Radio Free Asia

Cambodian Opposition Leader Asks King to Intervene in Election Dispute

Cambodia’s opposition leader Sam Rainsy has called on the country’s king to step in to resolve a political crisis over recent disputed polls as time runs out for legal challenges before officials announce final election results this weekend. The Cambodia National Rescue Party (CNRP) president made ...

http://www.rfa.org/english/news/cambodia/elections-09042013175946.html

ក្រសួង​ការងារ​អំពាវនាវ​កម្មករ​កុំ​ឲ្យ​ចូល​រួម​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី៧​កញ្ញា

គណបក្ស​ប្រឆាំង​បាន​កំណត់​យក​ថ្ងៃ​ទី៧ ខែ​កញ្ញា ជា​ថ្ងៃ​ធ្វើ​បាតុកម្ម​អហិង្សា ដោយ​មាន​បន្ថែម​ការ​ជួប​ជុំ​ស្មិងស្មាធិ៍​ទូទាំង​ប្រទេស ដើម្បី​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​ បោះ​ឆ្នោត។ មាន​ស្ថាប័ន​ជាតិ​ធំៗ​ជាច្រើន បាន​ចេញ​លិខិត​បន្តបន្ទាប់ ដើម្បី​ជំរុញ​ឲ្យ​ពលរដ្ឋ​រក្សា​សន្តិសុខ ស្ថិរភាព​សង្គម។ ស្រប​គ្នា​នេះ ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា ក៏​បាន​ចេញ​លិខិត​មួយ អំពាវនាវ​ឲ្យ​កម្មករ​ទាំងអស់​កុំ​ស្តាប់​ការ​ញុះញង់​របស់​អ្នក​នយោបាយ ចូល​រួម​ធ្វើ​បាតុកម្ម ដោយ​ត្រូវ​រក្សា​ភាព​នឹងនរ និង​បន្ត​ការងារ​របស់​ខ្លួន​ជា​ធម្មតា។ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​ការងារ បញ្ជាក់​ថា កម្មករ​ក៏​ដូច​ពលរដ្ឋ​ទូទៅ​ដែរ គឺ​មាន​សិទ្ធិ​ចូល​រួម​ធ្វើ​បាតុកម្ម​អហិង្សា​ដូច​គ្នា តាម​ច្បាប់​រដ្ឋធម្មនុញ្ញ ហើយ​ស្នើសុំ​ឲ្យ​ស្ថាប័ន​សាធារណៈ ឬ​បុគ្គល​សាធារណៈ ត្រូវ​រក្សា​ជំហរ​ឲ្យ​បាន​អព្យាក្រឹត។ ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ អំពាវនាវ​ដល់​អង្គការ សហជីព និង​កម្មករ​និយោជិក និង​និយោជក​ទាំងអស់ ត្រូវ​រក្សា​ភាព​នឹងនរ ស្ងៀមស្ងាត់ កុំ​ចូល​រួម​បាតុកម្ម​តាម​ការ​ញុះញង់ និង​អូស​ទាញ​របស់​អ្នក​នយោបាយ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​កំណត់​យក​ថ្ងៃ​ទី៧ ខែ​កញ្ញា ធ្វើ​បាតុកម្ម​អហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​គេ​ជឿ​ថា កម្មករ​រោងចក្រ​អាច​ជា​កម្លាំង​ចលករ​មួយ​ចូល​រួម​ក្នុង​ហ្វូង​បាតុកម្ម​នោះ។ ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ស្នើសុំ​ឲ្យ​កម្មករ​អត់ធ្មត់ ទុក​ឲ្យ​គណបក្ស​នយោបាយ​ទាំង​ពីរ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា ដោះស្រាយ​តាម​នីតិវិធី និង​ស្រប​ច្បាប់​ជា​ធរមាន ...

ទេព សុរ៉ាវី
http://www.rfa.org/khmer/news/politics/ministry-of-labor-appeals-to-workers-do-not-join-demostration-09042013032856.html

បក្ស​សង្គ្រោះ​ជាតិ​ហ្វឹកហាត់​ធ្វើ​បាតុកម្ម​ហិង្សា​ជា​លើក​ទី២

គណបក្ស​សង្គ្រោះ​ជាតិ បាន​រៀប​ចំ​ហ្វឹកហាត់​ក្បួន​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ជា​លើក​ទី២ នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ នៅ​រៀល​ថ្ងៃ​ទី៤ ខែ​កញ្ញា។ ការ​ហ្វឹកហាត់​នេះ មាន​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រហែល ២​ពាន់​នាក់ ចូល​រួម​ហ្វឹកហាត់ ដែល​ជា​ការ​ត្រៀម​ធ្វើ​មហា​បាតុកម្ម​ជាក់ស្ដែង​នៅ​ថ្ងៃ​ទី៧ កញ្ញា ខាង​មុខ ដើម្បី​ទាមទារ​ឱ្យ​មាន​គណៈកម្មការ​ពិសេស​ឯករាជ្យ​មួយ សម្រាប់​ដោះស្រាយ​បញ្ហា​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត។ ក្នុង​ពេល​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​អ្នក​គាំទ្រ​ដែល​មិន​យល់ព្រម​នឹង​លទ្ធផល​បោះ​ឆ្នោត​ឱ្យ​ចូល​ រួម​តវ៉ា​ឱ្យ​បាន​ច្រើន៖ «បើ​អត់​យល់​ព្រម​ចេញ​មក​ចេញ​ឱ្យ​ច្រើន​នៅ​ថ្ងៃ ​ទី៧ ខែ​កញ្ញា នេះ ដើម្បី​បង្ហាញ​ថា យើង​អត់​យល់​ព្រម​ទេ លទ្ធផល​ក្លែង​បន្លំ​លទ្ធផល​អយុត្តិធម៌។ យើង​អត់​យល់​ព្រម​ទេ យើង​អត់​សុខ​ចិត្ត​ទេ។ យើង​ចង់​ឱ្យ​លាត​ត្រដាង​ការ​ពិត។ យើង​ចង់​ឱ្យ​គេ​ផ្ដល់​យុត្តិធម៌​ជូន​ដល់​ម្ចាស់​ឆ្នោត។ ដូច្នេះ យើង​ត្រូវ​តែ​ចេញ​ធ្វើ​បាតុកម្ម​អហិង្សា​ទាំងអស់​គ្នា នៅ​ថ្ងៃ​៧ ខែ​កញ្ញា ខាង​មុខ​នេះ»។ នៅ​ក្នុង​ការ​ហ្វឹកហាត់​លើក​ទី២ នេះ យើង​សង្កេត​ឃើញ​មាន​វត្តមាន​របស់​អាជ្ញាធរ​នគរបាល និង​កង​រាជ​អាវុធហត្ថ​ក្នុង​ឯកសណ្ឋាន ប្រមាណ ៣០​នាក់ ដាក់​រាយ​កម្លាំង​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​នោះ៕ ...

