VOA Khmer
Cambodian Opposition Leader Declares Political 'Stalemate'
Cambodian opposition leader Sam Rainsy said his country has reached a political “stalemate” and is calling for a halt in international aid to the Phnom Penh government. Rainsy spoke to VOA during a visit to Washington, where he is trying to convince U.S. officials and others ...
VOA Khmer News Staff
http://www.voacambodia.com/content/cambodian-opposition-leader-declares-political-stalemate/1772674.html
Opposition Asks ADB To Suspend Funding to Cambodia
Opposition leader Sam Rainsy has asked the Asian Development Bank to suspend funding to Cambodia, whose government he says was not formed legally following the July elections. In a letter to ADB President Takehiko Nakao, Sam Rainsy, president of the Cambodia National Rescue Party, said the ...
Sok Khemara
http://www.voacambodia.com/content/opposition-asks-adb-to-suspend-funding-to-cambodia/1766436.html
Sam Rainsy To Ask Western Nations Not to Recognize Current Government
Opposition leader Sam Rainsy says he is preparing for a trip to the United States and Europe, to urge Western countries not to recognize the newly formed government led by Prime Minister Hun Sen. Sam Rainsy registered to vote on Monday, making him eligible to vote ...
Heng Reaksmey
http://www.voacambodia.com/content/sam-rainsy-to-ask-western-nations-not-to-recognize-current-cambodian-government/1764857.html
Housing Activist in Washington To Push for Cambodian Policy Reforms
Cambodian housing rights activist Tep Vanny is in Washington this week, seeking to increase international pressure on Cambodian authorities to end forced evictions and find resolutions to longstanding land disputes. Tep Vanny, a housewife who has emerged as a leader for Cambodian victims of forced evictions, ...
Men Kimseng
http://www.voacambodia.com/content/housing-activist-in-washington-to-push-for-cambodian-policy-reforms/1760036.html
In Washington, Hundreds Rally for Election Investigation
Nearly 500 Cambodian-Americans gathered at a rally on Capitol Hill Wednesday, demanding a transparent investigation into Cambodia’s alleged election irregularities. The rally was addressed by three Republican congressmen who called on a change in Cambodia’s governance. Rep. Steve Chabot, a Republican who chairs the House Foreign ...
Sok Khemara
http://www.voacambodia.com/content/in-washington-hundreds-rally-for-election-investigation/1753204.html
Cambodian Opposition Refuses to Call Off Parliament Boycott
Cambodia’s opposition said it will not attend the scheduled opening of parliament next week despite a request by the king to call off their boycott. The opposition continues to insist that the ruling party agree to an independent investigation into allegations of massive voting fraud ...
Robert Carmichael
http://www.voacambodia.com/content/cambodias-opposition-rejects-offer-to-attend-parliaments-opening/1752326.html
Opposition Gives Hard Deadline for Political Negotiations
The Cambodia opposition says it is holding firm to a threat to boycott the Sept. 23 opening session of parliament, potentially stalling the formation of a new government, if a political solution is not found by Sept. 22, as leaders from both sides met for ...
VOA Khmer Staff
http://www.voacambodia.com/content/opposition-gives-hard-deadline-for-political-negotiations/1751659.html
មហាបាតុកម្មបក្សសង្គ្រោះជាតិបានបញ្ចប់តាមគម្រោង
ភ្នំពេញ៖ លោកសម រង្ស៊ីប្រកាសថា៖ «សូមអរគុណបងប្អូនដែលបានអញ្ជើញមកយ៉ាងច្រើនកុះករ។ សូមអរគុណអ្នកឧបត្ថម្ភបាតុករយើង»។ មហាបាតុកម្មរយៈពេលបីថ្ងៃរបស់គណបក្សសង្គ្រោះជាតិបានបិទបញ្ចប់ ជាស្ថាពរហើយនៅរសៀលថ្ងៃអង្គារនេះ បន្ទាប់ពីថ្នាក់ដឹកនាំគណបក្សឈ្នះឆ្នោតទាំងពីរគឺគណបក្សប្រជាជាន កម្ពុជានិងគណបក្សសង្គ្រោះជាតិបានជួបចរចាគ្នារយៈពេលពីរថ្ងៃជាប់ គ្នា ហើយអះអាងថា ពួកគេបានឈានកាន់តែខិតជិតគ្នានៅលើផ្លូវឆ្ពោះទៅរក ដំណោះស្រាយរួមមួយចំពោះបញ្ហានៃការបោះឆ្នោត។ ប្រធានគណបក្សសង្គ្រោះជាតិគឺលោកសម រង្ស៊ីបានប្រកាសរំសាយមហាបាតុកម្មរយៈពេលបីថ្ងៃរបស់ខ្លួននៅទីលាន ប្រជាធិបតេយ្យក្នុងក្រុងភ្នំពេញ នៅរសៀលថ្ងៃអង្គារទី១៧ ខែកញ្ញានេះ។ ...
សាយ មុន្នី
http://khmer.voanews.com/content/mass-protest-by-cnrp-in-cambodia-concluded-as-planned/1751813.html
Grenade Found Near Opposition Rally Site in Siem Reap
Activists for the opposition Cambodia National Rescue Party in Siem Reap have found an unexploded grenade, near a site where opposition leaders were expected to hold a meeting Thursday. The rusty grenade was found less than 50 meters from where Rescue Party leaders Sam Rainsy ...
