ខេមបូឌា ដេលី

ប្រជាជន​ក្នុង​រាជធានីភ្នំពេញ​គាំទ្រ​ការ​ដើរ​ក្បួន​របស់​គណបក្ស​ប្រឆាំង

កាល​ពីម្សិលមិញ ប្រជា​​​ពល​​​រដ្ឋ​​​នៅ​​​ក្នុ​ង​រាជធានី​ភ្នំ​ពេញ​ បាន​បង្ហាញ​អារម្មណ៍​ភ័យ​ខ្លាច​ ក៏​ប៉ុន្តែ​មានការគាំទ្រ​ផែនការ​របស់​ គណបក្ស​សង្គ្រោះ​ជាតិ​​ ដែល​នឹង​ធ្វើ​មហាបាតុកម្ម​រយៈ​ពេ​ល​បីថ្ងៃ​ជា​លើក​ ទី២​ នៅ​ទីលាន​ប្រជា​​​ធិប​​​តេយ្យ​ និង​រៀប​​ចំ​សកម្ម​ភាព​ដើ​រក្បួន​ទៅ​កាន់​ ស្ថាន​ទូត​បរទេស​នៅ​ទូទាំង​រាជធានី​ ​ហើយ​​ផែន​ការ​ធ្វើ​​​បាតុកម្ម​​​ និង​​​ដង្ហែ​​​ក្បួន​​​នេះ​នឹង​ចាប់​ផ្តើម​​ពី​ថ្ងៃ​ពុធនេះ​​។ ប្រជាជន​ប្រហែល​២០.០០០នាក់​​បាន​​ចេញ​ទៅជួប​ជុំ​គ្នា​​ជារៀង​រាល់​ ថ្ងៃក្នុង​កម្ម​វិធី​តវ៉ា​របស់​គណបក្ស​ប្រឆាំង​កាល​ពីខែ​មុន​ ហើយ​គណបក្ស​ នេះ​បាន​លើកឡើង​ថា ខ្លួន​នឹង​នាំ​អ្នក​គាំទ្រ​របស់​ខ្លួន​ដើរ​កាត់​វិថីនានា ​ក្នុង​រាជធានីភ្នំពេញ​ ដើម្បី​យក​ញាត្តិ​ទៅ​ប្រគល់​ឲ្យ​អង្គការ​សហ​ ប្រជាជាតិ​ (UN) និង​យ៉ាង​ហោ​ច​​​ខ​ស្ថាន​ទូត​ចំនួន​ប្រាំពី​រ ដើម្បី​អំពាវ ​នាវ​ឲ្យ​មាន​​អន្តរាគមន៍​​ក្នុង​ការ​បញ្ចប់​ភាព​ជាប់​គាំង​ផ្នែក​នយោបាយ​  ដោយ​សារ​តែ​លទ្ធផល​​ដ៏​ប្រទាញ​ប្រទង់​នៃការ​បោះឆ្នោត​ជាតិ​កាល​ពីថ្ងៃទី​២៨  ខែ​​កក្កដា ។ នៅ​ពេល​ក្រុមនគរបាល​ប្រឆាំង​កុបកម្ម​ កាល​ពីម្សិលមិញ បាន​ហ្វឹក​ហាត់​ សកម្មភាព​គ្រប់​គ្រង​ក្រុមមនុស្ស​ ក្នុង​ខណ្ឌ​ប្ញស្សីកែវ​ ដើម្បី​ត្រៀម​ ខ្លួន​អនុវត្ត បម្រាម របស់​សាលា​រាជ​ធានីភ្នំពេញ​ ដែល​ហា​ម​មិន​ឲ្យ​មាន​ការ​ដើរ​ក្បួន​តាម​ផែនការ ​របស់​គណ​បក្ស​សង្គ្រោះ​​ជាតិ​​ ប្រជាជន​នៅ​ទូទាំ​ងរាជធានី​ភ្នំពេញ​ បាន​ លើកឡើ​ងថា ទោះបីជា​ពួកគាត់​ខ្លាច​ការ​វាយ​​បក​ខ្លាំងក្លា​ពីសំណាក់​អាជ្ញាធរ ​ក៏​ដោយ​ ក៏​​​មហា​បាតុកម្ម​​លើក​ទី ២​របស់​គណ​បក្សប្រឆាំង​គឺ​ជា​រឿង​ ចាំបាច់​ដែល​ត្រូវ​ធ្វើ​។ ...

Mech Dara and Alex Willemyns
http://www.cambodiadailykhmer.com/news/6509/

រដ្ឋសភា​អនុម័ត​ថវិកា​​២៥​លាន​ដុល្លារ​​ ទោះបី​ជាអវត្តមាន​សមាជិក​ជាប់​ឆ្នោត​ជិត​ពាក់​កណ្តាល​ក៏​ដោយ​

គណៈកម្មាធិការ​អចិន្ត្រៃយ៍​ត្រួត​ត្រា​ដោយ​​គណបក្ស​ប្រជា​ជន​កម្ពុជា​នៅ​ រដ្ឋ​សភា​ថ្មី​ បាន​អនុម័ត​ថវិកា​២៥លាន​ដុល្លារ​ សម្រាប់​រ៉ាប់​រង​​រាល់​ ការ​ចំណាយ​របស់​​រដ្ឋ​សភា​នា​ឆ្នាំក្រោយ​​ទោះ​បីជា​សមាជិក​ជាប់​ឆ្នោត​របស់​ ខ្លួន​ជិត​ពាក់​កណ្តាល​នៃ​ចំនួន​សមាជិក​សរុប​១២៣​រូប​នៅ​តែ​បន្ត​អវត្តមាន​ ក៏ដោយ​។ សមាជិកស​ភា​ជាប់​ឆ្នោត​ទាំង​៥៥រូប​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​និង​ កំពុង​តែ​ធ្វើ​ពហិការ​សភា​ តាំង​ពី​សភា​បាន​បើក​សម័យ​ប្រជុំ​ដំបូ​ងរបស់​ ខ្លួន​ក្នុង​ថ្ងៃទី​២៣​ ខែ​កញ្ញា​ ដើម្បី​បដិសេធ​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ ខែ​កក្កដា​។ គណបក្ស​ប្រឆាំង​បាន​អះអាងថា ​គណបក្ស​ប្រជា​ជន​កម្ពុជា​​បាន​លួច ​បន្លំ​សន្លឹក​ឆ្នោត​។ គណបក្ស​សង្គ្រោះ​ជាតិ​ចាត់​ទុក​​សភា​បច្ចុប្បន្ន​ ជាសភា​មិន​ស្រប​នឹង​រដ្ឋ​ធម្មនុញ្ញ​ និង​កំពុង​តែ​ជំរុញ​ឲ្យ​ម្ចាស់​ជំនួយ​ របស់​ប្រទេស​កម្ពុជា​ផ្អាក​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​ថ្មី​រហូត​ទាល់​តែ ​ជម្លោះ​ក្នុង​ការ​បោះឆ្នោត​​ត្រូវ​​បាន​ដោះស្រាយ​។ សមាជិក​សភាទាំង​៦៨​រូបរបស់​​គណបក្ស​ប្រជា​ជន​កម្ពុជា​​​បាន​បង្កើត​ គណៈកម្មាធិការ​​អចិន្ត្រៃយ៍​ដែលមាន​សមាជិក​១២រូប​នៅ​រដ្ឋ​សភា​ រួ​មទាំង​ ប្រធាន​សភា​ អនុ​ប្រធាន​ពីរ​រូប​ និង​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ ទាំង​ប្រាំ​បួន​នៃ​រដ្ឋសភា​។ ...