ឡេង ម៉ាលី
http://www.rfa.org/khmer/news/politics/cnrp-prepare-second-demostration-non-violence-09042013084506.html

ព្រះមហាក្សត្រ​មិន​ទាន់​ទទួល​យក​សំណើ​របស់​បក្ស​ប្រឆាំង

ព្រះមហាក្សត្រ សម្ដេច​ព្រះ​បរមនាថ​ នរោត្តម សីហមុនី បាន​ផ្ញើ​ព្រះរាជសារ​ឆ្លើយ​តប​ចំពោះ​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​ពុំ​ទាន់​បាន​ទទួល​យក​សំណើ​របស់​គណបក្ស​នេះ ដែល​ស្នើ​សុំ​យាង​ព្រះអង្គ​ឲ្យ​ធ្វើ​ព្រះរាជ​អន្តរាគមន៍ និង​ជា​អាជ្ញាកណ្ដាល​ដោះស្រាយ​រឿង​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះ​ឆ្នោត​ នោះ​ទេ។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ញើ​លិខិត​មួយ​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្វាយ​ព្រះមហាក្សត្រ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២ ខែ​កញ្ញា។ នេះ​ជា​លិខិត​លើក​ដំបូង​ដែល​គណបក្ស​ប្រឆាំង​បាន​ផ្ញើ​ទៅ​ព្រះមហាក្សត្រ នៅ​គ្រា​ដែល​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា កំពុង​ឡើង​កម្ដៅ​នយោបាយ​ខ្លាំង ក្រោយ​ការ​បោះ​ឆ្នោត។ ព្រះមហាក្សត្រ​មិន​បាន​ឆ្លើយ​តប​ចំពោះ​សំណើ​សុំ​របស់​គណបក្ស​ប្រឆាំង​ដែល ​សុំ​យាង​ព្រះអង្គ​ឲ្យ​ធ្វើ​ព្រះរាជ​អន្តរាគមន៍ និង​ជា​អាជ្ញាកណ្ដាល​ដោះស្រាយ​រឿង​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះ​ឆ្នោត​ នោះ​ទេ។ ព្រះអង្គ​បាន​ផ្ញើ​លិខិត​មួយ​តប​នឹង​លិខិត​ស្នើ​សុំ​របស់​លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ក្នុង​ន័យ​អរគុណ​ដល់​លោក សម រង្ស៊ី ដែល​បាន​គោរព និង​ដង្ហែ​តាម​ព្រះរាជ​តម្រិះ​ដែល​មាន​ចែង​នៅ​ក្នុង​ព្រះរាជសារ​របស់​ ព្រះអង្គ ចុះ​ថ្ងៃ​ទី​៣០ ខែ​សីហា។ ប៉ុន្តែ​ក្នុង​លិខិត​ខ្លី​របស់​ព្រះអង្គ មិន​បាន​តប​ចំពោះ​សំណើ​សុំ​របស់​គណបក្ស​ប្រឆាំង​ដែល​ចង់​ឲ្យ​ទ្រង់​មក​ធ្វើ​ ព្រះរាជ​អន្តរាគមន៍​រឿង​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត។ ក្នុង​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​កាល​ពី​ថ្ងៃ​ទី​២ ខែ​កញ្ញា។ លោក សម រង្ស៊ី បញ្ជាក់​ជំហរ​ថា​គណបក្ស​សង្គ្រោះ​ជាតិ ...

ទេព សុរ៉ាវី
http://www.rfa.org/khmer/news/politics/king-letters-to-samrainsy-09042013081450.html

Travel Restrictions in Cambodian Province Ahead of Mass Protest

Authorities in Cambodia have imposed unusual travel restrictions in a southeastern province ahead of a planned opposition mass protest against election results this weekend, residents and non-governmental groups said Tuesday, criticizing the move as a violation of freedom of movement. Some of them suspect that the ...

http://www.rfa.org/english/news/cambodia/travel-09032013234418.html

Cambodia Tourism Industry Fears Fallout From Election Uncertainty

Enterprises in Cambodia’s biggest tourism hub have called on Prime Minister Hun Sen and opposition leader Sam Rainsy to quickly resolve a festering election dispute that they say is threatening business prospects as tensions rise ahead of mass opposition protests next week. Travel companies ...

Radio Free Asia Staff
http://www.rfa.org/english/news/cambodia/tourism-08302013144408.html

Calls for Boeung Kak Activist’s Release Renewed on One-Year Anniversary

Cambodian and international rights groups have renewed their calls for the release of Phnom Penh housing rights campaigner campaigner Yorm Bopha one year after her arrest, urging the public and national leaders not to forget her during the country’s current political deadlock. Global watchdog Amnesty International ...

