News

NEC Rejects Joint-Party Vote Investigation

National Election Committee (NEC) Secretary-General Tep Nytha reiterated Thursday that the NEC had no authority to establish a joint-party investigation into alleged irregularities during Sunday’s national election, while opposition leader Sam Rainsy said he would now seek an investigation outside the NEC. Prime Minister Hun Sen ...

http://www.cambodiadaily.com/elections/nec-rejects-joint-party-vote-investigation-38129/

First Park Hyatt in Southeast Asia opens in Siem Reap

Hyatt Hotels Corp has announced the opening of the first Park Hyatt in Southeast Asia in Siem Reap. The announcement Wednesday said the reopening of the former Hotel De La Paix in downtown Siem Reap followed a 14-month renovation by award-winning interior designer Bill Bensley. “We are ...

http://www.thecambodiaherald.com/cambodia/detail/1?page=13&token=YTJhYWQ3Mzc1NjI

យុទ្ធនាការ​​​អំពាវនាវ​ឲ្យ​អង្គការ​ UN ​ជួយ​អន្តរាគមន៍​ក្នុង​ការ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​

យុទ្ធនាការ​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម​​​បាន​អំពាវ​នាវ​ឲ្យ​អង្គការ​ សហ​ប្រជា​ជាតិ​ជួយ​ដល់​​ប្រទេស​កម្ពុជា​ក្នុង​ការ​ដោះ​ស្រាយ​​បញ្ហា​ដែល​កើត ​ចេញ​ពី​ការ​បោះ​ឆ្នោតជាតិ​​កាល​ពី​ថ្ងៃ​អាទិត្យ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ តាម​ប្រព័ន្ធ​អ៊ីន​ធើ​ណិត​។ រូប​ភាពសារ​ជា​អក្សរ​ និងញត្តិ​ត្រូវ​បាន​ចែក​ចាយ​តាម​រយៈ​បណ្តាញ​ទំនាក់ ​ទំនង​សង្គម​ហ្វេស​​​ប៊ុក និងបណ្តាញ​ទំនាក់​ទំនង​សង្គម​ផ្សេង​​ទៀត​ ជំរុញ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​និង​ការ​ លួច​បន្លំ​ក្នុង​ដំណើរការ​នៃ​ការ​បោះ​ឆ្នោត​។ ...

http://www.cambodiadailykhmer.com/latest/3690/

អង្គការ​ក្រៅ​រដ្ឋាភិបាល៖ ​ភាព​មិន​ប្រក្រតី​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​បោះឆ្នោត

នំពេញ — អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​ធ្វើ​ការ​សង្កេត​ការណ៍​បោះឆ្នោត​កាលពី​ ថ្ងៃ​អាទិត្យ​និយាយ​ថា ភាព​មិនប្រក្រតី​ដែល​កើត​ឡើង​នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត ​នោះ​អាចប៉ះពាល់​ដល់​លទ្ធផល​បោះឆ្នោត។​ នៅ​ឯ​ការិយាល័យ​បោះឆ្នោត​មួយ​កន្លែង​ក្នុង​ខណ្ឌ​ ឫស្សីកែវ រាជធានីភ្នំពេញ ​អ្នក​បោះ​ឆ្នោត​មួយ​ក្រុម​បាន​រអ៊ូ​រទាំ​អំពី​ ឈ្មោះ​អ្នក​បោះឆ្នោត​ស្ទួន​នៅក្នុង​បញ្ជី​បោះឆ្នោត​ និង​ទឹក​ខ្មៅ​ដែល​អាច​លាង​ជ្រះ។​ លោក​ម៉ក់ គា​គឺ​ជា​អ្នក​បោះឆ្នោត​ម្នាក់​ក្នុង​ក្រុម​នេះ។ លោក​និយាយ​ ថា ប្រពន្ធ​របស់​លោក​មាន​ឈ្មោះ​ពីរ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត ហើយ​លោក​ខ្លួន​ ឯង​ផ្ទាល់​ អាច​លាង​ទឹក​ខ្មៅ​ចេញ​ពី​ម្រាម​ចង្អុល​ដៃ​ស្តាំ​របស់​លោក​បាន​ យ៉ាង​ស្រួល ​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​បន្ទាប់​ពី​លោក​បាន​បោះឆ្នោត​រួច​កាល​ពី​ថ្ងៃ​ អាទិត្យ។​ លោក​និយាយថា៖​ «តើ​ការ​បោះឆ្នោត​ហ្នឹង យុត្តិធម៌​ ត្រឹមត្រូវ​ទេ​ បើ​លាង​ស្អាត​អញ្ចឹង?​  កាល​ជំនាន់​អ៊ុនតាក់​ ខ្ញុំ​លាង​អត់​ជ្រះទេ ព្រោះ​ទឹកថ្នាំ​គេ​វា​ឡើង​ក្រម៉ ក្រាស់​ ហើយ​ឥឡូវ​ខ្ញុំ​លាង​ស្អាត​ចែស។ អញ្ចឹង​ហើយ​វា​អត់​មាន​ប្រសិទ្ធិ​ភាព​ស្អី​ផង»។​ កាល​ពី​ថ្ងៃ​ច័ន្ទ អង្គការ​ក្រៅ​រដ្ឋាភិបាល​ មួយ​ឈ្មោះ​តម្លាភាព​កម្ពុជា​ បាន​និយាយ​ថា អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​ជាង​៩០០​នាក់​ដែល​ខ្លួន​បាន​ដាក់ ​ពង្រាយ​នៅ​តាម​ការិយាល័យចំនួន​ជាង​៤០០​កន្លែង​នៅ​ទូទាំង​ប្រទេស​ បាន​រក​ឃើញ​ថា ​ក្រៅ​ពី​បញ្ហា​ទឹក​ខ្មៅជ្រលក់​ដៃ​ក្នុង​ពេល​បោះឆ្នោត និង​ ឈ្មោះ​អ្នក​ឆ្នោត​ស្ទួន​នេះ មាន​អ្នក​បោះឆ្នោត​ជា​ច្រើន​ដែល​មាន​លិខិត​ បញ្ជាក់​អត្ត​សញ្ញាណ​ត្រឹមត្រូវ ​តែ​មិន​អាច​រក​ឈ្មោះ​របស់​ខ្លួន​ឃើញ​នៅ​លើ​បញ្ជី​បោះ​ឆ្នោត​នៅតាម​ ការិយាល័យ​បោះឆ្នោត​ចំនួន​៦០​ភាគ​រយ​នៃ​ចំនួន​ការិយាល័យ​បោះឆ្នោត​សរុប​ជាង​ ១ម៉ឺន​៩​ពាន់​នៅ​ទូទាំង​ប្រទេស។​ ...

