VOD Hot News

គណបក្ស​សង្គ្រោះ​ជាតិ​៖ ការ​បោះ​ឆ្នោត​​កញ្ចប់​​សម្រាប់​​រដ្ឋ​សភា គឺ​ខុស​រដ្ឋ​ធម្ម​នុញ្ញ​​

ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​​ជាតិ ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ​ថា ការបោះឆ្នោត​ជា​កញ្ចប់​​របស់​រដ្ឋសភា ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​អង្គារ គឺ​ផ្ទុយ​ពី​រដ្ឋ​ធម្ម​នុញ្ញ​។ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មានប្រសាសន៍ថា ការ​បោះឆ្នោត​ជា​កញ្ចប់ ដែល​​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​បន្ថែម កើតឡើង នៅពេល​មាន​​ឧបសគ្គ​​ដោះ​ស្រាយ​​មិន​​ចេញ តែ​គណបក្ស​ប្រជាជន​​កម្ពុជា ដែល​បាន​អះអាង​ទទួលបាន ៦៨​អាសនៈ​នោះ គឺ​លើស​ពី​សំឡេង​៥០​បូក​១ ដូច្នេះ​មិន​មាន​​ឧបសគ្គ​ដើម្បី​ធ្វើ​ការបោះឆ្នោត​ធម្មតា​នោះទេ​។ លោក​ថា នេះ​ស​ឲ្យឃើញ​ការអនុវត្ត​ផ្ទុយទៅនឹង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ​៖ លោក កឹម សុខា ពន្យល់​តាម​មាត្រា​​៣ នៃ​រដ្ឋធម្មនុញ្ញ​​បន្ថែម​ថា ការបោះឆ្នោត​ជា​កញ្ចប់ អាច​​ប្រព្រឹត្តទៅបាន លុះត្រាតែ​ក្នុងករណី​នីតិវិធី​បង្កើត​រដ្ឋសភា និង​​រាជរដ្ឋាភិបាល តាម​មាត្រា​៨២ និង​មាត្រា​១១៩​ថ្មី នៃ​រដ្ឋធម្មនុញ្ញ មិន​អាច​សម្រេចបាន​។ ប៉ុន្តែ​ពេល​នេះ គណបក្ស​ប្រជាជន​កម្ពុជា អះអាងថា ខ្លួន​ឈ្នះ​​បាន ៦៨​អាសនៈ ដូចនេះ​គ្មានអ្វី​រាំងស្ទះ​នោះ​ទេ ក្នុង​ការអនុវត្ត​តាម​នីតិវិធី​ធម្មតា គឺ​បង្កើត​រដ្ឋសភា​តាម​មាត្រា​៨២ និង​បង្កើត​រាជរដ្ឋាភិបាល​តា​ម​មាត្រា​១១៩​ថ្មី មានន័យ​ថា បោះឆ្នោត​ដាច់ដោយឡែកៗ​ពីគ្នា​។ ...

តាំង វី​ដា និង ​ស៊ុន ណារិន
http://vodhotnews.com/16373

ព្រះមហាក្សត្រ សាទរ​លោក​ហ៊ុន សែន ដែល​រដ្ឋសភា​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ឲ្យធ្វើ​ជា​នាយករដ្ឋមន្ត្រី​ជាថ្មីទៀត​​

ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ បាន​អបអរសាទរ​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១ នីតិកាល​ទី​៥ បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ចំពោះ​រាជរដ្ឋាភិបាល​របស់​លោក​។​ ​ក្នុង​ព្រះរាជសារ​របស់​ព្រះអង្គ កាលពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ផ្ញើជូន​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ព្រះ​អង្គ​​សង្ឃឹម​​ជឿជាក់​ថា រាជរដ្ឋាភិបាល​ថ្មី អាណត្តិ​ទី​៥ ដែល​​​មាន​លោក ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ នឹង​បន្ត​អនុវត្ត​គោលនយោបាយ​ដ៏​ត្រឹមត្រូវ រក្សាបាន​នូវ​សេចក្តីសុខ សន្តិភាព​​ក្នុង​សង្គម និង​មាន​ការ​អភិ​វឌ្ឍ​លើ​គ្រប់​វិស័យ​បន្ថែមទៀត ព្រម​ទាំង​ទទួល​ការគាំទ្រ​ពី​មជ្ឈដ្ឋាន​​ជាតិ និង​អន្តរជាតិ​។​ ...

