ខេមបូឌា ដេលី
ប្រជាជនក្នុងរាជធានីភ្នំពេញគាំទ្រការដើរក្បួនរបស់គណបក្សប្រឆាំង
កាលពីម្សិលមិញ ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ បានបង្ហាញអារម្មណ៍ភ័យខ្លាច ក៏ប៉ុន្តែមានការគាំទ្រផែនការរបស់ គណបក្សសង្គ្រោះជាតិ ដែលនឹងធ្វើមហាបាតុកម្មរយៈពេលបីថ្ងៃជាលើក ទី២ នៅទីលានប្រជាធិបតេយ្យ និងរៀបចំសកម្មភាពដើរក្បួនទៅកាន់ ស្ថានទូតបរទេសនៅទូទាំងរាជធានី ហើយផែនការធ្វើបាតុកម្ម និងដង្ហែក្បួននេះនឹងចាប់ផ្តើមពីថ្ងៃពុធនេះ។ ប្រជាជនប្រហែល២០.០០០នាក់បានចេញទៅជួបជុំគ្នាជារៀងរាល់ ថ្ងៃក្នុងកម្មវិធីតវ៉ារបស់គណបក្សប្រឆាំងកាលពីខែមុន ហើយគណបក្ស នេះបានលើកឡើងថា ខ្លួននឹងនាំអ្នកគាំទ្ររបស់ខ្លួនដើរកាត់វិថីនានា ក្នុងរាជធានីភ្នំពេញ ដើម្បីយកញាត្តិទៅប្រគល់ឲ្យអង្គការសហ ប្រជាជាតិ (UN) និងយ៉ាងហោចខស្ថានទូតចំនួនប្រាំពីរ ដើម្បីអំពាវ នាវឲ្យមានអន្តរាគមន៍ក្នុងការបញ្ចប់ភាពជាប់គាំងផ្នែកនយោបាយ ដោយសារតែលទ្ធផលដ៏ប្រទាញប្រទង់នៃការបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ ខែកក្កដា ។ នៅពេលក្រុមនគរបាលប្រឆាំងកុបកម្ម កាលពីម្សិលមិញ បានហ្វឹកហាត់ សកម្មភាពគ្រប់គ្រងក្រុមមនុស្ស ក្នុងខណ្ឌប្ញស្សីកែវ ដើម្បីត្រៀម ខ្លួនអនុវត្ត បម្រាម របស់សាលារាជធានីភ្នំពេញ ដែលហាមមិនឲ្យមានការដើរក្បួនតាមផែនការ របស់គណបក្សសង្គ្រោះជាតិ ប្រជាជននៅទូទាំងរាជធានីភ្នំពេញ បាន លើកឡើងថា ទោះបីជាពួកគាត់ខ្លាចការវាយបកខ្លាំងក្លាពីសំណាក់អាជ្ញាធរ ក៏ដោយ ក៏មហាបាតុកម្មលើកទី ២របស់គណបក្សប្រឆាំងគឺជារឿង ចាំបាច់ដែលត្រូវធ្វើ។ ...