Radio Free Asia
http://www.rfa.org/english/news/cambodia/yorm-bopha-09032013201419.html

បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​​​ប្រឆាំង​លទ្ធផល​ឆ្នោត​នៅ​ថ្ងៃ​​​ទី​៧ កញ្ញា

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ជា​ផ្លូវ​ការ​ថា នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​លទ្ធផល​ឆ្នោត និង​ជំរុញ​ឲ្យ​គណបក្ស​កាន់​អំណាច​បង្កើត​គណៈកម្មការ​ចម្រុះ ដើម្បី​ស្វែង​រក​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី៧ ខែ​កញ្ញា ខាង​មុខ​នេះ។ ការ​ប្រកាស​ធ្វើ​បាតុកម្ម​នេះ ខណៈ​ដែល​បក្ស​ប្រជាជន​កម្ពុជា ប្រកាស​ពី​ជំហរ​បោះ​បង់​គោល​បំណង ក្នុង​ការ​បង្កើត​គណៈកម្មការ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៅ​ថ្ងៃ​បោះ​ឆ្នោត។ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា មហា​បាតុកម្ម​អហិង្សា​នោះ​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី៧ ខែ​កញ្ញា ខាង​មុខ។ បាតុកម្ម​នោះ នឹង​ចាប់​ផ្ដើម​ដំបូង​នៅ​រាជធានី​ភ្នំពេញ ដែល​គ្រោង​នឹង​មាន​អ្នក​ចូល​រួម​ប្រមាណ ២​ម៉ឺន​នាក់។ លោក​បន្ត​ថា ប្រសិន​បើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) នៅ​តែ​បន្ត​ប្រកាស​លទ្ធផល​ឆ្នោត​ជា​ផ្លូវ​ការ ដោយ​មិន​ដោះស្រាយ​ភាព​មិន​ប្រក្រតី ហើយ​រដ្ឋាភិបាល​ពុំ​ព្រម​បង្កើត​គណៈកម្មការ​ចម្រុះ ដើម្បី​ស៊ើប​អង្កេត​លទ្ធផល​ឆ្នោត​ទេ ពេល​នោះ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំង​ប្រទេស នឹង​កើត​ឡើង​ព្រមៗ​គ្នា​ជា​បន្តបន្ទាប់​ទៀត។ លោក កឹម សុខា អះអាង​ថា ការ​ចាប់​ផ្ដើម​ធ្វើ​នៅ​ទីក្រុង​ភ្នំពេញ នេះ ជា​ការ​សាកល្បង​ក្នុង​ជំហាន​ទី​មួយ​ប៉ុណ្ណោះ៖ «ភាព ​មិន​ប្រក្រតី​នៅ​ស្មុគស្មាញ​អ៊ីចឹង យើង​បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​ហ្នឹង ហើយ​នឹង​បន្ត​ធ្វើ​បាតុកម្ម​ធំៗ​ត​ទៅ​មុខ​ទៀត ដើម្បី​ប្រឆាំង​នឹង​ភាព​មិន​ប្រក្រតី​ហ្នឹង។ យើង​នឹង​ឃើញ​ចាប់​ពី​ស្អែក​ទៅ យើង​នឹង​ធ្វើ​ការ​ហ្វឹកហាត់។ យើង​ហ្វឹកហាត់ៗ​បាតុករ​យើង ហើយ​យើង​នឹង​ធ្វើ​សម​ជើង​សាកល្បង ...

http://www.rfa.org/khmer/news/politics/cnrp-announce-to-hold-demonstratio-against-election-results-08282013044718.html

Cambodian Court Acquits Two in Slaying of Journalist

A Cambodian provincial court today dropped charges against a military police officer and his wife accused of murdering a reporter investigating the country’s illegal timber trade, drawing protests from the journalist’s wife and from human rights and environmental advocacy groups. Hang Serei Oudom, a ...

Radio Free Asia News Staff
http://www.rfa.org/english/news/cambodia/acquits-08282013145944.html

Cambodian Opposition Holds Protest Rally Amid Vote-Tampering Suspicions

A top court ordered Cambodia’s electoral body on Monday to unseal voting records in a second province as the main opposition party held a 20,000-strong rally with an ultimatum to the government to set up an independent probe on widespread irregularities in recently-held national elections ...

