លោក សម រង្ស៊ី ស្នើសុំ​ការចរចា​បន្ត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា រឿង​តុល្យភាព​អំណាចសភា​​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​សុក្រ​នេះ ប្រកាស​សុំ​ការជួប​ចរចា​បន្ត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ពិភាក្សា​រឿង​តុល្យភាព​អំណាច​ក្នុង​រដ្ឋសភា​។​ ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​២០ ​ខែ​កញ្ញា លោក សម រង្ស៊ី ថ្លែងថា គណបក្ស​សង្គ្រោះ​ជាតិ មិនមែន​មិន​ចង់​ចរចា​ជាមួយ​​គណបក្ស​ប្រជាជន​កម្ពុជា​ទេ គឺ​គោលជំហរ​ចរចា ដើម្បី​ផលប្រយោជា​តិ ដោយ​ទាមទារ​តុល្យភាព​នៃ​អំណាច​ក្នុង​រដ្ឋ​សភា ដើម្បី​ត្រួតពិនិត្យ​ការងារ និង​កុំឲ្យ​មាន​ការ​ជិះសេះ​លែងដៃ ដូច​អាណត្តិ​មុនៗ​។ លោក​បន្តថា គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​​បន្ត​ការចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ស្វែងរក​ការពិត ហើយ​វា​ត្រូវការ​ពេលវេលា​ក្នុង​ការកែទម្រង់​ដែល​ជា​អនាគត​ប្រទេសជាតិ ដូច្នេះ​ប្រសិនបើ​តក់ក្រហល់​ប្រជុំ​សភា នាំ​ឲ្យ​មិន​មាន​ពេល​ជជែក ដែល​នាំ​ឲ្យ​ខូច​ប្រយោជន៍​ជាតិ​។…

តាំង វីដា និងស៊ុន ណារិន
http://vodhotnews.com/16234