លោក កឹម សុខា ច្រានចោលការអះអាងដែលថា គណបក្សសង្គ្រោះជាតិកំពុងបែកបាក់ផ្ទៃក្នុង
កាលពីម្សិលមិញលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបាន ច្រានចោលការអះអាងដោយប្រធានខុទ្ទកាល័យរបស់លោក ស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ដែលថាគណបក្សសង្គ្រោះជាតិកំពុងខ្វែងគំនិតគ្នា នៅក្នុងការទាមទារលក្ខខណ្ឌពីគណបក្សប្រជាជនកម្ពុជា។ គណបក្សទាំងពីរនេះ បានជាប់គាំងផ្នែកនយោបាយចាប់តាំងពីការ បោះឆ្នោតជាតិកាលពីខែកក្កដាមក ដោយគណបក្សសង្គ្រោះជាតិចោទ ប្រកាន់ថា មានការលួចបន្លំក្នុងការបោះឆ្នោត និងមិនព្រមទទួលយក អាសនៈសភារបស់ខ្លួន បន្ទាប់ពីការចរចាបរាជ័យ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញកាលពីថ្ងៃសៅរ៍ ឧត្តមសេនីយ៍ ឯក ខៀវ សុភ័គ ប្រធានខុទ្ទកាល័យរបស់លោក ស ខេង បានមានប្រសាសន៍ថា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានទូរស័ព្ទប្រាប់លោក ស ខេង ថា លោកលែងចង់បានតំណែងប្រធានរដ្ឋសភាទៀតហើយ ប៉ុន្តែលើកឡើងថា លោក កឹម សុខា ដែលជាអនុប្រធាននិង លោក យឹម សុវណ្ណ អ្នកនាំពាក្យ គណបក្សសង្គ្រោះជាតិ នៅតែចង់បានមុខតំណែងនេះ។…
Khy Sovuthy and Ben Woods
http://www.cambodiadailykhmer.com/news/6345/