អ្នក​ខេត្ត​សៀម​រាប​ទៅ​បោះឆ្នោត​ដើម្បី​កែ​លម្អ​បញ្ហា​សង្គមកិច្ច

វ៉ាស៊ីនតោន — ពលរដ្ឋ​ក្នុង​ខេត្ត​សៀមរាប​បាន​ចេញ​ទៅ​បោះឆ្នោត​ដោយ​ចង់​ឱ្យ​រដ្ឋាភិបាល​ថ្មី​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​នេះ​ដោះស្រាយ​នូវ​បញ្ហា​ដែល​ពួកគេ​ជួប​ប្រទះ​ក្នុង​សង្គម​ដូច​ជា​សុខាភិបាល​ អប់រំ​ សន្តិសុខ​សង្គម​និង​អំពើ​ពុករលួយ។

ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​សៀមរាប​នៅ​ថ្ងៃ​អាទិត្យ​នេះ​ បាន​នាំគ្នា​ទៅ​ចូលរួម​ធ្វើ​ការ​បោះឆ្នោត​យ៉ាង​គគ្រឹក​គគ្រេង​ដើម្បី​បំពេញ​តួនាទី​របស់​ខ្លួន​ឱ្យ​សម​ជា​ពលរដ្ឋ​ខ្មែរ​ស្នេហា​ជាតិ​ និង​ដើម្បី​ជ្រើសរើស​មេដឹកនាំ​ថ្មី​ដែល​ពួកគេ​ចង់​បាន។ ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី៥​នេះ​បាន​សម្តែង​នូវ​ក្តី​ត្រេកអរ​ព្រោះ​ពួកគេ​បាន​បំពេញ​នូវ​ភារកិច្ច​របស់​ខ្លួន ​ដែល​ជា​ម្ចាស់​នៃ​ជោគ​វាសនា​ប្រទេស​ជាតិ។ លោក កុច គឹមហ៊ន ​អាយុ​៣៣ឆ្នាំ​នៅ​សង្កាត់​គោកចក​បាន​បោះឆ្នោត​រួច​ហើយ។ លោក​បាន​ថ្លែង​ដោយ​ញញឹម​ញញែម​បន្ទាប់​ពី​ចេញ​ពី​ការិយាល័យ​បោះឆ្នោត​នៅ​ក្នុង​សង្កាត់​នោះ​ថា​ ការ​ដែល​គាត់​មក​បោះឆ្នោត​នេះ​គឺ​ដើម្បី​បំពេញ​តួនាទី​របស់​គាត់​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់​ដែល​មាន​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស​មេដឹកនាំ ​និង​ចូលរួម​កែប្រែ​អនាគត​របស់​ប្រទេស​ជាតិ​ផង​ដែរ។ …

វីអូអេ​​
http://khmer.voanews.com/content/siem-reap-voters-vote-to-improve-social-issues-cambodia/1711799.html