Kong Sothanarith
http://www.voacambodia.com/content/grenade-found-near-opposition-rally-site-in-siem-reap/1748718.html
Analysts See Conundrum for Opposition in Political Dealing
Cambodian political analysts say the opposition is now facing a dilemma, as public pressure continues for a just solution for alleged election fraud. That has limited the opposition’s ability to deal for a political solution, analysts said this week. However, with the return of King ...
ព្រះមហាក្សត្រអាចដោះស្រាយវិបត្តិនយោបាយមុនកោះប្រជុំសភាថ្ងៃដំបូងឬទេ?
ភ្នំពេញ — នៅពេលដែលព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនីយាងពីទីក្រុងប៉េកាំងមកដល់រាជធានីភ្នំពេញនៅរសៀលថ្ងៃពុធ នេះ កែវភ្នែករបស់អ្នកនយោបាយកម្ពុជា និងមន្ត្រីសង្គមស៊ីវិលបានសម្លឹងទៅរកព្រះអង្គ។ ពួកគេហាក់ដូចជាបានទម្លាក់បាល់នៅពីមុខព្រះបាទព្រះមហាក្សត្រ ដើម្បីទម្លាយសំណាញ់វិបត្តិនយោបាយដែលហាក់ដូចជាកំពុងរំកិលទៅរកភាព ជាប់គាំងនយោបាយ ប្រសិនបើមិនមានដំណោះស្រាយនៅមុនកាលកំណត់នៃកិច្ចប្រជុំសភាដំបូង ទេនោះ។ ព្រះមហាក្សត្របានកំណត់ថ្ងៃប្រជុំសភាដំបូងនៅថ្ងៃទី២៣ខែកញ្ញា នេះដើម្បីផ្តល់សុពលភាពដល់សភានិតិកាលទី៥កើតចេញពីការបោះឆ្នោត កាលពីថ្ងៃទី២៨ខែកក្កដា និងដើម្បីឈានទៅបង្កើតរដ្ឋាភិបាលថ្មី។ ក៏ប៉ុន្តែរហូតមកទល់ពេលនេះ គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលកាន់អំណាចជិតបីទសវត្សមកហើយ ហើយនិងគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៊ី និងលោកកឹម សុខា ដែលបើកទូលាយរកគោលការណ៍ប្រជាធិបតេយ្យ មិនទាន់ចុះសម្រុងគ្នាដើម្បីចូលអង្គុយបើកកិច្ចប្រជុំសភានោះទេ។ ...
គង់ សុឋានរិទ្ធ
http://khmer.voanews.com/content/on-king-returns-politicians-drop-ball-of-policial-crisis-on-his-feets/1747523.html
Council Orders Discipline of Election Staff in Siem Reap
The Constitutional Council on Thursday ordered the National Election Committee to discipline staff members at seven voting stations in Siem Reap province for irregularities in July’s national election. The Council, which acts as the appeals body for election complaints, said in its decision that disciplinary action ...
Kong Sothanarith
http://www.voacambodia.com/content/council-orders-discipline-of-election-staff-in-siem-reap/1743918.html
គណបក្សសង្គ្រោះជាតិស្វះស្វែងរកការចរចាជាថ្មីជាមួយគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិនៅថ្ងៃពុធនេះបានស្នើដល់គណបក្សប្រជាជនកម្ពុជា ឲ្យបន្តកិច្ចប្រជុំទ្វេភាគីឡើងវិញដើម្បីត្រួសត្រាយផ្លូវឆ្ពោះ ទៅបង្កើតគណៈកម្មការចម្រុះដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត។ ប៉ុន្តែដំណាលគ្នានេះ គណបក្សជំទាស់បានកំណត់ថ្ងៃធ្វើមហាបាតុកម្មប្រឆាំងនឹងលទ្ធផល បោះឆ្នោតក្នុងករណីដែលភាពមិនប្រក្រតី ដែលខ្លួនបានបរិហារនោះ មិនត្រូវបានដោះស្រាយ។ នៅក្នុងលិខិតមួយផ្ញើជូនលោកជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរយ៉ាងដូច្នេះថា«គណបក្សសង្គ្រោះជាតិស្នើសុំឲ្យមានកិច្ច ប្រជុំក្រុមការងារនៃគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជាជាបន្ទាន់»ដើម្បីដោះស្រាយភាពមិនប្រក្រតី នៃការបោះឆ្នោតកាលពីថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣។ លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លើកឡើងថាគណបក្សជំទាស់នៅតែទទូចឲ្យមានការដោះស្រាយភាពមិន ប្រក្រតីនេះ។ ...
