អាមេរិកហាក់ព្រងើយនឹងការអបអរជ័យជម្នះលោកហ៊ុន សែន
ភ្នំពេញៈ បើទោះជាមានការព្យាករពីក្រុមអ្នកវិភាគថាការ អបអរជាផ្លូវការនាពេលថ្មីៗពីប្រទេសបារាំងនិងអូស្រ្តាលីចំពោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនអាចនឹងនាំឲ្យម្ចាស់ជំនួយលោកខាងលិចផ្សេងៗធ្វើការអបអរសាទរតាម ក៏ដោយក៏សហរដ្ឋអាមេរិកកាលពីម្សិលមិញទំនងជាព្យាយាមបញ្ចៀសការទទួល យកចំពោះជ័យជម្នះរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោក Sean McIntoshអ្នកនាំពាក្យស្ថានទូតអាមេរិកបានថ្លែងថាសហរដ្ឋអាមេរិកមាន ចំណាប់អារម្មណ៍ក្នុងដំណើរការការទូតប៉ុន្តែមិនមានការគាំទ្រគណបក្ស នយោបាយណាមួយឬបុគ្គលណាមួយទេ។
បើទោះជារដ្ឋាភិបាលអាមេរិកជាញឹកញាប់ធ្វើការអបអរសាទរមេដឹកនាំ ពិភពលោកចំពោះ ជោគជ័យនៃការបោះឆ្នោតរបស់ពួកគេក៏ដោយក៏អ្នកនាំពាក្យស្ថានទូតអាមេរិក បានថ្លែងថាវាមិនមែនជាពិធីសារការទូតសកលទេហើយវាអាស្រ័យទៅលើ« បរិបទជាក់លាក់»។ លោក បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «វាអាស្រ័យលើស្ថានភាពមិនមែនរាល់ស្ថានភាពទាំងអស់ដូចគ្នាទេ។ នៅក្នុងបរិបទកម្ពុជាយើងនៅតែបារម្ភនៅឡើយចំពោះភាពមិនប្រក្រតីដែល បានបន្តមានហើយយើងនៅតែអំពាវនាវឲ្យមានការស៊ើបអង្កេតទៅលើបញ្ហា ទាំងនោះ»។…
Kevin Ponniah
http://www.postkhmer.com/index.php/national/1-national-news/105128-2013-10-15-04-40-09