http://www.rfa.org/english/news/cambodia/elections-08262013195332.html

គ.ជ.ប​ បើក​កញ្ចប់​សុវត្ថិភាព​ផ្ទៀងផ្ទាត់​លទ្ធផល​ឆ្នោត​នៅ​ក្រចេះ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បើក​កញ្ចប់​សុវត្ថិភាព “ក” ចំនួន ១៣ នៃ​ការិយាល័យ​បោះ​ឆ្នោត​ក្នុង​ឃុំ​មួយ​នៅ​ខេត្ត​ក្រចេះ បង្ហាញ​ឲ្យ​ឃើញ​ថា កញ្ចប់​ទាំង ១៣ នោះ ពោរពេញ​ដោយ​ភាព​មិន​ប្រក្រតី។ ការ​បើក​កញ្ចប់​សុវត្ថិភាព “ក”នេះ ជា​ការ​អង្កេត​បឋម​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដែល​ធ្វើ​ឡើង​តាម​ពាក្យ​ បណ្ដឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ កញ្ចប់​សុវត្ថិភាព “ក” ចំនួន ១៣​កញ្ចប់ យក​មក​ពី​ការិយាល័យ​បោះ​ឆ្នោត​ចំនួន ១៣ នៅ​ក្នុង​ឃុំ​ស្វាយជ្រះ នៅ​ខេត្ត​ក្រចេះ ដែល​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បញ្ជា​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ ឆ្នោត​បើក​ចំហ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា បាន​បង្ហាញ​ថា កញ្ចប់​សុវត្ថិភាព​ចំនួន ៨ ក្នុង​ចំណោម ១៣ ជា​កញ្ចប់​ដែល​ចំហ​មាត់​ស្រាប់ មិន​មាន​សុវត្ថិភាព​ឡើយ។ បន្ទាប់​ពី​ការ​ត្រួត​ពិនិត្យ​កញ្ចប់​សុវត្ថិភាព “ក” ទាំង ១៣ នោះ គេ​រក​ឃើញ​ថា ចំនួន​សន្លឹក​ឆ្នោត​មិន​បាន​ការ​ត្រូវ​បាន​បាត់។ សន្លឹក​ឆ្នោត​មិន​បាន​ការ​ដែល​បាត់​នោះ ត្រូវ​បាន​ចំណេញ​ទៅ​គណបក្ស​តូចៗ​ផ្សេងៗ​ទៀត ដែល​ខុស​ពី​លទ្ធផល​បឋម ដែល​ការិយាល័យ​បោះ​ឆ្នោត​ទាំង ១៣ ប្រកាស​កាល​ពី​ថ្ងៃ​បោះ​ឆ្នោត។ ក្រៅ​ពី​នេះ ...

http://www.rfa.org/khmer/news/politics/nec-08242013223250.html

ខុមហ្វ្រែល​បង្ហាញ​របាយការណ៍​សង្កេត​ការណ៍​ទី២​ពី​ការ​បោះ​ឆ្នោត

គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្រ្វែល (Comfrel) នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី២៤ ខែ​សីហា បង្ហាញ​របាយការណ៍​សង្កេត​ការណ៍​ទី​២ របស់​ខ្លួន ដែល​ជា​ការ​សន្និដ្ឋាន​ពី​ស្ថានភាព​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​នីតិកាល​ទី៥។ ស្រប​គ្នា​នេះ ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាង ៣០​ស្ថាប័ន និង​តំណាង​គណបក្ស​នយោបាយ​ចំនួន​ពីរ ដែល​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​នៅ​ពេល​បង្ហាញ​របាយការណ៍ នៅ​តែ​បន្ត​ទាមទារ​អោយ​គណៈកម្មាធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ដោះស្រាយ​បញ្ហា​ចម្បងៗ​នៅ​ក្នុង​ការ​បោះ​ឆ្នោត ដើម្បី​អោយ​ពលរដ្ឋ និង​អ្នក​សង្កេត​ការណ៍​ទាំងអស់​បាន​អស់​ចិត្ត។ ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​តំណាង​គណបក្ស​នយោបាយ​មួយ​ចំនួន ចង់​អោយ​មាន​ដំណោះស្រាយ​ភាព​មិន​ប្រក្រតី​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ឲ្យ​ បាន​ត្រឹមត្រូវ ច្បាស់​លាស់ ដ្បិត​ពួក​គេ​នៅ​តែ​អះអាង​ថា ភាព​មិន​ប្រក្រតី​បាន​ធ្វើ​អោយ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​លទ្ធផល​ឆ្នោត។ ការ​លើក​ឡើង​បែប​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ពិភាក្សា​សន្និដ្ឋាន​ពី​ដំណើរ​ក្នុង​ការ​បោះ​ ឆ្នោត គឺ​ស្រប​ពេល​ដែល​អង្គការ ខុមហ្រ្វែល បាន​បង្ហាញ​របាយការណ៍​ថ្មី​មួយ​លម្អិត​ពី​ភាព​មិន​ប្រក្រតី ដែល​ខ្លួន​បាន​រក​ឃើញ។ ក្នុង​នោះ ខុមហ្រ្វែល ក៏​បាន​រក​ឃើញ​មណ្ឌល​បោះ​ឆ្នោត​ចំនួន​៥ ដែល​ភាព​មិន​ប្រក្រតី​បាន​ធ្វើ​អោយ​មាន​ផល​ប៉ះពាល់​ខ្លាំង​ទៅ​លើ​លទ្ធផល​ ឆ្នោត គឺ​មណ្ឌល​ភ្នំពេញ កណ្ដាល ក្រចេះ សៀមរាប និង​បាត់ដំបង។ នាយក​ប្រតិបត្តិ​អង្គការ ខុមហ្វ្រែល លោក គល់ បញ្ញា ...

http://www.rfa.org/khmer/news/politics/comfrel-release-report-about-irregularity-of-election-08242013071519.html

Cambodia’s Top Court Orders Release of Ballot Records

Cambodia’s highest court on Friday ordered the country’s electoral body to release secured ballot information from more than a dozen polling stations to investigate claims by the opposition of irregularities in last month’s disputed elections. Constitutional Council of Cambodia President Ek Sam Ol issued an urgent ...

http://english.rfa.org/english/news/cambodia/ballot-08232013162229.html

Cambodia’s Top Court Says Key Election Records Open for Review

Cambodia’s election authorities may be ordered to check key voting data to investigate opposition claims of widespread election irregularities in recent national widespread election irregularities in recent national polls, the country’s highest court ruled Thursday. The Constitutional Council said in a statement that it could call ...

