News
លទ្ធផលឆ្នោតបណ្តោះអាសន្ននៅខេត្តព្រៃវែងប្រឈមនឹងបណ្តឹងច្រើន
ខេត្តព្រៃវែង — គណបក្សសង្គ្រោះជាតិទទួលបានអាសនៈចំនួនប្រាំមួយក្នុងខេត្តព្រៃវែង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រកាលពីថ្ងៃអាទិត្យម្សិលមិញ នេះ ខណៈដែលគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានបាត់បង់អាសនៈពីចំនួន៧មកត្រឹម៥វិញ។ លោកហួត ផាន ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រៃវែង បានឲ្យដឹងដូច្នេះកាលពីព្រឹកថ្ងៃច័ន្ទនេះ។ លោកនិយាយថា៖ «ឃើញលទ្ធផលនៃការបែងចែកអាសនៈនេះរួចហើយគឺគណបក្សប្រជាជនបានប្រាំ អាសនៈ ហើយគណបក្សសង្គ្រោះជាតិបានប្រាំមួយអាសនៈ»។ ប៉ុន្តែលោកប្រធានគណៈកម្មការបោះឆ្នោតខេត្តបញ្ជាក់ថា នេះគ្រាន់តែជាលទ្ធផលបណ្តោះអាសន្នតែប៉ុណ្ណោះ មិនទាន់ផ្លូវការទេ។ លោកបន្តថា៖ «លទ្ធផលនេះជាលទ្ធផលបណ្តោះអាសន្នទេ ពីព្រោះយើងកំពុងប្រមូលឯកសារផ្សេងៗបន្ថែមទៀតដើម្បីផ្ទៀងផ្ទាត់ លទ្ធផលឡើងវិញ ហើយយើងនឹងបញ្ជូនទៅគ.ជ.ប.។ ការប្រកាសលទ្ធផលគឺ គ.ជ.ប. អ្នកប្រកាស»។ ...
http://khmer.voanews.com/content/election-redsult-in-prey-veng-opposed/1712330.html
ក្រោយពីបោះឆ្នោតមេភូមិហៅពលរដ្ឋទៅស្បថ
កំពង់ចាមៈ មួយថ្ងៃ បន្ទាប់ពីការបោះឆ្នោត មេភូមិ កំពង់ចន្លុះ ខាងកើតក្នុងឃុំ ពាមជីលាំង ស្រុក ត្បូងឃ្មុំ បានហៅប្រជាពលរដ្ឋក្នុងភូមិប្រមាណ ៥០ នាក់ ឲ្យចូលទៅក្នុងព្រះវិហារវត្ត កំពង់ចន្លុះ ដើម្បីឲ្យស្បថថា «សូមឲ្យស្លាប់មួយចំហៀងខ្លួន» ប្រសិនបើពួកគេ មិនបានបោះឆ្នោតឲ្យគណបក្សប្រជាជន មុននឹងផ្តល់ប្រាក់ឲ្យក្នុងម្នាក់មួយម៉ឺនរៀល ទៅតាមការសន្យា កាលពីមុនថ្ងៃបោះឆ្នោត។ នេះបើតាមការអះអាងពីប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងកាលពីម្សិលមិញថា មេភូមិ និងអនុភូមិ កំពង់ចន្លុះ ខាងកើតបានហៅប្រជាពលរដ្ឋឲ្យចូលព្រះវិហារវត្ត កំពង់ចន្លុះ ដើម្បីចែកលុយ ដែលគណបក្សប្រជាជន បានសន្យាផ្តល់ឲ្យនៅមុនថ្ងៃបោះឆ្នោត សម្រាប់ប្រជាពលរដ្ឋម្នាក់ៗ ១ ម៉ឺនរៀល និងប្រធានក្រុម ២ ម៉ឺនរៀល។ លោកថ្លែងថា៖«គេឲ្យពលរដ្ឋស្បថថា ស្លាប់មួយចំហៀងខ្លួន ប្រសិនបើពួកគេ មិនបានបោះឆ្នោតឲ្យគណបក្សប្រជាជន។ ខ្ញុំអត់ស្បថទេព្រោះអីខ្ញុំអត់បោះឆ្នោតឲ្យគណបក្សប្រជាជនទេ ហើយវត្តនេះពូកែស័ក្តិសិទ្ធិណាស់ តែពលរដ្ឋជាច្រើនគេយកលុយដោយសារគេបោះឆ្នោតឲ្យគណបក្សប្រជាជន»។ ប្រជាពលរដ្ឋម្នាក់ទៀតក៏បាននិយាយដូចគ្នាផងដែរថា លោកត្រូវបានមេភូមិ ហៅឲ្យទៅយកលុយមួយម៉ឺនរៀល ...
http://www.postkhmer.com/index.php/national/1-national-news/101608-2013-07-31-03-31-25
Opposition claims majority win
If a joint committee investigates the irregularities and results from Sunday’s election, it will discover the opposition has won between 80 and 90 seats in the 123-seat National Assembly, Cambodia National Rescue Party president Sam Rainsy said today. Rainsy told the Post that his party’s final ...