សេង ម៉ូលីនី​
http://vodhotnews.com/?p=article&id=16368&lang=kh

លោក​ហ៊ុន សែន​រិះគន់​ខុម​ហ្វ្រែល ធ្វើ​ឲ្យ​ឆោឡោ​រឿង​ទឹក​ខ្មៅ​លាង​ជ្រះ

ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្រ្តី កាល​ពី​ថ្ងៃ​ម្សិលមិញ បាន​រិះគន់​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត ខុម ហ្វ្រែល ថា​បាន «បង្ក​ចលាចល» ជាមួយ​នឹង​ការ​ប្រកាស​របស់​ខ្លួន មុន​ការ​បោះឆ្នោត​ថា ទឹក​ខ្មៅ​ដែល​សម្រាប់​ជ្រលក់​ម្រាម​ដៃ​អ្នក​បោះឆ្នោត គេ​អាច​លាង​ជ្រះ​បាន​យ៉ាង​ងាយ​ស្រួល។ មួយ​ថ្ងៃ​មុន​ការ​បោះឆ្នោត​ថ្ងៃ ទី២៨ ខែ កក្កដា ខុម ហ្វ្រែល បាន​ចេញ​ផ្សាយ​ខ្សែ​វីដេអូ​មួយ​ដែល​បង្ហាញ​ពី​ទឹក​ខ្មៅ​ជ្រលក់​ម្រាម​ដែល គេ​អាច​លាង​ជម្រះ​បាន​ដោយ​ប្រើ​វត្ថុ​រាវ​ម្យ៉ាង ដែល​គេ​មិន​បាន​ប្រាប់​ឈ្មោះ ហើយ​បាន​ជំរុញ​ឲ្យ​អ្នក​បោះឆ្នោត និង​អ្នក​ឃ្លាំ​មើល​ឲ្យ​ពិនិត្យ​រក​មើល​អ្នក​ដែល​បោះឆ្នោត​ស្ទួន។ ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​នៅ​ឯ​មន្ទីរ​រដ្ឋសភា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ ហោច​ណាស់​គួរ​ទទួល​ខុស​ត្រូវ​ខាង​ផ្នែក​សីលធម៌​ដែរ ជុំវិញ​បញ្ហា​ខ្លះៗ ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត​កន្លង​ទៅ។ លោក ហ៊ុន សែន បាន​ថ្លែង​ថា៖ «ខុម ហ្វ្រែល បាន​បង្ក​ឲ្យ​មាន​ការ​ឆោឡោ​តែ​ប៉ុន្មាន​ម៉ោង​នៅ​មុន​ការ​បោះឆ្នោត ធ្វើ​ឲ្យ​មាន​ការ​ឆោឡោ ថា​ទឹក​ខ្មៅ​ជូត​ជ្រះ។ ដូច្នេះ តើ​អ្នក​និយាយ​ធ្វើ​ឲ្យ​ឆោឡោ​មុន​ការ​បោះឆ្នោត​ប៉ុន្មាន​ម៉ោង ត្រូវ​ទទួល​ខុស​ត្រូវ​យ៉ាង​ណា អំពី​សាធារណៈ​មតិ អំពី​ខ្លួន​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល ហើយ​ទទួល​បន្ទុក​អំពី​អ្វី​ដែល​ខ្លួន​ហៅ​ថា ការ​បោះឆ្នោត។ ...

ជាង សុខា និង Abby Seiff
http://www.postkhmer.com/index.php/national/1-national-news/104391-2013-09-25-03-08-18

លោក​ សម ​រង្ស៊ី​ គំរាម​ធ្វើ​មហាបាតុកម្ម​​ទូទាំង​ប្រទេស​​

ប្រធាន​គណបក្សប្រឆាំង​នៅ​ថ្ងៃ​ពុធ​នេះ ​បាន​គំរាម​ធ្វើមហាបាតុ​កម្ម​ទូទាំង​ប្រទេស ប្រឆាំង​នូវ​អ្វី​ដែល​លោក​ហៅ​ថា​ ​គណបក្ស​ប្រជាជន​កម្ពុជា បន្ដ​​កាន់​អំណាច​ តាមរយៈ​​ការ​បោះ​ឆ្នោត ថ្ងៃ​២៨​កក្កដា ដោយ​មិន​មាន​លក្ខណៈ​សេរី​ និង​ត្រឹមត្រូវ។ ​លោក ​សម ​រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិបានថ្លែងដូចនេះ​ ​​​ក្នុង​សន្និសីទ​កាសែត នៅ​ព្រឹក​ថ្ងៃ​ពុធ ​ទី២៥ ខែកញ្ញា​​ នៅ​ស្នាក់​ការ​កណ្ដាលគណ​បក្ស​រប​ស់​លោក​ នៅ​រាជធានី​ភ្នំពេញ​។ ​លោក​បាន​ថ្លែង​​ថា តាមរយៈ​ការប្រជុំ​សភា​ឯក​បក្ស​ កាលពី​ទី​២៣ កញ្ញា មានន័យ​ថា ​កម្ពុជា​កំពុង​ធ្វើដំណើរ​លើ​មា​គ៌ាមួយ គឺ​ការគ្រប់គ្រង​ដែលមាន​​បក្ស​តែមួយ ហើយ​សម័យប្រជុំ​សភា​នៅពេលនោះ គឺជា​ការធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ​។ ...

នួន បូរិន
http://vodhotnews.com/?p=article&id=16370&lang=kh

លោក សម រង្ស៊ី អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា​​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​ពុធ​នេះ ប្រកាសថា គណបក្ស​​សង្គ្រោះ​​ជាតិ មិន​ទ​ទទួលស្គាល់​ការរៀបចំ​ក្បាល​ម៉ាស៊ីន​​រដ្ឋសភា និង​រដ្ឋាភិបាល និង​អំពាវនាវ​ឲ្យ​សង្គម​អន្តរជាតិ ថ្កោលទោស​ចំពោះ​ទង្វើ​ទាំងនេះ​។​ ​លោក​សម រង្ស៊ី ប្រកាស​បែបនេះ បន្ទាប់​ពី​សម័យ​ប្រជុំ​នៃ​រដ្ឋសភា​លើក​ដំបូងបានបញ្ចប់ ហើយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពហិការ​ចូល​រួម​​ប្រជុំ​សភា​កាលពី​ថ្ងៃ​ចន្ទ​។ កាលពី​ថ្ងៃ​អង្គារ តំណែង​ប្រធានរដ្ឋសភា និង​អនុប្រធាន​ទី​១ និង​ទី​២ ត្រូវបាន​បោះឆ្នោត​ជា​កញ្ចប់​ជ្រើសរើស ដែល​បាន​ទៅ​លើ​​តំណាង​រាស្ត្រ​​ទាំង​អស់​​របស់​​គណបក្ស​​ប្រជាជន​​កម្ពុជា​។ ...