http://www.rfa.org/english/news/cambodia/elections-08222013182016.html

តុលាការ​សម្រេច​ដោះលែង​យុវជន​ជាប់​ចោទ​៤​នាក់

ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សេង នាង ចេញ​ដីកា​នៅ​ថ្ងៃ​ទី២០ ខែ​សីហា សម្រេច​ដោះ​លែង​យុវជន ៤​នាក់ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន តាម​ការ​ទាមទារ​របស់​មេធាវី និង​គ្រួសារ​របស់​ពួក​គេ។ អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ករណី​នេះ បាន​សាទរ​ចំពោះ​ការ​ដោះ​លែង ហើយ​ស្នើសុំ​ឲ្យ​តុលាការ​លើក​លែង​ការ​ចោទ​ប្រកាន់​ទៅ​លើ​យុវជន​ទាំង​នោះ​ឲ្យ​ផុត​បទ​ចោទ។ យុវជន ៤​នាក់ ដែល​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​មាន​ហិង្សា​ប្រដាប់​អាវុធ​ ផ្ដួល​រំលំ​រដ្ឋាភិបាល ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​ព្រៃ​ស ដោះ​លែង​កាល​ពី​រសៀល​ថ្ងៃ​ទី២០ ខែ​សីហា តាម​ដីកា​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​របស់​ចៅក្រម​នៃ​សាលា​ដំបូង​ រាជធានី​ភ្នំពេញ។ លោក សេង នាង បាន​ចេញ​ដីកា​សម្រេច​ដោះ​លែង​យុវជន ៤​នាក់ តាម​ការ​ស្នើសុំ​របស់​មេធាវី​ការពារ​ក្តី និង​គ្រួសារ​របស់​ពួក​គេ។ ប៉ុន្តែ ពួក​គេ​ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ និង​ត្រូវ​មាន​វត្តមាន​គ្រប់​ពេល​ដែល​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ។ ក្រោយ​ពី​ដោះ​លែង យុវជន​ទាំង ៤​នាក់​មិន​ត្រូវ​បាន​ផ្តល់​បទ​សម្ភាសន៍​ភ្លាមៗ​ដល់​អ្នក​កាសែត​ទេ។ ពួក​គេ​ត្រូវ​បាន​ដឹក​ជម្លៀស​ចេញ​ពី​ពន្ធនាគារ​ដោយ​ស្ងាត់ៗ គេច​ពី​ក្រុម​អ្នក​កាសែត និង​ក្រុម​យុវជន​ដែល​គាំទ្រ​នៅ​មុខ​ពន្ធនាគារ ហើយ ២​នាក់​ក្នុង​ចំណោម​នោះ ត្រូវ​បាន​ដឹក​ទៅ​ស្នាក់​ការ​អង្គការ​លីកាដូ (Licadho)។ លោក ទត់ ចាន់បញ្ញា យុវជន​ម្នាក់​ក្នុង​ចំណោម ៤​នាក់ ដែល​ត្រូវ​ដោះ​លែង ...

http://www.rfa.org/khmer/news/politics/4suspects-freed-on-bail-08202013002513.html

ជំនួប​រវាង​ក្រុម​ការងារ​បក្ស​ប្រជាជន​និង​បក្ស​សង្គ្រោះ​ជាតិ​បរាជ័យ

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ប្រជុំ​គ្នា​ជា​លើក​ទី២ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​លើ​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា ត្រូវ​បរាជ័យ។ ប៉ុន្តែ​មន្ត្រី​គណបក្ស​ទាំង​ពីរ​មាន​ជំនឿ​ថា នឹង​អាច​រក​ច្រក​ចេញ ឬ​មាន​ដំណោះស្រាយ​នៅ​ជំនួប​លើក​ក្រោយ​ទៀត។ ជំនួប​រក​ដំណោះស្រាយ​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ ទី៥ រវាង​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា ដឹក​នាំ​ដោយ លោក ព្រំ សុខា និង​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ដឹក​នាំ​ដោយ លោក សុន ឆ័យ ដែល​មាន​សមាជិក​ម្ខាងៗ​ចំនួន ៥​នាក់ នៅ​ល្ងាច​ថ្ងៃ​ទី២០ ខែ​សីហា នា​មន្ទីរ​រដ្ឋសភា មិន​ទាន់​មាន​លទ្ធផល​គាប់​ប្រសើរ​ទេ។ សេចក្តី​ប្រកាស​រួម​មាន​ចុះ​ហត្ថលេខា លោក ព្រំ សុខា ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង លោក សុន ឆ័យ ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃ​ទី២០ ខែ​សីហា មាន​ខ្លឹមសារ​ថា ក្រោយ​ពី​បាន​ពិភាក្សា​គ្នា​អស់​រយៈពេល ២​ម៉ោង​រួច​មក ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​បាន​ស្វែង​យល់​ពី​បំណង និង​គោល​គំនិត​របស់​គណបក្ស​ទាំង​សង​ខាង ដើម្បី​ស្វែង​រក​ការ​ឯកភាព​គ្នា។ ប្រកាស​បាន​បញ្ជាក់​ថា ...

http://www.rfa.org/khmer/news/politics/cpp-cnrp-discussion-fail-08202013073336.html

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ច្រាន​ចោល​បណ្ដឹង​ចំនួន​ពីរ​របស់​បក្ស​សង្គ្រោះ​ជាតិ