http://khmer.voanews.com/content/civil-society-says-irregularities-impact-election-result/1714097.html

Japan congratulates Cambodia on peaceful election

The Japanese government has congratulated Cambodia on its general election, saying that it was held smoothly and peacefully.  “The government of Japan will continue to follow the situation in Cambodia closely after the election,” said a statement issued by the spokesman for Japanese Ministry of Foreign ...

http://www.thecambodiaherald.com/cambodia/detail/1?page=11&token=M2M4MTg3Yjc2MWY

អ្នក​​​គាំ​​​ទ្រ​​គ​ណបក្ស​សង្គ្រោះ​ជាតិ​​​​​​រក្សា​​​ភាព​​​អត់​ធ្មត់​រង់​ចាំ​បទ​បញ្ជា​ថ្មី​​

ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ  បាន​​​​ឲ្យ​​​ដឹង​​​កាល​ពី​ម្សិលមិញ​ថា ខ្លួន​​​បាន​​​​ត្រៀម​​​រួច​​​ជាស្រេច​​​ក្នុងការ​​​​ប្រមូល​ផ្ដុំ​គ្នា​នៅ​ តាម​ដង​​​ផ្លូវ​ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​​​នៃ​​​​ការ​បោះ​ ឆ្នោត​ ឲ្យ​​​តែ​​​​​​​មាន​បទ​បញ្ជា​ពី​ថ្នាក់​ដឹក​នាំ​​​​បក្ស​​​​របស់​​​ខ្លួន​​​ ។ គិត​​​ចាប់​តាំង​ពី​​​ថ្ងៃ​​​បោះឆ្នោត​​​​​​ និង​ការ​អះអាង​​​​ស្ទើរតែ​​​ភ្លាម​ៗ​​អំពី​​​ជ័យ​​​ជន្នះ​របស់​​​គណបក្ស​ ប្រជា​ជន​កម្ពុជា​​​កាល​ពី​ថ្ងៃ​អាទិត្យ​ ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​​​​បាន​រក្សា​ភាព​ស្ងាត់ស្ងៀម​​​ និង​​​ស្ទើរតែ​​​មិន​​​ចេញ​​​មុខ​​​​​​ទាល់តែ​​​សោះ​​​ ​​​ដែល​​​ទិដ្ឋភាព​​​បែបនេះ​​​គឺ​​​ខុសគ្នា​​​ឆ្ងាយណាស់​​​ពី​​​ទិដ្ឋភាព​​​ ​​អំឡុង​ពេល​​​ធ្វើ​​​យុទ្ធនាការ​​​ឃោសនា​​​​​​​ផ្លូវ​ការ ​​​ពេល​​​មាន​​​ការ​ដង្ហែក្បួន​​​​​​​​អំពាវ​នាវ​ឲ្យ​​​មាន​​​ការ​​​ផ្លាស់​ ​​ “ប្ដូរ​” ​​​តាមដង​ផ្លូវ​​​នានា​​​​ក្នុង​រាជ​ធានី​និងតាម​​​​តំបន់​ជន​បទ​ដាច់​ ស្រយាល​​​​​ ដោយ​​​មាន​​​ការ​​​ចូល  រួម​​​ពី​​​មនុស្ស​រាប់​​ម៉ឺន​នាក់​តាមរយៈ​​​​​​ទោចក្រ​​​យានយន្ត​​​​​។ គណបក្ស​សង្គ្រោះ​ជាតិ​បាន​​​លើក​ឡើង​ថា ខ្លួន​កំពុង​​​ជាប់​រវល់​វាយ​តម្លៃ​​​ពី​​​​វិសាល​ភាព​នៃ​ភាព​មិន​ប្រក្រតី​ នៅ​​​​តាម​​​ការិយា​​​ល័យ​​​បោះ​​​​​​​ឆ្នោត​ ហើយ​បាន​​​អំពាវនាវ​​​ឲ្យ​​​អ្នក​គាំទ្រ​របស់​ខ្លួន​រក្សា​​​ភាព​​​អត់​ ធ្មត់​។ យុវជន​​​​ គង់ ម៉ាស់ អាយុ​២៨​ឆ្នាំ​ ដែល​មាន​​​តួនាទី​​​ជា​​​អ្នក​​​​បញ្ជូន​សារ​របស់​គណបក្ស​ប្រឆាំង ​​​​ទៅ​​​​សាធារណ ជន​តាម​​ហ្វេសប៊ុក​ដែល​​​ជាមធ្យោបាយ​​​​​​ទាក់ទង​​​គ្នា​​​ក្នុង​​​ចំណោម​​​ សកម្មជន​វ័យ​ក្មេង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​និយាយ​​​​ថា “មេ​ខ្ញុំ​បាន​​​ប្រាប់​ខ្ញុំ​​កុំឲ្យ​ធ្វើ​អ្វី​ដែល​មិន​សម​គួរ​។​​​ យើង​កំពុង​រក្សា​ភាព​ស្ងប់​ស្ងាត់​​ ព្រោះ​ពួក​គេ​កំពុង​​ចរចា​​​គ្នា​​​​។ យើង​មិន​ខ្លាច​ទេ​។ នេះ​មិន​ទាន់​​​​ទុក​​​ថា​​​ ជា​ជ័យ​ជម្នះ​នៅ​ឡើយ​ទេ​”។ ប៉ុន្តែ​​​ គង់ ម៉ាស់ បាន​បញ្ជាក់​​​ថា មិនមែន​​​​​​​​គ្រប់​​​គ្នា​ដែលបាន​​​​ចូល​រួម​ក្នុង​​យុទ្ធនាការ​​ឃោសនា​​​ ​​របស់​គណបក្ស​ប្រឆាំង​មុន​ការ​បោះ​ឆ្នោត ​សុទ្ធតែ​​​មាន​​​ភាព​អត់​ធ្មត់​ នោះ​​​ទេ​។យុវជន​​​រួបនេះ​​​បាន​​​និយាយ​​​​ថា “យើង​បាន​ទទួល​ទូរស័ព្ទ​ពី​ប្រជា​ពល​រដ្ឋ​នៅ​តាម​​​បណ្តា​​​​​​​ខេត្ត​ដែល​ ...