The Phnom Penh Post
http://www.phnompenhpost.com/national/opposition-claims-majority-win
បក្សប្រឆាំងកើនអាសនៈដោយសារយុទ្ធសាស្ត្រទំនាក់ទំនងសង្គម និងការចុះដល់មូលដ្ឋាន
នៅមុនការបោះឆ្នោតកាលពីថ្ងៃអាទិត្យ បណ្តាស្ថានីយទូរទស្សន៍ក្នុង ស្រុកបានចាក់ផ្សាយយ៉ាងច្រើនអំពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល បង្ហាញពីទឹកមុខចងចិញ្ចើម ឬសប្បាយរីករាយរបស់លោក។ កម្មវិធីផ្សាយផ្សេងៗទៀតដែលយើងអាចទស្សនាបានរួមមាន វីដេអូ ខារ៉ាអូខេ ឬខ្សែភាពយន្តភាគ ប៉ុន្តែ ការចាក់ផ្សាយតែមួយគត់អំពីបក្ស សង្គ្រោះជាតិ បង្ហាញពីសកម្មភាពក្រុមយុវជនស្លៀកសម្លៀក បំពាក់ធ្វើយុទ្ធនាការឃោសនារាំ ដែលទំនងជាស្រវឹងស្រា។ លោក ហ៊ុន សែន ដឹងច្បាស់ថា គណបក្សលោកមានប្រៀបផ្នែកប្រព័ន្ធផ្សព្វ ផ្សាយ។ លោកបានឡកឡាយឲ្យគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស នៅមុនការបោះឆ្នោតជាតិឆ្នាំក្នុង២០០៨ថា “ អ្នកឯងមានមួយប៉ុស្តិ៍ យើងមាន៣៩ប៉ុស្តិ៍”។ ប៉ុន្តែ លទ្ធផលបឋមនៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ដែលបាន បង្ហាញថា សំឡេងគាំទ្រភាគច្រើនរបស់គណបក្សកាន់អំណាចបានធ្លាក់ចុះ ពី៩០អាសនៈមកនៅត្រឹម៦៨អាសនៈនោះ បានបង្ហាញពីការភ្ញាក់ផ្អើលយ៉ាង ខ្លាំង ហើយថ្វីបើគណបក្សប្រជាជនកម្ពុជាគ្រប់គ្រងប្រព័ន្ធផ្សព្វ ផ្សាយស្ទើរតែទាំងស្រុងក៏ដោយ ក៏គណបក្សប្រឆាំងនៅតែអាចផ្សព្វ ផ្សាយសាររបស់ខ្លួនបានដដែល។ លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិបាន មានប្រសាសន៍កាលពីម្សិលមិញថា ការប្រែប្រួលចំនួនអាសនៈនេះ បានកើត មានឡើងដោយសារតែគណបក្សប្រជាជនកម្ពុជាពឹងផ្អែកខ្លាំងពេកទៅ លើការគ្រប់គ្រង់របស់ខ្លួនលើប្រព័ន្ធផ្សព្វផ្សាយ។ លោកបានមានប្រសាសន៍ថា “ ពួកគេបរាជ័យនៅក្នុងការបោះឆ្នោតនេះ ដោយ សារតែពួកគេគិតខុស។ ពួកគេគិតថា ប្រសិនបើពួកគេប្រើប្រាស់ ស្ថានីយទូរទស្សន៍ ពួកគេអាចទទួលបានការគាំទ្រពីប្រជាពលរដ្ឋគ្រប់ រូបដោយមិនចាំបាច់មានភាពស្មោះត្រង់ ឬបង្កើតសង្គមមួយដែលមាន យុត្តិធម៌នោះឡើយ”។ លោកបានមានប្រសាសន៍បន្តទៀតថា “ដំណោះស្រាយរបស់យើង គឺត្រូវចុះ ជួបប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ យើងបានចុះគ្រប់ឃំុ-សង្កាត់ទាំង អស់នៅក្នុងប្រទេស ដើម្បីពន្យល់ពីគោលនយោបាយរបស់យើង និងឆ្លើយ សំណួររបស់ប្រជាពលរដ្ឋ”។ ...
ការរបូតអាសនៈឆ្លុះបញ្ចាំងពីភាពខុសគ្នារវាងការគាំទ្របក្សជាសាធារណៈនិងជាលក្ខណៈបុគ្គល
នៅឯសាលាបឋមសិក្សាចាក់អង្រែក្រោម ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ លោកតា កាត់ អុំ អាយុ៨២ឆ្នាំ បានដើរយឺតៗចេញពីការិយាល័យបោះឆ្នោត ដោយម្រាមដៃមានប្រឡាក់ទឹកខ្មៅ។ លោកតា កាត់ អុំ ទៅបោះឆ្នោតមិនដែលខានទេ ដោយលោកតាគាំទ្រគណបក្ស ប្រជាជនកម្ពុជា ដែលអះអាងថា មានសមាជិកដល់ទៅ៥,៧លាននាក់ ក្នុងការបោះឆ្នោតរាល់លើក ចាប់តាំងពីឆ្នាំ១៩៩៣មក។ ប៉ុន្តែក្នុងការបោះឆ្នោតឆ្នាំនេះ លោកតាបានប្តូរចិត្តហើយ ។ លោកតាបានមានប្រសាសន៍ថា “ពេលនេះខ្ញុំប្ដូរចិត្តហើយ ព្រោះខ្ញុំត្រូវការឲ្យមានការផ្លាស់ប្ដូរខ្លះ។ នេះបើតាមគំនិតរបស់ខ្ញុំ” ដោយលោកតាបានបដិសេធមិនបញ្ចេញឈ្មោះគណបក្សដែលលោកតាបានបោះ ឆ្នោតឲ្យនោះទេ។លោកតា កាត់ អុំ ស្ថិតនៅក្នុងចំណោមប្រជាជនដ៏ច្រើនលើសលុបដែលបានគាំទ្រ គណបក្សប្រជាជនកម្ពុជាជាសាធារណៈអស់រយៈពេលជាយូរមកហើយ ប៉ុន្តែដែលបានប្តូរចិត្តបោះឆ្នោតឲ្យគណបក្សមួយ ផ្សេងទៀតវិញ ជាហេតុធ្វើឲ្យអាសនៈសភារបស់គណបក្សប្រជាជនកម្ពុជា ធ្លាក់ចុះពី៩០មកត្រឹម៦៨អាសនៈវិញ។ កាលពីថ្ងៃអាទិត្យ គណបក្សប្រជាជនកម្ពុជាអះអាងថា ខ្លួនទទួលបានសន្លឹកឆ្នោតចំនួន៣,២លាន ជាហេតុធ្វើឲ្យមានការចោទសួរអំពីសន្លឹកឆ្នោត ទាំង២,៥លានផ្សេងទៀតដែលខ្លួនមិនបានទទួលពីសមាជិកបក្ស របស់ខ្លួន។ គណបក្សប្រជាជនកម្ពុជាបានធ្វើយុទ្ធនាការយ៉ាងគគ្រឹកគគ្រេង ពេញរយៈពេល៣០ថ្ងៃ ដោយមានការចូលរួមពីមនុស្សរាប់លាននាក់នៅទូទាំងប្រទេស ដែលម្នាក់ៗសុទ្ធតែពាក់អាវនិងមួកមានបិទ រូបសញ្ញាគណបក្សប្រជាជន។ ...