Mech Dara and Alex Willemyns
http://www.cambodiadailykhmer.com/news/6509/
រដ្ឋសភាអនុម័តថវិកា២៥លានដុល្លារ ទោះបីជាអវត្តមានសមាជិកជាប់ឆ្នោតជិតពាក់កណ្តាលក៏ដោយ
គណៈកម្មាធិការអចិន្ត្រៃយ៍ត្រួតត្រាដោយគណបក្សប្រជាជនកម្ពុជានៅ រដ្ឋសភាថ្មី បានអនុម័តថវិកា២៥លានដុល្លារ សម្រាប់រ៉ាប់រងរាល់ ការចំណាយរបស់រដ្ឋសភានាឆ្នាំក្រោយទោះបីជាសមាជិកជាប់ឆ្នោតរបស់ ខ្លួនជិតពាក់កណ្តាលនៃចំនួនសមាជិកសរុប១២៣រូបនៅតែបន្តអវត្តមាន ក៏ដោយ។ សមាជិកសភាជាប់ឆ្នោតទាំង៥៥រូបមកពីគណបក្សសង្គ្រោះជាតិបាននិង កំពុងតែធ្វើពហិការសភា តាំងពីសភាបានបើកសម័យប្រជុំដំបូងរបស់ ខ្លួនក្នុងថ្ងៃទី២៣ ខែកញ្ញា ដើម្បីបដិសេធការបោះឆ្នោតជាតិកាលពី ខែកក្កដា។ គណបក្សប្រឆាំងបានអះអាងថា គណបក្សប្រជាជនកម្ពុជាបានលួច បន្លំសន្លឹកឆ្នោត។ គណបក្សសង្គ្រោះជាតិចាត់ទុកសភាបច្ចុប្បន្ន ជាសភាមិនស្របនឹងរដ្ឋធម្មនុញ្ញ និងកំពុងតែជំរុញឲ្យម្ចាស់ជំនួយ របស់ប្រទេសកម្ពុជាផ្អាកទំនាក់ទំនងជាមួយរដ្ឋាភិបាលថ្មីរហូតទាល់តែ ជម្លោះក្នុងការបោះឆ្នោតត្រូវបានដោះស្រាយ។ សមាជិកសភាទាំង៦៨រូបរបស់គណបក្សប្រជាជនកម្ពុជាបានបង្កើត គណៈកម្មាធិការអចិន្ត្រៃយ៍ដែលមានសមាជិក១២រូបនៅរដ្ឋសភា រួមទាំង ប្រធានសភា អនុប្រធានពីររូប និងប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ទាំងប្រាំបួននៃរដ្ឋសភា។ ...
Hul Reaksmey
http://www.cambodiadailykhmer.com/news/6476/
អាមេរិកហាក់ព្រងើយនឹងការអបអរជ័យជម្នះលោកហ៊ុន សែន
ភ្នំពេញៈ បើទោះជាមានការព្យាករពីក្រុមអ្នកវិភាគថាការ អបអរជាផ្លូវការនាពេលថ្មីៗពីប្រទេសបារាំងនិងអូស្រ្តាលីចំពោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនអាចនឹងនាំឲ្យម្ចាស់ជំនួយលោកខាងលិចផ្សេងៗធ្វើការអបអរសាទរតាម ក៏ដោយក៏សហរដ្ឋអាមេរិកកាលពីម្សិលមិញទំនងជាព្យាយាមបញ្ចៀសការទទួល យកចំពោះជ័យជម្នះរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោក Sean McIntoshអ្នកនាំពាក្យស្ថានទូតអាមេរិកបានថ្លែងថាសហរដ្ឋអាមេរិកមាន ចំណាប់អារម្មណ៍ក្នុងដំណើរការការទូតប៉ុន្តែមិនមានការគាំទ្រគណបក្ស នយោបាយណាមួយឬបុគ្គលណាមួយទេ។ បើទោះជារដ្ឋាភិបាលអាមេរិកជាញឹកញាប់ធ្វើការអបអរសាទរមេដឹកនាំ ពិភពលោកចំពោះ ជោគជ័យនៃការបោះឆ្នោតរបស់ពួកគេក៏ដោយក៏អ្នកនាំពាក្យស្ថានទូតអាមេរិក បានថ្លែងថាវាមិនមែនជាពិធីសារការទូតសកលទេហើយវាអាស្រ័យទៅលើ« បរិបទជាក់លាក់»។ លោក បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «វាអាស្រ័យលើស្ថានភាពមិនមែនរាល់ស្ថានភាពទាំងអស់ដូចគ្នាទេ។ នៅក្នុងបរិបទកម្ពុជាយើងនៅតែបារម្ភនៅឡើយចំពោះភាពមិនប្រក្រតីដែល បានបន្តមានហើយយើងនៅតែអំពាវនាវឲ្យមានការស៊ើបអង្កេតទៅលើបញ្ហា ទាំងនោះ»។ ...