http://www.cambodiadailykhmer.com/latest/3664/

គណបក្ស​សង្គ្រោះ​ជាតិ​កា​រ​ពារ​ការ​អះអាង​ពី​ជ័យ​ជម្នះ​របស់​ខ្លួន​នៅ​ក្នុងការ​បោះ​ឆ្នោត​ជាតិ​

កាលពី​ថ្ងៃអង្គារគណបក្ស​សង្គ្រោះ​ជាតិ​បានការ​ពារ​ការ​អះអាង​របស់​ខ្លួន​ ដែល​ថា ខ្លួនទទួល​បាន​សំឡេងភាគ​ច្រើន​យ៉ាង​ប្រកិត​ប្រកៀក​​គ្នា​នៃ​ចំនួន​ អាសនៈសរុប​១២៣​នៃ​រដ្ឋ​សភា​​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ថ្ងៃ​ អាទិត្យ គឺ​ល្មម​គ្រប់​គ្រាន់​នឹង​បង្កើត​រដ្ឋា​ភិបាល​អាណត្តិ​ថ្មីរបស់​ ប្រទេស​កម្ពុជាបាន​ ប្រសិន​បើ​តួលេខ​របស់​ខ្លួន​នៅ​ដដែលនោះ​។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បានអះអាង​កាលពី​យប់​ថ្ងៃ​ អង្គារ​ថា គណបក្ស​របស់​លោក​ទទួល​បាន​៦៣​អាសនៈ​ ហើយ​បាន​អំពាវ​នាវ​ឲ្យ​លោក​ នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ចុះចេញពីអំណាច។ តែ​ទោះ​ជាយ៉ាង​ណា គណបក្ស​ប្រជា​ជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច​របស់​លោក​ នាយក​រដ្ឋ​មន្ត្រី​រូប​នេះ​ ក៏កំពុង​​អះអាង​ពី​ជ័យ​ជម្នះ​របស់​ខ្លួន​ដែរ ​ បន្ទាប់​ពី​ទទួលបាន៦៨​អាសនៈ​។ តួលេខ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ខុស​គ្នា ​ច្រើន​ដែ​រ​ពី​តួលេខ​របស់​គណៈ​កម្មាធិការ​ដើម្បីការបោះ​ឆ្នោត​ដោយ​ សេរីនិងយុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល​​ជា​អង្គការ​​​ ឯករាជ្យដែល​បាន​បញ្ជាក់​ថា គណ​បក្ស​កាន់​អំណាច​ទទួល​បាន​៦៧​អាសនៈ និង​ជា​ អ្នក​ឈ្នះ​ការ​បោះ​ឆ្នោត​។ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា គ.ជ.ប. នឹង​ចេញផ្សាយ​ លទ្ធ​ផល​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ១០ ខែ​សីហា។ លោក​ស្រី​ ​មូរ សុខហួរ ប្រធាន​​ទទួល​បន្ទុក​​​​​កិច្ច​ការ​សាធា​រ​ណ​ៈ​នៅ ​គណ​បក្ស​សង្គ្រោះ​​ជាតិ​ ​មាន​ប្រសា​សន៍​កាល​ពី​ម្សិល​មិញ​ថា គណ​បក្ស​របស់ ​លោក​​ស្រី​គាំ​ទ្រ​ការ​អះ​អាង​របស់​ខ្លួនដែល​ថា​ ខ្លួន​ទទួល​បាន​៦៣​អាសនៈ។  លោក​ស្រី​បាន​ប្រសាសន៍​ថា “ យើង​​មាន​លទ្ធ​ផល​ទាំង​អស់​ បាន​ពី​ គ្រប់ការិយា​ល័យ​បោះ​ឆ្នោត​”។ ...