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ច្រាន​ចោល​បណ្ដឹង​ចំនួន​ពីរ​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ដំបូង​នៃ​កិច្ច​ប្រជុំ​សម្រេច​លើ​ពាក្យ​បណ្ដឹង​ស្ដីពី​ភាព​មិន​ប្រក្រតី​លើ​ដំណើរ​ការ​បោះ​ឆ្នោត។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា បណ្ដឹង​ទាំង​នេះ​ជា​បណ្ដឹង​ស្ដីពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត និង​ជំទាស់​លើ​សេចក្តី​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)។ នៅ​ក្នុង​កិច្ច​ប្រជុំ​បិទ​ទ្វារ​មិន​ឲ្យ​អ្នក​កាសែត​ចូល នៅ​ថ្ងៃ​ទី២០ ខែ​សីហា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សម្រេច​ទាត់​ចោល​បណ្ដឹង​ចំនួន ២ របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្ដឹង​សុំ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បដិសេធ​សេចក្ដី​សម្រេច​របស់ គ.ជ.ប។ លិខិត​ពីរ​ផ្សេង​គ្នា ចុះ​ថ្ងៃ​ទី២០ ខែ​សីហា របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដែល​ចុះ​ហត្ថលេខា​ដោយ​ប្រធាន​ក្រុម​ប្រឹក្សា ​ធម្មនុញ្ញ លោក ឯក សំអុល បាន​ផ្ញើ​ជូន​មន្ត្រី​ទទួល​បន្ទុក​កិច្ច​ការ​បោះ​ឆ្នោត​គណបក្ស​សង្គ្រោះ​ ជាតិ លោក រស់ សួ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ឆ្នាំង លោក នូ ចំរើន។ លិខិត​នោះ​បញ្ជាក់​ដោយ​ខ្លី​ថា គ.ជ.ប បាន​ធ្វើ​ការងារ​ត្រឹមត្រូវ​តាម​ច្បាប់​ហើយ។ ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​បោះ​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក រស់ សួ មាន​ប្រសាសន៍​ថា នីតិវិធី​សម្រេច​លើ​សំណុំ​រឿង​នេះ​មិន​មាន​តម្លាភាព​ឡើយ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​ទទួល​យក​បាន​ទេ។ លោក​បន្ត​ថា លោក​ទទួល​បាន​ដំណឹង​ថា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​សម្រេច​ច្រាន​ចោល​បណ្ដឹង​របស់​គណបក្ស​ ...

http://www.rfa.org/khmer/news/politics/Constitutional-council-reject-complaints-of-CNRP-08202013080445.html

Cambodian Authorities Coerce Ruling Party Support in Capital Village

Villagers in Cambodia’s capital are being coerced into signing a petition supporting preliminary results issued by the country’s electoral body declaring a victory for Prime Minister Hun Sen’s ruling party in recent elections, despite opposition claims of widespread poll irregularities, a rights group said Monday. The ...

http://www.rfa.org/english/news/cambodia/coercion-08192013172208.html

លទ្ធផល​បណ្ដោះ​អាសន្ន​របស់​គ.ជ.ប​បង្ហាញ​ថា​បក្ស​ប្រជាជន​ឈ្នះ

លទ្ធផល​បោះ​ឆ្នោត​បណ្ដោះ​អាសន្ន​ដែល​ចេញ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ ការ​បោះ​ឆ្នោត (គ.ជ.ប) នៅ​ថ្ងៃ​ទី​១២ សីហា បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាង​គណបក្ស​សង្គ្រោះ​ជាតិ។ គណបក្ស​ប្រជាជន​កម្ពុជា បាន​សំឡេង​គាំទ្រ​ចំនួន​ជាង ៣​លាន​សំឡេង (៣.២៣៥.៩៦៩) ឈ្នះ​ដាច់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​សំឡេង​គាំទ្រ​ជាង ២​លាន​សំឡេង (២.៩៤៦.១៧៦)។ នេះ​បើ​តាម​ការ​ប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ន​ផ្លូវ​ការ​របស់​គណៈកម្មាធិការ​ ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ហៅ​កាត់​ថា គ.ជ.ប. ដែល​បាន​ប្រកាស​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​សីហា។ តួលេខ​ប្រកាស​ដោយ គ.ជ.ប មាន​តែ​គណបក្ស ២​ប៉ុណ្ណោះ ដែល​បាន​ចំនួន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា គឺ​ទី​១ គណបក្ស​ប្រជាជន​កម្ពុជា និង​ទី​២ គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ គ.ជ.ប នៅ​មិន​ទាន់​ប្រកាស​បែង​ចែក​ចំនួន​អាសនៈ​ដែល​ត្រូវ​ទទួល​បាន​នៅ​ឡើយ​ទេ។ យ៉ាង​ណា​លទ្ធផល​ប្រកាស​ដោយ គ.ជ.ប នោះ​ត្រូវ​បាន​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា ហៅ​កាត់​ថា និចហ្វិក (NICFEC) លោក​ ហង្ស ពុទ្ធា យក​ទៅ​គណនា​តាម​រូបមន្ត​មធ្យម​ភាគ​ខ្ពស់​បំផុត ដើម្បី​រក​ចំនួន​អាសនៈ​ដែល​គណបក្ស​ទាំង​ពីរ​ត្រូវ​ទទួល​បាន​ក្នុង​រដ្ឋ​សភា។ លោក ហង្ស ពុទ្ធា គណនា​ឃើញ​ថា ...

http://www.rfa.org/khmer/news/politics/nec-temporary-result-08122013031139.html

គ.ជ.ប​នឹង​ប្រកាស​លទ្ធផល​បោះឆ្នោត​បណ្ដោះអាសន្ន​នៅ​ថ្ងៃ​ទី​១២ សីហា

ស្រប​ពេល​ដែល​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​សម្រាប់​ស៊ើបអង្កេត​ភាព​ មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត មិន​ទាន់​កើត​មាន គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) គ្រោង​ប្រកាស​លទ្ធផល​បណ្ដោះអាសន្ន ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​សម្រាប់​នីតិកាល​ទី​៥ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៣ នេះ។ មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប ឱ្យ​ដឹង​ថា ទោះ​ជា​ការ​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​ចម្រុះ សម្រាប់​ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត នៅ​ខ្វែង​គំនិត​គ្នា​មិន​អាច​បង្កើត​ទៅ​រួច​ក្ដី ក៏ គ.ជ.ប នឹង​ប្រកាស​លទ្ធផល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ សម្រាប់​នីតិកាល​ទី​៥ នៅ​វេលា​ម៉ោង ៩​ព្រឹក ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៣។ អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា មាន​ប្រសាសន៍​បញ្ជាក់​នៅ​ល្ងាច​ថ្ងៃ​ទី​១១ សីហា ថា ការ​ប្រកាស​លទ្ធផល​នេះ នឹង​ធ្វើ​ឡើង​តាម​រយៈ​ការ​ផ្សាយ​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា វិទ្យុ​ជាតិ អេហ្វ.អឹម (FM) 96 MHz និង​វិទ្យុ​វត្ត​ភ្នំ FM 105.70 MHz។ លោក ទេព ...

