Radio Free Asia

Sam Rainsy Wants Ruling and Opposition Parties Declared Joint Winners

Cambodia’s opposition leader Sam Rainsy called Friday for election officials to declare his party and Prime Minister Hun Sen’s party joint victors in recent polls, saying the move would be a first step toward resolving a deadlock over the disputed election. With the opposition Cambodia National ...

Radio Free Asia Staff
http://www.rfa.org/english/news/cnrp-09202013174129.html

Cambodia’s King Under Pressure to Delay Convening Parliament

Cambodia’s King Norodom Sihamoni came under pressure Thursday from monks and civil society organizations to delay the opening session of the country’s parliament to give more time to the ruling and opposition parties for negotiations to end their election dispute. A group of around 20 ...

Radio Free Asia Staff
http://www.rfa.org/english/news/cambodia/boycott-09192013183259.html

អាមេរិក​ទាមទារ​ឲ្យ​កម្ពុជា​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត

តំណាង​រាស្ត្រ និង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក បាន​ធ្វើ​សេចក្តី​ព្រាង​សេចក្តី​សម្រេច​ចិត្ត​ពីរ​ផ្សង​គ្នា ទាមទារ​ឲ្យ​ក្រសួង​ការ​បរទេស និង​ទីភ្នាក់ងារ​ផ្តល់​ជំនួយ​សហរដ្ឋ​អាមេរិក ពិចារណា​កាត់​ជំនួយ​ដោយ​ផ្ទាល់​ទៅ​រដ្ឋាភិបាល​កម្ពុជា ប្រសិន​បើ​លទ្ធផល​បោះ​ឆ្នោត​នៅ​កម្ពុជា មិន​បាន​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​របស់​ពលរដ្ឋ។ ការ​ព្រាង​សេចក្តី​សម្រេច​ចិត្ត​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា និង​នៅ​បរទេស កំពុង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត មុន​ពេល​បង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល។ តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក ដ៏​មាន​ឥទ្ធិពល​ចំនួន​ពីរ​នាក់ ប្រកាស​គាំទ្រ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ ថ្ងៃ​ទី២៨ ខែ​កក្កដា។ ជំហរ​របស់​តំណាង​រាស្ត្រ​ទាំង​ពីរ​នាក់ ធ្វើ​ឡើង​នៅ​ពេល​ពលរដ្ឋខ្មែរ-អាមេរិកាំង និង​កាណាដា ប្រមាណ ៥០០​នាក់ កាល​ពី​ថ្ងៃ​ពុធ ទី១៨ កញ្ញា បាន​តវ៉ា​នៅ​មុខ​វិមាន​សភា​តំណាង​រាស្ត្រ​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន (Washington) ទាមទារ​ឲ្យ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត និង​ដាក់​សេចក្តី​ព្រាង​សេចក្តី​សម្រេច​ចិត្ត​ចំនួន​ពីរ ដើម្បី​ឲ្យ​រដ្ឋាភិបាល​អាមេរិក អាច​ដាក់​ទណ្ឌកម្ម​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា ប្រសិន​បើ​លទ្ធផល​បោះ​ឆ្នោត​មិន​អាច​ជឿជាក់​បាន។ តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក លោក ស្ទីវ ឆាបុត្រ (Steve Chabot) កាល​ពី​ថ្ងៃ​ពុធ មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​បាតុករ​នៅ​មុខ​វិមាន​សភា​តំណាង​រាស្ត្រ ខេបភីថល ហីល (Capital Hill) ...

យន់ សាមៀន
http://www.rfa.org/khmer/news/politics/US-lawmakers-demanded-regime-changes-in-Cambodia-09202013003228.html

សង្គម​ស៊ីវិល​ថ្កោល​ទោស​ចំពោះ​ករណី​ប៉ូលិស​ប្រើ​អាវុធ​បាញ់​បង្ក្រាប​បាតុករ

អង្គការ​សង្គម​សិទ្ធិ​មនុស្ស​នានា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ដល់​អាជ្ញាធរ រដ្ឋាភិបាល ដែល​ប្រើប្រាស់​អាវុធ​បាញ់​បង្ក្រាប​ទៅ​លើ​បាតុករ និង​ប្រជាពលរដ្ឋ កាល​ពី​យប់​ថ្ងៃ​ទី១៥ កញ្ញា។ សង្គម​ស៊ីវិល​ចាត់​ទុក​ទង្វើ​នេះ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ​ក្នុង​ករណី​នេះ។ ទន្ទឹម​នឹង​នេះ ព្រះមហាក្សត្រ នៅ​ថ្ងៃ​ទី១៦ កញ្ញា សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា និង​ឈាន​ដល់​ការ​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្នា​ឯង​នេះ ដោយ​ព្រះអង្គ​អំពាវនាវ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​ចំពោះ​ការ​ប្រើប្រាស់​អំពើ​ ហិង្សា​នេះ។ សាក្សី​នៅ​កន្លែង​កើត​ហេតុ និង​អ្នក​រង​របួស​ដោយសារ​គ្រាប់​កាំភ្លើង​សមត្ថកិច្ច​ចេញ​បង្ក្រាប កាល​ពី​យប់​ថ្ងៃ​ទី១៥ កញ្ញា នោះ បាន​ចោទ​ប្រកាន់​ថា ក្រុម​សមត្ថកិច្ច​ហាក់​បី​ដូច​ជា​មាន​បំណង​ចង់​សម្លាប់​ប្រជាពលរដ្ឋ​របស់​ ខ្លួន​ក្នុង​នាម​ជា​អ្នក​ការពារ​សន្តិសុខ​នោះ។ សាក្សី និង​អ្នក​ជាប់​នៅ​ក្នុង​ហ្វូង​មនុស្ស​ស្ទះ​ចរាចរណ៍​កកកុញ កាល​ពី​ល្ងាច​ថ្ងៃ​ទី១៥ នោះ បាន​លើក​ឡើង​ថា ក្រុម​សមត្ថកិច្ច​បាន​ប្រើប្រាស់​គ្រាប់​បែក​ផ្សែង​ពុល និង​ដេញ​បាញ់​ប្រជាពលរដ្ឋ​ដែល​រត់​ចេញ​តាម​ដង​ផ្លូវ។ សាក្សី​ជាច្រើន​ដែល​ជាប់​នៅ​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​ដែរ​នោះ បាន​ឲ្យ​ដឹង​ថា មូលហេតុ​តែ​មួយ​គត់​ដែល​នាំ​ឲ្យ​មាន​ផ្ទុះ​អំពើ​ហិង្សា​ទៅ​វិញ​ទៅ​មក​នោះ គឺ​ក្រុម​កង​រាជ​អាវុធហត្ថ​បាន​យក​បន្លា​លួស​បាំង​បិទ​ផ្លូវ ដែល​មិន​អាច​ឲ្យ​ធ្វើ​ដំណើរ ឬ​ក្រុម​បាតុករ​ចាក​ចេញ​ពី​តំបន់​ស្ពាន​អាកាស​ក្បាល​ថ្នល់ និង​ស្ពាន​ភ្លោះ​ព្រះមុនីវង្ស។ ក្រោយ​មក នៅ​ពេល​ប្រជាពលរដ្ឋ​កញ្ជ្រោល​ចង់​ចេញ​ពី​ទី​ដែល​បិទ​មិន​ឲ្យ​ធ្វើ​ដំណើរ​ចេញ ​ខាង​ក្រៅ​ស្ពាន ឬ​ធ្វើ​ដំណើរ​ឆ្លង​ស្ពាន​បាន ទី​បំផុត​សមត្ថកិច្ច​បាន​បាញ់​គ្រាប់​បែក​ផ្សែង​ពុល ពេល​នោះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​ចំណោម​មនុស្ស​ស្ទះ​កកកុញ​នោះ រក​ដុំ​ថ្មី​គប់​តប​ត​ទៅ​សមត្ថកិច្ច​វិញ។ ភ្លាមៗ​នោះ សមត្ថកិច្ច​បាន​ប្រើប្រាស់​អាវុធ​បាញ់​បង្ក្រាប​ប្រជាពលរដ្ឋ ហើយ​បាន​ធ្វើ​ឲ្យ​ស្លាប់​បុរស​ម្នាក់ ...