គជបទុកប្រាំថ្ងៃឲ្យគណបក្សផ្តល់ភស្តុតាងស្តីពីភាពមិនប្រក្រតី
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានទុករយៈពេលប្រាំថ្ងៃដើម្បី ឲ្យគណបក្សនយោបាយផ្តល់ភស្តុតាងពីភាពមិនប្រក្រតីក្នុងថ្ងៃបោះ ឆ្នោតមុននឹងសម្រេចប្រកាសលទ្ឋផលជាលើកដំបូងដែលគ្រោងធ្វើនៅថ្ងៃទី ១០ខាងមុខនេះ។ មន្ត្រីគណបក្សសង្គ្រោះជាតិបាននិយាយថា រយៈពេលនេះមានចំនួនតិចតួចពេកដែលធ្វើឲ្យគណបក្សនេះមានភាពលំបាក ក្នុងការប្រមូលភស្តុតាងឲ្យបានគ្រប់គ្រាន់ស្តីអំពីភាពមិន ប្រក្រតីក្នុងអំឡុងពេលបោះឆ្នោត។ លោកទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាននិយាយថា ចាប់ពីថ្ងៃទី២រហូតដល់ថ្ងៃទី៦ ខែសីហាខាងមុខនេះគណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងនៅក្នុង ការបោះឆ្នោតនេះក៏ដូចជាភាគីពាក់ព័ន្ឋត្រូវដាក់របាយការណ៍អំពីភាព មិនប្រក្រតីអំពីការបោះឆ្នោតនេះនៅគណៈកម្មការរៀបចំការបោះឆ្នោត ថ្នាក់រាជធានីនិងខេត្ត និងគជបមិនឲ្យហួសរយៈពេលប្រាំថ្ងៃ។ លោកនិយាយថា «គណៈកម្មាធិការជាតិរៀបចំបោះឆ្នោតនិងត្រួតពិនិត្យរបាយការណ៍ទាំង អស់នេះបន្ទាប់មកយើងនឹងចាត់វិធានការណ៍ដោះស្រាយទៅតាមកម្រិតនៃ បញ្ហាហើយការរៀបចំនេះ យើងអញ្ជើញតំណាងគណបក្សនយោបាយអ្នកអង្កេតការណ៍ជាតិនិងអន្តរជាតិចូល រួមពិនិត្យទាំងអស់គ្នា»។ ...
ស្ថានភាពស្ងប់ស្ងៀមក្រោយពីការភ័យខ្លាចភាពចលាចលក្រោយការបោះឆ្នោតជាតិ
ភ្នំពេញ៖ នាពេលនេះ គេសង្កេតឃើញថា ការបារម្ភអំពីបញ្ហាសន្តិសុខក្នុងទីក្រុង ភ្នំពេញ ក្រោយថ្ងៃបោះឆ្នោត ហាក់ដូចជាស្ងប់ស្ងាត់ទៅវិញ។ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួននៅតែដក់អារម្មណ៍ភ័យខ្លាចនៅឡើយ។ ទោះបីជាស្ថានការណ៍ក្រោយថ្ងៃបោះឆ្នោតនៅរាជធានីភ្នំពេញត្រឡប់មក សភាពធូរស្រាលជាប្រក្រតីវិញក៏ដោយ ក៏ពលករនិងប្រជាពលរដ្ឋខ្មែរមួយចំនួននៅតែមានការបារម្ភអំពីភាព ចលាចលដែលអាចកើតឡើងជាយថាហេតុនៅពេលដែលដំណោះស្រាយនយោបាយរវាងគណបក្ស ឈ្នះឆ្នោតមិនទាន់បានចាប់ផ្តើមនៅឡើយ។ កំពុងឈរនៅខាងមុខបន្ទប់ជួលជាមួយបង្វិចខោអាវបម្រុងត្រឡប់ទៅ ស្រុកកំណើតវិញ យុវជន គីន ហ៊ួយី អាយុ២៥ឆ្នាំ ជាកម្មករម្នាក់នៅរោងចក្រអ៊ីស៊ូ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ គេថ្លែងថា រូបគេសម្រេចចិត្តត្រឡប់ទៅស្រុកកំណើតជាបណ្តោះអាសន្នសិនក្រោយពី មកធ្វើការបានត្រឹមតែពីរថ្ងៃប៉ុណ្ណោះ។ «ខ្លាចចលាចលខ្លាំង ម្តាយឱ្យទៅមួយរយៈសិន។ ប្រហែលថ្ងៃទី១០ ឱ្យស្ងាត់ស្រួលបួលសិន ទើបមកធ្វើការដូចធម្មតាវិញ»។ ការចាកចេញរបស់លោកគីន ហ៊ួយី ស្របពេលដែលកម្មកររោងចក្រមួយចំនួនបានវិលត្រឡប់មកធ្វើការវិញដោយ ប្រុងប្រយត្ន័ចំពោះបញ្ហសន្តិសុខ។ ...