http://www.rfa.org/khmer/news/politics/nec-2announce-first-temporary-result-on12aug13-08112013090456.html

អាមេរិក​គាំទ្រ​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ក្នុង​ពេល​បោះ​ឆ្នោត

ខណៈ​ដែល​ប្រទេស​ជា​មិត្ត និង​ជា​ម្ចាស់​ជំនួយ​មួយ​ចំនួន បាន​ផ្ញើ​លិខិត​អបអរសាទរ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​ អាណត្តិ​ទី ៥​នេះ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក មិន​ត្រឹម​តែ​មិន​ផ្ញើ​សារ​អបអរសាទរ​លទ្ធផល​ឆ្នោត​ដូច​ប្រទេស​ឯ​ទៀត​ទេ ថែម​ទាំង​សង្ស័យ​ថា ដំណើរ​ការ​បោះ​ឆ្នោត​នេះ​មិន​ប្រក្រតី​ច្រើន ហើយ​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ លើ​ដំណើរ​ការ​បោះ​ឆ្នោត​នេះ និង​សុំ​ឲ្យ​ធ្វើ​កំណែ​ទម្រង់ គ.ជ.ប។ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​ប្រទេស​កម្ពុជា គាំទ្រ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ និង​បាន​ជំរុញ​ឲ្យ​មាន​កំណែ​ទម្រង់ គ.ជ.ប។ ការ​គាំទ្រ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​បដិសេធ​មិន​ទទួល​យក​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត ដោយ​អះអាង​ថា មាន​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ និង​បន្ទាប់​ពី​មាន​ភាព​ចម្រូងចម្រាស​ក្នុង​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​ ដើម្បី​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ទាំង​នោះ។ ក្នុង​បទ​អត្ថាធិប្បាយ​ប្រចាំ​សប្ដាហ៍​របស់ លោក លោក វីល្លៀម ថត (William E. Todd) ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​ប្រទេស​កម្ពុជា ចេញ​ផ្សាយ​ជា​ភាសា​អង់គ្លេស ក្នុង​គេហទំព័រ​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី៤ សីហា និង​ត្រូវ​បាន​បកប្រែ​ជា​ភាសា​ខ្មែរ​ចុះ​ផ្សាយ​បន្ត​នៅ​ក្នុង​កាសែត​រស្មី​ កម្ពុជា និង​គេហទំព័រ​ព័ត៌មាន​របស់​ខ្លួន បង្ហាញ​ពី​អារម្មណ៍​របស់​លោក និង​ជំហរ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ជុំវិញ​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។ លោក​បាន​សរសេរ​ថា លោក​សូម​ថ្លែង​អំណរ​គុណ​ចំពោះ​ប្រជាជន​កម្ពុជា ...

http://www.rfa.org/khmer/news/politics/usa-supports-to-investigate-irregularity-of-election-08072013020528.html

Cambodian Opposition Chief Under Fire for US Trip Amid Crisis

Cambodian opposition leader Sam Rainsy has left for the United States to attend his daughter’s wedding, triggering criticism at home that he was leaving the country in the midst of a political crisis following disputed national elections. Sam Rainsy announced at a mass rally at Freedom ...

http://www.rfa.org/english/news/cambodia/trip-08072013184422.html

សង្គម​ស៊ីវិល​បារម្ភ​ពី​ការ​គំរាម​កំហែង​ទៅ​លើ​សកម្មជន​បក្ស​នយោបាយ

សង្គម​ស៊ីវិល​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​គំរាម​កំហែង បំភិត​បំភ័យ ដែល​អាជ្ញាធរ​មូលដ្ឋាន​នៅ​កន្លែង​មួយ​ចំនួន​ធ្វើ​ទៅ​លើ​សកម្មជន ឬ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។ សេចក្តី​ថ្លែងការណ៍ ការ​គំរាម​កំហែង ឬ​បំភ័យ​ណា​មួយ​នោះ ជា​ទង្វើ​រំលោភ​ច្បាប់ និង​រំលោភ​សិទ្ធិ​ប្រជាពលរដ្ឋ ក្នុង​សង្គម​ប្រជាធិបតេយ្យ។ គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ថ្ងៃ​ទី៥ ខែ​សីហា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ដោយ​អំពាវនាវ​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​គណបក្ស ចេញ​សេចក្តី​ណែនាំ​ជា​សាធារណៈ ទៅ​អ្នក​គាំទ្រ​របស់​ខ្លួន និង​អាជ្ញាធរ​មូលដ្ឋាន កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ដែល​បង្ក​ការ​ភ័យ​ខ្លាច ភាព​រំជើបរំជួល​ក្នុង​សង្គម ដែល​អាច​ប៉ះពាល់​ដល់​ការ​សាមគ្គី និង​ភាព​សុខដុម​នៃ​សង្គម​ទាំង​មូល ក្នុង​ពេល​ដែល​កម្ពុជា នឹង​រៀបចំ​រាជ​រដ្ឋាភិបាល​ថ្មី​នា​ពេល​ខាង​មុខ។ សមាជិក​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​សិទ្ធិ​មនុស្ស​កម្ពុជា និង​ជា​ប្រធាន​ផ្នែក​អង្កេត​សមាគម​អាដហុក (Adhoc) លោក នី ចរិយា មាន​ប្រសាសន៍​ថា បរិយាកាស​ក្រោយ​ការ​បោះ​ឆ្នោត​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​ទេ ដោយសារ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​មួយ​ចំនួន​ដែល​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ រង​នូវ​ការ​បំភ័យ​ពី​អាជ្ញាធរ​ភូមិ​ឃុំ និង​ពី​ក្រុម​ការងារ​ពង្រឹង​បក្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​បន្ត​ថា អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នក​មាន​សមត្ថកិច្ច​ក្នុង​កិច្ច​ការពារ​ពលរដ្ឋ​ទូទៅ មិន​មែន​ជា​អ្នក​បម្រើ​បក្ស​កាន់​អំណាច​ឡើយ។ លោក​បញ្ជាក់​ថា ពេល​ដែល​លទ្ធផល​បណ្ដោះ​អាសន្ន​មិន​ទាន់​បាន​បង្ហាញ​ដោយ គ.ជ.ប ហេតុ​នេះ​ការ​រក្សា​សន្តិសុខ​សង្គម និង​ទប់ស្កាត់​រាល់​ការ​គំរាម​កំហែង​ទៅ​លើ​ពលរដ្ឋ​ជា​ប្រការ​ចាំ​បាច់ ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​អនុវត្ត៖ «ខ្ញុំ​ចង់​ជម្រាប​ពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​បញ្ឈប់​ការ​រើសអើង ត្រូវ​ចាំ​ថា យន្តការ​នៃ​ការ​បោះ​ឆ្នោត ធ្វើ​ឡើង​ដើម្បី​រើស​មេ​ដឹក​នាំ​ដោយ​អហិង្សា ...

