វិទ្យុ​អាចារ្យ​អេប្រ​កាសតវ៉ា​ប្រឆាំង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​​

វិទ្យុ​ក្នុងស្រុក​មួយ ដែល​ស្និទ្ធ​និង​គណបក្សកាន់អំណាច អំពាវនាវ​ឲ្យ​មហាជន ចូលរួម​ធ្វើ​បាតុកម្ម នៅ​សប្តាហ៍​ក្រោយនេះ ក្នុង​រាជធានី​ភ្នំពេញ ដើម្បីសម្តែង​ការមិនសប្បាយចិត្ត ចំពោះ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សុំ​ព្រះមហាក្សត្រ​ពន្យា​ពេល​ប្រជុំ​សភា ។​ ​វិទ្យុ​ABC ដែល​គេ​ស្គាល់​ថា ជា​កម្មសិទ្ធិ លោក សេង ប៊ុន​វ៉េង ហៅ​អាចារ្យ​អេ បាន​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ ប្រមូលផ្តុំ​គ្នា​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក នៅ​ថ្ងៃ​អង្គារ​ទី​២៤ ខែ​កញ្ញា ជា​ថ្ងៃ​ទិវា​ប្រកាស​ឲ្យប្រើ​រដ្ឋធម្មនុញ្ញ​។ គោលបំណង​របស់​គេ ដើម្បី​សម្តែង​មតិ ប្រឆាំង​នឹង​អ្នក​រិះគន់ ព្រះមហាក្សត្រ ជុំវិញ​ការកោះប្រជុំ​សភា​លើក​ដំ​បួង បើទោះបី​បក្សប្រឆាំង​ធ្វើពហិការ ។​ ពិធី​ការី​ប្រចាំ​វិទ្យុ​ABC ប្រតិកម្ម​ថា វិទ្យុ​មួយ​នេះ​មិន​បាន​ប្រកាស​ធ្វើ​បាតុកម្ម​ទេ ដោយ​បង្វែ​គម្រោង​នេះ ទៅ​ធ្វើ​កម្មវិធី​ប្រមូល​ថវិកា​ស្ម័គ្រចិត្ត ជួយឧបត្ថម្ភ ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ប៉ុណ្ណោះ​។ ប៉ុន្តែគេបង្ហើប​ឲ្យដឹងថា ក្នុងឱកាស​នោះ​ក៏មាន​ថ្លែង​សារ ប្រឆាំង​ទៅនឹង​អ្នក​រិះគន់ ព្រះរាជតម្រិះ​ព្រះមហាក្សត្រ​ផងដែរ ៖…

ញឹម សុខន និង អ៊ឹង ប៊ុនថន​​
http://vodhotnews.com/16233