ទីន ហ្សាការីយ៉ា
http://www.rfa.org/khmer/news/politics/Civil-society-condemns-police-use-weapons-fire-suppression-protesters-09162013072119.html

ព្រះសង្ឃ​មួយ​អង្គ​​ប៉ុនប៉ង​ដុត​ខ្លួន​នៅ​ទីលាន​ប្រជាធិបតេយ្យ

ព្រះសង្ឃ​មួយ​ព្រះអង្គ​​​ព្រះនាម សេង ឌីណា ​បាន​ប៉ុនប៉ង​យក​សាំង​ចាក់​ដុត​សម្លាប់​ខ្លួន​នៅ​លើ​ឆាក​នា​ទីលាន​ ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កញ្ញា នេះ។ មុន​ពេល​ចាក់​សាំង​​បម្រុង​ដុត​​ព្រះ​កាយ ព្រះអង្គ​បាន​អាន​សារ​លាត​ត្រដាង​អំពើ​អយុត្តិធម៌​ក្នុង​សង្គម​ដែល​ព្រះអង្គ ​ចោទ​ថា ប្រព្រឹត្ត​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ព្រះសង្ឃ​ សេង ឌីណា និមន្ត​មក​ពី​ខេត្ត​​តាកែវ មាន​ថេរដីកា​ថា ការ​ធ្វើ​ដូច្នេះ គឺ​ដើម្បី​ជា​សារ​ឲ្យ​លោក ហ៊ុន សែន ភ្ញាក់រឭក ហើយ​ឈប់​ប្រព្រឹត្ត​អំពើ​អាក្រក់​ត​ទៅ​ទៀត។ ប៉ុន្តែ​ការ​ព្យាយាម​នេះ​មិន​បាន​សម្រេច​ទេ ដោយសារ​មាន​ការ​រារាំង​ទាន់​ពេល​វេលា។ ...

ដែន អយុធ្យា
http://www.rfa.org/khmer/news/politics/monk-attempt-to-commit-suicide-09172013002608.html

Cambodia's Hun Sen, Sam Rainsy 'Narrow Differences' in Election Stalemate

Cambodia’s ruling and opposition parties are “narrowing their differences” in talks aimed at ending a standoff over recent elections, officials said Tuesday, as protesters ended three straight days of mass demonstrations against poll results. Both the leaders led their parties in the discussions, which were ...

Radio Free Asia
http://www.rfa.org/english/news/cambodia/talks-09172013181436.html

ខ្មែរ​នៅ​បរទេស​គ្រោង​ធ្វើ​បាតុកម្ម​នៅ​មុខ​សភា​អាមេរិក

សហគមន៍​ខ្មែរ​អាមេរិក​ប្រមាណ ៥០០​នាក់ គ្រោង​នឹង​រៀបចំ​បាតុកម្ម​មួយ​នៅ​មុខ​សភា​តំណាងរាស្ត្រ​ក្នុង​រដ្ឋធានី​ វ៉ាស៊ីនតោន នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ចាប់​ពី​ម៉ោង ១១​ព្រឹក ដល់​ម៉ោង ២​ល្ងាច។ គម្រោង​ធ្វើ​បាតុកម្ម​នេះ ធ្វើ​ឡើង​ដើម្បី​គាំទ្រ​សេចក្ដី​ព្រាង​នូវ​ញត្តិ​សម្រេច​ចិត្ត​ពីរ​របស់​ សមាជិក​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា​សហរដ្ឋអាមេរិក ក្នុង​ការ​ដាក់​គំនាប​លើ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះស្រាយ​វិបត្តិ​បោះ​ឆ្នោត។ បាតុកម្ម​នៅ​សហរដ្ឋអាមេរិក នឹង​ធ្វើ​ឡើង​ក៏​ដើម្បី​គាំទ្រ​មហា​បាតុកម្ម​អហិង្សា​របស់​គណបក្ស​សង្គ្រោះ​ ជាតិ ដែល​ធ្វើ​នៅ​ឯ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ។ ...

