មជ្ឈដ្ឋាន​ទូទៅ​មាន​មន្ទិល​ចំពោះ​ហេតុ​ផលរដ្ឋា​ភិបាល​​លុប​ចោល​ពិធី​បុណ្យ​អុំទូក​

មជ្ឈដ្ឋាន​​​ទូទៅ​​​នៅ​​​​រាជ​ធានី​ភ្នំពេញ​ចាប់​​ពី​ថ្នាក់​​​​ដឹក​នាំ​ គណ​បក្ស​សង្គ្រោះ​ជាតិ​ រហូត​​​ដល់​​​​អាជីវ​ករ​លក់​ដូរ​នៅ​តាម​ដង​ផ្លូវ​​​​ ​​​​សុទ្ធតែ​​​បាន​​​សម្តែង​ក្តី​​​មន្ទិល​​​​​​ចំពោះ​​​ការ​​​លើក​​​ហេតុផល ​​​របស់​លោក​នាយក​​​​រដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុង​​​ការ​​លុប​ចោល​ពិធី​បុណ្យ​អុំទូក​ ​​​ក្នុង​​​​នោះ​​​​​​ទឹក​​​​​​ជំនន់​​​​​នៅ​តាម​បណ្តា​ខេត្ត​​​​នា​ពេល​ ថ្មីៗ​នេះ ​​​ក៏​​​ត្រូវ​​​បាន​​​យក​​​មក​​​ធ្វើ​​​ជា​​​ហេតុផល​​​ផងដែរ​​​​​ ។ តាមរយៈ​​​សារាចរ​​​របស់​រដ្ឋា​ភិបាល​កាល​ពី​​​ថ្ងៃ​អាទិត្យ​ លោក ហ៊ុន សែន​ លើកឡើង​​​ថា ភូមិ​​​​​​ ឃុំរង​ការ​លិច​លង់​ ដែល​ជា​ធម្មតា​តែង​​​​​​បញ្ជូន​ក្រុម​​​​​ប្រណាំង​​​​ទូក​​​របស់​ខ្លួន​មក​​ រាជ​ធានី​ភ្នំពេញ​ ដើម្បី​ចូល​រួមនៅ​​​​​​ក្នុង​​​ពិធី​បុណ្យ​អុំទូក ​​​​​​​ព្រមទាំង​​​ប្រជា​ពល​រដ្ឋ​ពី​​​១លាន​ទៅ​២​លាន​នាក់​ដែល​​​តែង​​​​មក​ ទស្សនា​ពិធី​បុណ្យនេះ​​​​​​​​​​​​ គួរ​តែ​​​​​​​ផ្តោត​​​​​លើ​ការ​ស្តារ​​​​ឡើង​វិញ​​​​នូវ​​​ការ​​​ខាតបង់​​​​ ដោយ​សារ​គ្រោះ​ទឹក​ជំនន់​​នេះវិញ​​​។ ប៉ុន្តែ ដោយ​សារ​រាជ​ធានី​ភ្នំពេញនៅ​​ជាប់​គាំង​ដោយ​សារ​ភាព​ទាល់​ច្រក​​​​ផ្នែក​​​ នយោ​បាយ​ទាក់​​ទង​នឹង​ការ​បោះ​ឆ្នោត​ដ៏​​​​​​​ចម្រូង​​​​​​ចម្រាស​កាល​ពី​ខែ ​កក្កដា​​​​ ហើយ​គណ​​​​​បក្ស​ប្រឆាំង​​​នៅ​​​​តែ​​​អាច​​​កៀងគរ​អ្នក​គាំទ្រ ​រាប់​ម៉ឺន​​​​​នាក់​ឲ្យ​មក​ចូលរួមនៅ​​​​​​ក្នុង​​​ការ​​​ជួប​ជុំគ្នា​នោះ​ បក្ស​សង្គ្រោះ​​​​​ជាតិ​​លើក​ឡើង​ថា ការ​ពន្យល់​របស់​លោក ហ៊ុន សែន គ្រាន់​តែ​ជា​​​​លេស​​​​ប៉ុណ្ណោះ។…

Zsombor Peter and Hul Reaksmey
http://www.cambodiadailykhmer.com/news/6117/