http://www.cambodiadailykhmer.com/news/3687/

Glue fumes cause mass workplace faintings

Approximately 40 workers fainted at the TMI garment factory in Svay Rieng yesterday, police and workers said. Workers at the factory began feeling sick and fainting when a heavy air of glue fumes wafted into the factory as workers returned from lunch, So Navy, 23, a ...

http://www.phnompenhpost.com/national/glue-fumes-cause-mass-workplace-faintings

Hun Sen welcomes international investigation

Prime Minister Hun Sen said this afternoon he would “welcome” an international investigation into the contested results of Sunday’s election. “For the sake of free and fair elections, I welcome the international community, all political parties and the NEC to investigate this,” he told reporters, ...

http://www.phnompenhpost.com/national/hun-sen-welcomes-international-election-investigation

Hun Sen welcomes international investigation

Prime Minister Hun Sen said this afternoon he would “welcome” an international investigation into the contested results of Sunday’s election. The remarks, his first public comments since the election, came after opposition leader Sam Rainsy announced the party had done far better than the preliminary government ...

The Phnom Penh Post
http://www.phnompenhpost.com/national/hun-sen-welcomes-international-election-investigation

សម្តេច​ហ៊ុន​សែន​៖ គណបក្ស​ប្រជាជន​កម្ពុជា បង្កើត​ក្រុមការងារ ចរចា​ជាមួយ​បក្សប្រឆាំង​

ភ្នំពេញ: ទី​បំផុត​ទៅ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​មុខ​ប្រកាស នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៣ ថា គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ដែល​ឈ្នះ​ការបោះឆ្នោត បាន​បង្កើត​ក្រុមការងារ​មួយ ដែល​មាន​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង លោក សុខ អាន និង​លោក សាយ ឈុំ ដើម្បី​ចរចា សម្របសម្រួល​ជាមួយ​លោក​សម​រង្ស៊ី និង​លោក កឹម​សុខា​។​ ក្នុង ​ពេល​ចុះ​ទៅ​ពិនិត្យ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ស្ទឹងមានជ័យ នា​រសៀល​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៣ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា ក្រុម​ការងារ​នោះ នឹង​សម្របសម្រួល​ជាមួយ​គណបក្ស​ប្រឆាំង ដើម្បី​សម្របសម្រួល​លើ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​នៅក្នុង​រដ្ឋសភា​។​​ សម្តេច​ន​យក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​បដិសេធ​នឹង​ដំណឹង​ដែល​គេ​ផ្សព្វផ្សាយ​ក្នុង​ហ្វេ​សប៊ុក ដែលថា សម្តេច បាន​ចាកចេញ​ទៅ​ក្រៅប្រទេស ហើយ​ថា ...

http://www.cen.com.kh/localnews/show_detail/19?token=N2E5NGRjNT

អង្គការ​អន្តរជាតិ​ចេញ​របាយការណ៍​ស្ដីពី​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត

ស្រប​ពេល​ដែល​លទ្ធផល​បោះឆ្នោត​នីតិកាល​ទី​៥ នៅ​មាន​ភាព​ចម្រូងចម្រាស​នៅ​ឡើយ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃថ៍ វ៉ច្ឆ (Human Rights Watch) បាន​ចេញ​ផ្សាយ​របាយការណ៍​បន្ទាន់​មួយ ស្ដីពី​ការ​បន្លំ​សន្លឹក​ឆ្នោត​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុង​ការ​បោះ​ ឆ្នោត​កាល​ពី​ថ្ងៃ​​​២៨ កក្កដា ដែល​​រៀប​ចំឡើង​ដោយ​គណបក្ស​ប្រជាជន សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ។ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃថ៍ វ៉ច្ឆ បាន​ចេញ​របាយ​ការណ៍​បន្ទាន់​មួយ​នៅ​ថ្ងៃ​ទី​៣១ កក្កដា បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​ពាក់​ព័ន្ធ​នឹង​ការ​បង្កើត​ឲ្យ​មាន​ភាព​មិន​ប្រក្រតី​មាន​លក្ខណៈ​ជា​ ប្រព័ន្ធ​ក្នុង​ការ​បោះ​ឆ្នោត​នីតិកាល​ទី​៥ កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា កន្លង​ទៅ។របាយការណ៍​នេះ​រៀប​រាប់​អំពី​ករណី​ក្លែង​បន្លំ​សន្លឹក​ឆ្នោត​ដ៏​ ធ្ងន់ធ្ងរ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន ហើយ​ថែម​ទាំង​មាន​ពាក់ព័ន្ធ​នឹង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​បម្រើ​ ការ​ក្នុង​ជួរ​រដ្ឋាភិបាល​ទៀត​ផង។ អង្គការ​នេះ​បាន​ស៊ើប​អង្កេត​ឃើញ​ថា មន្ត្រី​ជាន់​ខ្ពស់​បម្រើ​ការ​ឲ្យ​គណបក្ស​កាន់​អំណាច មាន​ការ​ពាក់​ព័ន្ធ​នឹង​ការ​ចេញ​ឯកសារ​ក្លែងក្លាយ និង​បាន​រៀបចំ​ឲ្យ​អ្នក​បោះ​ឆ្នោត​មួយ​ចំនួន​អាច​បោះ​ឆ្នោត​បាន​ច្រើន​ កន្លែង។ មេ​ភូមិ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​បាន​ផ្ដល់​បទសម្ភាសន៍​ដល់ ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​មួយ​នេះ​ ដោយ​​បង្ហាញ​ពី​របៀប​ដែល​អាជ្ញាធរ​មូលដ្ឋាន​របស់​គាត់​ក្លែង​បន្លំ​ឯកសារ​ បញ្ជាក់​អត្តសញ្ញាណ​ដល់​អ្នក​បោះ​ឆ្នោត។ ឯកសារ​នេះ​អាច​ឲ្យ​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​បោះ​ឆ្នោត​បាន ទោះ​បី​ជា​មិន​មាន​ឯកសារ​បញ្ជាក់​អត្ត​សញ្ញាណ​ស្រប​ច្បាប់​ក៏​ដោយ។ កិច្ចការ ​នោះ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ ដោយ​ក្រុម​ការងារ​ថ្នាក់​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​គ្រប់​គ្រង​ដោយ​មេបញ្ជាការ​យោធា​ម្នាក់ និង​សមាជិក​គណៈកម្មាធិការ​មជ្ឈិម​បក្ស​ម្នាក់ ហើយ​មន្ត្រី​ថ្នាក់​មូលដ្ឋាន​ត្រូវ​ធ្វើ​ការ​ក្រោម​បង្គាប់​របស់​ពួក​គេ។ របាយការណ៍​របស់​អង្គការ​នោះ​បាន​បន្ត​ទៀត​ថា សមាជិក​ម្នាក់​ក្នុង​ក្រុម​ការងារ​ថ្នាក់​មជ្ឈិម​នោះ​​បាន​ចាត់​ចែង​ប្រមូល​ ...

http://www.rfa.org/khmer/news/politics/hrw-releases-irregularity-of-cam-election-07312013071054.html

ផ្នែក​សន្តិសុខ​ស្នើអោយ លោក សម រង្ស៊ី ផ្តល់​ឈ្មោះ​និង​អាស័យដ្ឋាន អ្នកចូលរួម បើសិនជា​ធ្វើបាតុកម្ម​

ភ្នំពេញ: ​​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង ជា​ប្រធាន​គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់ ការបោះឆ្នោត​បាន​សរសេ​រ​លិខិត​មួយច្បាប់ ជូន លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ប្រាប់ថា បើសិនជា​លោក សមរង្ស៊ី​ចង់​ធ្វើបាតុកម្ម គាត់​ត្រូវ​ផ្តល់​ឈ្មោះ​និង​អាស័យដ្ឋាន​អ្នកចូលរួម បើសិនជា​គាត់​ត្រូវធ្វើ​បាតុកម្ម​តវ៉ា​នឹង​ល​ទ្F​ផល​នៃ​ការបោះឆ្នោត​។​​ ក្នុង​លិខិត​ចុះ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣ គឺ លោក ស ខេង ស្នើឲ្យ លោក សម រង្ស៊ី ធ្វើការតវ៉ាបោះឆ្នោតឲ្យ​ស្រប តាមច្បាប់បាតុកម្ម ហើយត្រូវធ្វើនៅទីលាន ប្រជាធិបតេយ្យនៅជិតវត្តភ្នំ។ ​ក្នុង​លិខិត លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​លើកឡើង​ថា ដើម្បី​បន្ត​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង ឲ្យ​ស្តិតក្នុង​ស្ថានភាព​ល្អប្រសើ​រ ដែល​ជា​លក្ខខ័ណ្ឌ​ចាំបាច់ ...

http://www.cen.com.kh/localnews/show_detail/19?token=MTJmZDJkZT

UN rights envoy hails Cambodia's poll, calls for calm,political reconciliation

The United Nations Special Rapporteur on the situation of human rights in Cambodia, Surya P. Subedi on Wednesday praised Cambodia’s general elections held on Sunday, and appealed for calm and political reconciliation. The human rights expert also appealed to the people and all political actors ...

http://news.xinhuanet.com/english/world/2013-07/31/c_125097669.htm

Revenues up at mail service, but not locally

Revenue at the Cambodia Post (CP), the country’s mail service provider, rose nearly $2 million in the first half of this year, a 10 per cent increase compared to the same period in 2012. But the service still handles mostly international shipments, and is failing ...