Hul Reaksmey
http://www.cambodiadailykhmer.com/news/6476/

អាមេរិក​ហាក់​ព្រងើយ​នឹង​ការ​អបអរ​ជ័យជម្នះ​លោក​ហ៊ុន សែន

ភ្នំពេញៈ បើ​ទោះ​ជា​មាន​ការ​ព្យាករ​ពី​ក្រុម​អ្នកវិភាគ​ថា​ការ​ អបអរ​ជា​ផ្លូវការ​នា​ពេល​ថ្មី​ៗ​ពី​ប្រទេស​បារាំង​និង​អូស្រ្តាលី​ចំពោះ​ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​អាច​នឹង​នាំឲ្យ​ម្ចាស់​ជំនួយ​លោក​ខាង​លិច​ផ្សេង​ៗ​ធ្វើការ​អបអរសាទរ​តាម ​ក៏ដោយ​ក៏​សហរដ្ឋអាមេរិក​កាលពី​ម្សិលមិញ​ទំនង​ជា​ព្យាយាម​បញ្ចៀស​ការ​ទទួល យក​ចំពោះ​ជ័យជម្នះ​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោក Sean McIntosh​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​បាន​ថ្លែង​ថា​សហរដ្ឋអាមេរិក​មាន​ ចំណាប់​អារម្មណ៍​ក្នុង​ដំណើរការ​ការទូត​ប៉ុន្តែ​មិន​មាន​ការ​គាំទ្រ​គណបក្ស​ នយោបាយ​ណា​មួយ​ឬ​បុគ្គល​ណា​មួយ​ទេ។ បើ​ទោះ​ជា​រដ្ឋាភិបាល​អាមេរិក​ជា​ញឹកញាប់​ធ្វើការ​អបអរសាទរ​មេដឹកនាំ​ ពិភពលោក​ចំពោះ ជោគជ័យ​នៃ​ការ​បោះឆ្នោត​របស់​ពួកគេ​ក៏ដោយ​ក៏​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក ​បាន​ថ្លែង​ថា​វា​មិនមែន​ជា​ពិធី​សារការទូត​សកល​ទេ​ហើយ​វា​អាស្រ័យ​ទៅលើ​«​ បរិបទ​ជាក់លាក់​»។ លោក បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា​៖ «​វា​អាស្រ័យ​លើ​ស្ថានភាព​មិនមែន​រាល់​ស្ថានភាព​ទាំងអស់​ដូច​គ្នា​ទេ។​ នៅក្នុង​បរិបទ​កម្ពុជា​យើង​នៅ​តែ​បារម្ភ​នៅ​ឡើយ​ចំពោះ​ភាព​មិន​ប្រក្រតី​ដែល ​បាន​បន្ត​មាន​ហើយ​យើង​នៅ​តែ​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ទៅ​លើ​បញ្ហា​ ទាំងនោះ​»។ ...

Kevin Ponniah
http://www.postkhmer.com/index.php/national/1-national-news/105128-2013-10-15-04-40-09

លោក​ កឹម សុខា ​ច្រាន​ចោល​ការ​អះអាង​ដែល​​ថា គណបក្ស​​សង្គ្រោះ​ជាតិ​​កំពុងបែក​បាក់​ផ្ទៃ​ក្នុង​

កាល​​ពីម្សិលមិញ​លោក​ កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ ច្រាន​ចោល​ការ​អះអាង​ដោយ​ប្រធាន​ខុទ្ទកា​ល័យ​របស់​លោក​ ស ខេង​ រដ្ឋមន្ត្រី​ ក្រសួង​មហា​ផ្ទៃ​ ដែល​ថាគណបក្ស​សង្គ្រោះជាតិ​​កំពុង​ខ្វែង​គំនិត​គ្នា​ នៅក្នុង​ការ​​ទាម​ទារ​​​លក្ខ​ខណ្ឌ​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​​។ គណបក្ស​ទាំងពីរនេះ បាន​ជាប់គាំង​​ផ្នែក​នយោ​បាយ​ចាប់​តាំង​​​ពី​ការ​ បោះឆ្នោត​ជាតិ​​​​កាល​ពី​ខែ​កក្កដា​មក​ ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​​ចោទ​ ប្រកាន់​ថា មាន​កា​រ​លួច​​បន្លំ​​ក្នុង​ការ​បោះឆ្នោត​ និង​មិនព្រម​ទទួល​យក​ ​អាសនៈ​សភា​របស់​ខ្លួន​ បន្ទាប់​ពី​​ការ​ចរចា​បរាជ័យ​។ នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ចេញ​កាល​ពី​​ថ្ងៃ​សៅរ៍​ ឧត្តម​សេនីយ៍​ ឯក​ ខៀវ​ សុភ័គ ប្រធាន​​ខុទ្ទកាល័យ​របស់​លោក​ ស ខេង បាន​មានប្រសាសន៍​ថា លោក ​ សម រង្ស៊ី ប្រធាន​គណបក្សសង្គ្រោះ​ជាតិ​បាន​​ទូរស័ព្ទ​ប្រាប់​លោក​ ស ខេង​  ថា លោក​លែង​​ចង់​បាន​​តំណែង​​ប្រធាន​រដ្ឋសភា​ទៀត​​ហើយ​ ប៉ុន្តែ​លើក​ឡើង​ថា  លោក​ កឹម សុខា ​ដែលជា​អនុ​ប្រ​ធាន​និង​​ លោក​ យឹម សុវណ្ណ អ្នក​នាំពាក្យ​ គណបក្ស​សង្គ្រោះជាតិ​ នៅ​តែ​ចង់​បាន​មុខ​តំណែង​​នេះ។ ...