http://www.rfa.org/khmer/news/politics/interview-09162013235212.html

គ.ជ.ប.ពន្យារ​ពេល​វគ្គ​បណ្ដុះ​បណ្ដាល​ស្ដីពី​ការ​ពិនិត្យ​និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ប្រកាស​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត ឆ្នាំ​២០១៣ នៅ​តាម​សាលា​ឃុំ-សង្កាត់ នឹង​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០១៣។ ទន្ទឹម​គ្នា​នេះ (គ.ជ.ប) គ្រោង​នឹង​បើក​វគ្គ​បណ្ដុះ​បណ្ដាល​ស្ដីពី​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដល់​មន្ត្រី​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​ទូទាំង​ ប្រទេស​ផង​ដែរ។ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត បាន​លើក​ពេល​ការ​រៀប​ចំ​វគ្គ​បណ្ដុះ​បណ្ដាល ស្ដីពី​ការ​ពិនិត្យ​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដល់​មន្ត្រី​រៀប​ចំ​ការ​បោះ​ឆ្នោត នៅ​តាម​ខេត្ត​ក្រុង​ទូទាំង​ប្រទេស​កម្ពុជា ទៅ​ថ្ងៃ​ក្រោយ ដោយ​ពុំ​បាន​កំណត់​កាល​បរិច្ឆេទ​ច្បាស់​លាស់។ ការ​ពន្យារ​ពេល​នេះ បាន​ធ្វើ​ឡើង​ស្រប​ថ្ងៃ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ដឹក​នាំ​ក្បួន​ធ្វើ​បាតុកម្ម​អហិង្សា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ មន្ត្រី​រៀប​ចំ​ការ​បោះ​ឆ្នោត​ខេត្ត​បន្ទាយមានជ័យ លោក គី គឹមសេង ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ថា កាល​ពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៣ នាយកដ្ឋាន​បណ្ដុះ​បណ្ដាល និង​ព័ត៌មាន​សាធារណៈ​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត បាន​ប្រកាស​ឲ្យ​ប្រធាន​លេខាធិការដ្ឋាន​រាជធានី​ខេត្ត​រៀប​ចំ​ការ​បោះ​ឆ្នោត ឲ្យ​ចូល​រួម​វគ្គ​បណ្ដុះ​បណ្ដាល​ស្ដីពី​ការ​ពិនិត្យ​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត ឆ្នាំ​២០១៣។ ប៉ុន្តែ វគ្គ​បណ្ដុះ​បណ្ដាល​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា នេះ បាន​ផ្អាក​ទៅ​វិញ ដោយសារ​មាន​ព្រឹត្តិការណ៍​បាតុកម្ម​នៅ​ទីក្រុង​ភ្នំពេញ៖ ...

សួន សុផលមុន្នី
http://www.rfa.org/khmer/news/politics/nec-delays-to-train-about-check-and-register-voter-09162013055851.html

ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​បាតុករ​និង​សមត្ថកិច្ច​កុំ​ប្រើ​ហិង្សា

ព្រះ​មហាក្សត្រ​ ព្រះ​ករុណា​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី នៅ​ថ្ងៃ​ទី​១៦ កញ្ញា ​ទ្រង់​បាន​អំពាវ​ដល់​ភាគី​ទាំង​ពីរ គឺ​ក្រុម​បាតុករ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ និង​កង​កម្លាំង​សមត្ថកិច្ច​ដែល​ដាក់​ពង្រាយ​​ការពារ​សន្តិសុខ និង​បង្ក្រាប​បាតុកម្ម​​ឲ្យ​ឈប់​ប្រើ​ហិង្សា​ដាក់​គ្នា​បន្ត​ទៅ​ទៀត។ ព្រះមហាក្សត្រ ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី នៅ​ថ្ងៃ​ទី​១៦ កញ្ញា ​ទ្រង់​បាន​ផ្ញើ​ព្រះរាជសារ​រំលែក​ទុក្ខ​ក្រុម​គ្រួសារ​សព​ប្រជាពលរដ្ឋ​ ឈ្មោះ ម៉ៅ សុខចន្ទ អាយុ ២៩​ឆ្នាំ​ មាន​កូន ៤​នាក់ រស់​នៅ​សង្កាត់​​ចាក់អង្រែលើ ខណ្ឌ​មានជ័យ ដែល​បាន​ត្រូវ​​គ្រាប់​កាំ​ភ្លើង​ស្លាប់​ក្នុង​អំពើ​ហិង្សា​មួយ​រវាង​ ប្រជាពលរដ្ឋ​ជាមួយ​កង​កម្លាំង​សមត្ថកិច្ច បិទ​ផ្លូវ​​នៅ​ស្ពាន​អាកាស កាល​ពី​យប់​ថ្ងៃ​ទី​១៥ កញ្ញា។ ព្រះរាជសារ​របស់​ព្រះ​មហាក្សត្រ​​​​ចូល​រួម​​រំលែក​ទុក្ខ​ក្រុម​គ្រួសារ​ សព​នោះ​​​មាន​ខ្លឹមសារ​ថា៖ “ខ្ញុំ​មាន​ព្រះរាជហឫទ័យ ក្រៀមក្រំ​ជា​ទី​បំផុត និង​សូម​ចូល​រួម​​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​នៃ​ក្មួយ​ដែល​បាន​បាត់​ បង់​ជីវិត និង​ក្មួយៗ​ដែល​រង​របួស”។ ​ប្រភព​ប្រជាពលរដ្ឋ​ពី​កន្លែង​កើត​ហេតុ​បាន​អះអាង​ថា បុរស​ឈ្មោះ ម៉ៅ សុខចន្ទ បាន​ត្រូវ​គ្រាប់​របស់​កង​កម្លាំង​សមត្ថកិច្ច​ដែល​បាន​បាញ់​រះ​មក​លើ​ហ្វូង​ ប្រជាពលរដ្ឋ​​ដែល​​កំពុង​ព្យាយាម​សុំ​ឲ្យ​សមត្ថកិច្ច​បើក​​របាំង​លួស​បន្លា ​ដែល​​ក្រុម​សមត្ថកិច្ច​ដាក់​រាំង​បិទ​ផ្លូវ​នៅ​ម្ដុំ​ស្ពាន​អាកាស​ក្បាល​ ថ្នល់ ...