Kevin Ponniah
http://www.postkhmer.com/index.php/national/1-national-news/105128-2013-10-15-04-40-09
លោក កឹម សុខា ច្រានចោលការអះអាងដែលថា គណបក្សសង្គ្រោះជាតិកំពុងបែកបាក់ផ្ទៃក្នុង
កាលពីម្សិលមិញលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបាន ច្រានចោលការអះអាងដោយប្រធានខុទ្ទកាល័យរបស់លោក ស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ដែលថាគណបក្សសង្គ្រោះជាតិកំពុងខ្វែងគំនិតគ្នា នៅក្នុងការទាមទារលក្ខខណ្ឌពីគណបក្សប្រជាជនកម្ពុជា។ គណបក្សទាំងពីរនេះ បានជាប់គាំងផ្នែកនយោបាយចាប់តាំងពីការ បោះឆ្នោតជាតិកាលពីខែកក្កដាមក ដោយគណបក្សសង្គ្រោះជាតិចោទ ប្រកាន់ថា មានការលួចបន្លំក្នុងការបោះឆ្នោត និងមិនព្រមទទួលយក អាសនៈសភារបស់ខ្លួន បន្ទាប់ពីការចរចាបរាជ័យ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញកាលពីថ្ងៃសៅរ៍ ឧត្តមសេនីយ៍ ឯក ខៀវ សុភ័គ ប្រធានខុទ្ទកាល័យរបស់លោក ស ខេង បានមានប្រសាសន៍ថា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានទូរស័ព្ទប្រាប់លោក ស ខេង ថា លោកលែងចង់បានតំណែងប្រធានរដ្ឋសភាទៀតហើយ ប៉ុន្តែលើកឡើងថា លោក កឹម សុខា ដែលជាអនុប្រធាននិង លោក យឹម សុវណ្ណ អ្នកនាំពាក្យ គណបក្សសង្គ្រោះជាតិ នៅតែចង់បានមុខតំណែងនេះ។ ...
Khy Sovuthy and Ben Woods
http://www.cambodiadailykhmer.com/news/6345/
ដោយសារទឹកជំនន់ គ.ជ.ប. បន្ថែមរយៈពេលបីថ្ងៃទៀតសម្រាប់ការចុះឈ្មោះ
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោ ត (គ.ជ.ប.) បានឲ្យដឹងកាលពីម្សិលមិញថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងបន្ថែមពេលវេលា រយៈពេលបីថ្ងៃទៀតសម្រាបើការចុះឈ្មោះអ្នកបោះឆ្នោត នៅ២០០ឃុំ នៅក្នុងខេត្តចំនួន១០ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់។ សកម្មភាពចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ បានចាប់ផ្តើមកាលពីថ្ងៃទី១ ខែតុលា និងគ្រោងនឹងបញ្ចប់នៅថ្ងៃទី២០ខែតុលា ប៉ុន្តែលោក ទេព នីថា បានឲ្យដឹងថា ទឹកជំនន់បានបង្កការលំបាក សម្រាប់ប្រជាជនទៅកាន់ទីស្នាក់ការគណះកម្មាធិការរៀបចំការ បោះឆ្នោតខេត្ត។ លោកបានមានប្រសាសន៍ថា “គេប្រាប់យើងថា ២០០ឃុំនៅក្នុង១០ខេត្ត រងប៉ះពាល់ដោយសារទឹកជំនន់។ យើងសូមបន្ថែមបីថ្ងៃសម្រាប់ ការចុះឈ្មោះបោះឆ្នោត។ លោកបានឲ្យដឹងបន្ថែមទៀតថាមកទល់ពេលនេះ អ្នកបោះឆ្នោតថ្មីជាង៦៨.០០០នាក់បានមកចុះឈ្មោះបោះ ឆ្នោត បើតចាប់តាំងពីថ្ងៃទី១១ ខែតុលា ក៏ប៉ុន្តែ គ.ជ.ប. រំពឹងថា មានអ្នកបោះឆ្នោតជាង៣៣៧.០០០នាក់នឹងចុះឈ្មោះ ក្នុងរយៈពេលចុះឈ្មោះនេះ។ការបោះឆ្នោតបន្ទាប់មិនទាន់ កំណត់ពេលទេ រហូតដល់ឆ្នាំ២០១៨។ ...