តាំង វីដា និង ស៊ុន ណារិន
http://vodhotnews.com/16355

លោក សុរិយា ស៊ូ​ប៊ែ​ឌី សោកស្តាយ​ចំពោះ​ការបើក​សម័យប្រជុំ​នៃ​រដ្ឋសភា​នៅ​កម្ពុជា​​

អ្នករាយការណ៍​ពិសេស​របស់​ អង្គការសហប្រជាជាតិ លោក សុរិយា ស៊ូ​ប៊ែ​ឌី កាលពី​ថ្ងៃ​អង្គារ សម្តែង​​ការសោកស្តាយ ដែល​សម័យប្រជុំ​នៃ​រដ្ឋសភា​នៅ​កម្ពុជា ត្រូវ​បាន​ប្រព្រឹត្តទៅ​ដោយ​មិន​មាន​ការចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​។​ ​លោក​សុរិយា ស៊ូ​ប៊ែ​ឌី ថែ្ល​ង​បែបនេះ​ទៅ​កាន់​ក្រុមប្រឹក្សា​​សិទ្ធិមនុស្ស​នៃ​អង្គការ​​សហ​ប្រជា​ ជាតិ ខណៈ​​លោក​​រាយការណ៍​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។ លោក​មានប្រសាសន៍ថា រដ្ឋសភា ដែល​តំណាង​ឲ្យ​ពលរដ្ឋ​កម្ពុ​ជា​ពិតប្រាកដ គឺ​មាន​​សារៈ​សំខាន់ ដោយ​មាន​ការ​ចូល​រួម​​ពី​គណបក្ស​ទាំង​ពីរ ដែល​​ទទួលបាន​សំឡេង​គាំទ្រ​ជា​អាសនៈ​។ លោក​បញ្ជាក់ថា លោក​សោក​​ស្តាយ ដែល​គណបក្ស​ទាំង​ពីរ មិន​បាន​ឯកភាពគ្នា មុន​ការប្រជុំ​សភា​កាលពី​ថ្ងៃ​​ទី​២៣​​ខែ​​កញ្ញា និង​ដំណើរការ​ប្រជុំ​សភា ដោយ​ពុំ​មាន​ការចូលរួម​ពី​គណបក្ស​ប្រឆាំង​។ លោក​ជំរុញ​ឲ្យ​ភាគី​ទាំងពីរ បន្ត​ជជែក​គ្នា ដោយ​កុំឲ្យ​ស្ថាន​ភាព​​តាន​តឹង​​បន្ត​ទៀត​។ ...

ស៊ុន ណារិន
http://vodhotnews.com/16371

គណបក្ស​សង្គ្រោះ​ជាតិ បើក​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃពុធស្អែកនេះ ដើម្បី​បង្ហាញ​ពី​ជំហរ​របស់​គណបក្ស​​

គណបក្ស​សង្គ្រោះ​ជាតិ នឹង​បើក​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៥​ខែ​កញ្ញា វេលា​ម៉ោង​៩ នៅ​ទីស្នាក់ការ​គណបក្ស សង្កាត់​ចាក់អង្រែលើ​ដើម្បី​បង្ហាញ​ពី​គោលជំហរ​របស់​គណបក្ស​ជុំវិញ​ ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​។ ​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​ សង្គ្រោះ​ជាតិ ឲ្យដឹងថា សន្និសីទ​សារព័ត៌មាន​នោះ នឹង​ត្រូវ​ធ្វើឡើង​ក្រោម​អធិបតី​ភាព លោក សម រង្ស៊ី និង​លោក កឹម សុខា​។​ ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ឲ្យដឹងថា ថ្នាក់​ដឹក​បេក្ខជន​ជាប់ឆ្នោត និង​មន្ត្រី​គណបក្ស​ប្រមាណ​ជាង​១០០​នាក់ កំពុង​វិលត្រឡប់​ពី​ខេត្ត​សៀមរាប​មក​រាជធានី​ភ្នំពេញ​វិញ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។ លោក​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ប្រជុំ​រៀបចំ​ការធ្វើ​មហា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​លើក​ទី​៣ និង​ប្រមូល​ញត្តិ​ដាក់ថ្វាយ​ព្រះមហាក្សត្រ​បន្ត​ទៀត ដើម្បី​ប្រឆាំង​លទ្ធផល​បោះឆ្នោត​។​ ...

ស៊ុន ណារិន​
http://vodhotnews.com/?p=article&id=16328&lang=kh

លោក ហ៊ុន សែន​៖ ការ​បើក​សម័យ​ប្រជុំ​​សភា មិន​មែន​​ជា​​ចំណាប់​​ខ្មាំង​​របស់​អ្នក​ណាមួយ​ទេ​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៤​ខែ​កញ្ញា​ ថ្លែង​​ថា ការ​បើក​​សម័យ​ប្រជុំ​​នៃ​រដ្ឋសភា​លើក​​ដំបូង មិនមែន​ធ្វើ​ឡើង​ក្នុង​រូបភាព​ជា​ចំណាប់​ខ្មាំង​របស់​អ្នក​​ណាមួយ​ទេ តែ​ធ្វើ​ឡើង​ស្រប​តាម​​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​ លោក ហ៊ុន សែន បាន​ថ្លែង​បែបនេះ ទៅកាន់​តំណាងរាស្ត្រ​ជាប់ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បន្ត​បើក​សម័យប្រជុំ​សភា ដោយ​ឯក​បក្ស​។ លោក​​បាន​ឆ្លើយតប​នឹង​ការលើក ដែល​ថា​សភា​ឯ​កប្ស​នេះ​ថា ការប្រជុំ​​សភា​​លើក​ដំបូង​តែងតែ​ធ្វើឡើង​ក្នុង​ខែ​កញ្ញា ដែល​ជា​​​ទម្លាប់ ពោល​មិន​អាច​ពន្យារ​ដល់​​ខែវិច្ឆិកា​ទេ ៖ “យើង​ទាំង​អស់​គ្នា​នៅ​ទី​នេះ គឺ​មិន​មែន​ជា​ចំណាប់​ខ្មាំង​របស់​ក្រុម​ណា​មួយ​នោះទេ យើ​ងបាន​ចូល​បំពេញភារកិច្ច​តាម​តួ​នាទី​របស់​យើង​ ស្រប​​តាម​រដ្ឋ​ធម្ម​នុញ្ញ​របស់​ព្រះរាជា​ណា​ចក្រ​កម្ពុជា។ រដ្ឋ​ធម្ម​នុញ្ញ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​​កំណត់​ឲ្យ​ការ​កោះ​ប្រជុំ​រដ្ឋសភា ក្រោយការ​បោះឆ្នោត​យូរ​បំផុត ៦០​​ថ្ងៃ រឿង​នេះ​វា​បាន​ក្លាយ​ទៅ​ជា​ច្បាប់​​ផង និង​វា​ក្លាយ​ទៅ​ជា​ទម្លាប់ផង សភា​របស់​យើង​មិនដែល​បើកការ​ប្រ​ជុំ​រហូត​ទៅ​ដល់​ខែ​វិច្ឆិកា​ ដូច​អ្នក​ខ្លះបាន​លើក​ឡើង​នោះទេ”។ ...

