VOA Khmer

Cambodian Opposition Leader Declares Political 'Stalemate'

Cambodian opposition leader Sam Rainsy said his country has reached a political “stalemate” and is calling for a halt in international aid to the Phnom Penh government. Rainsy spoke to VOA during a visit to Washington, where he is trying to convince U.S. officials and others ...

VOA Khmer News Staff
http://www.voacambodia.com/content/cambodian-opposition-leader-declares-political-stalemate/1772674.html

Opposition Asks ADB To Suspend Funding to Cambodia

Opposition leader Sam Rainsy has asked the Asian Development Bank to suspend funding to Cambodia, whose government he says was not formed legally following the July elections. In a letter to ADB President Takehiko Nakao, Sam Rainsy, president of the Cambodia National Rescue Party, said the ...

Sok Khemara
http://www.voacambodia.com/content/opposition-asks-adb-to-suspend-funding-to-cambodia/1766436.html

Sam Rainsy To Ask Western Nations Not to Recognize Current Government

Opposition leader Sam Rainsy says he is preparing for a trip to the United States and Europe, to urge Western countries not to recognize the newly formed government led by Prime Minister Hun Sen. Sam Rainsy registered to vote on Monday, making him eligible to vote ...

Heng Reaksmey
http://www.voacambodia.com/content/sam-rainsy-to-ask-western-nations-not-to-recognize-current-cambodian-government/1764857.html

Housing Activist in Washington To Push for Cambodian Policy Reforms

Cambodian housing rights activist Tep Vanny is in Washington this week, seeking to increase international pressure on Cambodian authorities to end forced evictions and find resolutions to longstanding land disputes. Tep Vanny, a housewife who has emerged as a leader for Cambodian victims of forced evictions, ...

Men Kimseng
http://www.voacambodia.com/content/housing-activist-in-washington-to-push-for-cambodian-policy-reforms/1760036.html

In Washington, Hundreds Rally for Election Investigation

Nearly 500 Cambodian-Americans gathered at a rally on Capitol Hill Wednesday, demanding a transparent investigation into Cambodia’s alleged election irregularities. The rally was addressed by three Republican congressmen who called on a change in Cambodia’s governance. Rep. Steve Chabot, a Republican who chairs the House Foreign ...

Sok Khemara
http://www.voacambodia.com/content/in-washington-hundreds-rally-for-election-investigation/1753204.html

Cambodian Opposition Refuses to Call Off Parliament Boycott

Cambodia’s opposition said it will not attend the scheduled opening of parliament next week despite a request by the king to call off their boycott. The opposition continues to insist that the ruling party agree to an independent investigation into allegations of massive voting fraud ...

Robert ​Carmichael
http://www.voacambodia.com/content/cambodias-opposition-rejects-offer-to-attend-parliaments-opening/1752326.html

Opposition Gives Hard Deadline for Political Negotiations

The Cambodia opposition says it is holding firm to a threat to boycott the Sept. 23 opening session of parliament, potentially stalling the formation of a new government, if a political solution is not found by Sept. 22, as leaders from both sides met for ...

VOA Khmer Staff
http://www.voacambodia.com/content/opposition-gives-hard-deadline-for-political-negotiations/1751659.html

មហា​បាតុកម្ម​បក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ចប់​តាម​គម្រោង

ភ្នំពេញ៖ លោក​សម រង្ស៊ី​ប្រកាស​ថា៖ «សូម​អរគុណ​បងប្អូន​ដែល​បាន​អញ្ជើញ​មក​យ៉ាង​ច្រើន​កុះករ។​ សូម​អរគុណ​អ្នក​ឧបត្ថម្ភ​បាតុករ​យើង»។ មហា​បាតុកម្ម​រយៈ​ពេល​បី​ថ្ងៃ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បិទ​បញ្ចប់​ ជាស្ថាពរ​ហើយ​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ ​បន្ទាប់​ពី​ថ្នាក់​ដឹកនាំ​គណបក្ស​ឈ្នះ​ឆ្នោត​ទាំង​ពីរគឺ​គណបក្ស​ប្រជាជាន​ កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​បាន​ជួប​ចរចាគ្នា​រយៈ​ពេល​ពីរ​ថ្ងៃ​ជាប់​ គ្នា​ ហើយអះអាង​ថា ​ពួកគេ​បាន​ឈាន​កាន់​តែ​ខិត​ជិត​គ្នា​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ ដំណោះស្រាយរួមមួយ​ចំពោះបញ្ហា​នៃ​ការ​បោះឆ្នោត។ ​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​សម រង្ស៊ី​បាន​ប្រកាស​រំសាយ​មហា​បាតុកម្ម​រយៈ​ពេល​បី​ថ្ងៃ​របស់​ខ្លួន​នៅ​ទីលាន ​ប្រជា​ធិបតេយ្យ​ក្នុង​ក្រុងភ្នំពេញ ​នៅ​រសៀល​ថ្ងៃ​អង្គារ​ទី​១៧ ​ខែ​កញ្ញា​នេះ។​ ...

សាយ មុន្នី
http://khmer.voanews.com/content/mass-protest-by-cnrp-in-cambodia-concluded-as-planned/1751813.html

Grenade Found Near Opposition Rally Site in Siem Reap

Activists for the opposition Cambodia National Rescue Party in Siem Reap have found an unexploded grenade, near a site where opposition leaders were expected to hold a meeting Thursday. The rusty grenade was found less than 50 meters from where Rescue Party leaders Sam Rainsy ...

Kong Sothanarith
http://www.voacambodia.com/content/grenade-found-near-opposition-rally-site-in-siem-reap/1748718.html

Analysts See Conundrum for Opposition in Political Dealing

Cambodian political analysts say the opposition is now facing a dilemma, as public pressure continues for a just solution for alleged election fraud. That has limited the opposition’s ability to deal for a political solution, analysts said this week. However, with the return of King ...

Sok Khemara
http://www.voacambodia.com/content/analysts-see-conundrum-for-opposition-in-political-dealing-cambodia-khmer/1748791.html

ព្រះ​មហាក្សត្រ​អាច​​ដោះស្រាយ​វិបត្តិ​នយោបាយ​មុន​កោះប្រជុំ​សភា​ថ្ងៃ​ដំបូង​ឬ​ទេ?