Eang Mengleng
http://www.cambodiadailykhmer.com/news/6316/
គណបក្សប្រជាជន៖ ការចរចាជាប់គាំងដោយសារការខ្វែងគំនិតគ្នានៅក្នុងបក្សប្រឆាំង
នាយកខុទ្ទកាល័យរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃមកពីគណបក្សប្រជាជនកម្ពុជា បានបន្ទោសគណបក្សសង្គ្រោះជាតិចំពោះការជាប់គាំងនៅ ក្នុងការចរចា ដែលអាចទម្លាយភាពទាល់ច្រកផ្នែកនយោបាយនាពេលបច្ចុប្បន្ន ដែលបណ្តាលឲ្យសមាជិកសភាជាប់ឆ្នោតទាំង៥៥រូបរបស់ គណបក្សសង្គ្រោះជាតិធ្វើពហិការមិនចូល ប្រជុំសភានោះ។ គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាបានផ្អាកការចរចា កម្រិតកំពូល តែប៉ុន្មានថ្ងៃមុនពេលគណបក្សប្រជា ជនកម្ពុជាបើកសម័យប្រជុំសភាដំបូងដោយគ្មានវត្ត មានរបស់សមាជិកសភាមកគណបក្សប្រឆាំង កាលពីថ្ងៃទី២៣ ខែកញ្ញា ហើយមិនបានបន្តការចរចាផ្លូវការណាមួយតាំងពី ពេលនោះមក។ ...
Hul Reaksmey
http://www.cambodiadailykhmer.com/news/6314/
បារាំងនិងអូស្ត្រាលីអបអរសាទរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ប្រទេសបារាំង និងប្រទេសអូស្ត្រាលីបានអបអរសាទរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបានជ្រើសតាំងជាផ្លូវការឲ្យធ្វើជា នាយករដ្ឋមន្ត្រីបន្តទៀត បន្ទាប់ពីការបោះឆ្នោតដ៏ប្រទាញប្រទង់គ្នាកាលពីខែ កក្កដា ហើយប្រទេសទាំងនេះក៏បានបង្ហាញការគាំទ្ររបស់ ខ្លួនផងដែរ ខណៈដែលលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង កំពុងបំពេញទស្សនកិច្ចនៅតំបន់អឺរ៉ុប ដោយជំរុញឲ្យម្ចាស់ជំនួយនានាផ្អាកទំនាក់ទំនង ជាមួយរដ្ឋាភិបាលថ្មីបច្ចុប្បន្ន។ ខណៈដែលប្រទេសផ្សេងៗជាច្រើនទៀត ជាពិសេសប្រទេសនៅក្នុងតំបន់អាស៊ីអបអរសាទរ លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជារបស់លោកយ៉ាងឆាប់រហ័សនោះ ប្រទេសអូស្ត្រាលី និងសហគមន៍អឺរ៉ុប (EU) ស្ថិតក្នុងចំណោមប្រទេស និងតំបន់មួយចំនួនដែលបានបង្ហាញក្ដីបារម្ភ អំពីលទ្ធផលផ្លូវការហើយដូចគ្នានឹងសហ រដ្ឋអាមេរិកដែរ ប្រទេសក្នុងតំបន់ទាំងនោះ បានលើកឡើងស្របគ្នានឹងសេចក្ដីអំពាវនាវរបស់ គណបក្សសង្គ្រោះជាតិ ដែលសុំឲ្យមានការស៊ើបអង្កេតឯករាជ្យចំពោះ ភាពមិនប្រក្រតីក្នុងការបោះឆ្នោត។ បច្ចុប្បន្ន ទាំងប្រទេសបារំាង និងប្រទេសអូស្ត្រាលី បានបង្ហាញការអបអរសាទរដ៏យឺតយ៉ាវដូចគ្នា។ ...