វីអូអេ
http://khmer.voanews.com/content/fears-remain-in-post-election-in-camb/1715474.html
អង្គការក្រៅរដ្ឋាភិបាល៖ ភាពមិនប្រក្រតីអាចធ្វើឲ្យប៉ះពាល់ដល់លទ្ធផលបោះឆ្នោត
នំពេញ — អង្គការក្រៅរដ្ឋាភិបាលមួយដែលធ្វើការសង្កេតការណ៍បោះឆ្នោតកាលពី ថ្ងៃអាទិត្យនិយាយថា ភាពមិនប្រក្រតីដែលកើតឡើងនៅក្នុងថ្ងៃបោះឆ្នោត នោះអាចប៉ះពាល់ដល់លទ្ធផលបោះឆ្នោត។ នៅឯការិយាល័យបោះឆ្នោតមួយកន្លែងក្នុងខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ អ្នកបោះឆ្នោតមួយក្រុមបានរអ៊ូរទាំអំពី ឈ្មោះអ្នកបោះឆ្នោតស្ទួននៅក្នុងបញ្ជីបោះឆ្នោត និងទឹកខ្មៅដែលអាចលាងជ្រះ។ លោកម៉ក់ គាគឺជាអ្នកបោះឆ្នោតម្នាក់ក្នុងក្រុមនេះ។ លោកនិយាយ ថា ប្រពន្ធរបស់លោកមានឈ្មោះពីរនៅក្នុងបញ្ជីបោះឆ្នោត ហើយលោកខ្លួន ឯងផ្ទាល់ អាចលាងទឹកខ្មៅចេញពីម្រាមចង្អុលដៃស្តាំរបស់លោកបាន យ៉ាងស្រួល តែប៉ុន្មាននាទីប៉ុណ្ណោះបន្ទាប់ពីលោកបានបោះឆ្នោតរួចកាលពីថ្ងៃ អាទិត្យ។ លោកនិយាយថា៖ «តើការបោះឆ្នោតហ្នឹង យុត្តិធម៌ ត្រឹមត្រូវទេ បើលាងស្អាតអញ្ចឹង? កាលជំនាន់អ៊ុនតាក់ ខ្ញុំលាងអត់ជ្រះទេ ព្រោះទឹកថ្នាំគេវាឡើងក្រម៉ ក្រាស់ ហើយឥឡូវខ្ញុំលាងស្អាតចែស។ អញ្ចឹងហើយវាអត់មានប្រសិទ្ធិភាពស្អីផង»។ កាលពីថ្ងៃច័ន្ទ អង្គការក្រៅរដ្ឋាភិបាល មួយឈ្មោះតម្លាភាពកម្ពុជា បាននិយាយថា អ្នកសង្កេតការណ៍បោះឆ្នោតជាង៩០០នាក់ដែលខ្លួនបានដាក់ ពង្រាយនៅតាមការិយាល័យចំនួនជាង៤០០កន្លែងនៅទូទាំងប្រទេស បានរកឃើញថា ក្រៅពីបញ្ហាទឹកខ្មៅជ្រលក់ដៃក្នុងពេលបោះឆ្នោត និង ឈ្មោះអ្នកឆ្នោតស្ទួននេះ មានអ្នកបោះឆ្នោតជាច្រើនដែលមានលិខិត បញ្ជាក់អត្តសញ្ញាណត្រឹមត្រូវ តែមិនអាចរកឈ្មោះរបស់ខ្លួនឃើញនៅលើបញ្ជីបោះឆ្នោតនៅតាម ការិយាល័យបោះឆ្នោតចំនួន៦០ភាគរយនៃចំនួនការិយាល័យបោះឆ្នោតសរុបជាង ១ម៉ឺន៩ពាន់នៅទូទាំងប្រទេស។ ...
គណបក្សសង្គ្រោះជាតិការពារការអះអាងពីជ័យជម្នះរបស់ខ្លួននៅក្នុងការបោះឆ្នោតជាតិ
កាលពីថ្ងៃអង្គារគណបក្សសង្គ្រោះជាតិបានការពារការអះអាងរបស់ខ្លួន ដែលថា ខ្លួនទទួលបានសំឡេងភាគច្រើនយ៉ាងប្រកិតប្រកៀកគ្នានៃចំនួន អាសនៈសរុប១២៣នៃរដ្ឋសភានៅក្នុងការបោះឆ្នោតជាតិកាលពីថ្ងៃ អាទិត្យ គឺល្មមគ្រប់គ្រាន់នឹងបង្កើតរដ្ឋាភិបាលអាណត្តិថ្មីរបស់ ប្រទេសកម្ពុជាបាន ប្រសិនបើតួលេខរបស់ខ្លួននៅដដែលនោះ។ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានអះអាងកាលពីយប់ថ្ងៃ អង្គារថា គណបក្សរបស់លោកទទួលបាន៦៣អាសនៈ ហើយបានអំពាវនាវឲ្យលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីអំណាច។ តែទោះជាយ៉ាងណា គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចរបស់លោក នាយករដ្ឋមន្ត្រីរូបនេះ ក៏កំពុងអះអាងពីជ័យជម្នះរបស់ខ្លួនដែរ បន្ទាប់ពីទទួលបាន៦៨អាសនៈ។ តួលេខរបស់គណបក្សសង្គ្រោះជាតិក៏ខុសគ្នា ច្រើនដែរពីតួលេខរបស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយ សេរីនិងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែលជាអង្គការ ឯករាជ្យដែលបានបញ្ជាក់ថា គណបក្សកាន់អំណាចទទួលបាន៦៧អាសនៈ និងជា អ្នកឈ្នះការបោះឆ្នោត។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. នឹងចេញផ្សាយ លទ្ធផលផ្លូវការនៅថ្ងៃទី ១០ ខែសីហា។ លោកស្រី មូរ សុខហួរ ប្រធានទទួលបន្ទុកកិច្ចការសាធារណៈនៅ គណបក្សសង្គ្រោះជាតិ មានប្រសាសន៍កាលពីម្សិលមិញថា គណបក្សរបស់ លោកស្រីគាំទ្រការអះអាងរបស់ខ្លួនដែលថា ខ្លួនទទួលបាន៦៣អាសនៈ។ លោកស្រីបានប្រសាសន៍ថា “ យើងមានលទ្ធផលទាំងអស់ បានពី គ្រប់ការិយាល័យបោះឆ្នោត”។ ...