Khy Sovuthy and Ben Woods
http://www.cambodiadailykhmer.com/news/6345/

ដោយ​​សារ​​​ទឹក​ជំនន់​ គ​.ជ.ប.​​​ បន្ថែម​​​​​​​​​​​​​​​​​រយៈ​ពេលបី​ថ្ងៃ​​ទៀតសម្រាប់​ការ​​​​ចុះ​ឈ្មោះ​

លោក ទេព នី​ថា​ អ​គ្គ​លេ​ខាធិ​កា​រ​​​គ​ណៈកម្មា​​ធិ​កា​រ​​​ជាតិរៀ​ប​ចំ​កា​រ​​​បោះ​​​ឆ្នោ​ ត​ (​គ​.ជ.ប.) ​​បា​ន​​​​ឲ្យដឹង​​​កា​ល​​ពី​ម្សិល​មិ​ញ​ថា ​គ​ណៈកម្មា​​ធិ​កា​រ​​​​ជាតិ​រៀ​ប​ចំ​កា​រ​​បោះឆ្នោ​ត​​ នឹ​ង​​បន្ថែម​​​​ពេល​វេលា​ រយៈ​ពេល​បីថ្ងៃ​ទៀត​​​សម្រាបើ​ការ​ចុះ​​ឈ្មោះ​​​អ្នក​​បោះ​​​ឆ្នោត​ នៅ​​​២០០ឃុំ ​​នៅ​ក្នុ​ង​​ខេត្ត​ចំ​​នួ​ន​១០ ដែលរ​ង​ផ​ល​​ប៉ះ​​ពាល់​​ដោ​យ​សារ​​​ទឹក​​​ជំ​នន់​​​​​។ ​សកម្មភាព​​ចុះឈ្មោះ​​​បោះ​​ឆ្នោត​​​ប្រចាំ​​​ឆ្នាំ​ បា​ន​​​ចាប់​ផ្តើម​​កា​ល​​ពី​ថ្ងៃ​​ទី​១ ​ខែតុ​លា​​ និ​ង​គ្រោ​ង​​​នឹ​ង​បញ្ចប់​​​នៅ​ថ្ងៃ​​ទី​​​​២០​​ខែ​តុ​លា ​​ប៉ុ​ន្តែ​លោក ទេព​ នី​ថា ​​បា​នឲ្យ​​​ដឹង​​​ថា ​​ទឹក​ជំនន់​​បាន​បង្ក​​​​​កា​រ​លំ​បាក​ សម្រាប់ប្រជា​​ជន​​ទៅ​កាន់​ទីស្នាក់​​ការ​គ​ណះ​​កម្មាធិ​កា​រ​​រៀ​ប​ចំ​ការ​ ​​បោះ​​​ឆ្នោត​​ខេត្ត​។ លោក​​បា​ន​មាន​ប្រសាសន៍​ថា “គេប្រា​ប់​យើង​​​​ថា ២០០ឃុំ​​​នៅ​ក្នុ​ង​១០​ខេត្ត​ ​រង​​​ប៉ះ​​​ពាល់​​ដោ​យ​សារទឹក​​​ជំ​នន់។ យើង​​សូ​ម​​​បន្ថែម​បីថ្ងៃសម្រាប់​ ការ​​​​ចុះ​​ឈ្មោះ​​​បោះឆ្នោ​ត​។ លោក​​បា​ន​ឲ្យដឹង​បន្ថែម​ទៀត​ថា​មក​​ទល់​​ពេល​នេះ​ ​​អ្នក​បោះ​ឆ្នោត​ថ្មី​​ជាង​៦៨.០០០​នាក់​​​បា​ន​​មក​​ចុះ​​ឈ្មោះ​​​បោះ​​ ឆ្នោ​ត​​ បើ​ត​ចាប់​​តាំ​ង​​ពី​​ថ្ងៃ​ទី​១១ ​ខែ​តុ​លា ​ក៏​ប៉ុ​ន្តែ​​​ ​គ​.ជ.ប.​​ រំ​​​ពឹ​ង​​​ថា​ មា​ន​​​អ្នក​បោះ​​ឆ្នោត​​​ជា​ង​៣​៣​៧.០០០​នាក់​នឹង​ចុះ​​ឈ្មោះ​ ក្នុង​រយៈ​ពេ​ល​​ចុះ​ឈ្មោះ​​នេះ​។​​​កា​រ​​បោះ​ឆ្នោត​​​បន្ទាប់​​មិន​​​ទាន់ ​​កំ​ណត់​​ពេល​​ទេ រហូ​ត​ដល់​ឆ្នាំ​​២០​១​៨។ ...