http://www.phnompenhpost.com/business/revenues-mail-service-not-locally

អាមេរិក​គាំទ្រ​ឱ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ចម្រុះ

មិន​យូរ​ប៉ុន្មាន​ក្រោយ​ការ​ប្រកាស​លទ្ធផល​បឋម គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​សន្និសីទ​​កាសែត​មួយ​ប្រកាស​មិន​ទទួល​យក​លទ្ធផល​បឋម​នេះ ហើយ​ស្នើ​ឱ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ ដើម្បី​ស៊ើប​អង្កេត​ជុំវិញ​ភាព​មិន​ប្រក្រតី​ទាំង​ឡាយ។ ស្ថានទូត​អាមេរិក នៅ​រសៀល​ថ្ងៃ​ទី​៣០ កក្កដា ក៏​បាន​ស្នើ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​​ជុំវិញ​ដំណើរ​ការ​ និង​លទ្ធ​ផល​បោះ​ឆ្នោត​ដ៏​ចម្រូងចម្រាស​នេះ​ដែរ។ បន្ទាប់​ពី​​គណបក្ស​ប្រឆាំង​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ប្រកាស​មិន​ទទួល ​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​បឋម និង​ស្នើ​ឱ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ដើម្បី​ស៊ើប​អង្កេត​ពី​ ភាព​មិន​ប្រក្រតី​រួច​មក មន្ត្រី​កិច្ចការ​សាធារណៈ​នៃ​ស្ថាន​ទូត​អាមេរិក ប្រចាំ​កម្ពុជា លោក សន ម៉ាក់ឃីនថូស (Sean McIntosh) បាន​បង្ហាញ​ពី​ទស្សនៈ​គាំទ្រ​ដល់​សំណើ​នេះ​ផង​ដែរ។ លោក​បាន​ស្នើ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​រាល់​ករណី​មិន​ប្រក្រតី​ទាំង​ឡាយ។ លោក​បាន​ឱ្យ​ដឹង​តាម​សារ​អេឡិចត្រូនិក​ថា៖ “សហរដ្ឋ​អាមេរិក សូម​កោត​សរសើរ​ប្រជាជន​កម្ពុជា ចំពោះ​ការ​ចូល​រួម​ដ៏​សកម្ម និង​ដោយ​សន្តិភាព​ក្នុង​អំឡុង​ពេល​នៃ​ការ​បោះ​ឆ្នោត​​ថ្នាក់​ជាតិ។ យើង​សូម​អំពាវនាវ​ដល់​គ្រប់​គណបក្ស និង​អ្នក​គាំទ្រ​របស់​ខ្លួន ឱ្យ​បន្ត​ធ្វើ​ការ​តាម​លក្ខណៈ​សន្តិភាព និង​មាន​សណ្ដាប់ធ្នាប់ បន្ទាប់​ពី​ការ​បោះ​ឆ្នោត។ យើង​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ភាព​មិន​ប្រក្រតី​ដ៏​ច្រើន​ដែល​ត្រូវ​បាន​ រាយការណ៍​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត ហើយ​យើង​បាន​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ដោះស្រាយ​កំហុស​ដែល​កើត​មាន​ជា​ប្រព័ន្ធ ដូចជា​បញ្ហា​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មិន​ស្មើ​ភាព​គ្នា​ជាដើម។ ដោយ​មាន​ភាព​មិន​ប្រក្រតី​តាម​សេចក្ដី​រាយការណ៍​របស់​អ្នក​សង្កេតការណ៍ យើង​សូម​អំពាវនាវ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ពេញលេញ និង​មាន​តម្លាភាព​មួយ​ដែល​នឹង​អាច​ទុក​ចិត្ត​បាន​សម្រាប់​ប្រជាជន​កម្ពុជា​ ទាំង​អស់”។ ទាក់​ទង​នឹង​បញ្ហា​នេះ​ដែរ តំណាង​ជាន់​ខ្ពស់​នៃ​សហគមន៍​អឺរ៉ុប អ្នកស្រី ខាតស៊្រីន អាសថុន (Catherine ...

http://www.rfa.org/khmer/news/politics/usa-supports-mix-commission-2investigate-poll-result-07312013041146.html

Cambodian rubber earnings fall

Following global supply growth and falling prices, Cambodian rubber has decreased in value over the past three months, according to industry experts. Men Sopheak, deputy director-general of the Chop Rubber Plantation, a major rubber exporter in Cambodia, said yesterday that the price of dried [natural] rubber ...

http://www.phnompenhpost.com/business/cambodian-rubber-earnings-fall

US calls for review of election ‘irregularities’

The US Department of State on Monday called on Cambodian authorities to carry out a full investigation into “all credible reports” of election malfeasance, saying that it was “concerned” by various issues taking place both on, and leading up to, last Sunday’s vote. At a press ...

The Phnom Penh Post
http://www.phnompenhpost.com/national/us-calls-review-election-%E2%80%98irregularities%E2%80%99