ជន ស្រី​ណុច និង​ អ៊ឹង ប៊ុន​ថន​
http://vodhotnews.com/16331

ព័ត៌មានថ្មីបំផុត សភា អនុម័ត​របៀបវារៈ​បោះ​ឆ្នោត​ជា​កញ្ចប់​ជ្រើសរើស​ប្រធាន អនុប្រធានរដ្ឋសភា និង​គណៈកម្មការ​រដ្ឋ​សភា និង​ការផ្តល់​សេចក្តីទុកចិត្ត​ដល់​រដ្ឋាភិបាល​​

រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បានសម្រេច​អនុម័ត​របៀបវារៈ​បោះឆ្នោត​ជា​កញ្ចប់​ជ្រើសរើស​ប្រធាន អនុប្រធានរដ្ឋសភា និង​ប្រធាន អនុប្រធាន​គណៈកម្មកា​រ​ជំនាញនៃរដ្ឋសភា និង​ផ្តល់​សេចក្តីទុកចិត្ត​ដល់​រដ្ឋាភិបាល ដោយ​សំឡេង​៦៨​លើ​៦៨​។ ​សំឡេង​៦៨ លើ​៦៨​នេះ ជា​សំឡេង​របស់​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​៦៨ ដោយសារ​មិន​មាន​វត្តមាន​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៥៥​ រូប​ទេ​។ លោក ហេង សំរិន មានប្រសាសន៍ថា រដ្ឋសភា អនុម័ត​លើ​របៀបវារៈ​នេះ ដោយ​សំឡេង​៦៨​លើ​៦៨​។​ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៤ ខែ​កញ្ញា តំណាងរាស្ត្រ​ដែល​ជាប់ឆ្នោត បោះឆ្នោត​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​រដ្ឋសភា ប្រធាន និង​​អនុប្រធាន​គណៈកម្មការ​ទាំង​៩​នៃ​រដ្ឋសភា​។ បន្ទាប់​ពី​បោះឆ្នោត​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​រដ្ឋសភា និង​គណៈ​កម្មការ​ទាំង​៩ តំណាងរាស្ត្រ នឹង​បោះឆ្នោត​ជា​កញ្ចប់ ដើម្បី​ជ្រើសរើស​គណៈរដ្ឋមន្ត្រី​។​ ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​មណ្ឌល​ព្រៃវែង លោក ជាម យៀប ឲ្យដឹងថា គណបក្ស​ឈ្នះ​ការបោះឆ្នោត គឺ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​រៀបចំ​តួនាទី និង​រចនាសម្ព័ន្ធ​រដ្ឋ​សភា ជាពិសេស​តំណែង​ប្រធានរដ្ឋសភា​។ លោក​បញ្ជាក់ថា រចនាសម្ព័ន្ធ​រដ្ឋសភា ...

ស៊ុន ណារិន
http://vodhotnews.com/?p=article&id=16323&lang=kh

គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុក​សភា​កើតចេញ​នៅថ្ងៃនេះ ជា​សភា​ឯក​បក្ស​​

គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ចន្ទ​នេះ ប្រកាស​ជា​ផ្លូវការ​ថា សភា ដែល​កើតឡើង​នៅថ្ងៃនេះ គឺជា​សភា​ឯក​បក្ស មិនមែន​តំណាងឲ្យ​ប្រជា​ជាតិ​​ខ្មែរ​ទាំងមូល​ទេ​។​ ​សេចក្តីថ្លែងការណ៍ ​របស់​គណបក្ស ​ចេញផ្សា​យ​នៅ​ថ្ងៃ​ទី​២៣​ខែកញ្ញា​នេះ ខណៈ​សម័យប្រជុំ​សភា​លើកដំបូងកំពុងដំណើរការ ចាត់ទុក​ការប្រជុំ​សភា​នេះ ផ្ទុយ​ទាំងស្រុង​ទៅនឹង​គោលការណ៍​ប្រជាធិបតេយ្យ សេរី ពហុបក្ស ហើយ​កំពុង​នាំ​ប្រទេស​ទៅ​កាន់​របប​ផ្តាច់ការ​សា​ជា​ថ្មី​។ ...