Zsombor Peter
http://www.cambodiadailykhmer.com/news/6312/
មជ្ឈដ្ឋានទូទៅមានមន្ទិលចំពោះហេតុផលរដ្ឋាភិបាលលុបចោលពិធីបុណ្យអុំទូក
មជ្ឈដ្ឋានទូទៅនៅរាជធានីភ្នំពេញចាប់ពីថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ រហូតដល់អាជីវករលក់ដូរនៅតាមដងផ្លូវ សុទ្ធតែបានសម្តែងក្តីមន្ទិលចំពោះការលើកហេតុផល របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការលុបចោលពិធីបុណ្យអុំទូក ក្នុងនោះទឹកជំនន់នៅតាមបណ្តាខេត្តនាពេល ថ្មីៗនេះ ក៏ត្រូវបានយកមកធ្វើជាហេតុផលផងដែរ ។ តាមរយៈសារាចររបស់រដ្ឋាភិបាលកាលពីថ្ងៃអាទិត្យ លោក ហ៊ុន សែន លើកឡើងថា ភូមិ ឃុំរងការលិចលង់ ដែលជាធម្មតាតែងបញ្ជូនក្រុមប្រណាំងទូករបស់ខ្លួនមក រាជធានីភ្នំពេញ ដើម្បីចូលរួមនៅក្នុងពិធីបុណ្យអុំទូក ព្រមទាំងប្រជាពលរដ្ឋពី១លានទៅ២លាននាក់ដែលតែងមក ទស្សនាពិធីបុណ្យនេះ គួរតែផ្តោតលើការស្តារឡើងវិញនូវការខាតបង់ ដោយសារគ្រោះទឹកជំនន់នេះវិញ។ ប៉ុន្តែ ដោយសាររាជធានីភ្នំពេញនៅជាប់គាំងដោយសារភាពទាល់ច្រកផ្នែក នយោបាយទាក់ទងនឹងការបោះឆ្នោតដ៏ចម្រូងចម្រាសកាលពីខែ កក្កដា ហើយគណបក្សប្រឆាំងនៅតែអាចកៀងគរអ្នកគាំទ្រ រាប់ម៉ឺននាក់ឲ្យមកចូលរួមនៅក្នុងការជួបជុំគ្នានោះ បក្សសង្គ្រោះជាតិលើកឡើងថា ការពន្យល់របស់លោក ហ៊ុន សែន គ្រាន់តែជាលេសប៉ុណ្ណោះ។ ...
Zsombor Peter and Hul Reaksmey
http://www.cambodiadailykhmer.com/news/6117/
លោក សម រង្ស៊ី ចុះឈ្មោះក្នុងបញ្ជីបេក្ខជនឈរឈ្មោះនៅ គ.ជ.ប.
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានចុះឈ្មោះរបស់លោក នៅក្នុងបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប.) ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ ជាការបើកផ្លូវឲ្យ ឈ្មោះលោកចូលក្នុងបញ្ជីរាយនាមនៃសមាជិកសភារបស់គណបក្សសង្គ្រោះជាតិនៅ ដើមឆ្នាំក្រោយនេះ។ ឈ្មោះរបស់លោក សម រង្ស៊ី ត្រូវបានដកចេញពីបញ្ជីបេក្ខជនឈរឈ្មោះ បោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ២០១២ ដោយសារតែលោកជាប់ទោស។ បន្ទាប់ ពីលោកបានទទួលព្រះរាជលើកលែងទោសមួយ និងបានត្រឡប់មកកាន់ប្រទេស វិញតែប៉ុន្មានថ្ងៃមុនពេលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃ ទី២៨ខែកក្កដា ទាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និង រដ្ឋសភាបានលើកឡើងថា វាយឺតពេលហើយសម្រាប់លោក ដែលងាកមករកចុះ បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនោះ។ សេចក្តីសម្រេចនេះបានផ្តល់លទ្ធភាពឲ្យលោក សម រង្ស៊ី ឈរឈ្មោះជា បេក្ខជនម្នាក់សម្រាប់រដ្ឋសភា បើទោះជាលោកជាប្រធានគណបក្សប្រឆាំង ក៏ដោយ។ លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះ ជាតិ បានលើកឡើងថា ដោយចុះឈ្មោះជាបេក្ខជនឈរឈ្មោះម្នាក់កាលពី ម្សិលមិញ លោក សម រង្ស៊ី នឹងក្លាយជាសមាជិកសភាម្នាក់។ ...
