-
នាយករដ្ឋមន្ត្រីស្នើឲ្យមានសាមគ្គីភាពទាំងរឿងព្រំដែននិងការបោសសម្អាតការឆបោកដើម្បីលើកតម្កើងកេរ្តិ៍ឈ្មោះកម្ពុជា
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សរសើរសាមគ្គីភាពរបស់ពលរដ្ឋខ្មែរក្នុងគ្រាលំបាកកើតចេញពីការឈ្លានមកលើអធិបតេយ្យរបស់កម្ពុជា និងស្នើឲ្យបន្តសាមគ្គីភាពនេះ ព្រមទាំងចូលរួមលុបបំបាត់ភាពអសកម្មទាំងឡាយនៅក្នុងសង្គម ជាពិសេសការឆបោកតាមអនឡាញ។ ...
-
មន្ត្រី៖ កម្ពុជាខិតខំប្រឹងប្រែងរក្សាការពារអធិបតេយ្យនិងបូរណភាពដែនដីតាមផ្លូវការទូតដោយផ្អែកលើមូលដ្ឋានច្បាប់
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងថា រដ្ឋាភិបាល និង មន្ត្រីការទូតកម្ពុជា កំពុងបន្តកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីរក្សាការពារអធិបតេយ្យ និងបូរណភាពដែនដី ក៏ដូចជាផលប្រយោជន៍ជាតិកម្ពុជា តាមផ្លូវការទូតនិងផ្អែកលើច្បាប់។ ...
-
ក្រុម AOT ចុះពិនិត្យផ្ទៀងផ្ទាត់នៅខេត្តព្រះវិហារក្នុងបេសកម្មលើកទី៦ក្នុងឆ្នាំ២០២៦
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅភូមិកររបស់ប្រជាជន ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រមទាំងទៅកាន់តំបន់ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃបំផុតរបស់មនុស្សជាតិ។ ...
-
កូនឈើជាង១៥ម៉ឺនដើមត្រូវបានដាំ ដើម្បីស្តារព្រៃឈើឡើងវិញ ក្នុងដែនជម្រកសត្វព្រៃកែវសីមា
កូនឈើជាង១៥ម៉ឺនដើមត្រូវបានបណ្តុះ និងដាំ ដើម្បីស្តារព្រៃឈើឡើងវិញ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា និងតាមទីសាធារណៈក្នុងខេត្តមណ្ឌលគិរី ក្នុងនោះក៏រួមមានដីដែលបានដកហូតពីការទន្រ្ទានខុសច្បាប់ផងដែរ។ ...
-
ឃាត់ខ្លួនជនជាតិចិន ៥នាក់ សង្គ្រោះជនរងគ្រោះ ៩នាក់ ករណីចាប់បង្ខាំងនិងជំរិតទារប្រាក់
សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន ៥នាក់ និងសង្គ្រោះជនរងគ្រោះ ៩នាក់ ពាក់ព័ន្ធនឹងការចាប់បង្ខាំង និងជំរិតទារប្រាក់ ពីជនជាតិចិនដូចគ្នា នៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៧ ខែមករាកន្លងទៅ។ ...
-
ឧបករណ៍ដ្រូន និងម៉ាស៊ីនថតស្វ័យប្រវត្តិនឹងត្រូវប្រើប្រាស់សម្រាប់ឃ្លាំមើលសកម្មភាពផ្សោត និងបទល្មើសក្នុងតំបន់អភិរក្ស
ជាទិសដៅការងារសម្រាប់ឆ្នាំ២០២៦ ក្នុងការអភិរក្សបង្កើនចំនួនសត្វផ្សោតនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀតនោះ ក្រសួងកសិកម្ម និងអង្គការអភិរក្សជាដៃគូបានពិភាក្សាពីការធ្វើទំនើបកម្មឌីជីថល ដោយប្រើប្រាស់ដ្រូន និងម៉ាស៊ីនថតស្វ័យប្រវត្តិ ដើម្បីឃ្លាំមើលសកម្មភាពសត្វផ្សោត ជាពិសេសបទល្មើសនេសាទក្នុងតំបន់អភិរក្សសត្វផ្សោត។ ...
-
កម្ពុជា-ឥណ្ឌា ពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិរក្សសត្វខ្លាធំ និងការងារបរិស្ថាន
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត និងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លោកបាវីតលុង វ៉ាន់ឡាល់វ៉ាវណា (Bawitlung Vanlalvawna) បានជួបពិភាក្សាការងារ នាថ្ងៃសុក្រ ទី៩ ខែមករា ឆ្នាំ ២០២៦ ស្តីពីការអភិរក្សសត្វខ្លា និងការជំរុញគម្រោងអភិវឌ្ឍន៍នៅតាមមូលដ្ឋាន ក្រោមកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា។ ...
-
តើកម្ពុជាគួរធ្វើអ្វីខ្លះក្នុងស្ថានភាព«ស្ងប់ស្ងាត់តែមិននៅស្ងៀម»របស់ថៃ?
ស្ថានភាពជម្លោះកម្ពុជា ថៃ ហាក់នៅទ្រឹង គិតចាប់ពីថ្ងៃទី២៧ និងបន្ទាប់ពីការដោះលែងទាហានកម្ពុជា ១៨រូបនៅថ្ងៃទី៣១ ខែធ្នូ។ ប៉ុន្តែ ស្ថានភាពស្ងប់ស្ងាត់នេះ ភាគីថៃមិននៅស្ងៀមនោះទេ ដោយផ្នែកខ្លះនៃតំបន់ព្រំដែនកម្ពុជាដែលមានវត្តមានយោធាថៃត្រូវបានរាយការណ៍ថា មានសកម្មភាពដាក់ ...
-
សេចក្ដីប្រកាសព័ត៌មាន៖ កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារសម្រាប់ គម្រោងហិរញ្ញប្បទានឥតសំណងចំនួនពីរ
នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារសម្រាប់គម្រោងហិរញ្ញប្បទានឥតសំណងចំនួនពីរ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជាដូចបានបញ្ជាក់ក្នុងឯកសារភ្ជាប់។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
-
សេចក្តីប្រកាសព័ត៌មាន៖ ស្ថានភាពខូចខាតនៅរមណីយដ្ឋានប្រាសាទព្រះវិហារ ជាទីសក្ការៈ
នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពខូចខាតនៅរមណីយដ្ឋានប្រាសាទព្រះវិហារ ជាទីសក្ការៈ។ការកត់ត្រាចងក្រងពីការខូចខាត ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រួមមានការខូចខាតប្រាង្គប្រាសាទព្រះវិហារ ចំនួន១៤២កន្លែង និងតំបន់ជុំវិញចំនួន៤២កន្លែង រួមបញ្ចូលទាំងវត្តកែវសិក្ខាគិរីស្វារៈ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងអគារការិយាល័យអភិរក្សរបស់អាជ្ញាធរជាតិព្រះវិហារ។ ...
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
-
សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី១១ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦
នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី១១ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦។គិតពីម៉ោង៦ព្រឹក ថ្ងៃទី១១ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ នេះ មានពលរដ្ឋភៀសសឹក១.៨៨០នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណ៤សែន៩ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ។ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន១៥៩.៥៩២នាក់។ ...
ក្រសួងមហាផ្ទៃ