ភ្នំពេញ — នៅ​ពេល​ដែល​ព្រះ​មហាក្សត្រ​សម្តេច​ព្រះ​បរមនាថ ​នរោត្តម​ សីហមុនី​យាង​ពី​ទីក្រុង​ប៉េកាំង​មក​ដល់​រាជ​ធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ពុធ​ នេះ ​កែវ​ភ្នែក​របស់​អ្នក​នយោបាយ​កម្ពុជា ​និង​មន្ត្រី​សង្គម​ស៊ីវិល​បាន​សម្លឹង​ទៅ​រក​ព្រះអង្គ។ ​ ពួក​គេហាក់​ដូចជា​បាន​ទម្លាក់​បាល់​នៅ​ពី​មុខ​ព្រះ​បាទព្រះ​មហាក្សត្រ​ ដើម្បី​ទម្លាយ​សំណាញ់​វិបត្តិ​នយោបាយ​ដែល​ហាក់​ដូចជា​កំពុង​រំកិល​ទៅ​រក​ភាព ​ជាប់​គាំង​នយោបាយ​ ប្រសិន​បើ​មិន​មាន​ដំណោះ​ស្រាយ​នៅ​មុន​កាល​កំណត់​នៃ​កិច្ច​ប្រជុំ​សភា​ដំបូង ​ទេ​នោះ។ ​ព្រះ​មហាក្សត្រ​បាន​កំណត់​ថ្ងៃ​ប្រជុំ​សភា​ដំបូង​នៅ​ថ្ងៃទី​២៣​ខែ​កញ្ញា​ នេះ​ដើម្បី​ផ្តល់​សុពល​ភាព​ដល់​សភា​និតិកាល​ទី​៥​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ កាល​ពី​ថ្ងៃ​ទី​២៨​ខែ​កក្កដា ​និង​ដើម្បី​ឈាន​ទៅ​បង្កើត​រដ្ឋាភិបាល​ថ្មី។​ ក៏​ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ដែល​កាន់​អំណាច​ជិត​បី​ទសវត្ស​មក​ហើយ​ ហើយ​និង​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​សម រ​ង្ស៊ី ​និង​លោក​កឹម សុខា​ ដែល​បើក​ទូលាយ​រក​គោល​ការណ៍​ប្រជាធិបតេយ្យ ​មិនទាន់​ចុះ​សម្រុង​គ្នា​ដើម្បី​ចូល​អង្គុយ​បើក​កិច្ច​ប្រជុំ​សភា​នោះ​ទេ។ ​ ...

គង់ សុឋានរិទ្ធ
http://khmer.voanews.com/content/on-king-returns-politicians-drop-ball-of-policial-crisis-on-his-feets/1747523.html

Council Orders Discipline of Election Staff in Siem Reap

The Constitutional Council on Thursday ordered the National Election Committee to discipline staff members at seven voting stations in Siem Reap province for irregularities in July’s national election. The Council, which acts as the appeals body for election complaints, said in its decision that disciplinary action ...

Kong Sothanarith
http://www.voacambodia.com/content/council-orders-discipline-of-election-staff-in-siem-reap/1743918.html

គណ​បក្ស​សង្គ្រោះជាតិ​ស្វះស្វែង​រកការចរចា​ជាថ្មី​ជាមួយ​គណ​បក្ស​ប្រជាជន​កម្ពុជា

ភ្នំពេញ៖ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ស្នើ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ​ឲ្យ​បន្ត​កិច្ច​ប្រជុំ​ទ្វេ​ភាគី​ឡើង​វិញ​ដើម្បី​ត្រួសត្រាយ​ផ្លូវ​ឆ្ពោះ​ ទៅ​បង្កើត​គណៈ​កម្មការ​ចម្រុះដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត។ ​ប៉ុន្តែ​ដំណាល​គ្នា​នេះ ​គណបក្ស​ជំទាស់​បាន​កំណត់​ថ្ងៃ​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធ​ផល​ បោះឆ្នោតក្នុង​ករណី​ដែល​ភាព​មិន​ប្រក្រតី​ ដែល​ខ្លួន​បាន​បរិហារ​នោះ​ មិន​ត្រូវ​បាន​ដោះស្រាយ។ ​ នៅ​ក្នុង​លិខិត​មួយ​ផ្ញើ​ជូន​លោក​ជា ​ស៊ីម​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ​ លោក​សម​ រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា«គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​សុំ​ឲ្យ​មាន​កិច្ច​ ប្រជុំ​ក្រុម​ការងារ​នៃ​គណបក្ស​សង្រ្គោះ​ជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បន្ទាន់»ដើម្បី​ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​ នៃ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃទី​២៨​ខែ​កក្កដា​ ឆ្នាំ​២០១៣។ លោក​យឹម ​សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លើក​ឡើង​ថា​គណបក្ស​ជំទាស់​នៅ​តែ​ទទូច​ឲ្យ​មាន​ការ​ដោះស្រាយ​ភាព​មិន​ ប្រក្រតី​នេះ។​ ...

http://khmer.voanews.com/content/cambodian-opposition-party-seeks-another-talk-with-ruling-party/1738919.html

