កសិកម្ម និង ការនេសាទ
កសិកម្ម
គោលនយោបាយ និងការគ្រប់គ្រងវិស័យកសិកម្ម

វិស័យកសិកម្មនៅតែបន្ដដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចនិងសង្គមកម្ពុជាដោយបានរួមចំណែក ២២ ភាគរយដល់ផលិតផលក្នុងស្រុក ហើយជួយដល់ ៧៦,២ ភាគរយនៃប្រជាជននៅតាមជនបទ និងផ្ដល់ការងារដល់ ៣៧ ភាគរយនៃប្រជាជនសរុប។1 2 3 ...
ដំណាំជីវឥន្ធនៈ

ដំណាំជីវឥន្ធនៈមានសក្តានុពលគួរឱ្យកត់សម្គាល់ ក្នុងការរួមចំណែកដល់តម្រូវការថាមពលនាពេលអនាគតនៅទូទាំងពិភពលោក។ ដីកសិកម្មបានផ្តល់ឱ្យនូវជម្រើសក្នុងការដាំដុះដំណាំជីវឥន្ធនៈជំនួសផលិតកម្មអាហារដែលមានលក្ខណៈសាមញ្ញ ...
អំបិល

ស្ត្រីកំពុងធ្វើការនៅស្រែអំបិលក្នុងខេត្តកំពត។ រូបភាព ថតដោយ douglasjonesjr, ថ្ងៃទី២៨ មិនា ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY 2.0.អំបិលត្រូវបានផលិតនៅក្នុងខេត្តកំពត និងខេត្តកែប ជាកន្លែងដែលទឹកសមុទ្រត្រូវបានបង្ហូរចូលក្នុងស្រែហាលធំៗ ហើយបង្ហូរបន្តទៅក្នុងវាលស្រែ ...
ផលិតកម្មផ្នែកកសិកម្ម

វាលស្រែនៅជនបទនៃប្រទេសកម្ពុជា។ រូបភាព ថតដោយ fmpgoh, កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០០៩។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0ផលិតផលកសិកម្មបានចូលរួមចំណែក ៣៥% នៃផលិតផលក្នុងស្រុកសរុប និង៥៦%នៃការផ្តល់ការងារក្នុងទីផ្សារការងារសរុប។1 ផលិតផលចំបងក្នុងវិស័យនេះរួមមាន ស្រូវអង្ករ កៅស៊ូ ពោត បន្លែ គ្រាប់ស្វាយចន្ទី និងដំឡូងមី។ ការនាំចេញផលិតផលកសិកម្មមិនទាន់កែច្នៃ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន៩០%នៃការនាំចេញផលិតផលកសិកម្មសរុបក្នុងឆ្នាំ២០១៥។ 2ផលិតកម្មកសិកម្មមានកំណើន ៨.៧% ក្នុងចន្លោះឆ្នាំ២០០៤ និងឆ្នាំ២០១២ ដោយសារការកើនឡើងនៃផលិតកម្មគ្រាប់ធនជាតិ ដែលភាគច្រើនកើនចេញមកពីផលិតកម្មស្រូវអង្ករ (កំណើនប្រចាំឆ្នាំ៩%) ពោត (២០%) ដំឡូងមី (៥១%) អំពៅ (២២%) និងបន្លែ (១០%)។ កំណើននេះបានថមថយគួរឱ្យកត់សម្គាល់នៅឆ្នាំបន្តបន្ទាប់ទៀត។3កំណើនទិន្នផលជាមធ្យមលើកសិផលគ្រប់ប្រភេទក្នុងចន្លោះឆ្នាំ២០០៤-២០១៤ មានប្រមាណ៤ %។ នេះជាលទ្ធផលនៃការ ទទួលយកបច្ចេកទេសដាំដុះកាន់តែប្រសើរ កំណើនប្រព័ន្ធធារាសាស្ត្រ ...
ទំនិញ ការកែច្នៃ និងផលិតផលកសិកម្ម

កសិករប្រមូលផលពោតពីកសិដ្ឋានរបស់ពួកគេ នៅកម្ពុជា។ រូបភាព ថតដោយ ធនាគារពិភពលោក/ឆ សុគន្ធា, ១៧ កក្កដា ២០១៣។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0ទំនិញ និងផលិតផលកសិកម្មសំខាន់ៗ មានស្រូវអង្ករ កៅស៊ូ ពោត បន្លែ ផ្លែឈើ និងដំឡូងមី។ នៅឆ្នាំ ២០១៥ ជាង៩០ភាគរយនៃការនាំចេញកសិផលនៃប្រទេកម្ពុជា ត្រូវបានរំពឹងទុកថា ជាផលិតផលមិន ទាន់កែច្នៃ។1កំណើនផលិតកម្មកសិកម្ម ...