Khy Sovuthy
http://www.cambodiadailykhmer.com/news/6121/
រដ្ឋសភាដែលមានតែគណបក្សប្រជាជនកម្ពុជានឹងបើកកិច្ចប្រជុំពេញអង្គដំបូងនៅថ្ងៃព្រហស្បតិ៍
បើទោះបីជាគណបក្សសង្គ្រោះជាតិនៅតែបដិសេធមិនទទួលយក អាសនៈទាំង៥៥របស់ខ្លួនក៏ដោយ ក៏រដ្ឋសភានឹងបើកសម័យប្រជុំពេញ អង្គនៅក្នុងថ្ងៃព្រហស្បតិ៍នេះជាលើកដំបូង ចាប់តាំងពី សមាជិកសភាទាំង៦៨រូបរបស់គណបក្សប្រជាជន បានបោះឆ្នោតជ្រើសរើស ប្រធានរដ្ឋសភា និងប្រធានគណៈកម្មាធិការទាំងប្រាំបួនរបស់ស្ថាប័ន នេះ កាលពីខែមុនមក។ ប្រធាននៃគណៈកម្មាធិការទាំងប្រាំបួន ដែលរួមបញ្ចូលគ្នាបង្កើត បានជាគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ហើយត្រូវបានបោះឆ្នោត គាំទ្រជាឯកច្ឆន្ទ ដោយសមាជិកសភាទាំង៦៨រូបរបស់គណបក្សប្រជាជន កម្ពុជា កាលពីថ្ងៃទី២៤ ខែកញ្ញានេះ ក៏នឹងបើកកិច្ចប្រជុំ ដំបូងរបស់ខ្លួននៅថ្ងៃស្អែកនេះផងដែរ។ លោក ឈាង វុន ជាអ្នកនាំពាក្យរដ្ឋសភា និងជាសមាជិកសភានៃគណបក្ស ប្រជាជនកម្ពុជាបានមានប្រសាសន៍ថា “គណៈកម្មាធិការអចិន្ត្រៃយ៍នឹង បើកកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃទី៨ ខែតុលា នាពេលរសៀល ចំណែក សម័យប្រជុំពេញអង្គនៃរដ្ឋសភា នឹងធ្វើនៅពេលក្រោយ” ដោយបាន បញ្ជាក់ថា សម័យប្រជុំពេញអង្គនឹងធ្វើនៅថ្ងៃព្រហស្បតិ៍។ ...
Hul Reaksmey
http://www.cambodiadailykhmer.com/news/6082/
សហរដ្ឋអាមេរិកស្នើគណបក្សជាប់ឆ្នោតទាំងពីរធ្វើការរួមគ្នាដើម្បីប្រជាជន
កាលពីថ្ងៃអង្គារ ក្រសួងការបរទេសអាមេរិកបានអំពា វនាវគណបក្សប្រជាជនកម្ពុជាគ្រប់គ្រងអំណាច និងគណបក្ស សង្គ្រោះជាតិដែលជាគណបក្សប្រឆាំងឲ្យ “ធ្វើការរួម គា្ន” និងអំពាវនាវម្តងហើយម្តងទៀតឲ្យមានការពិនិត្យឡើងវិ ញប្រកបដោយតម្លាភាពលើភាព មិនប្រក្រតីក្នុងការបោះឆ្នោតជ្រើស រើសតំណាងរាស្ត្រក្នុងខែកក្កដា។ លោកស្រី ចិន ផ្សាគី (Jen Psaki) អ្នកនាំពាក្យក្រសួងការ បរទេសសហរដ្ឋអាមេរិកបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា “សហរដ្ឋអាមេរិកជំរុញឲ្យមេដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលកំពុង គ្រប់គ្រងអំណាច និងគណបក្សសង្គ្រោះជាតិធ្វើការរួមគ្នា ដើម្បី ដោះស្រាយការខ្វែងគំនិតគ្នាដោយយកប្រយោជន៍របស់ប្រជាជនកម្ពុជាជា ធំ”។ សហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍នេះ ក្រោយសម័យប្រជុំ រដ្ឋសភាកាលពីថ្ងៃច័ន្ទ ដែលមានតែសមាជិកសភាមកពីគណបក្សប្រជាជន កម្ពុជាប៉ុណ្ណោះបានចូលរួម ខណៈដែលគណបក្សសង្គ្រោះជាតិបានធ្វើ ពហិការសម័យប្រជុំនេះ ពីព្រោះខ្លួនចង់ឲ្យមានការស៊ើបអង្កេត ឯករាជ្យមួយក្នុងភាពមិនប្រក្រតីនៃការបោះឆ្នោត។ ...