វោហារ ជាតិ
http://www.rfa.org/khmer/news/politics/king-calls-for-calm-09162013014844.html

ក្រុម​បាតុករ​បក្ស​ប្រឆាំង​បិទ​ផ្លូវ​នៅ​កំពង់ឆ្នាំង​តវ៉ា​ចូល​រួម​បាតុកម្ម​នៅ​ភ្នំពេញ

ក្រុម​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ​ជា ៥០០​នាក់ បាន​នាំ​គ្នា​បិទ​ផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ផ្សារត្រាច ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ជាង​មួយ​ម៉ោង បណ្ដាល​ឲ្យ​រថយន្ត​ធ្វើ​ចរាចរណ៍​នៅ​លើ​ដង​ផ្លូវ​រាប់​រយ​គ្រឿង​មាន​ការ​ កកស្ទះ។ ការ​សម្រេច​ចិត្ត​បិទ​ផ្លូវ​ជាតិ​របស់​ហ្វូង​បាតុករ​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​មន្ត្រី​ប៉ូលិស​ចរាចរណ៍​ផ្លូវ​គោក និង​កង​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​ខេត្ត​កំពង់ឆ្នាំង បាន​ព្យាយាម​រារាំង​រថយន្ត​ដឹក​ក្រុម​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ទៅ​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​នៅ​រាជធានី​ភ្នំពេញ ក្រោម​ហេតុ​ផល​ផ្សេងៗ។ «សំឡេង​បាតុករ​ស្រែក​ហ៊ោ» ក្រុម​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ឆ្នាំង ជា​ច្រើន​រយ​នាក់ ប្រដាប់​ដោយ​ឧបករណ៍​បំពង​សំឡេង នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កញ្ញា បាន​ស្រែក​ព្រមាន​ទៅ​ក្រុម​សមត្ថកិច្ច ដែល​បាន​ឃាត់​រថយន្ត​ដឹក​ក្រុម​បាតុករ​ទៅ​ធ្វើ​មហា​បាតុកម្ម​នៅ​រាជធានី​ ភ្នំពេញ ថា​ខ្លួន​នឹង​បិទ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ រយៈពេល​បី​យប់​បី​ថ្ងៃ ប្រសិន​បើ​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ក្បួន​រថយន្ត​របស់​ពួក​គាត់​ចូល​ទៅ​ ធ្វើ​មហា​បាតុកម្ម​នៅ​ក្នុង​ក្រុង​ភ្នំពេញ ទេ​នោះ។ បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់​មណ្ឌល​ខេត្ត​កំពង់ឆ្នាំង លោក គី វណ្ណដារ៉ា មាន​ប្រសាសន៍​ថា សកម្មភាព​ត្រួត​ពិនិត្យ​ច្បាប់​ចរាចរណ៍​របស់​ក្រុម​សមត្ថកិច្ច​ខេត្ត​ កំពង់ឆ្នាំង នា​ពេល​នេះ គឺ​ជា​ហេតុផល​នយោបាយ និង​ចង់​បន្ទច់បង្អាក់​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ទៅ​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​នៅ​ភ្នំពេញ៖ «គេ​ឃាត់​ឡាន​យើង​គេ​ យក​លេស​ថា អត់​នេះ​អត់​នោះ ប៉ុន្តែ​យើង​បាន​ពន្យល់​ថា បើ​ជា​អត់​នេះ​អត់​នោះ ...

សូត សុខប្រាថ្នា និង ជិន ជេដ្ឋា
http://www.rfa.org/khmer/news/politics/demonstrator-want-to-join-demonstration-09152013075014.html

ក្រសួង​មហាផ្ទៃ​ថា​បាតុកម្ម​របស់​បក្ស​ប្រឆាំង​ជា​ទង្វើ​ខុស​ច្បាប់

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ បាន​ចាត់​ទុក​ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ជា​ទង្វើ​ខុស​ច្បាប់ និង​មិន​ដង្ហែ​តាម​ព្រះរាជ​តម្រិះ​របស់​ព្រះមហាក្សត្រ ដែល​ព្រះអង្គ​ចង់​ឲ្យ​គណបក្ស​ប្រឆាំង​ចូល​រួម​ប្រជុំ​សភា​នៅ​ថ្ងៃ​ទី​២៣ កញ្ញា ខាង​មុខ។ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា លោក​មាន​ការ​សោកស្ដាយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ មិន​គោរព​តាម​គោលការណ៍​របស់​ក្រសួង​មហាផ្ទៃ និង​តាម​ការ​ស្នើ​សុំ​របស់​ខ្លួន​មក​ក្រសួង​មហាផ្ទៃ ដែល​ថា បាតុកម្ម​តែ​មិន​ដង្ហែ​ជា​ក្បួន។ លោក ខៀវ សុភ័គ បាន​ចាត់​ទុក​ថា ការ​ធ្វើ​បាតុកម្ម​នេះ​ជា​ការ​ញុះញង់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ប្រជាពលរដ្ឋ​មក​ចូល​រួម​បាតុកម្ម​នេះ។ លោក ខៀវ សុភ័គ បន្ថែម​ថា ខណៈ​ដែល​ក្រុម​បាតុករ​ដង្ហែ​ក្បួន​ឆ្ពោះ​ទៅ​កាន់​មុខ​ព្រះ​បរម​រាជវាំង គឺ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​បន្តិចបន្តួច​រវាង​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច ប៉ុន្តែ​មិន​មាន​របួស​ធ្ងន់ធ្ងរ​ទ។ ...

ទីន ហ្សាការីយ៉ា
http://www.rfa.org/khmer/news/politics/govt-official-says-carp-demonstrate-against-law-09152013075259.html

