មនុស្សប្រមាណ៣០ម៉ឺននាក់ត្រូវចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៣នេះ
ចាប់ពីថ្ងៃទី១ដល់ថ្ងៃ២០តុលា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងផ្តើមធ្វើបច្ចុប្បន្ន ភាពបញ្ជីឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០១៣។ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោកទេព នីថា បានអះអាងអោយដឹងថា មានពលរដ្ឋប្រមាណ៣០ម៉ឺននាក់ដែលត្រូវមានឈ្មោះ សម្រាប់ការចុះឈ្មោះបោះឆ្នោតថ្មី។ គួរបញ្ជាក់ថា ទឹកជំនន់ក៏កំពុង យាយីរំខានការិយាល័យឃុំសង្កាត់ជាច្រើន ដែលត្រូវផ្តើមការចុះឈ្មោះបោះឆ្នោតថ្មីនៅពេលនេះផងដែរ។
មានពលរដ្ឋប្រមាណ៣០ម៉ឺននាក់ ដោយរាប់បញ្ចូលទាំងអ្នកគ្រប់អាយុបោះឆ្នោតថ្មី និងអ្នកផ្លាស់ប្តូរលំនៅដ្ឋានផង ដែលត្រូវមានឈ្មោះ ចុះឈ្មោះបោះឆ្នោតថ្មីនៅក្នុងឆ្នាំ២០១៣នេះ។ ដូចរៀងរាល់ឆ្នាំដែរ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប តែងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោត ដោយបើកអោយមានការចុះឈ្មោះថ្មី និងការពិនិត្យបញ្ជីឈ្មោះឡើងវិញ ពីថ្ងៃទី១ដល់ថ្ងៃទី២០ខែតុលា។ អគ្គលេខាធិការនៃ គជប លោកទេព នីថា បានអំពាវនាវអោយពលរដ្ឋគ្រប់អាយុបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់គ្នា។ បើតាមការបញ្ជាក់របស់អគ្គលេខាធិការ គជប ដដែល ជារៀងរាល់ឆ្នាំដែលមិនមានការបោះឆ្នោតនោះ ពលរដ្ឋទូទៅមិនសូវចាប់អារម្មណ៍ទៅចុះឈ្មោះបោះឆ្នោតឡើយ។ លោកពន្យល់ថា រាល់ឆ្នាំដែលមិនមានការបោះឆ្នោតនេះ ការអប់រំអោយពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត សកម្មភាពរបស់គណបក្សនយោបាយ និងអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការងារលើការបោះឆ្នោតនេះ សុទ្ធតែមានកម្រិត និងមិនផុសផុល។ ការនេះ វាបានធ្វើអោយពលរដ្ឋមិនចាប់អារម្មណ៍ចុះឈ្មោះបោះឆ្នោត។… សឿន វឌ្ឍនា
http://www.khmer.rfi.fr/cambodia-300000people-register-vote-new-year-2014