អាមេរិកគាំទ្រឱ្យមានការបង្កើតគណៈកម្មការស៊ើបអង្កេតចម្រុះ
មិនយូរប៉ុន្មានក្រោយការប្រកាសលទ្ធផលបឋម គណបក្សសង្គ្រោះជាតិ បានធ្វើសន្និសីទកាសែតមួយប្រកាសមិនទទួលយកលទ្ធផលបឋមនេះ ហើយស្នើឱ្យមានការបង្កើតគណៈកម្មការចម្រុះមួយ ដើម្បីស៊ើបអង្កេតជុំវិញភាពមិនប្រក្រតីទាំងឡាយ។ ស្ថានទូតអាមេរិក នៅរសៀលថ្ងៃទី៣០ កក្កដា ក៏បានស្នើឱ្យមានការស៊ើបអង្កេតជុំវិញដំណើរការ និងលទ្ធផលបោះឆ្នោតដ៏ចម្រូងចម្រាសនេះដែរ។ បន្ទាប់ពីគណបក្សប្រឆាំងបានចេញសេចក្ដីថ្លែងការណ៍ប្រកាសមិនទទួល ស្គាល់លទ្ធផលបោះឆ្នោតបឋម និងស្នើឱ្យមានការបង្កើតគណៈកម្មការចម្រុះមួយដើម្បីស៊ើបអង្កេតពី ភាពមិនប្រក្រតីរួចមក មន្ត្រីកិច្ចការសាធារណៈនៃស្ថានទូតអាមេរិក ប្រចាំកម្ពុជា លោក សន ម៉ាក់ឃីនថូស (Sean McIntosh) បានបង្ហាញពីទស្សនៈគាំទ្រដល់សំណើនេះផងដែរ។ លោកបានស្នើឱ្យមានការស៊ើបអង្កេតរាល់ករណីមិនប្រក្រតីទាំងឡាយ។ លោកបានឱ្យដឹងតាមសារអេឡិចត្រូនិកថា៖ “សហរដ្ឋអាមេរិក សូមកោតសរសើរប្រជាជនកម្ពុជា ចំពោះការចូលរួមដ៏សកម្ម និងដោយសន្តិភាពក្នុងអំឡុងពេលនៃការបោះឆ្នោតថ្នាក់ជាតិ។ យើងសូមអំពាវនាវដល់គ្រប់គណបក្ស និងអ្នកគាំទ្ររបស់ខ្លួន ឱ្យបន្តធ្វើការតាមលក្ខណៈសន្តិភាព និងមានសណ្ដាប់ធ្នាប់ បន្ទាប់ពីការបោះឆ្នោត។ យើងមានការព្រួយបារម្ភចំពោះភាពមិនប្រក្រតីដ៏ច្រើនដែលត្រូវបាន រាយការណ៍ក្នុងដំណើរការបោះឆ្នោត ហើយយើងបានស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា ដោះស្រាយកំហុសដែលកើតមានជាប្រព័ន្ធ ដូចជាបញ្ហាបញ្ជីឈ្មោះអ្នកបោះឆ្នោត និងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយមិនស្មើភាពគ្នាជាដើម។ ដោយមានភាពមិនប្រក្រតីតាមសេចក្ដីរាយការណ៍របស់អ្នកសង្កេតការណ៍ យើងសូមអំពាវនាវឱ្យមានការស៊ើបអង្កេតដោយពេញលេញ និងមានតម្លាភាពមួយដែលនឹងអាចទុកចិត្តបានសម្រាប់ប្រជាជនកម្ពុជា ទាំងអស់”។ ទាក់ទងនឹងបញ្ហានេះដែរ តំណាងជាន់ខ្ពស់នៃសហគមន៍អឺរ៉ុប អ្នកស្រី ខាតស៊្រីន អាសថុន (Catherine ...