Eang Mengleng
http://www.cambodiadailykhmer.com/news/6316/

គណ​បក្ស​ប្រជា​ជន​៖ ការ​ចរចា​​​​ជាប់​​​គាំង​​​ដោយ​សារ​ការ​ខ្វែង​គំនិត​គ្នា​នៅ​​​ក្នុង​​​បក្ស​ប្រឆាំង

នាយក​ខុទ្ទកាល័យ​របស់​លោកឧបនា​យក​រដ្ឋមន្ត្រី​ ស ខេង ជា​រដ្ឋមន្ត្រី​ក្រសួ​ង​ម​ហាផ្ទៃ​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​​ បាន​បន្ទោស​​​គណ​​​បក្ស​​​សង្គ្រោះជាតិ​​​​​ចំពោះ​ការជាប់​​​គាំង​​​នៅ​​​ ក្នុង​​​ការ​​ចរចា​ ដែលអាចទម្លាយ​ភាព​ទាល់​​​ច្រក​ផ្នែកនយោ​បាយនាពេលបច្ចុប្បន្ន ដែល​បណ្តាល​​​ឲ្យ​​​សមាជិក​​​សភា​​​ជាប់​​​ឆ្នោត​​​ទាំង​​​៥៥​​​រូប​​​របស់​ ​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​ ប្រជុំសភានោះ។ គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ និង​​​គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​បាន​​​ផ្អាក​​​ការ​​​ចរ​​​ចា​​​ កម្រិត​​​កំពូល ​​​តែ​​​ប៉ុន្មាន​​​ថ្ងៃ​​​មុន​​​ពេល​​​​​គណ​​​បក្ស​​​ប្រជា ​​​ជន​​​កម្ពុជា​​​បើក​​​សម័យ​​​ប្រជុំសភា​​​ដំបូង​​​ដោយ​​​គ្មាន​​​វត្ត​​​ មាន​​​របស់​​​សមាជិក​​​សភា​​​មក​​​គណ​​​បក្ស​​​ប្រឆាំង​​​ កាល​​​ពី​​​ថ្ងៃទី​​​២៣ ខែ​​​កញ្ញា ហើយ​​​មិន​​​បាន​​​បន្ត​​​ការ​​​ចរ​​​ចា​​​ផ្លូវ​​​ការណាមួយ​​​តាំង​​​ពី​​​ ពេល​​​នោះ​​​មក។ ...

Hul Reaksmey
http://www.cambodiadailykhmer.com/news/6314/

បារាំង​​​និង​​​អូស្ត្រាលី​​​អបអរ​​​សាទរ​​​លោកនាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន

ប្រទេស​​​បារាំង​​​ និង​​​ប្រទេស​​​អូស្ត្រាលី​​​បាន​​​អប​​​អរ​​​សាទរ​​​លោកនាយក​​​រដ្ឋមន្ត្រី ​​​ ហ៊ុន សែន ដែល​​​ត្រូវ​​​បាន​​​ជ្រើស​​​តាំង​​​ជា​​​ផ្លូវការ​​​ឲ្យ​​​ធ្វើ​​​ជា​​​ នាយក​​​រដ្ឋមន្ត្រីបន្ត​​​ទៀត​​​ បន្ទាប់ពី​​​ការ​​​បោះ​​​ឆ្នោត​​​ដ៏​​​ប្រទាញ​​​ប្រទង់​​​គ្នា​​​កាលពី​​​ខែ ​​​កក្កដា ហើយ​​​​​ប្រទេស​​​ទាំង​​​នេះ​​​ក៏​​​បាន​​​បង្ហាញ​​​ការ​​​គាំទ្រ​​​របស់​​​ ខ្លួន​​​ផង​​​ដែរ​​​ ខណៈ​​​ដែល​​​​​​លោក សម រង្ស៊ី មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​ កំពុង​​​បំពេញ​​​ទស្សនកិច្ច​​​នៅ​​​​​​តំបន់​​​អឺរ៉ុប ដោយ​​​ជំរុញ​​​ឲ្យ​​​ម្ចាស់​​​ជំនួយ​​​នានា​​​ផ្អាក​​​ទំនាក់​​​ទំនង​​​ ជាមួយ​​​រដ្ឋាភិបាល​​​ថ្មី​​​បច្ចុប្បន្ន​​​។ ខណៈ​​​ដែល​​​ប្រទេស​​​ផ្សេង​​​ៗ​​​ជា​​​ច្រើន​​​ទៀត​​​ ជា​​​ពិសេស​​​ប្រទេស​​​នៅ​​​ក្នុង​​​តំបន់​​​អាស៊ី​​​​​​​​​អប​​​អរ​​​សាទរ​ ​​លោក​​​ ហ៊ុន សែន និងគណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​របស់​​​លោក​​​យ៉ាង​​​ឆាប់​​​រហ័ស​​​នោះ ​​​ប្រទេស​​​អូស្ត្រាលី និង​​​សហគមន៍​​​​​​អឺរ៉ុប (EU) ស្ថិត​​​​​ក្នុង​​​ចំណោម​​​ប្រទេស​​​ និង​​​តំបន់​​​មួយ​​​ចំនួន​​​ដែល​​​បាន​​​បង្ហាញ​​​​​​ក្ដី​​​បារម្ភ​​​​​​ អំពី​​​លទ្ធផល​​​ផ្លូវការ​​​​​​ហើយ​​​​​​ដូច​​​គ្នា​​​នឹង​​​សហ​​​ រដ្ឋអាមេរិក​​​ដែរ ប្រទេស​​​ក្នុង​​​តំបន់​​​ទាំង​​​នោះ បាន​​​លើក​​​ឡើង​​​ស្រប​​​គ្នា​​​នឹង​​​សេចក្ដី​​​អំពាវ​​​នាវ​​​របស់​ គណបក្ស​សង្គ្រោះ​​​ជាតិ​​​ ដែល​​​សុំ​​​ឲ្យ​​​​​​មាន​​​ការ​​​ស៊ើប​​​អង្កេត​​​ឯក​​​រាជ្យ​​​ចំពោះ​​​ ភាព​​​មិន​​​ប្រក្រតី​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​។ បច្ចុប្បន្ន​​​​ ទាំង​​​ប្រទេស​​​បារំាង​​​ និង​​​ប្រទេស​​​អូស្ត្រាលី​​​ បាន​បង្ហាញ​​​ការ​​​អប​​​អរ​​​សាទរ​​​ដ៏យឺត​​​យ៉ាវ​​​ដូច​​​គ្នា​​​។ ...