មន្ត្រី CPP ឲ្យ CNRP ផ្តល់ភ័ស្តុតាងពីភាពមិនប្រក្រតីលើការបោះឆ្នោត
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចកាលពី ថ្ងៃអង្គារ បានអំពាវនាវឲ្យគណបក្សប្រឆាំងគឺគណបក្សសង្គ្រោះជាតិផ្តល់ភ័ស្តុតាង ច្បាស់លាស់អំពីការចោទប្រកាន់របស់ខ្លួនដែលថា មានភាពមិនប្រក្រតីធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតទូទៅកាលពីថ្ងៃអាទិត្យ។ លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការនៅក្រសួងការបរទេសបានបដិសេធមិនឆ្លើយតបថា តើនឹងមានភាពជាប់គាំងនយោបាយឬយ៉ាងណាទេ ខណៈដែលគណបក្សសង្គ្រោះជាតិបន្តបដិសេធលទ្ធផលនៃការបោះឆ្នោត។ លោក អ៊ុច បូររិទ្ធ បន្តថា៖ «បញ្ហានៃការបង្កើតរដ្ឋាភិបាលថ្មីដែលពឹងផ្អែកលើឆន្ទៈនយោបាយ របស់គណបក្សប្រឆាំងដែលត្រូវទទួលស្គាល់ការពិត ហើយគេមិនគ្រាន់តែនិយាយ! ពួកគេគួរមានភ័ស្តុតាងមិនមែនជាការអះអាងគ្មានមូលហេតុទេ ហើយប្រសិនបើគណបក្សសង្គ្រោះមានឆន្ទៈនយោបាយដើម្បីការអភិវឌ្ឍជាតិ ដែលអ្នកត្រូវបង្ហាញភ័ស្តុតាងច្បាស់លាស់ ហើយយើងនឹងចូលរួមដោះស្រាយបញ្ហាដើម្បីផលប្រយោជន៍ជាតិ»។ ការថ្លែងរបស់លោកបានធ្វើឡើង បន្ទាប់ពីគណបក្សសង្គ្រោះជាតិបដិសេធលទ្ធផលនៃការបោះឆ្នោតកាលពី ថ្ងៃអាទិត្យ ដោយអះអាងនូវភាពមិនប្រក្រតីធ្ងន់ធ្ងរ។ ...
http://www.postkhmer.com/index.php/national/1-national-news/101603--cpp-cnrp-
មានភ័ស្តុតាងតិចតួចសម្រាប់ការបញ្ជាក់ថា ទឹកថ្នាំជ្រលក់ម្រាមដៃពេលបោះឆ្នោត អាចលាងជ្រះ
រយៈពេលបីថ្ងៃក្រោយការបោះឆ្នោតកាលពីថ្ងៃ អាទិត្យ ប្រជាជនដែលបានបោះឆ្នោតរួចហើយ នៅមានទឹកថ្នាំពណ៌ស្វាយជាប់ម្រាមដៃនៅឡើយ ទេ។ ទឹកថ្នាំលាងមិនជ្រះនេះ ត្រូវបានប្រើដើម្បីធានាថា ពលរដ្ឋមិនអាចបោះឆ្នោតបានលើសពីមួយដង ។ លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះ ឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល បានឲ្យដឹងថា បើទោះបីជាខុមហ្វ្រែលបានព្រមានកាលពីថ្ងៃ សុក្រថា ទឹកថ្នាំនេះ គឺអាចលាងជ្រះបានយ៉ាងងាយស្រួលក៏ដោយ ក៏នៅតែពុំឃើញមានពាក្យបណ្ដឹងអំពីករណី មានអ្នកព្យាយាមបោះឆ្នោតលើកទី២ទេ។ លោកបានមានប្រសាសន៍ថា “ រឿងមានឈ្មោះបោះឆ្នោតពីរដង យើងមិនទាន់បានទទួលពាក្យបណ្ដឹងទេ ប៉ុន្តែ យើងនៅតែមានការព្រួយបារម្ភ ដោយលោកបានបន្ថែមថា ដោយសារគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានបដិសេធមិនអនុញ្ញាតឲ្យក្រុមសង្កេតការណ៍ ឯករាជ្យពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោតក្រោយការ បោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតនានានោះ ការរកឃើញ “ អ្នកបោះឆ្នោតពីរដង” គឺស្ទើរតែមិនអាចទៅរួចទេ។ ...
Fear keeps workers at home
When the garment factory that employs her opened its doors yesterday for the first time since Sunday’s election, Chan Neoun was about 130 kilometres away, at home in Svay Rieng province. Intense rioting and a military crackdown were just some of the rumours flying around ...