គជប​ទុក​ប្រាំ​ថ្ងៃ​ឲ្យ​គណបក្ស​ផ្តល់​ភស្តុតាង​ស្តីពី​ភាព​មិន​ប្រក្រតី

ភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​បាន​ទុក​រយៈពេល​ប្រាំ​ថ្ងៃ​ដើម្បី​ ឲ្យ​គណបក្ស​នយោបាយ​ផ្តល់​ភស្តុតាង​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ថ្ងៃ​បោះ​ ឆ្នោត​មុន​នឹង​សម្រេច​ប្រកាស​លទ្ឋផល​ជាលើក​ដំបូង​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​ ១០​ខាង​មុខ​នេះ។ មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​បាន​និយាយ​ថា រយៈពេល​នេះ​មាន​ចំនួន​តិចតួច​ពេក​ដែលធ្វើ​ឲ្យ​គណបក្ស​នេះ​មាន​ភាព​លំបាក​ ក្នុង​ការ​ប្រមូល​ភស្តុតាង​ឲ្យ​បាន​គ្រប់​គ្រាន់​ស្តី​អំពី​ភាព​មិន​ ប្រក្រតី​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត។ លោក​ទេព នីថា​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​បាន​និយាយ​ថា ចាប់​ពី​ថ្ងៃទី​២​រហូត​ដល់​ថ្ងៃទី​៦ ខែសីហា​ខាង​មុខនេះ​គណបក្ស​នយោបាយ​ដែល​បាន​ចូលរួម​ប្រកួត​ប្រជែង​នៅ​ក្នុង​ ការ​បោះ​ឆ្នោត​នេះ​ក៏ដូច​ជា​ភាគី​ពាក់​ព័ន្ឋ​ត្រូវ​ដាក់​របាយការណ៍​អំពី​ភាព ​មិន​ប្រក្រតី​អំពី​ការ​បោះឆ្នោតនេះ​នៅ​គណៈកម្មការរៀប​ចំការ​បោះ​ឆ្នោត​ ថ្នាក់​រាជធានី​និង​ខេត្ត និង​គជប​មិន​ឲ្យ​ហួស​រយៈពេល​ប្រាំ​ថ្ងៃ។ ​ លោក​និយាយ​ថា «គណៈកម្មាធិការ​ជាតិ​រៀប​ចំបោះ​ឆ្នោត​និង​ត្រួត​ពិនិត្យ​របាយ​ការណ៍​ទាំង​ អស់​នេះ​បន្ទាប់​មក​យើង​នឹង​ចាត់​វិធាន​ការណ៍​ដោះ​ស្រាយ​ទៅ​តាម​កម្រិត​នៃ​ បញ្ហាហើយ​ការ​រៀបចំនេះ យើង​អញ្ជើញ​តំណាង​គណបក្ស​នយោបាយ​អ្នក​អង្កេត​ការណ៍​ជាតិ​និង​អន្តរជាតិ​ចូល​ រួម​ពិនិត្យ​ទាំង​អស់​គ្នា»។ ...

http://khmer.voanews.com/content/nec-sets-five-days-for-complaints-about-irregularities-cambodia/1714663.html

ស្ថានភាព​ស្ងប់ស្ងៀម​ក្រោយពី​ការភ័យ​ខ្លាច​ភាពចលាចល​ក្រោយ​ការបោះឆ្នោត​ជាតិ

ភ្នំពេញ៖ នា​ពេល​នេះ គេ​សង្កេត​ឃើញ​ថា ការ​បារម្ភ​អំពី​បញ្ហា​សន្តិសុខ​ក្នុង​ទីក្រុង ​ភ្នំពេញ ក្រោយ​ថ្ងៃ​បោះ​ឆ្នោត ហាក់​ដូចជា​ស្ងប់ស្ងាត់​ទៅ​វិញ។ ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​ដក់​អារម្មណ៍​ភ័យ​ខ្លាច​នៅ​ឡើយ។ ទោះ​បី​ជា​ស្ថានការណ៍​ក្រោយ​ថ្ងៃ​បោះឆ្នោត​នៅ​រាជធានី​ភ្នំពេញ​ត្រឡប់​មក​ សភាព​ធូរស្រាល​ជាប្រក្រតី​វិញ​ក៏​ដោយ ក៏​ពលករ​និង​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​នៅ​តែ​មាន​ការ​បារម្ភអំពី​ភាព​ ចលាចល​ដែល​អាច​កើត​ឡើង​ជាយថាហេតុ​នៅ​ពេល​ដែលដំណោះស្រាយ​នយោបាយ​រវាង​គណបក្ស​ ឈ្នះ​ឆ្នោត​មិនទាន់បាន​ចាប់​ផ្តើម​នៅ​ឡើយ។ កំពុង​ឈរ​នៅ​ខាង​មុខ​បន្ទប់​ជួល​ជា​មួយ​បង្វិច​ខោ​អាវ​បម្រុងត្រឡប់​ទៅ​ ស្រុក​កំណើត​វិញ យុវជន គីន ហ៊ួយី អាយុ​២៥​ឆ្នាំ​ ជា​កម្មករ​ម្នាក់​នៅ​រោងចក្រ​អ៊ីស៊ូ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ។ គេ​ថ្លែង​ថា រូបគេ​សម្រេច​ចិត្ត​ត្រឡប់​ទៅ​ស្រុក​កំណើត​ជា​បណ្តោះ​អាសន្ន​សិន​ក្រោយ​ពី​ មក​ធ្វើ​ការ​បាន​ត្រឹម​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ។ «ខ្លាច​ចលាចល​ខ្លាំង ម្តាយ​ឱ្យ​ទៅ​មួយ​រយៈ​សិន។ ប្រហែល​ថ្ងៃ​ទី​១០ ឱ្យ​ស្ងាត់​ស្រួល​បួល​សិន ទើប​មក​ធ្វើ​ការ​ដូច​ធម្មតា​វិញ»។ ការ​ចាក​ចេញ​របស់​លោក​គីន ហ៊ួយី ស្រប​ពេល​ដែល​កម្មករ​រោងចក្រ​មួយ​ចំនួន​បាន​វិល​ត្រឡប់​មក​ធ្វើ​ការ​វិញ​ដោយ ​ប្រុង​ប្រយត្ន័ចំពោះ​បញ្ហ​សន្តិសុខ។ ...

វីអូអេ
http://khmer.voanews.com/content/fears-remain-in-post-election-in-camb/1715474.html

អង្គការ​ក្រៅ​រដ្ឋាភិបាល៖ ​ភាព​មិន​ប្រក្រតី​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​បោះឆ្នោត

