តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ប្រកាសជំហរចុងក្រោយ ដោយពហិការសម័យប្រជុំសភាលើកដំបូង
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅថ្ងៃសុក្រនេះ ប្រកាសជំហរចុងក្រោយ និងសារជាថ្មីថា គណបក្ស នឹងមិនចូលរួមសម័យប្រជុំសភាលើកដំបូង នៅថ្ងៃទី២៣ខែកញ្ញា បើទោះជាមានព្រះរាជវត្តមានរបស់ព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនី ក៏ដោយ។ ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២០ ខែកញ្ញា ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែងថា លោក និងតំណាងរាស្ត្រទាំង៥៥រូបផ្សេងទៀត នឹងមិនចូលសម័យប្រជុំសភាដែល។ លោកបញ្ជាក់ថា ការប្រជុំសភា មិនចាំបាច់តក់ក្រហល់ទេ ដោយសាររដ្ឋធម្មនុញ្ញ បញ្ជាក់ថា សម័យប្រជុំសភា គឺធ្វើឡើងក្រោយពេលបោះឆ្នោត មិនមែនក្រោយថ្ងៃបោះឆ្នោតទេ។ លោកបន្ថែមថា គជប ទើបតែប្រកាសលទ្ធផលនៅថ្ងៃទី០៧ខែកញ្ញានេះទេ គឺមិនមែនថ្ងៃទី២៨ខែកក្កដាទេ។ លោកសម រង្ស៊ី បន្តថា គណបក្សសង្គ្រោះជាតិ ស្នើបន្តការចរចាជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីស្វែងរកការពិត ដោយការជាមួយសង្គមស៊ីវិល។ លោកបញ្ជាក់ថា វាត្រូវការពេលវេលាក្នុងការកែទម្រង់ដែលជាអនាគតប្រទេសជាតិ ដូច្នេះប្រសិនបើតក់ក្រហល់ នាំឲ្យមិនមានពេលជជែក ដែលនាំឲ្យខូចប្រយោជន៍ជាតិ។ លោកសម រង្ស៊ី ជំរុញឲ្យមានតុល្យភាពក្នុងក្បាលម៉ាស៊ីនរដ្ឋសភា ដើម្បីត្រួតពិនិត្យការងារគ្នាទៅវិញទៅមក។…
តាំង វីដា និងស៊ុន ណារិន
http://vodhotnews.com/?p=article&id=16232&lang=kh