Phorn Bopha and Joshua Wilwohl
http://www.cambodiadailykhmer.com/news/5807/
គណបក្សប្រឆាំងគំរាមធ្វើមហាកូដកម្មការងារទូទាំងប្រទេស
កាលពីម្សិលមិញ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានប្រកាស ថា គណបក្សរបស់លោកអាចនឹងរៀបចំឲ្យមានកូដកម្មការងារទូទាំង ប្រទេស ដើម្បីតវ៉ាប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតដែលមានភាព ចម្រូងចម្រាស ហើយលោកបានលើកឡើងថា គណបក្សសង្គ្រោះ ជាតិក៏អាចនឹងចាប់ផ្ដើមយុទ្ធនាការជាអន្តរជាតិ ដើម្បីធ្វើឲ្យ រដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាក្លាយជារដ្ឋាភិបាលមិនស្រប ច្បាប់ផងដែរ។ ការលើកឡើងរបស់លោក សម រង្ស៊ី នេះបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជាកំពុង កាន់អំណាច បោះឆ្នោតគាំទ្រលោក ហ៊ុន សែន ឲ្យធ្វើជានាយករដ្ឋមន្ត្រីមួយ អាណត្តិប្រាំឆ្នាំទៀត និងបានអនុម័តលើការរុះរើគណៈរដ្ឋមន្ត្រីដ៏ ធំរបស់លោក។ លោក សម រង្ស៊ី បានថ្លែងនៅឯសន្និសីទកាសែតមួយនៅទីស្នាក់ការ កណ្ដាលរបស់គណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញថា “គំនិតផ្ដួចផ្ដើមធ្វើកូដកម្មទូទាំងប្រទេសគឺអាចទៅរួច ហេតុដូច្នេះថ្ងៃណាមួយ យើងនឹងអំពាវនាវឲ្យមានកូដកម្មទូទាំងប្រទេស ។ គ្រប់រោងចក្រ មន្ត្រីរាជការគ្រប់រូប និងហាងលក់ដូរទាំងអស់ នឹងឈប់ធ្វើការនៅក្នុងថ្ងៃនោះ នេះគឺជាគំនិតមួយដែលអាចទៅរួច ”។ ...
Phorn Bopha and Colin Meyn
http://www.cambodiadailykhmer.com/news/5803/
គណបក្សសង្គ្រោះជាតិប្ដេជ្ញាធ្វើពហិការមិនចូលរួមប្រជុំសភា ហើយនឹងធ្វើបាតុកម្មបន្តទៀត
បន្ទាប់ពីការបើកសម័យប្រជុំសភាដំបូងដែលមានតែសមាជិកសភាមក ពីគណបក្សប្រជាជនកម្ពុជាចូលរួម មេដឹកនាំគណបក្សសង្គ្រោះជាតិកាលពី ម្សិលមិញបានមានប្រសាសន៍ថា ខ្លួននឹងនៅតែបន្តធ្វើពហិការមិនចូល រួមប្រជុំសភា ហើយប្រើមហាបាតុកម្មជាមធ្យោបាយ ដើម្បីដាក់សម្ពាធ លើរដ្ឋាភិបាលឲ្យដោះស្រាយការទាមទាររបស់ខ្លួន ដើម្បីស្វែងរក “យុត្តិធម៌” បន្ទាប់ពីខ្លួនបានអះអាងថា ការបោះឆ្នោតជាតិមានការលួច បន្លំនោះ។ បន្ទាប់ពីបរាជ័យក្នុងការទូលថ្វាយព្រះមហាក្សត្រនរោត្តម សីហមុនី ឲ្យពន្យារពេលនៃការបង្កើតរដ្ឋសភាថ្មី មេដឹកនាំគណបក្ស ប្រឆាំងបានលើកឡើងថា ការធ្វើបាតុកម្មលើកក្រោយៗប្រឆាំងរដ្ឋាភិបាល នឹងត្រូវធ្វើឡើងនៅតាមបណ្ដាខេត្ត