គជប ស្នើឲ្យរដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធដាក់វិន័យរដ្ឋបាលលើអ្នកប្រព្រឹត្តល្មើសច្បាប់បោះឆ្នោតចំនួន ៤រូប
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ស្នើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដាក់វិន័យរដ្ឋបាលលើមន្ត្រីក្រោមឱវាទចំនួន៤រូប ពីបទល្មើសនឹងច្បាប់បោះឆ្នោត នៅអំឡុងពេលឃោសនាបោះឆ្នោត បោះឆ្នោត និងរាប់សន្លឹកឆ្នោត។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ គជប ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣ បានឲ្យដឹងថា គជប បានផ្ញើលិខិតពីរដាច់ដោយឡែកពីគ្នា ទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីដាក់ពិន័យរដ្ឋបាលលើចៅសង្កាត់១រូបនិងអនុប្រធាន ភូមិ១រូប និងស្នើរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដាក់វិន័យលើនាយកសាលា១រូប និងនាយករងសាលា១រូប ពីបទល្មើសនឹងច្បាប់បោះឆ្នោត។…
ពេជ្រ សុធារី
http://vodhotnews.com/?p=article&id=16174&lang=kh