ព្រះសង្ឃ​ប្រមាណ​៦០០​អង្គ​នៅ​តែ​បន្ត​ចូល​រួម​មហា​បាតុកម្ម​អហិង្សា

ព្រះសង្ឃ​ច្រើន​រយ​អង្គ​បាន​ចូល​រួម​មហា​បាតុកម្ម​អហិង្សា​គណបក្ស​ សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី១៥ ខែ​កញ្ញា ឆ្នាំ​២០១៣ នៅ​ទីលាន​ប្រជាធិបតេយ្យ បើ​ទោះ​ជា​មាន​សង្ឃ​ប្រកាស និង​សេចក្តី​ណែនាំ​ជា​បន្តបន្ទាប់​របស់​គណៈ​សង្ឃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មិន​ឲ្យ​ចូល​រួម​ក៏ដោយ។ ព្រះសង្ឃ​ប្រមាណ​ជា ៦០០​អង្គ និមន្ត​មក​ពី​ក្រុង​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា បាន​ចូល​រួម​យ៉ាង​សស្រាក់សស្រាំ​ក្នុង​មហា​បាតុកម្ម​អហិង្សា​របស់​គណបក្ស​ សង្គ្រោះ​ជាតិ។ ចំនួន​ព្រះសង្ឃ​ដែល​ចូល​រួម​ក្នុង​មហា​បាតុកម្ម​លើក​នេះ នៅ​តែ​មាន​ចំនួន​ច្រើន បើ​ធៀប​ទៅ​នឹង​មហា​បាតុកម្ម​លើក​ទី១ កាល​ពី​ថ្ងៃ​ទី៧ ខែ​កញ្ញា ឆ្នាំ​២០១៣។ ក្នុង​ចំណោម​ព្រះសង្ឃ​ដែល​ចូល​រួម​ខ្លះ​មាន​កាន់​ទៀន ធូប ផ្កា​ឈូក ទង់ជាតិ​ព្រះពុទ្ធ​សាសនា និង​ព្រះសង្ឃ​ខ្លះ​ទៀត មាន​កាន់​បដា​ដែល​សរសេរ​ថា ពួក​យើង​ត្រូវ​ការ​យុត្តិធម៌ សច្ចធម៌ សេរីភាព និង​សន្លឹក​ឆ្នោត​ពិត ជីវិត​ខ្ញុំ ជាដើម។ ព្រះតេជព្រះគុណ គឹម សុត្ថេរ និមន្ត​មក​ពី​វត្ត​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដែល​បាន​ចូល​រួម​ក្នុង​មហា​បាតុកម្ម បាន​មាន​ថេរ​ដីកា​ថា ព្រះអង្គ​មាន​សេចក្តី​រីករាយ​ចូល​រួម​ក្នុង​មហា​បាតុកម្ម​របស់​គណបក្ស​ សង្គ្រោះ​ជាតិ ព្រោះ​វា​ជា​បាតុកម្ម​អហិង្សា ដើម្បី​ទាមទារ​រក​យុត្តិធម៌​អោយ​ម្ចាស់​ឆ្នោត។ ព្រះអង្គ​បន្ត​ថា ព្រះអង្គ​ចូល​រួម​ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​ ទាំងអស់ ដើម្បី​អោយ​រួច​ផុត​ពី​ការ​គាប​សង្កត់​របស់​មេ​ដឹក​នាំ​សព្វថ្ងៃ។ ព្រះតេជព្រះគុណ​ថា ព្រះតេជព្រះគុណ​មិន​ព្រួយ​បារម្ភ​ថា ...

យាង សុជាមេត្តា
http://www.rfa.org/khmer/news/politics/monks-join-non-violence-demonstration-09152013090913.html

បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​បន្ត​​ធ្វើ​មហា​បាតុកម្ម​រហូត​មាន​ដំណោះស្រាយ

មហា​បាតុកម្ម​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ លើក​ទី​២ បាន​ចាប់​ផ្ដើម​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៣ ដែល​មាន​​មនុស្ស​ចូល​រួម​រាប់​ម៉ឺន​នាក់​នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ។ មហា​បាតុកម្ម​ដែល​ដឹក​នាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាប់​ផ្ដើម​ដូច​ការ​រំពឹង​ទុក​នៅ​ព្រឹក ថ្ងៃ​ទី​១៥ ខែ​កញ្ញា នេះ នៅ​ទីលាន​ប្រជាធិបតេយ្យ។ ពលរដ្ឋ​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ ១០​ម៉ឺន​នាក់ បាន​ធ្វើ​ដំណើរ​មក​ពី​គ្រប់​ទិសទី​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ដើម្បី​ចូល​រួម​មហា​បាតុកម្ម​នេះ។ ចាប់​តាំង​ពី​ព្រឹក​ព្រលឹម មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​ដឹក​នាំ​អ្នក​គាំទ្រ​ជា​ច្រើន​ពាន់​នាក់​ដើរ​ចេញ​ពី​ទី​កន្លែង​ផ្សេង​ គ្នា​ទៅ​កាន់​ទី​លាន​ប្រជាធិប​តេយ្យ។ សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​អ្នកនាង ទេព សុរ៉ាវី ពី​ទីលាន​ប្រជាធិបតេយ្យ៖     នៅ​ក្នុង​ពេល​ហែ​ក្បួន​បាតុកម្ម​នៅ​ព្រឹក​នេះ​ដែរ ក្រុម​បាតុករ​ដែល​ដឹក​នាំ​ដោយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ការ​រារាំង​មួយ​នៅ​គល់​ស្ពាន​អាកាស​ក្បាល​ថ្នល់។ នៅ​ទីនោះ​កម្លាំង​កង​រាជ​អាវុធហត្ថ​បាន​ដាក់​រនាំង​លួសបន្លា​ជា​ច្រើន​ជាន់​ មិន​អនុញ្ញាត​អោយ​​អ្នក​ណា​ម្នាក់​បាន​ឆ្លង​កាត់​ស្ពាន​អាកាស ឬ​ឆ្លង​ចូល​ក្នុង​មហាវិថី​ព្រះនរោត្ដម។ ក្រុម​បាតុករ​បាន​ងាក​ទៅ​ដើរ​តាម​ផ្លូវ​ព្រះមុនីវង្ស​វិញ។ ចំណែក​ក្បួន​ដែល​ដឹក​នាំ​ដោយ​លោក កឹម សុខា ពុំ​មាន​ការ​រារាំង​ទេ។ យ៉ាង​ណា​នៅ​តាម​ដង​ផ្លូវ លោក កឹម ...

http://www.rfa.org/khmer/news/politics/cnrp-second-massive-protest-09142013211646.html

Cambodia's King Invites Hun Sen, Sam Rainsy to Talks

Cambodia’s King Norodom Sihamoni has invited Prime Minister Hun Sen and opposition leader Sam Rainsy for talks this aimed at resolving a standoff over recent elections as Sam Rainsy’s party filed a lawsuit accusing the country election body of vote fraud. Both Hun Sen and ...

Radio Free Asia News Staff
http://www.rfa.org/english/news/cambodia/cambodia-09122013180350.html

Cambodian Officials Ask Opposition to Downsize Election Protest Rallies

Officials in Cambodia’s capital on Wednesday ordered the country’s main opposition party to scale back plans for mass demonstrations aimed at backing mass demonstrations aimed at backing demands for an independent probe into election fraud charges. The Cambodia National Rescue Party (CNRP), led by Sam Rainsy, ...

Radio Free Asia Staff
http://www.rfa.org/english/news/cambodia/rally-09112013175854.html

Cambodia’s King Under Criticism for Not Intervening in Election Dispute

Cambodia’s King Norodom Sihamoni has come under criticism for not intervening in the country’s election crisis after he ordered parliament to be convened despite allegations of voter fraud and other irregularities that the opposition wants investigated. But some experts said the monarch has limited influence in ...