នំពេញ — អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​ធ្វើ​ការ​សង្កេត​ការណ៍​បោះឆ្នោត​កាលពី​ ថ្ងៃ​អាទិត្យ​និយាយ​ថា ភាព​មិនប្រក្រតី​ដែល​កើត​ឡើង​នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត ​នោះ​អាចប៉ះពាល់​ដល់​លទ្ធផល​បោះឆ្នោត។​ នៅ​ឯ​ការិយាល័យ​បោះឆ្នោត​មួយ​កន្លែង​ក្នុង​ខណ្ឌ​ ឫស្សីកែវ រាជធានីភ្នំពេញ ​អ្នក​បោះ​ឆ្នោត​មួយ​ក្រុម​បាន​រអ៊ូ​រទាំ​អំពី​ ឈ្មោះ​អ្នក​បោះឆ្នោត​ស្ទួន​នៅក្នុង​បញ្ជី​បោះឆ្នោត​ និង​ទឹក​ខ្មៅ​ដែល​អាច​លាង​ជ្រះ។​ លោក​ម៉ក់ គា​គឺ​ជា​អ្នក​បោះឆ្នោត​ម្នាក់​ក្នុង​ក្រុម​នេះ។ លោក​និយាយ​ ថា ប្រពន្ធ​របស់​លោក​មាន​ឈ្មោះ​ពីរ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត ហើយ​លោក​ខ្លួន​ ឯង​ផ្ទាល់​ អាច​លាង​ទឹក​ខ្មៅ​ចេញ​ពី​ម្រាម​ចង្អុល​ដៃ​ស្តាំ​របស់​លោក​បាន​ យ៉ាង​ស្រួល ​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​បន្ទាប់​ពី​លោក​បាន​បោះឆ្នោត​រួច​កាល​ពី​ថ្ងៃ​ អាទិត្យ។​ លោក​និយាយថា៖​ «តើ​ការ​បោះឆ្នោត​ហ្នឹង យុត្តិធម៌​ ត្រឹមត្រូវ​ទេ​ បើ​លាង​ស្អាត​អញ្ចឹង?​  កាល​ជំនាន់​អ៊ុនតាក់​ ខ្ញុំ​លាង​អត់​ជ្រះទេ ព្រោះ​ទឹកថ្នាំ​គេ​វា​ឡើង​ក្រម៉ ក្រាស់​ ហើយ​ឥឡូវ​ខ្ញុំ​លាង​ស្អាត​ចែស។ អញ្ចឹង​ហើយ​វា​អត់​មាន​ប្រសិទ្ធិ​ភាព​ស្អី​ផង»។​ កាល​ពី​ថ្ងៃ​ច័ន្ទ អង្គការ​ក្រៅ​រដ្ឋាភិបាល​ មួយ​ឈ្មោះ​តម្លាភាព​កម្ពុជា​ បាន​និយាយ​ថា អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​ជាង​៩០០​នាក់​ដែល​ខ្លួន​បាន​ដាក់ ​ពង្រាយ​នៅ​តាម​ការិយាល័យចំនួន​ជាង​៤០០​កន្លែង​នៅ​ទូទាំង​ប្រទេស​ បាន​រក​ឃើញ​ថា ​ក្រៅ​ពី​បញ្ហា​ទឹក​ខ្មៅជ្រលក់​ដៃ​ក្នុង​ពេល​បោះឆ្នោត និង​ ឈ្មោះ​អ្នក​ឆ្នោត​ស្ទួន​នេះ មាន​អ្នក​បោះឆ្នោត​ជា​ច្រើន​ដែល​មាន​លិខិត​ បញ្ជាក់​អត្ត​សញ្ញាណ​ត្រឹមត្រូវ ​តែ​មិន​អាច​រក​ឈ្មោះ​របស់​ខ្លួន​ឃើញ​នៅ​លើ​បញ្ជី​បោះ​ឆ្នោត​នៅតាម​ ការិយាល័យ​បោះឆ្នោត​ចំនួន​៦០​ភាគ​រយ​នៃ​ចំនួន​ការិយាល័យ​បោះឆ្នោត​សរុប​ជាង​ ១ម៉ឺន​៩​ពាន់​នៅ​ទូទាំង​ប្រទេស។​ ...

http://khmer.voanews.com/content/civil-society-says-irregularities-impact-election-result/1714097.html

គណបក្ស​សង្គ្រោះ​ជាតិ​កា​រ​ពារ​ការ​អះអាង​ពី​ជ័យ​ជម្នះ​របស់​ខ្លួន​នៅ​ក្នុងការ​បោះ​ឆ្នោត​ជាតិ​

កាលពី​ថ្ងៃអង្គារគណបក្ស​សង្គ្រោះ​ជាតិ​បានការ​ពារ​ការ​អះអាង​របស់​ខ្លួន​ ដែល​ថា ខ្លួនទទួល​បាន​សំឡេងភាគ​ច្រើន​យ៉ាង​ប្រកិត​ប្រកៀក​​គ្នា​នៃ​ចំនួន​ អាសនៈសរុប​១២៣​នៃ​រដ្ឋ​សភា​​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ថ្ងៃ​ អាទិត្យ គឺ​ល្មម​គ្រប់​គ្រាន់​នឹង​បង្កើត​រដ្ឋា​ភិបាល​អាណត្តិ​ថ្មីរបស់​ ប្រទេស​កម្ពុជាបាន​ ប្រសិន​បើ​តួលេខ​របស់​ខ្លួន​នៅ​ដដែលនោះ​។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បានអះអាង​កាលពី​យប់​ថ្ងៃ​ អង្គារ​ថា គណបក្ស​របស់​លោក​ទទួល​បាន​៦៣​អាសនៈ​ ហើយ​បាន​អំពាវ​នាវ​ឲ្យ​លោក​ នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ចុះចេញពីអំណាច។ តែ​ទោះ​ជាយ៉ាង​ណា គណបក្ស​ប្រជា​ជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច​របស់​លោក​ នាយក​រដ្ឋ​មន្ត្រី​រូប​នេះ​ ក៏កំពុង​​អះអាង​ពី​ជ័យ​ជម្នះ​របស់​ខ្លួន​ដែរ ​ បន្ទាប់​ពី​ទទួលបាន៦៨​អាសនៈ​។ តួលេខ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ខុស​គ្នា ​ច្រើន​ដែ​រ​ពី​តួលេខ​របស់​គណៈ​កម្មាធិការ​ដើម្បីការបោះ​ឆ្នោត​ដោយ​ សេរីនិងយុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល​​ជា​អង្គការ​​​ ឯករាជ្យដែល​បាន​បញ្ជាក់​ថា គណ​បក្ស​កាន់​អំណាច​ទទួល​បាន​៦៧​អាសនៈ និង​ជា​ អ្នក​ឈ្នះ​ការ​បោះ​ឆ្នោត​។ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា គ.ជ.ប. នឹង​ចេញផ្សាយ​ លទ្ធ​ផល​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ១០ ខែ​សីហា។ លោក​ស្រី​ ​មូរ សុខហួរ ប្រធាន​​ទទួល​បន្ទុក​​​​​កិច្ច​ការ​សាធា​រ​ណ​ៈ​នៅ ​គណ​បក្ស​សង្គ្រោះ​​ជាតិ​ ​មាន​ប្រសា​សន៍​កាល​ពី​ម្សិល​មិញ​ថា គណ​បក្ស​របស់ ​លោក​​ស្រី​គាំ​ទ្រ​ការ​អះ​អាង​របស់​ខ្លួនដែល​ថា​ ខ្លួន​ទទួល​បាន​៦៣​អាសនៈ។  លោក​ស្រី​បាន​ប្រសាសន៍​ថា “ យើង​​មាន​លទ្ធ​ផល​ទាំង​អស់​ បាន​ពី​ គ្រប់ការិយា​ល័យ​បោះ​ឆ្នោត​”។ ...