ស៊ុន ណារិន
http://vodhotnews.com/?p=article&id=16289&lang=kh

សភា សម្រេច​​​អនុម័ត​​សុពល​ភាព​​តំណាង​រាស្ត្រ និង​បញ្ជា​ផ្ទៃ​ក្នុង​ដោយ​សំឡេងគាំទ្រ​៦៨​

សម័យប្រជុំ​រដ្ឋសភា​លើកដំបូង នីតិកាល​ទី​៥ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៣ ខែ​កញ្ញា ឆ្នាំ​​២០១៣​នេះ ប្រព្រឹត្តទៅ តាម​​របៀប​វារៈ ដោយ​​សម្រេច​បាន​​នូវ​សុពល​ភាព​​នៃ​​អាណត្តិ​​របស់​​សមាជិក​នី​មួយៗ និង​ការអនុម័ត​បទបញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋសភា ក្រោម​ការគាំទ្រ​ចំនួន ៦៨​សំឡេង​។ ​កិច្ចប្រជុំ​នេះ ចាប់ផ្តើម​នៅ​វេលា​ម៉ោង​៨​ព្រឹក នៅ​​វិមាន​រដ្ឋ​សភា ដោយ​មាន​តំណាងរាស្ត្រ​ទាំង ៦៨​រូប មកពី​គណបក្ស​ប្រជាជន​កម្ពុជា ចូលរួម​។ ការបើក​សម័យប្រជុំ​សភា​នោះ ក៏​មាន​វត្តមាន​ឥស្សរជន​ជាន់ខ្ពស់ នៃ​អង្គទូត​ប្រចាំ​កម្ពុជា និង​តំណាង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​ផង​ដែរ​។ ដោយឡែក តំណាង​រាស្ត្រ​ជាប់ឆ្នោត គណបក្ស​សង្គ្រោះ​ជាតិ ៥៥​រូប ពហិការ​​​ចូលរួម​ប្រជុំ ទៅ​កាន់បិណ្ឌ​នៅ​វត្ត​គង់​ម៉ុច នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​។​ ...

តាំង វីដា និង ស៊ុន ណារិន​
http://vodhotnews.com/?p=article&id=16296&lang=kh

គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​ចូលរួម​សច្ចាប្រណិធាន នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​ទេ​​

អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ប្រាប់ VOD នៅ​ថ្ងៃ​ចន្ទ​នេះ​ថា តំណាងរាស្ត្រ​គណបក្ស នឹង​មិន​ចូល​សច្ចា​ប្រណិ​ធាន​​នៅ​ព្រះបរមរាជវាំង នៅ​រសៀល​ម៉ោង​៤​នេះ​ទេ ។ ​លោក យឹម សុវណ្ណ បញ្ជាក់ថា​៖«​បាទ​មិន​ចូលរួម​ទៅ​ព្រះបរមរាជវាំង​ទេ ព្រោះ​យើងខ្ញុំ​ទាំង ៦៣​នាក់ កំពុង​តែ​នៅ​ខេត្តសៀមរាប​»​។​ ​ តាម​សេចក្តីព្រាង​កម្មវិធី​របស់​រដ្ឋសភា នៅ​ពេល​ល្ងាច​ថ្ងៃ​ចន្ទ វេលា​ម៉ោង​ប្រមាណ​​៤​រសៀល សមាជិក​សភា​ដែល​ជាប់ឆ្នោត នឹង​ទៅ​សច្ចាប្រណិធាន​នៅ​ព្រះបរមរាជវាំង ក្រោម​អធិបតីភាព​របស់​សម្តេច​សង្ឃ​ទាំង​ពីរ​គណៈ​។​ ​តំណាងរាស្ត្រ​ គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ ៥៥​រូប នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ មិន​មាន​វត្តមាន​ក្នុង​ការបើក​សម័យប្រជុំ​នៃ​រដ្ឋសភា​លើក​ដំបូង​នេះ​ទេ​។ ...

ឡាយ សាមាន
http://vodhotnews.com/?p=article&id=16298&lang=kh

អាមេរិក​បញ្ជាក់ថា ការចូលរួម​ប្រជុំ​សភា មិនមែនមានន័យ​ថា​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ទេ​​

សហរដ្ឋអាមេរិក បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការចូលរួម​សម័យប្រជុំ​សភា មិនមែន​មានន័យថា សហរដ្ឋអាមេរិក ទទួលស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នោះទេ ដោយ​សហរដ្ឋអាមេរិក​បន្ត​ស្នើ​ឲ្យមាន​ការត្រួតពិនិត្យ​ឡើងវិ​ញ​ដោយ​តម្លាភាព​ នូវ​ភាព​មិន​ប្រក្រតី​នានា ​ទាក់ទង​នឹង​ការបោះឆ្នោតជាតិ​កាលពី​ថ្ងៃ​ទី​២៨​កក្កដា​។​ ​នៅ​ព្រឹក​ ថ្ងៃ​ចន្ទ​នេះ លោក William E. Todd ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន ចូលរួម​ក្នុង​ពិធី​បើក​សម័យ​ប្រជុំ​​ដំបូង​របស់​រដ្ឋសភាជាតិ​នីតិកាល​ទី​៥ ក្រោម​ព្រះរាជាធិបតី របស់​ព្រះករុណា​ព្រះមហាក្សត្រ នរោត្តម សីហ​មុនី​។ សេចក្តីថ្លែងការណ៍ ​របស់​ស្ថានទូត​អាមេរិក ចេញផ្សាយ​នៅ​ថ្ងៃតី​២៣​ខែកញ្ញា​នេះ ឲ្យដឹងថា ការចូលរួម​របស់​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក  មិនមែន​ជា​ការយល់ព្រម​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត ឬ​គណបក្ស​នយោបាយ​ណាមួយ​នោះ​ទេ​។ សេចក្តីថ្លែងការណ៍​បន្ត​ថា ស្ថានទូត​អាមេរិក នៅតែ​បន្ត ស្នើឲ្យ​ត្រួតពិនិត្យ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ដែល​នឹង​ជួយ​ដល់​កិច្ចប្រឹងប្រែង​ក្នុង​ការវាយតម្លៃ និង​ដោះស្រាយ​នូវ​រាល់​កំហុសឆ្គង​ផ្សេងៗ​នៅក្នុង​ដំណើរការ​នៃ​ការបោះឆ្នោត​។ ការត្រួតពិនិត្យ​នេះ នឹង​ផ្តល់ ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​នូវ​ទំនុក​ចិត្ត​កាន់តែច្រើន​ថែម​ទៀត​ទៅលើ​ ប្រព័ន្ធ​បោះឆ្នោត​។ ...