លទ្ធផលឆ្នោតបណ្តោះអាសន្ននៅខេត្តព្រៃវែងប្រឈមនឹងបណ្តឹងច្រើន
ខេត្តព្រៃវែង — គណបក្សសង្គ្រោះជាតិទទួលបានអាសនៈចំនួនប្រាំមួយក្នុងខេត្តព្រៃវែង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រកាលពីថ្ងៃអាទិត្យម្សិលមិញ នេះ ខណៈដែលគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានបាត់បង់អាសនៈពីចំនួន៧មកត្រឹម៥វិញ។ លោកហួត ផាន ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រៃវែង បានឲ្យដឹងដូច្នេះកាលពីព្រឹកថ្ងៃច័ន្ទនេះ។ លោកនិយាយថា៖ «ឃើញលទ្ធផលនៃការបែងចែកអាសនៈនេះរួចហើយគឺគណបក្សប្រជាជនបានប្រាំ អាសនៈ ហើយគណបក្សសង្គ្រោះជាតិបានប្រាំមួយអាសនៈ»។ ប៉ុន្តែលោកប្រធានគណៈកម្មការបោះឆ្នោតខេត្តបញ្ជាក់ថា នេះគ្រាន់តែជាលទ្ធផលបណ្តោះអាសន្នតែប៉ុណ្ណោះ មិនទាន់ផ្លូវការទេ។ លោកបន្តថា៖ «លទ្ធផលនេះជាលទ្ធផលបណ្តោះអាសន្នទេ ពីព្រោះយើងកំពុងប្រមូលឯកសារផ្សេងៗបន្ថែមទៀតដើម្បីផ្ទៀងផ្ទាត់ លទ្ធផលឡើងវិញ ហើយយើងនឹងបញ្ជូនទៅគ.ជ.ប.។ ការប្រកាសលទ្ធផលគឺ គ.ជ.ប. អ្នកប្រកាស»។ ...
http://khmer.voanews.com/content/election-redsult-in-prey-veng-opposed/1712330.html
គណបក្សប្រជាជនកម្ពុជាប្រកាសថា លោកហ៊ុន សែននៅតែជានាយករដ្ឋមន្ត្រី
ភ្នំពេញ — គណបក្សប្រជាជនកម្ពុជាបានប្រកាសនៅថ្ងៃអង្គារនេះថា លោកហ៊ុន សែន នឹងបន្តធ្វើជានាយករដ្ឋមន្ត្រីទៀតស្របពេលដែលគណបក្សកាន់អំណាច យ៉ាងយូរនេះបានបាត់បង់អាសនៈក្នុងរដ្ឋសភាយ៉ាងតិចចំនួន២២ក្រោយពី ការបោះឆ្នោតកាលពីថ្ងៃអាទិត្យ។ កម្ពុជាបានធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រសម្រាប់បង្កើត រដ្ឋាភិបាលអាណត្តិទី៥កាលពីថ្ងៃទី២៨ខែកក្កដា។ លទ្ធផលបណ្តោះអាសន្នក្រៅផ្លូវការដែលប្រកាសដោយមន្ត្រីគណបក្សប្រជាជន កម្ពុជាឲ្យដឹងថា គណបក្សកាន់អំណាចនេះបានធ្លាក់ពី៩០អាសនៈនៅក្នុងរដ្ឋសភាកាលពី នីតិកាលទី៤មកត្រឹម៦៨ អាសនៈវិញ។ គណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងបានកើនពី២៩អាសនៈដែលជា អាសនៈច្របាច់បញ្ចូលគ្នារវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស កើនដល់៥៥អសនៈ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនគណបក្សកាន់អំណាចបញ្ជាក់ថា មានពាក្យចចាមអារ៉ាមដែលថាលោកហ៊ុន សែន លាឈប់ពីដំណែង។ គណបក្សប្រជាជនកម្ពុជាបានហៅពាក្យចចាមអារ៉ាមនោះថាគឺជាសង្គ្រាម ចិត្តសាស្ត្រដើម្បីបំពុលបរិយាកាសសង្គម។ មន្ត្រីជាន់ខ្ពស់ក្នុងគណៈកម្មការអចិន្ត្រៃយ៍ក្នុងជួរគណបក្សប្រជាជន កម្ពុជាមិនអាចទាក់ទងបានទេនៅថ្ងៃនេះ។ ...