Zsombor Peter
http://www.cambodiadailykhmer.com/news/6312/

មជ្ឈដ្ឋាន​ទូទៅ​មាន​មន្ទិល​ចំពោះ​ហេតុ​ផលរដ្ឋា​ភិបាល​​លុប​ចោល​ពិធី​បុណ្យ​អុំទូក​

មជ្ឈដ្ឋាន​​​ទូទៅ​​​នៅ​​​​រាជ​ធានី​ភ្នំពេញ​ចាប់​​ពី​ថ្នាក់​​​​ដឹក​នាំ​ គណ​បក្ស​សង្គ្រោះ​ជាតិ​ រហូត​​​ដល់​​​​អាជីវ​ករ​លក់​ដូរ​នៅ​តាម​ដង​ផ្លូវ​​​​ ​​​​សុទ្ធតែ​​​បាន​​​សម្តែង​ក្តី​​​មន្ទិល​​​​​​ចំពោះ​​​ការ​​​លើក​​​ហេតុផល ​​​របស់​លោក​នាយក​​​​រដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុង​​​ការ​​លុប​ចោល​ពិធី​បុណ្យ​អុំទូក​ ​​​ក្នុង​​​​នោះ​​​​​​ទឹក​​​​​​ជំនន់​​​​​នៅ​តាម​បណ្តា​ខេត្ត​​​​នា​ពេល​ ថ្មីៗ​នេះ ​​​ក៏​​​ត្រូវ​​​បាន​​​យក​​​មក​​​ធ្វើ​​​ជា​​​ហេតុផល​​​ផងដែរ​​​​​ ។ តាមរយៈ​​​សារាចរ​​​របស់​រដ្ឋា​ភិបាល​កាល​ពី​​​ថ្ងៃ​អាទិត្យ​ លោក ហ៊ុន សែន​ លើកឡើង​​​ថា ភូមិ​​​​​​ ឃុំរង​ការ​លិច​លង់​ ដែល​ជា​ធម្មតា​តែង​​​​​​បញ្ជូន​ក្រុម​​​​​ប្រណាំង​​​​ទូក​​​របស់​ខ្លួន​មក​​ រាជ​ធានី​ភ្នំពេញ​ ដើម្បី​ចូល​រួមនៅ​​​​​​ក្នុង​​​ពិធី​បុណ្យ​អុំទូក ​​​​​​​ព្រមទាំង​​​ប្រជា​ពល​រដ្ឋ​ពី​​​១លាន​ទៅ​២​លាន​នាក់​ដែល​​​តែង​​​​មក​ ទស្សនា​ពិធី​បុណ្យនេះ​​​​​​​​​​​​ គួរ​តែ​​​​​​​ផ្តោត​​​​​លើ​ការ​ស្តារ​​​​ឡើង​វិញ​​​​នូវ​​​ការ​​​ខាតបង់​​​​ ដោយ​សារ​គ្រោះ​ទឹក​ជំនន់​​នេះវិញ​​​។ ប៉ុន្តែ ដោយ​សារ​រាជ​ធានី​ភ្នំពេញនៅ​​ជាប់​គាំង​ដោយ​សារ​ភាព​ទាល់​ច្រក​​​​ផ្នែក​​​ នយោ​បាយ​ទាក់​​ទង​នឹង​ការ​បោះ​ឆ្នោត​ដ៏​​​​​​​ចម្រូង​​​​​​ចម្រាស​កាល​ពី​ខែ ​កក្កដា​​​​ ហើយ​គណ​​​​​បក្ស​ប្រឆាំង​​​នៅ​​​​តែ​​​អាច​​​កៀងគរ​អ្នក​គាំទ្រ ​រាប់​ម៉ឺន​​​​​នាក់​ឲ្យ​មក​ចូលរួមនៅ​​​​​​ក្នុង​​​ការ​​​ជួប​ជុំគ្នា​នោះ​ បក្ស​សង្គ្រោះ​​​​​ជាតិ​​លើក​ឡើង​ថា ការ​ពន្យល់​របស់​លោក ហ៊ុន សែន គ្រាន់​តែ​ជា​​​​លេស​​​​ប៉ុណ្ណោះ។ ...

Zsombor Peter and Hul Reaksmey
http://www.cambodiadailykhmer.com/news/6117/

លោក​ សម រង្ស៊ី ចុះ​ឈ្មោះ​ក្នុងបញ្ជី​បេក្ខជន​ឈរឈ្មោះនៅ គ.ជ.ប.

លោក​ សម​ រង្ស៊ី មេដឹក​នាំគណបក្ស​ប្រឆាំង​​បាន​​ចុះ​ឈ្មោះ​របស់​លោក​ នៅក្នុង​បញ្ជី​ឈ្មោះ​បេក្ខជនឈរឈ្មោះបោះ​ឆ្នោត​របស់​គណៈ​កម្មាធិការ​ជាតិ​ រៀបចំការ​បោះ​ឆ្នោត ​(គ.ជ.ប.) ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ម្សិល​មិញ​ ជាការបើកផ្លូវ​ឲ្យ​ ឈ្មោះលោកចូលក្នុង​បញ្ជី​រាយ​នាម​នៃសមាជិក​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ ​ដើម​ឆ្នាំ​ក្រោយ​នេះ​។ ឈ្មោះ​របស់​លោក សម រង្ស៊ី ត្រូវបាន​ដក​ចេញពី​បញ្ជី​បេក្ខ​ជន​ឈរឈ្មោះ​​​ បោះ​ឆ្នោត​នៅ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១២​ ដោយ​សារ​តែ​លោកជាប់ទោស​។ បន្ទាប់​ ពីលោក​បាន​ទទួល​ព្រះ​រាជ​លើក​លែង​ទោស​មួយ​ និង​បាន​ត្រឡប់​មក​កាន់​ប្រទេស​ វិញ​តែ​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ថ្ងៃ​ ទី​​​២៨​​ខែ​កក្កដា  ទាំង​គណៈ​កម្មាធិការ​ជាតិ​រៀប​​​ចំការ​បោះឆ្នោត​ និង​ រដ្ឋ​សភាបាន​លើក​ឡើង​ថា វា​យឺត​ពេល​ហើយ​សម្រាប់​លោក​ ដែល​ងាក​មក​រក​ចុះ​ បញ្ជី​បេក្ខ​ជន​​ឈរ​ឈ្មោះ​បោះ​ឆ្នោត​នោះ​។ សេចក្តី​សម្រេច​នេះ​​បានផ្តល់​​លទ្ធ​ភាព​ឲ្យ​លោក​ សម រង្ស៊ី ឈរ​ឈ្មោះ​ជា ​បេក្ខ​ជន​ម្នាក់​សម្រាប់​រដ្ឋ​សភា​ បើ​ទោះជាលោក​ជា​ប្រធាន​​គណបក្ស​ប្រឆាំង ​ក៏​ដោយ​។ លោក​ សុន​ ឆ័យ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ ជាតិ​ បាន​លើក​ឡើង​ថា ដោយចុះ​ឈ្មោះ​ជា​បេក្ខជន​ឈរ​ឈ្មោះ​ម្នាក់​កាល​ពី​ ម្សិល​មិញ​ លោក សម រង្ស៊ី នឹង​ក្លាយ​ជា​សមា​ជិក​​សភា​ម្នាក់​។ ...