ហើយលោក សម រង្ស៊ី ប្រធាន គណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា លោក និងលោក កឹម សុខា អនុប្រធានបក្សនឹងធ្វើដំណើរទៅក្រៅប្រទេស ដើម្បីបង្កើនការដាក់ សម្ពាធពីអន្តរជាតិលើគណបក្សប្រជាជនកម្ពុជា។ លោក សម រង្ស៊ី បានមានប្រសាសន៍ថា “យើងកំពុងតែរៀបផែនការ ដើម្បី ប្រមូលអ្នកគំាទ្រឲ្យបន្តធ្វើបាតុកម្មដោយសន្ដិវិធីបន្តទៀត ហើយការបដិសេធមិនគោរពច្បាប់រដ្ឋដោយកម្លាំងមហាជនតាមសន្ដិវិធីក៏អាច ត្រូវធ្វើដែរ ប្រសិនបើស្របច្បាប់”។ លោក សម រង្ស៊ី បានបន្ថែមថា គណបក្សសង្គ្រោះជាតិនឹងប្រើ “ទាំងវិធានការក្នុងប្រទេស និងក្រៅ ប្រទេស” ដើម្បីជំរុញឲ្យមានកំណែទម្រង់នៃរដ្ឋាភិបាលរបស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន។ ...
Colin Meyn and Khuon Narim
http://www.cambodiadailykhmer.com/news/5716/
ព្រះមហាក្សត្រ កោះប្រជុំសភា ដែលមានគណបក្សជាប់ឆ្នោតតែមួយចូលរួម
ព្រះមហាក្សត្រ នរោត្តម សីហមុនី បានធ្វើជាព្រះអធិបតីនៅក្នុងការបើក សម័យប្រជុំសភា ដែលអវត្តមានសមាជិកជិតពាក់កណ្ដាលកាលពីម្សិលមិញ ព្រោះសមាជិកសភាជាប់ឆ្នោតទាំង៥៥រូបរបស់គណបក្សសង្គ្រោះជាតិ បាន ធ្វើតាមការគំរាមរបស់ខ្លួនធ្វើពហិការរដ្ឋសភា ដើម្បីតវ៉ានឹងលទ្ធផល បោះឆ្នោតជាតិ កាលពីខែកក្កដា។ ដូចដែលខ្លួនបានសន្យានោះ សមាជិកសភាគណបក្សសង្គ្រោះជាតិ បានធ្វើ ដំណើរទៅក្រុងសៀមរាប ដែលនៅទីនោះពួកគាត់បានចាត់ទុកសម័យប្រជុំ សភាលើកដំបូងនេះថា មិនស្របតាមរដ្ឋធម្មនុញ្ញ ហើយបានចាត់ទុក ប្រទេសកម្ពុជាថា ជាប្រទេសឯកបក្ស។ អ្នកវិភាគ និងអ្នកសង្កេតការបោះឆ្នោតក៏បានចោទសួរពីភាពស្រប ច្បាប់របស់រដ្ឋសភាថ្មីនេះផងដែរ ហើយបារម្ភខ្លាចមានភាពច្របូក ច្របល់ជាសាធារណៈកាន់តែខ្លាំងប្រសិនបើសមាជិកសភាគណបក្សប្រជាជន កម្ពុជាបន្តអនុម័តច្បាប់នានានោះ។ ទោះជាយ៉ាងណា ព្រះមហាក្សត្រ នរោត្តម សីហមុនី និងសមាជិកជាប់ ឆ្នោតទាំង៦៨រូប នៃគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តសម័យប្រជុំសភាដែលមានការចូលរួមពីអ្នកការ ទូតបរទេសប្រចាំកម្ពុជាជាច្រើនរូប រួមទាំងគណៈប្រតិភូអឺរ៉ុបមួយចំនួនដែលបានរិះគន់ដំណើរការបោះឆ្នោត នេះ និងមិនបានទទួលស្គាល់លទ្ធផលផ្លូវការនៃការបោះឆ្នោតនេះ ទេ។ ...
Zsombor Peter and Hul Reaksmey
http://www.cambodiadailykhmer.com/news/5703/