សង្គមស៊ីវិលបារម្ភពីបញ្ហាអសន្តិសុខសង្គមក្រោយការបោះឆ្នោត
ប្រជាពលរដ្ឋកម្ពុជា ងាយភ័យខ្លាចពីបញ្ហាសង្គម និងនយោបាយដែលកើតឡើងនៅក្នុងប្រទេស។ ភាពភ័យខ្លាចនេះ នឹងធ្វើឲ្យខាតប្រយោជន៍ដល់ប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ សង្គមនិងសេដ្ឋកិច្ចជាតិ។ បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជា ភាគច្រើនងាយនឹងជឿពាក្យចចាមអារ៉ាម ដោយសារតែមធ្យោបាយផ្ដល់ព័ត៌មានឯករាជ្យត្រូវបានរឹតត្បិត និងបទពិសោធន៍ហិង្សាដែលធ្លាប់កើតឡើងពីអតីតកាល។ មជ្ឈដ្ឋានអង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល មានការព្រួយបារម្ភចំពោះស្ថានការណ៍ក្រោយការបោះឆ្នោតនីតិកាលទី៥ ថាអាចនឹងបង្កឲ្យមានបញ្ហាអសន្តិសុខនៅក្នុងសង្គម ប្រសិនបើគូប្រកួតប្រជែងសំខាន់ដោះស្រាយមិនត្រូវរ៉ូវគ្នានោះ។ អ្នកវិភាគសង្គម លោក កែម ឡី មានប្រសាសន៍ថា នៅពេលមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រម្ដងៗ ប្រជាពលរដ្ឋកម្ពុជា តែងតែភ័យខ្លាចនឹងមានសង្គ្រាមកើតឡើង។ ប្រជាពលរដ្ឋមួយចំនួនបានអះអាងអំពីការចល័តទ័ពរបស់រដ្ឋាភិបាល នៅអំឡុងពេលបោះឆ្នោត និងក្រោយបោះឆ្នោត ជាទិដ្ឋភាពបង្កឲ្យមានការភ្នាក់ផ្អើលនៅក្នុងសង្គម។ លោកបញ្ជាក់ថា ស្ថានភាពនយោបាយនៅប្រទេសកម្ពុជា អាចងាយបង្កើតឲ្យអំពើហិង្សាកើតឡើងទាក់ទងនឹងរឿងនយោបាយ។ លោក កែម ឡី មានប្រសាសន៍បន្ថែមថា ប្រជាពលរដ្ឋដែលឆាប់ជឿលើពាក្យចចាមអារ៉ាមដោយសារតែខ្វះព័ត៌មាន គ្រប់គ្រាន់ បទពិសោធន៍បាក់ស្បាតពីអតីតកាល និងសមត្ថភាពយល់ដឹងអំពីបញ្ហាសង្គមនិងនយោបាយរបស់ប្រជាពលរដ្ឋនៅ មានកម្រិត។ ប្រធានមជ្ឈមណ្ឌលសិទ្ធិកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា មូលដ្ឋានដែលធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាចដោយសារតែកងកម្លាំងប្រដាប់ អាវុធខ្វះភាពឯករាជ និងស្ថិតនៅក្រោមកណ្ដាប់ដៃរបស់គណបក្សគ្រប់គ្រងប្រទេស។ លោកបញ្ជាក់ថា ដើម្បីធ្វើឲ្យសង្គមមួយធានាបាននូវស្ថិរភាព លុះត្រាតែកងកម្លាំងប្រដាប់អាវុធមិនមែនជារបស់គណបក្សនយោបាយ។ ប្រជាពលរដ្ឋកម្ពុជា ...
http://www.rfa.org/khmer/news/politics/political-uncertainty-07302013055611.html
គ.ជ.ប.៖ការអះអាងពីជ័យជំនះរបស់គណបក្សធំៗទាំងពីរមិនមែនជាលទ្ធផលផ្លូវការទេ
វ៉ាស៊ីនតោន — ទោះបីជាគណបក្សទាំងពីរបានអះអាងពីជ័យជម្នះរៀងៗខ្លួនចេញពីការ បោះឆ្នោតកាលពីថ្ងៃអាទិត្យមែន តែមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)បានបញ្ជាក់ ថា នោះមិនមែនជាលទ្ធផលផ្លូវការទេ។ ពីរដ្ឋធានីវ៉ាស៊ីនតោន លោក សុខ ខេមរានៃវីអូអេបានរាយការណ៍ថា មន្ត្រីគ.ជ.ប.អះអាងថា ខ្លួនពុំអាចបង្ហាញនៅឡើយទេថានរណាឈ្នះ ឬចាញ់នោះ។ ដោយសារមានភាពតានតឹងក្នុងចំណោមពលរដ្ឋអ្នកបោះឆ្នោតនិងគណបក្ស នយោបាយទាក់ទងនឹងការប្រកាសពីជ័យជំន្នះរៀងៗខ្លួននោះ មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអះអាងថា ខ្លួនមិនអាចបង្ហាញថា គណបក្សណាមួយឈ្នះឡើយទេ។ នេះជាការអះអាងរបស់លោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានថ្លែងប្រាប់វីអូអេ។ លោកនិយាយថា៖ «លទ្ធផលបឋមបានបង្ហាញច្បាស់ហើយថាគណបក្សប្រជាជនបាននាំមុខលើសំឡេង នៅខេត្តភាគច្រើន។ ហើយខេត្តមួយចំនួន ជាពិសេស ខេត្តធំៗហ្នឹង គណបក្សសង្គ្រោះជាតិនាំមុខ។ ហើយលទ្ធផលការបែងចែកអាសនៈបែបណា អ្នកណា ជាប់ឆ្នោតអីហ្នុង ទាល់តែបានលទ្ធផលផ្លូវការ ទើបគ.ជ.ប.បែងចែក»។ លទ្ធផលជាផ្លូវការបឋមអាចត្រូវគ.ជ.ប.ប្រកាសនៅថ្ងៃទី១០ខែសីហាខាងមុខបើគ្មានបណ្តឹង។ ភ្លាមៗក្រោយការបោះឆ្នោតកាលពីថ្ងៃអាទិត្យទី២៨ខែកក្កដាឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជាបានប្រកាសថា ខ្លួនឈ្នះអាសនៈ៦៨ក្នុងចំណោម១២៣អាសនៈ ហើយអាចបង្កើតរដ្ឋាភិបាលបានតែម្នាក់ឯង។គណបក្សនេះបានអះអាងថា គណបក្សសង្គ្រោះជាតិទទួលបានអាសនៈតែ៥៥ប៉ុណ្ណោះ។ ...