Khy Sovuthy
http://www.cambodiadailykhmer.com/news/6121/

រដ្ឋសភា​​ដែល​មានតែ​​​​គណបក្ស​ប្រជាជន​កម្ពុជា​នឹងបើក​កិច្ច​ប្រជុំ​ពេញ​អង្គ​ដំបូង​​នៅ​ថ្ងៃ​ព្រហស្បតិ៍​

បើ​ទោះ​បី​ជា​​​គណប​ក្ស​សង្គ្រោះ​ជាតិ​​​នៅ​តែ​​បដិ​សេធ​មិន​ទទួល​​យក​​ អាសនៈទាំង​៥៥​របស់​ខ្លួន​​ក៏​ដោយ ក៏​រដ្ឋ​សភា​​នឹង​​បើក​សម័យ​ប្រជុំពេញ​ អង្គ​នៅ​ក្នុង​ថ្ងៃ​ព្រហ​ស្បតិ៍​​នេះ​ជា​លើក​ដំបូង​​​​ ​​​ចាប់​​តាំង​ពី​​ សមាជិក​សភា​ទាំង​៦៨​រូប​​របស់​គណបក្ស​ប្រជាជន​​ បាន​បោះ​ឆ្នោត​​​ជ្រើស​រើស​ ​ប្រធាន​រដ្ឋ​សភា​ និង​​ប្រធាន​គណៈ​កម្មាធិការ​ទាំង​ប្រាំបួន​របស់​ស្ថាប័ន​ នេះ​ កាល​ពី​ខែ​មុន​​មក​។ ប្រធាន​នៃ​គណៈកម្មាធិការ​ទាំង​ប្រាំ​បួន​​ ដែល​រួម​បញ្ចូល​គ្នា​បង្កើត​ បាន​ជា​គណៈកម្មាធិ​ការ​អចិន្ត្រៃយ៍​របស់​រដ្ឋ​សភា​ ហើយ​ត្រូវ​បាន​បោះ​ឆ្នោត ​​គាំទ្រ​​ជា​ឯកច្ឆន្ទ​ ដោយ​សមាជិក​សភា​​ទាំង​៦៨​រូប​របស់​គណបក្ស​ប្រជាជន​ កម្ពុជា​​ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា​​​នេះ​ ក៏​នឹង​​បើក​កិច្ច​​ប្រជុំ​ ដំបូង​របស់​ខ្លួន​នៅ​ថ្ងៃ​ស្អែក​នេះ​ផង​​ដែរ​។ លោក​ ឈាង វុន ជា​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​ និង​​ជា​សមាជិក​សភានៃ​​គណបក្ស ​ប្រជាជន​កម្ពុជា​​បាន​មាន​ប្រសាសន៍​ថា “គណៈកម្មាធិ​ការ​អចិន្ត្រៃយ៍​នឹង​​ បើក​​កិច្ច​ប្រជុំ​របស់​ខ្លួន​នៅថ្ងៃ​ទី​៨ ខែ​តុលា  នា​ពេល​​រសៀល​ ចំណែក​​​ សម័យ​ប្រជុំ​ពេញ​អង្គ​នៃ​រដ្ឋ​សភា ​នឹង​ធ្វើ​នៅ​​ពេល​ក្រោយ​” ដោយ​បាន​ បញ្ជាក់​ថា សម័យ​ប្រជុំ​​ពេញ​អង្គ​នឹង​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍​។ ...

Hul Reaksmey
http://www.cambodiadailykhmer.com/news/6082/

សហ​រដ្ឋ​​​អា​មេ​​រិក​​ស្នើ​​គណ​បក្សជាប់ឆ្នោតទាំងពីរធ្វើ​កា​រ​​​រួ​ម​គ្នា​ដើម្បី​ប្រជា​​ជ​ន​

កា​ល​ពី​ថ្ងៃ​​អ​ង្គារ ​ក្រ​សួ​ង​កា​រ​បរទេ​ស​​​​អា​មេរិក​បា​ន​អំ​​​ពា​ វ​នាវ​​គណ​បក្ស​​ប្រ​ជាជន​កម្ពុជា​​គ្រប់​​​គ្រង​​អំណា​​ច​ និង​គ​ណ​បក្ស​ សង្គ្រោះ​​​ជាតិ​​​ដែល​​ជា​​គ​ណ​​បក្ស​ប្រ​ឆាំ​ង​ឲ្យ​ “ធ្វើ​​កា​រ​​​រួ​ម​​ គា្ន” និង​​​​អំ​​ពាវ​នា​វ​ម្ត​ង​ហើយ​ម្តង​ទៀត​ឲ្យ​មា​ន​ការ​​​ពិ​និត្យ​​​ឡើង​វិ​ ញប្រកប​ដោយ​តម្លាភាពលើ​ភា​ព ​​មិ​ន​ប្រ​ក្រ​តី​​​ក្នុង​ការ​បោះឆ្នោតជ្រើ​ស​ ​រើស​តំណាង​រាស្ត្រ​ក្នុ​ងខែ​កក្កដា​​​។ ​លោក​ស្រី​ ចិន ផ្សាគី (Jen Psaki)  អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ បរទេសសហរដ្ឋ​អាមេរិក​​បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​​ថា “សហ​រដ្ឋ​អាមេរិក​ជំរុញ​ឲ្យ​មេដឹកនាំ​គណ​បក្ស​​ប្រជាជន​កម្ពុជា​​ ដែល​កំពុង ​​គ្រប់​គ្រង​អំណាច​ និង​គណបក្ស​​សង្គ្រោះ​ជាតិ​ធ្វើ​ការ​រួ​ម​គ្នា​ ដើម្បី ​ដោះ​ស្រាយ​ការ​ខ្វែង​គំនិ​តគ្នា​ដោយ​យក​ប្រយោជន៍​របស់​ប្រជាជ​ន​កម្ពុជា​ជា ​​ធំ​”។ សហរដ្ឋ​អាមេរិក​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍នេះ​ ​ក្រោយសម័យ​ប្រជុំ​ រដ្ឋសភា​​កាល​ពីថ្ងៃ​ច័ន្ទ​ ​ដែល​មា​​ន​តែ​សមាជិក​សភា​មកពីគណបក្ស​ប្រជាជន​ កម្ពុជា​ប៉ុណ្ណោះ​បាន​ចូល​រួម ខណៈ​ដែលគណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ ពហិការ​​​សម័យ​ប្រជុំ​នេះ ពី​ព្រោះ​ខ្លួន​ចង់​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ ឯករាជ្យ​មួយ​ក្នុង​ភាព​មិន​ប្រក្រ​តី​នៃការ​បោះ​ឆ្នោត​។ ...

