គណ​បក្ស​ប្រជា​ជន​៖ ការ​ចរចា​​​​ជាប់​​​គាំង​​​ដោយ​សារ​ការ​ខ្វែង​គំនិត​គ្នា​នៅ​​​ក្នុង​​​បក្ស​ប្រឆាំង

នាយក​ខុទ្ទកាល័យ​របស់​លោកឧបនា​យក​រដ្ឋមន្ត្រី​ ស ខេង ជា​រដ្ឋមន្ត្រី​ក្រសួ​ង​ម​ហាផ្ទៃ​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​​ បាន​បន្ទោស​​​គណ​​​បក្ស​​​សង្គ្រោះជាតិ​​​​​ចំពោះ​ការជាប់​​​គាំង​​​នៅ​​​ ក្នុង​​​ការ​​ចរចា​ ដែលអាចទម្លាយ​ភាព​ទាល់​​​ច្រក​ផ្នែកនយោ​បាយនាពេលបច្ចុប្បន្ន ដែល​បណ្តាល​​​ឲ្យ​​​សមាជិក​​​សភា​​​ជាប់​​​ឆ្នោត​​​ទាំង​​​៥៥​​​រូប​​​របស់​ ​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​ ប្រជុំសភានោះ។ គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ និង​​​គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​បាន​​​ផ្អាក​​​ការ​​​ចរ​​​ចា​​​ កម្រិត​​​កំពូល ​​​តែ​​​ប៉ុន្មាន​​​ថ្ងៃ​​​មុន​​​ពេល​​​​​គណ​​​បក្ស​​​ប្រជា ​​​ជន​​​កម្ពុជា​​​បើក​​​សម័យ​​​ប្រជុំសភា​​​ដំបូង​​​ដោយ​​​គ្មាន​​​វត្ត​​​ មាន​​​របស់​​​សមាជិក​​​សភា​​​មក​​​គណ​​​បក្ស​​​ប្រឆាំង​​​ កាល​​​ពី​​​ថ្ងៃទី​​​២៣ ខែ​​​កញ្ញា ហើយ​​​មិន​​​បាន​​​បន្ត​​​ការ​​​ចរ​​​ចា​​​ផ្លូវ​​​ការណាមួយ​​​តាំង​​​ពី​​​ ពេល​​​នោះ​​​មក។…

Hul Reaksmey
http://www.cambodiadailykhmer.com/news/6314/