គណៈអចិន្ត្រៃយ៍លើករបៀបវារៈបោះឆ្នោតសមាជិកគណៈកម្មការជំនាញសភាថ្ងៃទី៨តុលា
ក្រោយពីពិធីបុណ្យភ្ជុំបិណ្ឌនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងបើកកិច្ចប្រជុំដើម្បី លើករបៀបវារៈស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកក្នុងគណៈកម្មការ ជំនាញទាំង៩របស់រដ្ឋសភា។ លោកជាម យៀបតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាបានអះអាងថា រដ្ឋសភានឹងផ្តើមដំណើរការ ភារកិច្ចរបស់ខ្លួនបានពេញលេញ បន្ទាប់ពីការជ្រើសតាំងសមាជិកគណៈកម្មការជំនាញហើយនោះ។
នៅរសៀលថ្ងៃអង្គារទី៨តុលាសប្តាហ៍ក្រោយនេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភានឹងបើកកិច្ចប្រជុំ ដើម្បីលើករបៀបវារៈដាក់ក្នុងកិច្ចប្រជុំពេញអង្គស្តីពីការ បោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការជំនាញទាំង៩។ នេះបើតាមការបញ្ជាក់របស់លោកជាម យៀប ដែលជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជារូបនេះបានបន្តថា ស្ថានប័នីតិបញ្ញត្តិមួយនេះនឹងអាចដំណើរការការងាររបស់ខ្លួនបាន ពេញលេញ បន្ទាប់ពីមានសមាជិកនៅតាមគណៈកម្មការជំនាញហើយនោះ។… លាង ដឺលុច
http://www.khmer.rfi.fr/cambodia-national-assembly