ស៊ុន ណារិន
http://vodhotnews.com/16300

អ្នកសារព័ត៌មាន​ខក​ចិត្ត​ចំពោះ​ការ​រឹត​ត្បិត​​សេរី​ភាព​​សារ​ព័ត៌​មាន​​រយៈ​ពេល​​ចុងក្រោយ​​នេះ​​

ក្រុម​អ្នក​សារ​ព័ត៌មាន ខក​ចិត្ត​​ចំពោះ​​ការ​រឹ​ត​ត្បិត​​សេរី​ភាព​​របស់​​ពួកគេ​មិន​​ឲ្យ​យក​ព័ត៌​ មាន ពី​​ការបណ្តេញ​របស់​កងកម្លាំង​សមត្ថកិច្ច​ទៅ​លើ​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ដែល​កំពុង​ធ្វើ​កូដកម្ម​អត់​អាហារ នៅ​រមណីយដ្ឋាន​វត្តភ្នំ រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ​។ ​កាលពី​ថ្ងៃ​ទី​ ២២ ខែ​កញ្ញា ឆ្នាំ​២០១៣ វេលា​ម៉ោង​ប្រហែលជា​១១​យប់ កម្លាំង​សមត្ថកិច្ច​ចម្រុះ​រាប់រយ​នាក់   ប្រដាប់​ដោយ​ដំបងឆក់ ខែល និង​ក្រុម​ក្មេង​ទំនើង ដែល​មាន​ដំបង និង​ចំ​ពាម​កៅស៊ូ​គ្រាប់​ឃ្លី  បាន​ចុះ​ទៅ​​បណ្តេញ​អ្នក​​ភូមិ​​បឹង​កក់ និង​​បុរី​កីឡា មិន​ឲ្យ​បន្ត​ធ្វើ​កូដកម្ម​អត់​​អាហារ នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ​។ ​ ក្នុង​​ការចុះ​ទៅ​បណ្តេញ​នេះ ពលរដ្ឋ ក្រុម​​សង្គម​ស៊ីវិល និង​អ្នក​សារព័ត៌មាន ជាង​១០​​នាក់ បាន​​រង​របួស​។ អ្នកសង្កេត​ការណ៍​សិទ្ធិ​មនុស្ស និង​អ្នក​សារ​ព័ត៌​មាន​ខ្លះ​​ ត្រូវបាន​ក្មេង​​ទំនើង​​វាយ បាញ់​​នឹង​​គ្រាប់​​ចំ​ពាម ដណ្តើម​​យក​ម៉ាស៊ីន​​ថត និង​បណ្តេញចេញ​ពី​ទីនោះ​។​ ...

ថុល ស្រីលក្ខណ៍ និង ដួង សុខា
http://vodhotnews.com/16302

វិទ្យុ​អាចារ្យ​អេប្រ​កាសតវ៉ា​ប្រឆាំង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​​

វិទ្យុ​ក្នុងស្រុក​មួយ ដែល​ស្និទ្ធ​និង​គណបក្សកាន់អំណាច អំពាវនាវ​ឲ្យ​មហាជន ចូលរួម​ធ្វើ​បាតុកម្ម នៅ​សប្តាហ៍​ក្រោយនេះ ក្នុង​រាជធានី​ភ្នំពេញ ដើម្បីសម្តែង​ការមិនសប្បាយចិត្ត ចំពោះ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សុំ​ព្រះមហាក្សត្រ​ពន្យា​ពេល​ប្រជុំ​សភា ។​ ​វិទ្យុ​ABC ដែល​គេ​ស្គាល់​ថា ជា​កម្មសិទ្ធិ លោក សេង ប៊ុន​វ៉េង ហៅ​អាចារ្យ​អេ បាន​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ ប្រមូលផ្តុំ​គ្នា​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក នៅ​ថ្ងៃ​អង្គារ​ទី​២៤ ខែ​កញ្ញា ជា​ថ្ងៃ​ទិវា​ប្រកាស​ឲ្យប្រើ​រដ្ឋធម្មនុញ្ញ​។ គោលបំណង​របស់​គេ ដើម្បី​សម្តែង​មតិ ប្រឆាំង​នឹង​អ្នក​រិះគន់ ព្រះមហាក្សត្រ ជុំវិញ​ការកោះប្រជុំ​សភា​លើក​ដំ​បួង បើទោះបី​បក្សប្រឆាំង​ធ្វើពហិការ ។​ ពិធី​ការី​ប្រចាំ​វិទ្យុ​ABC ប្រតិកម្ម​ថា វិទ្យុ​មួយ​នេះ​មិន​បាន​ប្រកាស​ធ្វើ​បាតុកម្ម​ទេ ដោយ​បង្វែ​គម្រោង​នេះ ទៅ​ធ្វើ​កម្មវិធី​ប្រមូល​ថវិកា​ស្ម័គ្រចិត្ត ជួយឧបត្ថម្ភ ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ប៉ុណ្ណោះ​។ ប៉ុន្តែគេបង្ហើប​ឲ្យដឹងថា ក្នុងឱកាស​នោះ​ក៏មាន​ថ្លែង​សារ ប្រឆាំង​ទៅនឹង​អ្នក​រិះគន់ ព្រះរាជតម្រិះ​ព្រះមហាក្សត្រ​ផងដែរ ៖ ...

