ប្រជាជនក្នុងរាជធានីភ្នំពេញគាំទ្រការដើរក្បួនរបស់គណបក្សប្រឆាំង
កាលពីម្សិលមិញ ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ បានបង្ហាញអារម្មណ៍ភ័យខ្លាច ក៏ប៉ុន្តែមានការគាំទ្រផែនការរបស់ គណបក្សសង្គ្រោះជាតិ ដែលនឹងធ្វើមហាបាតុកម្មរយៈពេលបីថ្ងៃជាលើក ទី២ នៅទីលានប្រជាធិបតេយ្យ និងរៀបចំសកម្មភាពដើរក្បួនទៅកាន់ ស្ថានទូតបរទេសនៅទូទាំងរាជធានី ហើយផែនការធ្វើបាតុកម្ម និងដង្ហែក្បួននេះនឹងចាប់ផ្តើមពីថ្ងៃពុធនេះ។ ប្រជាជនប្រហែល២០.០០០នាក់បានចេញទៅជួបជុំគ្នាជារៀងរាល់ ថ្ងៃក្នុងកម្មវិធីតវ៉ារបស់គណបក្សប្រឆាំងកាលពីខែមុន ហើយគណបក្ស នេះបានលើកឡើងថា ខ្លួននឹងនាំអ្នកគាំទ្ររបស់ខ្លួនដើរកាត់វិថីនានា ក្នុងរាជធានីភ្នំពេញ ដើម្បីយកញាត្តិទៅប្រគល់ឲ្យអង្គការសហ ប្រជាជាតិ (UN) និងយ៉ាងហោចខស្ថានទូតចំនួនប្រាំពីរ ដើម្បីអំពាវ នាវឲ្យមានអន្តរាគមន៍ក្នុងការបញ្ចប់ភាពជាប់គាំងផ្នែកនយោបាយ ដោយសារតែលទ្ធផលដ៏ប្រទាញប្រទង់នៃការបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ ខែកក្កដា ។ នៅពេលក្រុមនគរបាលប្រឆាំងកុបកម្ម កាលពីម្សិលមិញ បានហ្វឹកហាត់ សកម្មភាពគ្រប់គ្រងក្រុមមនុស្ស ក្នុងខណ្ឌប្ញស្សីកែវ ដើម្បីត្រៀម ខ្លួនអនុវត្ត បម្រាម របស់សាលារាជធានីភ្នំពេញ ដែលហាមមិនឲ្យមានការដើរក្បួនតាមផែនការ របស់គណបក្សសង្គ្រោះជាតិ ប្រជាជននៅទូទាំងរាជធានីភ្នំពេញ បាន លើកឡើងថា ទោះបីជាពួកគាត់ខ្លាចការវាយបកខ្លាំងក្លាពីសំណាក់អាជ្ញាធរ ក៏ដោយ ក៏មហាបាតុកម្មលើកទី ២របស់គណបក្សប្រឆាំងគឺជារឿង ចាំបាច់ដែលត្រូវធ្វើ។…
Mech Dara and Alex Willemyns
http://www.cambodiadailykhmer.com/news/6509/