http://www.phnompenhpost.com/business/fear-keeps-workers-home
បក្សប្រឆាំងទទួលពាក្យបណ្ដឹងរបស់អ្នកគាំទ្រដែលរកឈ្មោះមិនឃើញក្នុងបញ្ជីឈ្មោះបោះឆ្នោត
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលត្រូវបានគេបដិសេធមិនឲ្យបោះ ឆ្នោតនោះកាលពីម្សិលមិញ ត្រូវបានផ្ដល់វិធីថ្មីមួយ ដើម្បីធ្វើ ពាក្យបណ្ដឹងរបស់ពួកគាត់ជាផ្លូវការ ដោយគណបក្សនេះបានអញ្ជើញប្រជាពលរដ្ឋទាំងអស់មកជួបជុំគ្នានៅ ទីស្នាក់ការរបស់ខ្លួននៅក្នុងខណ្ឌទួលគោក កាលពីព្រឹកមិញនេះ ដើម្បីចាប់ផ្ដើមធ្វើពាក្យបណ្ដឹងបញ្ជូនទៅគណៈគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត។ លោក សុន ឆ័យ បេក្ខជនតំណាងរាស្ត្រជាន់ខ្ពស់មកពីគណបក្សសង្គ្រោះជាតិបានមាន ប្រសាសន៍កាលពីម្សិលមិញថា ការស៊ើបអង្កេតបឋមរបស់ខ្លួនបានរកឃើញថា អ្នកគាំទ្រគណបក្ស សង្គ្រោះជាតិចំនួន២០០.០០០នាក់ត្រូវបានបដិសេធមិនឲ្យបោះឆ្នោត កាលពីថ្ងៃអាទិត្យ ដោយសារពួកគាត់មិនមានឈ្មោះក្នុងបញ្ជីឈ្មោះបោះ ឆ្នោត ឬឈ្មោះរបស់ពួកគាត់ត្រូវបានគេបោះជំនួសរួចហើយ។ លោក សុន ឆ័យ ដែលបានអំពាវនាវឲ្យមានការអត់ធ្មត់បន្ទាប់ពីការបោះឆ្នោតកាល ពីថ្ងៃអាទិត្យ ហើយរង់ចាំរហូតដល់ចេញលទ្ធផលផ្លូវការណ៍សិននោះ បានមានប្រសាសន៍កាលពីម្សិលមិញថា ការជួបជុំនៅទីស្នាក់ការគណបក្សក្នុងខណ្ឌទួលគោក អាចផ្ដល់ឱកាសដល់អ្នកមិនសុខចិត្តឲ្យសម្តែងការមិនសប្បាយ ចិត្តរបស់ខ្លួន។ លោកថ្លែងបន្តថា “ មានប្រជាពលរដ្ឋមានកំហឹងជាច្រើនដែលមាន សិទ្ធិបោះឆ្នោត ប៉ុន្តែត្រូវគេដកសិទ្ធិមិនឲ្យបោះឆ្នោត ហើយយើងត្រូវតែផ្ដល់ឱកាសឲ្យពួកគាត់លើកឡើងអំពីកង្វល់របស់ខ្លួន ”។ លោកបាមានប្រសាសន៍បន្តថា “ វាមានសារៈសំខាន់ខ្លាំងណាស់ដែលយើងត្រូវតែប្រមូលភ័ស្តុតាងជា ផ្លូវការហើយបញ្ចូលគ្នាជាមួយភ័ស្តុតាងពីភ្នាក់ងាររបស់យើងនៅ តាមការិយាល័យបោះឆ្នោតនានា ដើម្បីដាក់ជូនទៅគណៈកម្មាធិការជាតិរៀប ចំការបោះឆ្នោត”។ ...
Garlic leaves are a boon for farmer
Profitable income generation has many sources. Whether it requires work in an office, trading on the market or farming land – the outcome always depends on the innovation and effort of the individual. For Pring Leang, the sources are three small fields in Kampong Por village ...
http://www.phnompenhpost.com/business/garlic-leaves-are-boon-farmer
Losses Point to Differences Between Public, Private CPP Support
At Chak Angre Krom Primary School in Phnom Penh’s Meanchey district on Sunday, 82-year-old Kat Om slowly made his way out of one of the classrooms, his forefinger darkened with ink. Mr. Om is a seasoned voter, having thrown his support behind the ruling CPP—which claims ...
The Cambodia Daily
http://www.cambodiadaily.com/elections/losses-point-to-differences-between-public-private-cpp%E2%80%88support-37659/
គណបក្សប្រជាជនកម្ពុជាប្រកាសថា លោកហ៊ុន សែននៅតែជានាយករដ្ឋមន្ត្រី
ភ្នំពេញ — គណបក្សប្រជាជនកម្ពុជាបានប្រកាសនៅថ្ងៃអង្គារនេះថា លោកហ៊ុន សែន នឹងបន្តធ្វើជានាយករដ្ឋមន្ត្រីទៀតស្របពេលដែលគណបក្សកាន់អំណាច យ៉ាងយូរនេះបានបាត់បង់អាសនៈក្នុងរដ្ឋសភាយ៉ាងតិចចំនួន២២ក្រោយពី ការបោះឆ្នោតកាលពីថ្ងៃអាទិត្យ។ កម្ពុជាបានធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រសម្រាប់បង្កើត រដ្ឋាភិបាលអាណត្តិទី៥កាលពីថ្ងៃទី២៨ខែកក្កដា។ លទ្ធផលបណ្តោះអាសន្នក្រៅផ្លូវការដែលប្រកាសដោយមន្ត្រីគណបក្សប្រជាជន កម្ពុជាឲ្យដឹងថា គណបក្សកាន់អំណាចនេះបានធ្លាក់ពី៩០អាសនៈនៅក្នុងរដ្ឋសភាកាលពី នីតិកាលទី៤មកត្រឹម៦៨ អាសនៈវិញ។ គណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងបានកើនពី២៩អាសនៈដែលជា អាសនៈច្របាច់បញ្ចូលគ្នារវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស កើនដល់៥៥អសនៈ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនគណបក្សកាន់អំណាចបញ្ជាក់ថា មានពាក្យចចាមអារ៉ាមដែលថាលោកហ៊ុន សែន លាឈប់ពីដំណែង។ គណបក្សប្រជាជនកម្ពុជាបានហៅពាក្យចចាមអារ៉ាមនោះថាគឺជាសង្គ្រាម ចិត្តសាស្ត្រដើម្បីបំពុលបរិយាកាសសង្គម។ មន្ត្រីជាន់ខ្ពស់ក្នុងគណៈកម្មការអចិន្ត្រៃយ៍ក្នុងជួរគណបក្សប្រជាជន កម្ពុជាមិនអាចទាក់ទងបានទេនៅថ្ងៃនេះ។ ...