http://www.cambodiadailykhmer.com/news/3687/

អាមេរិក​គាំទ្រ​ឱ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ចម្រុះ

មិន​យូរ​ប៉ុន្មាន​ក្រោយ​ការ​ប្រកាស​លទ្ធផល​បឋម គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​សន្និសីទ​​កាសែត​មួយ​ប្រកាស​មិន​ទទួល​យក​លទ្ធផល​បឋម​នេះ ហើយ​ស្នើ​ឱ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ ដើម្បី​ស៊ើប​អង្កេត​ជុំវិញ​ភាព​មិន​ប្រក្រតី​ទាំង​ឡាយ។ ស្ថានទូត​អាមេរិក នៅ​រសៀល​ថ្ងៃ​ទី​៣០ កក្កដា ក៏​បាន​ស្នើ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​​ជុំវិញ​ដំណើរ​ការ​ និង​លទ្ធ​ផល​បោះ​ឆ្នោត​ដ៏​ចម្រូងចម្រាស​នេះ​ដែរ។ បន្ទាប់​ពី​​គណបក្ស​ប្រឆាំង​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ប្រកាស​មិន​ទទួល ​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​បឋម និង​ស្នើ​ឱ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ដើម្បី​ស៊ើប​អង្កេត​ពី​ ភាព​មិន​ប្រក្រតី​រួច​មក មន្ត្រី​កិច្ចការ​សាធារណៈ​នៃ​ស្ថាន​ទូត​អាមេរិក ប្រចាំ​កម្ពុជា លោក សន ម៉ាក់ឃីនថូស (Sean McIntosh) បាន​បង្ហាញ​ពី​ទស្សនៈ​គាំទ្រ​ដល់​សំណើ​នេះ​ផង​ដែរ។ លោក​បាន​ស្នើ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​រាល់​ករណី​មិន​ប្រក្រតី​ទាំង​ឡាយ។ លោក​បាន​ឱ្យ​ដឹង​តាម​សារ​អេឡិចត្រូនិក​ថា៖ “សហរដ្ឋ​អាមេរិក សូម​កោត​សរសើរ​ប្រជាជន​កម្ពុជា ចំពោះ​ការ​ចូល​រួម​ដ៏​សកម្ម និង​ដោយ​សន្តិភាព​ក្នុង​អំឡុង​ពេល​នៃ​ការ​បោះ​ឆ្នោត​​ថ្នាក់​ជាតិ។ យើង​សូម​អំពាវនាវ​ដល់​គ្រប់​គណបក្ស និង​អ្នក​គាំទ្រ​របស់​ខ្លួន ឱ្យ​បន្ត​ធ្វើ​ការ​តាម​លក្ខណៈ​សន្តិភាព និង​មាន​សណ្ដាប់ធ្នាប់ បន្ទាប់​ពី​ការ​បោះ​ឆ្នោត។ យើង​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ភាព​មិន​ប្រក្រតី​ដ៏​ច្រើន​ដែល​ត្រូវ​បាន​ រាយការណ៍​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត ហើយ​យើង​បាន​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ដោះស្រាយ​កំហុស​ដែល​កើត​មាន​ជា​ប្រព័ន្ធ ដូចជា​បញ្ហា​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មិន​ស្មើ​ភាព​គ្នា​ជាដើម។ ដោយ​មាន​ភាព​មិន​ប្រក្រតី​តាម​សេចក្ដី​រាយការណ៍​របស់​អ្នក​សង្កេតការណ៍ យើង​សូម​អំពាវនាវ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ពេញលេញ និង​មាន​តម្លាភាព​មួយ​ដែល​នឹង​អាច​ទុក​ចិត្ត​បាន​សម្រាប់​ប្រជាជន​កម្ពុជា​ ទាំង​អស់”។ ទាក់​ទង​នឹង​បញ្ហា​នេះ​ដែរ តំណាង​ជាន់​ខ្ពស់​នៃ​សហគមន៍​អឺរ៉ុប អ្នកស្រី ខាតស៊្រីន អាសថុន (Catherine ...

http://www.rfa.org/khmer/news/politics/usa-supports-mix-commission-2investigate-poll-result-07312013041146.html

លទ្ធផល​ឆ្នោត​បណ្តោះ​អាសន្ន​នៅ​ខេត្ត​ព្រៃវែង​ប្រឈម​នឹង​បណ្តឹង​ច្រើន

ខេត្តព្រៃវែង — គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​អាសនៈ​ចំនួន​ប្រាំមួយ​ក្នុង​ខេត្ត​ព្រៃវែង​ ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ នេះ​ ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​កំពុង​កាន់​អំណាច​ បាន​បាត់បង់​អាសនៈ​ពី​ចំនួន​៧​មក​ត្រឹម​៥​វិញ។​ លោក​ហួត​ ផា​ន​ ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​ព្រៃវែង ​បាន​ឲ្យ​ដឹង​ដូច្នេះ​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ។​ លោក​និយាយ​ថា៖​ «ឃើញ​លទ្ធផល​នៃ​ការ​បែងចែក​អាសនៈ​នេះ​រួច​ហើយ​គឺ​គណ​បក្ស​ប្រជាជន​បាន​ប្រាំ ​អាសនៈ​ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាំមួយ​អាសនៈ»។​ ប៉ុន្តែ​លោក​ប្រធាន​គណៈកម្មការ​បោះ​ឆ្នោត​ខេត្ត​បញ្ជាក់​ថា​ ​នេះ​គ្រាន់តែ​ជា​លទ្ធ​ផល​បណ្តោះអាសន្ន​តែ​ប៉ុណ្ណោះ​ មិន​ទាន់​ផ្លូវការ​ទេ។​ លោក​បន្តថា៖​ «​លទ្ធផល​នេះ​ជា​លទ្ធផល​បណ្តោះអាសន្ន​ទេ​ ពី​ព្រោះ​យើង​កំពុង​ប្រមូល​ឯកសារ​ផ្សេងៗ​បន្ថែម​ទៀត​ដើម្បីផ្ទៀងផ្ទាត់​ លទ្ធផល​ឡើង​វិញ​ ហើយ​យើង​នឹង​បញ្ជូន​ទៅ​គ.ជ.ប.។ ការ​ប្រកាស​លទ្ធផល​គឺ​ គ.ជ.ប.​ អ្នក​ប្រកាស»។​ ...