http://www.rfa.org/khmer/news/politics/NGOs-worry-about-threatening-after-election-result-release-08052013084916.html

សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​ព្រះវិហារ​ភ័យ​ខ្លាច​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន

ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ បាន​កន្លង​ផុត​ទៅ​រយៈពេល ១​សប្ដាហ៍​មក​ហើយ ក៏ប៉ុន្តែ ក្រុម​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​ភាគ​ឧត្តរ បាន​អះអាង​ថា សមត្ថកិច្ច​មួយ​ចំនួន​នៅ​តែ​តាម​ឃ្លាំ​មើល​សកម្មភាព​ពួក​គេ​ជាមួយ​នឹង​អំពើ​ គំរាម​កំហែង​ផង។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ព្រះវិហារ បាន​អះអាង​ថា ក្រុម​ការងារ​របស់​បក្ស​នេះ​មួយ​ចំនួន​មាន​ការ​ភ័យ​ខ្លាច នៅ​ពេល​ដែល​ឃើញ​កង​សន្តិសុខ​មួយ​ក្រុម​ដើរ​សួរ​រក​មុខ​ពួក​គេ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៤ ខែ​សីហា។ កម្លាំង​សមត្ថកិច្ច និង​សន្តិសុខ​ដើរ​សួរ​រក​មុខ​សកម្មជន​នោះ គឺ​នៅ​ពេល​ពួក​គេ​បាន​ចុះ​ធ្វើ​សកម្មភាព​ស្រង់​ឈ្មោះ​ប្រជាពលរដ្ឋ​មួយ​ចំនួន ​នៅ​ក្នុង​ផ្សារ ដែល​មិន​បាន​បោះ​ឆ្នោត។ ប្រធាន​ក្រុម​ការងារ​ប្រតិបត្តិ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​ព្រះវិហារ គឺ​លោក សឹង សាន់ដេ។ លោក​បាន​អះអាង​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី៤ ខែ​សីហា ថា គណបក្ស​របស់​លោក​នៅ​ក្នុង​ខេត្ត​នេះ បាន​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ត្រួត​ពិនិត្យ​ទៅ​លើ​ភាព​មិន​ប្រក្រតី​នៃ ​ការ​បោះ​ឆ្នោត។ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ក្រុម​ការងារ​របស់​លោក​មួយ​ចំនួន​បាន​ចុះ​ទៅ​ក្នុង​ផ្សារ​កំពង់ប្រណាក នៃ​ទី​រួម​ខេត្ត ដើម្បី​ស្រង់​យក​ឈ្មោះ​ប្រជាពលរដ្ឋ​ណា​មិន​បាន​បោះ​ឆ្នោត ក៏ប៉ុន្តែ បន្ទាប់​ពី​ធ្វើ​ការ​បាន​បន្តិច ក៏​មាន​កម្លាំង​សន្តិសុខ​មួយ​ចំនួន​ចូល​ទៅ​សួរ​រក​មុខ​អ្នក​ដែល​ដើរ​កត់​ ឈ្មោះ​នោះ។ លោក សឹង សាន់ដេ៖ «ព្រឹក​នេះ​ក្រុម​ការងារ​ខ្ញុំ​រាយការណ៍​ថា សមត្ថកិច្ច​ស្លៀក​ឯកសណ្ឋាន ហើយ​និង​ស្លៀក​ខោ​អាវ​សន្តិសុខ បាន​ទៅ​សួរ​រក​អ្នក​ដែល​ដើរ​ស្រង់​ឈ្មោះ​ប្រជាពលរដ្ឋ​មិន​បាន​ទៅ​បោះ​ឆ្នោត​ នោះ ...

http://www.rfa.org/khmer/news/politics/CNRP-activists-in-preahvihear-worry-about-their-security-08052013003309.html

Contact us

Contact us

Do you have questions on the content published by Open Development Cambodia (ODC)? We will gladly help you.

Have you found a technical problem or issue on the Open Development Cambodia (ODC) website?

Tell us how we're doing.

Do you have resources that could help expand the Open Development Cambodia (ODC) website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Cambodia (ODC) will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

mY5xa
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!