បក្សសង្គ្រោះជាតិព្រមានធ្វើបាតុកម្មទូទាំងប្រទេស
ភ្នំពេញៈ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងកាលពីម្សិលមិញថា បាតុកម្មធំទូទាំងប្រទេសនឹងជាជម្រើសចុងក្រោយសម្រាប់គណបក្សប្រឆាំង ប្រសិនបើគ្មានការបំពេញតាមសំណើបង្កើតគណៈកម្មការចម្រុះដើម្បី ពិនិត្យភាពមិនប្រក្រតីនៃការបោះឆ្នោតទេនោះ។ វីដេអូដែលបានបង្ហោះនៅលើគេហទំព័រ ដែលមានសម្ព័ន្ធនឹងគណបក្សប្រឆាំង កាលពីយប់មិញ បានបង្ហាញលោក សម រង្ស៊ី និងលោក កឹម សុខា បានប្រាប់អ្នកគាំទ្រនៅការិយាល័យរបស់ខ្លួន ក្នុងខណ្ឌ មានជ័យថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវតែកែតម្រូវកំហុសនៃការ បោះឆ្នោតកាលថ្ងៃអាទិត្យ បើមិនដូច្នោះទេប្រជាជននឹងធ្វើបាតុកម្ម។ លោកថ្លែងថា៖ «ពិភពលោកដឹងថា គណបក្សសង្គ្រោះជាតិឈ្នះ។ នៅពេលអ្នកត្រឡប់ទៅផ្ទះវិញ សូមប្រើ ហ្វេសប៊ុក ប្រាប់យុវជន និងប្រជាជនខ្មែរទាំងមូលថា យើងនឹងធ្វើបាតុកម្មធំ»។ ...
http://www.postkhmer.com/index.php/national/1-national-news/101612-2013-07-31-03-23-04
Opposition claims majority win
If a joint committee investigates the irregularities and results from Sunday’s election, it will discover the opposition has won between 80 and 90 seats in the 123-seat National Assembly, Cambodia National Rescue Party president Sam Rainsy said today. Rainsy told the Post that his party’s final ...
The Phnom Penh Post
http://www.phnompenhpost.com/national/opposition-claims-majority-win
លទ្ធផលបោះឆ្នោតបណ្តោះអាសន្នបញ្ចប់ជីវិតនយោបាយអ្នករាជានិយម
ភ្នំពេញៈ ការបោះឆ្នោតកាលពីថ្ងៃអាទិត្យអាចជាការបញ្ចប់ខ្សែនយោបាយរបស់គណបក្ស ហ៊្វុនស៊ិនប៉ិច ដែលជាអ្នករាជានិយម។ គណបក្សនេះមិនទទួលបានអាសនៈសភាទេ ដែលនេះដូចទៅនឹងការបញ្ចប់ឥទ្ធិពលរបស់គណបក្សដែលធ្លាប់មានឥទ្ធិពល កម្លាំងនយោបាយខ្លាំងនៅក្នុងការឈ្នះការបោះឆ្នោតប្រជាធិបតេយ្យ ដំបូងរបស់កម្ពុជាក្នុងឆ្នាំ ១៩៩៣ដែលទទួលបាន ៥៨ អាសនៈ។ រយៈពេលជាច្រើនឆ្នាំបន្តបន្ទាប់មកបានឃើញថា មានការធ្លាក់ចុះជាប់ជានិច្ចនៃសំឡេងឆ្នោតនិងមានការបែកបាក់ផ្ទៃ ក្នុងសមាជិករត់ចេញទៅចូលគណបក្សផ្សេងនិងការគាំទ្រកាន់តែធ្លាក់ ចុះទៅៗហើយនៅក្នុងការបោះឆ្នោតឆ្នាំ ២០០៨ គណបក្សនេះឈ្នះបានតែ ២ អាសនៈប៉ុណ្ណោះ។ កាលពីម្សិលមិញព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម អរុណរស្មី ប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច និងជាបុត្រីព្រះបាទ នរោត្តម សីហនុ បានចេញសេចក្តីថ្លែងការណ៍មួយតាងនាមឲ្យគណបក្សដែលបិតាព្រះអង្គ បង្កើតឡើងថា ៖ «ខ្ញុំព្រះករុណាសូមសម្តែងអំណរគុណដ៏ជ្រាលជ្រៅចំពោះព្រះតេជគុណ គ្រប់ព្រះអង្គ ពលរដ្ឋ សមាជិក និងសមាជិកាទាំងអស់ដែលបានតស៊ូគាំទ្របម្រើនិងផ្តល់សេចក្តីទុក ចិត្តចំពោះគណបក្ស ហ៊្វុនស៊ិនប៉ិច កន្លងមកនេះ។ ទោះបីគណបក្ស ហ៊្វុនស៊ិនប៉ិច យើងពុំបានទទួលនូវអាសនៈក្នុងរដ្ឋសភានាអាណត្តិនេះក្តី ក៏យើងទាំងអស់គ្នាបានបង្ហាញសុឆន្ទៈដ៏អង់អាចមោះមុតក្នុងការរួប រួមគ្នាបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិតាមសមត្ថភាពរបស់យើង»។ ...