គណបក្សប្រឆាំងស្ទះស្ទើរក្នុងការទទួលស្គាល់លទ្ធផលបោះឆ្នោតបណ្តោះអាសន្ន
វ៉ាស៊ីនតោន — មេដឹកនាំគណបក្សជំទាស់បានសម្តែងការសាទរចំពោះដំណើរការបោះឆ្នោត តែស្ទាក់ស្ទើរក្នុងការការស្វាគមន៍លទ្ធផលបោះឆ្នោតក្រៅផ្លូវការដោយបានអះអាងថា វាលឿនពេកក្នុងការនិយាយថាការបោះឆ្នោតនេះអាចទទួលយកបានពេលនេះ។ មេដឹកនាំគណបក្សជំទាស់ទាំងពីរគឺលោក សម រង្ស៉ី និងលោកកឹម សុខាបញ្ជាក់ពីជំហរដូច្នេះក្នុងសន្និសីទព័ត៌មានកាលពីយប់ថ្ងៃសៅរ៍។ ការបោះឆ្នោតនៅកម្ពុជាបានបញ្ចប់កាលពីថ្ងៃអាទិត្យ។ គណបក្សប្រជាជនកម្ពុជាបានប្រកាសលទ្ធផលក្រៅផ្លូវការបឋមៗថា ខ្លួនឈ្នះ៦៨កៅអី ហើយគណបក្សសង្គ្រោះជាតិឈ្នះ៥៥ កៅ អី។ តែមេដឹកនាំក្រុមជំទាស់គឺលោក សម រង្ស៉ី ក្នុងសន្និសីទព័ត៌មានកាលពីយប់ថ្ងៃអាទិត្យមិនទាន់បង្ហាញជំហរច្បាស់លាស់ថាទទួលស្គាល់ការបោះឆ្នោតនេះនៅឡើយដោយលោករង់ចាំលទ្ធផលជាផ្លូវការ។ «ខ្ញុំគិតថាវាជារឿងជារឿងលឿនពេកក្នុងការផ្សាយពីលទ្ធផលណាមួយជា សារធារណៈ។ យើងគ្រាន់តែមានការចង្អុលបង្ហាញជាព័ត៌មានជាបំណែកៗ ប៉ុណ្ណោះទេ។ យើងមិនស្ថិតក្នុង ជំហរដើម្បីធ្វើការសន្និដ្នានទេ។ យើងបានអំពាវនាវដល់គ្រប់ភាគីឲ្យរង់ចាំលទ្ធផលជាផ្លូវការ»។ លោកបានអះអាងថា នៅមានភាពមិនប្រក្រតីនិងបញ្ហាបាត់ឈ្មោះអ្នកបោះឆ្នោតនិងបញ្ហាមួយចំនួនទៀតដែលត្រូវរង់ចាំមើលដើម្បីបញ្ជាក់ថាកាបោះឆ្នោតនេះអាចទទួលយកបានឬយ៉ាង ណា។ ...
អ្នកខេត្តសៀមរាបទៅបោះឆ្នោតដើម្បីកែលម្អបញ្ហាសង្គមកិច្ច
វ៉ាស៊ីនតោន — ពលរដ្ឋក្នុងខេត្តសៀមរាបបានចេញទៅបោះឆ្នោតដោយចង់ឱ្យរដ្ឋាភិបាលថ្មីដែលកើតចេញពីការបោះឆ្នោតនេះដោះស្រាយនូវបញ្ហាដែលពួកគេជួបប្រទះក្នុងសង្គមដូចជាសុខាភិបាល អប់រំ សន្តិសុខសង្គមនិងអំពើពុករលួយ។ ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបនៅថ្ងៃអាទិត្យនេះ បាននាំគ្នាទៅចូលរួមធ្វើការបោះឆ្នោតយ៉ាងគគ្រឹកគគ្រេងដើម្បីបំពេញតួនាទីរបស់ខ្លួនឱ្យសមជាពលរដ្ឋខ្មែរស្នេហាជាតិ និងដើម្បីជ្រើសរើសមេដឹកនាំថ្មីដែលពួកគេចង់បាន។ ប្រជាពលរដ្ឋទាំងអស់ដែលបានធ្វើដំណើរទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥នេះបានសម្តែងនូវក្តីត្រេកអរព្រោះពួកគេបានបំពេញនូវភារកិច្ចរបស់ខ្លួន ដែលជាម្ចាស់នៃជោគវាសនាប្រទេសជាតិ។ លោក កុច គឹមហ៊ន អាយុ៣៣ឆ្នាំនៅសង្កាត់គោកចកបានបោះឆ្នោតរួចហើយ។ លោកបានថ្លែងដោយញញឹមញញែមបន្ទាប់ពីចេញពីការិយាល័យបោះឆ្នោតនៅក្នុងសង្កាត់នោះថា ការដែលគាត់មកបោះឆ្នោតនេះគឺដើម្បីបំពេញតួនាទីរបស់គាត់ជាពលរដ្ឋខ្មែរម្នាក់ដែលមានសិទ្ធិក្នុងការជ្រើសរើសមេដឹកនាំ និងចូលរួមកែប្រែអនាគតរបស់ប្រទេសជាតិផងដែរ។ ...