Phorn Bopha and Joshua Wilwohl
http://www.cambodiadailykhmer.com/news/5807/

គណបក្សប្រឆាំង​​គំរាម​ធ្វើ​​​មហា​​​កូដ​​​កម្ម​ការងារទូទាំង​​​​ប្រទេស

កាល​ពី​ម្សិលមិញ​ លោក​ សម រង្ស៊ី មេដឹក​នាំ​គណបក្សប្រឆាំង​​បាន​ប្រកាស​ ថា គណ​បក្ស​​របស់​លោក​​អាច​នឹង​​រៀប​ចំ​​ឲ្យ​មាន​​កូដ​កម្ម​ការងារ​ទូទាំង​ ប្រទេស​​ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដែល​​មាន​​​ភាព​ ​​​​​ចម្រូង​​​ចម្រាស​ ហើ​យ​លោក​​បាន​លើក​ឡើង​ថា គណ​បក្ស​សង្គ្រោះ​ ជាតិក៏អាច​​នឹង​​ចាប់​ផ្ដើម​យុទ្ធនា​ការ​​ជា​អន្តរជាតិ​ ដើម្បី​ធ្វើ​ឲ្យ​ រដ្ឋា​​​ភិបាល​របស់​​គណបក្ស​ប្រជាជន​កម្ពុជា​ក្លាយ​ជា​រដ្ឋាភិ​បាល​មិន​ស្រប ​ច្បាប់ផង​ដែរ​​។ ការ​លើក​ឡើង​របស់​លោក​ សម រង្ស៊ី នេះ​​បាន​ធ្វើ​ឡើង​​មួយ​ថ្ងៃ​  បន្ទាប់ពី​​សមា​ជិក​សភា​​​​​មក​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា​កំពុង ​កាន់​អំណាច  ​​បោះឆ្នោត​​គាំទ្រ​​លោក​ ហ៊ុន សែន​ ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​មួយ​ អាណត្តិ​ប្រាំ​ឆ្នាំ​ទៀត​ និង​បាន​អនុម័ត​លើ​ការ​រុះរើ​​គណៈរដ្ឋ​មន្ត្រី​ដ៏ ​ធំ​របស់​លោក​។ លោក​ សម រង្ស៊ី បាន​ថ្លែង​នៅ​ឯ​សន្និសីទ​កាសែត​មួយ​នៅ​​ទីស្នាក់​ការ​ កណ្ដាល​របស់​​​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​រាជ​ធានី​ភ្នំពេញ​ថា “គំនិត​​ផ្ដួចផ្ដើម​ធ្វើ​កូដកម្ម​ទូទាំង​ប្រទេស​​គឺ​អាច​​ទៅរួច​​  ហេតុដូច្នេះ​ថ្ងៃ​ណា​មួយ​​ យើង​នឹង​អំពាវនាវ​ឲ្យ​មាន​កូដកម្ម​ទូទាំង​ប្រទេស ​។ គ្រប់​រោង​ចក្រ​ មន្ត្រី​រាជការ​គ្រប់​រូប​ និង​​ហាង​លក់​​ដូរ​ទាំង​អស់​ ​ នឹង​ឈប់​​ធ្វើ​ការ​នៅ​ក្នុង​ថ្ងៃ​នោះ​ នេះ​គឺ​ជា​គំនិត​មួយ​ដែល​អាច​ទៅរួច ​​”។​ ...

Phorn Bopha and Colin Meyn
http://www.cambodiadailykhmer.com/news/5803/

គណបក្ស​សង្គ្រោះ​ជាតិ​​ប្ដេជ្ញា​ធ្វើ​ពហិការមិន​ចូល​រួម​ប្រជុំ​សភា​ ហើយ​នឹង​ធ្វើ​បាតុកម្ម​បន្តទៀត​