http://www.postkhmer.com/index.php/national/1-national-news/101615-2013-07-31-03-11-24
សង្គមស៊ីវិលបារម្ភពីបញ្ហាអសន្តិសុខសង្គមក្រោយការបោះឆ្នោត
ប្រជាពលរដ្ឋកម្ពុជា ងាយភ័យខ្លាចពីបញ្ហាសង្គម និងនយោបាយដែលកើតឡើងនៅក្នុងប្រទេស។ ភាពភ័យខ្លាចនេះ នឹងធ្វើឲ្យខាតប្រយោជន៍ដល់ប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ សង្គមនិងសេដ្ឋកិច្ចជាតិ។ បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជា ភាគច្រើនងាយនឹងជឿពាក្យចចាមអារ៉ាម ដោយសារតែមធ្យោបាយផ្ដល់ព័ត៌មានឯករាជ្យត្រូវបានរឹតត្បិត និងបទពិសោធន៍ហិង្សាដែលធ្លាប់កើតឡើងពីអតីតកាល។ មជ្ឈដ្ឋានអង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល មានការព្រួយបារម្ភចំពោះស្ថានការណ៍ក្រោយការបោះឆ្នោតនីតិកាលទី៥ ថាអាចនឹងបង្កឲ្យមានបញ្ហាអសន្តិសុខនៅក្នុងសង្គម ប្រសិនបើគូប្រកួតប្រជែងសំខាន់ដោះស្រាយមិនត្រូវរ៉ូវគ្នានោះ។ អ្នកវិភាគសង្គម លោក កែម ឡី មានប្រសាសន៍ថា នៅពេលមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រម្ដងៗ ប្រជាពលរដ្ឋកម្ពុជា តែងតែភ័យខ្លាចនឹងមានសង្គ្រាមកើតឡើង។ ប្រជាពលរដ្ឋមួយចំនួនបានអះអាងអំពីការចល័តទ័ពរបស់រដ្ឋាភិបាល នៅអំឡុងពេលបោះឆ្នោត និងក្រោយបោះឆ្នោត ជាទិដ្ឋភាពបង្កឲ្យមានការភ្នាក់ផ្អើលនៅក្នុងសង្គម។ លោកបញ្ជាក់ថា ស្ថានភាពនយោបាយនៅប្រទេសកម្ពុជា អាចងាយបង្កើតឲ្យអំពើហិង្សាកើតឡើងទាក់ទងនឹងរឿងនយោបាយ។ លោក កែម ឡី មានប្រសាសន៍បន្ថែមថា ប្រជាពលរដ្ឋដែលឆាប់ជឿលើពាក្យចចាមអារ៉ាមដោយសារតែខ្វះព័ត៌មាន គ្រប់គ្រាន់ បទពិសោធន៍បាក់ស្បាតពីអតីតកាល និងសមត្ថភាពយល់ដឹងអំពីបញ្ហាសង្គមនិងនយោបាយរបស់ប្រជាពលរដ្ឋនៅ មានកម្រិត។ ប្រធានមជ្ឈមណ្ឌលសិទ្ធិកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា មូលដ្ឋានដែលធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាចដោយសារតែកងកម្លាំងប្រដាប់ អាវុធខ្វះភាពឯករាជ និងស្ថិតនៅក្រោមកណ្ដាប់ដៃរបស់គណបក្សគ្រប់គ្រងប្រទេស។ លោកបញ្ជាក់ថា ដើម្បីធ្វើឲ្យសង្គមមួយធានាបាននូវស្ថិរភាព លុះត្រាតែកងកម្លាំងប្រដាប់អាវុធមិនមែនជារបស់គណបក្សនយោបាយ។ ប្រជាពលរដ្ឋកម្ពុជា ...
http://www.rfa.org/khmer/news/politics/political-uncertainty-07302013055611.html
លោក ស ខេង គោរពសន្យានឹងអ្នក ព្រៃវែង កម្រិតណា?
ភ្នំពេញៈ ប៉ុន្មានថ្ងៃមុនការបោះឆ្នោតពីថ្ងៃអាទិត្យរដ្ឋមន្រ្តីក្រសួង មហាផ្ទៃ លោក ស ខេង បានសន្យាផ្តល់ប្រាក់ផ្ទាល់ខ្លួនលោកជួយដល់ប្រជាជនក្រីក្រ ក្នុងខេត្ត ព្រៃវែង ឲ្យតែគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត។ ការសន្យានេះត្រូវមើលឃើញដោយក្រុមសង្កេតការណ៍ថាជាទម្រង់នៃ «ការទិញសំឡេងឆ្នោត» ដើម្បីបង្កើនការគាំទ្រនៅក្នុងខេត្តជា «សមរភូមិប្រកួតប្រជែង» ខ្លាំងជាមួយគណបក្សសង្គ្រោះជាតិ។ ខេត្ត ព្រៃវែង ធ្លាក់ពី ៧ អាសនៈ ទៅ ៥ អាសនៈ ប៉ុន្តែ គណបក្សប្រជាជននៅតែដឹកនាំប្រទេស។ ដូច្នេះ តើការសន្យាផ្តល់ប្រាក់ ១០ ម៉ឺនរៀលសម្រាប់ស្រ្តីមានផ្ទៃពោះនិង ២០ម៉ឺនរៀលសម្រាប់ការធ្វើបុណ្យសពនិងរហូត ៥០ ម៉ឺនទៅប្រជាជនណាដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅដែលមានជំងឺនិងត្រូវការព្យាបាលនៅមន្ទីរពេទ្យ តើអាចជួយបានរហូតដែរទេ? លោករដ្ឋមន្រ្តីដែលបានឈ្នះអាសនៈនៅខេត្ត បាត់ដំបង កាលពីថ្ងៃ អាទិត្យ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជានៅក្នុងខេត្ត ព្រៃវែង ជាស្រុកកំណើតលោកមិនអាចទាក់ទងបានទេ។ ដោយបានចោទជាសំណួរដូចគ្នាមន្រ្តីខុទ្ទកាល័យរបស់លោក ជាវ មង្គល និង ចៅ សុធី បានបដិសេធមិនធ្វើអត្ថាធិប្បាយ។ លោក ឈាង ...
