សេចក្តីថ្លែងការណ៍​ស្តី​ពី​កម្ពុជា​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​អំណះអំណាង​របស់​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ថៃ​ទាក់ទង​នឹង​ទីតាំង​បេតិកភណ្ឌ​វប្បធម៌​របស់​កម្ពុជា​

​នៅ​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០២៦​ ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ស្តី​ពី​ការ​បដិសេធ​យ៉ាង​ដាច់អហង្ការ​របស់​កម្ពុជា​ចំពោះ​ការ​លើក​ឡើង​របស់​ រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ថៃ​ Sabeeda​ Thaised​ កាលពី​ថ្ងៃ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០២៦​។​

​ដូចដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​កាសែត​ Khaosod​ រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ថៃ​ បាន​អះអាង​ថា​៖​ ទី​១.​ ប្រាសាទខ្នារ​ និង​ប្រាសាទ​តា​ក្របី​ ស្ថិត​នៅ​ក្នុង​ទឹកដី​ថៃ​ ទី​២.​ ភាគី​ថៃ​បាន​ចុះ​ប្រាសាទ​ទាំងនេះ​នៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ជាតិ​ ព្រមទាំង​បាន​ចាត់វិធានការ​រដ្ឋបាល​នានា​ដើម្បី​គ្រប់គ្រង​ថែរក្សា​ និង​អភិរក្ស​តាម​រយៈ​ច្បាប់​ជាតិ​ផ្ទៃក្នុង​របស់​ខ្លួន​ និង​ទី​៣.​ ដោយ​ផ្អែក​លើ​មូលដ្ឋាន​នេះ​ ភាគី​ថៃ​បដិសេធ​មិន​ព្រម​ប្រគល់​វត្ថុ​សិល្បៈ​ដែល​បាន​យក​ចេញ​ជា​ឯកតោភាគី​ពី​តំបន់​ប្រាសាទ​ខាងលើ​ដោយ​យក​លេស​ថា​ការ​ប្រមូល​វត្ថុ​សិល្បៈ​ចេញពី​តំបន់​ប្រាសាទ​នេះ​គឺ​ដើម្បី​សិក្សា​ ថែរក្សា​ និង​អភិរក្ស​។​

ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​

ទាញយក៖ pdf