លទ្ធផល​ឆ្នោត​បណ្តោះ​អាសន្ន​នៅ​ខេត្ត​ព្រៃវែង​ប្រឈម​នឹង​បណ្តឹង​ច្រើន

ខេត្តព្រៃវែង — គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​អាសនៈ​ចំនួន​ប្រាំមួយ​ក្នុង​ខេត្ត​ព្រៃវែង​ ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ នេះ​ ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​កំពុង​កាន់​អំណាច​ បាន​បាត់បង់​អាសនៈ​ពី​ចំនួន​៧​មក​ត្រឹម​៥​វិញ។​ លោក​ហួត​ ផា​ន​ ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​ព្រៃវែង ​បាន​ឲ្យ​ដឹង​ដូច្នេះ​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ។​ លោក​និយាយ​ថា៖​ «ឃើញ​លទ្ធផល​នៃ​ការ​បែងចែក​អាសនៈ​នេះ​រួច​ហើយ​គឺ​គណ​បក្ស​ប្រជាជន​បាន​ប្រាំ ​អាសនៈ​ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាំមួយ​អាសនៈ»។​ ប៉ុន្តែ​លោក​ប្រធាន​គណៈកម្មការ​បោះ​ឆ្នោត​ខេត្ត​បញ្ជាក់​ថា​ ​នេះ​គ្រាន់តែ​ជា​លទ្ធ​ផល​បណ្តោះអាសន្ន​តែ​ប៉ុណ្ណោះ​ មិន​ទាន់​ផ្លូវការ​ទេ។​ លោក​បន្តថា៖​ «​លទ្ធផល​នេះ​ជា​លទ្ធផល​បណ្តោះអាសន្ន​ទេ​ ពី​ព្រោះ​យើង​កំពុង​ប្រមូល​ឯកសារ​ផ្សេងៗ​បន្ថែម​ទៀត​ដើម្បីផ្ទៀងផ្ទាត់​ លទ្ធផល​ឡើង​វិញ​ ហើយ​យើង​នឹង​បញ្ជូន​ទៅ​គ.ជ.ប.។ ការ​ប្រកាស​លទ្ធផល​គឺ​ គ.ជ.ប.​ អ្នក​ប្រកាស»។​ ...

http://khmer.voanews.com/content/election-redsult-in-prey-veng-opposed/1712330.html

ក្រោយ​ពី​បោះឆ្នោត​មេភូមិ​ហៅ​ពលរដ្ឋ​ទៅ​ស្បថ

កំពង់ចាមៈ មួយ​ថ្ងៃ បន្ទាប់​ពី​ការ​បោះឆ្នោត មេភូមិ កំពង់ចន្លុះ ខាង​កើត​ក្នុង​ឃុំ ពាមជីលាំង ស្រុក ត្បូងឃ្មុំ បាន​ហៅ​ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​ប្រមាណ ៥០ នាក់ ឲ្យ​ចូល​ទៅ​ក្នុង​ព្រះវិហារ​វត្ត កំពង់ចន្លុះ ដើម្បី​ឲ្យ​ស្បថ​ថា «សូម​ឲ្យ​ស្លាប់​មួយ​ចំហៀង​ខ្លួន» ប្រសិន​បើ​ពួកគេ មិន​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន មុន​នឹង​ផ្តល់​ប្រាក់​ឲ្យ​ក្នុង​ម្នាក់​មួយ​ម៉ឺន​រៀល ទៅ​តាម​ការ​សន្យា កាល​ពី​មុន​ថ្ងៃ​បោះឆ្នោត។ នេះ​បើ​តាម​ការ​អះអាង​ពី​ប្រជា​ពលរដ្ឋ។ ប្រជា​ពលរដ្ឋ​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា មេភូមិ និង​អនុភូមិ កំពង់ចន្លុះ ខាង​កើត​បាន​ហៅ​ប្រជា​ពលរដ្ឋ​ឲ្យ​ចូល​ព្រះវិហារ​វត្ត កំពង់ចន្លុះ ដើម្បី​ចែក​លុយ ដែល​គណបក្ស​ប្រជាជន បាន​សន្យា​ផ្តល់​ឲ្យ​នៅ​មុន​ថ្ងៃ​បោះឆ្នោត សម្រាប់​ប្រជា​ពលរដ្ឋ​ម្នាក់ៗ ១ ម៉ឺន​រៀល និង​ប្រធាន​ក្រុម ២ ម៉ឺន​រៀល​។ លោក​ថ្លែង​ថា​៖​«គេ​ឲ្យ​ពលរដ្ឋ​ស្បថ​ថា ស្លាប់​មួយ​ចំហៀង​ខ្លួន ប្រសិន​បើ​ពួកគេ មិន​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន។ ខ្ញុំ​អត់​ស្បថ​ទេ​ព្រោះ​អី​ខ្ញុំ​អត់​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​ទេ ហើយ​វត្ត​នេះ​ពូកែ​ស័ក្តិសិទ្ធិ​ណាស់ តែ​ពលរដ្ឋ​ជាច្រើន​គេ​យក​លុយ​ដោយ​សារ​គេ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន»។ ប្រជា​ពលរដ្ឋ​ម្នាក់​ទៀត​ក៏​បាន​និយាយ​ដូច​គ្នា​ផង​ដែរ​ថា លោក​ត្រូវ​បាន​មេភូមិ ហៅ​ឲ្យ​ទៅ​យក​លុយ​មួយ​ម៉ឺន​រៀល ...

http://www.postkhmer.com/index.php/national/1-national-news/101608-2013-07-31-03-31-25

Opposition claims majority win

If a joint committee investigates the irregularities and results from Sunday’s election, it will discover the opposition has won between 80 and 90 seats in the 123-seat National Assembly, Cambodia National Rescue Party president Sam Rainsy said today. Rainsy told the Post that his party’s final ...