http://www.postkhmer.com/index.php/national/1-national-news/101616-2013-07-31-03-17-21
គ.ជ.ប.៖ការអះអាងពីជ័យជំនះរបស់គណបក្សធំៗទាំងពីរមិនមែនជាលទ្ធផលផ្លូវការទេ
វ៉ាស៊ីនតោន — ទោះបីជាគណបក្សទាំងពីរបានអះអាងពីជ័យជម្នះរៀងៗខ្លួនចេញពីការ បោះឆ្នោតកាលពីថ្ងៃអាទិត្យមែន តែមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)បានបញ្ជាក់ ថា នោះមិនមែនជាលទ្ធផលផ្លូវការទេ។ ពីរដ្ឋធានីវ៉ាស៊ីនតោន លោក សុខ ខេមរានៃវីអូអេបានរាយការណ៍ថា មន្ត្រីគ.ជ.ប.អះអាងថា ខ្លួនពុំអាចបង្ហាញនៅឡើយទេថានរណាឈ្នះ ឬចាញ់នោះ។ ដោយសារមានភាពតានតឹងក្នុងចំណោមពលរដ្ឋអ្នកបោះឆ្នោតនិងគណបក្ស នយោបាយទាក់ទងនឹងការប្រកាសពីជ័យជំន្នះរៀងៗខ្លួននោះ មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអះអាងថា ខ្លួនមិនអាចបង្ហាញថា គណបក្សណាមួយឈ្នះឡើយទេ។ នេះជាការអះអាងរបស់លោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានថ្លែងប្រាប់វីអូអេ។ លោកនិយាយថា៖ «លទ្ធផលបឋមបានបង្ហាញច្បាស់ហើយថាគណបក្សប្រជាជនបាននាំមុខលើសំឡេង នៅខេត្តភាគច្រើន។ ហើយខេត្តមួយចំនួន ជាពិសេស ខេត្តធំៗហ្នឹង គណបក្សសង្គ្រោះជាតិនាំមុខ។ ហើយលទ្ធផលការបែងចែកអាសនៈបែបណា អ្នកណា ជាប់ឆ្នោតអីហ្នុង ទាល់តែបានលទ្ធផលផ្លូវការ ទើបគ.ជ.ប.បែងចែក»។ លទ្ធផលជាផ្លូវការបឋមអាចត្រូវគ.ជ.ប.ប្រកាសនៅថ្ងៃទី១០ខែសីហាខាងមុខបើគ្មានបណ្តឹង។ ភ្លាមៗក្រោយការបោះឆ្នោតកាលពីថ្ងៃអាទិត្យទី២៨ខែកក្កដាឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជាបានប្រកាសថា ខ្លួនឈ្នះអាសនៈ៦៨ក្នុងចំណោម១២៣អាសនៈ ហើយអាចបង្កើតរដ្ឋាភិបាលបានតែម្នាក់ឯង។គណបក្សនេះបានអះអាងថា គណបក្សសង្គ្រោះជាតិទទួលបានអាសនៈតែ៥៥ប៉ុណ្ណោះ។ ...
សហរដ្ឋអាម៉េរិកបង្ហាញនូវកង្វល់អំពីរបាយការណ៍នៃភាពមិនប្រក្រតីនៃការបោះឆ្នោតនៅកម្ពុជា
សហរដ្ឋអាម៉េរិកបង្ហាញនូវកង្វល់អំពីរបាយការណ៍នៃភាពមិនប្រក្រតីជា ច្រើន នៃការបោះឆ្នោតនៅកម្ពុជាកាលពីចុងសប្ដាហ៍កន្លងទៅ ដោយបានស្នើសុំឲ្យមានការស៊ើបអង្កេតដែលអាចយកជាការបាន។ អ្នកស្រី Jen Psaki អ្នកនាំពាក្យឲ្យក្រសួងការបរទេសអាម៉េរិកបានស្នើសុំឲ្យគណបក្ស ទាំងអស់និងអ្នកគាំទ្ររបស់គេឲ្យរក្សាសណ្ដាប់ធ្នាប់និង សន្ដិសុខជាបន្តទៀត នៅក្រោយពេលបោះឆ្នោតរួច។ គណបក្ស ប្រឆាំងនៅប្រទេសកម្ពុជាបានច្រានចោលនូវលទ្ធផលបឋម ទោះបីជាបក្សនេះបានទទួលកៅអីយ៉ាងច្រើនថែមទៀតក៏ដោយ។ ...
លទ្ធផលផ្លូវការចុងក្រោយនៃការបោះឆ្នោតនឹងត្រូវចេញផ្សាយនៅពីរសប្ដាហ៍ក្រោយ
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅ កាត់ថា គ.ជ.ប. បានលើកឡើងកាលពីម្សិលមិញថា លទ្ធផលចុងក្រោយនៃការបោះឆ្នោតជាតិកាលពី ថ្ងៃអាទិត្យ នឹងត្រូវប្រកាសនៅពាក់កណ្ដាលខែសីហា។ លោកបានមានប្រសាសន៍ថា ថ្ងៃដែលអាចនឹងចេញលទ្ធផលចុងក្រោយបំផុត ប្រហែលជានៅដើមខែកញ្ញា។ លោកបានបន្ថែមថា ល្បឿននៃការប្រកាសលទ្ធផលគឺអាស្រ័យលើថា តើគ.ជ.ប. និងក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជានឹងទទួលបាន ពាក្យបណ្ដឹងច្រើនប៉ុណ្ណាពាក់ព័ន្ធនឹងភាពមិន ប្រក្រតី។ ...