Radio Free Asia News Staff
http://www.rfa.org/english/news/cambodia/king-09102013181053.html

នីតិវិធី​ក្រោយ​ការ​ប្រកាស​លទ្ធផល​ឆ្នោត​ផ្លូវការ

នៅ​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ប្រកាស​លទ្ធផល​ឆ្នោត​ផ្លូវការ មាន​ន័យ​ថា គណៈកម្មាធិការ​នេះ​លែង​មាន​តួនាទី​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​ តំណាង​រាស្ត្រ​នីតិកាល​ទី​៥ នេះ​ទៀត​ហើយ។ ត​ទៅ​ទៀត​គឺ​ជា​ព្រះរាជ​តួនាទី​របស់​ព្រះមហាក្សត្រ​ក្នុង​ការ​សម្រេច​អោយ​ មាន​កិច្ចប្រជុំ​សភា​លើក​ដំបូង និង​ការ​ផ្ដល់​សុពលភាព​ដល់​អ្នក​តំណាងរាស្ត្រ​ដើម្បី​ចូល​បំពេញ​តួនាទី។ កិច្ចប្រជុំ​សភា​លើក​ដំបូង និង​ការ​ស្បថ​ចូល​កាន់​តំណែង​របស់​សមាជិក​សភា គឺ​ជា​ជំហាន​បន្ទាប់​ដែល​នឹង​ចូល​មក​ដល់​ក្នុង​ពេល​ខាង​មុខ​ដ៏​ខ្លី​ ទៅ​តាម​ការ​កោះ​អញ្ជើញ​របស់​ព្រះមហាក្សត្រ។ មាត្រា ៨២​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា កិច្ច​ប្រជុំ​សភា​លើក​ដំបូង​នឹង​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល ៦០​ថ្ងៃ​ក្រោយ​ការ​បោះ​ឆ្នោត ទៅ​តាម​ការ​កោះ​អញ្ជើញ​របស់​ព្រះមហាក្សត្រ។ មាន​ន័យ​ថា គឺ​ក្នុង​រយៈ​ពេល ៣​សប្ដាហ៍​ទៀត។ សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី លោក គង់ គាំ មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អាទិត្យ ទី​៨ ខែ​កញ្ញា ថា តាម​ការ​អនុវត្ត​ជា​ធម្មតា​នៅ​អាណត្តិ​មុន​ៗ នៅ​ពេល​ដែល​ព្រះ​មហាក្សត្រ​កោះ​អោយ​ចូល​ប្រជុំ នោះ​សមាជិក​សភា​ទាំង​អស់​នឹង​មាន​វត្តមាន ដើម្បី​ទទួល​យក​អាសនៈរបស់​ខ្លួន។ លោក គង់ គាំ បន្ត​ថា ការ​ផ្ដល់​សុពលភាព​អ្នក​តំណាង​រាស្ត្រ​អាច​នឹង​រអាក់រអួល​ដែរ ​ប្រសិន​បើ​សមាជិក​សភា​គណបក្ស​ដែល​មាន​សំឡេង​ប្រកៀកប្រកិត​គ្នា​ណា​មួយ​ចាប់ ​ផ្ដើម​ជំទាស់​ដំណើរ​ការ​នេះ។ មិន​ខុស​ពី​ការ​លើក​ឡើង​របស់​លោក គង់ គាំ ទេ គណបក្ស​សង្គ្រោះ​ជាតិ ដែល ...

សុ ជីវី
http://www.rfa.org/khmer/news/politics/procedure-after-election-result-announced-09092013010740.html

ព្រះមហាក្សត្រ​កោះ​ប្រជុំ​សភា​លើក​ដំបូង​នៅ​ថ្ងៃ​២៣ កញ្ញា

ព្រះមហាក្សត្រ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជសារ​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ថា ព្រះអង្គ​នឹង​កោះ​ប្រជុំ​សមាជិក​សភា​ជាប់​ឆ្នោត​ថ្មី​ចំនួន ១២៣​រូប នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ខាង​មុខ​នេះ។ នៅ​ក្នុង​ព្រះរាជសារ​ផ្ញើ​ជូន​លោក អ៊ឹម សួស្ដី ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ដែល​ឡាយព្រះហស្តលេខា​ដោយ​ ព្រះមហាក្សត្រ នរោត្តម សីហមុនី មាន​ខ្លឹមសារ​ថា ព្រះអង្គ​នឹង​អញ្ជើញ​បេក្ខជន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ទាំង​អស់​ប្រជុំ​ដំបូង​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៣ នៅ​វិមាន​រដ្ឋ​សភា។ ការ​សម្រេច​ព្រះទ័យ​កោះ​ប្រជុំ​សមាជិក​សភា​ថ្មី​នេះ នៅ​បន្ទាប់​ពី​ព្រះអង្គ​បាន​ទទួល​លិខិត​ពី​លោក អ៊ឹម សួស្ដី ចុះ​ថ្ងៃ​ទី​៨ កញ្ញា អំពី​សេចក្ដី​សម្រេច​ស្ដីពី​ការ​ប្រកាស​លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត​ ជ្រើស​តាំង​តំណាងរាស្ត្រ​កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា កន្លង​ទៅ។ ការ​កោះ​អញ្ជើញ​ប្រជុំ​សភា​ដំបូង​របស់​ព្រះមហាក្សត្រ​នេះ នៅ​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​មិន​ទទួល​លទ្ធផល​បោះ​ឆ្នោត ហើយ​ប្រកាស​នឹង​ធ្វើ​មហា​បាតុកម្ម​អហិង្សា​រយៈពេល​បី​ថ្ងៃ​ជាប់​គ្នា​ចាប់​ ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៧ កញ្ញា ខាង​មុខ ដើម្បី​ទាមទារ​យុត្តិធម៌​លទ្ធផល​បោះ​ឆ្នោត​ជូន​ម្ចាស់​ឆ្នោត៕ ...