http://khmer.voanews.com/content/election-redsult-in-prey-veng-opposed/1712330.html

គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាស​ថា លោក​ហ៊ុន សែន​នៅ​តែ​ជា​នាយក​រដ្ឋ​មន្ត្រី

ភ្នំពេញ — គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ​ថា លោក​ហ៊ុន ​សែន ​នឹង​បន្ត​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​ទៀតស្រប​ពេល​ដែល​គណបក្ស​កាន់​អំណាច​ យ៉ាង​យូរ​នេះ​បាន​បាត់​បង់​អាសនៈក្នុង​រដ្ឋ​សភា​យ៉ាង​តិច​ចំនួន​២២​ក្រោយ​ពី ​ការបោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ។ កម្ពុជា​បាន​ធ្វើ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រសម្រាប់​បង្កើត​ រដ្ឋា​ភិបាល​អាណត្តិ​ទី​៥​កាល​ពី​ថ្ងៃទី​២៨​ខែ​កក្កដា។ លទ្ធផល​បណ្តោះ​អាសន្ន​ក្រៅ​ផ្លូវការ​ដែល​ប្រកាស​ដោយ​មន្ត្រី​គណបក្ស​ប្រជាជន ​កម្ពុជា​ឲ្យ​ដឹងថា គណបក្ស​កាន់​អំណាច​នេះ​បាន​ធ្លាក់ពី​៩០​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា​កាល​ពី​ នីតិ​កាល​ទី​៤​មក​ត្រឹម​៦៨ ​អាសនៈ​វិញ។ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​បាន​កើន​ពី​២៩​អាសនៈ​ដែល​ជា​ អាសនៈ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​សម រង្ស៊ី ​និង​គណបក្ស​សិទ្ធិ​មនុស្ស​ កើន​ដល់​៥៥​អសនៈ។ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​គណបក្ស​កាន់​អំណាច​បញ្ជាក់​ថា មាន​ពាក្យ​ចចាម​អារ៉ាម​ដែល​ថា​លោក​ហ៊ុន​ សែន ​លាឈប់​ពី​ដំណែង។ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ហៅ​ពាក្យ​ចចាម​អារ៉ាម​នោះ​ថា​គឺ​ជា​សង្គ្រាម​ ចិត្តសាស្ត្រ​ដើម្បី​បំពុល​បរិយាកាស​សង្គម។ មន្ត្រី​ជាន់​ខ្ពស់​ក្នុង​គណៈកម្មការ​អចិន្ត្រៃយ៍​ក្នុង​ជួរ​គណបក្ស​ប្រជាជន ​កម្ពុជា​មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ។ ...

http://khmer.voanews.com/content/ruling-party-announced-hun-sen-continue-to-be-prime-minister/1713156.html

សង្គម​ស៊ីវិល​បារម្ភ​ពី​បញ្ហា​អសន្តិសុខ​សង្គម​ក្រោយ​ការ​បោះ​ឆ្នោត

ប្រជាពលរដ្ឋ​កម្ពុជា ងាយ​ភ័យ​ខ្លាច​ពី​បញ្ហា​សង្គម និង​នយោបាយ​ដែល​កើត​ឡើង​នៅ​​ក្នុង​ប្រទេស។ ភាព​ភ័យ​ខ្លាច​នេះ នឹង​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​​​ខ្លួន​ឯង​ផ្ទាល់ សង្គម​​និង​សេដ្ឋកិច្ច​ជាតិ។ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កម្ពុជា ភាគ​ច្រើន​ងាយ​នឹង​​ជឿ​ពាក្យ​ចចាមអារ៉ាម ដោយសារ​តែ​មធ្យោបាយ​​ផ្ដល់​ព័ត៌មាន​​ឯករាជ្យ​ត្រូវ​បាន​រឹតត្បិត និង​បទពិសោធន៍​​ហិង្សា​ដែល​ធ្លាប់​កើត​ឡើង​ពី​អតីតកាល។ មជ្ឈដ្ឋាន​​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល មាន​ការ​ព្រួយបារម្ភ​ចំពោះ​ស្ថានការណ៍​​​ក្រោយ​ការ​បោះ​ឆ្នោត​នីតិកាល​​ទី​៥ ថា​អាច​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​អសន្តិសុខ​នៅ​ក្នុង​សង្គម ប្រសិន​បើ​គូប្រកួត​ប្រជែង​សំខាន់​ដោះស្រាយ​មិន​ត្រូវរ៉ូវ​គ្នា​នោះ។ អ្នក​វិភាគ​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា នៅ​ពេល​មាន​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ម្ដងៗ ប្រជាពលរដ្ឋ​កម្ពុជា តែង​តែ​​ភ័យ​ខ្លាច​នឹង​មាន​សង្គ្រាម​កើត​ឡើង។ ប្រជាពលរដ្ឋ​មួយ​ចំនួន​​បាន​អះអាង​អំពី​​ការ​ចល័ត​ទ័ព​របស់​រដ្ឋាភិបាល​ នៅ​អំឡុង​ពេល​បោះឆ្នោត និង​ក្រោយ​បោះ​ឆ្នោត ជា​ទិដ្ឋភាព​បង្ក​ឲ្យ​មាន​ការ​ភ្នាក់​ផ្អើល​នៅ​ក្នុង​សង្គម។ លោក​បញ្ជាក់​ថា ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា អាច​ងាយ​​បង្កើត​ឲ្យ​អំពើ​ហិង្សា​កើត​ឡើង​ទាក់ទង​នឹង​រឿង​នយោបាយ។ លោក កែម ឡី មាន​ប្រសាសន៍​បន្ថែម​ថា ប្រជាពលរដ្ឋ​ដែល​ឆាប់​ជឿ​លើ​ពាក្យ​ចចាមអារ៉ាម​​ដោយសារ​តែ​ខ្វះ​ព័ត៌មាន​ គ្រប់​គ្រាន់ បទពិសោធន៍​បាក់​ស្បាត​ពី​អតីតកាល និង​សមត្ថភាព​យល់​ដឹង​អំពី​បញ្ហា​សង្គម​​និង​នយោបាយ​របស់​ប្រជាពលរដ្ឋ​នៅ​ មាន​កម្រិត។ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា មូលដ្ឋាន​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យ​ខ្លាច​ដោយសារ​តែ​កង​កម្លាំង​ប្រដាប់ ​អាវុធ​ខ្វះ​ភាព​ឯករាជ និង​​​ស្ថិត​នៅ​ក្រោម​កណ្ដាប់​ដៃ​របស់​គណបក្ស​​គ្រប់​គ្រង​ប្រទេស។ លោក​បញ្ជាក់​ថា ដើម្បី​​ធ្វើ​ឲ្យ​សង្គម​មួយ​ធានា​បាន​នូវ​ស្ថិរភាព លុះ​ត្រា​តែ​កង​កម្លាំង​ប្រដាប់​អាវុធ​មិន​មែន​ជា​របស់​គណបក្ស​នយោបាយ។ ប្រជាពលរដ្ឋ​កម្ពុជា ...

