គជប​ទុក​ប្រាំ​ថ្ងៃ​ឲ្យ​គណបក្ស​ផ្តល់​ភស្តុតាង​ស្តីពី​ភាព​មិន​ប្រក្រតី

ភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​បាន​ទុក​រយៈពេល​ប្រាំ​ថ្ងៃ​ដើម្បី​ ឲ្យ​គណបក្ស​នយោបាយ​ផ្តល់​ភស្តុតាង​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ថ្ងៃ​បោះ​ ឆ្នោត​មុន​នឹង​សម្រេច​ប្រកាស​លទ្ឋផល​ជាលើក​ដំបូង​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​ ១០​ខាង​មុខ​នេះ។ មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​បាន​និយាយ​ថា រយៈពេល​នេះ​មាន​ចំនួន​តិចតួច​ពេក​ដែលធ្វើ​ឲ្យ​គណបក្ស​នេះ​មាន​ភាព​លំបាក​ ក្នុង​ការ​ប្រមូល​ភស្តុតាង​ឲ្យ​បាន​គ្រប់​គ្រាន់​ស្តី​អំពី​ភាព​មិន​ ប្រក្រតី​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត។ លោក​ទេព នីថា​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​បាន​និយាយ​ថា ចាប់​ពី​ថ្ងៃទី​២​រហូត​ដល់​ថ្ងៃទី​៦ ខែសីហា​ខាង​មុខនេះ​គណបក្ស​នយោបាយ​ដែល​បាន​ចូលរួម​ប្រកួត​ប្រជែង​នៅ​ក្នុង​ ការ​បោះ​ឆ្នោត​នេះ​ក៏ដូច​ជា​ភាគី​ពាក់​ព័ន្ឋ​ត្រូវ​ដាក់​របាយការណ៍​អំពី​ភាព ​មិន​ប្រក្រតី​អំពី​ការ​បោះឆ្នោតនេះ​នៅ​គណៈកម្មការរៀប​ចំការ​បោះ​ឆ្នោត​ ថ្នាក់​រាជធានី​និង​ខេត្ត និង​គជប​មិន​ឲ្យ​ហួស​រយៈពេល​ប្រាំ​ថ្ងៃ។ ​ លោក​និយាយ​ថា «គណៈកម្មាធិការ​ជាតិ​រៀប​ចំបោះ​ឆ្នោត​និង​ត្រួត​ពិនិត្យ​របាយ​ការណ៍​ទាំង​ អស់​នេះ​បន្ទាប់​មក​យើង​នឹង​ចាត់​វិធាន​ការណ៍​ដោះ​ស្រាយ​ទៅ​តាម​កម្រិត​នៃ​ បញ្ហាហើយ​ការ​រៀបចំនេះ យើង​អញ្ជើញ​តំណាង​គណបក្ស​នយោបាយ​អ្នក​អង្កេត​ការណ៍​ជាតិ​និង​អន្តរជាតិ​ចូល​ រួម​ពិនិត្យ​ទាំង​អស់​គ្នា»។…

http://khmer.voanews.com/content/nec-sets-five-days-for-complaints-about-irregularities-cambodia/1714663.html