មហា​បាតុកម្ម​បក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ចប់​តាម​គម្រោង

ភ្នំពេញ៖ លោក​សម រង្ស៊ី​ប្រកាស​ថា៖ «សូម​អរគុណ​បងប្អូន​ដែល​បាន​អញ្ជើញ​មក​យ៉ាង​ច្រើន​កុះករ។​ សូម​អរគុណ​អ្នក​ឧបត្ថម្ភ​បាតុករ​យើង»។ មហា​បាតុកម្ម​រយៈ​ពេល​បី​ថ្ងៃ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បិទ​បញ្ចប់​ ជាស្ថាពរ​ហើយ​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ ​បន្ទាប់​ពី​ថ្នាក់​ដឹកនាំ​គណបក្ស​ឈ្នះ​ឆ្នោត​ទាំង​ពីរគឺ​គណបក្ស​ប្រជាជាន​ កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​បាន​ជួប​ចរចាគ្នា​រយៈ​ពេល​ពីរ​ថ្ងៃ​ជាប់​ គ្នា​ ហើយអះអាង​ថា ​ពួកគេ​បាន​ឈាន​កាន់​តែ​ខិត​ជិត​គ្នា​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ ដំណោះស្រាយរួមមួយ​ចំពោះបញ្ហា​នៃ​ការ​បោះឆ្នោត។ ​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​សម រង្ស៊ី​បាន​ប្រកាស​រំសាយ​មហា​បាតុកម្ម​រយៈ​ពេល​បី​ថ្ងៃ​របស់​ខ្លួន​នៅ​ទីលាន ​ប្រជា​ធិបតេយ្យ​ក្នុង​ក្រុងភ្នំពេញ ​នៅ​រសៀល​ថ្ងៃ​អង្គារ​ទី​១៧ ​ខែ​កញ្ញា​នេះ។​…

សាយ មុន្នី
http://khmer.voanews.com/content/mass-protest-by-cnrp-in-cambodia-concluded-as-planned/1751813.html