់​ខ្លួន​ថា គណបក្ស​នយោបាយ​ទាំងពីរ​គួរ​ចាប់យក​ឱកាស​នេះ ដើម្បី​លើក​កំពស់​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ និង​អនុវត្ត​កំណែទម្រង់​ដ៏​មានន័យ ដែល​ពង្រឹង​នីតិរដ្ឋ និង​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ...

លាង ដឺលុច
http://www.khmer.rfi.fr/cambodia-24-09-2013-reaction-on-eu-us-ngo-on-new-paliament

Contact us

Contact us

Do you have questions on the content published by Open Development Cambodia (ODC)? We will gladly help you.

Have you found a technical problem or issue on the Open Development Cambodia (ODC) website?

Tell us how we're doing.

Do you have resources that could help expand the Open Development Cambodia (ODC) website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Cambodia (ODC) will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

psf2P
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!