រាជធានីភ្នំពេញមានសភាពស្ងប់ស្ងាត់ពេលអ្នកបោះឆ្នោតធ្វើដំណើរត្រឡប់ពីខេត្តមកវិញ
ពេលលទ្ធផលនៃការបោះឆ្នោតបង្ហាញថា គណបក្សប្រជាជនកម្ពុជាបានបាត់បង់សន្លឹកឆ្នោត យ៉ាងច្រើនកាលពីម្សិលមិញ ហាងនិងផ្សារនានានៅទូទាំងរាជធានីភ្នំពេញ នៅបិទនៅឡើយ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបានលើកឡើងថា ភាពស្ងប់ស្ងាត់នេះមិនមែនដោយសារតែប្រជាពល រដ្ឋមានការភ័យខ្លាចអំពីចលាចលនៅក្នុងរាជ ធានីភ្នំពេញនោះទេ។ នៅពេលការបោះឆ្នោតបានបិទកាលពីថ្ងៃអាទិត្យ អ្នករស់នៅក្នុងរាជធានីភ្នំពេញមួយចំនួនបាន តម្រង់ជួរគ្នាចាំដកលុយចេញពីម៉ាស៊ីន អេធីអឹម (ATMS) រីឯអ្នកបើកបរវិញបាននាំគ្នាទៅស្ថានីយប្រេង ឥន្ធនៈដើម្បីចាក់សាំងរថយន្តរបស់ខ្លួន ខណៈអំពើហិង្សាបានផ្ទុះឡើងរវាងប្រជាពលរដ្ឋ មានកំហឹងមួយក្រុម និងមន្ត្រីនគរបាលនៅភាគខាងត្បូងរាជធានី។ លោក កើត ឆែ នាយខុទ្ទកាល័យសាលារាជធានីភ្នំពេញ បានលើកឡើងថា “ ខ្ញុំក៏ទទួលបានព័ត៌មានអំពីការបិទហាង និងផ្សារនេះដែរ។ ប៉ុន្តែវាមិនមែនដោយសារតែប្រជាពលរដ្ឋភ័យ ខ្លាចនោះទេ។ ខ្ញុំគិតថា ប្រជាពលរដ្ឋដែលទៅបោះឆ្នោតនៅមិនទាន់វិល ត្រឡប់ពីស្រុកកំណើតរបស់ខ្លួនវិញទេ”។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា រាជធានីភ្នំពេញមានសភាពស្ងប់ស្ងាត់ដោយសារ តែប្រជាពលរដ្ឋជាច្រើនបានទៅបោះឆ្នោតនៅ តាមបណ្ដាខេត្ត។ ...
ក្រុមអ្នកសង្កេតការណ៍អន្តរជាតិប្រកាសថា ការបោះឆ្នោតជាតិប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌
អ្នកសង្កេតការណ៍អន្តរជាតិ២៩១នាក់ ដែលគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត បានអញ្ជើញឲ្យមកត្រួតពិនិត្យសកម្មភាពបោះឆ្នោតកាលពី ថ្ងៃអាទិត្យ បានប្រកាសថា ការបោះឆ្នោតជាតិអាណត្តិនេះបាន ប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ទោះបីជាមានការចោទប្រកាន់ថា ភាពមិនប្រក្រតីកើតឡើងគួរឲ្យកត់សម្គាល់ក៏ដោយ។ ទោះបីជាគណបក្សសង្គ្រោះជាតិទទួលបានសំឡេងគាំទ្រច្រើនគួរឲ្យ កត់សម្គាល់ ពោលគឺទទួលបាន៥៥អាសនៈក្នុងចំណោម១២៣អាសនៈនៅរដ្ឋ សភាក៏ដោយ ក៏គណបក្សប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈ ដែលជាសំឡេងភាគ ច្រើនដែរ។ ក្រុមអ្នកសង្កេតការណ៍ដែលតាមសេចក្តីរាយការណ៍ថា ទទួល បានការរ៉ាប់រងលើការចំណាយផ្សេងៗពីគណបក្សកាន់អំណាចនោះ បានលើក ឡើងថា គណបក្សទាំងអស់គួរតែគោរព និងទទួលយកសំឡេងភាគច្រើននេះ។ សេចក្តីថ្លែងការណ៍រួមរបស់សន្និសីទ្ធអន្តរជាតិស្តីពីគណបក្ស នយោបាយអាស៊ី (ICCAP) និងអង្គការទស្សននយោបាយអ្នកប្រជាធិបតេយ្យអាស៊ីប៉ាស៊ីហ្វិក អន្តរជាតិ (CAPDI) មានខ្លឹមសារថា“ យើងយល់ឃើញថា ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ទទួលបានជោគជ័យ ដែលកើតចេញពីឆន្ទៈដ៏រឹងមាំ និងជាជ័យជម្នះរបស់ ប្រជាជនកម្ពុជានៅក្នុងដំណើរឆ្ពោះទៅកាន់អនាគតកាន់តែប្រសើរ ដោយ ផ្អែកលើភាពឧដុង្គឧត្តម និងខ្ពង់ខ្ពស់នៃការបោះឆ្នោត”។ យោងតាមអីុម៉េលរបស់លោក ជុង អីុយុង (Chung Euiyong) អគ្គលេខាធិការអង្គការ ICAPP ដែលបានផ្ញើចេញកាលពីខែមុន បាន បង្ហាញថា ក្រុមអ្នកសង្កេតការណ៍ដែលបានមកប្រទេសកម្ពុជាក្នុងឆ្នាំ នេះ ទទួលបានការរ៉ាប់រងផ្នែកចំណាយពីគណបក្សប្រជាជនកម្ពុជា៕ ...
Cambodia advises people not to travel by sea on Aug. 3-5 due to torrential rain
Cambodia’s Ministry of Water Resources and Meteorology on Tuesday warned people not to travel by sea from August 3-5 because the country would suffer from the impact of a storm and cause torrential rain. The ministry’s statement said according to the forecast, a depression on the ...
http://news.xinhuanet.com/english/world/2013-07/30/c_132587997.htm
Rating agency says Acleda not affected by recent surge in withdrawals
Standard & Poor’s Ratings Services said Tuesday that its single-B ratings and stable outlook for Cambodia’s Acleda Bank Plc were “unaffected” by a recent surge in ATM cash withdrawals. A statement from Singapore said Sunday evening withdrawals after polls closed in national elections were about $4 ...
http://www.thecambodiaherald.com/cambodia/detail/1?page=13&token=NjZmOWY5OTFhN2I