ញឹម សុខន និង អ៊ឹង ប៊ុនថន​​
http://vodhotnews.com/16233

​ពហិការ​ចូលប្រជុំ​រដ្ឋ​សភា​របស់​គណបក្សប្រឆាំង​មាន​ផល​វិជ្ជមាន និង​អវិជ្ជមាន​អ្វីខ្លះ​?​

គណបក្សប្រឆាំង កាលពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា បាន​ប្រកាស​ពី​ជំហរ​របស់​ខ្លួន​ថា​ នឹង​មិន​ចូលរួម​សម័យប្រជុំ​លើកដំបូង​នៃ​រដ្ឋសភា នីតិកាល​ទី​៥ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៣ ខែ​កញ្ញា តាម​ព្រះរាជសារ​អញ្ជើញ​របស់​ព្រះមហាក្សត្រ​ទ្បើយ ដរាបណា​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត មិន​ត្រូវបាន​ដោះស្រាយ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត​។​ ​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ជំហរ​បែបនេះ បន្ទាប់​ពី​កិច្ចចរចា​ទ្វេភាគី កាលពី​ថ្ងៃ​ទី​១៦ និង​ទី​១៧ ខែ​កញ្ញា រវាង​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​វិមាន​រដ្ឋ​សភា មិន​អាច​ដោះស្រាយ​បញ្ហា​បោះឆ្នោត​ ឲ្យបាន​ជាក់លាក់ ។ គណបក្ស​ទាំង​ពីរ​ ដែល​ឈ្នះ​អាសនៈ​រដ្ឋសភា បាន​ព្រមព្រៀង​គ្នា ធ្វើកំណែទម្រង់​ស្ថាប័ន​ជាតិ មាន​ដូចជា​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់ គ​.​ជ​.​ប ប៉ុន្តែ​មិន​បាន​បង្ហាញ​អ្វី​ជាក់លាក់​ជា​លាយលក្ខណ៍អក្សរ​ចំពោះ​កំណែទម្រង់ គ​.​ជ​.​ប​។ ម្យ៉ាងទៀត ការទាមទារ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ឲ្យ​បង្កើត​គណៈកម្មកា​រឯក​រាជ្យ​មួយ ​ស៊ើបអង្កេត​ពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ត្រូវបាន​គណបក្ស​កាន់អំណាច​ច្រានចោល ដោយ​ខ្លួន គិត​ថា​ការទាមទារ​នេះ​ហួស​ពី​ក្របខណ្ឌ​ច្បាប់​ហើយ​។ ការបង្ហាញ​ជំហរ​បែបនេះ ក៏​ធ្វើ​ទ្បើង បន្ទាប់​ពីព្រះមហាក្សត្រ ...

ដួង សុខា
http://vodhotnews.com/16235

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ជំហរ​ចុងក្រោយ ដោយ​ពហិការ​សម័យប្រជុំ​សភា​លើក​ដំបូង​​

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​សុក្រ​នេះ ប្រកាស​ជំហរ​ចុងក្រោយ និង​សារជាថ្មី​ថា គណបក្ស នឹង​មិន​ចូលរួម​សម័យប្រជុំ​សភា​លើកដំបូង នៅ​ថ្ងៃ​ទី​២៣​ខែ​កញ្ញា បើទោះជា​មាន​ព្រះរាជ​វត្តមាន​របស់​ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម​សីហ​មុនី​ ក៏ដោយ​។​ ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​២០ ​ខែ​កញ្ញា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែងថា លោក និង​តំណាងរាស្ត្រ​ទាំង​៥៥​រូប​ផ្សេងទៀត នឹង​មិន​ចូល​សម័យប្រជុំ​សភា​ដែល​។ លោក​បញ្ជាក់ថា ការប្រជុំ​សភា មិន​ចាំបាច់​តក់​ក្រហល់​ទេ ដោយសារ​រដ្ឋធម្មនុញ្ញ បញ្ជាក់ថា សម័យប្រជុំ​សភា គឺ​ធ្វើឡើង​ក្រោយពេល​បោះឆ្នោត មិនមែន​ក្រោយ​ថ្ងៃ​បោះឆ្នោត​ទេ​។ លោក​បន្ថែមថា គជប ទើបតែ​ប្រកាស​លទ្ធផល​នៅ​ថ្ងៃ​ទី​០៧​ខែកញ្ញា​នេះ​ទេ គឺ​មិនមែន​ថ្ងៃទី​២៨​ខែកក្កដា​ទេ​។ ​លោក​សម រង្ស៊ី បន្តថា គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​បន្ត​ការចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ស្វែងរក​ការពិត ដោយ​ការ​ជាមួយ​សង្គម​ស៊ីវិល​។ លោក​បញ្ជាក់ថា វា​ត្រូវការ​ពេលវេលា​ក្នុង​ការកែទម្រង់​ដែល​ជា​អនាគត​ប្រទេសជាតិ ដូច្នេះ​ប្រសិនបើ​តក់ក្រហល់ នាំ​ឲ្យ​មិន​មាន​ពេល​ជជែក ដែល​នាំ​ឲ្យ​ខូច​ប្រយោជន៍​ជាតិ​។ លោក​សម រង្ស៊ី ជំរុញ​ឲ្យមាន​តុល្យភាព​ក្នុង​ក្បាលម៉ាស៊ីន​រដ្ឋសភា ដើម្បី​ត្រួតពិនិត្យ​ការងារ​គ្នា​ទៅវិញទៅមក​។ ...