http://www.rfa.org/khmer/news/politics/political-uncertainty-07302013055611.html

គ.ជ.ប.៖​ការ​អះអាង​ពី​ជ័យ​ជំនះ​របស់​គណបក្ស​ធំៗ​ទាំង​ពីរ​មិនមែន​ជា​លទ្ធផល​ផ្លូវការ​ទេ

វ៉ាស៊ីនតោន — ទោះបីជា​គណបក្ស​ទាំងពីរ​បាន​អះអាង​ពី​ជ័យ​ជម្នះ​រៀងៗ​ខ្លួន​ចេញ​ពី​ការ​ បោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​មែន​ តែ​មន្ត្រី​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.)​បាន​បញ្ជាក់​ ថា ​នោះ​មិនមែន​ជា​លទ្ធផល​ផ្លូវ​ការ​ទេ។ ​ពីរដ្ឋ​ធានី​វ៉ាស៊ីនតោន ​ លោក សុខ ខេមរា​នៃ​វីអូអេបាន​រាយ​ការណ៍​ថា​ មន្ត្រី​គ.ជ.ប.​អះអាង​ថា ​ខ្លួន​ពុំ​អាច​បង្ហាញ​នៅ​ឡើយ​ទេ​ថា​នរណា​ឈ្នះ​ ឬ​ចាញ់​នោះ។​ ដោយសារ​មាន​ភាព​តានតឹង​ក្នុង​ចំណោម​ពលរដ្ឋ​អ្នក​បោះ​ឆ្នោត​និង​គណបក្ស​ នយោបាយ​ទាក់ទង​នឹង​ការ​ប្រកាស​ពី​ជ័យ​ជំន្នះ​រៀងៗខ្លួន​នោះ​ មន្ត្រី​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​អះអាង​ថា ​ខ្លួន​មិន​អាច​បង្ហាញ​ថា​ គណបក្ស​ណា​មួយ​ឈ្នះ​ឡើយ​ទេ។​ នេះជាការ​អះអាង​របស់​លោក​ទេព នីថា ​អគ្គលេខា​ធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​ដែល​បាន​ថ្លែង​ប្រាប់​វីអូអេ។​ លោក​និយាយថា៖​ «លទ្ធផល​បឋម​បាន​បង្ហាញ​ច្បាស់​ហើយ​ថា​គណបក្ស​ប្រជាជន​បាន​នាំមុខ​លើ​សំឡេង​ នៅខេត្ត​ភាគច្រើន។​ ហើយ​ខេត្ត​មួយ​ចំនួន ​ជាពិសេស​ ខេត្ត​ធំៗ​ហ្នឹង ​គណបក្ស​សង្គ្រោះជាតិ​នាំ​មុខ។​ ហើយ​លទ្ធផល​ការ​បែងចែក​អាសនៈ​បែបណា​ អ្នកណា​ ជាប់​ឆ្នោត​អី​ហ្នុង​ ទាល់តែ​បាន​លទ្ធផល​ផ្លូវការ​ ទើប​គ.ជ.ប.​បែង​ចែក»។​ លទ្ធផល​ជា​ផ្លូវការ​បឋម​អាច​ត្រូវ​គ.ជ.ប.​ប្រកាស​នៅថ្ងៃ​ទី១០​ខែ​សីហា​ខាង​មុខ​បើ​គ្មាន​បណ្តឹង។​ ភ្លាមៗ​ក្រោយការ​បោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​ទី២៨​ខែ​កក្កដា​ឆ្នាំ​២០១៣ ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាសថា​ ខ្លួន​ឈ្នះ​អាសនៈ​៦៨​ក្នុង​ចំណោម​១២៣​អាសនៈ​ ហើយ​អាច​បង្កើត​រដ្ឋាភិបាល​បាន​តែ​ម្នាក់​ឯង។​គណបក្ស​នេះ​បាន​អះអាង​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​អាសនៈ​តែ​៥៥​ប៉ុណ្ណោះ។​ ...

http://khmer.voanews.com/content/nec-denied-claims-of-victories-by-cpp-and-cnrp-which-is-too-soon/1713270.html

គណបក្ស​ប្រឆាំង​ស្ទះស្ទើរ​ក្នុង​ការ​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​បណ្តោះ​អាសន្ន