បន្ទាប់​ពី​កា​រ​បើក​​សម័យ​ប្រជុំ​សភា​ដំបូង​ដែល​មាន​តែ​សមាជិក​សភា​​មក​ ពី​គណបក្ស​ប្រជាជន​កម្ពុជា​ចូល​រួម​ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ ម្សិលមិញ​បាន​មាន​ប្រសាសន៍​ថា ខ្លួន​នឹង​​នៅ​តែ​បន្ត​ធ្វើ​ពហិការ​មិន​ចូល​ រួម​ប្រជុំ​សភា​ ហើយ​ប្រើ​មហា​បាតុ​កម្ម​ជា​មធ្យោបាយ​ ដើម្បី​ដាក់​សម្ពាធ​ លើ​រដ្ឋា​ភិ​បាល​ឲ្យ​ដោះ​ស្រាយ​ការ​ទាម​ទារ​របស់​ខ្លួន​ ដើម្បី​ស្វែង​រក​  “យុត្តិធម៌” បន្ទាប់​ពី​ខ្លួន​បាន​អះអាង​ថា ការ​បោះឆ្នោត​ជាតិ​មាន​ការ​​លួច ​បន្លំ​នោះ​។ បន្ទាប់​ពី​បរាជ័យ​ក្នុង​ការ​ទូល​ថ្វាយព្រះ​មហាក្សត្រ​​​នរោត្តម​  សីហមុនី ឲ្យ​ពន្យារ​ពេល​នៃ​ការ​បង្កើត​រដ្ឋសភា​ថ្មី មេដឹកនាំ​គណបក្ស​ ប្រឆាំង​បាន​លើក​ឡើង​ថា ការ​ធ្វើ​បាតុកម្ម​​លើក​ក្រោយ​ៗ​ប្រឆាំង​រដ្ឋាភិបាល ​​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​តាម​បណ្ដា​ខេត្ត​ ហើយ​លោក​ សម រង្ស៊ី ប្រធាន​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​មានប្រសាសន៍​ថា លោក​ និង​លោក​ កឹម​ សុខា  អនុប្រធាន​បក្ស​​នឹង​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ ដើម្បី​បង្កើន​ការ​ដាក់​​ សម្ពាធ​​​ពី​អន្តរ​ជាតិ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា “យើង​កំពុង​តែ​រៀប​ផែនការ​ ដើម្បី​ ប្រមូល​អ្នក​គំាទ្រ​ឲ្យ​បន្ត​ធ្វើ​បាតុកម្ម​​ដោយ​សន្ដិវិធី​​បន្ត​ទៀត​  ហើយការ​បដិសេធ​មិន​គោរព​ច្បាប់​រដ្ឋ​ដោយ​កម្លាំង​មហាជន​តាម​សន្ដិវិធីក៏​អាច ​ត្រូវ​ធ្វើ​ដែរ​ ប្រសិន​បើ​ស្រប​ច្បាប់​”។​ លោក​ សម រង្ស៊ី បាន​បន្ថែម​ថា  គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ប្រើ​ “ទាំង​វិធាន​ការ​​ក្នុងប្រទេស​​ និង​ក្រៅ​ ប្រទេស​” ដើម្បី​ជំរុញ​ឲ្យ​មាន​កំណែ​ទម្រង់​នៃ​រដ្ឋាភិបាល​របស់​លោក​នាយក​ រដ្ឋ​មន្ត្រី​ ហ៊ុន សែន​។ ...

Colin Meyn and Khuon Narim
http://www.cambodiadailykhmer.com/news/5716/

ព្រះ​មហាក្សត្រ​ កោះ​​​ប្រជុំ​សភា​ ដែល​មាន​គណបក្ស​​ជាប់​ឆ្នោត​តែ​មួយ​ចូលរួម​​​​​

ព្រះ​មហាក្សត្រ​ នរោត្តម សីហមុនី បាន​ធ្វើ​ជា​ព្រះ​អធិបតី​នៅ​ក្នុងការបើក​​ សម័យ​ប្រជុំ​សភា​ ដែល​​អវត្តមាន​​សមាជិក​ជិត​ពាក់​កណ្ដាល​កាលពី​ម្សិលមិញ​  ព្រោះ​សមាជិក​សភា​ជាប់​ឆ្នោត​ទាំង​៥៥រូប​​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ ធ្វើតាម​ការ​គំរាម​របស់​ខ្លួន​ធ្វើ​ពហិការ​រដ្ឋ​សភា ដើម្បី​តវ៉ា​នឹង​លទ្ធផល ​បោះឆ្នោត​​ជាតិ​ កាលពីខែ​កក្កដា។ ដូច​ដែលខ្លួន​​បាន​សន្យា​នោះ សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ធ្វើ ​ដំណើរ​​ទៅក្រុង​សៀម​រាប ដែល​នៅ​ទី​នោះ​ពួកគាត់​បាន​ចាត់​ទុក​សម័យ​ប្រជុំ​ សភា​លើក​​ដំបូង​នេះ​ថា មិន​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ ហើយ​បាន​ចាត់​ទុក​ ប្រទេស​កម្ពុជា​ថា​ ជា​ប្រទេស​ឯក​បក្ស​។ អ្នក​វិភាគ​ និង​អ្នក​សង្កេត​ការ​បោះ​ឆ្នោត​ក៏បាន​ចោទ​សួរ​ពីភាព​ស្រប​ ច្បាប់​របស់​រដ្ឋ​​​សភា​ថ្មី​នេះ​ផង​ដែរ ហើយបារម្ភ​ខ្លាច​មាន​ភាពច្របូក​ ច្របល់​ជាសាធារណៈ​កាន់តែ​ខ្លាំង​​ប្រសិន​បើ​សមាជិក​សភា​គណបក្ស​ប្រជា​ជន​ កម្ពុជា​បន្ត​អនុម័ត​ច្បាប់​នានា​នោះ។ ទោះ​ជា​យ៉ាង​ណា ​ ព្រះ​មហាក្សត្រ​ នរោត្តម សីហមុនី និង​សមាជិក​ជាប់​ ឆ្នោត​ទាំង​៦៨រូប​​​ នៃ​គណបក្ស​ប្រជា​ជន​កម្ពុជា របស់​លោក​នាយក​រដ្ឋមន្ត្រី ​ ហ៊ុន សែន ​បាន​បន្ត​សម័យ​ប្រជុំ​សភា​ដែល​មាន​ការ​ចូល​រួម​ពី​អ្នក​​​ការ​​ ​ទូត​បរទេស​ប្រចាំ​កម្ពុជា​ជា​ច្រើនរូប​ រួម​ទាំង​គណៈ​ប្រតិភូ​អឺរ៉ុបមួយ​ចំនួនដែល​បានរិះគន់​ដំណើរ​ការ​បោះ​ឆ្នោត​ នេះ​ និង​មិន​បាន​ទទួល​ស្គាល់​លទ្ធ​​​ផល​ផ្លូវ​ការ​​នៃ​ការ​បោះ​ឆ្នោត​នេះ​ ទេ។ ...

Zsombor Peter and Hul Reaksmey
http://www.cambodiadailykhmer.com/news/5703/

Contact us

Contact us

Do you have questions on the content published by Open Development Cambodia (ODC)? We will gladly help you.

Have you found a technical problem or issue on the Open Development Cambodia (ODC) website?

Tell us how we're doing.

Do you have resources that could help expand the Open Development Cambodia (ODC) website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Cambodia (ODC) will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

CEMYf
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!