តាំង វីដា និងស៊ុន ណារិន
http://vodhotnews.com/?p=article&id=16232&lang=kh

លោក សម រង្ស៊ី ស្នើសុំ​ការចរចា​បន្ត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា រឿង​តុល្យភាព​អំណាចសភា​​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​សុក្រ​នេះ ប្រកាស​សុំ​ការជួប​ចរចា​បន្ត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ពិភាក្សា​រឿង​តុល្យភាព​អំណាច​ក្នុង​រដ្ឋសភា​។​ ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​២០ ​ខែ​កញ្ញា លោក សម រង្ស៊ី ថ្លែងថា គណបក្ស​សង្គ្រោះ​ជាតិ មិនមែន​មិន​ចង់​ចរចា​ជាមួយ​​គណបក្ស​ប្រជាជន​កម្ពុជា​ទេ គឺ​គោលជំហរ​ចរចា ដើម្បី​ផលប្រយោជា​តិ ដោយ​ទាមទារ​តុល្យភាព​នៃ​អំណាច​ក្នុង​រដ្ឋ​សភា ដើម្បី​ត្រួតពិនិត្យ​ការងារ និង​កុំឲ្យ​មាន​ការ​ជិះសេះ​លែងដៃ ដូច​អាណត្តិ​មុនៗ​។ លោក​បន្តថា គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​​បន្ត​ការចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ស្វែងរក​ការពិត ហើយ​វា​ត្រូវការ​ពេលវេលា​ក្នុង​ការកែទម្រង់​ដែល​ជា​អនាគត​ប្រទេសជាតិ ដូច្នេះ​ប្រសិនបើ​តក់ក្រហល់​ប្រជុំ​សភា នាំ​ឲ្យ​មិន​មាន​ពេល​ជជែក ដែល​នាំ​ឲ្យ​ខូច​ប្រយោជន៍​ជាតិ​។ ...

តាំង វីដា និងស៊ុន ណារិន
http://vodhotnews.com/16234

គជប ស្នើឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ពាក់ព័ន្ធ​ដាក់វិន័យ​រដ្ឋបាល​លើ​អ្នក​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់​បោះឆ្នោតចំនួន​​ ៤រូប​​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) ស្នើ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​រដ្ឋមន្ត្រី​ក្រសួង​​អប់រំ យុវជន និង​កីឡា ដាក់​​វិន័យ​​រដ្ឋបាល​លើ​មន្ត្រី​ក្រោម​​​ឱវាទ​​​ចំនួន​​​៤​រូប ពី​​បទ​​ល្មើស​​នឹង​​ច្បាប់​​បោះ​ឆ្នោត នៅអំឡុង​ពេលឃោស​នា​បោះឆ្នោត បោះឆ្នោត និង​រាប់សន្លឹក​ឆ្នោត​​។​ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​​របស់ គជប ចេញផ្សាយ​នៅ​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៣ បានឲ្យដឹងថា គជប បាន​ផ្ញើលិខិត​ពីរ​ដាច់​ដោយឡែក​ពីគ្នា ទៅ​​កាន់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដើម្បី​​ដាក់​​ពិន័យ​​រដ្ឋបាល​​លើ​​ចៅ​សង្កាត់​​១​រូប​​និង​​អនុប្រធាន​​ ភូមិ​១​រូប និង​ស្នើ​រដ្ឋមន្ត្រីក្រសួ​ង​​អប់រំ យុវជន និង​កីឡា ដាក់​វិន័យ​​លើ​នាយក​សាលា​១​រូប និង​នាយករង​សាលា​១​រូប ពី​បទ​ល្មើស​​នឹង​ច្បាប់​បោះឆ្នោត​។​ ...

ពេជ្រ សុធារី
http://vodhotnews.com/?p=article&id=16174&lang=kh

ព្រះមហាក្សត្រ បដិសេធ​លិខិត​គណបក្ស​សង្គ្រោះ​ជាតិ សុំ​ពន្យារពេល​ប្រជុំ​សភា​​

ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម​សីហមុនី បដិសេធ​លិខិត​ស្នើ​សុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សុំ​ពន្យារ​ពេល​ការប្រជុំ​សភា ដោយ​ស្នើឲ្យ​តំណាងរាស្ត្រ​គណបក្ស​ទាំង​៥៥​រ​រូប ចូលរួម​ប្រជុំ​នៅ​ថ្ងៃ​ទី​២៣​ខែ​កញ្ញា ខាងមុខ​។​ ​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ឡាយព្រះហត្ថលេខា​នៅ​ថ្ងៃទី​១៨​ខែ​កញ្ញា ឆ្នាំ​២០១៣ ឲ្យដឹងថា យោងតាម​មាត្រា ៨២​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ ព្រះអង្គ នឹង​យាង​ជា​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​សម័យប្រជុំ​សភា​ដំបូង​នៃ​រដ្ឋសភា នីតិកាល​ទី​៥ ដូច​មានចែង​ក្នុង​ព្រះរាជសារ​អញ្ជើញ​ប្រជុំ ចុះ​ថ្ងៃ​ទី​១៤​ខែ​កញ្ញា​។ ព្រះរាជសារ​បន្ត​ថា សូម​តំណាងរាស្ត្រ​ទាំងអស់ អញ្ជើញ​ចូលរួម​ក្នុង​សម័យប្រជុំ​ដំបូង​នៃ​រដ្ឋសភា ដើម្បី​បង្ហាញ​នូវ​ការរួបរួម និង​ឯកភាព​ជាតិ​។ ​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ជា​ការឆ្លើយតប​នឹង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​សុំ​ពន្យារពេល​ថ្ងៃ​ប្រជុំ​សភា ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​សេសសល់​ជាមុនសិន​។ ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា កាលពី​ថ្ងៃ​អង្គារ ព្រមាន​ថា គណបក្ស​ប្រឆាំង​នឹង​ធ្វើ​មហា​បាតុកម្ម​លើក​ទី​បី ប្រសិន​បើ​​មាន​ការ​បើកប្រជុំ​សភា​នៅ​ថ្ងៃទី​២៣​កញ្ញា ដោយ​មិន​មាន​ដំណោះស្រាយ​សមរម្យ​ជាមុនសិន​។​ ...

ស៊ុន ណារិន​
http://vodhotnews.com/16177

Contact us

Contact us

Do you have questions on the content published by Open Development Cambodia (ODC)? We will gladly help you.

Have you found a technical problem or issue on the Open Development Cambodia (ODC) website?

Tell us how we're doing.

Do you have resources that could help expand the Open Development Cambodia (ODC) website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Cambodia (ODC) will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

C8ATf
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!