វ៉ាស៊ីនតោន — មេដឹកនាំ​គណបក្ស​ជំទាស់​បាន​សម្តែង​ការ​សាទរ​ចំពោះ​ដំណើរការ​បោះឆ្នោត តែស្ទាក់​ស្ទើរ​ក្នុង​ការ​ការ​ស្វាគមន៍​លទ្ធផល​បោះឆ្នោត​ក្រៅផ្លូវការ​ដោយ​បាន​អះអាង​ថា វា​លឿន​ពេក​ក្នុង​ការ​និយាយ​ថា​ការ​បោះឆ្នោត​នេះ​អាច​ទទួល​យក​បាន​ពេលនេះ។ មេដឹកនាំ​គណបក្ស​ជំទាស់​ទាំងពីរ​គឺ​លោក​ សម រង្ស៉ី ​និង​លោក​កឹម សុខា​បញ្ជាក់​ពី​ជំហរ​ដូច្នេះ​ក្នុង​សន្និសីទ​ព័ត៌មាន​កាល​ពី​យប់​ថ្ងៃ​សៅរ៍។ ការ​បោះឆ្នោត​នៅ​កម្ពុជា​បាន​បញ្ចប់​កាលពី​ថ្ងៃអាទិត្យ។ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​លទ្ធផល​ក្រៅ​ផ្លូវការ​បឋមៗ​ថា ខ្លួន​ឈ្នះ​៦៨​កៅអី ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​៥៥ កៅ អី។ តែ​មេដឹកនាំ​ក្រុម​ជំទាស់​គឺ​លោក ​សម រង្ស៉ី ​ក្នុង​សន្និសីទ​ព័ត៌មាន​កាលពី​យប់​ថ្ងៃ​អាទិត្យ​មិន​ទាន់​បង្ហាញ​ជំហរ​ច្បាស់លាស់​ថា​ទទួល​ស្គាល់​ការ​បោះឆ្នោត​នេះនៅ​ឡើយ​ដោយលោក​រង់ចាំ​លទ្ធផល​ជា​ផ្លូវការ។ «ខ្ញុំ​គិត​ថា​វា​ជា​រឿង​ជា​រឿង​លឿន​ពេក​ក្នុង​ការ​ផ្សាយពី​លទ្ធផល​ណា​មួយ​ជា សារធារណៈ។ យើង​គ្រាន់តែ​មាន​ការ​ចង្អុលបង្ហាញ​ជា​ព័ត៌មាន​ជា​បំណែកៗ​ ប៉ុណ្ណោះ​ទេ។​ យើង​មិន​ស្ថិត​ក្នុង ជំហរ​ដើម្បី​ធ្វើការ​សន្និដ្នាន​ទេ។​ យើង​បានអំពាវនាវ​ដល់​គ្រប់​ភាគី​ឲ្យ​រង់​ចាំ​លទ្ធផល​ជា​ផ្លូវការ»។ លោក​បាន​អះអាង​ថា នៅ​មាន​ភាព​មិនប្រក្រតី​និង​បញ្ហា​បាត់​ឈ្មោះ​អ្នកបោះឆ្នោត​និង​បញ្ហា​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​រង់ចាំ​មើល​ដើម្បី​បញ្ជាក់​ថាកាបោះ​ឆ្នោត​នេះ​អាច​ទទួល​យក​បាន​ឬ​យ៉ាង ណា។ ...

វីអូអេ​​
http://khmer.voanews.com/content/cambodia-opposition-reluctant-to-accept-election-results/1711874.html

អ្នក​ខេត្ត​សៀម​រាប​ទៅ​បោះឆ្នោត​ដើម្បី​កែ​លម្អ​បញ្ហា​សង្គមកិច្ច

វ៉ាស៊ីនតោន — ពលរដ្ឋ​ក្នុង​ខេត្ត​សៀមរាប​បាន​ចេញ​ទៅ​បោះឆ្នោត​ដោយ​ចង់​ឱ្យ​រដ្ឋាភិបាល​ថ្មី​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​នេះ​ដោះស្រាយ​នូវ​បញ្ហា​ដែល​ពួកគេ​ជួប​ប្រទះ​ក្នុង​សង្គម​ដូច​ជា​សុខាភិបាល​ អប់រំ​ សន្តិសុខ​សង្គម​និង​អំពើ​ពុករលួយ។ ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​សៀមរាប​នៅ​ថ្ងៃ​អាទិត្យ​នេះ​ បាន​នាំគ្នា​ទៅ​ចូលរួម​ធ្វើ​ការ​បោះឆ្នោត​យ៉ាង​គគ្រឹក​គគ្រេង​ដើម្បី​បំពេញ​តួនាទី​របស់​ខ្លួន​ឱ្យ​សម​ជា​ពលរដ្ឋ​ខ្មែរ​ស្នេហា​ជាតិ​ និង​ដើម្បី​ជ្រើសរើស​មេដឹកនាំ​ថ្មី​ដែល​ពួកគេ​ចង់​បាន។ ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី៥​នេះ​បាន​សម្តែង​នូវ​ក្តី​ត្រេកអរ​ព្រោះ​ពួកគេ​បាន​បំពេញ​នូវ​ភារកិច្ច​របស់​ខ្លួន ​ដែល​ជា​ម្ចាស់​នៃ​ជោគ​វាសនា​ប្រទេស​ជាតិ។ លោក កុច គឹមហ៊ន ​អាយុ​៣៣ឆ្នាំ​នៅ​សង្កាត់​គោកចក​បាន​បោះឆ្នោត​រួច​ហើយ។ លោក​បាន​ថ្លែង​ដោយ​ញញឹម​ញញែម​បន្ទាប់​ពី​ចេញ​ពី​ការិយាល័យ​បោះឆ្នោត​នៅ​ក្នុង​សង្កាត់​នោះ​ថា​ ការ​ដែល​គាត់​មក​បោះឆ្នោត​នេះ​គឺ​ដើម្បី​បំពេញ​តួនាទី​របស់​គាត់​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់​ដែល​មាន​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស​មេដឹកនាំ ​និង​ចូលរួម​កែប្រែ​អនាគត​របស់​ប្រទេស​ជាតិ​ផង​ដែរ។ ...

វីអូអេ​​
http://khmer.voanews.com/content/siem-reap-voters-vote-to-improve-social-issues-cambodia/1711799.html

Contact us

Contact us

Do you have questions on the content published by Open Development Cambodia (ODC)? We will gladly help you.

Have you found a technical problem or issue on the Open Development Cambodia (ODC) website?

Tell us how we're doing.

Do you have resources that could help expand the Open Development Cambodia (ODC) website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Cambodia (ODC) will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

HFyaB
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!