The Phnom Penh Post
http://www.phnompenhpost.com/national/opposition-claims-majority-win

បក្ស​ប្រឆាំងកើន​​អាសនៈ​​ដោយសារ​យុទ្ធ​​​សាស្ត្រ​ទំនាក់​ទំនង​សង្គម និងការចុះដល់​មូលដ្ឋាន

នៅ​មុន​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ បណ្តា​ស្ថានីយទូរទស្សន៍​ក្នុង ​ស្រុក​បាន​ចាក់​ផ្សាយ​​យ៉ាង​ច្រើន​អំពីលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ដែល​ បង្ហាញពី​ទឹក​មុខ​​​ចង​ចិញ្ចើម​ ឬ​សប្បាយ​រីក​រាយ​របស់​លោក។ កម្ម​វិធី​ផ្សាយ​ផ្សេងៗ​ទៀត​ដែល​យើង​អាច​ទស្សនា​បានរួម​មាន វីដេអូ ខារ៉ា​អូខេ ឬ​ខ្សែ​ភាព​យន្ត​ភាគ​ ប៉ុន្តែ ការ​ចាក់​ផ្សាយ​តែ​មួយ​គត់​អំពី​បក្ស​ សង្គ្រោះ​ជាតិ​ បង្ហាញ​ពី​​​​សកម្ម​​​ភាព​​​ក្រុម​យុវជន​ស្លៀក​សម្លៀក​ បំពាក់​ធ្វើ​យុទ្ធនា​ការ​ឃោសនា​រាំ ដែល​ទំនង​ជា​ស្រវឹង​ស្រា​។ លោក ហ៊ុន សែន ដឹង​ច្បាស់​ថា គណ​បក្ស​លោក​មាន​ប្រៀប​ផ្នែកប្រព័ន្ធ​ផ្សព្វ ​ផ្សាយ​។ លោក​បាន​ឡកឡាយ​ឲ្យ​គណ​បក្ស​ សម​ រង្ស៊ី និង​គណ​បក្ស​សិទ្ធិ​មនុស្ស  នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ក្នុង២០០៨​ថា “ អ្នក​ឯង​មាន​មួយ​ប៉ុស្តិ៍  យើងមាន​៣៩​ប៉ុស្តិ៍”។ ប៉ុន្តែ លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត​កាល​​ពី​ថ្ងៃ​អាទិត្យ​ ដែល​បាន​ បង្ហាញ​ថា សំឡេង​គាំទ្រ​​ភាគ​ច្រើន​របស់​គណ​បក្ស​កាន់​អំណាច​បាន​ធ្លាក់​ចុះ ​ពី​៩០​អាសនៈមក​នៅ​ត្រឹម​៦៨​អាសនៈ​នោះ បាន​បង្ហាញ​ពី​ការ​ភ្ញាក់​ផ្អើលយ៉ាង​ ខ្លាំង ហើយ​ថ្វីបើ​គណ​បក្ស​ប្រជា​ជន​កម្ពុជាគ្រប់​គ្រង​ប្រព័ន្ធ​ផ្សព្វ​ ផ្សាយ​ស្ទើរ​តែ​ទាំង​ស្រុង​ក៏​ដោយ ក៏​គណ​បក្ស​ប្រឆាំង​នៅ​តែ​អាច​ផ្សព្វ​ ផ្សាយ​សារ​របស់​ខ្លួន​បាន​ដដែល។ លោក សុន ឆ័យ ប្រធានក្រុម​តំណាង​រាស្ត្ររបស់គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា ការ​ប្រែ​ប្រួល​ចំនួន​អាសនៈ​នេះ បាន​កើត​ មា​ន​ឡើង​ដោយ​សារ​​តែ​គណ​បក្ស​ប្រជា​ជ​ន​កម្ពុជា​ពឹង​ផ្អែក​ខ្លាំង​​ពេក​ទៅ​ លើ​ការ​គ្រប់​គ្រង់​របស់​ខ្លួន​លើ​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​។ លោក​បាន​មាន​ប្រសាសន៍ថា “ ពួក​គេ​បរា​ជ័យ​នៅ​ក្នុងការ​បោះ​ឆ្នោត​នេះ ដោយ ​សារ​តែ​​ពួក​គេ​គិត​ខុស​។ ពួក​គេ​គិត​ថា ប្រសិន​បើ​ពួក​គេ​ប្រើ​ប្រាស់​ ស្ថានីយទូរទស្សន៍ ​ពួកគេ​អាច​​ទទួល​បាន​ការគាំទ្រ​​ពី​ប្រជា​ពល​រដ្ឋ​គ្រប់​ រូប​ដោយ​មិន​ចាំ​បាច់​មានភាព​ស្មោះ​ត្រង់ ឬ​បង្កើត​​សង្គម​មួយ​ដែល​មាន​ យុត្តិ​ធម៌​នោះ​ឡើយ”។​ លោក​​បានមាន​ប្រសាសន៍​បន្ត​ទៀត​ថា “​ដំណោះ​​ស្រាយ​របស់​យើង​ គឺ​ត្រូវ​ចុះ​ ជួប​​ប្រជា​​ពលរដ្ឋនៅ​តាម​មូល​ដ្ឋាន​។ យើង​បាន​ចុះ​គ្រប់​ឃំុ​-សង្កាត់ទាំង​ អស់​នៅ​ក្នុង​ប្រទេស​​​ ​ដើម្បី​ពន្យល់​ពី​គោល​នយោ​បាយ​របស់​យើង​ និង​ឆ្លើយ ​សំណួរ​របស់​ប្រជា​ពល​រដ្ឋ”។ ...

http://www.cambodiadailykhmer.com/latest/3582/

Contact us

Contact us

Do you have questions on the content published by Open Development Cambodia (ODC)? We will gladly help you.

Have you found a technical problem or issue on the Open Development Cambodia (ODC) website?

Tell us how we're doing.

Do you have resources that could help expand the Open Development Cambodia (ODC) website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Cambodia (ODC) will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

R6YrB
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!