គណបក្សសង្គ្រោះជាតិ នឹងមិនចូលរួមសច្ចាប្រណិធាន នៅរសៀលថ្ងៃចន្ទនេះទេ
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ប្រាប់ VOD នៅថ្ងៃចន្ទនេះថា តំណាងរាស្ត្រគណបក្ស នឹងមិនចូលសច្ចាប្រណិធាននៅព្រះបរមរាជវាំង នៅរសៀលម៉ោង៤នេះទេ ។ លោក យឹម សុវណ្ណ បញ្ជាក់ថា៖«បាទមិនចូលរួមទៅព្រះបរមរាជវាំងទេ ព្រោះយើងខ្ញុំទាំង ៦៣នាក់ កំពុងតែនៅខេត្តសៀមរាប»។ តាមសេចក្តីព្រាងកម្មវិធីរបស់រដ្ឋសភា នៅពេលល្ងាចថ្ងៃចន្ទ វេលាម៉ោងប្រមាណ៤រសៀល សមាជិកសភាដែលជាប់ឆ្នោត នឹងទៅសច្ចាប្រណិធាននៅព្រះបរមរាជវាំង ក្រោមអធិបតីភាពរបស់សម្តេចសង្ឃទាំងពីរគណៈ។ តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិទាំង ៥៥រូប នៅព្រឹកថ្ងៃចន្ទនេះ មិនមានវត្តមានក្នុងការបើកសម័យប្រជុំនៃរដ្ឋសភាលើកដំបូងនេះទេ។…
ឡាយ សាមាន
http://vodhotnews.com/?p=article&id=16298&lang=kh