ទីន ហ្សាការីយ៉ា
http://www.rfa.org/khmer/news/politics/king-convenes-first-meeting-on-sept23-09092013075948.html

បក្ស​​ប្រឆាំង​​ប្រកាស​ធ្វើ​បាតុកម្ម​បក្ស​ប្រជាជន​ប្រកាស​ការពារ​លទ្ធផល​ឆ្នោត

គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ច្រានចោល​លទ្ធផល​បោះ​ឆ្នោត​ផ្លូវការ​ដែល​ចេញ​ដោយ​គណៈកម្មាធិការ​ ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) និង​ប្រកាស​ធ្វើ​មហា​បាតុកម្ម ៣​យប់ ៣​ថ្ងៃ​ជាប់ៗ​គ្នា នៅ​សប្ដាហ៍​ក្រោយ បើ​សិន​ជា​គ្មាន​ដំណោះស្រាយ​សម​ស្រប​ណា​មួយ​ដើម្បី​រក​យុត្តិធម៌​ជូន​ម្ចាស់ ​ឆ្នោត។ ការ​ប្រកាស​នេះ ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​នឹង គ.ជ.ប ដែល​ប្រកាស​លទ្ធផល​ឆ្នោត​ផ្លូវការ​នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា បង្ហាញ​ថា គណបក្ស​សង្គ្រោះ​ជាតិ ចាញ់​ឆ្នោត​ដោយ​ទទួល​បាន​អាសនៈ​សភា ៥៥​ទល់​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​អាសនៈ​សភា​ចំនួន ៦៨។ មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​កើត​ឡើង​ជា​លើក​ទី​២ នៅ​ថ្ងៃ​អាទិត្យ ទី​១៥ ខែ​កញ្ញា ត​ទៅ រយៈពេល ៣​យប់​បី​ថ្ងៃ ដោយ​មិន​សម្រាក ដើម្បី​ទាមទារ​ឲ្យ​បក្ស​កាន់​អំណាច​យល់​ព្រម​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត ​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត។ ការ​សម្រេច​នេះ កើត​ឡើង​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍​របស់​បក្ស​ប្រឆាំង គឺ​រយៈពេល ១​ម៉ោង បន្ទាប់​ពី គ.ជ.ប ប្រកាស​លទ្ធផល​ឆ្នោត​ផ្លូវ​ការ​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចប់​ សព្វគ្រប់។ ក្នុង​សន្និសីទ​កាសែត​ផ្សព្វផ្សាយ​ពី​ជំហរ​របស់​បក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ប្រធាន​គណបក្ស​លោក សម រង្ស៉ី មាន​ប្រសាសន៍​ថា ...

វណ្ណ វិចារ និង សេក បណ្ឌិត
http://www.rfa.org/khmer/news/politics/cnrp-denies-election-result-09082013041733.html

Analysts See Chance for End to Political Deadlock

With Saturday’s opposition protest now expected to be a peaceful meditation on justice—rather than a demonstration against a flawed election process—Cambodian analysts say the current post-election deadlock may soon pass. Opposition leaders said Monday they planned to go forward with a mass demonstration, but that they ...

Heng Reaksmey
http://www.voacambodia.com/content/analysts-see-chance-for-end-to-political-deadlock/1742485.html

Top Cambodian Court Wants Election Staff Punished for Ballot Foul-Up

Cambodia’s top court has ordered staff of the government-appointed national election body to be punished for mishandling secured ballot records but dismissed opposition complaints of irregularities in the July 28 national polls. The decision by the Constitutional Council of Cambodia (CCC) on Thursday came as the ...

http://www.rfa.org/english/news/cambodia/ballot-09052013223949.html

សហជីព​អំពាវនាវ​កម្មករ​ចូល​រួម​ទាមទារ​ឲ្យ​គ.ជ.ប​ផ្ដល់​យុត្តិធម៌​ដល់​ម្ចាស់​ឆ្នោត

សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អំពាវនាវ​ដល់​កម្មករ​កម្មការិនី​ជា​សមាជិក​ប្រមាណ ១០​ម៉ឺន​នាក់ និង​កម្មករ​គាំទ្រ​ដទៃ​ទៀត ឲ្យ​ចូល​រួម​ធ្វើ​ពហិការ ឬ​ផ្អាក​ធ្វើ​ការ​ថែម​ម៉ោង ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី៥ កញ្ញា រហូត​ដល់​ថ្ងៃ​កំណត់​ធ្វើ​បាតុកម្ម​អហិង្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី៧ កញ្ញា ខាង​មុខ​នេះ។ មន្ត្រី​តំណាង​ខាង​រោងចក្រ​កាត់​ដេរ បាន​បង្ហាញ​ថា បញ្ហា​នេះ​នឹង​មាន​ផល​ប៉ះពាល់​ខ្លះៗ​លើ​វិស័យ​វាយនភ័ណ្ឌ។ សេចក្តី ​អំពាវនាវ​របស់​សហជីព​សេរី​កម្មករ មាន​គោលដៅ​ស្រប​គ្នា​ជាមួយ​បក្ស​ប្រឆាំង ដែល​ទាមទារ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ផ្តល់​យុត្តិធម៌​ដល់​ម្ចាស់​ឆ្នោត និង​ទាមទារ​ឲ្យ​ដោះ​លែង​បុគ្គលិក​សហជីព​សេរី​កម្មករ រួម​ទាំង​កម្មករ​សរុប ៨​នាក់ ដែល​កំពុង​ជាប់​ឃុំ​ខ្លួន។ ប្រធាន​សហជីព​សេរី​កម្មករ លោក ជា មុនី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៥ កញ្ញា ថា នេះ​ជា​សារ​មួយ​ដែល​បង្ហាញ​ថា ម្ចាស់​ឆ្នោត​ចង់​បាន​យុត្តិធម៌ ជា​ពិសេស​កម្មករ​ចង់​បាន​ភាព​ប្រសើរ​ឡើង​ក្នុង​ជីវភាព​រស់នៅ និង​សិទ្ធិ​ការងារ ការ​គោរព និង​ផ្តល់​នូវ​សេចក្តី​ថ្លៃថ្នូរ ហើយ​ទាំងអស់​នេះ ភាគ​ច្រើន​នៃ​កម្មករ​បាន​រំពឹង​ទៅ​លើ​បក្ស​សង្គ្រោះ​ជាតិ។ ក្រុម ​កម្មករ​ភាគ​ច្រើន​បាន​គាំទ្រ​សេចក្តី​អំពាវនាវ​នេះ បើ​ទោះ​បី​ពួក​គេ​ដឹង​ថា ការ​ផ្អាក​មិន​ធ្វើ​ការ​បន្ថែម​ម៉ោង នឹង​បាត់​បង់​ប្រាក់​ចំណូល​មួយ​ផ្នែក ...

សេក បណ្ឌិត និង ជិន ជេដ្ឋា
http://www.rfa.org/khmer/news/politics/Union-calls-for-supporters-to-joint-CNRP-demonstration-09052013090125.html

អង្គការ​អន្តរជាតិ​សុំ​ឲ្យ​កម្ពុជា​កុំ​រារាំង​សិទ្ធិ​ពលរដ្ឋ​ជួប​ជុំ​ដោយ​សន្តិវិធី

អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ អន្តរជាតិ និង​ក្រុម​សង្គម​ស៊ីវិល​ចំនួន ២៤​អង្គភាព បាន​ចេញ​សេចក្តី​ប្រកាស​រួម​គ្នា​មួយ នៅ​ថ្ងៃ​ទី៥ កញ្ញា សុំ​ឲ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ បង្ក​ភាព​ងាយ​ស្រួល​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រើ​សិទ្ធិ​នៃ​សេរីភាព​ក្នុង​ ការ​ជួប​ជុំ​គ្នា​ដោយ​សន្តិវិធី។ សេចក្តី​ប្រកាស​រួម​មាន​ ខ្លឹមសារ​ជាអាទិ៍​ថា រដ្ឋាភិបាល​កម្ពុជា កង​កម្លាំង​ប្រដាប់​អាវុធ និង​កង​នគរបាល មិន​គួរ​បន្ទច់បង្អាក់ ឬ​ទប់ស្កាត់​ប្រជាពលរដ្ឋ​ពី​ការ​ទទួល​បាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ជុំ ​គ្នា​ដោយ​សន្តិវិធី​ទេ មិន​ថា​តាម​រយៈ​ការ​គំរាម​កំហែង ការ​បំភិតបំភ័យ ឬ​ការ​ប្រើ​កម្លាំង​ខុស​ច្បាប់​ទេ។ ផ្ទុយ​ទៅ​វិញ គឺ​អាជ្ញាធរ​មាន​កាតព្វកិច្ច​បង្ក​លក្ខណៈ​ឲ្យ​ប្រជាពលរដ្ឋ​អាច​ប្រើប្រាស់​ សិទ្ធិ​ក្នុង​ការ​ជួប​ជុំ​គ្នា​នេះ ដោយ​ពេញ​បរិបូណ៌ ពីព្រោះ​សិទ្ធិ​នេះ​មាន​ការ​ធានា​ដោយ​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​អន្តរជាតិ ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ ដែល​ប្រទេស​កម្ពុជា ជា​រដ្ឋ​ភាគី។ ...

កែវ​ និមល
http://www.rfa.org/khmer/news/human-rights/ngos-urges-govt-to-free-people-meeting-09052013074457.html

បក្ស​ប្រឆាំង​រិះគន់​សវនាការ​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នៅ​មណ្ឌល​ខេត្ត​សៀមរាប

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បើក​សវនាការ​បណ្ដឹង​តវ៉ា​របស់​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប ដោយ​កាត់​ក្តី​តម្រូវ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ដាក់​ទោស​មន្ត្រី​ក្រោម​ឱវាទ​ខ្លួន​ចំនួន ៧​ការិយាល័យ ដែល​អនុវត្ត​ការងារ​ខុស​នីតិវិធី​បោះ​ឆ្នោត។ គណបក្ស​សង្គ្រោះ​ជាតិ បាន​ខក​ចិត្ត និង​រិះគន់​ចំពោះ​ការ​សម្រេច​ក្តី​នេះ​ថា មិន​អព្យាក្រិត និង​មិន​ឯករាជ្យ។ អ្នកស្រី កែ សុវណ្ណរតន៍ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មណ្ឌល​ខេត្តសៀមរាប បាន​ខក​ចិត្ត​ចំពោះ​សម្រេច​ក្តី​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ទៅ​លើ​បណ្ដឹង​ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី៥ នៅ​មណ្ឌល​ខេត្ត​សៀមរាប ថា​មិន​យុត្តិធម៌​ទេ។ អ្នកស្រី​បញ្ជាក់​ថា សវនាការ​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ គឺ​បាន​អនុវត្ត​ផ្ទុយ​បណ្ដឹង​ខ្លួន ដែល​ប្ដឹង​ទាមទារ​ស្នើ​ឲ្យ គ.ជ.ប រៀប​ចំ​បោះ​ឆ្នោត​ឡើង​វិញ​ចំនួន ១៦​ការិយាល័យ​បោះ​ឆ្នោត។ បណ្ដឹង​ស្នើសុំ​រាប់​សន្លឹក​ឆ្នោត​មិន​បាន​ការ​ឡើង​វិញ​ចំនួន ២០០​ការិយាល័យ និង​បណ្ដឹង​ស្នើ​ឲ្យ​ផ្ទៀងផ្ទាត់​ទិន្នន័យ​បោះ​ឆ្នោត​ចំនួន ៧៥​ការិយាល័យ​ឡើង​វិញ។ អ្នកស្រី កែ សុវណ្ណរតន៍ ឲ្យ​ដឹង​ថា សវនាការ​នៅ​ថ្ងៃ​ទី៥ ខែ​កញ្ញា ទៅ​លើ​បណ្ដឹង​ខ្លួន​នៅ​មណ្ឌល​ខេត្ត​សៀមរាប គឺ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បាន​ត្រឹម​តម្រូវ​ឲ្យ​ស្ថាប័ន គ.ជ.ប ដាក់​ទោស​ទណ្ឌ​មន្ត្រី​ក្រោម​ឱវាទ​ខ្លួន​ចំនួន ៧​ការិយាល័យ ដែល​អនុវត្ត​ការងារ​ខុស​នីតិវិធី​បោះ​ឆ្នោត គឺ​មិន​អាច​ទទួល​យក​បាន​ទេ៖ «សវនាការ ...

ដែន អាយុធ្យា
http://www.rfa.org/khmer/news/politics/constitutional-council-hearing-irregularity-in-siemreap-09052013091723.html

Contact us

Contact us

Do you have questions on the content published by Open Development Cambodia (ODC)? We will gladly help you.

Have you found a technical problem or issue on the Open Development Cambodia (ODC) website?

Tell us how we're doing.

Do you have resources that could help expand the Open Development Cambodia (ODC) website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Cambodia (ODC) will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

stFB3
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!